ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តស្ទូចបើកលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់ចំនួនពីរកង់

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស្ទូចក្នុងល្បឿនលឿនក៏បានរេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់ចំនួនពីរកង់រាយប៉ាយពេញផ្លូវចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលការពីវេលាម៉ោង៥ទាបភ្លឺថ្ងៃទី ២៦ខែមករាឆ្នាំ ២០២៤ចំណុចក្បែស្តុបក្រសួងមហាផ្ទៃតាមបណ្ដោយផ្លូវព្រះនរោត្តម​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាដំបូងគេបានឃើញរថយន្តស្ទូចមួយគ្រឿងពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ3E-9643បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតរថយន្តមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពួកចែកទ្រូងផ្លូវចំពាក់កណ្តាលពេញទំហឹងបណ្ដាលឲ្យបាក់ចំនួនពីរកង់រាយប៉ាយពេញផ្លូវចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណាំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សហើយភ្លាមនោះដែរតៃកុងរថយន្តបង្កក៏បានចុះពីរថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ពិនិត្យនិងវាស់វែងធ្វើកំណត់ហេតុយករថយន្តបង្កខាងលើទៅរក្សទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយជាមួយនឹងខាងជំនាញចរាចរណ៍នៅពេលក្រោយ៕ ដោយ៖សុខាសែនជ័យ Read More »

មន្រ្តីជំនាញផ្នែកអធិការកិច្ចម្ហូបអាហារ ក.ប.ប. សាខាខេត្តព្រះសីហនុចុះត្រួតពិនិត្យលើកុងតឺន័រផ្ទុកសាច់បង្កកតាមការស្នើសុំសហការពីគយ និងរដ្ឋាករ

ខេត្ត​ព្រះសីហនុ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី២៦ ខែមករា​ ឆ្នាំ​២០២៤នេះថា​៖ មន្ត្រីស៊ើបអង្កេត​ និងមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខារាជធានី-ខេត្ត បានខិតខំបន្តអនុវត្តតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការធានាឱ្យបាននូវការចរាចរទំនិញដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។  ជាក់ស្ដែង​មន្រ្តីជំនាញផ្នែកម្ហូបអាហារនៃសាខា ក.ប.ប. ប្រចាំខេត្តព្រះសីហនុ​ កាលពីថ្ងៃទី២៥ ... Read More »

ក្រសួង​យុត្តិធម៌​៖​ ស្នាមញញឹមរបស់ពលរដ្ឋ ជាសេចក្តីសុខរបស់ថ្នាក់ដឹកនាំ!

ខេត្ត​សៀមរាប​៖​ ក្រសួង​យុត្តិធម៌​ បានឱ្យដឹងតាមរយៈ​បណ្ដាញសង្គម​តេឡេ​ក្រាម​ផ្លូវការ​នៅយប់ថ្ងៃ​ទី២៦​ ខែមករា​ ឆ្នាំ​២០២៤ថា៖​ ស្នាមញញឹមរបស់ពលរដ្ឋ ជាសេចក្តីសុខរបស់ថ្នាក់ដឹកនាំ! ក្រសួង​យុត្តិធម៌​ បានបន្ថែមថា​ សូមអរគុណដល់សាលាដំបូងខេត្តសៀមរាប ដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាដែលថ្នាក់ដឹកនាំដាក់ចេញ ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់! សូមបញ្ជាក់ផងដែរថា ការពន្លឿនការដោះស្រាយលើបញ្ហាអត្រានុកូលដ្ឋាន ... Read More »

ក្រសួង​យុត្តិធម៌​៖​ ប្រជាពលរដ្ឋ​សូមថ្លែងអំណរគុណព្រះរាជអាជ្ញាកំពង់ចាម ដែលខិតខំជួយសម្របសម្រួលដល់ពួកគាត់បានទទួលសំណងយ៉ាងឆាប់រហ័ស លើករណីគ្រោះថ្នាក់ចរាចរណ៍

ខេត្ត​កំពង់​ចាម​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ប្រជាពលរដ្ឋ​សូមថ្លែងអំណរគុណលោកព្រះរាជអាជ្ញាកំពង់ចាម ដែលខិតខំជួយសម្របសម្រួលដល់ពួកគាត់បានទទួលសំណងយ៉ាងឆាប់រហ័ស លើករណីគ្រោះថ្នាក់ចរាចរណ៍។  ប្រភពដដែលបន្តថា​ ជាក់ស្ដែង​នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣​ ... Read More »

📢រំលឹក! ការឆបោកបញ្ឆោតតាមរយៈកូដ QR (QR PHISHING ឬ QUISHING)

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃក្រសួងមហាផ្ទៃ​ 📢រំលឹក! ការឆបោកបញ្ឆោតតាមរយៈកូដ QR (QR PHISHING ឬ QUISHING)។  នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ បានបញ្ជាក់ថា​ វាគឺជាវិធីសាស្រ្តក្នងការវាយប្រហារ  ឆបោកបញ្ឆោត (Phishing) ... Read More »

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​៖​ លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ ឃាត់យានយន្តល្មើស សរុបចំនួន ២៣៤គ្រឿង

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ កាលពីយប់មិញនេះ​ កម្លាំង​ជំនាញ​ បានឃាត់យានយន្តល្មើស សរុបចំនួន ២៣៤គ្រឿង។  ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ... Read More »

សេចក្តីប្រកាសព័ត៌មានអំពីការលែងត្រីត្រីកម្រ ត្រីមេពូជ និងវារីសត្វដែលកំពុងរងគ្រោះចូលក្នុងដែនទឹកធម្មជាតិ

ភ្នំពេញ​៖​ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹក​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២៤នេះ​ មានសេចក្ដីរីករាយនិងថ្លែងអំណរគុណ ចំពោះ បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកនេសាទដែលបានចូលរួមលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀត ជាអាទិ៍ ត្រីរាជ ... Read More »

បិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ

ភ្នំពេញ៖ ទិន្នន័យក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិកោះនរា  សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរដ្ឋបាលខណ្ឌ  សហការជាមួយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ  រៀបចំពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធដើម្បីទុកពេលអោយបងប្អូនដែលជាម្ចាស់ដីផ្ទៀងផ្ទាត់ឯកសារអោយបានត្រឹមត្រូវក្នុងរយៈពេល១៥ថ្ងៃគិតចសប់តាំងពីថ្ងៃបិទផ្សាយនេះទៅ ។       ... Read More »

ប្រទេសចិន-វៀតណាម និងថៃដែលកម្ពុជា នាំចូលទំនិញច្រើនជាងគេមានតម្លៃរាប់ពាន់លានដុល្លារ

 ភ្នំពេញ​៖​ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​  បានឱ្យដឹង​ថា​ ប្រទេសចំនួន៣ រួមមានចិន វៀតណាម និងថៃ​ ដែលកម្ពុជា បាននាំចូលទំនិញច្រើនបំផុត​ នៅឆ្នាំ២០២៣។ អគ្គនាយកដ្ឋានគយ បានគូសបញ្ជាក់ថា​ ប្រទេសចិន ឈរលេខរៀងទី១ ... Read More »

គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)

ភ្នំពេញ​៖​ ថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និង ដឹកជញ្ជូន​ បានឱ្យដឹងថា៖ គម្រោងសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត ប្រវែងសរុបប្រមាណ ៤២០ គីឡូម៉ែត្រ​។  លោកអ្នកនាំពាក្យ​ បានថ្លែងបន្តថា​ ... Read More »

ក្រុមឈ្មួញប្រមូលទិញអាចម៍គោក្របីនៅស្រុកចន្ទ្រា នាំចេញទៅប្រទេសវៀតណាម

   ខេត្តស្វាយរៀង៖ ក្រុមឈ្មួញដើរប្រមូលទិញអាចម៍គោក្របីនៅស្រុកចន្ទ្រានាំចេញទៅប្រទេសវៀតណាម ។    បើតាមប្រជាពលរដ្ឋនៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្រ្ទា បានប្រាប់អ្នកសារព័ត៌មានថា រយៈពេល០៣ខែ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មកដល់ខែមករាឆ្នាំ២០២៤នេះមានឈ្មួញវៀតណាមជាច្រើនបានដើរប្រមូលទិញ អាចម៍គោ អាចម៍ក្របី ដឹកទៅប្រទេសវៀតណាម។ ... Read More »

អ៉ីស្រាអែលនិងប្រធានអង្គការសុខភាពពិភពលោក វាយប្រហារគ្នាដោយសម្តី

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឱ្យមានបទឈប់បាញ់ ... Read More »

ក្រុមហ៊ុន Vietjet នឹងបើកដំណើរការសេវាកម្មហោះហើរប្រចាំថ្ងៃទីពីរទៅកាន់ប្រទេសចិនក្នុង រយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ដោយពង្រីកបណ្តាញជើងហោះហើរវៀតណាម-ចិន

*តម្លៃសំបុត្រចាប់ពី USD0 ឡើងទៅ សម្រាប់ជើងហោះហើរទីក្រុងហូជីមិញ – ឆេងឌូ ដែលភ្ញៀវអាចកក់សំបុត្រឥឡូវនេះបានហើយ (ភ្នំពេញ ថ្ងៃទី 26 ខែមករា ឆ្នាំ 2024) – ក្រុមហ៊ុន ... Read More »

លោក ខៀវ កាញារីទ្ធ លើកពីទស្សនះ លោក Arnold ដែលថា «អ្វីៗមិនស្ថិតនៅជាអមតៈឡើយ»…. !

ភ្នំពេញ៖ ព្រឹកព្រលឹមអុរ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ចាម បានលើកពី តារាភាពយន្តដ៏ល្បីល្បាញ គឺ លោក Arnold ... Read More »

គ្រូបង្វឹកជម្រើសជាតិ Gambia លោក Tom Saintfiet លាលែងពីតំណែងក្រោយធ្លាប់ចេញពី Africa Cup of Nations

លោក Tom Saintfiet បានលាលែងពីតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រទេស Gambia បន្ទាប់ពីក្រុមនេះបានរងភាពអាម៉ាសធ្លាក់ចេញពីវគ្គចែកពូលពីការប្រកួត Africa Cup of Nations ឆ្នាំ២០២៣ដែលធ្វើឡើងនៅឆ្នាំនេះ។ ក្រុមអាហ្រ្វិកខាងលិចមួយនេះបានបញ្ចប់នៅបាតតារាងនៃពូល C បន្ទាប់ពីចាញ់ទាំង៣ប្រកួត ជាមួយនឹងការបរាជ័យ ... Read More »

យល់ដឹងបន្តិចទៅ! លោកអ្នក ដែលបើកឡាន ម៉ូតូ ម៉ូតូកងបី រ៉ឺម៉ក ស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់

ភ្នំពេញ ៖ លោកអ្នក ដែលបើកឡាន ម៉ូតូ ម៉ូតូកងបី រ៉ឺម៉ក ស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់ ស្រវឹងមធ្យម (0,25 – 0,39) 👉ម៉ូតូ = ... Read More »

តើហេតុអ្វីចាំបាច់ព្យាបាលដោយទាញចង្កេះ (Lumbar Traction)?

ភ្នំពេញ ៖ ការព្យាបាលដោយទាញចង្កេះ ជាវិធីព្យាបាលបំបាត់ការគាបសង្កត់លើឆ្អឹងខ្នង។ វាជាបច្ចេកទេសទាញពន្លាតសសរឆ្អឹងខ្នង ដែលប្រើប្រាស់ដោយតុម៉ាស៊ីនទាញបែបវិទ្យាសាស្ត្រទំនើប បន្ទាប់ពីការព្យាបាលដោយចលនាបន្ធូរសាច់ដុំសសរឆ្អឹងខ្នងចង្កេះ។  ក) ការប្រើបច្ចេកទេសនេះ សំរាប់ព្យាបាលលើជំងឺមួយចំនួនដូចជា៖     – ការលៀនទ្រនាប់ឌីសឆ្អឹងខ្នង (Herniation Disc) ... Read More »

ខេត្ត​មួយ​ចំនួន​នៅតាម​ជួរភ្នំ​ បន្តចុះ​ត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៩-២១°C

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៦ ដល់២៨ ខែមករា ឆ្នាំ២០២៤នេះ។  ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តឥទ្ធិពលមកលើខាងជើង និងឦសានប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានកម្រិតមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១-តំបន់វាលទំនាប ៖ ... Read More »

ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និងក្រសួងបរិស្ថានបើកទំព័រនៃកិច្ចសហប្រតិបត្តិការផ្តោតលើពាណិជ្ជកម្មកាបូន និងថាមពលបៃតងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ពាណិជ្ជកម្មកាបូន និងថាមពលបៃតង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាខ្លឹមសាររួមនៃកិច្ចពិភាក្សាដើម្បីបើកទំព័រកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌូនេស៊ី និងកម្ពុជា នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។  បណ្ឌិតសានតូ ដាមូស៊ូម៉ាតូSanto Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបានថ្លែងអបអរចំពោះសមិទ្ធផលការងារដែលក្រសួងបរិស្ថានសម្រេចបានដោយជោគជ័យនូវភារកិច្ចក្នុងរយៈពេល១០០ថ្ងៃដំបូងរបស់លោករដ្ឋមន្រ្តី។ ចំពោះឯកអគ្គរដ្ឋទូតជំនួបទ្វេភាគីនៅថ្ងៃនេះ ... Read More »

ផ្អើលទាំងយប់ឆេះតូប លក់ស្បែកជើង ទាំងស្រុងគិតទឹកប្រាក់ប្រមាណ១ម៉ឺនដុល្លារនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងម្ចាស់ តូបលក់ស្បែកជើង នាំគ្នាជួយអន្តរាគមន៍និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ជួយយករថយន្តបាញ់ទឹកពន្លត់ អកុសល ហួសពេលទៅហើយ ខណៈភ្លើងឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ។ ហេតុការណ៍ នេះបានកើតឡើង កាលវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី២៥ខែមករា ឆ្នាំ២០២៤  ភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ... Read More »

ផ្តន្ទាទោសស្រីស្អាត ម៉ន សូលីដែត ដាក់ពន្ធនាគារ ២ឆ្នាំ តម្រូវឱ្យសងប្រាក់ទៅដើមបណ្តឹងជិត៣០ម៉ឺនដុល្លារ ពិន័យ១៦ លានរៀល

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿង រំលោភលើទំនុកចិត្ត ក្រោមរូបភាពបញ្ចុះបញ្ចូលធ្វើមន្តអាគម យកមាស និងប្រាក់ដុល្លារពិតប្រាកដ ពេលប្រគល់មកវិញជារបស់ក្លែងក្លាយ ដែលសាលក្រមបានផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារកំណត់២ ឆ្នាំ តម្រូវឲ្យសងប្រាក់ទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ... Read More »

លោកស្រី កែកុល សោភា សូមគោរពជូនពរ និងអបអរសាទរ ជូនចំពោះ ឯកឧត្តម ផៃ ប៊ុនឈឿន ក្នុងឱកាសដែលឯកឧត្តម ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខាតែងតាំងមុខតំណែងឯកឧត្តម ជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ លោកស្រី កែកុល សោភា ទូច គង្គា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” និងថ្នាក់ដឹកនាំ បុគ្គលិក សហការី ទាំងអស់ សូមគោរពជូនពរ ... Read More »

សូមគាំទ្រ ! លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ចេញកម្លាំងនគរបាលបើកយុទ្ធនាការរឹតបន្ដឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុលក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយគ្មានការលើកលែងឡើយ !

ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ចេញកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញយុទ្ធនាការរឹតបន្ដឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញជាប្រចាំ ដោយគ្មានការលើកលែងចំពោះបុគ្គលណាម្នាក់នោះឡើយ ហើយចាប់ផ្ដើមពីយប់ថ្ងៃទី២៥ ខែមករា ... Read More »

រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្សព្វផ្សាយភាពស្អាតរបស់កម្ពុជាកៀរគរហិរញ្ញប្បទានបៃតង ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ជនជាតិដើមភាគតិច

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ នេះ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសហព័ន្ធអាល្លឺម៉ង់ ដែលដឹកនាំដោយលោក ចូខេន ហ្វាស់បឺស ... Read More »

រុស្ស៉ី៖ ទីក្រុងកៀវជាអ្នកបាញ់ទម្លាក់យន្តហោះដឹកឈ្លើយសឹកអ៊ុយក្រែន

សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា រុស្ស៉ីបានចោទប្រកាន់ទីក្រុងកៀវថា ជាអ្នកបាញ់ទម្លាក់យន្តហោះយោធាដឹកជញ្ជូន១គ្រឿងរបស់ខ្លួន ដែលដឹកឈ្លើយសឹកអ៊ុយក្រែន ដើម្បីត្រៀមសម្រាប់ការដោះដូរអ្នកទោសសង្រ្គាម ហើយបានផ្តាច់ជីវិតមនុស្សទាំងអស់ដែលជិះលើនោះ។ ទីក្រុងកៀវដំបូងឡើយបានទទួលស្គាល់ថា នឹងមានការដោះដូរឈ្លើយសឹកជាមួយរុស្ស៉ី កាលពីថ្ងៃពុធ ... Read More »

ពិធីផ្សព្វផ្សាយ​ខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលេីកទី៣១​ ប្រគេនដល់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការវត្តទាំង២គណៈ គ្រប់វត្តទូទាំងខេត្តស្វាយរៀង

​ខេត្តស្វាយរៀង៖ មន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង និងសាលាគណខេត្តស្វាយរៀង នាថ្ងៃទី២៥ខែមករាឆ្នាំ២០២៤ បានរៀបចំ​ពិធីផ្សព្វផ្សាយ​ខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលេីកទី៣១​ ប្រគេនដល់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការវត្តទាំង២គណៈ លោកអាចារ្យ-គណៈកម្មការគ្រប់វត្តទូទាំងខេត្តស្វាយរៀង។ ពិធីបើក បានប្រព្រឹត្តទៅក្រោមព្រះអធិបតីភាពសម្តេចព្រះមហារិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ... Read More »

អារ៉ាប៊ីសាអ៊ូឌីតបើកហាងស្រាដំបូងរបស់ខ្លួនក្នុងរយៈពេល ៧០ ឆ្នាំ

នៅថ្ងៃទី 24 ខែមករា ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើនបានរាយការណ៍ថា ជាលើកដំបូងក្នុងរយៈពេលជាង 70 ឆ្នាំ ហាងស្រាមួយត្រូវបានបើកនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាការផ្លាស់ប្តូរដ៏ធំមួយចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមអនុវត្តការហាមឃាត់គ្រឿងស្រវឹងនៅក្នុងទសវត្សរ៍ឆ្នាំ 1950 ។ យោងតាមសារព័ត៌មាន Associated Press ហាងនេះមានទីតាំងនៅជាប់នឹងផ្សារទំនើបមួយក្នុងទីក្រុង ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ២៥ មករា កើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ១២នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១២លើក (យប់ ០៩លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០២នាក់), រងរបួសសរុប ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៥ មករា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣១នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣១ នាក់ (ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមករា ... Read More »

ស្នងការខេត្តតាកែវ​ ៖​ ម្ចាស់គណនីNeNe Love ត្រូវកែប្រែខ្លឹមសារនិងធ្វើការបំភ្លឺឆ្លើយតបជាសារធារណៈ ដើម្បីបង្ហាញភាពត្រឹមត្រូវ និងសុំទោសចំពោះលោកឧត្តមសេនីយ៍ទោស្នងការដែលរងការចោទប្រកាន់ទាំងបំពាននិងបំផ្លើសទាំងស្រុងនូវការណ៍ពិត

ខេត្តតាកែវ​ ៖​ នាថ្ងៃទី២៥​ ខែមករា​ ឆ្នាំ​២០២៤នេះ​ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមធ្វើការបំភ្លឺនិងបដិសេធទាំងស្រុងចំពោះគណនីហ្វេសប៊ុកឈ្មោះ NeNe Love ដែលបានផុសនូវខ្លឹមសារវាយប្រហារ ចោទប្រកាន់មកលើលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ... Read More »