ព័ត៌មានទាន់ហេតុការណ៍៖
'

ត្រៀម​អ្នកភ្នំពេញ​ និងអ្នកខេត្តកណ្ដាល​ នៅតាមតំបន់មួយចំនួន​ និងមានការដាច់ចរន្តអគ្គិសនី

    ភ្នំពេញ៖ អគ្គិសនីកម្ពុជា ជូនដំណឹងពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ និងរុះរើគន្លងខ្សែបណ្តាញ ដើម្បីងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៣ថ្ងៃ នៅតាមតំបន់មួយចំនួន​។ នេះយោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ... Read More »

សមត្ថកិច្ចចម្រុះឃាត់រថយន្តនីសាន់មួយគ្រឿងដឹកពលករបម្រុងឆ្លងដែនទៅប្រទេសថៃ

      ខេត្តបន្ទាយមានជ័យ ៖ រថយន្តនីសាន់មួយគ្រឿងដឹកពលករប្រុសស្រីបម្រុងឆ្លងដែនទៅប្រទសថៃធ្វើការងារខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់បានកាលពីវេលាម៉ោង១២និង០០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃ​ទី១៧ ខែមីនា ឆ្នាំ២០២២​ នេះ។ ប្រភពសមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាៈ កម្លាំងនគរបាលការពារព្រំដែនគោក៨១៥ប៉ុស្ដិ៍ចំបក់​ សហការជាមួយកម្លាំងកងរាជអាវុធហត្ថប្រចាំស្រុកម៉ាឡៃ បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ចំនួន ១៤នាក់ (ស្រី០៥នាក់និង ... Read More »

លោក​ សម រង្ស៉ី និងមេខ្លោងផែនការផ្តួលរំលំរដ្ឋាភិបាល៦នាក់ ត្រូវ​តុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់១០ឆ្នាំ, កាត់ទោសអ្នករួមគំនិត១៤នាក់ ឱ្យជាប់ម្នាក់៥ឆ្នាំ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស លោក សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងមេខ្លោងក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល ចំនួន៦រូបផ្សេងទៀត ឱ្យជាប់ពន្ធនាគារម្នាក់១០ឆ្នាំ ព្រមទាំងផ្តន្ទាទោសជនរួមគំនិត១៤នាក់ទៀត ឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ... Read More »

Update ៖ មានអ្នកស្លាប់និងរបួសជាច្រើនដោយការរញ្ជួយដីនៅជប៉ុន

នៅថ្ងៃទី១៧ខែមីនា សារព័ត៌មាន AFP បានផ្សាយថា ការរញ្ជួយដីនៅភាគឦសាននៃប្រទេសជប៉ុន នៅយប់ថ្ងៃទី១៦ខែមីនាធ្វើឱ្យពលរដ្ឋជាង២លានគ្រួសារគ្មានអគ្គិសនីប្រើប្រាស់។ ជាមួយគ្នានេះក៏មានអ្នកស្លាប់និងរបួសនៅក្នុងគ្រោះធម្មជាតិខាងលើនេះដែរ។ ការរញ្ជួយដីកម្រិតខ្លាំងកើតឡើងនៅក្នុងតំបន់ដែលមានការរញ្ជួយដីកាលពី១១ឆ្នាំមុន បង្កឱ្យមានវិបត្តិ បែកធ្លាយសារធាតុវិទ្យុសកម្មនៅរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Fukushima ។ តាមការប្រកាសរបស់មន្ត្រីជប៉ុន មកទល់ពេលនេះមានមនុស្ស ២នាក់ស្លាប់ ... Read More »

នៅថ្ងៃទី២១​ មីនានេះ! ព្រឹត្តិការណ៍ថ្ងៃរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត “សមរាត្រី” នឹងកើតមាន​ឡើង​,នេះបេី​តាមការបញ្ជាក់ពី​អ្នកជំនាញនៃ អាជ្ញាធរជាតិអប្សរា

ខេត្តសៀមរាប៖ បេី​តាមការបញ្ជាក់ពី​អ្នកជំនាញនៃ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា​៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ​ នឹងមានបាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» ន័យសាមញ្ញ គឺ រយៈពេលថ្ងៃនិងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះ នៅចំកំពូល ... Read More »

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន០៦គ្រួសារ ស្មើនឹងទឹកប្រាក់ ២៤,០០០,០០០៛(ម្ភៃបួនលានរៀល)

ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈាង  ផាន់ណារ៉ា ស្នងការ ... Read More »

តុលាការឧក្រិដ្ឋកម្មអន្តរជាតិស្នើឱ្យរុស្ស៊ីសហការក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម

តុលាការឧក្រិដ្ឋកម្មសង្គ្រាម អន្តរជាតិ(ICC) បានផ្ញើសំណើជាផ្លូវការទៅកាន់ប្រទេសរុស្ស៊ី ស្នើចូលរួមក្នុងការសេុីបអង្កេតពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ នៅថ្ងៃទី១៧ ខែមីនា សារព័ត៌មាន TASS បានដកស្រង់ការប្រកាសរបស់រដ្ឋអាជ្ញាតុលាការ(ICC) លោក Karim Khan ដែលបានបញ្ជាក់ថា ស្ថាប័ននេះចង់ធ្វើការជាមួយរុស្ស៊ី ក៏ដូចជាអ៊ុយក្រែន ... Read More »

រថយន្តដឹកដីធុនយក្សកំពុងដឹកបំផ្លាញផ្លូវបេតុង និងផ្លូវកៅស៊ូ នៅសួនទូក រងការិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវនៅជុំវិញបរិវណសួនទូក ដែលជាប្រភេទផ្លូវបេតុង និង ផ្លូវកៅស៊ូ នោះ កំពុងតែរងការខូចខាតជាបណ្តើរៗ ខណៈដែលរថយន្តដឹកដីធំៗ បានដឹកទន្រ្ទាំយ៉ាងខ្លាំងៗមកលើ ផ្លូវបេងតុង និង ផ្លូវកៅស៊ូ ប្រភេទDBST និងប្រភេទ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ស្តីពីផលប៉ះពាល់សុខភាពក្រោយពីបានជាសះស្បើយជំងឺកូវីដ-១៩

  ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ បានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ស្តីពីផលប៉ះពាល់សុខភាពក្រោយពីបានជាសះស្បើយជំងឺកូវីដ-១៩។ ចំពោះចម្លើយទៅនឹងសំណួរអ្នកសារព័ត៌មានស្តីពីផលប៉ះពាល់សុខភាពក្រោយពីបានជាសះស្បើយជំងឺកូវីដ-១៩ ដោយលោកស្រី វេជ្ជបណ្ឌិត ឱ ... Read More »

បាត់មុខ កញ្ញា ហុក សារិតុលា ក្រោយគ្រងមកុដ Miss Wisdom Cambodia ២០២១

ភ្នំពេញ៖ ធ្វើឲ្យអ្នកគាំទ្រមានការនឹកឆ្ងល់មិនតិចនោះទេក្រោយពីបាត់មុខម្ចាស់មកុដ Miss Wisdom Cambodia 2021 កញ្ញា  ហុក សារិតុលា មិនមានសកម្មភាពសិល្បៈណាមួយជាដុំកំភួនគគ្រឹកគគ្រេងដូចបណ្តាកញ្ញាឯកដទៃនោះ។ ខណៈដែលអ្នកគាំទ្រជាច្រើនបានដាក់ក្តីរំពឹងខ្ពស់ថានាងអាចនឹងក្តោបបានឱកាសការងារសិល្បៈយ៉ាងណែនក្នុងដៃក្រោយពេលក្លាយជាម្ចាស់មកុដ ព្រោះតែនាងមានទាំងព្រមពិសេសទុនសម្រាប់ប្រឡូកក្នុងអាជីពសិល្បៈទាំងរូបសម្រស់ស្រស់សោភា សមត្ថភាព ទេពកោលស្យចំណេះដឹង និងអត្តចរិកបុគ្គលិកលក្ខណៈជាដើម។  ... Read More »

អតីតប្តីជះទឹកអាស៊ីតលេីប្រពន្ធនិងកូន២នាក់ទៀតរលាកពេញខ្លួននៅខេត្តតាកែវ

ខេត្តតាកែវ៖ ពិតជាសាហាវខ្លាំងណាស់ដែលអតីតប្តីបានយកទឹកអាស៊ីតជះទៅលេីប្រពន្ធនិងកូនបណ្តាលឲ្យរលាកពេញខ្លួនរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់បានគេចខ្លួនបាត់។     ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២២​ នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាសខេត្តតាកែវ។      ជនដៃដល់ឈ្មោះខាយ​ ទ្រី​ ហៅឌឹក​ ... Read More »

ចាប់ជនសង្ស័យ២នាក់តាមដីការបស់ព្រះរាជអាជ្ញា​ ករណីក្លែងបន្លំឯកសារសាធារណៈ និងយកទ្រព្យជាអចលនវត្ថុឯកជនរបស់រដ្ឋទៅលក់ដូរ

ខេត្តកំពង់ធំ៖  ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីក្លែងឯកសារសាធារណៈ និងយកទ្រព្យជាអចលន​វត្ថុឯកជនរបស់រដ្ឋទៅលក់ដូរ ត្រូវកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ​តាមស្រាវជ្រាវ និងឈានទៅដល់ការចាប់ខ្លួននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២និងនៅព្រឹកថ្ងៃទី១៧ខែមីនានេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំដើម្បីចាត់ការតាមនីតិវិធី ។    មន្រ្តីនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ធំ បានឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ថា ជនសង្ស័យទាំង២​នាក់ត្រូវបានចាប់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ... Read More »

ហង្សក្រហម Liverpool តាមក្រុមកំពូលតារាង Man City យ៉ាងប្រកៀក ក្រោយឈ្នះ Arsenal

ក្រុមហង្សក្រហម Liverpool បានបន្តឈ្នះ និង​មិន​បោះ​បង់​ចោល​ការ​ប្រជែងក្រុម​កំពូល​តារាង Premier League គឺ​ Man City ដែលការប្រកួតសម្រាប់សប្តាហ៍ទី២៩ ដោយចាញ់ក្រុម Man City តែ១ពិន្ទុប៉ុណ្ណោះ ក្រោយពីយកឈ្នះក្រុមកាំភ្លើងធំ ... Read More »

ជនមិនស្គាល់មុខលួចម៉ូតូគេយកទៅបញ្ចាំសមត្ថកិច្ចស្រាវចាប់ខ្លួនបានម្ចាស់ទីតាំងករណីទទួលផលចោរកម្ម

ខេត្តកណ្ដាល ៖ ជនសង្ស័យជាម្ចាស់ទីតាំងបញ្ចាំម្នាក់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនករណីទទួលផលចោរកម្ម ក្រោយពីជនសង្ស័យជាម្ចាស់ទីតាំងខាងលើនេះ បានទទួលបញ្ចាំយកម៉ូតូពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បន្ទាប់ពីលួចម៉ូតូគេបានកាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២វេលាម៉ោង០៧និង០០នាទី មុខផ្ទះជនរងគ្រោះភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។    មន្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ... Read More »

ដល់ថ្នាក់ប្រទេសអ្នកមាន​ហេីយ​នៅតែ​ធ្វើ​រឿង​មួយនេះ! ខណៈសាំងឡើងថ្លៃខ្លាំងប៉ូលិសអាមេរិកព្រមាន…

សហរដ្ឋ​អាមេរិក ៖ ខណៈ​ដែល​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ខ្លាំង​ពេក​ នៅអាមេរិក​ ដោយ​ក្នុងមួយហ្គាឡុងមានតម្លៃរហូតដល់៤,៣ដុល្លារ​ ហេីយ​ប៉ូលិសជាន់ខ្ពស់របស់អាមេរិក​បានព្រមានជាសាធារណៈទៅកាន់ប្រជាពលរដ្ឋដែលមានរថយន្តផ្ទាល់ខ្លួន​ឱ្យ​ចេះការពារប្រេងសាំងរបស់ពួកគេនៅក្នុងរថយន្តដែលចតចោលនៅ​តាមផ្លូវ​សាធារណៈ​ បន្ទាប់​ពី​ពេលថ្មីៗនេះ​ មានសកម្មភាពនៃការលួចសាំងចេញពីរថយន្តបានកើតមានឡើងជាប​ន្តបន្ទាប់។ នេះបេី​យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Boston25 News។ ជាក់ស្ដែង​ប៉ូលិស​ជាន់ខ្ពស់​របស់អាមេរិក​បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ បន្ទាប់​ពី​កំណើនតម្លៃប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​ពេក​​ ក៏ជំរុញឱ្យមានជនខិលខូចមួយចំនួនបែកគំនិតដើរលួចសាំងចេញពីរថយន្តរបស់អ្នកដទៃ។ ដោយក្រុមចោរទាំងនោះបានប្រើប្រាស់ប្រដាប់បូមសាំងយ៉ាងឆាប់រហ័ស ... Read More »

ប្រធាន WTA អះអាងថា កីឡាករមិនគួរត្រូវបានហាមឃាត់ជុំវិញវិបត្តិអ៊ុយក្រែនទេ

ប្រធានសមាគមកីឡាវាយតឺន្នីសនារី (WTA) លោក Steve Simon បាននិយាយថា អត្តពលិកម្នាក់ៗមិនគួរត្រូវបានពិន័យសម្រាប់ការសម្រេចចិត្តនៃភាពជាអ្នកដឹកនាំផ្តាច់ការ ចំពេលមានការព្រួយបារម្ភថា កីឡាករមកពីប្រទេសរុស្ស៊ី និងបេឡារូសអាចត្រូវបានរារាំងមិនឱ្យចូលរួមក្នុងការប្រកួត។ កីឡាកររុស្សី និងបេឡារូសត្រូវបានអនុញ្ញាតឱ្យលេងនៅលើវិញ្ញាសា ATP និង WTA ... Read More »

កម្លាំង​កងរាជអាវុធហត្ថខេត្តព្រះសីហនុ​ បញ្ជូនខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​ ៣នាក់ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ ទៅតុលាការ​

ខេត្ត​ព្រះសីហនុ៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​បញ្ជាការ​កងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​ ៣នាក់​ បន្ទាប់​ពី​ឃាត់ខ្លួន​ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ ហេីយ​នាំខ្លួនយកទៅសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​ត្រៀម​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​បន្ត​។  យោង​តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថខេត្ត​ បានឱ្យដឹងថា​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ... Read More »

ក្រសួងសុខាភិបាល លុបចោលលក្ខខណ្ឌតម្រូវឲ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្តPCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនមកដល់កម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការលុបចោលលក្ខខណ្ឌតម្រូវឲ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្តPCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនមកដល់កម្ពុជា និងលុបចោលការតម្រូវឲ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា ហើយអនុញ្ញាតបើកឡើងវិញការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិ។ នៅព្រឹកថ្ងៃទី១៧ ... Read More »

ត្រី​ប៉ា​សេ​អុី,​ត្រី​ប៉ា​វ៉ា​មុខ​មួយ​,​ប៉ា​វ៉ា​មុខ​ពីរ ​,ត្រី​ឆ្ពិន ​,ត្រី​ក្អែក​ ,ត្រី​ព្រួល​ ,ត្រី​ខ្យា ​,ត្រី​ឆ្លាំង ,ត្រី​តា​នេ​ល ​,ត្រី​កេះ​​ ​នៅតែ​ថ្លៃ​លើ​ទីផ្សារ​ក្នុង​ខេត្តស្ទឹងត្រែង​

ខេត្ត​​ស្ទឹងត្រែង ​៖​ បច្ចុប្បន្ន​នេះយេីងសង្កេត​ឃេីញថា​ ធនធាន​ជលផល​ត្រី​ទឹកសាប​នៅក្នុង​ខេត្តស្ទឹងត្រែង​ នាភាគឦសាន​គឺសម្បូរទៅដោយ​ត្រី​មេ​ពូជ​ធំៗ​ ពីព្រោះថា​នៅតាម​អន្លង់​ជ្រៅ​សំបូរ​ថ្ម​ព្រៃ​លិច​ទឹក​និង​មាន​ដង​ទន្លេ​ចំនួន​បួន​ ​គឺ​ទន្លេមេគង្គ​,ទន្លេសេកុង,​ទន្លេសេសាន​ និង​ទន្លេស្រែពក​ ​ហើយ​បាន​ផ្លាស់ប្ដូរ​ចរន្តទឹក​ហូរ​ពី​រដូវ​កាល​ ​គឺ​រដូវវស្សា​និង​រដូវ​ប្រាំង​។​ ថែមទាំង​មាន​ត្រី​ខុសពី​តំបន់​ដទៃទៀត​ពិសេស​បឹង​ទន្លេសាប​ជង្រុក​ត្រី​នៅក្នុង​ប្រទេស​កម្ពុជា​។​​ ជាក់ស្ដែង​ខេត្តមួយនេះ គឺសំបូរ​ត្រី​ធម្មជាតិ​ ដែល​មាន​ឱរសជាតិ​ឆ្ងាញ់​ដូចជា​៖ ត្រី​ប៉ា​សេ​អ៊ុី,ត្រី​ប៉ា​វ៉ា​មុខ​មួយ​,​ប៉ា​វ៉ា​មុខ​ពីរ  ... Read More »

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំផ្តាំផ្ញើដល់អតីតសិស្សក្រឡាបញ្ជីជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

ភ្នំពេញ ៖ នាព្រឹក ថ្ងៃពុធ ១៤ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ម្សិលមុិញ, លោក កើត ... Read More »

លោកពូទីន៖ លោកខាងលិចថារុស្ស៊ីដកថយ គឺពួកគេមិនយល់អ្វីឡើយ

ប្រធានាធិបតីរុស្សុីលោកពូទីន នៅថ្ងៃទី១៦មីនាបានបញ្ជាក់ថា រុស្ស៊ីមិនមានគម្រោងដណ្តើមគ្រប់គ្រងប្រទេសអ៊ុយក្រែននោះឡើយ ហើយយុទ្ធនាការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺបានដើរទៅតាមគម្រោងដែលបានគ្រោងទុក។ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានប្រកាសតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី១៦ខែមីនា ថា «វត្តមានរបស់កម្លាំងទាហានរុស្ស៊ីនៅជិតរដ្ឋធានីកៀវ និងទីក្រុងផ្សេងៗទៀតនៅក្នុងប្រទេសអ៊ុយក្រែនគឺមិនមែនជាសកម្មភាពឈ្លានពានដើម្បីគ្រប់គ្រងប្រទេសអ៊ុយក្រែននោះឡើយ។ យើងមិនមានគោលដៅបែបនោះឡើយ»។ លោកពូទីនបញ្ជាក់ទៀតថា សកម្មភាពយោធា នៅអ៊ុយក្រែនគឺបានដើរតាមគម្រោងដែលបានគ្រោងទុក។ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា ... Read More »

Villarreal ធ្វើបានល្អ ទម្លាក់ Juventus ចេញពី Champions League ត្រឹមវគ្គ១៦ក្រុម

ក្រុមខ្លាំងមកពីអេស្ប៉ាញ Villarreal បានស៊ុតបញ្ចូលទី៣គ្រាប់ចុងម៉ោងដើម្បីឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខណៈដែល Juventus បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយសម្រាប់រយៈពេល៣ឆ្នាំជាប់ៗគ្នា។ ក្រុមអេស្ប៉ាញមិនមានការស៊ុតចំគោលដៅទេ ក្នុងតង់ទី១ រហូតដល់តង់ទី២ កីឡាករ Gerard ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ដល់ករ ! ឈ្មួញដឹកឈើ១យប់ ជាង១០០ម៉ែត្រគូប ទៅជាង២០០ម៉ែត្រ ពីខេត្តរតនគិរី ឆ្លងទៅវៀតណាមតាមច្រករបៀង ភុឡំ ស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី ៖ មកដល់យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ សកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តរតនគិរី ឆ្លងទៅប្រទេសវៀតណាម បានដំណើរការជាង១សប្តាហ៍ហើយ ដោយប្រើមធ្យោបាយដឹកជញ្ជូនតាមម៉ូតូ យ៉ាងហោចណាស់ក៏ត្រូវប្រើម៉ូតូកែច្នៃជិត២០០គ្រឿង ដែលម៉ូតូ១គ្រឿងដឹកបានជិត១ម៉ែត្រគូប ឬទៅ១ម៉ែត្រគូប ។ ច្រកអន្តរជាតិអូរយ៉ាដាវ អត់ចេញឈើទេ ... Read More »

រថយន្តសាំយ៉ុងដឹកផ្លែឈើបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៥កង់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តសាំយ៉ុងដឹកផ្លែឈើយ៉ាងលឿនហើយបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៥កង់ តែសំណាងល្អដែលមិនបណ្តាលឱ្យមានអ្នករងរបួស។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។    ... Read More »

បញ្ជូនខ្លួនឃាតកសម្លាប់ប្រពន្ធខ្លួនឯងនៅខណ្ឌសែនសុខទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យដែលជាឃាតក សម្លាប់ប្រពន្ធខ្លួនឯងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។    ជនសង្ស័យ​ឈ្មោះ​ រ័ត្ន  វិជ្ជា​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អុីនធើណេត​ ... Read More »

បុរសជាអ្នកដើររើសអេតចាយម្នាក់បានស្លាប់នៅក្នុងបន្ទប់ទឹក សង្ស័យខ្យល់គរ

   ភ្នំពេញ ៖ បុរសជាអ្នកដើររើសអេតចាយម្នាក់បានស្លាប់នៅក្នុងបន្ទប់ទឹក បន្ទាប់ពីគាត់ហូបបាយនិងផឹកស្រាជួបជុំក្រុមគ្រួសាររួច។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។     ... Read More »

ចាប់ពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា

ប្រទេសជប៉ុន ៖ សេចក្ដីជូនដំណឹង៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណៈជន ជ្រាបថា ចាប់ពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើ    ... Read More »

ទីក្រុងតូក្យូដាច់ភ្លើងទ្រង់ទ្រាយធំ ក្រោយការរញ្ជួយដីកម្រិត៧,៣រុិចទ័រ

ការរញ្ជួយដីកម្រិត៧,៣រុិចទ័រនៅតំបន់ភាគឦសាននៃប្រទេសជប៉ុន ធ្វើឱ្យកក្រើកញប់ញ័រដល់រាជធានីតូក្យូ បង្កឱ្យមានការដាច់អគ្គិសនីទ្រង់ទ្រាយធំ ហើយមន្ត្រីជប៉ុនក៏បានប្រកាសអាសន្នពីរលកយក្សស៊ូណាមិផងដែរ។ ការរញ្ជួយដីកើតឡើងនៅក្នុងតំបន់មានជម្រៅប្រមាណ៦០ គីឡូម៉ែត្រ ជិតឆ្នេរសមុទ្រនៅក្នុងខេត្ត Fukushima ។ ការរញ្ជួយដីនោះបណ្តាលឱ្យកម្រើកញប់ញ័រដល់ខេត្តជាច្រើនដូចជា Miyagi, Fukushima និងខេត្តជាច្រើនផ្សេងទៀត ។ ចំណែករាជធានីតូក្យូ ... Read More »

ខ្សែការពារ Christian Eriksen ត្រឡប់​មក​វិញ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក

កីឡាករ Christian Eriksen ត្រូវបានគេដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិដាណឺម៉ាកជាលើកដំបូងចាប់តាំងពីគាត់គាំងបេះដូងពេលលេងនៅព្រឹត្តិការណ៍ Euro 2020 កាលពីរដូវក្តៅមុន។ កីឡាករវ័យ៣០ឆ្នាំរូបនេះត្រូវបានបំពាក់ដោយឧបករណ៍ចាក់បញ្ចូលបេះដូង (ICD) ដែលជាប្រភេទឧបករណ៍បង្កើនល្បឿនបេះដូង បន្ទាប់ពីគាត់គាំងបេះដូងពេលប្រកួតជាមួយក្រុមហ្វាំងឡង់។ គាត់បានចូលរួមជាមួយក្រុម Brentford ក្នុងខែមករាបន្ទាប់ពីចាកចេញពីក្រុម Inter ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ១៣២នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៣៧៩នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន

​    ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍្ត​ទី​១៧ ខែមីនា​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១៣២នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៣៧៩នាក់ អ្នកជំងឺស្លាប់​​គ្មាន ។ ... Read More »