ព័ត៌មានទាន់ហេតុការណ៍៖
'

កិច្ចពិភាក្សាលើកទីពីរ រុស្ស៊ីនិងអ៊ុយក្រែនបានព្រមព្រៀងគ្នាលើច្រករបៀងមនុស្សធម៌

នៅក្នុងជំនួបពិភាក្សាកាលពីយប់ថ្ងៃទី៣ខែមីនា គណៈប្រតិភូប្រទេសទាំងពីរបានព្រមព្រៀងគ្នាបើកច្រកមនុស្សធម៌ ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែសង្គ្រាម។ ប៉ុន្តែកិច្ចព្រមព្រៀងឈប់បាញ់មិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាផ្តល់ច្រករបៀងសម្រាប់ពលរដ្ឋ ភៀសខ្លួនចេញពីទីក្រុងក៏ដូចជាការផ្តល់ជំនួយមនុស្សធម៌។ នេះជាវឌ្ឍនភាពដែលសម្រេចបានជាលើកដំបូង បន្ទាប់ពីប្រទេសរុស្ស៉ី និងអ៊ុយក្រែនបើកកិច្ចចរចាមក ខណៈដែលសហរដ្ឋអាមេរិក និងអង់គ្លេសបានដាក់ទណ្ឌកម្មបន្ថែមទៅលើមហាសេដ្ឋីធំៗរបស់រុស្ស៊ី ដែលមានឥទ្ធិពលលើនយោបាយ។ យ៉ាងណាក៏ដោយ កងកម្លាំងរុស្ស៊ីបានបន្តឡោមព័ទ្ធនិងវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងទីក្រុង ... Read More »

ក្រសួងពាណិជ្ជកម្ម​ បានបោះមួយជំហានទៀតក្នុងវិស័យឌីជីថល ដោយនឹងដាក់ឱ្យប្រើប្រាស់នូវ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្មកំពុងតែរៀបចំដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកជំនួសវិញ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងភាពងាយស្រួលក្នុងការគ្រប់គ្រងមន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្ម។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ពាណិជ្ជកម្ម​។  លោក​ករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ... Read More »

សម្តេចហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រនិងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃសុក្រទី៤ ... Read More »

ឆេះរោងចក្រអគ្គិសនីបរមាណូធំបំផុតនៅតំបន់អឺរ៉ុបក្នុងប្រទេសអ៊ុយក្រែន

រោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូធំបំផុតក្នុងតំបន់អឺរ៉ុបស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនបានឆាបឆេះនៅព្រឹកថ្ងៃទី៤ខែមីនា ក្រោយពេលតំបន់នេះបានឡោមព័ទ្ធការពារយ៉ាងតឹងតែងក្នុងពេលមានសង្គ្រាម។ សារព័ត៌មាន AP បានផ្សាយថា តាមការប្រកាសរបស់អ្នកនាំពាក្យរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Zaporizhzhia របស់អ៊ុយក្រែន លោក Andriy Tuz បានប្រកាសថា មានគ្រាប់រំសេវបានធ្លាក់មកលើរោងចក្រអគ្គិសនីបង្កឱ្យមានគ្រោះអគ្គិភ័យឆាបឆេះ១ក្នុងចំណោម៦។ រោងចក្រដែលឆាបឆេះនោះគឺមិនដំណើរការនោះឡើយកំពុងស្ថិតនៅក្នុងដំណាក់កាលជួសជុល ប៉ុន្តែមានថាមពលរបរមាណូជាច្រើននៅខាងក្នុង។ ... Read More »

ក្មេងស្រីម្នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីចាប់ជំរិតដោយបុរសម្នាក់ដែលនាងបានជួបនៅលើកម្មវិធី Roblox

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០៤​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ត្រូវបានត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីនាងត្រូវបានបុរសម្នាក់ចាប់ជំរិតដែលនាងបានជួបតាមរយៈកម្មវិធីហ្គេម Roblox របស់កុមារ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន BBC។ Roblox គឺជាហ្គេមកុមារដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រនិងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៤ ខែមីនា ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៣ ខែមីនា​!​ អប់រំផ្សព្វផ្សាយច្បាប់​ ១៦០ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១៥១នាក់ (យានយន្ត ១០៧គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)​

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៤ ខែមីនា​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៣​ ខែមីនា​​​ ឆ្នាំ​២០២២។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

រថយន្ត Lexus RX400h បេីកលឿនបត់ត្រង់ផ្លូវកោងជ្រុលទៅបុកដើមឈើមួយដើមបាក់រាបដល់ដី

ភ្នំពេញ​ ៖​ រថយន្ដ Lexus RX400h មួយគ្រឿងបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿនមកដល់ផ្លូវកោងបត់មិនទាន់ក៏ជ្រុលទៅបុកដើមឈើមួយដើមនៅជាប់នឹងរបងរោងចក្រមួយកន្លែងបណ្តាលឱ្យបាក់រាបដល់ដី ឯរថយន្តកល់ពីលើដើមឈើទៅមុខលែងរួច​។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២២ នៅចំណុចមុខរោងចក្រមួយកន្លែងតាមបណ្ដោយផ្លូវលេខ៣៧១(សឡា) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​  ... Read More »

សមត្ថកិច្ចនគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីឃាតកម្ម ដោយយកពូថៅកាប់បុគ្គលិកអង្គការចិត្តសង្គម(PTO)ជាច្រើនពូថៅ(ស្លាប់)ដោយទោសសម្ដីគ្នា

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់លោក អធិការស្រុកសង្កែបានឲ្យដឹងថា÷កាលពីថ្ងៃ​ ព្រហស្បតិ៍​ ១កេីត​ខែ​ ផល្គុនឆ្នាំឆ្លូវត្រីស័​ក​​ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី០៣ ខែមីនាឆ្នាំ​២០​២២ វេលាម៉ោង១១និង៣០នាទីនៅចំណុចក្រុម​១៩ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីឃាតកម្មគិតទុកជាមុន(​កាប់ដោយពូថៅ)មួយបានកើតឡើង​ដែល​ករ​ណីនេះបង្កដោយជនសង្ស័យឈ្មោះ មាស ហុក ... Read More »

លោក នេត្រ ភក្ត្រា ៖ នៅថ្ងៃនេះ ពិភពលោកប្រារព្ធទិវាសត្វព្រៃពិភពលោក ក្រោមប្រធានបទ៖ «ការស្រោចស្រង់ឡើងវិញនូវប្រភេទសត្វសំខាន់ៗដើម្បីស្តារបហរព័ន្ធអេកូឡូស៊ី»

ភ្នំពេញ ៖ នៅថ្ងៃនេះ ពិភពលោកប្រារព្ធទិវាសត្វព្រៃពិភពលោក ក្រោមប្រធានបទ៖ «ការស្រោចស្រង់ឡើងវិញនូវប្រភេទសត្វសំខាន់ៗដើម្បីស្តារបហរព័ន្ធអេកូឡូស៊ី»ដែលជាផ្នែកមួយនៃ ការទាញចំណាប់អារម្មណ៍ពិភពលោកលើស្ថានភាពនៃការអភិរក្សនៃប្រភេទសត្វព្រៃនិងជីវៈចម្រុះមួយចំនួនដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាសកល និងដើម្បីពិភាក្សានិងរកដំណោះស្រាយ ព្រមទាំងអនុវត្តវិធានាការចាំបាច់ និងបន្ទាន់នានាដើម្បីជួយការពារ អភិរក្សសត្វព្រៃទាំងនេះឱ្យបានស្ថិតស្ថេរគង់វង្ស។  នេះជាការថ្លែងរបស់ នេត្រ ភក្ត្រា អ្នកនាំពាក្យ ... Read More »

កិច្ចពិភាគ្សាជុំទីពីររវាងរុស្ស៊ីនឹងអ៊ុយក្រែនចាប់ផ្តើមនៅតំបន់ Brest ប្រទេសបេឡារូសនៅម៉ោង ១៥ថ្ងៃទី៣ខែមីនា

កិច្ចចចារជុំទីពីររវាងរុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្តើមឡើងនៅក្នុងតំបន់ Brest ប្រទេសបេឡារូស នៅវេលាម៉ោង១៥ ថ្ងៃទី ៣ខែមីនា (ពេលវេលាក្នុងតំបន់)។ ក្រុមអ្នកវិភាគលើកឡើងថាកិច្ចពិភាក្សាលើកទីពីរនេះគឺជាការកំណត់ជោគវាសនាចុងក្រោយនៃទីក្រុងកៀវ ។ បើមិនមានលទ្ធផលដែលអាចទទួលយកបាននោះ រុស្ស៊ីអាចនឹងដណ្តើមគ្រប់គ្រងរដ្ឋធានីអ៊ុយក្រែន ក្នុងពេលដ៏ខ្លីខាងមុខ ។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា ... Read More »

បារាំងកោតសរសើរកម្ពុជាដែលបានចូលរួម បោះឆ្នោតគាំទ្រឱ្យមានការបញ្ចប់ការវាយលុក របស់រុស្ស៊ីលើអ៊ុយក្រែន ជាមួយប្រទេស១៤០ផ្សេងទៀត !

ភ្នំពេញ៖ នាសៀសថ្ងៃទីទី៣ ខែមីនា នេះស្ថានទូតបារាំងបានបង្ហោះលើហ្វេសបុករបស់ខ្លួនថា៖ «ប្រទេសកម្ពុជា និងប្រទេសបារាំង រួមជាមួយប្រទេសសមាជិកចំនួន៩៤ផ្សេងទៀតដែលបានធ្វើជាសហស្ថានិកនៃសេចក្តីសម្រេចដែលត្រូវបានអនុម័តកាលពីម្សិលមិញ ប្រកាន់ខ្ជាប់ដូចគ្នានូវការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីនៃរដ្ឋនានា ដែលជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ យើងរួមគ្នាដើម្បីបញ្ចប់ការឈឺចាប់របស់ប្រជាពលរដ្ឋអ៊ុយក្រែន និងស្វែងរកមាគ៌ាសន្តិភាពសារជាថ្មី»។ ក្នុងនោះស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាបានកោតសរសើរការសម្រេចចិត្តរបស់ប្រទេសកម្ពុជាក្នុងការចូលរួមជាមួយសមាជិកអង្គការសហប្រជាជាតិចំនួន១៤០ប្រទេសផ្សេងទៀត ដើម្បីសម្តែងសាមគ្គីភាពជាមួយប្រទេសអ៊ុយក្រែន ដែលរងគ្រោះពីការវាយប្រហារពីយោធារុស្ស៊ី។ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីការប្រកួតកីឡាវាយកូនគោលមិត្តភាពអាស៊ានណាប៉ូលនៅទីលានវាយកូនគោលវឌ្ឍនៈ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល

ខេត្តកណ្តាល ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទូលថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសខួបទី១១១ ទិវាអន្តរជាតិ នារី៨មីនា ឆ្នាំ២០២២

ភ្នំពេញ ៖ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយ ... Read More »

រដ្ឋមន្ត្រីការបរទេសអាស៊ាន មានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរ និងស្ថានភាព មនុស្សធម៌ដែលធ្លាក់ចុះ កាន់តែដុនដាបនៅក្នុងប្រទេសអ៊ុយក្រែន

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន មានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរ និងស្ថានភាព មនុស្សធម៌ដែលធ្លាក់ចុះ កាន់តែដុនដាប ដែលបណ្តាលមកពី អរិភាពយោធាដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ការអំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ០៣ ខែមីនា ឆ្នាំ២០២២។ ... Read More »

កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដល់ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ក្នុង ព្រះរាជាណាចក្រកម្ពុជាជ្រាបថា ទោះជាមានការវាយលុកខ្លាំងដោយជំងឺរាតត្បាតកូវីដ១៩ មេរោគបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង (Omicron) នាពេលបច្ចុប្បន្ន ប៉ុន្តែកម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងផ្តល់ ... Read More »

រដ្ឋបាលខេត្តកោះកុង រៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

ខេត្តកោះកុង ៖ បើយោងតាមប្រភពពី ៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា, នៅ ថ្ងៃព្រហស្បតិ៍ទី៣ ខែមីនា ឆ្នាំ២០២២ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ... Read More »

សូមស្វែងយល់អំពីលេខសម្ងាត់ OTP ដើម្បីចៀសវាងពីការលួចចូលគណនីអនឡាញ

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី ៣ខែមីនា ឆ្នាំ ២០២២ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ដើម្បីឱ្យអ្នកប្រើប្រាស់យល់ដឹង កាន់តែច្រើនទាក់ទងទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាដើម្បីចៀសវាងពីការលួចចូលគណនីអនឡាញនោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមធ្វើការណែនាំលោកអ្នកទាក់ទងទៅនឹងការប្រើប្រាស់លេខសម្ងាត់ OTP ជាថ្មីម្ដងទៀត។ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ... Read More »

ឃាត់ខ្លួន​បុរសនេសាទម្នាក់​ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ បុរស​ម្នាក់​ជាជនជាតិ​ខ្មែរអ៊ិស្លាម​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ធ្វើ​ការស្រាវជ្រាវ​ក្រោយពីដឹងថាមានជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។  បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់ កាលពីវេលាម៉ោង​១១និង៣០នាទីថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ... Read More »

ទឹកដោះគោម្សៅម៉ាក Alimentum, Elecare និងម៉ាក Human Milk Fortifier ត្រូវ​ក្រសួងសុខាភិបាល​ ប្រកាសប្រមូលទិញត្រលប់មកវិញ ក្រោយសង្ស័យថាមានមេរោគ

ភ្នំពេញ៖​ បន្ទាប់ពីទទួលបានព័ត៌មានពីស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិកថា​ ទឹកដោះគោម្សៅចំនួនបីម៉ាកសង្ស័យមានមេរោគឆ្លង ដែលប៉ះពាល់ដល់សុខភាពកុមារ និងទារក​ ភ្លាមៗ​ក៏ត្រូវ​បា​នក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ និងលក់ចែកចាយនូវផលិតផលទឹកដោះគោទាំងនោះ និងប្រមូលទិញត្រឡប់មកវិញដោយស្ម័គ្រចិត្ត។ ជាក់ស្ដែង​យោង​តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា​៖​ ទឹកដោះគោម្សៅទាំង៣ម៉ាក់នោះ ... Read More »

តុលាការសម្រេចឃុំខ្លួនអាជីវករម្នាក់ដាក់ពន្ធនាគារជាបណ្តោះ អាសន្ន ពាក់ព័ន្ធពីបទចេញសែកស្អុយ២៥ ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ ៖ លោក ម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ មីនា ឆ្នាំ២០២២ បានសម្រចឃុំខ្លួនស្រ្តីម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(ចេញស្អែកស្អុយ)លើទឹកប្រាក់ប្រមាណ២៥ ម៉ឺនដុល្លារអាមេរិក ។ ជនសង្ស័យមានឈ្មោះ ជា ... Read More »

ថ្ងៃទី៨ នៃសង្គ្រាមវាយប្រហារអ៊ុយក្រែន ទាហានរុស្ស៊ីរងរបួសបញ្ជូនទៅព្យាបាលនៅបេឡារូស

សង្គ្រាមវាយប្រហារអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៨ហើយ បណ្តាលឱ្យពលរដ្ឋអ៊ុយក្រែនជាង១លាននាក់បានភៀសខ្លួនចេញពីប្រទេស។ ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិបានបោះឆ្នោតស្នើដល់រុស្ស៊ីផ្អាកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ហើយដកទាហានចេញជាបន្ទាន់ពីប្រទេសនេះ។ សរុបមានប្រទេសចំនួន១៤១ក្នុងចំណោម១៩៣ប្រ ទេសជាសមាជិកបានបោះឆ្នោតគាំទ្រ។ ក្រៅពីនេះក៏មានប្រទេសចំនួន៣៥ បោះឆ្នោតអនុបវាទ និង៥ប្រទេសប្រឆាំង ក្នុងនោះមាន រុស្ស៊ី បេឡារូស ស៊ីរី ... Read More »

លោក គួច ចំរើន ៖ ខេត្តព្រះសីហនុ ត្រូវបានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនិរតី ដោយប្រើប្រាស់សក្តានុពលពីធម្មជាតិបង្កើនកំណើនសេដ្ឋកិច្ចជាតិ

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ... Read More »

ល្បែងសុីសង យីហោ (8888និង168ហ្គេមបាញ់ត្រីល្បែងអនឡាញ) កំពុងបើកដំណើរការនៅក្រុងបាវិត

ខេត្តស្វាយរៀង៖ យោងតាមសេចក្ដីរាយការណ៍បានអោយដឹងថាទី​តាំង​ល្បែង​សុីសងអនឡាញនៅក្រុងបាវិត កំពុងបេីកដំណេីរការយ៉ាងគគ្រឹកគគ្រេង ដេីម្បីស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានឡើយដែលមានទីតាំងស្ថិតក្នុង ភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង។ យោងតាម អ្នកចេញចូលលេងល្បែងសុីលងខាងលើបានបង្ហើបប្រាប់ឲ្យដឹងថាទីតាំងខាងលើនេះគឺមានអាជ្ញាប័ណ្ណកាសុីណូ ហើយពួកគាត់ចូលទៅលេងល្បែងសុីសងដោយមិនខ្លាចញញើតអ្វីឡើយអោយតែមានប្រាក់គឺចូលលេងបានហើយ។ ចំណែកអ្នករស់នៅជិតទីតាំង បានបន្ថែមថា ចំពោះទីតាំងខាងលើនេះគាត់មិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះទេដោយពួកគាត់គ្រាន់តែដឹងថាមួយថ្ងៃៗឃើញមានអ្នកញៀនល្បែងចូលទៅលេងជាហូរហែរ ជួនពេលខ្លះមានក្រុមអ្នកញៀនល្បែងចូលលេងពពាក់ពពួនគ្នាយ៉ាងច្រើនកុះករដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩នោះទេ។ ... Read More »

តុលាការសម្រេចផ្តន្ទាទោសលើជនជាប់ចោទ២នាក់ដាក់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំពីបទជួញដូគ្រឿងញៀន

      ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ខែមីនាឆ្នាំ២០២២ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សា បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ២នាក់ដាក់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំ និង ពិន័យជាប្រាក់ម្នាក់៥០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ ... Read More »

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំនួបពិភាក្សាការងារផ្តោតសំខាន់លើការជំរុញផែនការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ​ ... Read More »

ត្រីបបែលក្រៀម​ និងគ្រឿងឧបភោគ បរិភោគប្រមាណ ២៥គីឡូក្រាមត្រូវបានមន្ត្រីក.ប.ប. ដកហូតនៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងនៅថ្ងៃ​ព្រហស្បតិ៍​ទី​០៣ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ ​ដើម្បីការពារសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពទំនិញដែលដាក់លក់តាមបណ្ដាទីផ្សារនានាក្នុងរាជធានី​, ខេត្ត​, ក្រុង​ ដើម្បីស្វែករកទំនិញមិនមានអនុលោមភាព ចៀសវាងអ្នកប្រើប្រាស់ទិញយកទៅប្រើប្រាស់ ឬបរិភោគប៉ះពាល់ដល់សុខុមាលភាព ... Read More »

ជនជាតិថៃម្នាក់លោតសម្លាប់ខ្លួនលើអគារកម្ពស់១១ជាន់នៅកាស៊ីណូក្រោន

ក្រុងប៉ោយប៉ែត ៖ បុរសជនជាតិថៃម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងព្រឹកព្រលឹម នៅវេលាម៉ោង០៤និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្នុងបរិវេណកាស៊ីណូក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ... Read More »

សម្ដេចក្រឡាហោម ស ខេង៖ ជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញ ខិតខំចូលរួម ក្នុងការដោះស្រាយជីវភាព របស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើក ទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថៃ្ងព្រហស្បតិ៍ ទី៣ ខែមីនា ... Read More »

វាយប្រហារមួយសប្តាហ៍ អ៊ុយក្រែនជិតអស់មីស៊ីលប្រឆាំងរថក្រោះហើយ

នៅក្នុងកិច្ចប្រជុំជាមួយតំណាងរាស្ត្រអាមេរិកនាពេលថ្មីៗនេះ រដ្ឋាភិបាលទីក្រុងកៀវបានបញ្ជាក់ថា គ្រាប់រំសេវជិតអស់ហើយ ពិសេសគឺមីស៊ីលការពារដែនអាកាស រ៉ុក្កែតប្រឆាំងរថក្រោះ។ សារព័ត៌មាន Politico បានផ្សាយថា ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអាមេរិក លោកស្រី Oksana Markarova បានបញ្ជាក់នៅក្នុងកិច្ចប្រជុំជាមួយតំណាងរាស្ត្រអាមេរិកថា បច្ចុប្បន្នទីក្រុងកៀវជិតអស់ប្រព័ន្ធការពារដែនអាកាសចល័ត ប្រភេទ ... Read More »