ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលខណ្ឌឫស្សីកែវ ឃាត់ក្មេងទំនើង ៣នាក់ ជិះម៉ូតូដុតផាវតាមផ្លូវ យកមកអប់រំ

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ សហការជាមួយកម្លាំងជំនាញខណ្ឌ បានធ្វើការបង្ក្រាបជាក់ស្តែងលើករណីក្មេងទំនើង បង្កភាពអនាធិបតេយ្យរំខានដោយសម្លេងលើផ្លូវសាធារណៈ ជិះម៉ូតូដុតផាវ នៅចំណុចលើផ្លូវបេតុង ក្រុមទី៦ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ... Read More »

មហាសេដ្ឋី Sir Jim Ratcliffe និង Sheikh Jassim ដាក់សំណើដេញថ្លៃទិញក្លិប Man Utd ជាថ្មី

ម្ចាស់ក្រុមហ៊ុន Ineos លោក Sir Jim Ratcliffe និងធនាគារកាតា Sheikh Jassim គ្រោងនឹងដាក់សំណើជាថ្មីដើម្បីទិញក្លិបបិសាចក្រហមManchester United បន្ទាប់ពីថ្ងៃផុតកំណត់ត្រូវបានពន្យារពេលតាមការស្នើសុំរបស់ពួកគេ។ អ្នកដេញថ្លៃត្រូវបានប្រាប់ថា មានពេលរហូតដល់ថ្ងៃម៉ោង៩យប់ដើម្បីដាក់សំណើដេញថ្លៃលើកទី២ដែលបានកែសម្រួលឡើងវិញ ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​កាល​បរិច្ឆេទ​ថ្មី​នឹង​ដល់​ពេល​ណានោះទេ។ ... Read More »

បុរសម្នាក់បើករថយន្តតាក់ស៊ីម៉ាក camry បាឡែនមួយគ្រឿងដឹកភ្ញៀវនារីជនជាតិចិនម្នាក់បត់ឆ្លងផ្លូវចូលការាសសាំង ត្រូវម៉ូតូជិះបុកពីចំហៀងពេញទំហឹងបណ្តាលឱ្យបុរសពីរនាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតាក់សុីឯកជន ម៉ាកCamry បាឡែន មួយគ្រឿងដឹកភ្ញៀវនារីជនជាតិចិនម្នាក់បត់ឆ្លងផ្លូវចូលម៉ាតការាសសាំងតូតាល់មិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងជិះដោយបុរសពីរនាក់ចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។ ​    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៣  នៅត្រង់ចំណុចមុខការាសសាំង តូតាល់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់អូរបែកក្អម ... Read More »

រថយន្តទំនើប LEXUS ES300h បុកទម្លុះជញ្ចាំងផ្ទះប្រជាពរដ្ឋរងការខូចខាតយ៉ាងដំណំ​ និងមានម្នាក់របួសបាក់ជើង​ បីនាក់របួសស្រាល

ភ្នំពេញ​ ៖​ បុរសម្នាក់​រួមនឹងស្រ្តី២នាក់និងប្រុសម្នាក់ទៀត​បានធ្វេីដំណើរដោយរថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនហើយបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹងបណ្ដាលឱ្យជញ្ចាំងផ្ទះនោះរងការខូចខាតយ៉ាងដំណំនិងមានមនុស្សប្រុសស្រីបួននាក់រងរបួសធ្ងន់ស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧កែងនឹងផ្លូវលេខ៥៩២ ត្រង់ចំណុចមុខវិទ្យាល័យឥន្ទ្រទេវី​ ក្នុងសង្កាត់បឹងកក់២ខណ្ឌទួលគោក។ ​     តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញមនុស្សប្រុសស្រី៤នាក់ជិះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសES 300hពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ2AJ ... Read More »

លោក ឡ​ន វ​ណ្ណា ភ្នាក់ងារ​ឆ្លង​ឆ្លើយ​ព័ត៌មានទូរទស្សន៍ ភី​អិន​អិនប្រចាំ​តំបន់ ឦសានធ្លាក់អណ្តូងរងរបួសបញ្ជូនទៅប្រទេសវៀតណាមពេលនេះបញ្ជូនមកវិញហើយ

ខេត្តស្ទឹងត្រែង៖ លោក ឡ​ន វ​ណ្ណា ភ្នាក់ងារ​ឆ្លង​ឆ្លើយ​ព័ត៌មានទូរទស្សន៍ ភី​អិន​អិន ប្រចាំ​តំបន់​ឦសានដែលបានជួបឧបទ្ទវហេតុ​ដើរ​ធ្លាក់​រណ្តៅ​អណ្តូងទឹក​មួយ​កនកន្លែងដោយចៃដន្យបណ្តាលឱ្យរង​របួសយ៉ាងធ្ងន់ធ្ងរ នា​ល្ងាច​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ហើយត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​បន្តទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​វៀតណាមនោះពេលនេះបានបញ្ជូនមកលំនៅឋានឯក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងវិញហើយ។ ... Read More »

សត្វដំរីព្រៃញីមួយក្បាលសង្ស័យឈឺពោះកើតកូន ក៏រអិលជើងធ្លាក់ចម្រាំងភ្នំងាប់

ខេត្តមណ្ឌលគិរី ៖ ពលរដ្ឋប្រទះឃើញខ្មោចសត្វដំរីមួយក្បាលត្រង់ចំណុចក្រុមចុងរ៉ាង ភូមិ ពូហ្យាម ឃុំ សែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរីនៅគ្រាដែរស្ថាប័នជំនាញព្យាយាមលាក់បាំងករណីសត្វដំរីងាប់នេះ។ សមត្ថកិច្ចឱ្យដឹងថា ក្រោយពីពលរដ្ឋប្រទះឃើញសាក សពសត្វដំរីហើយរាយការណ៍ដល់សមត្ថកិច្ចជំនាញ ក៏ចុះទៅដល់កន្លែងកើតហេតុ នៅវេលាម៉ោង១០ ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អនុញ្ញាតឱ្យអតីតនាយអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចូលជួបសម្តែងការនឹករលឹក!

ភ្នំពេញ ៖ ដោយមានការស្នើសុំពីអតីតនាយអាវុធហត្ថក្រោមឱវាទនៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ អតីតនាយទាហាន ... Read More »

ឈ្មោះ សេង ចាន់វុធ ឈ្មោះ ហេង ពិសិដ្ឋ និងឈ្មោះ គាន សេងហួយ មិនមែនជាមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទេ

 ភ្នំពេញ ៖ ឈ្មោះ សេង ចាន់វុធ ឈ្មោះ ហេង ពិសិដ្ឋ និងឈ្មោះ គាន សេងហួយ មិនមែនជាមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី២៤ ខែមីនា ... Read More »

ចិនប្រឆាំងដាច់ខាតចំពោះការលក់ TikTok ដោយបង្ខំក្នុងតម្លៃថោកពីអាមេរិក

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិននៅថ្ងៃទី ២៤ខែមីនាបានបង្ហាញពីជំហរតឹងតែងប្រឆាំងនឹងការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោនដែលថាម្ចាស់ TikTok ជនជាតិចិនត្រូវតែលក់ភាគហ៊ុនរបស់ពួកគេ។ ជាពិសេសមន្ត្រីចិនបាននិយាយថា ការបង្ខំឱ្យលក់ TikTok នឹង “ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ” ទំនុកចិត្តរបស់អ្នកវិនិយោគសកលនៅក្នុងសហរដ្ឋអាមេរិក។ មុននេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានស្នើសុំឱ្យម្ចាស់ ... Read More »

សម្រង់ប្រសាសន៍សំខាន់ៗរបស់ បណ្ឌិត ហ៊ុន ម៉ាណែត ចំនួន ៤ចំណុច ថ្លែងក្នុង«ពិធីប្រគល់សញ្ញាបត្រជូននិស្សិត»

ភ្នំពេញ ៖ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ... Read More »

ការកសាងឡើងវិញហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនត្រូវចំណាយប្រាក់ច្រើនជាង៤០០ពាន់លានដុល្លារ

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក គណៈកម្មការអឺរ៉ុប និងអង្គការសហប្រជាជាតិ ការចំណាយលើការកសាងអ៊ុយក្រែនឡើងវិញគឺត្រូវចំណាយប្រាក់កើនឡើងដល់ 411 ពាន់លានដុល្លារ។ តាម RT បានឱ្យដឹងថា យោងទៅតាមការវាយតម្លៃរបស់ធនាគារពិភពលោក គណៈកម្មការអឺរ៉ុប និងអង្គការសហប្រជាជាតិ ក្នុងឆ្នាំនេះទីក្រុង Kiev នឹងត្រូវការថវិកាចំនួន ... Read More »

ចៅក្រមស៊ើបសួរបង្គាប់ឲ្យឃុំខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងរឿងជំពាក់ប្រាក់គេមិនសង ចំនួន ៣៨០ ០០០ដុល្លារ ( សាមសិបប្រាំបីមុឺនដុល្លារ)

ភ្នំពេញ ៖ លោកស្រី​ យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងរឿងជំពាក់ប្រាក់គេមិនសង ហើយគេចខ្លួន ចំនួន ៣៨០.០០០ដុល្លារ។ នេះបើតាមដីកា ដែលបណ្តាញសារព័ត៌មាន ទទួលបាន នៅល្ងាចថ្ងៃទី២៤ ... Read More »

គ្រូពេទ្យចិត្តធម៌ ញ៉ សំណាង បានជួយស្ត្រីក្រីក្រ ដោយមិនរើសអើង ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភពីសប្បុរសជន ប្រគល់ជូន ប្អូនស្រីអ្នកជំងឺឆ្លងទន្លេបាន ១៥ថ្ងៃទៀត !

ភ្នំពេញ ៖ បន្ទាប់ពីអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” បានសរសេរថា, នេះហើយគ្រូពេទ្យ ប្រកបដោយ គុណធម៌  សីលធម៌ វិជ្ជាជីវៈ ទង្វើគាត់ដោយក្តីគោរព .. ខណៈគ្រូពេទ្យចិត្តធម៌ (លោក ញ៉ សំណាង)  ... Read More »

រយៈពេល២ថ្ងៃជាប់គ្នា កម្លាំងទាហានជើងទឹកចិនបណ្តេញ នាវាចម្បាំងអាមេរិកចេញពីដែនទឹក ប្រជុំកោះមានបញ្ហាវិវាទ

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា ក្រសួងការពារជាតិចិននៅថ្ងៃ២៤ខែមីនា បានប្រកាសជាថ្មីម្តងទៀត ខ្លួនត្រូវបង្ខំតាមឃ្លាំមើលនិងបណ្តេញ នាវាចម្បាំងអាមេរិក ឈ្មោះ Milius ដែលបានបន្តបំពានចូលមកក្នុងដែនទឹករបស់ចិនពីរថ្ងៃជាប់ៗគ្នា នៅតំបន់សមុទ្រចិនខាងត្បូងក្បែរទីប្រជុំកោះ ... Read More »

ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាផ្លូវការ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម បានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ​៖​ ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅជុំវិញបឹង Hoàn Kiếm នៃរដ្ឋធានីហាណូយ ប្រទេសវៀតណាម បានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យ នៅថ្ងៃទី២៤ ខែមីនានេះ ដោយមាននិស្សិតខ្មែរ និងកីឡាករ-កីឡាការិនីវៀតណាមចូលរួមរត់ដង្ហែប្រមាណ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល កំណត់យកខេត្តចំនួន៤ ធ្វើជាប៉ូលសេដ្ឋកិច្ច

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងប្រកាសថា កម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តភូមិភាគឦសាន លើផ្នែកកសិ-ឧស្សាហកម្ម។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃទី ... Read More »

ជនបរទេសវ័យ៨២ឆ្នាំម្នាក់ ឈ្លក់ទឹកសមុទ្រស្លាប់ នៅឆ្នេរអូរឈើទាល

ខេត្តព្រះសីហនុ៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​មានករណី​ជនបរទេសមួយរូប (អឺរ៉ុប) អាយុ៨២ឆ្នាំ​ បានឈ្លក់ទឹកសមុទ្រស្លាប់​ នៅពេលជនរងគ្រោះចុះលេងទឹកសមុទ្រ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃ២៤ ខែមីនា ឆ្នាំ២០២៣នេះ។  យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ​ បានឱ្យដឹងថា​ ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រាប់អភិបាលខេត្ត និងមន្ទីរកសិកម្ម យកចិត្ត ដោះស្រាយបញ្ហាកសិកម្ម និងបញ្ហាចិញ្ចឹមសត្វជូនពលរដ្ឋឱ្យបានទាន់ពេលវេលា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានប្រាប់អភិបាលខេត្ត មន្ត្រីភូមិឃុំនីមួយៗត្រូវសហការជាមួយមន្ទីរកសិកម្មខេត្តចុះទៅដោះស្រាយបញ្ហាកសិកម្ម និងបញ្ហាចិញ្ចឹមសត្វជូនពលរដ្ឋឱ្យបានទាន់ពេលវេលា។ នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោប្រាប់ថា៖«(បើ)មួយស្រុកមាន១២ឃុំ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបិទសន្និបាតបូក​សរុប​​​ការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាកិច្ចចាប់ផ្ដើម ... Read More »

មន្ត្រីក្រសួងព័ត៌មានចំនួន ៣ រូប កំពុងបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងបណ្តាប្រទេសអាស៊ានសម្រាប់ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់

ភ្នំពេញ ៖ មន្ត្រីក្រសួងព័ត៌មានចំនួន ៣ រូប កំពុងបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងបណ្តាប្រទេសអាស៊ានសម្រាប់ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។  យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបញ្ជាក់ថា, មន្ត្រីក្រសួងព័ត៌មានចំនួន ៣ រូប ... Read More »

រថយន្តដឹកឥដ្ឋបេីកសុខៗផ្ទុះកង់មុខ រេចង្កូតឡើងសួនទ្រូងផ្លូវ រងការខូចខាត

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡេីងដោយរថយន្តដឹកឥដ្ឋមួយគ្រឿង ខណៈបើកបរសុខៗផ្ទុះកង់មុខខាងឆ្វេង រេចង្កូតឡើងសួនទ្រូងផ្លូវ បណ្តាលឲ្យដាច់កង់មុខ រងការខូចខាត កាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅតាមផ្លូវ៦០ម៉ែត្រ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ... Read More »

យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក មានរយៈពេល៨ថ្ងៃនឹងចាប់ផ្ដើមនៅថ្ងៃទី៣១ខែមីនានេះ

ភ្នំពេញ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ.ប)បានឲ្យដឹងថា ការ ឃោសនាបោះឆ្នោតក្រុម ប្រឹក្សាក្រុង-ស្រុក នឹងចាប់ផ្ដើមនៅចុងខែមីនា នេះ ដែលមានរយៈពេល៨ថ្ងៃ។ ស្រប ពេលការប្រកាសសុពលភាពបញ្ជីឈ្មោះបោះឆ្នោតផ្លូវ ... Read More »

Bayern Munich ចែកផ្លូវគ្នាជាមួយគ្រូបង្វឹក Nagelsmann ដោយជ្រើសរើសលោក Tuchel ជាអ្នកដឹកនាំថ្មី

ការភ្ញាក់ផ្អើលនៅក្នុងលីកកំពូលអាល្លឺម៉ង់ Bundesliga ដោយក្លិប Bayern Munich បានសម្រេចចិត្តបណ្តេញគ្រូបង្វឹកលោក Julian Nagelsmann ចេញពីតំណែង ជាមួយនឹងប្រសិទ្ធភាពភ្លាមៗ ហើយជ្រើសរើសយកលោក Thomas Tuchel ជាគ្រូបង្វឹកថ្មី។ Bayern ... Read More »

ចោរឆក់ ទំនើងៗ លំដាប់កាលីប ដេកសុទ្ធតែខុនដូ ធ្វើសកម្មភាព ៥ម៉ោង សមត្ថកិច្ចឃាត់ខ្លួនបាន

ភ្នំពេញ ៖ ចោរស្ទាវៗ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទបានសម្រេចម៉ាក  IPhone XS Max ពីនារីម្នាក់កំពុងជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តើរ នៅផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានសម្រេច ... Read More »

ស្រ្តីក្រមុំចាស់ម្នាក់ជិះទូកទៅនេសាទបាត់ខ្លួនបីថ្ងៃទើបប្រទះឃើញសាកសពអណ្តែតទឹក

ខេត្តស្ទឹងត្រែង៖ សាកសពស្រ្តីក្រមុំចាស់ម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេក្រោយពីជិះទូកទៅនេសាទត្រីហើយបាត់ខ្លួន៣ថ្ងៃមក។ ការប្រទះឃើញសពរសាត់អណ្តែតនោះគឺប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គព្រំប្រទល់នៃខេត្តក្រចេះជាអ្នកប្រទះឃើញនាព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០២៣ស្ថិតនៅភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ទើបមានការភ្ញាក់ផ្អើលហើយក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចដើម្បីចុះពិនិត្យជាក់ស្តែង។ ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យសពនោះទើបដឹងថាជាប្រជាពលរដ្ឋខេត្តស្ទឹងត្រែងក៏បានសហការទៅសមត្ថកិច្ចសាមីបន្ត។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សពអណ្តែតរសាត់តាមផ្ទៃទឹកដងទន្លេមេគង្គនោះជាសពមនុស្សស្រីមានឈ្មោះ ម៉ន ខាំសាអន ជាស្ត្រីក្រមុំចាស់ រស់នៅភូមិហាងខូបាន សង្កាត់សាមគ្គី ... Read More »

ពលរដ្ឋក្រុងដូនកែវថា ទីតាំងចោលសំរាមមួយកំពុងបង្កផលប៉ះពាល់ក្នុងការរស់នៅខ្លាំង

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋក្រុងដូនកែវ ខេត្តតាកែវ លើកឡើងថា ក្រុងដូនកែវសឹងទាំងមូល បច្ចុប្បន្ននេះកំពុងគ្របទៅដោយផ្សែងដុតសំរាមទាំងយប់ទាំងថ្ងៃពិបាករស់នៅរាប់ខែ រាប់ឆ្នាំមកហើយ។ រីឯអាជ្ញាធរក្រុងក៏ដូចជាខេត្តហាក់ដូចជាមិនបានយកចិត្តទុកដាក់ចំពោះការលំបាករបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងករណីសំរាមនេះទេ។ ដោយអត់ទ្រាំនិងការហិតក្លិន ហិតផ្សែងចេញពីទីតាំងចោលសំរាមមួយកន្លែងដែលកំពុងបង្កផលប៉ះពាល់រាប់ឆ្នាំមកហើយនោះ ពេលនេះផ្អើលប្រជាពលរដ្ឋ តាអាចារ្យព្រះសង្ឃ និងមេភូមិ នាំគ្នាផ្តិតមេដៃស្នើទៅលោកអភិបាលខេត្តតាកែវ ... Read More »

សាលាក្រុង Bordeaux ត្រូវបានដុតបំផ្លាញ ហើយជនជាតិបារាំងជាង១លាននាក់បានធ្វើបាតុកម្ម

សាលាក្រុង Bordeaux ត្រូវបានដុតបំផ្លាញ ខណៈដែលមនុស្សជាងមួយលាននាក់នៅទូទាំងប្រទេសបារាំងបានដើរតាមផ្លូវដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់ប្រធានាធិបតី Emmanuel Macron ។ BBC ពិពណ៌នាអំពីរបៀបដែលប៉ូលិសបារាំងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងបាតុករ ហើយមនុស្ស80នាក់នៅទូទាំងប្រទេសត្រូវបានចាប់ខ្លួន។ សាលាក្រុង Bordeaux ដែលជារដ្ឋធានីនៃតំបន់ Nouvelle-Aquitaine ក៏ត្រូវបានដុតដោយក្រុមអ្នកតវ៉ានៅល្ងាចថ្ងៃទី ... Read More »

ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ឈានដល់ការបង្ហាញខ្លួនក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិច្រើនជាងគេ

ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អន្តរជាតិ​បុរស​ដែល​មាន​ការបង្ហាញខ្លួន​ច្រើន​ជាង​គេ ពេល​គាត់​លេង​ក្នុង​ការ​ប្រកួត​ជម្រុះ Euro 2024 របស់​ព័រទុយហ្គាល់​បើក​ឆាក​ទល់​នឹង Liechtenstein កាលពីរាត្រី​ថ្ងៃ​ព្រហស្បតិ៍ដោយរកបាន២គ្រាប់ម្នាក់ឯង។ Ronaldo វ័យ៣៨ឆ្នាំបានផ្លាស់ប្តូរកម្រិតជាមួយនឹងខ្សែប្រយុទ្ធគុយវ៉ែត Bader Al-Mutawa នៅលើ១៩៦ប្រកួតនៅពេលគាត់ជួបជាមួយម៉ារ៉ុកនៅ ... Read More »

កម្លាំងគណៈកម្មការផ្សារអូរឫស្សីបានបន្តយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់និងបរិស្ថានអនាម័យនៅបរិវេណផ្សារជាប្រចាំ

ភ្នំពេញ៖ កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារអូរឫស្សីបានបន្តយកចិត្តទុកដាក់ពីបញ្ហា បរិស្ថាន អនាម័យ សន្តិសុខសណ្ដាប់ធ្នាប់ជាប្រចាំដើម្បីរក្សាអនាម័យនិងសណ្ដាប់ធ្នាប់ ក្នុងបរិវេណផ្សារឲ្យបានល្អប្រសើរ។ ជាពិសេសបានបាញ់ទឹកលាងសំអាត ជាប្រចាំសប្តាហ៍ដើម្បីមិនឲ្យមានក្លិនឆ្អេះឆ្អាប ស្អុយ ជូនដល់អតិថិជនចូលផ្សារក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារផងដែរ។ធ្វើយ៉ាងណាឲ្យមានសោភ័ណ្ឌភាព និងអនាម័យស្អាតល្អ។ លោ ឡយ សៀនអាន ប្រធានគណៈកម្មការផ្សារអូរឬស្សី ... Read More »

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសដូមីនីក

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយនឹងលោក វីន ហេនដឺសាន់ (Vince Henderson) ... Read More »