ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេច ម៉ែន សំអន ការគ្រប់គ្រងសតិអារម្មណ៍មហាជននៅមូលដ្ឋាន សំដៅចូលរួមការពារសុខសន្តិភាព ស្ថិរភាព ជារឿងសំខាន់

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ការគ្រប់គ្រងសតិអារម្មណ៍មហាជនគណបក្សនៅមូលដ្ឋាន សំដៅចូលរួមការពារសុខសន្តិភាព ស្ថិរភាព ជារឿងសំខាន់។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បែបនេះ ... Read More »

ឃាត់ខ្លួនបានហើយ! ឃាតកម្មជនជាតិប៉ាគីស្ថាន រឹតកសម្លាប់សង្សារខ្លួនឯង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ករណីឃាតកម្មជនជាតិប៉ាគីស្ថាន យកខ្សែកាប្លិ៍រឹតកសម្លាប់សង្សារខ្លួនឯងដែលជាជនជាតិប៉ាគីស្ថានដូចគ្នា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦កន្លងទៅ នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឈានដល់ការចាប់ខ្លួនបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចមុខស្ថានទូតប៉ាគីស្ថាន ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះត្រួតពិនិត្យទីតាំងអាគារខុនដូរ អាផាតមិន ផ្ទះសំណាក់ និងសណ្ឋាគារ ចំនួន ២៥ទីតាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌដូនពេញ ចុះសហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោក អ៊ីមរ៉ន ហស្សាន់ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ... Read More »

ប្រមូលបានក្មេងទំនើងសំបុកធំនៅស្រុកថ្ពង ដែលបង្ហោះសារឌឺដងតាមបណ្ដាញសង្គមយកមកអប់រំ

ខេត្តកំពង់ស្ពឺ៖ ស្រុកថ្ពងបានឱ្យដឹងនៅថ្ងៃទី ២១ ខែកុម្ភៈនេះថា កំលាំងមានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ស្រាវជ្រាវនិងឈានទៅឃាត់បានក្រុមក្មេងទំនេីង ដែលបង្ហោះខ្លឹមសារតាមរយៈបណ្ដាញសង្គមក្នុងចេតនាបង្កហេតុដល់គូរភាគីម្ខាងទៀត៖ (១)- គណនី ហ្វេសបុក ឈ្មោះ មិថុនា បានបង្ហោះខ្លឹមសារ ” ... Read More »

ទូតអាមេរិកប្រចាំកម្ពុជា សូមស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់ទីក្រុងវ៉ាស៊ីនតោន! 

ភ្នំពេញ ៖ ទូតអាមេរិកប្រចាំកម្ពុជា សូមស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់ទីក្រុងវ៉ាស៊ីនតោន! សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ដែលកំពុងរីកចម្រើនជាមួយកម្ពុជា ក្នុងភាពជាដៃគូទ្វេភាគី ដែលបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព វិបុលភាព ... Read More »

លោក ប៉ែន បូណា៖ ក្នុងដំណើរបំពេញបេសកកម្មការទូតរបស់សម្តេចធិបតី ទៅកាន់សហរដ្ឋអាម៉េរិក និងទ្វីបអឺរ៉ុប គឺជាផ្នែកមួយនៃការទូតសកម្មរបស់រាជរដ្ឋាភិបាលនៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនជនរួមជាតិជ្រាបអំពីបេសកកម្មការទូតរបស់សម្តេចមហាបវរធិបតី ... Read More »

ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នឹងធ្វើធ្វើទស្សនកិច្ចនៅប្រទេសចិន ពីថ្ងៃទី៣១ ខែមីនា ដល់ទី២ មេសា ក្នុងពេលមានភាពតានតឹងពាណិជ្ជកម្ម

អន្តរជាតិ​៖​ មន្ត្រីសេតវិមានម្នាក់បាននិយាយកាលពីថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ នឹងធ្វើដំណើរទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ដោយកំណត់កាលបរិច្ឆេទសម្រាប់ជំនួបដែលរំពឹងទុកខ្ពស់ ... Read More »

នគរបាលស្រុកព្រៃកប្បាសឃាត់ខ្លួនពីរនាក់ប្ដីប្រពន្ធដែលពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ខេត្តតាកែវ÷មន្ត្រីនគរបាលស្រុកព្រៃកប្បាសបានឱ្យដឹងនៅថ្ងៃទី២១ខែកុម្ភៈនេះថា សមត្ថកិច្ចបានឃាត់ខ្លួនប្ដីប្រពន្ធ២នាក់ពាក់ព័ន្ធនឹងការជួញដូរនិងប្រើប្រាស់គ្រឿង ញៀនរួចកសាងសំណុំឯកសារបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត។ មន្ត្រីនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងនៅថ្ងៃទី ២១ ខែកុម្ភៈនេះថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១១និង៤០នាទី លោកវរសេនីយ៍ឯកឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន ... Read More »

នគរបាលស្រុកគងពិសីបង្ក្រាបករណីមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានបីនាក់

ខេត្តកំពង់ស្ពឺ ៖ ដោយបានការបញ្ជាដឹកនាំពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ជម្រុញឲ្យគ្រប់ផ្នែក-អធិការដ្ឋាននគរបាលក្រុង.ស្រុក បន្ដអនុវត្ដផែនការបប្រយុទ្ធប្រឆាំងគ្រឿងញៀន លេីការបង្រ្កាបករណីគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យបីនាក់ ។ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ កំលាំងនគរបាលនៃ ... Read More »

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា រៀបចំសិក្ខាសាលាស្តីពីឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុន នៅកម្ពុជា

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានរៀបចំ “សិក្ខាសាលាស្តីពីការវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុន” ដោយមានក្រុមហ៊ុនជប៉ុនប្រមាណ ១៧០ក្រុមហ៊ុន ចូលរួមតាមអនឡាញផង និងទីតាំងផ្ទាល់ផង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមប្រភពរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ... Read More »

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញចេញជនបរទេសចំនួន ៣៧២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា ... Read More »

FIFA និងក្រុមប្រឹក្សាភិបាលសន្តិភាព គាំទ្រដល់ការកសាងតំបន់ Gaza ឡើងវិញតាមរយៈបាល់ទាត់

សហព័ន្ធបាល់ទាត់ពិភពលោក FIFA និង ក្រុមប្រឹក្សាភិបាលសន្តិភាព (Board of Peace) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាក់ទាញវិនិយោគពីមេដឹកនាំ និងស្ថាប័នអន្តរជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ តាមរយៈវិស័យបាល់ទាត់។ ក្រុមប្រឹក្សាភិបាលសន្តិភាព ដែលត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ... Read More »

អ្នករកគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិប្រេស៊ីលអាចនឹងចូលនិវត្តន៍នៅចុងឆ្នាំនេះ

ខ្សែប្រយុទ្ធប្រេស៊ីល Neymar បាននិយាយថា គាត់កំពុងពិចារណាអំពីការចូលនិវត្តន៍នៅចុងឆ្នាំនេះ។ កីឡាករវ័យ ៣៤ ឆ្នាំ ដែលទទួលបានការផ្ទេរតម្លៃ ២០០ លានផោនពីក្លឹប Barcelona ទៅកាន់ Paris Saint-Germain នៅឆ្នាំ ... Read More »

លោករដ្ឋមន្ត្រីការបរទេសតួកគីយ៉េបង្ហាញក្ដីសង្ឃឹមថា កម្ពុជា-ថៃ នឹងអាចសម្រេចបាននូវសន្តិភាពអចិន្ត្រៃយ៍ នាពេលអនាគត

អាម៉េរិក៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាឱ្យ លោក Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគីយ៉េចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ... Read More »

លោកប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក មានចំណាប់អារម្មណ៍ក្នុងការចុះស្វែងយល់អំពីឬសគល់, ការវិវត្ត, និងដំណោះស្រាយនៃជម្លោះព្រំដែនកម្ពុជា-ថៃ

អាម៉េរិក៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឧត្តមសេនីយ៍ Jim Jones និង លោក ... Read More »

ជួញដូរថ្នាំញៀនក្បែររបងវត្តកៀនស្វាយក្រៅ ត្រូវប៉ូលិសល្បាតចាប់បានម្នាក់ និងរឹបអូស ៣កញ្ចប់

ខេត្តកណ្ដាល÷ជនសង្ស័យពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភូមិធំ សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន បង្ក្រាបនិងឃាត់ខ្លួនបាន រួមជាមួយនឹងវត្ថុតាងថ្នាំញៀន ចំនួន ៣កញ្ចប់ ខណៈដែលបក្ខពួក ២នាក់ទៀតបានរត់គេចខ្លួនបាត់។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៩ កុម្ភៈ ២០២៦ វេលាម៉ោង ២១ និង៤៥ ... Read More »

ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦

ភ្នំពេញ : ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ៖ របបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ... Read More »

អគ្គិភ័យឆេះផ្ទះពលរដ្ឋនៅសង្កាត់អូរឬស្សីទី២រងការខូចខាតទាំងស្រុង

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចកិច្ច ចុះអន្តរាគមន៍ កាលពីវេលាម៉ោង ០៨យប់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្ទះជាន់ទី១ តាមបណ្តោយផ្លូវលេខ ១៦១ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា ... Read More »

តើមូលហេតុអ្វីបានជាក្រុមហ៊ុន Tesla ទាញទម្លាក់តម្លៃរថយន្ត Cybertruck ថ្មីនៅអាមេរិក?

ក្រុមហ៊ុន Tesla បានបង្ហាញម៉ូដែល Cybertruck ថ្មីមានតម្លៃទាបជាងមុននៅសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ និងកាត់បន្ថយតម្លៃម៉ូដែលថ្លៃបំផុត Cyberbeast ខណៈក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះកំពុងប្រឈមបញ្ហាការខ្វះអ្នកទិញរថយន្ត Pickup របស់ខ្លួន។ Tesla បានកំណត់តម្លៃម៉ូដែលថ្មី dual-motor all-wheel-drive ... Read More »

ឃាត់ខ្លួនមនុស្ស ៣២ នាក់ រួមទាំងអ្នកដឹកនាំក្លឹបបាល់ទាត់ ពាក់ព័ន្ធការភ្នាល់ខុសច្បាប់នៅទួរគី

អាជ្ញាធរទួរគីបានឃាត់ខ្លួនមនុស្ស ៣២ នាក់ រួមទាំងអ្នកដឹកនាំក្លឹបបាល់ទាត់ នៅថ្ងៃសុក្រ ក្នុងបរិបទស៊ើបអង្កេតកាន់តែធំឡើងអំពីការរៀបចំលទ្ធផលប្រកួត និងការភ្នាល់ខុសច្បាប់ក្នុងលីគបាល់ទាត់អាជីពរបស់ប្រទេស នេះបើយោងតាមការិយាល័យអយ្យការនៅទីក្រុង Istanbul។ ការិយាល័យអយ្យការបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ជនសង្ស័យត្រូវបានកំណត់អត្តសញ្ញាណថា បានដាក់ភ្នាល់លើការប្រកួតដែលពាក់ព័ន្ធនឹងក្រុមរបស់ខ្លួនផ្ទាល់ រួមទាំងការភ្នាល់លើក្រុមគូប្រកួតក្នុងការប្រកួតផ្លូវការ។ ប៉ូលិសបានអនុវត្តប្រតិបត្តិការនៅខេត្តចំនួន ១០ ... Read More »

បេីកបរម៉ូតូសណ្តោងរ៉ឺម៉កលឿនជ្រុលបុកលូបណ្តាលឱ្យរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់បេីកបរម៉ូតូសណ្តោងរ៉ឺម៉កក្នុងល្បឿនលឿនរេចង្កូតទៅបុកលូដែលគេបញ្ឈរនៅចិញ្ចេីមផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០បញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៣និង៥២នាទីថ្ងៃទី២០ខែកុម្ភះ ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះ មានឈ្មោះ សូយ គឹមសាន ភេទប្រុស  ... Read More »

កម្លាំងចម្រុះខេត្តមណ្ឌលគិរីចុះរុះរើនិងបង្ក្រាបការរុករករ៉ែខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃស្រែពកក្នុងស្រុកកោះញែក

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរីបានធ្វើប្រតិបត្តិការរយៈពេល ៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងយុទ្ធនាការទ្រង់ ទ្រាយធំចុះអប់រំ ផ្សព្វផ្សាយ និងបង្ក្រាបសកម្មភាពរុករករ៉ែអនាធិបតេយ្យ ក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្នុងភូមិសាស្ត្រឃុំស្រែហ៊ុយ ស្រុកកោះញែក។ ... Read More »

រោងចក្រកាត់ដេរមួយកន្លែងកកម្ទេចក្រណាត់ចោលលេីចិញ្ចេីមផ្លូវគ្មានសណ្តាប់ធ្នាប់ត្រូវបានអាជ្ញាធរចុះណែនាំ

ភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានធ្វេីការចុះណែនាំដល់ម្ចាស់រោងចក្រកាត់ដេរមួយកន្លែងក្រោយយកកម្ទេចក្រណាត់ដាក់ក្នុងថង់រួចយកមកគចោលនៅមុខឃ្លាំងរោងចក្រ លេីចិញ្ចេីមផ្លូវធ្វេីឱ្យប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ។ ការចុះធ្វេីការណែនាំខាងលេីនេះបានធ្វេីឡេីង នៅរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ដែលស្ថិតនៅភូមិព្រៃព្រីងខាងជេីង១ សង្កាត់ចោមចៅទី៣ ... Read More »

កម្លាំងកងរាជអាវុធហត្ថបង្ក្រាបករណីចោរកម្មលួចលួចលុយចំនួន ១១៨០០ដុល្លារនិង ៤០០០០០រៀល

ខេត្តកំពង់ស្ពឺ៖ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជការកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ កំលាំងមូលដ្ឋានកងរាជអាវុធ ហត្ថស្រុកភ្នំស្រួច បានអន្តរាគមន៍ករណីចោរកម្ម លួច ទ្រពសម្បត្តិ,លុយដោយឃាត់ខ្លួនជនសង្ស័យ១នាក់ ។ នៅវេលាម៉ោង០៧:៣០នាទីថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ ... Read More »

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានកំណត់អំពីទោសទណ្ឌ និងវិធានការយ៉ាងតឹងរឹង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានកំណត់អំពីទោសទណ្ឌ និងវិធានការយ៉ាងតឹងរឹង ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្នុងដំណើរការពិនិត្យរបស់អន្តរក្រសួងមុននឹងឈានដល់ដំណាក់កាលនីតិវិធីជាបន្តបន្ទាប់ រហូតដល់ការអនុម័តជាផ្លូវការ។ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះទុកចោលក្នុងផ្សារស្អាងអស់ ៨០ភាគរយ សមត្ថកិច្ចចេញរថយន្តពន្លត់ទាន់ពេលវេលា

ខេត្តកណ្តាល៖ ផ្ទះឈើ ១ខ្នង ដែលគ្មានមនុស្សស្នាក់នៅត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាល មកពីការឆ្លងចរន្តអគ្គិសនី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជីវករ មុននឹងកម្លាំងគណៈបញ្ជាការឯកភាពស្រុកចុះអន្តរាគមន៍ពន្លត់ទាន់ពេលវេលា។ គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីថ្ងៃទី២០ កុម្ភៈ ២០២៦ វេលាម៉ោង ៦ និង០០នាទីព្រឹក នៅចំណុចក្នុងផ្សារស្អាង ... Read More »

លោក ប៉ែន បូណា៖ ប្រធានាធិបតីអាម៉េរិក ត្រាំ ពេលនិយាយចំៗពីឈ្មោះសម្តេចធិបតី ហ៊ុន ម៉ាណែត លោក ត្រាំ មិនភ្លេចលើកឡើងពីសង្គ្រាមដ៏អាក្រក់រវាងកម្ពុជា-ថៃ ដើម្បីជាការផ្តល់កិត្តិយសអមជាមួយពាក្យពេចន៍កោតសរសើរជាច្រើន

ភ្នំពេញ៖ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ដូចការគ្រោងទុក សម្តេចមហាបវរធិបតី ... Read More »

ស្នងការនគរបាលខេត្តពោធិ៍សាត់ ណែនាំកម្លាំងនគរបាលចុះប្រមូលទិន្នន័យ ជនបរទេសស្នាក់នៅឱ្យបានហ្មត់ចត់ ជៀសវាងការប្រើប្រាស់ទីតាំងប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា

ខេត្តពោធិ៍សាត់ ៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងក្រោមឱវាទ ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវគ្រប់គ្រងស្ថិតិឱ្យបានច្បាស់លាស់ និងចុះប្រមូលទិន្នន័យប្រជាពលរដ្ឋ និងជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានឱ្យបានហ្មត់ចត់ ដើម្បីបង្ការ និងជៀសវាងការប្រើប្រាស់ទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Scam Online)។ ... Read More »

ឆេះរោងសិប្បកម្មចំហុយឈើ និងផលិតធ្យូងផ្អើលទាំងយប់ នៅស្រុកបាណន់តែមិនទាន់ដឹងមូលហេតុ

ខេត្តបាត់ដំបង ៖ រោងសិប្បកម្មចំហុយ ឬកែច្នៃឈើ និងផលិតធ្យូងអនាម័យចំនួន០២ ដែលសាងសង់ក្បែរគ្នាត្រូវបានព្រះអគ្គី ដែលគេមិនទាន់ដឹងពីមូលហេតុលេបត្របាក់យកអស់គ្មានសល់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែកុម្ភៈនេះ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខណៈដែលពុំមានអ្នកស្នាក់នៅ ។ ... Read More »

លោក ទូច គង្គា អភិបាលរង ខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តស្ទឹងត្រែង (ក.ដ.ស.ស.អ)

ខេត្តស្ទឹងត្រែង ៖ នៅម៉ោង៨និង០០នាទីព្រឹកថ្ងៃសុក្រ៤រោចខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៦ លោក ទូច គង្គា អភិបាលរង ខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង ... Read More »