ព័ត៌មានទាន់ហេតុការណ៍៖
'

គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ជូនដំណឹងពីការអុជកាំជ្រួច អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានកិត្តិយសសូមទូលថ្វាយ គោរពជូន និងសូមជម្រាប ជូនសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឧកញ៉ា និងលោក លោកស្រី ព្រមទាំង សាធារណជនក្នុងរាជធានីភ្នំពេញ សូមព្រះមេត្តា និងមេត្តាជ្រាបថា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ ... Read More »

មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញថា រយៈ ពេល ២ថ្ងៃហើយ ដែលរដ្ឋបាលរាជធានី សម្រេច បើកឲ្យដំណើរការបណ្ដោះអាសន្ន ផ្លូវក្រោមដីចោមចៅ១ខ្សែទៀត ដើម្បីជួយរំដោះចរាចរណ៍ ក្នុងពេលកំពុងដំណើរការអ៊ុតកៅស៊ូ តភ្ជាប់ រវាងផ្លូវប្រសព្វ

ភ្នំពេញ៖ នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើក ឲ្យដំណើរការ ផ្លូវក្រោមដី ១ខ្សែទៀត ជាបណ្តោះ អាសន្ន ពីមហាវិថីចោមចៅឆ្ពោះ ទៅផ្លូវជាតិ លេខ៤ ខណៈក្រុមការងារ កំពុង ... Read More »

មនុស្ស៧នាក់របួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅក្រុងស្វាយរៀងនិងស្រុករមាសហែក

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៧នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏២កន្លែងគ្នាក្នុងថ្ងៃតែមួយរវាងម៉ូតូនិងម៉ូតូនៅក្រុងស្វាយរៀងនិងស្រុករមាសហែក។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាករណីទី១បានកើតឡើងកាលពី វេលាម៉ោង ១និង៧នាទីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ លើផ្លូវបំបែកលេខ ១១៤ ស្ថិតក្នុងភូមិ រោងបន្លែ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ... Read More »

អង្គការសហប្រជាជាតិព្រមានពីគ្រោះអត់ឃ្លានកើនឡើងក្នុងឆ្នាំ២០២១

កម្មវិធីស្បៀងអាហារពិភពលោក WFP នៅថ្ងៃទី៨ខែវិច្ឆិកា បានប្រកាសថា ចំនួនពលរដ្ឋប្រឈមនឹងគ្រោះអត់ឃ្លាននៅក្នុង៤៣ប្រទេសជុំវិញពិភពលោក ដោយមានពលរដ្ឋ៤៥លាននាក់ប្រឈមនឹងគ្រោះអត់ឃ្លាន។ ប្រទេសដែលប្រឈមនឹងគ្រោះអត់ឃ្លានខ្លាំងជាងគេគឺ Afghanistan, Ethiopia, Haiti, Somalia, Angola, Kenya និង Burundi។ ... Read More »

រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន ០៥គ្រឿង ត្រូវបានប្រគល់ជូនបណ្តាសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» រាជធានី ខេត្ត ដើម្បីប្រើប្រាស់

ភ្នំពេញ៖ អនុវត្តអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដែលតែងតែយកចិត្តទុកដាក់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការប្រើប្រាស់ម្ហូបអាហារដែលមានសុវត្ថិភាព នៅអគ្គនាយកដ្ឋានក.ប.ប. មានរៀបចំពិធីប្រគល់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន០៥ គ្រឿង សម្រាប់ប្រើប្រាស់នៅតាមបណ្តារាជធានី ខេត្ត។ ក្នុងពិធីប្រគល់នេះ​ ... Read More »

រាជរដ្ឋាភិបាល បង្កើតគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា, រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចបង្កើតគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ (គ.ជ.ផ.ម.) ដោយបានប្រគល់ភារកិច្ចជូនលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន ... Read More »

ជិះម៉ូតូដឹកអីវ៉ាន់ទៅកន្លែងធ្វើការនៅច្បារអំពៅត្រូវបានចោរជិះម៉ូតូតាមឆក់យកកាបូបទៅបាត់

ភ្នំពេញ ៖ ស្ត្រីម្នាក់បានជិះម៉ូតូដឹកអីវ៉ាន់ទៅកន្លែងធ្វើការ ហើយពេលមកដល់ចំណុចភ្លើងស្តុបវត្តអង្គតាមិញត្រូវបានជនសង្ស័យមិនស្គាល់មុខជិះម៉ូតូចំនួន២ គ្រឿងតាមពីក្រោយរួចឆក់យកកាបូបបានសម្រេចហើយក៏ជិះម៉ូតូគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១ និង ៣០ នាទីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្បែរភ្លើងស្តុបវត្តអង្គតាមិញក្នុងភូមិគោកចំបក់ ... Read More »

អូស្ត្រាលីវាយប្រហារកម្ទេចនាវានេសាទ៣គ្រឿងរបស់ឥណ្ឌូនេស៊ី

អូស្ត្រាលី បានសម្រេចកម្ទេចនាវានេសាទ៣គ្រឿងរបស់ប្រទេសឥណ្ឌូនេស៊ី ដែលនេសាទខុសច្បាប់នៅក្នុងដែនទឹកប្រទេសអូស្ត្រាលី ហើយរឹបអូសយកទ្រព្យសម្បត្តិទាំងអស់នៅលើនាវានោះ។ តាមប្រភពព័ត៌មានពីកម្លាំងការពារដែនសមុទ្រអូស្ត្រាលី បានបញ្ជាក់ថា ខ្លួនចាប់បាននាវានេសាទរបស់ឥណ្ឌូនេសុី១៦គ្រឿងដែលនេសាទខុសច្បាប់ ស្ថិតនៅដែនសមុទ្រភាគខាងលិចអូស្ត្រាលី ហើយនាវា៣គ្រឿងក្នុងចំណោមនោះត្រូវបានកម្ទេចចោល។ ចំណែកនាវា១៣គ្រឿងទៀតបានបញ្ចូនចេញពីដែនសមុទ្រអូស្ត្រាលី។ ការចាប់នាវានេសាទខាងលើបានធ្វើឡើងក្នុងពេលដែលអូស្ត្រាលី បើកការយាមល្បាតតាមដែនសមុទ្ររយៈពេល៣ថ្ងៃដម្បីទប់ស្កាត់ក្រុមចោរសមុទ្រ ។ ចំនួននាវានេសាទចូលដែនសមុទ្រអូស្ត្រាលី កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ... Read More »

បុរសម្នាក់សង្ស័យពិបាកចិត្តមិនមានលុយបង់ធនាគារគិតខ្លីចងកសម្លាប់ខ្លួនផ្អើលអ្នកភូមិទាំងព្រឹក

ខេត្តស្វាយរៀង៖ បុរសម្នាក់សង្ស័យពិបាកចិត្តមិនមានលុយបង់ធនាគារបានដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះ ប៉ុន្តែជាអកុសលយឹតពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ តូច វណ្ណ:  អាយុ៣៩ឆ្នាំ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចផ្តល់អំណោយជាស្បៀងជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុតសរុបចំនួន ២.៧៨៦គ្រួសារ

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃចន្ទ ទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់អំណោយជាស្បៀងជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុតសរុបចំនួន ២.៧៨៦គ្រួសារ (ក្នុងនោះ ... Read More »

មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន ដែលបាន ពលីជីវិតនាសម័យសង្រ្គាម ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៨ នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរំលឹកគុណយុទ្ធជនពលី តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ... Read More »

លោក ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំចង្អៀតនៃក្រុមការងារបច្ចេកទេសចម្រុះកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា OHCHR និងដៃគូអភិវឌ្ឍ

ភ្នំពេញ ៖ នាថ្ងៃ ចន្ទ ៤ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ជិន ... Read More »

ក្មេងស្រីពីរនាក់បងប្អូនជីដូនមួយចុះងូតទឹកស្រះក្រោយផ្ទះលង់ស្លាប់គ្មានអ្នកដឹង

ខេត្តក្រចេះ៖ ក្មេងស្រីពីរនាក់បងប្អូនជីដូន មួយបាននាំគ្នាចុះងូតទឹកស្រះនៅក្រោយផ្ទះលង់ស្លាប់។ ឧបទ្ទវហេតុក្មេងស្រីពីរនាក់លង់ទឹកស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៤៖៥០នាទីថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២១នៅត្រង់ចំណុចភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះទី១ .ឈ្មោះឈុន ស្រីនីត ភេទស្រី អាយុ ១០ឆ្នាំ ។ ទី២.ឈ្មោះ ... Read More »

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នឹងយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី៧៥ នៃអង្គការនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី៧៥ នៃអង្គការនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី ... Read More »

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមអោយប្រជាពលរដ្ឋជួយរាយការណ៍ បើឃើញអ្នកទោសចំនួន ០៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង តាមរូបថតនេះ !

ខេត្តស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមគោរពជម្រាបជូនសាធារណៈជន នៅវេលាម៉ោងជាង ០៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទោសចំនួន ០៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង ... Read More »

ក្រុមហ៊ុនវីរ: ប៊ុនថាំ : “សូមអតិថិជនទាំងអស់ធ្វើដំណើរប្រកបដោយស្នាមញញឹម​ និងសុវត្ថិភាព” ជាមួយសេវាកម្មដ៏សែនទុកចិត្ត !

ភ្នំពេញ៖ ក្រុមហ៊ុនវីរៈប៊ុនថាំ “សូមអតិថិជនទាំងអស់ធ្វើដំណើរប្រកបដោយស្នាមញញឹម​ និងសុវត្ថិភាព” …ទំនុកចិត្ត សេវាកម្មរហ័ស ការទទួលខុសត្រូវ ប្រណាំងប្រជែងទីផ្សារពាណិជ្ជប្រកបដោយភាពស្មោះត្រង់ គឺ”ក្រុមហ៊ុនវីរៈប៊ុនថាំ” ដែលជាដៃគូរបស់អតិថិជនក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។  សូមជម្រាបជូនថា, ក្រោយពីផ្អាកអាជីវកម្មជិតមួយឆ្នាំ នេះគឺជាសកម្មភាពមួយចំនួនក្នុងថ្ងៃដំបូងនៃការចាប់ផ្តើមជាថ្មី ជាមួយការបន្តគាំទ្រពីអតិថិជន ... Read More »

អាចរៀបចំមង្គលការបានហើយ ! ខណៈសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យពលរដ្ឋរៀបចំពិធីមង្គលការ ដោយមានអ្នកចូលរួមច្រើនបំផុតត្រឹម២០០នាក់ប៉ុណ្ណោះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា, គឺអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបចំពិធីមង្គលការឡើងវិញ ក្រោយប្រកាសបើកប្រទេស ប៉ុន្តែមង្គលការនោះ ត្រូវកំណត់ឱ្យមានភ្ញៀវចូលរួមច្រើនបំផុតត្រឹម២០០នាក់ប៉ុណ្ណោះ ហើយក្នុងនោះមិនរាប់បញ្ចូលទាំងអ្នកផ្តល់សេវានានានោះឡើយ។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ... Read More »

Update ៖ បុរសម្នាក់ស្លាប់ក្នុងរថយន្តដោយសារអគ្គិភ័យដែលគេសង្ស័យថាជាករណីឃាតកម្មតែសមត្ថកិច្ចកំពុងស្រាវជ្រាវ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្តបន្ទាប់ពីមានករណីឆេះរួចមក។ ចំពោះរឿងរ៉ាវខាងលើនេះគេនៅមិនទាន់ដឹងថាមកពីមូលហេតុអ្វីអោយពិតប្រាកដឡើយ ខ្លះគេសង្ស័យជារឿងឃាតកម្ម។ បើ​តាម​សេចក្តីរាយការណ៍​ពត៌មានបានឱ្យ​ដឹង​ថា រថយន្ត​ដែលបុរសរូបនេះស្លាប់ក្នុងនោះម៉ា​កវី​ស្តូ​មួយ​គ្រឿង ហើយត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ទើបបណ្តាល​ឱ្យស្លាប់​​មនុស្សម្នាក់ក្នុងរថយន្ត ដែល​គេ​មានការ​សង្ស័យ​ថា ជា​ករណី​ឃាត​កម្ម​ស​ម្លា​​ប់ ហើយ​ដុត​ចោលតែម្តង។ ហេតុការណ៍ខាងលើ​នេះបាន បង្កការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក ថ្ងៃ​ទី​០៨ ... Read More »

អវកាសយានិកនារីចិនចេញមកក្រៅលំហលើកដំបូង!(មានវីដេអូ)

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការរបស់ខ្លួនថា នាល្ងាចថ្ងៃទី៧ខែវិច្ឆិកា ក្រុមអវកាសយានិកនៃShenzhou 13 បានចេញពីយានអវកាសលើកដំបូង។ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបន្តថា លោកZhai ... Read More »

មានការអំពាវនាវកាន់តែច្រើនសម្រាប់ការបណ្តេញលោក Solskjaerបន្ទាប់ពីបរាជ័យក្នុងការប្រកួត Derby Day

ការបរាជ័យក្នុងការប្រកួត Derby របស់ក្រុមបិសាចក្រហម Manchester United ក្រោមថ្វីជើងក្រុមភ្ញៀវ Man City កាលពីថ្ងៃសៅរ៍បាននាំមកនូវការអំពាវនាវបន្ថែមទៀតសម្រាប់ការបណ្តេញអ្នកចាត់ការលោក Ole Gunnar Solskjaer ចេញពីក្លិប។ ការចាញ់ ២-០ ទល់នឹងក្រុមរបស់លោក ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ មើលឃើញទេ ! ទីតាំងកត់ឆ្នោតវៀតណាម(P9) ដ៏ធំមួយកន្លែងកំពុងដំណើរការយ៉ាងរលូននៅផ្លូវជ្រោះបាត់ស្នេហ៍ជាប់ផ្សារសាំហាន់

ភ្នំពេញ ៖ សូមជម្រាបជូនថា មានទីតាំងល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាម(P9) ដ៏ធំមួយកន្លែងកំពុងសប្បាយកើបលុយយ៉ាងគគ្រឹកគគ្រេង និងបើកលេងយ៉ាងរលូនជាយូរមកហើយនៅតាមបណ្ដោយផ្លូវទៅជ្រោះបាត់ស្នេហ៍ជាប់ផ្សារសាំហាន់ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ មិនទាន់ឃើញមានអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធរូបណាចុះបង្ក្រាបឡេីយ​ ។ សង្ស័យថា, (កន្ទេលធំបន្លំដេក).ទេដឹង ឬដោយសារ(លុយ)?   តាមរយៈការបើកកត់ឆ្នោតវៀតណាម យ៉ាងគគ្រឹកគគ្រេងនេះ ... Read More »

Djokovic ទម្លាក់ Medvedev ដើម្បីឈ្នះជើងឯក Paris Masters ជាលើកទី៦

ជើងខ្លាំងវាយតឺន្នីស Novak Djokovic បានឈ្នះជើងឯក Paris Masters ជាលើកទី៦របស់គាត់ និងជាកំណត់ត្រាពិសេសជាលើកទី៣៧ ដោយការសងសឹកការបរាជ័យចុងក្រោយកាលពីកម្មវិធី US Open របស់គាត់ជាមួយ Daniil Medvedev របស់រុស្ស៊ីជាមួយនឹងជ័យជម្នះ ... Read More »

ប្រធានាធិបតីបៃឌិនបោះបង់ច្បាប់«អាមេរិកជាចម្បង»

ផ្ទុយពីគោលនយោបាយរបស់អតីតប្រធានាធិបតីត្រាំ ដែលបានអនុវត្តអាមេរិកជាចម្បង នៅពេលនេះប្រធានាធិបតីបៃឌិន បានសម្រេចបោះបង់«អាមេរិកជាដំបូង» ហើយបានដោះស្រាយដោយជោគជ័យវិវាទរវាងក្រុមហ៊ុនប៊ូអុីង និងអ៊ែរបឺស ហើយបង្កើតកិច្ចសហប្រតិបត្តិការរវាងអាមេរិក នឹងអឺរ៉ុបជាថ្មីឡើងវិញ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកJake Sullivan បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CNNថា «ប្រធានាធិបតីបៃឌិន បានអនុវត្តគោលនយោបាយអាមេរិកតាមបែបផ្សេងផ្ទុយពីគោលនយោបាយរបស់លោកត្រាំ។ ... Read More »

ម្ចាស់ជើងឯកអូឡាំពិក Jepchirchir និង Korir ឈ្នះម៉ារ៉ាតុងទីក្រុងញូវយ៉ក

ម្ចាស់ជើងឯកអូឡាំពិក កីឡាការិនី Peres Jepchirchir បានឈ្នះការរត់លើកទី៥០នៃការរត់ម៉ារ៉ាតុងទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យដោយបានរួចផុតពីសមរភូមិ៣ផ្លូវដ៏រំភើបមុនពេលរត់ទៅកាន់បន្ទាត់បញ្ចប់ទី ហើយមិត្តរួមជាតិកេនយ៉ា កីឡាករ Albert Korir បានឈ្នះការប្រណាំងផ្នែកបុរស។ Jepchirchir គឺជាអត្តពលិកដំបូងគេដែលដណ្ដើមបានមេដាយមាសអូឡាំពិក និងឈ្នះការប្រណាំង 5-borough ដ៏ល្បីល្បាញក្នុងឆ្នាំតែមួយ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះសព លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះសព លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ... Read More »

ក្តៅដូចបាយពុះ! ម្តាយអ្នកនាងចន ច័ន្ទលក្ខិណា លូកមាត់ក្នុងជម្លោះរវាងកូនស្រី នឹងតារាសម្តែងលោក អៀង ចេនឡា

    ភ្នំពេញ៖ កាន់តែពុះកញ្ជ្រាលហើយសម្រាប់ថ្ងៃនេះ គឺក្រោយពីករណីនៃជម្លោះឆ្លងឆ្លើយជាពាក្យសម្តីរវាងតារាសម្តែង និងកំប្លែង លោក អៀង ចេនឡា នឹងប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណាកាន់តែកក្រើក។ ករណីនេះបានឡើងកម្តៅកាន់តែខ្លាំងឡើងក្រោយពីគេបានឃើញម្តាយបង្កើតរបស់អ្នកនាងចន ច័ន្ទលក្ខិណា បានចេញមុខមកបកស្រាយជំនួសកូនស្រី ... Read More »

តាលីបង់តែងតាំងតំណែងអភិបាលខេត្ត និងស្នងការខេត្ត៤៤រូប

ក្រុមតាលីបង់បានសម្រេចតែងតាំងតំណែងសំខាន់ៗក្នុងនោះមានអភិបាលខេត្ត និងស្នងការខេត្តដើម្បីពង្រឹងអំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងពេលដែលប្រទេសជាតិកំពុងស្ថិតនៅក្នុងការគំរាមកំហែងពីក្រុមភេរវកម្ម និងបញ្ហាសេដ្ឋកិច្ចជាតិ។ សារព័ត៌មានរ៉យទ័របានផ្សាយថា នេះជាការតែងតាំងទ្រង់ទ្រាយធំបំផុតចាប់តាំងពីក្រុមតាលីបង់បង្កើតរដ្ឋាភិបាលថ្មីនៅខែកញ្ញា។ ក្នុងបញ្ជីឈ្មោះតែងតាំងថ្មី មានលោក Qari Baryal កាន់តំណែងជាអភិបាលខេត្តកាប៊ុល និងលោក Wali Jan Hamza ... Read More »

កាំភ្លើងធំ Arsenal បន្តរក្សាភាពមិនដែលចាញ់៥ប្រកួតឡើងឈរក្នុងតំបន់ Top 5

អ្នកចាត់ការក្លិប Watford លោក Claudio Ranieri បានចោទប្រកាន់កីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal ថា បង្ហាញពីការខ្វះការគោរព ខណៈដែលក្រុមកាំភ្លើងធំបានយកឈ្នះក្នុងការប្រកួតលើកទី ១០០ របស់អ្នកចាត់ការលោក Mikel Arteta ដែលទទួលបន្ទុកក្នុងលទ្ធផល១ទល់០។ កីឡាករ ... Read More »

West Ham បញ្ចប់ភាពមិនដែលចាញ់របស់ Liverpool ឡើងឈរលេខ៣នៅ Premier League

ក្រុមញញួរធំ West Ham បានធ្វើឱ្យក្រុមហង្សក្រហម Liverpool ស្រឡាំងកាំង ខណៈដែលពួកគេទទួលបានជ័យជម្នះដ៏ធំដែលបានធ្វើឱ្យក្រុមនេះពីលើគូប្រជែងឡើងទៅកាន់ចំណាត់ថ្នាក់លេខ៣ ក្នុងក្របខ័ណ្ឌ Premier League និងបានធ្វើឱ្យបាត់បង់ភាពមិនដែលចាញ់សោះរបស់ក្រុមហង្សក្រហម។ Liverpool បានចូលទៅក្នុងការប្រកួតនេះដោយសម្លឹងរកមើលការបង្កើតកំណត់ត្រាក្លិបថ្មីនៃ២៦ ប្រកួតមិនដែលចាញ់ ក៏ដូចជាទទួលបានជ័យជម្នះដែលនឹងធ្វើឱ្យពួកគេឡើងទៅកាន់លេខ២ ... Read More »

សម្តេចភក្តី សាយ ឈុំ អញ្ជើញដឹកនាំប្រតិភូគណបក្សប្រជាជនកម្ពុជា ដង្ហែ និងបញ្ចុះសពលោក ងួន ញ៉ិល

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ... Read More »