ព័ត៌មានទាន់ហេតុការណ៍៖
'

សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្បែរមាត់កំពង់ទឹកសង្ស័យជាករណីឃាតកម្ម

ខេត្តកណ្ដាល៖ សាកសពបុរសម្នាក់​ត្រូវបានគេប្រទះឃើញស្លាប់នៅក្បែរមាត់កំពង់ទឹក ដោយគេសង្ស័យថាការស្លាប់នេះជាអំពើឃាតកម្ម។ ករណីនេះបង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី នៅចំណុចព្រែកកំពង់រទេះ ស្ថិតក្នុងភូមិ កំពង់រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្ត កណ្តាល។      ... Read More »

ការឆ្លងកូវីដ-១៩នៅក្នុងប្រទេសចិន ឈានដល់ដំណាក់កាលចុងក្រោយ

ប្រទេសដែលមានពលរដ្ឋច្រើនបំផុតនៅលើពិភពលោកនៅតែបន្តរក្សាយុទ្ធសាស្ត្រ « Zero Covid 19 » ក្នុងពេលដែលប្រទេសជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោក បានបង្វែរយុទ្ធសាស្ត្រមករស់នៅជាមួយកូវីដ-១៩។ មន្ត្រីមួយរូបក្នុងគណៈកម្មាធិការសុខាភិបាលចិន NHC កាលពីថ្ងៃទី២០ ខែវិច្ឆិកាបានប្រកាសថាការផ្ទុះកូវីដ-១៩ថ្មីនាពេលកន្លងមកជិតដល់ពេលត្រូវបញ្ចប់ហើយ ក្រោយខេត្តក្រុងចំនួន៨ ដែលជាចំណុចកណ្តាលនៃការឆ្លងកូវីដ-១៩ មិនរកឃើញករណីឆ្លងថ្មីទៀតឡើយក្នុងរយៈពេល១៤ថ្ងៃជាប់គ្នា ... Read More »

លោក Oscar Tabarez ត្រូវបានបញ្ចប់តំណែងក្រោយដឹកនាំក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយរយៈពេល១៥ឆ្នាំ

​សហព័ន្ធបាល់ទាត់របស់ប្រទេសអ៊ុយរ៉ាហ្គាយបានសម្រេចចិត្តបញ្ចប់តំណែងលោក Oscar Tabarez អ្នកចាត់ការទូរទៅក្រុមជម្រើសជាតិបន្ទាប់ពីក្រុមអ៊ុយរ៉ាហ្គាយលេងចាញ់ជាច្រើនប្រកួតក្នុងការជម្រុះយកកៅអីទៅលេងWorld Cupឆ្នាំ២០២២ក្នុងប្រទេសកាតា។ ​លទ្ធផលចាញ់ក្រុមជម្រើសជាតិប៊ុលឡាវី ៣-០ បានធ្វើតំណែងរបស់លោកOscar Tabarezដែលដឹកនាំក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយអស់រយៈពេល១៥ឆ្នាំហើយត្រូវបានបញ្ចប់។ ជម្រើសជាតិអ៊ុយរ៉ាហ្គាយបានចាញ់៤ប្រកួតជាប់គ្នាធ្វើឲ្យពួកគេឈរលេខរៀងទី៧នៅក្នុងចំណោមក្រុមជម្រុះWorld Cupក្នុងតំបន់ទ្វីបអាមេរិកខាងត្បូង។ ​សហព័ន្ធបាល់ទាត់របស់ប្រទេសអ៊ុយរ៉ាហ្គាយ​(AUF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងគេហទំព័ររបស់ខ្លួនថា “ពួកយើងសូមជំរាបជូនថាការសម្រេចចិត្តបញ្ចប់តំណែងរបស់លោកOscar Tabarez មិនមែនមានន័យថាយើងមិនអើពើពីសមទ្ធិផលរបស់លោកក្នុងរយៈពេល១៥ឆ្នាំនេះទេ។ ពួកយើងបានសម្រេចចិត្តដ៏លំបាកមួយនេះគឺដើម្បីធ្វើឲ្យវិស័យបាល់ទាត់របស់អ៊ុយរ៉ាហ្គាយរីកចម្រើនទៅមុខក្នុងថ្ងៃអនាគតយ៉ាងខ្លីនិងទទួលបានលទ្ធផលល្អ។” ... Read More »

ម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹងស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់

ខេត្តកំពង់ស្ពឺ៖ ម៉ូតូពីរគ្រឿងបាន បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ។   ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះនៅថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២១  នៅលើផ្លូវជាតិលេខ៤៤ (១៣០.១៣១) ត្រង់ចំណុចភូមិខ្ចាស់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ... Read More »

រលកបាតុកម្មប្រឆាំងការបិទប្រទេស និងប្រឆាំងការចាក់វ៉ាក់សាំងដោយបង្ខំនៅអឺរ៉ុប

ពលរដ្ឋរាប់ពាន់នាក់នៅក្នុងប្រទេសតំបន់អឺរ៉ុបបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងការបិទប្រទេស ការរឹតត្បិត និងការចាក់វ៉ាក់សាំងដោយបង្ខំ។ ពលរដ្ឋរាប់ពាន់នាក់នៅទីក្រុង Vienna ប្រទេសអូទ្រីស នៅថ្ងៃទី ២០ខែវិច្ឆិកា បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការរឹតត្បិត ក៏ដូចជាការចាក់វ៉ាក់សាំងដោយបង្ខំ ដែលប្រទេសនេះគ្រោងអនុវត្ត។ កម្លាំងប៉ូលិសអូទ្រីសបានបញ្ជាក់ថា មានមនុស្ស៣៥ពាន់នាក់បានចូលរួមដង្ហែក្បួនបាតុកម្មនៅក្នុងរដ្ឋធានីនៃប្រទេសអូទ្រីស ។ កម្លាំងសន្តិសុខក៏បានចាប់ខ្លួនមនុស្សជាច្រើនផងដែរដែលបានបំពានច្បាប់ទប់ស្កាត់កូវីដ-១៩ ... Read More »

Kevin de Bruyne វិជ្ជមានកូវីដ-១៩ក្រោយលវិលត្រឡប់ពីបំពេញភារកិច្ចជាមួយជម្រើសជាតិប៊ែលហ្ស៊ីក

​កីឡាករ Kevin de Bruyne ត្រូវបានរកឃើញថាមាន វិជ្ជមានកូវីដ-១៩ក្រោយលវិលត្រឡប់ពីបំពេញភារកិច្ចជាមួយជម្រើសជាតិប៊ែលហ្ស៊ីក ហើយនឹងត្រូវអវត្តមានជាមួយនឹងក្រុមManchester Cityក្នុងកម្មវិធីបាល់ទាត់អង់គ្លេស Premier Leagueយប់នេះផងដែរ។ ​កីឡាករវ័យ៣០ឆ្នាំ Kevin de Bruyne ត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១០ថ្ងៃ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា​​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៩០ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១០២នាក់(យានយន្ត ៦២គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២១ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

លទ្ធផលបណ្ដោះអាសន្នរយៈពេល៣៨ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ សរុប មានចំនួន ៣៨៩.២៦៤ នាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា, តាមរបាយការណ៍ពីឃុំ សង្កាត់ ចំនួន ១.២១៥ លទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី៣៨ នៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ... Read More »

ស្អែកនេះ ! សម្តេចតេជោ ហ៊ុនសែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ... Read More »

តើមូលហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជាតែងតែទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ?

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំជាងគេនៅកម្ពុជា បទពិសោធន៍នៃការដឹកនាំដ៏ប៉ិនប្រសព្វ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងប្រជាធិបតេយ្យផ្ទៃក្នុងច្បាស់លាស់។ នេះគឺជាភាពរឹងមាំរបស់គណបក្សប្រជាជន ដើម្បីបុព្វហេតុប្រជាជន ដើម្បីប្រយោជន៍ប្រជាជន និងសម្រាប់ប្រជាជន។ នេះជាលើកឡើងរបស់ លោក មាន ចាន់យ៉ាដា ... Read More »

ពលករខ្មែរម្នាក់ចំណាយប្រាក់ឱ្យមេខ្យល់ពី៧០០០ទៅ៨០០០បាតសម្រាប់ឆ្លងដែនខុសច្បាប់ ត្រូវយោធាថៃឃាត់ខ្លួន

ប្រទេសថៃ៖ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែនបានឱ្យដឹងថា កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងទាហានប្រាណទី១២ ប្រចាំស្រុកតាព្រះយ៉ា កងកម្លាំងបូផា បានចុះល្បាតនិងត្រួតពិនិត្យក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវ បានប្រទះឃើញក្រុមបុគ្គលគួរឱ្យសង្ស័យដើរមកតាមច្រករបៀង សំដៅមកប្រទេសថៃត្រង់បរិវេណបង្គោលគីឡូម៉ែត្រលេខ២៧-២៨ ភូមិទ័ពសៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ... Read More »

ក្រសួងសុខាភិបាល​កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៤១នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៣៩នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៤នាក់​(០៣នាក់ មិនបានចាក់វ៉ាក់សាំង)

​​​​​​​   ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២១ ខែវិច្ឆិកា​​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៤១នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៣៩នាក់ និងករណីស្លាប់​ ០៤នាក់​ (០៣នាក់ មិនបានចាក់វ៉ាក់សាំង)។  សូមជម្រាបថា​ ... Read More »

សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតី ប្រកាសសម្រួល និងតែងតាំងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ នៅថ្ងៃអាទិត្យ ២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ... Read More »

លោករដ្ឋមន្ត្រី ថោង ខុន ៖ ពេល៣ថ្ងៃនៃបុណ្យអុំទូក មានភ្ញៀវចេញដើរកម្សាន្តជាង៩០ម៉ឺននាក់, ពួកគេធូរស្រាលក្នុងចិត្តព្រោះបានដើរកម្សាន្តពេញលេញឡើងវិញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ លើផេកផ្លូវការរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា, បើតាមលោក ថោង ខុន ដែលបានមានប្រសាសន៍ថា៖ នាឱកាសថ្ងៃឈប់រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ... Read More »

ផឹកស៊ីស្រវឹងទាស់ពាក្យសម្តីគ្នា ម្នាក់ដេកពេទ្យម្នាក់ទៀតដេកគុក

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២១ នៅចំណុចភូមិពោធិ៍វង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះសែម វ៉ាន់ថៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ អែម ... Read More »

បុរសចំណាស់ម្នាក់ត្រូវជនមិនស្គាល់មុខបាញ់ប្រហារដោយអាវុធខ្លីK59ស្លាប់គួររន្ធត់នៅលើកំណាត់ផ្លូវK383

ខេត្តកណ្ដាល៖ បុរសចំណាស់ម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារដោយអាវុធខ្លីK59 បណ្ដាលឲ្យស្លាប់ភ្លាមៗគួរឲ្យរន្ធត់នៅលើកំណាត់ផ្លូវK383 ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូ។ ករណីឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ២០២១ វេលាម៉ោង១៨និង៣០នាទីស្ថិតក្នុងភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។     ... Read More »

អ្នកទេសចរណ៍ជាង១ម៉ឺន៣ពាន់នាក់មកលេងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ខេត្តកំពង់ឆ្នាំងនាថ្ងៃបុណ្យអុំទូកអកអំបុកសំពះព្រះខែនិងបណ្តែតប្រទីបរយៈបីថ្ងៃ

ខេត្តកំពង់ឆ្នាំង៖ អ្នកទេសចរណ៍ ប្រមាណជាង១ម៉ឺន៣ពាន់នាក់មកពីបណ្តាគ្រប់ទិសទី បានមកលេងកំសាន្ត ទីរមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តកំពង់ឆ្នាំង  ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអកអំបុកសំពះខែ និង បណ្តែតប្រទីប ក្នុងរយៈពេល៣ថ្ងៃ នេះបើតាមការបញ្ជាក់របស់ លោក នូ ផល្គុនអនុប្រធានមន្ទីរ ទេសចរណ៍ខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់កាលពីថ្ងៃទី២១ ... Read More »

សមត្ថកិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន !

ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបាលស្រុកស្អាង ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅថ្ងៃសៅរ៍១រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ... Read More »

ផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ឈានទៅដល់ការឃាត់ខ្លួនមនុស្សជាបន្តបន្ទាប់ជាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន

ខេត្តកំពង់ចាម ៖ មានមនុស្សជាច្រើននាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ជាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនក្រោយពីមានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង។    គួររំលឹកថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០ នាទី នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ... Read More »

ផ្ទុះអាវុធជាច្រើនគ្រាប់ធ្វើឱ្យកម្លាំងអាវុធហត្ថក្រុងរបួសធ្ងន់និងស្រាល៣នាក់នៅបរិវេណកាស៊ីណូប៉ារ៉ាមិច ក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ ស្នូរផ្ទុះអាវុធជាច្រើនគ្រាប់រវាងជនជាតិថៃ នឹងកម្លាំងសមត្ថកិច្ចបណ្តាលឱ្យរងរបួសធ្ងន់និងស្រាល៣នាក់ ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពុង ដើរលេងកម្សាន្តនាពេលរាត្រីនៅចំណុចបរិវេណផ្សាររាត្រីទឹកពុះ ស្ថិតនៅទល់មុខ កាស៊ីណូប៉ារ៉ាមិចនាវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។    ប្រភពពីប្រជាពលរដ្ឋដែលស្ថិតនៅនឹងកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

កម្ពុជាលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,០៦%ហើយ !

ភ្នំពេញ៖ នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៦៩% ... Read More »

ផលនៃសន្តិភាព ដែលផ្តើមចេញពីនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ជាបិតាស្ថានិក

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា   បានបង្ហោះនូវចំរៀងមួយបទ មានអត្ថន័យធំធេង ជាមួយទំនុកច្រៀង បង្ហាញពីភាព “ស្វាគមន៍ទេសចរវ៉ាក់សាំង”។  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ... Read More »

ដំណើរកម្សាន្តទៅកាន់ វាលវែងភ្នំ១៥០០ ខេត្តពោធិ៍សាត់ ក្លាយជាចំណាប់អារម្មណ៍បំផុតរបស់ភ្ញៀវទេសចរណ៍ក្នុងស្រុក !

ខេត្តពោធិ៍សាត់ ៖ តាមរយៈការខិតខំប្រឹងប្រែងដ៏មានគុណសម្បត្តិធំធេងចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយតំបន់សមរភូមិ ក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ ពណ៌បៃតងខៀវខ្លី ផ្លូវគមនាគមន៍ស្អាត ការរស់នៅរបស់ប្រជាពលរដ្ឋ ផ្លាស់ប្ដូរជីវិភាព បានមួយកម្រិតធំ ។  ... Read More »

លោក ឡុង ឌីម៉ង់ ៖ នៅខេត្តព្រះសីហនុ មានភ្ញៀវទេសចរណ៍សរុបចំនួន១១១.៣២២ កើនឡើង១១៧,២៨% នៅថ្ងៃនេះ !

  ខេត្តព្រះសីហនុ ៖ លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងថា, នៅខេត្តព្រះសីហនុ មានភ្ញៀវទេសចរណ៍សរុបចំនួន១១១.៣២២ កើនឡើង១១៧,២៨% ... Read More »

នាយនគរបាល២រូប ខាងបង្ក្រាបផលិតផលក្លែងក្លាយ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន ពីបទប្រព្រឹត្តអំពើពុករលួយ(មានវីដេអូ)

ភ្នំពេញ៖ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីធ្វើការស៊ើបសួររួច បានសម្រេចធ្វើការចោទប្រកាន់ទៅលើនាយនគរបាល២រូប បម្រើការងារនៅអង្គភាព (គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ) នៃក្រសួងមហាផ្ទៃ ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើពុករលួយ ជាបទល្មើស.វិតិក្រម ។ សូមបញ្ជាក់ថា ... Read More »

អាជ្ញាធរ​ខណ្ឌដូនពេញ​ គិតត្រឹមម៉ោង៥ល្ងាច ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី៣ ប្រជាពលរដ្ឋ ប្រមាណជាង៥ម៉ឺននាក់​ មក លេងកម្សាន្តតាមបណ្តោយសួនច្បារ

ភ្នំពេញ​៖​ នេះបេី​យោង​តាម​ប្រភពព័ត៌មាន​ពីរដ្ឋបាលខណ្ឌដូនពេញ​ បានឱ្យដឹងថា​ គិតត្រឹមម៉ោង ១៧​ និង០០នាទីថ្ងៃសៅរ៍ទី២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ថា ក្នុងថ្ងៃនឹងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី៣  នេះឃើញថា ប្រជាពលរដ្ឋ ប្រមាណជាង៥ម៉ឺននាក់បានបន្តរមក លេងកម្សាន្តតាមបណ្តោយសួនច្បារ នានា ... Read More »

រន្ធត់ណាស់! រយៈពេលជាង១ម៉ោងសោះ មនុស្ស២នាក់បានស្លាប់ និង២នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងក្បែរគ្នា

     ខេត្តពោធិ៍សាត់ ៖ ពិតជាចៃដន្យ និងរន្ធត់ណាស់យ៉ាងពន់ពេក ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ដ៏កម្របានកើតឡើង ដែលយ៉ាងហោចបណ្ដាលឲ្យមានមនុស្សចំនួន២នាក់បានស្លាប់បាត់បង់ជីវិត និង២នាក់ទៀតបានរងរបួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើងស្ទួនៗ និងក្បែរគ្នា ត្រឹមរយៈពេលជាង១ម៉ោងប៉ុណ្ណោះ ។  លោក វរសេនីយ៍ឯក ... Read More »

បើកម៉ូតូសង់ស៊េរីចាស់ បញ្ច្រាសទិសទៅបុកម៉ូតូសង់០៧ពេញទំហឹងស្លាប់ទាំងសងខាង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង១៨និង១០នាទី នៅចំណុចផ្លូវលេខ៥៧បេ  ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូ នឹងម៉ូតូ បង្កដោយម៉ូតូម៉ាកសង់ស៊េរីចាស់ ... Read More »

ចិនត្រៀមបញ្ជេញប្រេងឆៅនៅក្នុងឃ្លាំងប្រេងយុទ្ធសាស្ត្រ

ប្រភពព័ត៌មានពីទុនបម្រុងយុទ្ធសាស្ត្រ និងអាហារជាតិរបស់ចិន បាននិយាយថា ប្រទេសនេះកំពុងរៀបចំបញ្ចេញប្រេងឆៅពីឃ្លាំងបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន។ ព័ត៌មានខាងលើកើតឡើងក្រោយពេលដែលប្រធានាធិបតីអាមេរិកចូ បៃឌិនបានអំពាវនាវដល់ចិន និងបណ្តាប្រទេសដែលប្រើប្រាស់ប្រេងច្រើនជាងគេនៅលើពិភពលោក សហការដើម្បីទប់ស្កាត់តម្លៃប្រេងឡើងថ្លៃខ្ពស់។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា នាយកដ្ឋានបម្រុងស្បៀងអាហារនិងយុទ្ធសាស្ត្រជាតិចិន (NFSRA) បានបដិសេធវិភាគទៅលើព័ត៌មានខាងលើ ។ ប៉ុន្តែសកម្មភាពរបស់ចិន អាចឡើងគម្រោងមុនពេលជំនួបរវាងប្រធានាធិបតី ... Read More »

Update ៖ គិតត្រឹមរសៀលនេះ ! កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤០នាក់​ (ឆ្លងសហគមន៌៍:​ ​​៣៤ និង​ នាំចូល:​ ៦នាក់) និងមានជាសះស្បេីយ ៣៧នាក់,ស្លាប់ថ្មី​ ៥នាក់​

ភ្នំពេញ ៖ រហូតដល់ ថ្ងៃទី ២០​ ខែវិច្ឆិកា​​​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤០នាក់​ (ឆ្លងសហគមន៌៍:​ ​​៣៤ និង​ នាំចូល:​ ៦នាក់) ... Read More »