ព័ត៌មានទាន់ហេតុការណ៍៖
'

ផ្សារទំនើប ឡាក់គី (Lucky Express) ដែលមានទីតាំងស្ថិតនៅសង្កាត់កំបូល​ ខណ្ឌកំបូលមានអ្នកជំងឺកូវីដ១៩​​ បានទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅវេលាម៉ោង ១១៖០០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បញ្ជាក់ឲ្យដឹងថា , ផ្សារទំនើប ឡាក់គី (Lucky Express) ដែលមានទីតាំងស្ថិតនៅសង្កាត់កំបូល​ ខណ្ឌកំបូល រាជធានីភ្នំពេញ ... Read More »

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៥ បន្ថែមទៀត នៅថ្ងៃទី ១៦ ខែមិថុនា តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៥ បន្ថែមទៀត នៅថ្ងៃទី ១៦ ខែមិថុនា តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ និងមកពីខេត្តកណ្ដាលចំនួន១ដូចខាងក្រោម ៖ ... Read More »

អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១

ខេត្តសៀមរាប៖ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥០៨នាក់ បានព្យាបាលជាសះស្បើយចំនួន១១៨នាក់ ស្លាប់៤នាក់ និង៣៨៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីសម្រេចបិទខ្ទប់ ការធ្វើដំណើរចេញចូលជាបណ្ដោះអាសន្ន នៅចំណុចខាងត្បូងវត្តថ្មី ខាងលិចផ្លូវវត្តថ្មី នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត រយៈពេល ១៤ ថ្ងៃ

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីសម្រេចបិទខ្ទប់ ការធ្វើដំណើរចេញចូលជាបណ្ដោះអាសន្ន នៅចំណុចខាងត្បូងវត្តថ្មី ខាងលិចផ្លូវវត្តថ្មី នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត រយៈពេល ១៤ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ថ្នាំ២០២១ នេះតទៅ ... Read More »

ក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់អោយដឹងថា, ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ ដោយមាន លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ជាប្រធាន និងមានសមាភាពជាអនុប្រធានចំនួន ... Read More »

រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៥នាក់ដោយការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការ ធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១. ខេត្តកំពង់ធំបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ ដូចមានរាយនាមខាងក្រោម៖ រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡឹស័ក និងធ្វើតេស្ត ... Read More »

អាហារដ្ឋាន អុី ឡេវិន វ័ន (Eleven One Kitchen) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១២៣ សង្កាត់ទូលទំពូង១ មានអ្នកជំងឺកូវីដ-១៩​​ រួមជាមួយក្រុមការងារ បានទៅហូបអាហារពេលល្ងាចនៅទីតាំងខាងលើនេះ

ភ្នំពេញ,អាហារដ្ឋាន អុី ឡេវិន វ័ន (Eleven One Kitchen) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១២៣ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ-១៩​​ រួមជាមួយក្រុមការងារ បានទៅហូបអាហារពេលល្ងាចនៅទីតាំងខាងលើនេះ។ ... Read More »

រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ១៩ចំនួន០២នាក់ ដែលម្នាក់នៅក្នុងមណ្ឌលចត្តាឡីស័ក និងម្នាក់ទៀតមកពីរាជធានីភ្នំពេញ !

ខេត្តព្រះវិហារ៖ សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ-១៩ចំនួន០២នាក់ ដែលម្នាក់នៅក្នុងមណ្ឌលចត្តាឡីស័ក និងម្នាក់ទៀតមកពីរាជធានីភ្នំពេញ ។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារយកសំណាក បានរកឃើញវិជ្ជមានកូវីដ-១៩ចំនួន០២នាក់រួមមាន ៖ ១/កុមារា ឈិន ... Read More »

ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង១ មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង១ មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅទីតាំងខាងលើនេះ។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ... Read More »

រដ្ឋបាលខេត្តមណ្ឌលគិរី ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ឲ្យបានជ្រាបថា ៖ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបន្តការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមាន កូវីដ-១៩ នាពេលកន្លងមក និងយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៦ ... Read More »

ក្រសួងសុខាភិបាលវៀតណាមចែកចាយវ៉ាក់សាំងដល់បណ្តាខេត្តមានករណីឆ្លងកូវីដ-១៩ច្រើន

នៅយប់ថ្ងៃទី ១៦ខែមិថុនា ក្រសួងសុខាភិបាលវៀតណាមបានចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ២៨៨ពាន់ដូស ផលិតដោយក្រុមហ៊ុន AstraZeneca ដល់បណ្តាខេត្តក្រុងដែលមានករណីឆ្លងកូវីដ-១៩ច្រើន។ សកម្មភាពខាងកើតឡើងក្រោយពេលដែល វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន «៤២៣ករណី» បន្ថែមទៀត ក្នុងនោះ៩៩នាក់នៅទីក្រុងហូជីមិញ។ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃពុធនេះ ... Read More »

ថ្ងៃ«រស់ឡើងវិញ»របស់ពលរដ្ឋនៅទីក្រុងញូវយ៉កនិង កាលីហ្វ័រនីញ៉ា

ចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចរាល់បានជាង ៧០% មន្ត្រីរដ្ឋញូវយ៉កនឹង កាលីហ្វ័រនីញ៉ា បានសម្រេចលុបច្បាប់បម្រាមនានា ដល់ពលរដ្ឋ ដើម្បីឲ្យជីវភាពរស់នៅវិលត្រឡប់មកធម្មតាវិញ ។ ទាំងនោះជាភាពរីករាយបំផុតរបស់ពលរដ្ឋ ក្រោយការបិទខ្ទប់អស់រយៈពេលជាង១ឆ្នាំកន្លងមក។ នៅថ្ងៃទី ១៥ខែមិថុនា (ពេលវេលាអាមេរិក) អភិបាលរដ្ឋញូវយក និងកាលីហ្វ័រនីញ៉ា ... Read More »

គណៈប្រតិភូប្រធានាធិបតីអាមេរិកលោកចូ បៃឌិន និងប្រធានាធិបតីពូទីន បានទៅដល់ទីក្រុងហ្សឺណែវប្រទេសស្វីស

ជំនួបពិភាក្សារវាងប្រធានាធិបតីអាមេរិកនិងរុស្ស៊ីគឺជាព្រឹត្តិការដែលពិភពលោកចាប់អារម្មណ៍បំផុត ដោយប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់ដល់ សន្តិសុខសណ្តាប់ធ្នាប់ របស់ពិភពលោកទាំងមូល ។ នៅពេលនេះ យន្តហោះដឹកប្រធានាធិបតីពូទីនបាន បានទៅដល់ប្រទេសស្វីស ខណៈប្រធានាធិបតីអាមេរិក លោកបៃឌិន បានទៅដល់មុន ដើម្បីត្រៀមរៀបចំជំនួបពិភាក្សាជាប្រវត្តិសាស្ត្រ ។ ប្រធានាធិបតីពូទីននឹងទៅកាន់ប្រទេសស្វីសដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ចូ ... Read More »

ប្រើប្រាស់គ្រឿងញៀនលើសកម្រិតយកកាំបិតផ្គាក់ដេញកាប់ម្ដាយទីបំផុតត្រូវនគរបាលឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យ​ម្នាក់​ បានប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានយកកាំបិតផ្គាក់ដេញកាប់ម្ដាយខ្លួនឯង សំណាងល្អមិនបង្កឲ្យមានរបួស ទីបំផុតត្រូវបាននគរបាលស្រុកស្អាងធ្វើការឃាត់ខ្លួន។ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទី​ នៅចំណុចភូមិសំប៉ានលើឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ​     ... Read More »

បងប្អូនប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរជួយអន្តរាមគន៍ ទៅលើខុនដូ ដែលបង្ហូរទឹកស្អុយក្រៅប្រពន្ធលូ និងម៉ាសុីនភ្លើងនៅក្រៅខុនដូ

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ជាង២០០គ្រួសារ បានស្ម័គ្រចិត្ត នាំគ្នាផ្ដិតមេដៃ សំណូមពរ ដល់ខុនដូមួយកន្លែង ដែលបានសាងសង់តែពុំរៀបចំប្រព័ន្ធលូឱ្យបានត្រឹមត្រូវទេ គឺបានបង្ហូរទឹកលាមកស្អុយ ចេញពេញផ្លូវ តែម្ដង ឱ្យតែពេលភ្លៀងធ្លាក់ម្ដងៗ។ ចំណែកម៉ាសុីនភ្លើងវិញគឺនៅចិញ្ជើមផ្លូវក្រៅអគារខុនដូ ពេលបញ្ឆេះម្ដងៗតែងតែលាន់ឮសំឡេងកងរំពង បង្ករំខាន ... Read More »

ឃាត់ខ្លួនជនជាតិឡាវ២នាក់រឹបអូសគ្រឿងញៀនជិត៥គីឡូក្រាម

ខេត្តព្រះវិហារ ៖ ជនជាតិឡាវ២នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនឃាត់ខ្លួន និងរឹបអូសគ្រឿងញៀនជិត ៥ គីឡូក្រាម នៅព្រះវិហារ ។  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣២នាទី ថ្ងៃទី១៦ មិថុនា ២០២១។   ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាកម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់គណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មការអន្តរក្រសួង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ ... Read More »

សម្ដេចពិជ័យសេនា ទៀ បាញ់ អអបអរសាទរខួបលើកទី៣០ទំនាក់ទំនងអាស៊ាន-ចិន

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួមអបអរសាទរ ចំពោះខួបលើកទី៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន ដោយសម្តេចបានចាត់ទុកថា នេះជាឱកាសមួយដ៏ល្អប្រសើរក្នុងការបង្កើនទំនាក់ទំនងអាស៊ាន-ចិន ឈានដល់កម្រិតខ្ពស់បន្ទាប់ទៀត ដើម្បីកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា ការបើកទំព័រថ្មីឆ្ពោះទៅរកវិបុលភាពរួមសម្រាប់អាស៊ាន-ចិន។ ... Read More »

កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី ៨ ឆ្នាំ២០២១ នៅប្រទេសប្រ៊ុយណេដារូសាឡឹមបានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន ដឹកនាំប្រតិភូយោធាជាន់ខ្ពស់ ក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី ៨អេ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ៣​ ទាំងមេឃកំពុងភ្លៀង​

ភ្នំពេញ ៖​ ផ្ទះលក់ចាបហួយបោះដុំយីហោ ម៉ាក់ សៀវ អុី ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំទី៣​ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ  ត្រូវបានអគ្គិភ័យ​ឆាបឆេះ​ទាំងមេឃកំពុងតែភ្លៀងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ និងសមត្ថកិច្ចកាលពីវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០២១ ... Read More »

ប្រជាពលរដ្ឋរិះគន់អាជ្ញាធរបើកដៃឲ្យអ្នកលក់បន្លែត្រីសាច់ដាក់លក់នៅជិតគល់ស្ពានព្រែកព្នៅបង្កឲ្យមានការកកស្ទះជារៀងរាល់ថ្ងៃ

ភ្នំពេញ ៖ ផ្លូវវិមានឈ្នះ ឈ្នះ នៅជិតរង្វង់មូលគល់ស្ពានព្រែកព្នៅ(អាតីតស្ពានលីយ៉ងផាត់) ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងបង្កការកកស្ទះជារៀងរាល់ថ្ងៃ ដែលអាជ្ញាធរបានបើកដៃឲ្យឈ្មួញដាក់ភ្លើង ដាក់ឆ័ត្រជួលឲ្យអាជីវករលក់ដូរត្រីយ៉ាងអនាធិបតេយ្យស្ទើរតែពាក់កណ្តាលថ្នល់ទៅហើយ ដែលធ្វើឲ្យការធ្វើដំណើរឆ្លងកាត់ទីនេះ មានការកកស្ទះ និងរអ៊ូរទាំជាខ្លាំង។ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ​៖ បើកកិច្ចប្រជុំពិភាក្សារៀបចំក្រុមការងារគ្រូពេទ្យ ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង-ស្រុក ក្នុងមូលដ្ឋាន​

ភ្នំពេញ​៖​ រដ្ឋបាលខេត្តព្រះសីហនុ​ នៅព្រឹកថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១នេះ បើកកិច្ចប្រជុំពិភាក្សា រៀបចំក្រុមការងារគ្រូពេទ្យ ... Read More »

តើបងប្អូនដឹងទេថាដួងសោមគឺជាអ្វី?ដែលបច្ចុប្បន្នជាអាហារមួយកំពុងតែពេញនិយម

ភ្នំពេញ ៖ ដួងសោមគឺជាប្រភេទសត្វដង្កូវម្យ៉ាងដែល រស់នៅក្នុងដើមសោម និងស៊ីបណ្តូល ឬគុម្ពសោមជាអាហារ មុននឹងវាវិវត្តទៅជាសត្វកញ្ចែរប្រម៉ោយមួយ។    និយាយរួមដើមសោមមានដុះច្រើន នៅតាមដីសើមជាំទឹក តាមមាត់អូរ ដូចជានៅសហគមន៍តំបន់ការពារធម្មជាតិជីឱកបឹងប្រីយ៍ក្នុងខេត្តព្រះវិហារ ជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ។   តាំងពីបុរាណកាលមក ជនជាតិកួយដែលរស់ក្នុងនៅតំបន់រវាងខេត្តកំពង់ធំ ... Read More »

ថៃ៖​ ថ្ងៃ​នេះ​ បន្ត​រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន​ ៤០នាក់បានស្លាប់​,​ ខណៈ​មនុស្ស​ជាង​ ២ពាន់នាក់​ថ្មី​បន្ថែម​ទៀត​ មានវិជ្ជមានកូវីដ-១៩

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន The Nation​បានដកស្រង់ចេញផ្សាយពី​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) បានរាយការណ៍នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ​ ស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៣៣១ករណីបន្ថែមទៀត ... Read More »

ប្រកាសចូលកាន់តំណែងអភិបាល​នៃគណ:អភិបាលស្រុកចំការលេី

ខេត្តកំពង់ចាម​ ៖​ នាព្រឹក​ថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅឯសាលាស្រុកចំការ​លេីមាន​ការប្រកាសចូលកាន់តំណែងជាអភិបាល​នៃគណ:អភិ​បាលស្រុកចំការ​លេី​ ដោយ​លោក​ ខ្លូត​ ចាន់ដា​ ត្រូវបានតែងតាំងជាអភិបាលរងខេត្ត​ និងត្រូវជំនួស​ដោយលោក​ សំ​ ពិសិដ្ឋ​ ជាអភិបាលនៃគណ:អភិបាលស្រុកចំការលេី​ ។​  ... Read More »

អង្គការសហប្រជាជាតិថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារទៅលើបុគ្គលិកសុខាភិបាល អាហ្វហ្គានីស្ថាន

ការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកមនុស្សធម៌ បានឲ្យដឹងថាខ្មាន់កាំភ្លើងបានបើកការវាយប្រហារ៥លើកផ្សេងគ្នាទៅលើ បុគ្គលិកសុខាភិបាលដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋនៅក្នុងខេត្ត Nangahar ។ នៅថ្ងៃទី១៥ខែមិថុនា អង្គការសហប្រជាជាតិថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារសំដៅទៅលើ សុខាភិបាលនៅក្នុងខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស ៥នាក់និង៤នាក់រងរបួសធ្ងន់ ... Read More »

សពបុរសម្នាក់ដែលោតទឹកនៅលើស្ពានជ្រោយចង្វា ត្រូវបានអណ្តែតលើទឹកទន្លេសាប ហើយប្រជាពលរដ្ឋប្រទះឃើញ

ភ្នំពេញ៖ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋដែល ដាំបន្លែ នៅច្រាំងទន្លេប្រទះឃើញ អណ្តែតទឹក ទន្លេសាបនិងចេះតែរសាត់តាមខ្យល់ទៅទើនឹងកំប្លោក នៅមាត់ច្រាំទន្លេ ហើយក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ចាត់ចែងនាំគ្នា អូសឡើងច្រាំងដើម្បី ត្រួតពិនិត្យ ស្រាប់តែ ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។ ... Read More »

ក្រសួងសាធារណការ និងអគ្គស្នងការនគរបាលជាតិ កំពុងពន្លឿនការរៀបចំនីតិវិធីអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន

ភ្នំពេញ​៖​ ដើម្បីពង្រឹងការអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជា​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) នៅថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ... Read More »

ពលរដ្ឋខ្មែរ១០នាក់លួចឆ្លងដែនខុសច្បាប់ត្រូវទាហានថៃក្នុងខេត្តស្រះកែវឃាត់ខ្លួន

ក្រុងប៉ោយប៉ែត៖ ពលករខ្មែរឆ្លងដែនខុដច្បាប់ចូលប្រទេសថៃអះអាងថាជួលមេខ្យល់ម្នាក់៥០០បាតប្រាក់ថៃត្រូវសមត្ថកិច្ចឈុតខ្មៅ អង្គភាពលេខ១៣របស់ថៃចាប់ឃុំខ្លួននៅបរិវេណព្រំដែនស្រុកខ្លង ហាត ខេត្តស្រះកែវ ។   សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាៈកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ មានទាហានឈុតខ្មៅលេខ១៣ បានល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានចាប់ឃុំខ្លួនពលករខ្មែរ ខណៈលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ចំនួន១០នាក់ ក្នុងនោះប្រុស៥នាក់ ... Read More »

ឃ្លាំងស្តុកទំទិញមួយកន្លែងពេលសមត្ថកិច្ចមិនទាន់ចុះពិនិត្យ នៅមានទំនិញ ពេលចុះពិនិត្យទំនិញជញ្ជូនអស់ពីឃ្លាំង

ក្រុងប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមាននគរបាលប្រឆាំងបទល្មើសខេត្តបន្ទាយមានជ័យ កម្លាំងមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យដឹកនាំដោយព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យលោក ប៉ង់ ចាន់សុយុទ្ធារា បានចុះពិនិត្យឃ្លាំងស្តុកទំនិញមួយកន្លែងរបស់អាជីវករម្នាក់ឈ្មោះឡា ណាំហាក់ កាលពីព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១ ស្ថិតក្នុងភូមិអូជ្រៅសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។  សមត្ថកិច្ចនៅកន្លែងកើតហេតុបញ្ជាក់ប្រាប់ថាៈ មុនចុះធ្វើការត្រួតពិនិត្យកម្លាំងជំនាញបានឃើញទំនិញគ្រប់ប្រភេទដូចជាស្រាដបនិងភេសជ្ជៈកំប៉ុងរាប់រយកេសមានស្តុកក្នុងឃ្លាំងខាងលើនោះព្រមទាំងបានធ្វើកំណត់ហេតុឲ្យម្ចាស់ទីតាំងសហការជាមួយកម្លាំងសមត្ថកិច្ចផងដែរ។ប៉ុន្តែអ្វីដែលចំឡែកនោះដល់ថ្ងៃកំណត់ចុះត្រួតពិនិត្យទំនិញនៅទីតាំងខាងលើម្ដងទៀតបែរជាទំនិញដែលត្រូវត្រួតពិនិត្យបាត់អស់ពីកន្លែងឃ្លាំងស្តុបសល់តែទឹកសុទ្ធតែប៉ុណ្ណោះ ធ្វើឲ្យកម្លាំងសមត្ថកិច្ចមានការងឿងឆ្ងល់ដែលម្ចាស់ទីតាំងមិនព្រមសហការជាមួយសមត្ថកិច្ចនៅក្នុងប្រតិបត្តការខាងលើនោះ បានត្រឹមនាំគ្នាធ្វើកំណត់ហេតុជូនថ្នាក់លើតែប៉ុណ្ណោះ។ ... Read More »