ព័ត៌មានទាន់ហេតុការណ៍៖
'

កម្ពុជា​-​រុ​ស្ស៊ី​បាន​ចុះហត្ថលេខា​លើ​ ឯកសារ​ចំនួន​១០

ចែករំលែក៖​ភ្នំពេញ​ ៖​ កន្លង​មក​រដ្ឋាភិបាល​សហ​ ព័ន្ធ​រុ​ស្ស៊ី​បាន​លុប​ចោល​បំណុល​ដែល​កម្ពុជា​ ជំពាក់​នៅ​ក្នុង​សម័យ​សង្គ្រាម​ជា​ថវិកា​ ចំនួន​១.៥០០​លាន​ដុល្លារ​ហើយ​បាន​ សម្រេច​លុប​អស់​៧០​ភាគរយ​រួច​មក​ ហើយ​ក្ដី​តែ​សង្ឃឹម​ថ្មី​មួយ​នៅ​ក្នុង​ឱកាស​ ដែល​នាយក​រដ្ឋមន្ដ្រី​រុ​ស្ស៊ី​មក​បំពេញ​ ទស្សនកិច្ច​នៅ​កម្ពុជា​មេដឹកនាំរ​ដ្ឋា​ភិ​ បាល​កម្ពុជា​ក៏​បាន​ស្នើ​ឡើង​បញ្ហា​នេះ​ជា​បន្ដ​ទៀត​ហើយ​ភាគី​រុ​ស្ស៊ី​បាន​ព្រមព្រៀង​នឹង​ពិចារណា​ដោយ​វិជ្ជមាន​ ។​ ការ​ស្នើ​ ឡើង​ឱ្យ​រុ​ស្ស៊ី​ពិចារណា​ពី​បញ្ហា​បំណុល​ ដែល​កម្ពុជា​ជំពាក់​នេះ​ត្រូវ​បាន​ប្រមុខ​ ... Read More »

ជនសង្ស័យ​ម្នាក់​ក្នុង​ចំ​ណោ​ង​បក្ខពួក​៥​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទួ​រ​ស័ព្ទ​iPhone6​ បាន​សម្រេច​

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំ​ណោ​ង​បក្ខពួក​៥​នាក់​ទៀត​ត្រូវ​ជន​រង​គ្រោះ​ជិះ​ដេញ​តាម​ពីក្រោយ​ហើយ​ស្រែ​កថា​ចោរៗ​ក៏​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក​កំពុង​ល្បាត​ក្នុង​មូល​ដ្នា​ន​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​លេខ​ម៉ៅ​សេ​ទុង​ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​ ជនសង្ស័យ​មានឈ្មោះ​ ស្រ៊ុ​ន​ ពិសី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ... Read More »

លោក​ ហ៊ុន​ ម៉ា​នី​ឥស្សរជន​ខ្មែរ​ដំបូង​ទទួល​បាន​ពានរង្វាន់​សន្តិភាព​ The​ Gusi​ Peace​ Prize

​ភ្នំពេញ​៖​ គឺជា​មោ​ទ​ន​ផា​ព​ថ្មី​មួយទៀត​ដែល​លោក​ ហ៊ុន​ ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​ជា​តំណាងរាស្ត្រ​វ័យក្មេង​នៅ​កម្ពុជា​ បាន​ ក្លាយជា​ជនជាតិ​កម្ពុជា​ និង​ឥស្សរជន​ខ្មែរ​ដំបូង​គេ​ដោយ​ទទួល​បាន​ពានរង្វាន់​សន្តិភាព​ «​ The​ Gusi​ Peace​ Prize​ »​ ... Read More »

បុរស​ម្នាក់​គ្រោង​សុំ​ការ​បំភ្លឺ​ពី​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​ពី​ករណី​ប្រពន្ធ​ស្លាប់​ក្រោយ​ពី​សម្រាលកូន​បាន​៤​ម៉ោង​

​ខេត្តកំពង់ឆ្នាំង​ ៖​ បុរស​ជា​ប្តី​របស់​ស្ត្រី​ដែល​ស្លាប់​ក្រោយ​ពី​សម្រាលកូន​ គ្រោង​សុំ​ការ​បំភ្លឺ​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ង​ឆ្នាំង​ ដើម្បី​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ ថា​ តើ​ប្រពន្ធ​របស់​គាត់​ដែល​សម្រាលកូន​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ស្លាប់​ដោយសារ​អ្វី​?​ ឬក៍​ដោយសារ​មិន​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ ព្រោះ​ប្រពន្ធ​របស់​គាត់​ និង​ ទារក​មាន​សុខភាព​ល្អ​ ជា​ធម្មតា​ ។​ ​ក្រុម​គ្រួសារ​បានអោយ​ដឹង​ថា​ ... Read More »

ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​ប្រ​តិ​ កម្ម​នឹង​លោក​ ប៉ា​ង​ សុធា​-​លោក​ សៅ​ សំណាង​ ជីក​ស្រះ​ចិញ្ចឹម​ត្រី​ រំលោភ​បឹង​មេទឹក​សាធារណៈ​

​ខេត្ដកណ្ដាល​ ៖​ ប្រជាពលរដ្ឋ​ប្រមាណ​ ជាង​១០០​នាក់​បាន​ប្រតិកម្ម​និង​ផ្ដិត​មេដៃ​ ប្ដឹង​លោក​ ប៉ា​ង​ សុធា​ រស់នៅ​ភ្នំពេញ​និង​ ឈ្មោះ​ សៅ​ សំណាង​ រស់នៅ​ភូមិ​កំពង់​ ប្រាសាទ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ ... Read More »

ក្រុម​ជម្រើសជាតិ​កម្ពុជា​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ បន្ទាប់​ពី​លេង​ស្មើ​ ០-០​ ជាមួយ​ម្ចាស់ផ្ទះ​

​ភ្នំពេញ​ ៖​ ក្រុម​កីឡាករ​បាល់ទាត់​ ជម្រើសជាតិ​កម្ពុជា​បាន​បន្ដ​ឡើង​ទៅ​ ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បន្ទាប់​ ពី​លេង​ស្មើ​ជាមួយ​ក្រុម​យូ​ណា​ន​ក្នុង​លទ្ធ​ ០-០​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ ក្នុង​ព្រឹត្ដិការណ៍​ Yunan​ Asean​ International​ ... Read More »

បញ្ចប់​ការ​ប្រកួត​កីឡា​ជន​ខ្សោយ​បញ្ញា​ជើងឯក​ជាតិ​

​ភ្នំពេញ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ គណៈកម្មាធិការ​ជាតិ​ ស្ប៉េ​សល​អូ​ឡាំ​ពិ​កបាន​រៀបចំ​ពិធី​បិទ​ការ​ ប្រកួត​កីឡា​ជន​ខ្សោយ​បញ្ញា​ជើងឯក​ថ្នាក់​ ជាតិ​នៅ​ពហុ​កីឡដ្ឋាន​អូ​ឡាំ​ពិ​ក​កម្ពុជា​ ។​ ​លទ្ធផល​ប្រកួត​លើ​វិញ្ញាសា​បាល់ទាត់​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​ក្រុម​កីឡាករ​មក​ពី​ខេត្ដបាត់ដំបង​,​ ចំណាត់ថ្នាក់​លេខ​ ២​បាន​ទៅ​ក្រុម​កីឡាករ​ខេត្ដស្វាយរៀង​ និង​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​ក្រុម​ ... Read More »

អង្គ​កឋិនទាន​សាមគ្គី​ប្រមូល​បច្ច័យ​ បាន​ជាង​៣​ម៉ឺន​ដុល្លារ​សម្រាប់​កសាង​ ឧបដ្ឋានសាលា​វត្ដ​ទួលរ​វៀង​

​ខេត្ដព្រៃវែង​ ៖​ អង្គ​កឋិនទាន​សាមគ្គី​ ដង្ហែ​ទៅ​កាន់​វត្ដ​ទួលរ​វៀង​ស្ថិត​ក្នុងភូមិ​ ប្រ​ហ៊ា​រ​ ឃុំ​ស្មោង​ខាងត្បូង​ ស្រុក​កំចាយមារ​ ខេត្ដព្រៃវែង​ ប្រមូល​បច្ច័យ​បាន​ចំនួន​បី​ ម៉ឺន​បី​ពាន់​បី​រយ​សាមសិប​បី​ដុល្លារ​ សម្រាប់​កសាង​ឧបដ្ឋានសាលា​ដែល​មាន​បណ្ដោយ​២៩​ម៉ែត្រ​ទទឹង​១៩​ម៉ែត្រ​និង​ កម្ពស់​ជើង​រៀង​៤​ម៉ែត្រ​ដែល​បាន​ចាប់​ ផ្ដើមកសាង​កាលពី​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​ ... Read More »

រោងចក្រ​អគ្គិសនី​ខេត្ដសៀមរាប​សង់​របង​រំលោភ​លើ​ផ្លូវ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ​

​ខេត្ដសៀមរាប​ ៖​ ប្រជាពលរដ្ឋ​នៅ​ភូមិ​ ខ្នារ​ថ្មី​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្ដ​ សៀមរាប​ជា​ច្រើន​គ្រួសារ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ទៅ​លើ​រោងចក្រ​អគ្គិសនី​ ខេត្ដសៀមរាប​ដែល​បាន​ធ្វើ​របង​រំលោភ​លើ​ផ្លូវ​សាធារណៈ​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ ។​ ​ប្រភព​បានឱ្យ​ដឹង​ថា​ ផ្លូវ​មួយ​ខ្សែ​ ដែល​មាន​ទទឹង​១០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ ... Read More »

មនុស្ស​២​នាក់​រង​របួសធ្ងន់​និង​ម្នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​មីន​

​ខេត្ដបាត់ដំបង​ ៖​ កាលពី​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៩​និង​ ៤៤​នាទី​ មាន​ករណី​ផ្ទុះ​មីនតោន​មួយ​ ករណី​នៅ​ចំណុច​ទួល​ធ្នង់​ខាងត្បូង​ភូមិ​ សៀម​ចម្ងាយ​៥​គីឡូ​ម៉ែ​ត​ពី​ឃុំ​អំពិល​ប្រាំ​ ដើម​ ស្រុក​ប​វេ​ល​ ខេត្ដបាត់ដំបង​បណ្ដាល​ ឱ្យ​មាន​មនុស្ស​២​នាក់​របួសធ្ងន់​ និង​ម្នាក់​ ... Read More »

បា​ឡែ​ន​បុក​គូថ​រថយន្ត​យោធា​បើក​រត់​ជិត​២០​គីឡូម៉ែត្រ​ទើប​ចាប់​បាន​សុទ្ធតែ​ឈើ​គ្រញូង​

​ខេត្តពោធិ៍សាត់ៈ​ រថយន្ត​កាម​រី​បា​ឡែ​ន​បុក​គូថ​រថយន្ត​ម៉ាក​ហ្វ​តរបស់​លោក​វរៈសេនីយ៍ត្រី​ការិយាល័យ​កងទ័ពជើងគោក​ប្រចាំ​ព្រំដែន​កម្ពុជា​-​ថៃ​ម្នាក់​ ព្យាយាម​បើក​រត់​ជិត​២០​គីឡូម៉ែត្រ​ទើប​ចាប់​បាន​រក​ឃើញ​សុទ្ធតែ​ឈើ​គ្រញូង​ ប៉ុន្ដែ​អ្នកបើកបរ​គេចខ្លួន​បាត់​ស្រមោល​ ។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ប្រែជា​ការ​បង្ក្រាប​ឈើ​គ្រញូង​ខុសច្បាប់​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​លោក​ឧក​ញ្ញា​ឃាំ្ល​ង​មឿង​ ស្ថិត​ក្នុងភូមិ​ជំរុំ​សៀម​ សង្កាត់​លលកស​ក្រុង​ ខេត្តពោធិ៍សាត់​ ។​ ... Read More »

សមត្ថកិច្ច​មិន​បង្ក្រាប​មេ​ឆ្នោត​ដ៏​ធំ​ នៅ​ភូមិ​ចម្រើន​ផល​

​ភ្នំពេញ​ ៖​ ទីតាំង​កត់​កន្ទុយលេខ​ដ៏​ធំ​ ឋិត​ក្នុង​ក្រុម​ទី​៣​ ភូមិ​ចម្រើន​ផល​ សង្កាត់​ បឹង​ទំពន់​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ របស់​ឈ្មោះ​នី​ ជាមួយនឹង​ប្រពន្ធ​បាន​បើក​ ដំណើរការ​ជា​យូរ​មក​ហើយ​ ប៉ុន្ដែ​សមត្ថ​ កិច្ច​ជា​ច្រើន​ស្ថាប័ន​ពុំ​ទាន់​មាន​ចំណាត់​ ការ​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ... Read More »

នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​មនុស្ស​០៦​នាក់​និង​ដកហូត​ថ្នាំ​ញៀន​៦០​កញ្ចប់​

​ភ្នំពេញ​ ៖​ ថ្នាំ​ញៀន​ចំនួន​៦០​កញ្ចប់​ រួម​នឹង​មនុស្ស​ប្រុស​ស្រី​៦​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ចុះ​ មក​បង្ក្រាប​នៅ​ចំណុច​ផ្ទះ​ជួល​ជាក់ស្ដែង​ តែ​ម្ដង​ ។​ ​ករណី​បង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ បន្ទប់​ជួល​លេខ​៤៨​ ផ្ទះ​លេខ​ 98E0​ ... Read More »

ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​តំបន់​កា​ស្មៀ​រ​ ឥណ្ឌា​ ស្លាប់​៧​នាក់​

​ប៉ូលិស​ប្រទេស​ឥណ្ឌា​បាន​ថ្លែង​ថា​ មនុស្ស​៧​នាក់​ដែល​នៅ​លើ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ ៦​នាក់​ជា​អ្នកធម្ម​យាត្រា​ និង​ម្នាក់​ជា​អាកាសយានិក​នោះ​បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយសារ​តែ​ហេតុការណ៍​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​ក្នុង​តំបន់​កា​ស្មៀ​រ​ ឥណ្ឌា​ បន្ទាប់​ពី​ឧទ្ធម្ភាគចក្រ​នេះ​ហោះហើរ​ចាកចេញ​ដំណើរ​ពី​ព្រះ​វិហារ​ហិណ្ឌូ​ដ៏​ល្បីល្បាញ​មួយ​ស្ថិត​នៅ​តំបន់​ភ្នំ​នោះ​ ។​ ​ប្រភព​បាន​បញ្ជាក់​ថា​ ឧទ្ធម្ភាគចក្រ​បាន​ធ្លាក់​បន្ទាប់​ពី​ចាក​ចេញពី​ទីប្រជុំជន​ Katra​ ជិត​ព្រះ​វិហារ​ Vaishnodevi​ ... Read More »

ធ្លាក់​ឧទ្ធម្ភាគចក្រ​របស់​យោធា​ពេល​ហ្វឹកហាត់​នៅ​កូរ៉េ​ខាងត្បូង​ស្លាប់​២​នាក់​

​ឧទ្ធម្ភាគចក្រ​ Apache​ របស់​កងកម្លាំង​យោធា​អា​មេ​រិ​កបាន​ធ្លាក់​នៅ​ភាគ​កណ្តាល​កូរ៉េ​កាលពី​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ អំឡុង​ពេល​ធ្វើ​បេសកកម្ម​ហ្វឹកហាត់​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​អាកាសយានិក​ទាំង​២​នាក់​ដែល​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​នោះ​ ។​ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​កងកម្លាំង​យោធា​ និង​ប៉ូលិស​ ។​ ​មន្ត្រី​បាន​អះអាង​ថា​ ឧទ្ធម្ភាគចក្រ​បាន​ហោះ​ធ្លាក់​ស្ថិត​នៅ​ក្នុង​តំបន់​ Wonju​ ខេត្ត​ Gangwon​ ... Read More »

ទំនាស់​ពាក្យ​សម្ដី​គ្នា​ក្នុង​វង់​ផឹកស៊ី​កាប់​ស្លាប់​ម្នាក់​ របួស​២​នាក់​ ចាប់​បាន​ម្នាក់​

​ភ្នំពេញ​ ៖​ នគរបាល​បាន​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់​ បន្ទាប់​ពី​ចាក់​ទៅ​លើ​អ្នក​ផឹកស៊ី​ជាមួយ​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួស​២​នាក់​កាលពី​វេលា​២០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នៅ​ចំណុច​បន្ទប់​ជួល​លេខ​1713​ ក្រុម​ទី​17​ ភូមិ​ព្រែក​តាឡុ​ង​២​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។​ ក្រុម​ជន​រង​គ្រោះ​៣​នាក់​ ... Read More »

សាច់​មាន់​នឹង​ប្រហិត​ខូចគុណភាព​ ជាង​២​រយ​គីឡូក្រាម​រួម​ទាំង​ម្ចាស់​ រទេះ​ម្នាក់​ត្រូវ​មន្ដ្រី​ជំនាញ​កាំ​កុង​ ត្រូល​ស្ទាក់​ចាប់​ពេល​លូច​នាំ​ចូល​ពី​ ប្រទេស​ថៃ​មក​កម្ពុជា​

​ក្រុង​ប៉ោយ​ប៉ែ​តៈម​ន្ដ្រី​ជំនាញ​កាំ​កុង​ ត្រូល​សាខារ​ខេត្ដបន្ទាយមានជ័យ​ប្រចាំ​ ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ស្ទាក់​ចាប់​សាច់​មាន់​ និង​ប្រហិត​ខូចគុណភាព​រួម​ទាំង​ម្ចាស់​ រទេះ​ដាក់​បង្កប់់​ក្នុង​រទេះ​នាំ​ចូល​ពី​ផ្សារ​រុង​កឿ​ប្រទេស​ថៃ​មក​កម្ពុជា​តាម​ច្រក​ទ្វារ​ អន្ដជាតិ​បាន​ជាង​២​រយ​គីឡូក្រាម​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​។​ ​លោក​ស៊ា​ន​ ស៊ី​ណាត​ ប្រធាន​ស្នាក់​ សាខា​ខេត្ដ​ឱ្យ​ដឹង​ថា​ កម្មករ​ដែល​នាំ​សាច់​ មាន់​នឹង​ប្រហិត​ខូចគុណភាព​ចម្រុះ​នោះ​ឈ្មោះ​លាភ​ ... Read More »

ស្រវឹង​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ដ​កំពុង​ចត​ស្ងៀម​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​

​ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ជ្រុល​ទៅ​បុករ​ថយ​ន្ថ​មួយ​គ្រឿង​កំពុង​ចត​ស្ងា​ម​ចំ​ពី​ចំ​ហ៊ៀ​ង​បណ្ដាល​អោយ​ដួល​រង​របួសធ្ងន់​ចំណែក​រថយន្ដ​និង​ម៉ូតូ​រង​ការ​ខូចខាត​បន្តិច​ប​ន្ទួ​ច​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​លេខ​១១០​កែង​និង​ផ្លូវ​លេខ​១៧​ ស្ថិត​ក្នុង​សង្កាត់​ ផ្សា​ចាស់​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ ស៊ុ​យ​ស៊ូ​គី​ស្មា​ក​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ... Read More »

អង្គុយ​ផឹកស្រា​៣​នាក់​បង​ប្អួ​ន​ឃើញ​ គេ​ដើរ​កាត់មុខ​ហៅ​ផឹក​ជាមួយ​ដូច​ ហៅ​មក​ចាក់​សម្លាប់​

​ភ្នំពេញ​ ៖​ គួរ​ឱ្យ​អាណោចអាធ័ម​ជា​ ពន់ពេក​ដែល​បងប្អូន​៣​នាក់​ផឹកស៊ី​សប្បាយ​ ជាមួយ​គ្នា​សុខៗ​ចង់​សម្ដែង​ចិត្ដល្អ​បាន​ ហៅ​អ្នក​ដែល​មិន​ស្គាល់​មក​ផឹក​ជាមួយ​ ក្រោយមក​ទាស់សម្ដី​គ្នា​បន្ដិចបន្ដួច​ត្រូវ​ជនសង្ស័យ​ចាក់​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ ស្រាល​២​នាក់​ ។​ ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​នៅ​ម៉ោង​៨​និង​៣០​នាទី​ យប់​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ បន្ទប់​ជួល​ក្រុម​១៧​ ... Read More »

អាជ្ញាធរ​ខេត្ដ​ប្ដេជ្ញា​ថា​នៅ​មុន​ឆ្នាំ​២០២៥​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​ប៉ៃលិន​មាន​បង្គន់​អនាម័យ​និង​ទឹក​ស្អាត​ប្រើ​ប្រាស់​គ្រប់ៗ​គ្នា​

​ខេត្ដ​ប៉ៃលិន​ ៖​ លោក​ ម៉ី​ មគ្គ​ អភិ​ បាល​រង​ខេត្ដ​ប៉ៃលិន​បាន​ប្ដេជ្ញា​ថា​ អាជ្ញា​ ធរ​ខេត្ដ​និង​អង្គភាព​ពាក់ព័ន្ធ​រួម​ទាំង​ប្រជាពលរដ្ឋ​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​នៅ​មុន​ឆ្នាំ​ ២០២៥​ប្រជាពលរដ្ឋ​ខេត្ដ​ប៉ៃលិន​មាន​ បង្គន់​អនាម័យ​និង​ទឹក​ស្អាត​ប្រើប្រាស់​ គ្រប់ៗ​គ្នា​ ។​ ​ការ​លើក​ឡើង​ខាងលើ​នេះ​បាន​ធ្វើ​ ឡើង​កាលពី​ថ្ងៃ​ទី​២៣​ ... Read More »

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្របួច​ចោរលួច​រថយន្ដ​៥​នាក់​

​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​កា​រិ​យា​ ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កាលពី​ថ្ងៃ​ទី​ ២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​ឃាត់ខ្លួន​ ជនសង្ស័យ​ចំនួន​៥​នាក់​ជា​បន្ដបន្ទាប់​ពី​ ស្រាវជ្រាវ​ដឹង​ថា​ ពួក​គេ​បាន​ធ្វើ​សកម្ម​ ភាព​លួច​រថយន្ដ​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក​ ។​ កិច្ច​ ប្រតិបត្ដិការ​នេះ​មានការ​ឯកភាព​ពី​លោក​ ... Read More »

នគរបាល​ខេត្តបាត់ដំបង​បញ្ជូន​នាយទាហាន​ម្នាក់​នៅ​អង្គភាព​បញ្ជាការ​ដ្ឋា​រថក្រោះ​បាញ់បោះ​សេរី​នៅ​ហាង​ខារ៉ាអូខេ​ព្រី​ន​សេស​ទៅ​តុលាការ​

​ខេត្តបាត់ដំបង​៖​ នគរបាល​ខេត្តបាត់ដំបង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​ចាប់​បញ្ជូន​នាយទាហាន​ម្នាក់​បំរើ​ការងារ​នៅ​ក្នុង​អង្គភាព​បញ្ជាការដ្ឋាន​រថក្រោះ​បាញ់បោះ​សេរី​នៅ​ហាង​ខា​រ៉ា​អូរ​ខេ​ព្រី​ន​សេស​ ទៅ​កាន់​តុលាការ​ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​នោះ​ហើយ​។​ ​នាយទាហាន​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ​ រ័​ត្ន​ សេរី​បញ្ញា​អាយុ​៣៥​ឆ្នាំ​ ជា​មន្ត្រី​យោធា​ក្នុង​អង្គភាព​បញ្ជាការដ្ឋាន​រថក្រោះ​ បាន​ផឹកស្រា​ស្រវឹង​ក្នុង​ហាង​ខា​រ៉ា​អូរ​ខេ​ហើយ​ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ា​កឡុក​ផលិត​នៅ​ប្រទេស​ចិន​ចំនួន​១​ដើម​ បាញ់បោះ​សេរី​ដោយ​ ខឹង​បាញ់​ទូរស័ព្ទ​ដៃ​ទំនើប​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​តម្លៃ​រាប់រយ​ដូ​ល្លា​ នៅ​ក្នុង​បន្ទប់​ខា​រ៉ា​ងូ​រ​ខេ​ ព្រី​ន​សេស​ស្ថិត​ក្នុងភូមិ​រំចេក​៤​ ... Read More »

ឡិច​ស៊ី​ស​ RX300​ បុក​តូ​យ៉ូ​តា​ Hilux​ រួច​រុញ​ផ្ទប់​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ខូចខាត​ដំណំ​

​ភ្នំពេញ​៖​ មាន​ករណី​គ្រោះថ្នាក​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយសារ​រថយន្ត​២​គ្រឿង​ បុក​បន្តកន្ទុយ​គ្នា​ រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ខូចខាត​យ៉ាងដំណំ​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ចោមរោម​មើល​គ្រប់​គ្នា​ ។​ ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៣​ និង​៥០​នាទី​ រសៀល​ ថ្ងៃ​ទី​២៣​ វិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​២៦១​ សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក​។​ ... Read More »

ស្ត្រី​ចំណាស់​យក​គោ​ទៅ​ចង​បាត់​ពី​ផ្ទះ​មួយ​យប់​ព្រឹក​ឡើង​ភ្ញាក់ផ្អើល​ឃើញ​ស្លាប់​ក្នុង​វាលស្រែ​ក្រោយ​ភូមិ​

​ខេត្ត​កំពង់​ស្ពឺះ​ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​បន្ទាប់​ពី​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​ដេក​ស្លាប់​ក្ន​ង​វាល​ស្រេ​ក្រោយ​ភូមិ​ ក្រោយ​បាត់​ពី​ផ្ទះ​មួយ​យប់​យក​គោ​ទៅ​ចងអោយ​ស៊ី​ស្មៅ​។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១៦​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូ​មិន​រា​ណ៍​ ឃុំ​ខ្ទុំ​ក្រាំ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​ សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ស្គាល់​មានឈ្មោះ​ ទុ​ច​ ញឹក​ ... Read More »

រថយន្ត​លុ​ច​ស៊ី​ស​បុក​ជាមួយ​រថយន្ត​ហា​យ​ប្រ៊ី​ត​ត្រង់​ចំណុច​ផ្លូវកែង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ សង​1800$​ បញ្ចប់រឿង​

​ភ្នំពេញៈ​ រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូវកែង​មិន​បន្ថយល្បឿន​ក៏​ជ្រុល​បុក​រថយន្ត​ហា​យ​ប្រ៊ី​ត​ពេញទំហឹង​បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំង​សងខាង​ កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អា​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​២៤​ ខែ​វិ​ឆ្ឆិ​កា​ ឆ្នាំ​២០១៥ ​នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​៥៩៨​ កែង​និង​៣១៥​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​ ​ ​បើ​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​រថយន្ត​ហា​យ​ប្រ៊ី​ត​ ... Read More »

ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​រថយន្ត​បើក​បុក​របួសស្រាល​២​នាក់​ប្តី​ប្រពន្ធ​

​ខេត្តកណ្តាលៈ​ បុរស​-​ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងផ្លូវ​ជាតិ​លេខ​៥​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បណ្តាល​ឲ្យ​រថយន្ត​ទួ​រី​ស​បុក​ចំ​ទទឹង​ម៉ូតូ​រង​របួសស្រាល​ កាលពី​វេលា​ម៉ោង​៧​ និង​១០​នាទី​ ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៣-៣៤​ ស្ថិត​ក្នុងភូមិ​សង្វរ​ ឃុំ​កំពង់​លួង​ ស្រុក​ពញាឮ​ ។​ ​បុរស​ជា​ប្តី​មានឈ្មោះ​ ស​ ... Read More »

ផឹកស្រា​ស្រវឹង​ចុះ​ងូតទឹក​ទន្លេបាសាក់​លង់​ស្លាប់​

​ខេត្តកណ្តាលៈ​ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ជោកជាំ​ហើយ​បាន​ចុះ​ទៅ​ងូតទឹក​ទន្លេបាសាក់​តែ​ម្នាក់ឯង​ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ ។​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​តាម​រក​ប្រទះ​ឃើញ​អណ្តែត​ទឹក​ទន្លេបាសាក់​នៅ​ខាងក្រោយ​វត្ត​ទួល​សង្កែ​ ស្ថិត​ក្នុងភូមិ​ព្រែក​ថ្មី​ ជុំ​ជ្រោយ​តាកែវ​ ស្រុក​កោះធំ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១៧​ និង​៣០​នាទី​ ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​ ​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា​ ... Read More »

បុរស​ម្នាក់​បើក​ម៉ូតូ​បុក​ស្ត្រី​ម្នាក់​កំពុង​ជិះ​កង់​បណ្តាល​ឲ្យ​របួសធ្ងន់​ទាំង​សងខាង​

​ខេត្តកណ្តាលៈ​ បុរស​ម្នាក់​បើក​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ស្ត្រី​ម្នាក់​កំពុង​ជិះ​កង់​ចំ​ពីក្រោយ​ពេញ​មួយ​ទំហឹង​ បណ្តាល​ឲ្យ​ដួល​បោក​ទៅ​លើ​ផ្លូវ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ទាំង​សងខាង​ បន្ទាប់​ពី​មាន​ហេតុការណ៍​កើតឡើង​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ ត្រូវ​បាន​ក្រុម​គ្រួសារ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១៧​ និង​៤០​នាទី​ ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៣-៥៤​ ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ​ ... Read More »

ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​៣​នាក់​នៅ​ស្រុក​ពញាឮ​

​ខេត្តកណ្តាលៈ​ មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ​ឃាត់ខ្លួន​ជាក់ស្តែង​ពេល​កំពុង​សំងំ​ប្រើប្រាស់​គ្រឿងញៀន​ នៅ​លើ​ផ្ទះ​មួយ​កន្លែង​គ្មាន​មនុស្ស​រស់នៅ​ស្ថិត​ក្នុងភូមិ​ថ្នល់​បត់​ ឃុំ​កោះ​ចិន​ ស្រុក​ពញាឮ​ កាលពី​វេលា​ម៉ោង​១៨​ និង​៣០​នាទី​ ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​០១​កញ្ចប់​ និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​ ​អធិការ​នគរបាល​ស្រុក​ពញាឮ​លោក​វរសេនីយ៍ទោ​ ... Read More »

រថយន្ត​២​គ្រឿង​បុក​គ្នា​របួសធ្ងន់​ស្រាល​៦​នាក់

​ខេត្ត​កំពង់​ង​ឆ្នាំង​ ៖​ មនុស្ស​ស្រី​ ប្រុស​ចំនួន​៦​នាក់​បាន​រង​របួសធ្ងន់​ និង​ស្រាល​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញ​មួយ​ទំហឹង​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៦​ និង​ គីឡូម៉ែត្រ​លេខ​៨៧​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ នៅ​ភូមិ​ទួល​ខ្សាច់​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលាប្អៀរ​ ... Read More »