ព័ត៌មានទាន់ហេតុការណ៍៖
'

អគ្គលេខាធិការអង្គការសហប្រជាជាតិ ៖ ពិភពលោកកំពុងស្ថិតនៅក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃទី ២៤ខែឧសភា បានបញ្ជាក់ថា ពិភពលោកកំពុងស្ថិតនៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងកូវីដ-១៩ ។ ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិប្រើប្រាស់យុទ្ធសាស្ត្រLogic បំផុតសម្រាប់សង្គ្រាមទប់ស្កាត់ការឆ្លងកូវីដ-១៩។ មានប្រសាសន៍បើកកិច្ចប្រជុំជាប្រចាំ ឆ្នាំរបស់អង្គការសុខភាពពិភពលោក WHO អគ្គលេខាធិការអ.ស.ប. Antonio ... Read More »

ឥណ្ឌា៖ គ្រាន់តែសេះមួយក្បាលងាប់ មនុស្សរាប់រយនាក់ទៅធ្វើបុណ្យ មិនខ្វល់ពីបម្រាមទប់ស្កាត់ការឆ្លងកូវីដ-១៩ឡើយ

ពលរដ្ឋប្រមាណ ៤០០នាក់នៅរដ្ឋ Karnataka បាននាំគ្នាទៅចូលរួមពិធីបុណ្យខ្មោចសត្វសេះ១ក្បាល ស្ថិតនៅស្រុក Belagavi នាថ្ងៃទី ២៤ខែឧសភា មិនខ្វល់ពីច្បាប់ហាមប្រាមទប់ស្កាត់ការឆ្លងកូវីដ-១៩អ្វីនោះទេ។ មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា «មានសត្វសេះមួយក្បាលងាប់ ដែលជាសេះត្រូវបានពលរដ្ឋក្នុងភូមិ Mastmaradi គោរពបូជា ចាត់ទុកថា ... Read More »

អាជ្ញាធរខេត្តកំពង់ស្ពឺ បន្តរកឃើញករណីជំងឺកូវីដ-១៩ ចំនួន ២០រូប បន្ថែមទៀត នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ ដែលជាករណីឆ្លងក្នុងសហគមន៍

ខេត្តកំពង់ស្ពឺ៖ នៅព្រលប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខេត្តកំពង់ស្ពឺ បន្តរកឃើញករណីជំងឺកូវីដ-១៩ ចំនួន ២០រូប បន្ថែមទៀត នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ ដែលជាករណីឆ្លងក្នុងសហគមន៍ ... Read More »

រកឃេីញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន១១២នាក់បន្ថែមទៀតក្នុងចំណោមមនុស្ស៧៥០នាក់ដែលជាអាជីវករលក់ដូរមុខរោងចក្រH7

ភ្នំពេញ​៖​ ក្រោយពីក្រុមគ្រូពេទ្យជំនាញបានចុះយកសំណាកពីបងប្អូនកម្មករកម្មការិនីរោងចក្រH7 ដែលស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ​ សង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២១​ ជាលទ្ធផលរកឃេីញអ្នកវិជ្ជមានកូវីដ-១៩ចំនួនសរុបចំនួន២១៥​ នាក់​ ក្នុងចំណោមកម្មករសរុប១៨៥៧​នាក់។ លុះមកដល់ថ្ងៃទី២៤​ ខែឆ្នាំដដែល​ ក្រុមគ្រូពេទ្យក៏បន្តចុះយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករដែលលក់ដូរមុខរោងចក្រខាងលេី​ ជាលទ្ធផលរកឃេីញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១១២នាក់បន្ថែមទៀត​ក្នុងចំណោមមនុស្សចំនួន៧៥០នាក់ដែលប៉ះពាល់ប្រយោលនិងដោយផ្ទាល់​ ... Read More »

លោក គឹម សន្តិភាព ៖ លោកមេធាវី​ កង ឬទ្ធិគីរី ផ្សព្វផ្សាយទិញសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌពីក្រសួងយុត្តិធម៌ក្នុងតម្លៃ​ ១០០ដុល្លារក្នុង​ ១ក្បាលនោះ គឺជាការផ្សព្វផ្សាយបំភ្លៃមួលបង្កាច់មកលើក្រសួងយុត្តិធម៌ទាំងស្រុង !

ភ្នំពេញ៖ លោកមេធាវី​ កង ឬទ្ធិគីរី ផ្សព្វផ្សាយទិញសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌពីក្រសួងយុត្តិធម៌ក្នុងតម្លៃ​ ១០០ដុល្លារក្នុង​ ១ក្បាលនោះ គឺជាការផ្សព្វផ្សាយបំភ្លៃមួលបង្កាច់មកលើក្រសួងយុត្តិធម៌ទាំងស្រុង ! នេះបើយោងការថ្លែងឲ្យដឹងពី លោក គឹមសន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅព្រលប់ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២១។ ... Read More »

នាវាដឹកជញ្ជូនកូរ៉េខាងជើងបានលិចនៅតំបន់សមុទ្រជប៉ុន

មន្ត្រីគ្រប់គ្រងដែនសមុទ្រជប៉ុន នៅថ្ងៃទី២៣ខែឧសភា បានឱ្យដឹងថា មាននាវាដឹកជញ្ជូនកូរ៉េខាងជើងមួយគ្រឿងបានលិចនៅតំបន់សមុទ្រជប៉ុន ។ នាវាដឹកទំនិញ Chongbong របស់កូរ៉េខាងជើងបានជួបគ្រោះថ្នាក់នៅដែនសមុទ្រមានចម្ងាយពីកោះ Okinoshima និង កោះ Oki ប្រទេសជប៉ុននៅថ្ងៃទី២១ខែឧសភា។ នាវាខាងលើបានផ្តល់សញ្ញាសុំជំនួយនៅវេលាម៉ោង ២៣ ... Read More »

កន្លែងចែកចាយត្រី ជិតផ្សារព្រែកព្នៅ តាមបណ្ដោយផ្លូវជាតិលេខ៥ មានអ្នកជំងឺកូវីដ-១៩​​ គឺជាអ្នកលក់ត្រី ហើយបានទៅទិញនិងដឹកត្រី

ភ្នំពេញ៖ កន្លែងចែកចាយត្រី ជិតផ្សារព្រែកព្នៅ តាមបណ្ដោយផ្លូវជាតិលេខ៥ មានអ្នកជំងឺកូវីដ-១៩​​ គឺជាអ្នកលក់ត្រី ហើយបានទៅទិញនិងដឹកត្រី នេះបើតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ... Read More »

ធនាគារ​ ABA សាខាបាក់ទូក ផ្លូវឆេកូស្លូវ៉ាគី កែងផ្លូវ១៣៤ សង្កាត់វាល់វង់ ខណ្ឌ៧មក​រា (អគារ ឌីឡាណូ) មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅប្រើប្រាស់សេវា នៅខាងក្នុងនៃទីតាំងខាងលើនេះ

ភ្នំពេញ៖ ធនាគារ​ ABA សាខាបាក់ទូក ផ្លូវឆេកូស្លូវ៉ាគី កែងផ្លូវ១៣៤ សង្កាត់វាល់វង់ ខណ្ឌ៧មក​រា (អគារ ឌីឡាណូ) មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅប្រើប្រាស់សេវា នៅខាងក្នុងនៃទីតាំងខាងលើនេះ ទាំងជាន់ក្រោម និងជាន់លើ។ ... Read More »

លោក ឃួង ស្រេង អាជ្ញាធររាជធានីកំពុងបន្ដជាមួយក្រុមការងារកងទ័ព ពន្លឿនការងារចាក់ វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ ខណៈអតីត តំបន់ក្រហមចាក់បានជាង៧៦ម៉ឺននាក់ហើយ

ភ្នំពេញ​៖  អាជ្ញាធររាជធានីភ្នំពេញ កំពុងបន្ដសហការជាមួយក្រុមការងារកងទ័ពនិងក្រុមគ្រូពេទ្យ ពន្លឿនការងារ ចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ខណៈ អតីតតំបន់ក្រហមនៅក្នុងខណ្ឌចំនួន៤ត្រូវបាន អាជ្ញាធររាជធានីភ្នំពេញចាក់ជូនបងប្អូនប្រជាពលរដ្ឋបានប្រមាណជាជាង ៧៦ម៉ឺននាក់ហើយ ទាំងដូសទី១និងដូសទី២ គិតត្រឹមថ្ងៃទី២៣ ឧសភា ម្សិល មិញ ... Read More »

លិខិតជូនពរ សូមគោរពជូន សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសខួបចម្រើនជន្មាយុគម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! នាថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

ផ្តល់ដំណឹងបន្ទាន់ ! នៅក្នុងរយៈពេល ៣ សប្ដាហ៍កន្លងមកនេះ ប្រជាពលរដ្ឋ ដែលជាអ្នកដឹកជញ្ជូនអីវ៉ាន់, បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាហារ, អ្នករត់ម៉ូតូឌុប និងអ្នករត់កង់បី ជាច្រើននាក់ បានឆ្លងជំងឺកូវីដ-១៩!

ភ្នំពេញ៖ សូមបងប្អូនជនរួមជាតិ មេត្តាចូលរួមអនុវត្តតាមវិធានសុខាភិបាល រក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស លាងដៃដោយ សាប៊ូ និងអាល់កុល, ជែល ខណ:នៅក្នុងរយៈពេល ៣ សប្ដាហ៍កន្លងមកនេះ ប្រជាពលរដ្ឋ ដែលជាអ្នកដឹកជញ្ជូនអីវ៉ាន់, បុគ្គលិកក្រុមហ៊ុន ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៤៥នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៤៥នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

រថយន្តហុីយ៉ាន់ដាយបើកបុកម៉ូតូពីក្រោយនិងកិនអូសជាង១០ម៉ែត្រ​ តែអ្នកបើកម៉ូតូរងរបួសស្រាល

ភ្នំពេញ ៖​ បុរសម្នាក់កំពុងតែជិះម៉ូតូសុខៗស្រាប់តែត្រូវរថយន្តហុីយ៉ាន់ដាយបើកបរក្នុងល្បឿនលឿនមកបុកពីក្រោយនិងកិនម៉ូតូអូសជាង១០ម៉ែត្រ ហើយអ្នកបើកបររថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល ។  ​     ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង ៣០នាទីរសៀលថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចមុខសាលារៀន​ប៊ីគីវេ​ តាមបណ្ដោយផ្លូវលេខ២១៧​ ... Read More »

សមត្ថកិច្ចឆ្មក់បង្ក្រាបក្រុមគាស់ផ្ទះប្រជាពលរដ្ឋ៦នាក់ ខណៈកំពុងប្រមូលផ្តុំគ្នាប្រេីប្រាស់គ្រឿងញៀន

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៦នាក់ជាមុខសញ្ញាចាស់ដេីរគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិមានតំលៃត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាបនិងឃាត់ខ្លួន​ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០២១​ ខណៈពួកគេកំពុងប្រមូលផ្តុំគ្នាប្រេីប្រាស់គ្រឿងញៀន​ នៅក្នុងផ្ទះមួយកន្លែង​ ភូមិព្រៃព្រីងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។  ជនសង្ស័យទាំង៦នាក់ដែលឃាត់ខ្លួនមាន ៖ ទី១-ឈ្មោះ សិន​ ណេង​ ... Read More »

រថយ​ន្ត​២គ្រឿង​បើកបរខ្វះការប្រុងប្រយ័ត្ន បុកគ្នាពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ​៖​ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡេីងដោយរថយន្ត​មួយគ្រឿង​បានបេីកបរក្នុងស្ថានភាពលឿន​ រួចក៏ជ្រុលទៅបុកជាមួយរថយន្ត​មួយគ្រឿង​ទៀត​បណ្តាលអោយរងការខូចខាតយ៉ាងដំណំទាំងសងខាងតែម្តង។    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង​ ៣ និង ៥០នាទីរសៀល​ ថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ​២០២១​ ស្ថិតនៅចំណុចផ្លូវលេខ ១៥៩​ កែងផ្លូវលេខ៨២​ ក្នុងតំបន់បឹងកក់​ ... Read More »

រថយន្តឡិចស៊ីសRX330បេីកបុកឡាំប្រឺតាពីក្រោយក្រឡាប់ផ្ងារជេីង

ភ្នំពេញ​៖​ រថយន្តឡិចស៊ីសRX330មួយគ្រឿងបានបុកឡាំប្រឺតាពីក្រោយពេញទំហឹងបណ្តាលឱ្យក្រឡាប់ផ្ងារជេីងច្រង៉ាងសំណាងមិនមានរបួសដល់មនុស្ស។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០២១​ នៅចំណុចស្តុបចូលព្រលានយន្តហោះពោធិ៍ចិនតុងថ្មី​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីកឡាំប្រឺតា​ ពាក់ស្លាកលេខស្វាយរៀង1N.5607 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឡិចស៊ីសRX330​ ពណ៌ស​ ... Read More »

សាលាបឋមសិក្សា សន្តិភាព (ក្នុងវត្តទឹកថ្លា) ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩​​ បានទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ដូសទី១ ស៊ីណូវ៉ាក់ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, សាលាបឋមសិក្សា សន្តិភាព (ក្នុងវត្តទឹកថ្លា) ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩​​ បានទៅចាក់វ៉ាក់សាំងដូសទី១ ស៊ីណូវ៉ាក់នៅ ទីតាំងខាងលើនេះ។ ... Read More »

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យស្ថានភាពតាមចំណុចស្នាក់នៅបណ្តោះឣាសន្ន របស់កងកម្លាំងជួរមុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំង ... Read More »

រដ្ឋបាលក្រុងបាវិត ផ្អាកជាបណ្តោះអាសន្នការចេញ-ចូលផ្សារជីភូ រយៈពេល ៧ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកជាបណ្តោះអាសន្នការចេញ-ចូលផ្សារជីភូ ស្ថិតក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង រយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភា ... Read More »

ស្លាប់៩នាក់សង្ស័យ​ពុល​ស្រា.សនិង៣៣នាក់​កំពុង​សម្រាកព្យាបាលក្នុង​មន្ទីរពេទ្យនៅស្រុកកំពង់ត្រាច

ខេត្តកំពត ៖ ​ប្រជាពលរដ្ឋប្រុស​ស្រី​៩​នាក់​បាន​ស្លាប់ជា​បន្តបន្ទាប់​ដោយគិតចាប់ពី​ថ្ងៃទី​២១ឧសភា ​ដល់​ថ្ងៃទី​២៤ ​ខែឧសភា ឆ្នាំ​២០២១ និង​៣៣​នាក់​ផ្សេងទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយពី​ពួកគាត់ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​មួយ ​ក្នុងភូមិ​ធ្នង់​ ឃុំ​ឫស្សីស្រុក​ខាងកើត​ ស្រុក​កំពង់ត្រាច ខេត្តកំពត​ ហើយសង្ស័យថា​ ជា​ករណី​ពុល​ស្រា.ស​។​ តាមរបាយការណ៍ពីរដ្ឋបាលស្រុក​កំពង់ត្រាច ... Read More »

ដំណឹងល្អ ! ក្រសួងការងារ អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំង និងតាមកាលកំណត់ក្នុងប័ណ្ណចាក់វ៉ាក់សាំង

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករ និយោជិតទាំងអស់ជ្រាបថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិតដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ នោះម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន ១ថ្ងៃ ... Read More »

ផ្អើលទាំងថ្ងៃត្រង់ដោយគេប្រទះឃើញបុរសម្នាក់ដេកស្លាប់ សង្ស័យថាខ្យល់គរ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរនាំគ្នាចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗខណៈពួកគេប្រទះឃើញជនរងគ្រោះដេកស្លាប់តែម្នាក់ឯង សង្ស័យកើតជំងឺខ្យល់គរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១ស្ថិតនៅត្រង់ចំណុចភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ កែវ កុសល អាយុ៣១ឆ្នាំ  មានទីលំនៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ មុខរបរ ... Read More »

លោក ហ៊ុន ម៉ានី «កិច្ចប្រជុំទ្វេភាគី កម្ពុជា-ចិន ដ៏សំខាន់នាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវភាពរឹងមាំនៃចំណងមិត្តភាពកម្ពុជា-ចិន ក្នុងការកសាងសហគមន៍ជោគវាសនារួមដែលមានលក្ខណៈយុទ្ធសាស្រ្ត

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូសមាជិករដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំទេ្វភាគីជាមួយសមាជិកសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ លោកស្រី ... Read More »

កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៥ ម៉ឺននាក់ នៅថ្ងៃចុងសប្តាហ៍ទីបីនៃខែឧសភា

ភ្នំពេញ ៖ បើយោងតាមប្រភពពីក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា, ក្នុងឱកាសថ្ងៃចុងសប្តាហ៍ទីបីនៃខែឧសភា ចាប់ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៥២,៨៩១ នាក់ កើនឡើង ៦.១១% ធៀបនឹងចុងសប្តាហ៍កន្លងទៅ ក្នុងនោះមានភ្ញៀវជាតិ ... Read More »

ពុទ្ធោ ! កន្លែងលក់គុយទាវ មាត់ច្រកផ្លូវឌឿងហែម ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ មានអ្នកលក់គុយទាវ រួមទាំងក្រុមគ្រួសាររបស់គាត់សរុប ​១០ នាក់ ធ្វើតេស្ដវិជ្ជមាន មេរោគកូវីដ-១៩ ជាបន្តបន្ទាប់ !

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ឲ្យបានដឹងថា កន្លែងលក់គុយទាវ មាត់ច្រកផ្លូវឌឿងហែម ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ មានអ្នកលក់គុយទាវ រួមទាំងក្រុមគ្រួសាររបស់គាត់សរុប ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការលក់ដូរក្នុងផ្សាររដ្ឋទាំង២៥ឡើងវិញ តែគណ:កម្មការផ្សារនីមួយៗ ត្រូវអនុវត្តវិធាន របស់ក្រសួងសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ ផងដែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤​ ឧសភា​ ឆ្នាំ២០២១ គឺជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញ ដាក់ឱ្យដំណើរការផ្សាររដ្ឋទាំង២៥លក់ដូរឡើងវិញ ក្រោយពីបានបិទខ្ទប់ មិនឱ្យដំណើរការតាំងពីអំឡុងខែ មេសាកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។ទន្ទឹមនៃការបើកអោយដំណើរការឡើងវិញ នៅថ្ងៃទី២៤ ឧសភា ដោយយោងទៅលើសេចក្តីជូន ដំណឹងកាលពីថ្ងៃទី២១ ឧសភា ឆ្នាំ២០២១ ... Read More »

ឥណ្ឌា៖​ ក្នុងរយៈ​ពេល​មួយ​ថ្ងៃ​ នៅតែបន្ត​រកឃើញ​អ្នកជំងឺកូវីដ-១៩​ចំនួន​ជាង​ ៤ពាន់នាក់ទៀតស្លាប់​​ ខណៈ​មនុស្ស ២២២,៨៣៥នាក់ទៀតបានឆ្លងថ្មី

អន្តរជាតិ​៖ ក្រសួងសុខាភិបាលឥណ្ឌ​ បានប្រកាសនៅថ្ងៃចន្ទទី២៤​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ថា​ គិត​ត្រឹម​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ រកឃើញអ្នកឆ្លងជំងឺ COVID-19ថ្មី​ ចំនួន​ ២២២,៨៣៥នាក់បន្ថែមទៀត​ ចំណែក​អ្នកជំងឺរហូតដល់ទៅ ៤,៤៥៥នាក់ទៀតបានស្លាប់។ ចំពោះ​ការប្រការនេះ​ បាននាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺនេះសរុបកើនដល់ជាង ... Read More »

លោកស្រី អោងសាន ស៊ូជី បង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីយោធាចាប់ខ្លួន

អតីតទីប្រឹក្សាជាតិមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី នៅថ្ងៃទី២៤ខែឧសភានេះ បានបង្ហាញខ្លួននៅមុខតុលាការ ដែលជាការបង្ហាញខ្លួនដោយផ្ទាល់ចាប់តាំងពី ការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈមក។ សារព័ត៌មានរ៉យទ័របានផ្សាយថា មេធាវី របស់លោកស្រីស៊ូជី គឺលោក Thae Maung Maung ... Read More »

ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់លង់ទឹកស្លាប់នៅក្នុងប្រឡាយដែលមានជម្រៅ៤ម៉ែត្រ

  ខេត្តត្បូងឃ្មុំ​ ៖​ ក្មេងប្រុដអាយុ១២ឆ្នាំម្នាក់បានលង់ស្លាប់នៅក្នុងប្រឡាយទឹកដែល​មានជម្រៅ៤ម៉ែត្រ​ ត្រង់ចំណុចពោធិ៍៣ (ចម្ងាយ៤០០០ម៉ែត្រ) ខាងកើតភូមិធ្លក ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ  កាលពី​វេលាម៉ោង១៦:៥២នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១​ ។  ... Read More »

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលឱ្យមនុស្សស្លាប់១នាក់និងរបួសធ្ងន់១នាក់

ខេត្តត្បូងឃ្មុំ​ ៖​ មនុស្ស​១​នាក់​បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិ​លេខ៧ ស្ថិតក្នុងភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និងម៉ូតូ​ ក្នុងដំណេីរទិសដៅផ្ទុយគ្នា​ កាលពីថ្ងៃអាទិត្យ ទី២៣ ខែឧសភា​ ឆ្នាំ​២០២១​ ។ ... Read More »