ភ្នំពេញ ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ... Read More »
ព័ត៌មានបឋម ៖ មានករណីផ្គររន្ទះខ្យល់កន្ទ្រាក់បណ្ដាលឲ្យប៉ាន់ណូ រលំកាត់ទទឹងផ្លូវសង្កត់រថយន្តមួយគ្រឿងនៅក្បែរយាយជីច្រូតស្រូវមង្គលបូរី
ខេត្តបន្ទាយមានជ័យ ៖ មានសេចក្ដីរាយការណ៍ពីស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២៣នេះមានករណីផ្គររន្ទះខ្យល់កន្ត្រាក់បណ្ដាលឲ្យស្លាកប៉ាន់ណូរលំកាត់ទទឹងផ្លូវបាក់រលំសង្កត់រថយន្តមួយគ្រឿងនៅក្បែរយាយជីច្រូតស្រូវមង្គលបូរី មុខអធិការដ្ឋាននគរបាលស្រុកមង្គលបូរី។ ប៉ុន្តែសេចក្ដីរាយការណ៍បន្តថាៈ ការបាក់រលំប៉ាន់ណូខាងលើមិនបណ្ដាលឲ្យមានរងរបួសដល់អ្នកដំណើរឡើយ សេចក្ដីរាយការណ៍ថាករណីនោះដែរបានធ្វើឲ្យផ្ទះពលរដ្ឋជាច្រើនខ្នងប៉ើងដំបូលផងដែរ។ ទោះយ៉ាងណាអ្នកព័ត៌មានយើងនៅពុំទាន់ទទួលព័ត៌មានពីអាជ្ញាធរនៅឡើយ ។ ព័ត៌មានលម្អិតនិងជម្រាបជូននៅពេលក្រោយ ៕ ដោយ៖ វណ្ណា Read More »
លោកស្រី ហ៊ុន ស៊ីណាត ចេញមុខអន្តរាគមន៍ជួយរាស្ត្រជុំវិញរឿងយកលុយពលករខ្មែរនៅច្រកឡែម មានការគាំទ្រពីពលករ
ភ្នំពេញ ៖ ពលករខ្មែរជាច្រើន គាំទ្រចំពោះការលើកឡើង ពីលោកស្រី ហ៊ុន សុីណាត ស្វះស្វែង រកសំណូមពរឲ្យអាជ្ញាធរខេត្តបាត់ដំបង ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ជួយអន្តរាគមន៍ដល់ពលរដ្ឋខ្មែរ ដែលជាកម្មករ ពលករ ទៅធ្វើការនៅប្រទេសថៃ បន្ទាប់ពីសមត្ថកិច្ចច្រកឡែម ... Read More »
ក្លិប Manchester City នឹងផ្តល់កុងត្រាថ្មីដល់ Erling Haaland ចំពេល Real Madrid ទាក់ទាញ
ក្លិបមេឃខៀវ Manchester City នឹងផ្តល់ជូនខ្សែប្រយុទ្ធ Erling BrautHaaland នូវកិច្ចសន្យាថ្មីមួយបន្ទាប់ពីមានការដាក់តម្លៃផ្ទេររបស់គាត់ត្រូវបានគេដកចេញនេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Athletic។ ខ្សែប្រយុទ្ធអន្តរជាតិន័រវេសរូបនេះបានចូលរួមជាមួយក្លិប Man City ពីក្លិប Borussia ... Read More »
ក្រុមក្មេងទំនើងមួយក្រុមប្រើអំពើហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានចំនួន៣នាក់
ខេត្តមណ្ឌលគិរី ៖ អគ្គស្នងការដ្ឋាននគរបាលជាតិនៅល្ងាចថ្ងៃសៅរ៍ទី២២ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីក្រុមក្មេងទំនេីង០១ក្រុមបានប្រើអំពេីហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ កាលពីយប់ថ្ងៃទី២១ ខែមេសា ម្សិលមិញនេះ នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ប្រាជ្ញ ញឹង ស្ថិតនៅក្នុងភូមិពូត្រុំ ... Read More »
សេចក្តីជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២៣ របស់ក្រសួងធនធានទឹកនិងឧតុនិយម
ភ្នំពេញ ៖ យោងតាមការវិវត្តអាកាសធាតុជាសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២៣ ដូចខាងក្រោម ៖ ... Read More »
អាកាសធាតុក្តៅខ្លាំងបង្ខំឱ្យអាជ្ញាធរថៃប្រកាសឱ្យប្រជាជននៅខេត្តជាច្រើនរួមទាំងរាជធានីបាងកក ប្រុងប្រយ័ត្នការពារខ្លួន
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣ បានប្រកាសថា អាជ្ញាធរថៃបានចេញសេចក្តីប្រកាសឱ្យប្រជាជននៅតាមបណ្តាខេត្តជាច្រើនរួមទាំងរាជធានីបាងកកផងដែរ ចៀសវាងការចេញដើរហើរនៅខាងក្រៅ ដោយសារតែអាកាសធាតុដែលកំពុងតែឡើងកម្តៅខ្លាំងក្លា។ ក្នុងខែមេសានេះ ផ្នែកជាច្រើននៃតំបន់អាស៉ីទាំងមូល បាននិងកំពុងរាយការណ៍ពីស្ថានភាពអាកាសធាតុកើនឡើងកម្តៅខ្លាំង ដោយប្រទេសមួយចំនួនបានកត់ត្រានូវសីតុណ្ហភាពខ្ពស់ក្នុងកម្រិតបំបែកកំណត់ត្រា។ នៅបង់ក្លាដែសនិងឥណ្ឌា ... Read More »
អ្នកខេត្តកំពតច្រើនណាស់ចាញ់បោក ក្រុមហ៊ុន ជា សារ៉នគ្រុប រកសុីអត់ដើមប្រើកលល្បិច យកលុយពីប្រជាពលរដ្ឋ ជាយុទ្ធសាស្ត្រវិនិយោគ បានចំណេញ ចុងក្រោយទទួលបន្ទុកបំណុលជំនួសប្រជាពលរដ្ឋ
ខេត្តកំពត ៖ ទីបំផុត ! ឧកញ៉ា ជា សារ៉ន ត្រូវបាននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត តាមបទបញ្ជាផ្ទាល់មាត់របស់លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ចាត់ទុកថា, ឧកញ៉ា ... Read More »
សមត្ថកិច្ចខេត្តតាកែវឃាត់ជនសង្ស័យម្នាក់ក្រោយវាយឳពុកក្មេករបួសនិងជាមុខសញ្ញាដែលពាក់ព័ន្ធករណីសម្លាប់មនុស្ស២នាក់នៅខេត្តបាត់ដំបង
ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនក្រោយពីប្រេីអំពេីហិង្សាយកឈេីជ្រុងវាយឪពុកក្មេកឱ្យរងរបួសនិងជាមុខសញ្ញាដែលតុលាកាចេញដីកាបង្គាប់ឱ្យតាមចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្មសម្លាប់មនុស្ស២នាក់នៅខេត្តបាត់ដំបង។ ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរង ទទួលផែនព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា ... Read More »
ទីក្រុងតូក្យូត្រៀមលក្ខណៈបាញ់ទម្លាក់មីស៊ីលកូរ៉េខាងជើង ពេលចូលទឹកដីរបស់ខ្លួន
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣បានឱ្យដឹងថា រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក យាស៊ូកាហ៊្សុ ហាម៉ាដា (Yasukazu Hamada) នៅថ្ងៃសៅរ៍នេះបានចេញបញ្ជាឱ្យកងកម្លាំងស្វ័យការពារនៃប្រទេសរបស់លោកត្រៀមលក្ខណៈឱ្យបានរួចរាល់ដើ់ម្បីបាញ់ទម្លាក់ផ្កាយរណបស៉ើបការណ៍ឬក៏គ្រាប់រ៉ុក្កែតនានារបស់កូរ៉េខាងជើង ប្រសិនបើពួកវាធ្លាក់ចុះមកនៅក្នុងបរិវេណទឹកដីរបស់ជប៉ុន។ ក្រសួងការពារជាតិជប៉ុនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ... Read More »
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែង សកម្មជនក្រុមប្រឆាំង លោក ហ៊ុន កុសល ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន
ភ្នំពេញ ៖ លោក ហ៊ុន កុសល សកម្មជនក្រុមប្រឆាំង នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន និងបានសម្រេចអនុញ្ញាតឱ្យ ដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ បន្ទាប់ពីឃុំខ្លួនអស់រយៈពេល១ខែ ... Read More »
កក្រើកសារព័ត៌មានថៃ ចាប់អារម្មណ៍នឹងវណ្ណដា ដែលផ្សាយពីជីវប្រវត្តិថែមទៀតក្រោយមានវត្តមានក្នុងតន្រ្តីយក្ស Rolling Loud
ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការច្រៀងនៅប្រទេសថៃនៃកម្មវិធីមហោស្រពតន្ត្រីហ៊ីបហប់ Rolling Loud ដែលកម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែមេសា ឆ្នាំ២០២៣ នៅទីតាំង Legend Siam Pattaya ក្រុងប៉ាតាយ៉ា ... Read More »
អាមេរិកកំពុងស្ថិតនៅលើផ្លូវក្នុងការបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ចំនួននៃការសម្លាប់រង្គាល
សារព័ត៌មាន AP បានដកស្រង់តួលេខពីមូលដ្ឋានទិន្នន័យដែលតាមដានការសម្លាប់រង្គាល ហើយដែលបានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងស្ថិតនៅលើផ្លូវក្នុងការបង្កើតកំណត់ត្រាសម្រាប់អត្រានៃការសម្លាប់រង្គាលប្រចាំឆ្នាំ ដោយមានករណីកើតឡើង១លើក ក្នុងរយៈពេល៦ថ្ងៃ។ យោងតាមមូលដ្ឋានទិន្នន័យដែលតាមដានការសម្លាប់រង្គាលចំនួនអ្នកស្លាប់ពីការសម្លាប់រង្គាលមានចំនួន 17 ករណី ក្នុងរយៈពេល 111 ថ្ងៃចុងក្រោយនៅក្នុងសហរដ្ឋអាមេរិកមានចំនួន ជនរងគ្រោះ៨៨នាក់ត្រូវបានបាញ់សម្លាប់។ មូលដ្ឋានទិន្នន័យនេះកំណត់ ... Read More »
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក យឹម ស៊ីណន ជាអនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះ បណ្តាលវិជ្ជាជីវៈ
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក យឹម ស៊ីណន ជាអនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះ ... Read More »
លោក សាយ សំអាល់ ៖ «លោកគ្រូ អ្នកគ្រូ ជាអ្នកកសាងធនធានមនុស្ស និងជាអ្នកឆ្លាក់ដួងព្រលឹងជាតិ»
ខេត្តព្រះសីហនុ ៖ «លោកគ្រូ អ្នកគ្រូ ជាអ្នកកសាងធនធានមនុស្ស និងជាអ្នកឆ្លាក់ដួងព្រលឹងជាតិ»។ នេះជាប្រសាសន៍លើកឡើងរបស់ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ... Read More »
ក្រសួងទេសចរណ៍ ៖ កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន ឯកភាពបន្តកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែម
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា, កម្ពុជាបានឯកភាពជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន លើការបន្តកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍បន្ថែមទៀត បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ សំដៅទាក់ទាញកំណើនទេសចរពីគ្នាទៅវិញទៅមក និងទេសចរប្រទេសទី៣។ ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាង លោក ទិត ... Read More »
ម្ចាស់ជើងឯក French Open ១៤សម័យ Rafael Nadal មិនទាន់ដឹងច្បាស់ពីការត្រឡប់មកទីលានដោយសាររបួស
កីឡាករវាយតឺន្នីសឆ្នើម Rafael Nadal បាននិយាយថា គាត់ស្ថិតក្នុងស្ថានភាពលំបាក ព្រោះគាត់មិនដឹងថា ពេលណាគាត់នឹងត្រឡប់មកវិញពីការសម្រាកព្យាបាលរបួសរបស់គាត់។ ដំបូងឡើយគាត់ត្រូវបានដកខ្លួនចេញពី៦ទៅ៨សប្តាហ៍ដោយសាររបួសត្រគាក ប៉ុន្តែឥឡូវនេះមិនបានលេងចាប់តាំងពីថ្ងៃទី១៨ ខែមករា។ Nadal បានបញ្ជាក់ថា គាត់នឹងខកខានការប្រកួត Madrid Open ... Read More »
ជនសង្ស័យម្នាក់លួចរថយន្តពីរាជធានីភ្នំពេញត្រូវកម្លាំងនគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួន
ខេតបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលចរាចរណ៍ និង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការគ្នាស្ទាក់ឃាត់ខ្លួនយកមកសួរនាំ ក្រោយធ្វើសកម្មភាពលួចរថយន្ត របស់គេចេញពីការាសជួសជុលមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ អនុវត្តន៍តាមការណែនាំ និង ... Read More »
ភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់បណ្ដាលឱ្យលំនៅឋាន របស់ប្រជាពលរដ្ឋចំនួន០៤ខ្នងខូចខាតនៅឃុំស្ទឹងត្រង់
ខេត្តប៉ៃលិន ៖ យោងតាមប្រភពព័ត៌មានពីលោកមេឃុំស្ទឹងត្រង់បានឲ្យដឹងថា កាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ មានករណីភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ធ្វើឲ្យលំនៅឋានពលរដ្ឋរងគ្រោះ ស្ថិតភូមិដីសថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យខូចខាតលំនៅឋានរបស់ពលរដ្ឋ ចំនួន០៤ខ្នងផ្ទះ មានដូចខាងក្រោម ៖ ... Read More »
ឃាត់ខ្លួនប្រធាន និងអគ្គនាយករងក្រុមហ៊ុន”មាតុភូមិអចលនទ្រព្យ”ទៅតុលាការពាក់ព័ន្ធរកស៊ីទិញលក់ដីចូលហ៊ុនគ្នា ចុងក្រោយហ៊ុនចូលខ្យល់
ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានបញ្ជូនជន សង្ស័យ២ នាក់ម្នាក់ជាប្រធាន និងម្នាក់ជាអគ្គនាយករងក្រុមហ៊ុន”មាតុភូមិអចលនទ្រព្យ”ទៅតុលាការ ពាក់ព័ន្ធរកស៊ីទិញលក់ដីចូលហ៊ុនគ្នា ចុងក្រោយហ៊ុនចូលខ្យល់ ទើបកើតមានការប្តឹងផ្តល់ ។ ជនសង្ស័យម្នាក់ឈ្មោះ ... Read More »
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ ជំនួយការរបស់សម្ដេចតេជោ ហ៊ុន សែន ២រូប មានឋានៈស្មើរដ្ឋលេខាធិការ
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំង និងផ្ដល់ឋានៈ ជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »
សម្ដេចក្រឡាហោមអញ្ជើញជាធិបតីសន្និបាតគណបក្សខេត្តបាត់ដំបង,ផ្សព្វផ្សាយរបាយការណ៍ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ និងបង្ហាញបេក្ខជនឈរឈ្មោះតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលបាត់ដំបង
ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ... Read More »
កិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ឆ្នាំ២០២៣
ខេត្តស្វាយរៀង ៖ លោក សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្ត និងជាប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ឆ្នាំ២០២៣ នៅទីចាត់ការគណបក្សប្រជាជនស្រុករមាសហែក នាព្រឹកថ្ងៃទី២២ ខែមេសា ... Read More »
យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ស្រុកវាលវែង ខេត្តពោធិ៍សាត់“យើងរួមគ្នាបញ្ចប់វិបត្តិនៃការដាក់អន្ទាក់និងការជួញដូរសត្វព្រៃនៅកម្ពុជា”
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី២២ខែមេសាឆ្នាំ២០២៣ យុទ្ធនាការអន្ទាក់សូន្យ កំពុងប្រារព្ធធ្វើក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ហើយដែលមានការចូលរួមយ៉ាងច្រើនកុះករពីស្ថាបន័រដ្ឋ វិស័យឯកជន សង្គមស៊ីវិល សិស្សនុសិស្ស្សនិងប្រជាពលរដ្ឋ ដើម្បីបញ្ចប់វិបតិ្តអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិនិងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។ អន្ទាក់គឺជាឃាដករលាក់មុខដែលបាននិងកំពុងគំរាមកំហែងសត្វព្រៃនិងជីវៈចម្រុះ និងចូលរួមចំណែកទប់ស្កាត់ហានិភ័យនានាដែលអាចមានផលប៉ះពាល់លើសុខភាពសាធារណៈកើតចេញពីការទំនាក់ទងផ្ទាល់ជាមួយសត្វព្រៃ។ គោលបំណងនៃយុទ្ធនាការអន្ទាក់សូន្យគឺដើម្បីលប់បំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងព្រៃនៃប្រទេសកម្ពុជា។ លោក នេត្រ ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖ អ្នកឆ្លងថ្មី ចំនួន០៣នាក់, គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ចំនួន០៣នាក់, គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ... Read More »
សកម្មភាពបំផ្លិចបំផ្លាញព្រៃឈើនៅភ្នំឪរ៉ាល់ នៅបន្តកើតមាន អ្នកបង្ក្រាបទៅណាអស់ហើយ !
ខេត្តពោធិ៍សាត់ ៖ កាលពីម្សិលមុិញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោក Tan Kimsour សកម្មជនការពារធនធានធម្មជាតិ ជាមួយក្រុមការងារ បានបង្ហោះពីសកម្មភាព បំផ្លិចបំផ្លាញព្រៃឈើ នៅភ្នំឱរ៉ាល់ ដោយភ្ជាប់នូវសកម្មភាព កំពុងដឹកឈើ ហើយសរសេរថា, ... Read More »
អាមេរិកដឹកនាំប្រទេសចំនួន៥០ ដែលភាគច្រើនជាសម្ព័ន្ធមិត្តជួបគ្នានៅអាល្លឺម៉ង់ដើម្បីពិភាក្សាអំពីការបង្កើនការគាំទ្រសម្រាប់អ៊ុយក្រែន
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អង្គការណាតូបានសន្យាគាំទ្រដោយឥតងាករេរបស់ពួកគេចំពោះអ៊ុយក្រែន និងបង្ហាញទំនុកចិត្តថាទីក្រុងគៀវអាច “រំដោះទឹកដីកាន់តែច្រើនឡើង” ពីប្រទេសរុស្ស៊ី។ ក្នុងអំឡុងពេលកិច្ចប្រជុំដ៏សំខាន់មួយនៅមូលដ្ឋានទ័ពអាកាសអាមេរិកនៅទីក្រុង Ramstein (អាល្លឺម៉ង់) នៅថ្ងៃទី 21 ខែមេសា សហរដ្ឋអាមេរិកនិងសមាជិកដទៃទៀតនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានសម្តែងការជឿជាក់លើលទ្ធភាពដែលអ៊ុយក្រែនអាចដណ្តើមយកមកវិញនូវទឹកដីពីរុស្ស៊ីជាងការវាយលុកនាពេលខាងមុខ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ... Read More »
កូនប្រុសតិរច្ឆានខឹងឪពុកស្តីប្រដៅទាញពូថៅគប់ បែរជាចំម្តាយរងរបួសធ្ងន់
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ ២០២៣នេះកម្លាំងនគរបាលស្រុកប្រាសាទសំបូរបានកសាងសំណុំរឿងយុវជនម្នាក់បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីបន្តនីតិវិធីករណីយុវជនជាកូនប្រុសប្រើអំពើហិង្សាបណ្ដាលឱ្យម្ដាយរងរបួសធ្ងន់។ នោះពិតជាកូនប្រុសចោលម្សៀតមែនៗ ដោយសារតែខឹងម្តាយឪពុកជេរស្តីប្រដៅពីរឿងដើរលេងផឹកស៊ីមិនគិតជួយធ្វើការងារផ្ទះ ធ្វើឱ្យយុវជនជាកូនតិរច្ឆានផ្ទុះកំហឹងហ៊ានដេញវាយ ប្រតាយប្រតប់ជាមួយនឹងឪពុកបង្កើត ហើយទាញយកពូថៅគប់ទៅលើឪពុកតែបែរជាត្រូវចំម្តាយបណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍ប្រទូស្តរ៉ាយនេះកើតឡើងនៅវេលាល្ងាចថ្ងៃទី ២១ ខែមេសា ២០២៣ ស្ថិតក្នងភូមិអន្លង់ស្លែង ... Read More »
អាមេរិកនិងកូរ៉េខាងត្បូងពិភាក្សាអំពីវិធានការបន្ថែមដើម្បីទប់ស្កាត់ការវាយប្រហារដោយអាវុធបរមាណូ
សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣នេះបានផ្សាយថា ក្នុងកិច្ចប្រជុំកំពូលនាសប្តាហ៍ក្រោយ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ប្រធានាធិបតីអាមេរិក លោក ចូ បៃដិននឹងធ្វើការសន្យាអំពីវិធានការសំខាន់ៗបន្ថែមទៀត ... Read More »
កីឡដ្ឋាន Etihad របស់ក្លិប Man City គ្រោងចំណាយ៣០០លានផោនដើម្បីបង្កើនសមត្ថភាពផ្ទុកដល់៦០.០០០នាក់
ក្លិបមេឃខៀវ Manchester City បានដាក់សំណើលើគម្រោងសម្រាប់ការពង្រីកកីឡដ្ឋាន Etihad ក្នុងតម្លៃ៣០០លានផោន។ ក្លិបចង់បង្កើនសមត្ថភាពបច្ចុប្បន្នពី៥៣,៤០០នាក់ ទៅ៦០,០០០នាក់ដោយពង្រីក North Stand។ សំណើរួមមានរបារឃាំងដែលមើលពីលើទីលាន និងបទពិសោធន៍ដើរលើដំបូលកីឡដ្ឋាន។ តំបន់អ្នកគាំទ្រដែលមានសមត្ថភាព ៣,០០០នាក់ ដែលមានហាងថ្មី សារមន្ទីរ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច