ព័ត៌មានទាន់ហេតុការណ៍៖
'

ផឹកស្រាស្រវឹងមកដល់ផ្ទះរករឿងប្រពន្ធហើយកាប់២ដាវបណ្ដាលឱ្យរបួសធ្ងន់នៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ ស្ត្រីជាប្រពន្ធបានរងរបួសធ្ងន់ត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងបន្ទាប់ពីត្រូវជនសង្ស័យជាប្ដីបានប្រើហិង្សាយកដាវកាប់ដោយមូលហេតុស្រវឹងស្រាហើយមានជម្លោះពាក្យសម្តីគ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥៧នាទីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នៅក្នុងភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ប្រែង ប៊ុនណារី អាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ... Read More »

ប្រធានក្លិប Barcelona សង្ឃឹមថា Lionel Messi នឹងមកអេស្ប៉ាញវិញក្រោយពេលចូលរួមជាមួយ PSG

ប្រធានក្លិប Barcelona លោក Joan Laporta បាននិយាយថា គាត់សង្ឃឹមថា Lionel Messi នឹងនៅជាមួយក្លិបហើយលេងដោយឥតគិតថ្លៃ។ Messi វ័យ៣៤ឆ្នាំបានចាកចេញទៅក្លិប Paris St-Germain កាលពីខែសីហាបន្ទាប់ពី ... Read More »

លោក មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ ៨១៩ សហការទប់ស្កាត់ប្រជាពលរដ្ឋលបលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ឃាត់ខ្លួនបានចំនួន ៥៨ នាក់

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃ សៅរ៍ ៣ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០ ២១ វេលា ម៉ោង០៤ ... Read More »

ព្រឹកថ្ងៃអាទិត្យនេះ ! លោក ឃួង ស្រេង បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពទឹកតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ០៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ខ្ញុំអត់មានសញ្ជាតិបរទេស,គ្មានផ្ទះនៅបរទេសទេ ជម្រើសរបស់ខ្ញុំតែ១គត់ គឺជាជម្រើសខាំស្មៅនៅជាមួយប្រជាជនកម្ពុជា»

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងមានប្រសាសន៍ថា, ៖ «ក្មួយៗត្រូវចាំឲ្យច្បាស់ ស្គាល់មុខ ហ៊ុន សែន ឱ្យច្បាស់,ស្គាល់មុខមេដឹកនាំគណបក្សប្រជាជនកម្ពុជាឱ្យច្បាស់, អ្នកទាំងនេះមិនទៅណាចោលប្រជាជន ១ជំនហានទេ ខ្ញុំអត់មានសញ្ជាតិបរទេស,គ្មានផ្ទះនៅបរទេសទេ ... Read More »

ស្នងការនគរបាលខេត្តព្រះសីហនុ​ ប្រកាសរកបុរសម្នាក់ ដែលបាត់ចេញពីផ្ទះ តាំងពីយប់ថ្ងៃ០៩ ខែតុលា

ខេត្តព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ​ នៅថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះថា៖ ​ពលរដ្ឋនៅក្រុងព្រះសីហនុ ប្រកាសរកបុរសម្នាក់ (ដូចក្នុងរូបថត) ... Read More »

រថយន្តធំ​ ​៤គ្រឿង បុកតកន្ទុយគ្នានៅផ្លូវជាតិលេខ៤​ បណ្ដាលឱ្យស្លាប់អ្នកបើកបរម្នាក់គាបជាប់ក្នុងរថយន្ត និងបង្កការកកស្ទះចរាចរណ៍

ខេត្ត​កំពង់​ស្ពឺ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២១នេះ​ថា៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឱ្យអ្នកបើកបររថយន្តម្នាក់គាបជាប់ក្នុងរថយន្ត ខណៈ​រថយន្តធំ​ចំនួន​ ៤គ្រឿង​បានបេីកបុកតកន្ទុយគ្នា​ នៅលេីកំណាត់ផ្លូវជាតិលេខ៤។  ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេីនេះ​ បានកេីតឡេីង​​នៅវេលា​ម៉ោង​ ០៤​ និង៣០នាទីទៀបភ្លឺថ្ងៃទី​១០​ ខែតុលា​ ... Read More »

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ដឹកនាំ​មន្រ្តីពាក់ព័ន្ធគ្រប់ជំនាញ​ ​ចុះពិនិត្យមើលផលប៉ះពាល់ផ្លូវថ្នល់ ,ស្រូវប្រជាពលរដ្ឋ នៅឃុំសឿ ស្រុកមង្គលបូរី ក្រោយទឹកស្រក

ខេត្ត​បន្ទាយមានជ័យ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី១០ ខែតុលា ឆ្នាំ២០២១នេះ​ លោក​ អ៊ុំ​ រាត្រី​ អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរស្រុក​-ឃុំ បានចុះពិនិត្យមើលផលប៉ះពាល់ផ្លូវថ្នល់ ស្រូវប្រជាពលរដ្ឋ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៩ ខែតុលា​!​ មានចំនួន​ ១១ករណី៖ ឃាត់ខ្លួន(អប់រំ និងពិន័យ)​ ១២នាក់​,ឃាត់យានយន្ត (គ្មាន​)​ និងពិន័យជាប្រាក់ ចំនួន ២,០០០,០០០រៀល

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​១០ ខែតុលា​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៩ ខែតុលា​​ ឆ្នាំ​២០២១​។  ​លោក​ ... Read More »

ទាហានថៃឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនបាន៤០នាក់ក្នុង១ថ្ងៃ២គោលដៅផ្សេងគ្នា

ក្រុងប៉ោយប៉ែត៖ សេចក្ដីរាយការណ៍សារព័ត៌មានថៃថា នៅថ្ងៃទី៨តុលា២០២១ មានការរឹតបន្តឹងបញ្ហាការលួចឆ្លងដែនដោយខុសច្បាប់ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងស្ថានការណ៍រាតត្បាតរបស់ជំងឺកូវីដ-១៩ កម្លាំងអង្គភាពទាហានប្រាណទី១២របស់ថៃ ប្រចាំស្រុកអារញ្ញ កងកម្លាំងបូរផា បានចេញល្បាតនិងឃ្លាំមើលក្នុងភូមិសាស្រ្តទទួលខុសត្រូវ ក្នុងនោះបានប្រទះឃើញ និងឃាត់ខ្លួនពលករខ្មែរ ខណៈកំពុងលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ ដើម្បីទៅធ្វើការនៅក្នុងប្រទេសថៃចំនួន២៨នាក់ ក្នុងនោះប្រុស១៧ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋបំផ្លាញសម្ភារប្រើប្រាស់អស់មួយចំនួន

ភ្នំពេញ៖ ដោយសារតែឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យកើតជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋបំផ្លាញសម្ភារប្រើប្រាស់អស់មួយចំនួន។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះលេខ២៣៧២ ផ្លូវលេខ៤៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។  លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ... Read More »

ក្រសួង​សុខាភិបាល​​កម្ពុជា! ​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២៣៩នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៤៨១នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៤នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអាទិត្យទី​១០​​ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២៣៩នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៨១នាក់ និងករណីស្លាប់​ ២៤នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០៩ ខែតុលា​​​​​​ ... Read More »

ក្មេង​ប្រុស​អាយុ៥ឆ្នាំម្នាក់​រត់ឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់នឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម

ខេត្ត​សៀមរាប​ ៖​ ក្មេង​ប្រុស​ម្នាក់​ខណៈ​រត់​ឆ្លងផ្លូវត្រូវ​បាន​រថយន្ត​មួយគ្រឿងបុក​បណ្តាល​ឲ្យ​ស្លាប់​ ​កាលពីវេលា​ម៉ោង​១៤​និង​២០នាទីថ្ងៃ​ទី​៩​ ខែតុលា​ ឆ្នាំ​២០២១​  នៅ​លើ​កំណាត់​ផ្លូវ​កៅស៊ូ​ ចំណុច​ភូមិ​គោក​ចាស់​ ឃុំ​ស្រែ​ខ្វាវ​ ស្រុក​អង្គរជុំ​ ខេត្តសៀមរាប​ ។​ ​សមត្ថកិច្ច​នគរបាលចរាចរណ៍ស្រុកអង្គជុំបាន​ឲ្យ​ដឹង​ រថយន្ត​បង្កហេតុ​ម៉ាក​ហ៊ី​យាន់​ដាយ​ ពណ៌​ស​ ... Read More »

ឥណ្ឌាទទួលភ្ញៀវទេសចរបរទេសដំបូងបង្អស់ក្រោយបិទទ្វាររយៈពេល១៨ខែ

អ្នកទេសចរបរទេសអាចបំពេញទស្សនកិច្ចទៅកាន់វិមាន Taj Mahal និង Rajasthan ជាលើកដំបូងចាប់តាំងពីខែមីនាឆ្នាំ២០២០មក ក្រោយឥណ្ឌាបិទទ្វារប្រទេសទប់ស្កាត់កូវីដ-១៩។ នេះជាសកម្មភាពដើម្បីដំណើរការវិស័យទេសចរណ៍ឡើងវិញនៅក្នុងប្រទេសនេះដែលរងផលប៉ះពាល់យ៉ាងខ្លាំងនាពេលកន្លងមក។ តាមការប្រកាសរបស់រដ្ឋាភិបាលឥណ្ឌា ប្រទេសនេះនឹងទទួលភ្ញៀវទេសចរបរទេសចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ក្រោយរយៈពេល១៨ខែបិទទ្វារ។ សារព័ត៌មាន CNN ... Read More »

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យចែកចាយថ្នាំញៀនម្នាក់

ភ្នំពេញ ៖ ជនសង្ស័យចំនួនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនរួមនិងក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៦កញ្ចប់ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៣និង ៣០នាទី ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ... Read More »

សាកសពមនុស្សស្រីពុំស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកទន្លេបាសាក់នៅស្រុកស្អាង

ខេត្តកណ្ដាល៖ សាកសពមនុស្សស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ដែលមានសភាពហើមរលួយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតមកទើរនៅមាត់ច្រាំងដងទន្លេបាសាក់ បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី០៩ ខែតុលា  ឆ្នាំ២០២១ វេលាម៉ោង១៤និង៤៥នាទី ត្រង់ចំណុចច្រាំងទន្លេបាសាក់ ស្ថិតនៅក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។      ... Read More »

មកដឹងពីទ្រព្យសម្បត្តិសុទ្ធរបស់ម្ចាស់ក្លិប Newcastle United ថ្មីគឺព្រះអង្គម្ចាស់ Mohammed bin Salman

ការលក់ក្លិប Newcastle United ទៅឱ្យមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃព្រហស្បតិ៍បាននាំមកនូវទស្សនីយភាពរីករាយពីកីឡដ្ឋាន St James ខណៈដែលអ្នកគាំទ្របានចាប់ផ្តើមសុបិនអំពីអនាគតរបស់ក្លិបជាលើកដំបូងក្នុងរយៈពេលយូរបន្ទាប់ពីភាពជាម្ចាស់កម្មសិទ្ធិ១៤ឆ្នាំរបស់ Mike Ashley បានមកដល់បញ្ចប់។ បុរសដែលត្រូវបានគេជឿជាក់ថា នៅពីក្រោយមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអ៊ូឌីតគឺព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman ... Read More »

ធ្លាក់យន្តហោះយោធានៅបូឡាវី ស្លាប់៦នាក់

មន្ត្រីប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា យន្តហោះមួយគ្រឿងរបស់កម្លាំងទាហានអាកាសបូឡាវី កាលពីថ្ងៃទី៩ខែតុលា បានធ្លាក់នៅតំបន់ព្រៃអាម៉ាហ្សូន ស្ថិតនៅភាគឦសានប្រទេសនេះ បណ្តាលឲ្យមនុស្ស ទាំង៦នាក់នៅលើយន្តហោះស្លាប់ទាំងអស់ ។ តាមការប្រកាសរបស់កម្លាំងប៉ូលិស បូឡាវី អាកាសយានិកយោធា២នាក់ និងអ្នកដំណើរ៤នាក់ជាជនស៊ីវិលនៅលើយន្តហោះនោះបានស្លាប់ទាំងអស់ដោយសារតែគ្រោះថ្នាក់ធ្លាក់យន្តហោះ។ យន្តហោះសំណាងអាក្រក់នោះបានឆាបឆេះពេលធ្លាក់ចូលក្នុងតំបន់ព្រៃឈើអាម៉ាហ្សូន ។ ពលរដ្ឋនៅក្នុងសហគមន៍ ... Read More »

ក្រុមការងារក្រសួងធនធានទឹក ចុះជួយធ្វើការទប់ស្ទាក់ទឹកជាបន្ទាន់តាមទំនប់ប្រឡាយព្រែកកំពឹស (ប្រឡាយព្រែករទាំង) ដែលទឹកហូរពីលើខ្នងទំនប់ មានប្រវែង ២០០ ម៉ែត្រ ទំហំខ្នងទំនប់ ៥ ម៉ែត្រ ដែលជាចំណុចទំនាប ស្ថិតនៅចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល

ភ្នំពេញ៖ រសៀលថ្ងៃសៅរ៍ ០៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ ដោយអនុវត្តតាមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោក ... Read More »

លោក Mikel Arteta ឈ្នះពានអ្នកចាត់ការទូទៅល្អប្រចាំខែកញ្ញានៅ Premier League

លោក Mikel Arteta បានឈ្នះតំណែងជាអ្នកចាត់ការល្អនៅ Premier League ប្រចាំខែកញ្ញាបន្ទាប់ពីដឹកនាំក្រុម Arsenal ឈ្នះ៣ប្រកួតជាប់ៗគ្នា។ ក្រុមកាំភ្លើងធំArsenalបានផ្តួលក្រុម Norwich, Burnley និងគូប្រជែងក្នុងតំបន់ Tottenham ដើម្បីឡើងចេញពីតំបន់កាត់ចោលបន្ទាប់ពីចាប់ផ្តើមរដូវកាលជាមួយនឹងការបរាជ័យ៣ដងជាប់ៗគ្នា។ ... Read More »

បុរសវ័យចំណាស់ម្នាក់ បញ្ចប់ជីវិតរបស់ខ្លួនដោយចង.កនៅនឹងដើមឈើមុខផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើល

    ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចកោសល្យវិច័យ និងគ្រូពេទ្យជំនាញ ចុះសហការជាមួយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ធ្វើការពិនិត្យជុំវិញករណីបុរសវ័យចំណាស់ ចង-ក ធ្វើអត្តឃាតនៅដើមឈើផ្នែកខាងមុខផ្ទះរបស់ខ្លួន ។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនាព្រឹកព្រលឹម ថ្ងៃសៅរ៍ ៣កើត ... Read More »

ម្ចាស់ស្ថានីយ៍ប្រេងឥន្ធន: ទើបបង្កើតថ្មី ប្រើកម្មករកាប់ដើមអាកាស្យា មុខកន្លែងរបស់ខ្លួន គ្មានការសុំច្បាប់ ត្រូវរដ្ឋបាលព្រៃឈើផាកពិន័យ៧លានរៀល

ខេត្តប៉ៃលិន ៖ ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង បានប្រើកម្មករកាប់រំលំដើមឈើ (អាកាស្យា) ចំនួន២ដើម នៅក្បែរចិញ្ចើមផ្លូវ ខាងមុខស្ថានីយ៍របស់ខ្លួន ដែលអាជ្ញាធរខេត្តខិតខំដាំ ថែទាំរហូតដល់ធំ សម្រាប់ជាម្លប់ និងលម្អតាមដងផ្លូវសាធារណៈលុះនាំគ្នាកាប់មិនបានសុំច្បាប់ពីអាជ្ញាធរមូលដ្ឋាន ត្រូវបានខាងជំនាញរដ្ឋបាលព្រៃឈើធ្វើការផាកពិន័យចំនួន៧លានរៀល និងឱ្យដាំសារជាថ្មីឡើងវិញ ។ ... Read More »

អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកា៥លានរៀលជូន ចៅសង្កាត់ផ្សារថ្មីទី១ មានជំងឺធ្ងន់ធ្ងរ ដើម្បីរំលែកការលំបាកក្នុងការព្យាបាលជំងឺ

ភ្នំពេញ៖ លោក ហុក ហួរលីម នាយករងរដ្ឋបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញនិងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នាំយកថវិការបស់លោក ឃួង ស្រេង ... Read More »

សមាជិកចំនួន ៣៩៦នាក់បន្ថែមទៀតក្នុងឃុំអូរឧកញ៉ាហេង ឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា !

ខេត្តព្រះសីហនុ ៖ សមាជិកចំនួន ៣៩៦នាក់បន្ថែមទៀតក្នុងឃុំអូរឧកញ៉ាហេង ឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នេះក្រោមអធិបតីភាពលោក សាយ សំអាល់ សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ។  ... Read More »

ព្រៃឈើអាម៉ាហ្សូនប្រមាណ៩៨៥គីឡូម៉ែត្រក្រឡា រងការបំផ្លាញក្នុងខែកញ្ញាឆ្នាំ២០២១

តាមទិន្នន័យផ្កាយរណបរបស់មជ្ឈមណ្ឌលស្រាវជ្រាវអវកាសជាតិប្រេស៊ីល INPE បានប្រកាសឱ្យដឹងថា ព្រៃឈើអាម៉ាហ្សូនប្រមាណ ៩៨៥គីឡូម៉ែត្រក្រឡា ត្រូវបានកាប់បំផ្លាញនៅក្នុងខែកញ្ញា ឆ្នាំ២០២១ គឺកើនឡើង២% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៅក្នុងឆ្នាំ២០២០។ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២១ ប្រេស៊ីលបានបាត់បង់ព្រៃឈើអាម៉ាហ្សូនរហូតដល់ទៅ ៧០១១គីឡូម៉ែត្រក្រឡា ។ មានប្រសាសន៍នៅថ្ងៃទី៨ខែតុលា អនុប្រធានាធិបតីប្រេស៊ីល ... Read More »

ខឹងប្រពន្ធបបួលដើរលេង បើករថយន្តធ្លាក់ផ្លូវទុករថយន្តចោលរួចទៅបាត់

ខេត្តកំពង់ស្ពឺ៖ មានឧប្បត្តិ​ហេតុ​រថយន្តមួយគ្រឿងបើកធ្លាក់​ផ្លូវ​កាលពីរសៀលថ្ងៃទី៨ខែតុលា ឆ្នាំ២០២១នៅចំណុច​ចំណោតយាយ​ម៉ៅពេជ្រនិល​ គីឡូម៉ែ​ត្រ​លេខ​ ១០៣-១០៤​ ស្ថិត​ក្នុង​ភូមិ​ទី៦​ ឃុំយាយម៉ៅ​ពេជ្រ​និល​(អតីត​ឃុំត្រែងត្រយឹង​)​ ស្រុក​ភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ​ ហើយម្ចាស់រថយន្តទុករថយន្តចោលរួចទៅណាបាត់។ ដំណឹងនេះត្រូវបានក្រុមប្រតិកម្មរហ័សនគរបាលខេត្តកំពង់ស្ពឺបានដឹងរួចបានផ្សព្វផ្សាយរកម្ចាស់ជាសាធារណ: ទើបនៅរសៀលថៃ្ងនោះឮដល់ក្រុមគ្រួសារ​ និងភរិយា​ម្ចាស់​រថយន្ត​ NISSAN​ FR​ONTIER​ ... Read More »

ទំនាក់ទំនងបារាំង-ចិន កាន់តែតានតឹងដោយសារតំណាងរាស្ត្របារាំងបំពេញទស្សនកិច្ចកោះតៃវ៉ាន់

ទំនាក់ទំនងរវាងបារាំង នឹងចិន ប្រែក្លាយទៅជាតានតឹង ក្រោយពេលសមាជិកព្រឹទ្ធសភា ៤រូបរបស់បារាំងទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់រយៈពេល៥ថ្ងៃ។ មិនតែប៉ុណ្ណោះតំណាងរាស្ត្រទាំងនោះបានហៅកោះតៃវ៉ាន់ថាជា«ប្រទេសកោះ»បើទោះបីរងការប្រឆាំងយ៉ាងខ្លាំងពីប្រទេសចិនក្តី។ អ្នកដឹកនាំគណៈប្រតិភូបារាំង គឺលោក Alain Richard អតីតរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានក្រុមមិត្តភាពជាមួយកោះតៃវ៉ាន់ដែលបានដឹកនាំគណៈប្រតិភូទៅកាន់តៃវ៉ាន់ក្រោយរយៈពេល ៣ឆ្នាំបានអាក់ខាន។ ប៉ុន្តែសកម្មភាពខាងលើត្រូវបានទីក្រុងប៉េកាំងចាត់ទុកថា សកម្មភាពរបស់បារាំងដែលហៅតៃវ៉ាន់ថាជាប្រទេសកោះ ... Read More »

បុរសម្នាក់ឡើងជូតម៉ាស៊ីត្រជាក់ស្រាប់តែឆ្លងចរន្តអគ្គិសនី​ឆក់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសជាបុគ្គលិកធនាគារម្នាក់ ឃើញម៉ាសុីនត្រជាក់បំពាក់នៅលើជាន់ទី១ហៀរទឹក ខំឡើងទៅជូតទឹកក៏ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ នៅផ្ទះលេខ២៤សេ ផ្លូវបេតុងលេខ២ បុរីឡុងនី ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ... Read More »

នាយករដ្ឋមន្ត្រីថ្មីជប៉ុនស្នើរុស្ស៊ីឱ្យបោះបង់ប្រជុំកោះគូរីល«Kuril »

នាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកFumio Kishida បានប្រកាសថា លោកបានស្នើដល់រុស្ស៊ីប្រគល់កោះដែលមានវិវាទ គឺប្រជុំកោះគូរីល ដែលរដ្ឋាភិបាលទីក្រុងតូក្យូហៅថាទឹកដីភាគខាងជើង។ ជប៉ុនបានគំរាមកំហែងបញ្ចប់រាល់កិច្ចពិភាក្សាសន្តិភាព រវាងទីក្រុងមូស្គូ នឹងតូក្យូ ស្តីពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព។ តាមការលើកឡើងរបស់នាយករដ្ឋមន្ត្រី Fumio Kishida ការបន្តកិច្ចពិភាក្សាមិនមានផលប្រយោជន៍ដល់ជប៉ុននោះឡើយ ... Read More »

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ លើកទឹកចិត្តដល់ក្រុមអ្នកច្បាប់ទាំងអស់ យកចិត្តទុកដាក់ ស្វែងយល់ពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ក្នុងបរិបទជំងឺកូវីដ-១៩

ខេត្ត​ត្បូងឃ្មុំ​៖​ លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកនិងបិទ វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពី នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ  និងការចុះឈ្មោះបោះឆ្នោតដល់ក្រុមអ្នកច្បាប់ មេឃុំ​ ជំទប់ ចំនួន៧ឃុំនៅក្នុងស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ​ នៅថ្ងៃទី៩ ខែតុលា ... Read More »