ព័ត៌មានទាន់ហេតុការណ៍៖
'

កម្ពុជា! ​បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២៥៨នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៥៤៦នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២១នាក់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃចន្ទទី​១១​​ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២៥៨នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៥៤៦នាក់ និងករណីស្លាប់​ ២១នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១០ ខែតុលា​​​​​​ ... Read More »

ទីក្រុងស៊ីដនីបើកទ្វារឡើងវិញហើយក្រោយរយៈពេលជាង១០០ថ្ងៃបិទខ្ទប់

បណ្តាហាងលក់កាហ្វេ លក់ទំនិញ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ… ក្នុងទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីបានចាប់ផ្តើមបើកទ្វារឡើងវិញនៅថ្ងៃទី១១ខែតុលា ដែលជាការចាប់ផ្តើមទទួលស្វាគមន៍អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស។ ហាងលក់ស្រានៅទីក្រុងស៊ីដនីដែលជាទីក្រុងធំបំផុតរបស់ប្រទេសអូស្ត្រាលីបានចាប់ផ្តើមបើកទ្វារដំណើរការនៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១១ខែតុលា ។ រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា មនុស្សជាច្រើនបានជួបជុំគ្នា ផឹកស្រា អបអរសាទរថ្ងៃលុបបម្រាមនៅក្នុងទីក្រុងនេះ។ អភិបាលរដ្ឋ New ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង

ខេត្ត​បាត់ដំបង​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ​ ... Read More »

កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន

ភ្នំពេញ៖ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក  មិកាមិ  ម៉ាសាហ៊ីរ៉ូ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១០ ខែតុលា​!​ មានចំនួន​ ១៣ករណី៖ឃាត់ខ្លួន (អប់រំ និងពិន័យ) ២២នាក់,​ និងពិន័យជាប្រាក់ ចំនួន ២,០០០,០០០រៀល

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១១ ខែតុលា​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១០ ខែតុលា​​ ឆ្នាំ​២០២១​។  ​លោក​ ... Read More »

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រាប់ម៉ឺនដូសត្រូវបានបោះចោលនៅតាមឆ្នេរព្រែកជីកប្រទេសអេហ្សុីប

សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងសន្តិសុខអេហ្ស៊ីប បានចាប់ខ្លួនមនុស្ស៣នាក់ដែលបានយកវ៉ាក់សាំងមិនទាន់ផុតកំណត់ប្រើប្រាស់ទៅបោះចោលតាមបណ្តោយព្រែកជីកនៃប្រទេសអេហ្ស៊ីប។ រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាច្រើនត្រូវបានយកទៅបោះចោលនៅតាមបណ្តោយព្រែកជីកក្នុងខេត្ត Bani Bazar ស្ថិតនៅភាគខាងជើងទីក្រុង Minya ។ តាមការស្រាវជ្រាវជាបឋមបានឱ្យដឹងថា មានឱសថការីនិងមន្ត្រីម្នាក់ដែលពាក់ព័ន្ធនឹងហេតុការណ៍នេះត្រូវបានឃាត់ខ្លួន។ ប៉ូលិសក៏បានចាប់ខ្លួនអ្នកបើកបររថយន្តរបស់ក្រសួងសុខាភិបាលដែលជាអ្នកទទួលក្នុងការដឹកជញ្ជូនវ៉ាក់សាំងទៅកាន់ទីក្រុង Minya។ ... Read More »

ពលករខ្មែរលួចចូលប្រទេសថៃ១៥នាក់ និងជនជាតិថៃលួចចូលប្រទេសខ្មែរ៩នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្រុងប៉ោយប៉ែត៖ តាមសេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនកម្ពុជា-ថៃបានឱ្យដឹងថា កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២១កម្លាំងសមត្ថកិច្ចថៃបានបង្កើនការរឹតបន្តឹងបញ្ហាលួចឆ្លងដែនចូលប្រទេស និងការនាំទំនិញខុសច្បាប់ចូល-ចេញតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយសមត្ថកិច្ចនគរបាលល្បាតព្រំដែនទី១២របស់ថៃ សហការជាមួយកម្លាំងនគរបាល និងកម្លាំងទាហានស្រុកតាព្រះយ៉ាចុះចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន១៥នាក់ ក្នុងនោះមានប្រុស១០នាក់និងស្រី៥នាក់នៅបរិវេណចម្ការដំឡូង ក្នុងភូមិទ័ពសៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ។ ក្នុងការចាប់ឃុំខ្លួនខាងលើ សមត្ថកិច្ចថៃបានចោទប្រកាន់ពលរដ្ឋខ្មែរទាំង១៥នាក់ថា ជាបុគ្គលអន្តោប្រវេសន៍ ... Read More »

ប្រធានសាខាធនាគារ ABA ប្រចាំខេត្តរតនគិរីម្នាក់ បានស្លាប់ក្រោយបើករថយន្តធ្លាក់ផ្លូវ

ខេត្តរតនគិរី៖ ប្រធានសាខាធនាគារ ABA ប្រចាំខេត្តរតនគិរីម្នាក់មានបញ្ហាសុខភាពបានបើករថយន្តធ្លាក់ចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់ក្រោយបញ្ជូនមកកាន់មន្ទីរពេទ្យ ។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩៖១៥នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវកែងស្ថិតក្នុងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង។   លោកវរសេនីយ៍ទោ ម៉ៅ ភារម្យ អនុប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តរតនគិរីបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២១នេះថា ... Read More »

មានខេត្តចំនួន៩ហើយនៅក្នុងប្រទេសចិន បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីបី

នៅមុនពេលរដូវរងាចូលមកដល់ និងការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ ជិតមកដល់ ចិនបានបង្កើនសកម្មភាពចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ពិសេសគឺដូសជំរុញបន្ថែមឬដូសទីបី។ មកទល់ពេលនេះ មានខេត្តចំនួន៩ ហើយនៅក្នុងប្រទេសចិនបានចាក់ដូសទីបី ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំងក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ក្រៅពីនេះនៅមានទីក្រុងជាច្រើនទៀតក៏បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទីបីផងដែរជូនដល់ពលរដ្ឋនៅក្នុងតំបន់របស់ខ្លួនដើម្បីធានាថា នឹងមិនមានករណីឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍របស់ខ្លួននោះឡើយ។ ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំ-៥៩ឆ្នាំដែលបានចាក់ដូសទីពីររួចរាល់រយៈពេល៦ខែគឺអាចទៅចាក់វ៉ាក់សាំងដូសទីបីបាន ។ ... Read More »

ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនក្មេងទំនើង៦នាក់បង្កការអុកឡុកនិងប្រើហិង្សាបណ្តាលឲ្យរងរបួសមនុស្សម្នាក់

ខេត្តព្រះវិហារ ៖  លោកវរសេនីយ៍ឯក ជួន មឿន អធិការនគរបាលស្រុកសង្គមថ្មី បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងបង្កការអុកឡុកនៅស្រុកសង្គមថ្មី ឈានដល់ការឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងបានចំនួន ០៦នាក់ កាលពីរសៀលថ្ងៃទី១០ ខែតុលា២០២១ រួច បញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីចាត់ការតាមច្បាប់។  មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកសង្គមថ្មីបានឲ្យដឹងថាកាលពីថ្ងៃទី០៧ ... Read More »

Fury ផ្តួល Wilder ឲ្យសន្លប់ក្នុងទឹកទី១១ដើម្បីរក្សាខ្សែក្រវ៉ាត់ WBC

Tyson Fury បានរក្សាខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ WBC របស់គាត់កាលពីថ្ងៃអាទិត្យនៅពេលដែលគាត់បានផ្តួលកីឡាករDeontay Wilder យកឈ្នះជាលើកទី៣ដោយប្រើដៃស្តាំវាយឲ្យសន្លប់ក្នុងទឹកទី១១ នៅសង្វៀន T-Mobile ក្នុងទីក្រុងឡាសវេហ្គាស។ បន្ទាប់ពីការពារខ្សែក្រវ៉ាត់ WBC របស់កីឡាករ Tyson Fury ... Read More »

អុីតាលីយកឈ្នះបែលហ្ស៊ិក ២-១ ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពានរង្វាន់ Nations League

គ្រាប់បាល់១គ្រាប់របស់កីឡាករ Nicolo Barella និងការទាត់បាល់ប៉េណាល់ទីដោយកីឡាករ Domenico Berardi ធ្វើឱ្យម្ចាស់ផ្ទះអុីតាលីទទួលជ័យជម្នះ ២-១ លើក្រុមបែលហ្ស៊ិកកាលពីថ្ងៃអាទិត្យ និងទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់ Nations League ឆ្នាំនេះ។ ការឈ្នះនេះបានផ្តល់ការលួងលោមខ្លះដល់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបអុីតាលីដែលការប្រកួតចាញ់អេស្ប៉ាញវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ខ្លួននៅទីក្រុងMilan ... Read More »

លោក រដ្ឋមន្រ្តីប្រតិភូ អ៊ុច បូររិទ្ធ បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ លោក នីកូឡា សេឡាកូវិច (Nicola Selakovic) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ម្សិលមុិញ លោក រដ្ឋមន្រ្តីប្រតិភូ អ៊ុច បូររិទ្ធ បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ លោក នីកូឡា សេឡាកូវិច (Nicola ... Read More »

ព្រឹកនេះ! ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងពិភាក្សាចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ ស្តីអំពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូល ចំនួន៤ របស់ជាតិ

ភ្នំពេញ៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ  បានដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងពិភាក្សាចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ ស្តីអំពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូល ... Read More »

កសិករ២នាក់ ទៅកាត់ដើមឈើដួលសង្កត់បណ្ដាលឲ្យស្លាប់ម្នាក់ នៅនឹងកន្លែកើតហេតុ

ខេត្តព្រះវិហារ ៖  បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈទៅកាត់ដើមឈើដួលសង្កត់លើ ។  ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចអូរស្វាយ ចម្ងាយប្រហែល០៧ គីឡូម៉ែត្រពីភូមិ ស្ថិតក្នុងភូមិសាស្ត្រភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១   ... Read More »

ទំនាស់ក្នុងគ្រួសារប្តីស្រវឹងស្រាប្រពន្ធចាក់សម្លាប់

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍អូរបែកក្អមកាលពី                            ... Read More »

បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃចន្ទ ទី ១១ ខែតុលា ឆ្នាំ ២០២១  បានអញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ... Read More »

Benzema និង Mbappe ជួយឲ្យបារាំងផ្តួលអេស្ប៉ាញលើកពាន Nations League

ក្រុមជើងឯកពិភពលោកមាន់គកបារាំងបានឈ្នះពានរង្វាន់ Nations League ដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Karim Benzemaនិង Kylian Mbappe ម្នាក់១គ្រាប់រកបានជ័យជម្នះលើក្រុមជម្រើសជាតិអេស្ប៉ាញក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន San Siro ប្រទេសអុីតាលីកាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទនេះ។ ក្រុមរបស់លោក ... Read More »

នារីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូជិះលឿនបុកពេញទំហឹងបណ្ដាលឱ្យបុរស២នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកBMWមួយគ្រឿងដែលកំពុងបត់ចូលក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំពីចំហៀងពេញទំហឹង។  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង ៤០ នាទីយប់ថ្ងៃទី ១០ខែតុលាឆ្នាំ២០២១ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបម៉ាក BMW ពណ៌ស ... Read More »

Updat ៖ រកឃើញសពជនសង្ស័យជាប្ដីដែលកាប់ប្រពន្ធរួចរត់ទៅលោតទឹកបំណងគេចខ្លួន តែលង់ទឹកស្លាប់

ខេត្តស្វាយរៀង៖ សមត្ថកិច្ចរកឃើញសពជនសង្ស័យជាប្ដីដែលកាប់ប្រពន្ធរួចរត់ទៅលោតទឹកបំណងគេចខ្លួន តែលង់ទឹកស្លាប់។ យោងតាម លោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថាកាលពីវេលាម៉ោង៨និង៥៧នាទីយប់ថ្ងៃទី៩ខែតុលាឆ្នាំ២០២១ នៅចំណុចភូមិអង្គាស់ដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងបន្ទាប់ពីត្រូវជនសង្ស័យជាប្ដីបានប្រើហិង្សាយកដាវកាប់ចំនួន២ដាវដោយមូលហេតុស្រវឹងស្រាមានជម្លោះពាក្យសំដី។ លោកបានឲ្យដឹងទៀតថាស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ប្រែង ប៊ុនណារី ... Read More »

ដំណឹងល្អ ! លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានរៀបចំទីតាំងមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០ទីតាំង សម្រាប់ចាក់វ៉ាក់សាំង Sinovac ដូសទី៣ ឬដូសជម្រុញ

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខបានរៀបចំទីតាំងមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០ទីតាំង សម្រាប់ចាក់វ៉ាក់សាំង Sinovac ដូសទី៣ ឬដូសជម្រុញជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទាំង០៦ នៃខណ្ឌសែនសុខ រយៈពេល ១៤ថ្ងៃ ... Read More »

អ្នកឆ្លងកូវីដ-១៩នៅវៀតណាមថយចុះសល់តែជាង ៣,៥ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ

ប្រទេសវៀតណាម ពិសេសគឺតំបន់ភាគខាងត្បូង មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់រហូតដល់ជាង១ម៉ឺននាក់ក្នុងមួយថ្ងៃៗ កាលពីខែសីហា- កញ្ញា កន្លងមក។ ប៉ុន្តែដោយសារតែការខិតខំទប់ស្កាត់ពេលនេះករណីឆ្លងនៅវៀតណាមបានថយចុះយ៉ាងខ្លាំង ។ តាមការប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យទី១០ខែតុលានេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន៣,៥២៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៥ករណីជាករណីនាំចូល ... Read More »

សិក្ខាកាមកងយោធពលខេមរភូមិន្ទ ១៥នាក់ វិលត្រឡប់ចូលប្រទេសវិញ ក្រោយពីបញ្ចប់កម្មសិក្សាពីប្រទេសវៀតណាម

ខេត្តស្វាយរៀង៖ នៅថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបំពេញបែបបទ ជូនសិក្ខាកាមកងយោធពលខេមរភូមិន្ទចំនួន ... Read More »

ចិនជាប្រទេសនាំមុខគេបង្អស់លើពិភពលោកពីចំនួនវ៉ាក់សាំងបានចាក់ជូនពលរដ្ឋ

គិតត្រឹមថ្ងៃទី១០ខែតុលា នៅទូទាំងពិភពលោកមានវ៉ាក់សាំងចំនួន ៦,៤៨ពាន់លានដូសហើយត្រូវបានចាក់ជូនពលរដ្ឋ។ ក្នុងរយៈពេលមួយថ្ងៃមានវ៉ាក់សាំងចំនួនជាង ២៣លានដូសបានចាក់ជូនពលរដ្ឋ។ ក្នុងចំណោមវ៉ាក់សាំងដែលបានចាក់ជូនពលរដ្ឋនោះភាគច្រើនស្ថិតនៅក្នុងប្រទេសអ្នកមាន ចំណែកប្រទេសក្រីក្រទើបតែចាក់បាន២,៥%ប៉ុណ្ណោះ។ ប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេគឺប្រទេសចិន ដែលមកទល់ពេលនេះចិនសម្រេចបានការចាក់វ៉ាក់សាំងជាង «២.២២ពាន់លានដូស» ។ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ ... Read More »

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីអ្នកសង្កេតការណ៍ជាតិ ដែលត្រូវសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មាន អ្នកសង្កេតការណ៍ជាតិដែលត្រូវសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួល និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ... Read More »

ក្រសួងបរិស្ថានបង្ហាញពីសត្វស្លាប ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា, ចកវ៉កកម្ពុជា ជាប្រភេទសត្វស្លាបដែលមានវត្តមានតែនៅតំបន់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ (Endemic)។  សត្វស្លាបប្រភេទនេះត្រូវបានរកឃើញដំបូងនៅឆ្នាំ១៩២៩ (Riley, 1930) ហើយបញ្ជាក់ពីវត្តមានវានៅកម្ពុជាឡើងវិញនៅក្នុងឆ្នាំ២០០០ (Steinheimer et ... Read More »

ចិន-រុស្ស៊ីអំពាវនាវទប់ស្កាត់ការធ្វើសង្គ្រាមជីវសាស្ត្ររបស់អាមេរិក

ចិន និងរុស្ស៊ីបានរួមគ្នាអំពាវនាវឱ្យអាមេរិកគោរពសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីអាវុធជីវសាស្ត្រ ក្នុងពេលដែលបណ្តាប្រទេសមហាអំណាចចោទប្រកាន់គ្នាទៅវិញទៅមកថាមានសកម្មភាពគំរាមកំហែងសន្តិសុខពិភពលោក។ សារព័ត៌មាន South China Morning Post បានផ្សាយថា សកម្មភាពជីវសាស្ត្រយោធារបស់អាមេរិកនិងសម្ពន្ធមិត្តនៅក្រៅប្រទេស បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខជាតិរុស្ស៊ី និងចិន ក៏ដូចជាក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងចិនបានលើកឡើងនៅក្នុងសេចក្តីប្រកាសរួមនៅអង្គការសហប្រជាជាតិក្នុងពេលដែលគណៈកម្មការអង្គការសហប្រជាជាតិទទួលបន្ទុកគ្រប់គ្រង់អាវុធតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិ ហាមប្រាមរក្សាទុកនិងផលិតអាវុធជីវសាស្ត្រ។ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ខ្ញុំសូមអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះលើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១ ទល់ ០

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ខ្ញុំសូមអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះលើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១ ទល់ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ការថែទាំសុខភាពផ្លូវចិត្តជារឿយៗ​ ត្រូវបានគេមិនអើពើដែលជះឥទ្ធិពលដល់ស្ថានភាពសុខភាពទូទៅរបស់បុគ្គល​

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះថា ការថែទាំសុខភាពផ្លូវចិត្តជារឿយៗ​ ត្រូវបានគេមិនអើពើដែលជះឥទ្ធិពលដល់ស្ថានភាពសុខភាពទូទៅរបស់បុគ្គល​ និងបង្កើតបញ្ហាទាក់ទងនឹងផ្លូវចិត្តដែលមិនត្រូវបានដឹងជាមុននៅក្នុងជីវិតប្រចាំថ្ងៃ។  ដូច្នេះ​ រៀនពីរបៀបថែរក្សាសុខភាពផ្លូវចិត្តដើម្បីធ្វើឱ្យសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើងដូចជាការបំបាត់ ស្រ្តេស​និងការថប់អារម្មណ៍នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។ លោកស្រីវេជ្ជបណ្ឌិត ... Read More »

ពលករខ្មែរចំនួន៨នាក់ បម្រុងឆ្លងដែនត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ នៅក្នុងខែតុលាឆ្នាំ២០២១នេះគេមើលឃើញថាកងកម្លាំងសមត្ថកិច្ចចម្រុះនៅបន្តឃាត់ពលករខ្មែឆ្លងដែនជាបន្តបន្ទាប់ជាក់ស្ដែងពលករខ្មែរចំនួន ៨នាក់  ក្នុងនោះស្រីចំនួន ៤នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងការពារព្រំដែនលេខ៥០៣ សហការជាមួយវរសេនាតូចថ្មើរជើងលេខ៥១៤ និងនគរបាលព្រំដែនគោកលេខ៩១១នៅវេលាម៉ោង០៦និង១៥០០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ... Read More »