ព័ត៌មានទាន់ហេតុការណ៍៖
'

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកមានការស្រកចុះនៅផ្លូវវាងក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា, នាថ្ងៃសៅរ៍ទី៩ ខែតុលា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅផ្លូវវាងក្រុងសិរីសោភ័ណ និងពិនិត្យស្ថានភាពរស់នៅ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅលើទីទួលសុវត្ថិភាព លើផ្លូវវាងក្រុងសិរីសោភ័ណ ... Read More »

បុរសម្នាក់កំពុងបញ្ជាដងសន្ទូចរថយន្តទៅទាក់យកសសរបុកគ្រឹះក្នុងទឹក ចៃដន្យអាក្រក់ដងសន្ទូចប៉ះខ្សែភ្លើងឆ្លងចរន្តបណ្ដាលឱ្យឆក់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខណៈដែលកំពុងបញ្ជាឡានស្ទូចដើម្បីស្ទូចយកសសរគ្រឹះចេញពីក្នុងស្រះទឹកយកទៅបុកគ្រឹះនៅកន្លែងផ្សេង តែជាអកុសលដងស្ទូចរថយន្តបានប៉ះទៅនឹងខ្សែភ្លើងបណ្ដាលឱ្យឆ្លងចរន្តអគ្គិសនីឆក់បុរសអ្នកបញ្ជាស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង៣០ នាទីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្នុងភូមិត្រពាំងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដាក់កម្លាំងល្បាតតាមឆ្នេរអូរឈើទាលនិងឆ្នេរអូរត្រេះ ដើម្បីរក្សាសុវត្ថិភាពនិងសន្តិសុខជូនភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្ត

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការណែនាំពីលោក​ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

Ubdate ៖ ទីបំផុតករណីឃាតកម្មប្រទះឃើញសពក្នុងបង្វេចមុខបន្ទប់ផ្ទះសំណាក់យីហោ(យុិនសុិនថ្មី)ស្គាល់អត្តសញ្ញាណហើយ សមត្ថកិច្ចអះអាងសម្លាប់យកម៉ូតូ

ខេត្តពោធិ៍សាត់ ៖ យោងរបាយការណ៍នគរបាលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នេះ សាកសពនារីម្នាក់ដែលគេប្រទះឃើញក្នុងបង្វេច១មុខបន្ទប់លេខ៦នៃផ្ទះសំណាក់យីហោ(យុិនសុិនថ្មី)ស្ថិតនៅភូមិថ្នល់បំបែក ... Read More »

រដ្ឋបាលខណ្ឌច្បារអំពៅ បង្កើនការប្រុងប្រយ័ត្ន និងត្រៀមដោះស្រាយ បញ្ហាជំនន់ទឹកភ្លៀង

   ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ បញ្ជៀសកុំឱ្យទឹកភ្លៀងជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ  រដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកចេង មុនីរ៉ា សហការជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តបូមកាកសំណល់ផ្សេងៗចេញពីលូ ដើម្បីឱ្យទឹកហូលឿន បង្ការទុកជាមុនកុំឱ្យទឹកភ្លៀងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ ។       សកម្មភាពចុះពិនិត្យប្រព័ន្ធលូនិងបូមយកកាកសំណល់ចេញពីលូនេះបានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី៩ ... Read More »

កម្ពុជា​! កំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥២ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងថា​ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធានអនុគណៈកម្មការព័ត៌មានវិទ្យា រូបភាព ប្រព័ន្ធសំឡេង និងសន្និសីទសារព័ត៌មាន នៃគណៈកម្មការរៀបចំកិច្ចប្រជុំឧត្តមមន្ដ្រីដឹកជញ្ជូនអាស៊ានលើកទី៥២ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ជួបជាមួយក្រុមការងារលេខាធិការដ្ឋានអាស៊ានតាមប្រព័ន្ធវីដេអូពីចម្ងាយ ... Read More »

អគ្គិសនី​កម្ពុជា​ ព្រោះ​តែរថយន្តបែន​បេីកទាក់ខ្សែ​ភ្លើង​ បណ្ដាល​ឱ្យ​បាក់បង្គោលដាច់ចរន្តអគ្គិសនី​ នៅរាជធានីភ្នំពេញ​ និងខេត្ត​កណ្ដាល​

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គិសនី​កម្ពុជា​ នៅរសៀល​ថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពីករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨(GS8-F19)មូលហេតុបណ្ដាលមកពីរថយន្ដបែនដឹកដីមួយគ្រឿង​ ពាក់ស្លាកលេខ​ភ្នំពេញ​3A-3850 បានបើកទាក់ខ្សែបណ្ដាលឱ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ជើងឯក ... Read More »

អគ្គនាយកស៊ីម៉ាក់​៖​ មានករណីផ្ទុះគ្រាប់ឡង់​ ដែលជាសំណល់យុទ្ធភណ្ឌពីសង្គ្រាម​ បណ្តាលឱ្យស្លាប់កុមារាម្នាក់និងរងរបួសកុមារចំនួន២នាក់​

ភ្នំពេញ​៖​ នេះបេី​តាមការបញ្ជាក់ពី​លោក​ ហេង​ រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានឱ្យដឹង​នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៩​ ខែតុលា​​ ឆ្នាំ២០២១នេះថា៖​​ មានករណីផ្ទុះគ្រាប់ឡង់​ ដែលជាសំណល់យុទ្ធភណ្ឌពីសង្គ្រាម​ បណ្តាលឱ្យស្លាប់កុមារាម្នាក់និងរងរបួសកុមារចំនួន២នាក់​នៅពេលទៅឃ្វាលគោប្រទះឃេីញគ្រាប់ហេីយនាំគ្នាវាយគ្រាប់នោះ​ កាលពីថ្ងៃទី០៨​ ខែតុលា​ម្សិលមិញនេះ​​ ... Read More »

ទំនាស់ក្លាយជាហិង្សាបណ្តាលឲ្យមនុស្ស៣​នាក់រងរបួស​ និង​ម៉ូតូ២គ្រឿងខូចខាត​ ជនដៃដល់ត្រូវឃាត់ខ្លួន

ខេត្ត​បាត់ដំបង​ ៖​ ​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទណ្ឌ​ នៅ​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០២១​ រួមជាមួយលោក​វរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំព្រឹក​ ... Read More »

អភិបាលខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន​ ៥៥គ្រួសារ​

ខេត្តកំពត៖ នាថ្ងៃសៅរ៍​​  ៣កេីត​ ខែ​ អស្សុជ​​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី​ ៩​ ខែតុលា​ ឆ្នាំ២០២១ លោក ជាវ​ ... Read More »

ប្លន់ម៉ូតូបានសម្រេច តែគេចមិនរួចពីសមត្ថកិច្ច ក្រោយបង្ក្រាបដកហូតបានកាំភ្លើងខ្លី១ដើម និងម៉ូតូ២គ្រឿងថែមទៀត !

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចបានឱ្យដឹងថា, យុវជនម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ក្រោយធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូពីយុវជនម្នាក់ទៀតបានសម្រេច។ សូមបញ្ជាក់ថា, បើយោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា, ករណីឃាត់ខ្លួនបានធ្វើឡើងនៅម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១លើកំណាត់ផ្លូវក្រាលកៅស៊ូ ក្នុងភូមិពពូល ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ... Read More »

រាជរដ្ឋាភិបាល សម្រេចតែងតាំងសមាសភាពគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃសៅរ៍ទី០៩​ ខែតុលា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ រាជរដ្ឋាភិបាល បានចេញសេចក្ដីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ កាលពីថ្ងៃទី០៨ ខែតុលាម្សិលមិញនេះ​ ដែលមានលោក ថោង ខុន ... Read More »

ត្រូវដឹងទាំងអស់គ្នា ! គឺរាជរដ្ឋាភិបាល ប្តេជ្ញា បញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំ ខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃសុក្រ ២ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ... Read More »

ប្រទេសប៉ូឡូញអាចដើរតាមគន្លងអង់គ្លេស ចាប់ផ្តើមយុទ្ធនាការ Polexit ចេញពីសហគមន៍អឺរ៉ុប

អនាគតរបស់ប្រទេសប៉ូឡូញក្នុងសហគមន៍អឺរ៉ុប ស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយពេលចៅក្រមប៉ូឡូញប្រកាសច្បាប់ផ្ទាល់ខ្លួនជំនួសច្បាប់របស់EU ក្រោយពេលមានវិវាទរវាង រដ្ឋាភិបាល Warsaw នឹងទីក្រុង Brussels ។ លោក Jaroslaw Kaczynski មេដឹកនាំគណបក្ស ច្បាប់និងយុត្តិធម៌ ដែលមានឥទ្ធិពលបំផុតក្នុងរដ្ឋាភិបាលប៉ូឡូញបានបញ្ជាក់ថា ... Read More »

ក្រុមប្រឹក្សាធម្មនុញ្ញនឹង​បើក​កិច្ចប្រជុំ​រៀបចំសេចក្តី​ទូលថ្វាយ​មតិ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង លើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញស្តីពី​ការកំណត់ «​សញ្ជាតិ​ខ្មែរ​តែមួយ​» នៅ​ថ្ងៃ​ទី១១ ខែតុលា !

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញនឹង​បើក​កិច្ចប្រជុំ​រៀបចំសេចក្តី​ទូលថ្វាយ​មតិ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង លើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញស្តីពី​ការកំណត់ «​សញ្ជាតិ​ខ្មែរ​តែមួយ​» ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ​នៅ​ថ្ងៃ​ចន្ទ​ ទី ១១ ខែតុលា ឆ្នាំ ២០២១។ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូន សាធារណជនជ្រាបថា នៅថ្ងៃចន្ទ ... Read More »

រុស្ស៊ីចោទប្រកាន់បុគ្គលិកស្ថានទូតអាមេរិក«លួច»នៅក្នុងពេលស្រវឹង ទីក្រុងវ៉ាស៊ីនតោនរក្សាភាពស្ងប់ស្ងាត់

រុស្ស៊ីបានស្នើដល់ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ ដកតំណែងមន្ត្រីការបរទេស៣រូបដែលបានលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋរុស្ស៊ីក្នុងពេលស្រវឹងស្រា ។ ប្រសិនបើអាមេរិកមិនដោះស្រាយទេនោះ រុស្ស៊ីនឹងបណ្តេញបុគ្គលិកស្ថានទូតទាំង៣រូបនោះចេញជាបន្ទាន់។ សារព័ត៌មាន Interfax បានដកស្រង់ប្រភពព័ត៌មានដែលបានឱ្យដឹងថា ពលរដ្ឋអាមេរិក៣រូបដែលធ្វើការក្នុងស្ថានទូតអាមេរិក ក្នុងទីក្រុងមូស្គូ បានរងការចោទប្រកាន់ថាបានលួចវ៉ាលិសរបស់ពលរដ្ឋរុស្ស៊ីកាលពីថ្ងៃទី១៨ខែកញ្ញាក្នុងពេលស្រវឹងស្រា។ មន្ត្រីប៉ូលិសរុស្ស៊ីបានកំណត់អត្តសញ្ញាណថា ជនសង្ស័យ៣រូបជាទាហានជើងទឹកវាយឡើងគោកអាមេរិក ធ្វើការជាបុគ្គលិកសន្តិសុខការពារស្ថានទូតអាមេរិកមានអាយុប្រមាណ២០ឆ្នាំ។ នៅក្នុងលិខិតផ្ញើទៅកាន់ស្ថានទូតអាមេរិក ... Read More »

ម្ចាស់ហាង«រងចាំ» ត្រូវសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនករណីរំលោភសេពសន្ថវៈ

ខេត្តកណ្ដាល៖ ម្ចាស់ហាងដែលមានយីហោ «រងចាំ» ម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈ​។ ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី០៤​ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទី នៅចំណុចបន្ទប់គិតលុយហាងរងចាំ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ... Read More »

បើកម៉ូតូលឿនពេកទៅបុកដើមឈើរួចហើយធ្លាក់ចូលទឹកព្រែកស្លាប់នៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ក្នុងទឹកព្រែក បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរឈប់យានជំនិះមកចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដោយសារតែជនរងគ្រោះបើកម៉ូតូលឿនខ្វះប្រុងប្រយ័ត្នជ្រុលទៅបុកដើមឈើរួចហើយក៏ធ្លាក់ចូលទឹកព្រែកតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៨ ខែតុលាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះផាន់ ដារ៉ា អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិបាសាក់ ឃុំបាសាក់ ... Read More »

យោធាថៃឃាត់ខ្លួនជនជាតិថៃ៥នាក់និងម៉ូតូចំនួន៦គ្រឿងបម្រុងឆ្លងដែនមកប្រទេសកម្ពុជា

ក្រុងប៉ោយប៉ែត៖ កម្លាំងយោធាថៃប្រចាំការនៅតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ក្នុងភូមិសាស្រ្តស្រុកតាព្រះយ៉ាកាលពី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ក្រោយពីទទួលបានសេចក្ដីរាយការណ៍មកថា នឹងមានការលួចនាំម៉ូតូបញ្ជូនទៅលក់ឲ្យជនជាតិខ្មែរតាមច្រករបៀង ត្រង់បរិវេណភូមិរ៉មត្រៃ ឃុំទ័ពស្ដេច ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ទើបសមត្ថកិច្ចថៃបានដឹកនាំកម្លាំងល្បាតចុះត្រួតពិនិត្យ និងបានឃាត់ខ្លួនបណ្ដាញលួចនាំម៉ូតូបញ្ជូនទៅលក់នៅប្រទេសជិតខាងចំនួន៦គ្រឿង ព្រមទាំងជនត្រូវចោទ៥នាក់ទៀត។  សមត្ថកិច្ចតាមបន្ទាត់ព្រំដែនបានប្រាប់ថាបន្ទាប់ពីការត្រួតពិនិត្យរបស់កម្លាំងសមត្ថកិច្ចថៃបានរកឃើញថាមានវត្ថុតាងម៉ូតូចំនួន៦គ្រឿង ... Read More »

ខ្សែប្រយុទ្ធ Cristiano Ronaldo ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំខែកញ្ញានៅ Premier League

Cristiano Ronaldo មិនត្រូវការពេលវេលាដើម្បីកែប្រែជីវិតថ្មីនៅ Premier League ឡើយ បន្ទាប់ពីផ្លាស់ទៅ Manchester United ពីក្លិបJuventus ដោយតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់មានឈ្មោះថា Player of the Month ... Read More »

កម្ពុជា! ​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២២០នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៥៣៧នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៣នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសៅរ៍ទី​០៩​​ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២២០នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៥៣៧នាក់ និងករណីស្លាប់​ ២៣នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០៨ ខែតុលា​​​​​​ ... Read More »

Jorginho, Lionel Messi និង Robert Lewandowski ស្ថិតក្នុងចំណោមបេក្ខជនដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២១

កីឡាករ Jorginho របស់ក្រុមតោខៀវ Chelsea, កីឡាករ Lionel Messiរបស់ក្រុម Paris St-Germain និងកីឡាករ Robert Lewandowski របស់ក្លិប Bayern Munich ... Read More »

អាមេរិកអនុញ្ញាតឱ្យអ្នកចាក់វ៉ាក់សាំងទទួលស្គាល់ដោយWHO ចូលក្នុងទឹកដីរបស់ខ្លួន

មជ្ឈមណ្ឌលបង្ការនិងទប់ស្កាត់ជំងឺឆ្លងអាមេរិក CDC បានឱ្យដឹងថា អាមេរិកនឹងអនុញ្ញាតឲ្យជនបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ចូលក្នុងទឹកដីអាមេរិកនូវប្រភេទវ៉ាក់សាំងដែលអង្គការសុខភាពពិភពលោកទទួលស្គាល់។ នេះជាសកម្មភាពវិជ្ជមានមួយដែលពីមុនអាមេរិកអនុញ្ញាតឱ្យតែពលរដ្ឋដែលចាក់វ៉ាក់សាំងអាមេរិកឬអឺរ៉ុបតែប៉ុណ្ណោះ។ អ្នកនាំពាក្យ CDC អាមេរិក នៅថ្ងៃទី៩ខែតុលាបានប្រកាសថា អ្នកដែលចាក់វ៉ាក់សាំងគ្រប់ចំនួនមិនថា វ៉ាក់សាំងប្រភេទណានោះឡើយឱ្យតែអង្គការសុខភាពពិភពលោកទទួលស្គាល់ ។ ការសម្រេចខាងលើ មានន័យថា អ្នកដែលចាក់វ៉ាក់សាំង ... Read More »

កីឡាការិនី Ellen White និង Fran Kirby មានឈ្មោះក្នុងបញ្ជីសម្រាំងពានរង្វាន់ Ballon d’Or របស់ស្ត្រីឆ្នាំនេះ

កីឡាការិនីបាល់ទាត់ Ellen White របស់អង់គ្លេស និង Fran Kirby ស្ថិតនៅក្នុងបញ្ជីសម្រាំងទាំង២០នាក់សម្រាប់ពានរង្វាន់បាល់មាសផ្នែកនារី (Ballon d’Or) ឆ្នាំ២០២១ ។ Fran Kirby វ័យ២៨ឆ្នាំបានជួយឱ្យក្រុមតោខៀវ ... Read More »

ខ្សែប្រយុទ្ធ Muller ជួយឲ្យអាល្លឺម៉ង់យកឈ្នះរ៉ូម៉ានីឡើងឈរលេខ១ក្នុងពូលវគ្គជម្រុះ World Cup តំបន់អឺរ៉ុប

ខ្សែប្រយុទ្ធ Thomas Muller បានរកគ្រាប់បាល់បញ្ចូលទីដំបូងរបស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិអាឡឺម៉ង់ចាប់តាំងពីឆ្នាំ២០១៧ ខណៈដែលពួកគេតាមពីក្រោយដើម្បីផ្តួលក្រុមរ៉ូម៉ានីក្នុងវគ្គជម្រុះ World Cup ក្នុងពូល J កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែតុលានេះ។ កីឡាករ Ianis Hagi របស់ក្រុម ... Read More »

លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំស្តីពី “ការរៀបចំផែនការបណ្តុះបណ្តាលយុវជនគណបក្ស”តាមរយ:ប្រព័ន្ធអនឡាញហ្សូម (Zoom Meeting)

ភ្នំពេញ៖ នាថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ម្សិលមុិញ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ... Read More »

លោកស្រី ឱ វណ្ណឌីន ៖ “យេីងអាចចេញពីប្រអប់ COVID-19 បានភ្លាមៗនៅពេលដែលមនុស្សបន្តអនុវត្ត ៣ ការពារ និង ៣ កុំ​ បានត្រឹមត្រូវ​ និងទៀងទាត់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ” !

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលសង្ឃឹមថា “យេីងអាចចេញពីប្រអប់ COVID-19 បានភ្លាមៗនៅពេលដែលមនុស្សបន្តអនុវត្ត ៣ ការពារ និង ៣ កុំ​ បានត្រឹមត្រូវ​ ... Read More »

សម្តេចតេជោ ហ៊ុនសែន ថ្ងៃនេះជាខួបកំណើតចៅទី២០ រំលឹកដល់លោក ហ៊ុន ម៉ាណែត ឆ្នាំ ១៩៧៧ កើតឡើងគ្មានឪពុកនៅក្បែរ គ្មានចំណីអាហារ សម្លឹងឃើញតែទឹកភ្នែកម្តាយមានឈ្មោះជាកូន ក្បត់អង្គការ !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ភ្ញាក់ពីដំណេកឃើញចៅប្រុសទី២០ផ្ញើ រូបថតនិងសារសម្លេងមកថា(លោកតាចៅផ្ញើរូបថតជូនតាមើល តើចៅស្អាតឬទេ?ថ្ងៃនេះជាខួបកំណើតចៅ)។ សម្តេចបានថ្លែងរំឮកថា, មើលរូបថតនិងស្តាប់សារសម្លេងចៅហើយនឹកឃើញដល់ឆ្នាំ១៩៧៧នៅពេល នៅពេលឪពុករបស់គេកើតឡើងគ្មាន ... Read More »

លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២១

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស ... Read More »

លោក គួច ចំរើន បានអញ្ជើញចូលរួមបុណ្យសពជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ

ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស.  ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១  លោក គួច ចំរើន ... Read More »