ព័ត៌មានទាន់ហេតុការណ៍៖
'

កាស៊ីណូLe Macau និងកាស៊ីណូ New World រកឃើញបុគ្គលិកបម្រើការ មានវិជ្ជមានមេរោគកូវីដ-១៩ បំប្លែងថ្មី Delta

ខេត្តស្វាយរៀង៖ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្ត ស្វាយរៀងបានចេញសេចក្ដីជូនដំណឹងនារសៀលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១ថាកាស៊ីណូLe Macau និងកាស៊ីណូ New World រកឃើញបុគ្គលិកបម្រើការ មានវិជ្ជមានមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ។ ក្រុមការងារស្រាវជ្រាវ ... Read More »

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន៧រូប ក្នុងនោះទៅកាន់តំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ១រូប !

ភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យដែលអង្គភាព«នគរដ្រេហ្គននៃកាសែតនគរវត្ត» ទទួលបាននារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ... Read More »

រដ្ឋមន្រ្តីក្រសួងសាធារណការ៖​ ស្នើឱ្យភាគីអាមេរិកជួយផ្ដល់សម្ភារៈបច្ចេកទេសដើម្បីពង្រឹងគុណភាពផ្លូវថ្នល់ និងចង់ឃើញក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកវិនិយោគនៅកម្ពុជា

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃព្រហស្បតិ៍្ត​ទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសមពីសំណាក់លោក Patrick Murphy ... Read More »

បន្ទាប់ពីបានផ្អាកពិធីកាន់បិណ្ឌឆ្នាំនេះ ព្រះសង្ឃនៅក្នុងវត្តទាំង១៨ក្នុងខណ្ឌព្រែកព្នៅ មិនមានការខ្វះខាតចង្ហាន់នោះទេ

ភ្នំពេញ ៖ បន្ទាប់ពីបានផ្អាកពិធីកាន់បិណ្ឌ មកព្រះសង្ឃនៅក្នុងវត្តទាំង១៨ក្នុងខណ្ឌព្រែកព្នៅ មិនមានការខ្វះខាតចង្ហាន់នោះទេ គឺនៅមានប្រជាពលរដ្ឋយកចង្វាន់តាមវេនទៅប្រគេនដដែលតែគ្រាន់តែកាត់បន្ថយចំនួនមនុស្សតិច ហើយវត្តខ្លះត្រូវបានអាជ្ញាធរមូលដ្ឋានយកចង្ហាន់ក្រៀម ទេយ្យវត្ថុ និងបច្ច័យទៅប្រគេនជាហូរហែមកដែរ ដូចជាវត្តប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំងនេះជាដើមដែលមានលោក ប៉ក់ សុគន្ធារី តំណាងលោកឃួង ស្រេង ... Read More »

កិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ របស់រដ្ឋបាលខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១ នៅអគារជាន់ទី០៣ សាលាខេត្តព្រះវិហារ មានរៀបចំ កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត លើកទី២៩ អាណិត្តទី០៣ ក្រោមអធិបតីភាព លោក ឡុង ... Read More »

បុរសម្នាក់ដួលផ្កាប់មុខចូលក្នុងទឹក (តង់ចិញ្ចឹមត្រី)សង្ស័យខ្យល់គរ

ខេត្តស្វាយរៀង៖ បុរសម្នាក់សង្ស័យខ្យល់គរ បានដួលផ្កាប់មុខចូលក្នុងទឹក (តង់ចិញ្ចឹមត្រី)បណ្ដាលឱ្យឈ្លក់ស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកពិនិត្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ។ នគរបាលប៉ុស្តិ៍រដ្ឋបាលបាវិត បានឱ្យដឹងថា បុរសខាងលើមានឈ្មោះឈុន វ៉ាន់ឆាំ អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ... Read More »

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ បន្តអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន (AMMTC) លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចប្រជុំពិគ្រោះយោបល់ដៃគូសន្ទនា

ភ្នំពេញ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់អោយដឹងថា, នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនចង្ហាន់និងទេយ្យវត្ថុ ដល់ព្រះសង្ឃក្នុងវេនកាន់បិណ្ឌទី៩ នៅវត្តលង្កាកុសុមារាម

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ខ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តលង្កាកុសុមារាម ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍​ ៩រោច ... Read More »

ពលរដ្ឋបារំាងសប្បាយរីករាយយ៉ាងខ្លាំងក្រោយទទួលបានសេរីភាព ឱបថើបស្វាគមន៍គ្នាជាថ្មីឡើងវិញ(មានវីដេអូ)

ការថើបថ្ពាល់ដើម្បីស្វាគមន៍គ្នានៅក្នុងប្រទេសបារាំង ដែលគេហៅថា«la baise»គឺជាប្រពៃណីដ៏យូរលង់ណាស់មកហើយរបស់ពលរដ្ឋបារាំង ប៉ុន្តែត្រូវបានហាមប្រាមក្រោយពីមានការឆ្លងកូវីដ-១៩ ជាទ្រង់ទ្រាយធំនៅក្នុងប្រទេសនេះ ។ ពិធីស្វាគមន៍គ្នាដោយការឱបថើបនោះត្រូវបានគេលើកឡើងថា អាចនឹងត្រូវបាត់បង់ ដោយសារតែការឆ្លងកូវីដ-១៩។ ក្នុងពេលដែលបារាំងមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតនោះ មន្ត្រីរដ្ឋាភិបាលបារាំង បានចេញបញ្ជាហាមប្រាម រាល់សកម្មភាពជិតស្និទ្ទនឹងគ្នា ក្នុងនោះមានទាំងពិធីស្វាគមន៍តាមបែបប្រពៃណីឱបថើបថ្ពាល់ជាដើម។ ប៉ុន្តែមកទល់ពេលនេះ ... Read More »

លោកអភិបាលខេត្តសៀមរាប លើកពីបទពិសោធន៍ដែលយើងទាំងអស់គ្នា ត្រូវចងចាំ ចំពោះក្រុងសៀមរាប និងស្រុកមួយចំនួន នៃខេត្តសៀមរាប ដែលជាប់ជាតំបន់ក្រហម និងលឿងទុំ !

ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានលើកឡើងថា, បទពិសោធន៍ដែលយើងទាំងអស់គ្នា ត្រូវចងចាំ ចំពោះក្រុងសៀមរាប និងស្រុកមួយចំនួន នៃខេត្តសៀមរាប ដែលជាប់ជាតំបន់ក្រហម និងលឿងទុំ។  ... Read More »

ជនសង្ស័យ២នាក់និងថ្នាំញៀនជាង២០០ក្រាមត្រូវកម្លាំងនគរបាលចម្រុះបង្ក្រាបបាន

ខេត្តបាត់ដំបង៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាបនិងឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង ១៩និង៣៥នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ... Read More »

រដ្ឋបាលខេត្តសៀមរាបសម្រេចបញ្ចប់ការកំណត់ជា “តំបន់ក្រហម” និង “តំបន់លឿងទុំ” ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាបសម្រេចបញ្ចប់ការកំណត់ជា “តំបន់ក្រហម” និង “តំបន់លឿងទុំ” ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ រដ្ឋបាលខេត្តសៀមរាបសម្រេច:  ប្រការ១.…ត្រូវបានបញ្ចប់ការកំណត់ជា “តំបន់ក្រហម” និង ... Read More »

អាមេរិក៖ សន្តិសុខតាមព្រំដែនដែលមិនទាន់ចាក់វ៉ាក់សាំងនឹងត្រូវបញ្ឈប់ពីការងារ

ប្រភពព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិក លោក Alejandro Mayorkas បានព្រមានថានឹងដកតំណែង បញ្ឈប់ការងារ ប្រសិនបើសន្តិសុខយាមល្បាតតាមព្រំដែនមិនទាន់បានចាក់វ៉ាក់សាំងនោះ។ ការសម្រេចខាងលើ នឹងត្រូវអនុវត្តនៅខែវិច្ឆិកាឆ្នាំ២០២១។ តាមសារព័ត៌មាន The New York Times ... Read More »

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប ឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការបរិច្ចាគទឹកប្រាក់ ១លានដុល្លាសហរដ្ឋរអាមេរិក ក្នុងការជួយដល់ប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត

រាជធានីភ្នំពេញ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១អ្នកឧកញ៉ា ចេន ហ្ស៊ីប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាបានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លាសហរដ្ឋរអាមេរិកជូនដល់រដ្ឋាភិបាលឡាវ ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់អាជ្ញាធរកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ អ្នកឧកញ៉ា ចេន ហ្ស៊ី ... Read More »

ក្រុមតំណាងកម្ពុជា APG ESPORT នឹងចូលរួមការប្រកួតPUBG MOBILE PRO LEAGUE SEA CHAMPIONSHIP S4

ភ្នំពេញ៖ ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២១ ការប្រកួតដណ្តើមពានរង្វាន់ PMCO SEA Wildcard ត្រូវបានបញ្ចប់នៅចុងសប្តាហ៍នេះជាមួយក្រុមតំណាងកម្ពុជា APG ESPORT ដែលទទួលបានជ័យជំនះ និងចូលរូមក្នុងការប្រកួត PMPL SEA ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួង​សាធារណការ​៖ “ការស្វែងយល់ពីស្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត”

ភ្នំពេញ​៖​ លោកស្រី​ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែល​ធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩​ ត្រូវប្រញាប់រួសរាន់ទៅយកសំណាក​

ខេត្ត​ព្រះសីហនុ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ករណីដែលបងប្អូនធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ហើយសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ ដោយមានអាការៈមិនស្រួលខ្លួនដូចជា៖ ក្តៅខ្លួនលើសពី ៣៧,៥ អង្សាសេ មានក្អកផ្តាសាយ ឬមានស្លេស្ម ... Read More »

រុឺម៉កម៉ូតូបើកខ្វះការប្រុងប្រយ័ត្នទៅបុកគូទ រថយន្តកែច្នៃមួយគ្រឿង រងរបួសធ្ងន់២នាក់

ខេត្តស្វាយរៀង៖ ឪពុកនិងកូនប្រុសបានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូសណ្តោងរុឺម៉កខ្វះការប្រុងប្រយ័ត្នទៅបុកគូទរថយន្តកែច្នៃមួយគ្រឿងពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២១លើផ្លូវជាតិលេខ១៣ក្រាលកៅស៊ូស្ថិតនៅចំណុចភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាឪពុកនិងកូនដែលរងរបួសមានឈ្មោះ ឃួន ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ និងឈ្មោះថន វិបុលកក្កដាអាយុ៣ឆ្នាំ  រស់នៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ... Read More »

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​៖​ បន្តទទួលអំណោយឧបត្ថម្ភរបស់សប្បុរសជន

ខេត្ត​បន្ទាយមានជ័យ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ បានឱ្យដឹងថា​ នៅព្រឹក​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញទទួលអំណោយសប្បុរសជន លោក ណង ថា និងលោកស្រី ... Read More »

អភិបាលខេត្តកំពង់ចាមចុះពិនិត្យស្ថានភាពផ្ទុះឡើងនៃជំងឺកូវីដ-១៩ក្នុងស្រុក ចំការលើនិងដាក់ចេញវិធានការ៧ចំណុច

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ អញ្ជើញចុះពិនិត្យស្ថានភាពផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងស្រុកចំការលើ និងបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ... Read More »

ថៃទទួលបានវ៉ាក់សាំងពីក្រុមហ៊ុន Pfizer ជាលើកដំបូងចំនួន២លានដូស

អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឱ្យដឹងថា ប្រទេសនេះទើបតែទទួលបានវ៉ាក់សាំងចំនួន២លានដូសពីក្រុមហ៊ុន Pfizer លើកដំបូង ក្នុងចំណោមវ៉ាក់សាំងរហូតដល់ទៅ៣០លានដូសដែលរដ្ឋាភិបាលថៃបានបញ្ជាទិញ ។ តាមគម្រោង ក្រុមហ៊ុន Pfizerនឹងបន្តផ្តល់វ៉ាក់សាំងឱ្យប្រទេសថៃ ជាបន្តបន្ទាប់ ហើយនៅខែតុលាខាងមុខនឹងបន្តផ្តល់ជូន៦លានដូស ក្នុងចំណោម៣០លានដូសដែលបានបញ្ជាទិញ។ ការផ្តល់វ៉ាក់សាំងពីក្រុមហ៊ុន Pfizer ក្នុងពេលដែលថៃបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជាទ្រង់ទ្រាយធំ ... Read More »

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ចុះពិនិត្យមើលស្ថានភាពទឹកនៅផ្នែកខាងក្រោមនៃស្រុកមង្គលបូរី ជាប់ទៅនឹងផ្ទៃទឹកទន្លេសាបតាមស្ទឹងមង្គលបូរី

ខេត្ត​បន្ទាយមានជ័យ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ អ៊ុំ​ រាត្រី​ អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ លោក​ បានចុះពិនិត្យមើលស្ថានភាពទឹកនៅផ្នែកខាងក្រោមនៃស្រុកមង្គលបូរី មានឃុំគយមែង ឃុំតាឡំ ជាប់ទៅនឹងផ្ទៃទឹកទន្លេសាបតាមស្ទឹងមង្គលបូរី។ លោក​អភិបាល​ខេត្ត​ ... Read More »

កូរ៉េខាងជើងនឹងតភ្ជាប់ខ្សែទូរស័ព្ទទាន់ហេតុការណ៍ជាមួយកូរ៉េខាងត្បូងវិញនៅដើមខែតុលា

មេដឹកនាំកូរ៉េខាងជើង គឺម ជុងអ៊ុន បានប្រកាសនៅក្នុងកិច្ចប្រជុំសភានាថ្ងៃទី២៩ខែកញ្ញា ថា កូរ៉េខាងជើងនឹងភ្ជាប់ខ្សែទូរស័ព្ទទំនាក់ទំនងជាមួយកូរ៉េខាងត្បូងវិញនៅដើមខែតុលានេះ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសភា រយៈពេលពីរថ្ងៃ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសថា ទីក្រុងព្យុងយ៉ាងនឹងតភ្ជាប់ខ្សែទូរស័ព្ទទាន់ហេតុការណ៍ជាមួយកូរ៉េខាងត្បូងនៅដើមខែតុលា ដែលជាការអនុវត្តតាមគោលបំណងរបស់ពលរដ្ឋប្រទេសទាំងពីរ ដើម្បីឈានដល់សន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ ... Read More »

សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ ៨នាក់កំពុងប្រើប្រាស់ថ្នាំញៀន និងបានដកហូតថ្នាំញៀន ដាវកែច្នៃហើយនិងកាំភ្លើងជ័រ

     ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ហើយនិងកាន់កាប់អាវុធខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅត្រង់ចំណុចរោងចិញ្ចឹមទា ផ្លូវលំ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ... Read More »

នគរបាលខេត្តកំពង់ធំឃាត់ខ្លួននគរបាលសេដ្ឋកិច្ចក្រសួង ២នាក់ ដាក់កុងត្រូលជជុះព្រមទាំងវាយអ្នកដឹកឈើជំរិតទារប្រាក់

ខេត្តកំពង់ធំ ៖   លោកឧ​ត្ត​មសេនីយ៍ត្រី ទិ​ត សំណាង ស្នងការរង ទទួលផែន​ព្រហ្ម​ទណ្ឌខេត្តកំពង់ធំ បាន​ដឹកនាំកម្លាំងចុះ ឃាត់ខ្លួនប៉ូលិសសេដ្ឋកិច្ចក្រសួង ពីរនាក់តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ធី ញាញ់ អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ល្អក់ ​ឃុំ​កំពង់ថ្ម ។ ការ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៩ ខែកញ្ញា​!​ មានចំនួន ៤៦ករណី៖ឃាត់ខ្លួន (អប់រំ និងពិន័យ)​ ៦៣នាក់​ (បញ្ជូនទៅតុលាការម្នាក់),​ ឃាត់រថយន្ត​ ១៦គ្រឿង​ និងម៉ូតូ​ ១៧គ្រឿង​ និងពិន័យជាប្រាក់​១៥,២០០,០០០រៀល

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៩ ខែកញ្ញា​ ឆ្នាំ​២០២១​។  ​លោក​ ... Read More »

សមត្ថកិច្ចឃាត់អ្នកបើក​ម៉ូតូ​ធំ​តូចចំនួន​១៣គ្រឿង​ដែលកែ​ច្នៃ​បំពង់​សុីម៉ាំង​បង្ក​សំឡេង​រំខាន​ដល់​បងប្អូន​ប្រជា​ពលរ​ដ្ឋ

ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ខណ្ឌដូនពេញ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៧យប់ កម្លាំងជំនាញផ្នែក-ប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ពិសេស ... Read More »

លេចចម្ងល់រឿងថ្ងៃខួបកំណើត ថន តារា គ្មានវត្តមានស្វាមីនៅក្បែរ

ភ្នំពេញ៖ ធ្វើឲ្យទស្សនិកជន និងអ្នកសិល្បៈនឹកឆ្ងល់មិនតិចនោះទេក្រោយពីអតីតតារាសម្តែង និងពិធីការិនីអ្នកនាង ថន តារា ដែលជាបងស្រីបង្កើតរបស់កញ្ញា ថន លក្ខិណា បានបង្ហាញមុខយ៉ាងស្រស់សោភាស្ទើរតែមិនគួរឲ្យជឿក្នុងថ្ងៃខួបកើតកាលពីថ្ងៃទី២៧ ខែកញ្ញាកន្លងទៅនេះ។  នាងបានរៀបចំពិធីជួបជុំបែបលក្ខណៈគ្រួសារប៉ុណ្ណោះ ប៉ុន្តែមិនមានវត្តមានស្វាមីជនជាតិថៃនៅកៀកកិតជិតនោះឡើយ។ ថន តារា ... Read More »

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាមេដែកដ៏សំខាន់មួយទៀតក្នុងការស្រូបទាញភ្ញៀវទេសចរ

ខេត្ត​កំពត៖ បេី​យោង​តាម​ប្រសាសន៍​របស់​លោក​ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ក្នុងការធានាសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ ក៏ដូចជានឹងក្លាយជាមេដែកដ៏សំខាន់មួយទៀតក្នុងការស្រូបទាញទេសចរជាតិ-អន្តរជាតិ។ លោករដ្ឋមន្ត្រីទេសចរណ៍​បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាសដែលលោក ព្រមទាំងលោក ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំក្រុមការងារ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ខ្ញុំសូមដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវឯកសារផែនការសកម្មភាពអនុវត្តន៍គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញដេីម្បីបង្កេីនភាពស៊ាំប្រឆាំងនឹងមេរោគកូវីដ-១៩

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា, ដោយមានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី​ នាថ្ងៃទី២៦  ខែកញ្ញា  ឆ្នាំ២០២១ ក្នុងនាម  គ.វ.ក-១៩  ខ្ញុំសូមដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវឯកសារផែនការសកម្មភាពអនុវត្តន៍គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩  ដូសជំរុញដេីម្បីបង្កេីនភាពស៊ាំប្រឆាំងនឹងមេរោគកូវីដ-១៩  ។  ... Read More »