ព័ត៌មានទាន់ហេតុការណ៍៖
'

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេកទេសចរាចរណ៍ជាមួយរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២២

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេកទេសជាមួយរដ្ឋបាលរាជធានីភ្នំពេញ ស្តីពី “គម្រោង  អភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការ ថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ” ដែលគម្រោងនេះមានរយៈពេល ៣ឆ្នាំ គ្រោងនឹងចាប់ផ្តើមអនុវត្តន៍នាដើម ឆ្នាំ២០២២ ខាងមុខនេះ។      ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានធ្វើឡើងតាមប្រព័ន្ធអនឡាញ ... Read More »

តុលាការសម្រេចជំនុំជម្រះ លើសុំណុំរឿងរបស់មនុស្ស៧នាក់លេងល្បែងសុីសងខុសច្បាប់ ប្រមូលផ្តុំល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យ នៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីតំណាងអយ្យការបានបើកការស៊ើបសួរលើសុំណុំរឿងរបស់មនុស្ស៧នាក់ដែលលេងហ្គេម ប្រមូលផ្តុំល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ក៏សម្រេចបញ្ជូនជនសង្ស័យទៅតុលាការជំនុំជម្រះតាមរយៈដីកាសម្រេចបញ្ជូនរឿងទៅជំនុំជម្រះភ្លាម។ នគរបាលបានឱ្យដឹងថា ក្រុមជនសង្ស័យទាំង ៧នាក់ដែលត្រូវចាប់បញ្ជូនខ្លួនទៅតុលាការនោះ ... Read More »

លោកជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ខេត្តកំពត៖ ព្រឹកថ្ងៃអង្គារ ១៥កើត​ ខែភទ្របទ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវនឹងថ្ងៃទី​ ២១ ខែកញ្ញា​ ឆ្នាំ​២០២១​ លោលជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ... Read More »

ស្ថានទូតចិនប្រចាំកម្ពុជា៖ លោក Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិនបានបំពេញទស្សនកិច្ចជាផ្លូវការក្នុង ប្រទេសកម្ពុជា មានចំណុចសំខាន់ៗទាំង ៥ នៃដំណើរទស្សនកិច្ចនាលើកនេះ !

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាសូមជម្រាបជូនថា, លោក Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិនបានបំពេញទស្សនកិច្ចជាផ្លូវការក្នុង ប្រទេសកម្ពុជាកាលពីថ្ងៃទី១២ដល់ថ្ងៃទី១៣ខែកញ្ញាកន្លងមកនេះ។ ដំណើរទស្សនកិច្ចនេះ គឺជាដំណើរ ទស្សនកិច្ចលើកទី ២ របស់លោកផ្ទាល់មកកាន់ប្រទេសកម្ពុជា បន្ទាប់ពីលើកទី ១ ... Read More »

លោក​ ឧត្តមសេនីយ៍ត្រី​ វ៉ា សារិទ្ធ​ យកថវិកា និងគ្រឿងឧបភោគ បរិភោគចែកជូនដល់នាយ នាយរងអាវុធហត្ថក្នុងខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖​ លោក​ ឧត្តមសេនីយ៍ត្រី​ វ៉ា សារិទ្ធ​ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានដឹកនាំ​ក្រុម​ការងារ​យក ថវិកា និងគ្រឿងឧបភោគ បរិភោគរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ... Read More »

សភាជប៉ុនបើកកិច្ចប្រជុំពិសេសដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

នៅថ្ងៃទី២១ខែកញ្ញា រដ្ឋាភិបាលជប៉ុនបានប្រកាសថា សភានឹងបើកកិច្ចប្រជុំពិសេសនៅថ្ងៃទី៤ខែតុលា ដើម្បីបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី។ ជាមួយគ្នានេះជប៉ុននឹងបោះឆ្នោតនៅខែវិច្ឆិកា ខណៈអាណត្តិក្នុងសភារបស់បណ្តាតំណាងរាស្ត្រជប៉ុននឹងបញ្ចប់នៅថ្ងៃទី២១ខែតុលា។ សារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយថា ដើម្បីរៀបចំបោះឆ្នោតថ្មី ការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមឡើងនៅថ្ងៃទី៥ខែតុលា ហើយការបោះឆ្នោតយឺតបំផុតនៅថ្ងៃទី ១៧ខែតុលា។ ប៉ុន្តែដោយសារតែនាយករដ្ឋមន្ត្រីថ្មីនឹងត្រូវប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី និងការថ្លែងសុន្ទរកថា ស្តីពីគោលនយោបាយជាតិ អាចនឹងធ្វើឲ្យការបោះឆ្នោតមិនអាចដំណើរការតាមការគ្រោងទុកនោះឡើយ។ ... Read More »

ឃាត់ខ្លួនស្រ្តីអាជីវករម្នាក់តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តុលាការ ពីបទឆបោកលុយចំនួន៧០ម៉ឺនដុល្លារ

ខេត្តបាត់ដំបង ៖ ស្ត្រីជាអាជីវករលក់គ្រឿងសំណង់ម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងចុះអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន ពីបទឆបោកលុយចំនួន ៧០ម៉ឺនដុល្លារ ហើយក្រោយបញ្ចប់ការសាកសួររយ:ពេល៣ថ្ងៃ ត្រូវបានតំណាងអយ្យកាអម សាលាដំបូងខេត្តបាត់ដំបង សម្រេចបញ្ជូនទៅឃុំខ្លួនជាស្ថាពរកាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ។ ជនត្រូវចោទឈ្មោះ គុម្ព វង់ម្នី ... Read More »

បុរសជាងពិតានម្នាក់លើករន្ទាដែកដាក់លើខ្សែភ្លើងបណ្តាលឲ្យដាច់ឆក់ស្លាប់យ៉ាងរន្ធត់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាក្រុមជាងដែលធ្វើការក្បែរគ្នាជួយសង្គ្រោះលើកយកមកកប់ក្នុងដីខ្សាច់ រួចដឹកយកទៅមន្ទីពេទ្យសារវ័ន្តតែអកុសលហួសពេលទៅហើយ បន្ទាប់ពីបុរសជាជាងធ្វើពិតានផ្ទះនេះលើករន្ទាដាក់លើខ្សែភ្លើងបណ្តាលឲ្យដាច់ហើយឆក់ស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិពោធិ៍វង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះឡាយ មករា អាយុ៣៩ឆ្នាំ ... Read More »

ប្រធានាធិបតីប្រេស៊ីលត្រូវឈរចិញ្ចើមថ្នល់ហូបភីហ្សា ដោយសារមិនទាន់បានចាក់វ៉ាក់សាំង

ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ ក្នុងទីក្រុងញូវយ៉កបានអនុម័តច្បាប់ចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងគឺមិនអនុញ្ញាតឲ្យចូលទៅក្នុងហាងនោះឡើយ។ ដូច្នោះហើយបានជា ប្រធានាធិបតីប្រេស៊ីល និងក្រុមការងារឈរហូបភីហ្សានៅក្រៅហាង។ រូបភាពឈរហូបភីហ្សានៅចិញ្ចើមថ្នល់ ត្រូវបានបង្ហោះនិងចែកចាយតាមបណ្តាញសង្គម ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ... Read More »

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ឃាត់​ខ្លួនបុរសម្នាក់តាមដីកាបង្គាប់ឱ្យចាប់និងឃុំខ្លួន​ របស់តុលាការខេត្តកំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ៖​ បេី​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកឱរ៉ាល់​ បានឱ្យដឹងថា​ នៅព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០២១នេះថា៖​ លោកបានដឹកនាំកម្លាំងជំនាញចាប់ឃាត់ខ្លួនបុរសម្នាក់​ តាមដីការបស់តុលាការ បានធ្វើឡើងនៅក្នុងភូមិ​គោក​ ឃុំ​សង្កែសាទប​ ស្រុក​ឱរ៉ាល់​។ លោកវរសេនីយ៍ទោ ... Read More »

សមត្ថកិច្ចមួយក្រុមបានឡោមព័ទ្ធរថយន្តមួយគ្រឿង សង្ស័យលាក់អាវុធក្នុងបទល្មើសព្រហ្មទណ្ឌ

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថាកម្លាំងសមត្ថកិច្ចមួយក្រុមបានឡោមព័ទ្ធរថយន្តមួយគ្រឿងរួចហៅម្ចាស់ឲ្យបើកទ្វារតែមិនស្តាប់ក៏វាយបំបែកកញ្ចក់តែម្តង។ កម្លាំង​ខាងលើនេះត្រូវបានគេដឹងថាជាសមត្ថកិច្ចនៃការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញដែល បាន​ចុះ​ឡោម​ព័ទ្ធ និង​វាយ​កំទេច​កញ្ចក់​រថយន្ត​ឡិច​ស៊ី​ស GS 300 មួយ​គ្រឿង ដោយ​សង្ស័យ​ថា មាន​លាក់​ទុក​អាវុធ​របស់​ក្រុម​ជនជាតិ​ចិន​មួយ​ក្រុមជា​បក្សពួក​ជន​ចាប់ជំរិត ។ ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​រំលងអធ្រាត្រ ថ្ងៃ​ទី​២០ ... Read More »

ព្រោះតែស្រលាញ់សិល្បៈវប្បធម៌ពេកអ្នកផាត់មុខម្នាក់ចាយប្រាក់ផ្ទាល់ខ្លួនតំឡើង ឈុតបុរាណច្នៃមួយយ៉ាងស្អាត

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះការច្នៃម៉ូតឈុតបុរាណថ្មីសម្រាប់ការប្រកួត និងថតបង្ហាញដោយសិល្បករប្រុសស្រីល្បីឈ្មោះបានធ្វើឲ្យមហាជនមានការពេញចិត្តច្រើនពិសេសក្រោយពីយុវជនជំនាន់ក្រោយជាច្រើនបានបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្លួនដើម្បីបង្កើតឈុតថ្មី។ ជាក់ស្តែងព្រោះតែស្រលាញ់សិល្បៈវប្បធម៌ខ្មែរអ្នកជំនាញផាត់មុខធ្វើសក់ម្នាក់គឺលោក នាក់ និវត្តន៍ ហៅ ខួច Make Upបានធ្វើឲ្យទស្សនិកជនចាប់ភ្លឹកមិនតិចនោះទេក្រោយពីលោកបានរំលេចឈុតបុរាណច្នៃពណ៌ក្រហមដិតបង្ហាញជូនទស្សនិកជនបើទោះបីជាត្រូវចំនាយប្រាក់ផ្ទាល់ខ្លួនក្តី។ ឈុតនេះបានឆ្លុះបញ្ចាំងអំពីគំនិតច្នៃប្រឌិតបង្កើតថ្មីឈរលើមូលដ្ឋានគ្រឹះសិល្បៈវប្បធម៌ដែលដូនតាខ្មែរបន្សល់ទុក និងជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរនោះ។ឈុតនេះត្រូវបានច្នៃក្រោយពីការប្រមូល និងបញ្ជាទិញសម្ភារៈគ្រឿងអលង្ការខ្មែរមួយចំនួនដើម្បីរៀបំចេញជាឈុតថ្មីនេះឡើង និងត្រូវបានគ្រងដោយកញ្ញា ... Read More »

ថៃអនុញ្ញាតឲ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅក្រោមស្បែកជំនួសការចាក់នៅសាច់ដុំ

សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ២០ខែកញ្ញា មន្ត្រីសុខាភិបាលថៃ បានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅក្រោមស្បែកនូវដូសជំរុញបន្ថែមជាជាងចាក់នៅលើសាច់ដុំ ក្នុងគោលដៅបង្កើនប្រព័ន្ធការពារក្នុងសង្គម។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul នៅថ្ងៃទី២០ខែកញ្ញា បានប្រកាសថា វិធីសាស្ត្រចាក់វ៉ាក់សាំងនៅក្រោមស្បែក ធ្វើឡើងតាមការសម្រេចរបស់ក្រុមឯកទេសសុខាភិបាលថៃ គឺឲ្យតែមានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ... Read More »

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ !

ភ្នំពេញ៖ បើយោងតាមផេកផ្លូវការរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអោយដឹងថា, ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ... Read More »

Barcelona បានត្រឹមស្មើក្នុងទឹកដីសម្រាប់ការប្រកួតសប្តាហ៍ទី៤នៅលីគកំពូលអេស្ប៉ា La Liga

ក្រុម Barcelona ក្រោមការដឹកនាំរបស់លោក Ronald Koeman បានត្រឹមលទ្ធផលស្មើគ្នា១ទល់១ប៉ុណ្ណោះជាមួយក្រុម Granada ក្នុងទឹកដីរបស់ខ្លួន សម្រាប់ការប្រកួតសប្តាហ៍ទី៤ ក្របខ័ណ្ឌ La Liga កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ កញ្ញានេះ។ ការប្រកួតចាប់ផ្តើមនៅតង់ទី១ ... Read More »

លោក​ នេត្រ​ ភក្ត្រា ​៖​ ឡដុតសំរាមសំណល់រឹងនឹងជួយខេត្តកែបគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ និងសំណល់ពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់

ខេត្ត​កែប ​៖​ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន​ បានថ្លែងថា​ ឡដុតសំរាមសំណល់រឹងដែលជាការផ្តល់ជូនរបស់ក្រសួងបរិស្ថានដល់រដ្ឋបាលខេត្តកែបមិនត្រឹមតែជាសមិទ្ធផលថ្មីសន្លាងមួយទៀតនៅលើទឹកដីខេត្តកែបទេ តែជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់មធ្យោបាយគាំទ្របន្ថែមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។  ការថ្លែងបែបនេះ​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានធ្វេីកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ​ នៅក្នុងអំឡុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឡដុតសំរាម ... Read More »

រថយន្តបែនដឹកដីបើកចុះស្ពានព្រែកតាមាក់ជ្រុលទៅបុកតូបលក់ដូរនិងអ្នកដំណើរស្លាប់៣នាក់របួសធ្ងន់៦នាក់

ខេត្តកណ្តាល៖ មនុស្សចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិត និង៦នាក់ទៀតរងរបួសធ្ងន់ក្នុងករណីរថយន្តបែនដឹកដី១គ្រឿងបានបើកចុះស្ពានព្រែកតាមាក់ ក្នុងល្បឿនលឿនហើយជាន់ហ្វ្រ័ងមិនជាប់ បានជ្រុលទៅបុករះម៉ូតូ រថយន្តនិងតូបលក់ដូរនៅជិតរង្វង់មូលស្ពាន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១​ នៅលើផ្លូវជាតិ៨ ក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ... Read More »

អតីតសមាជិកក្រុមបាល់ឱបWidnes Vikings កីឡាករ Liam Walshស្លាប់នៅវ័យ២៣ឆ្នាំ

អតីតកីឡាកររបស់ក្លិបបាល់ឱប Widnes បានបញ្ជាក់ថា អតីតកីឡាករលីគបាល់ឱបអាជីព លោក Liam Walsh បានទទួលមរណភាពនៅអាយុ២៣ឆ្នាំ។ កីឡាករខ្សែការពាររូបនេះធ្លាប់បានលេងឲ្យក្រុម Halton Hornets មុនពេលចូលរួមជាមួយ Widnes Vikings ជាកន្លែងដែលគាត់លេងការប្រកួតក្រុមដំបូងចំនួន៦ដង ... Read More »

ធ្វេីជាសុំខ្ចីទូរស័ព្ទខលបែរជាព្យាយាមរត់គេចខ្លួន តែត្រូវពលរដ្ឋដេញចាប់បានភ្លាមៗ

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់បានភ្លាមៗបន្ទាប់ធ្វេីជាខ្ចីទូរស័ព្ទពីស្ត្រីម្នាក់ខលទៅបងប្អូនលុះពេលបានដល់ដៃហេីយក៏ស្រាប់តែព្យាយាមរត់គេចខ្លួន​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក​ ថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចផ្ទះល្វែងមួយកន្លែង​ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។  ជនសង្ស័យឈ្មោះចន​ ចាន់ដា​ ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ... Read More »

អគ្គនាយករង នៃអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ អញ្ជើញបើកប្រាក់គោលនយោបាយជូនយោធិនពិការ និងគ្រួសារយោធិនពលី យោធភូមិភាគទី៥

ខេត្តបាត់ដំបង​៖​ លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិន ,ពលី ,មរណៈ ,បង្កស្លាប់ ,បាត់ខ្លួន ,ពិការ និងសោធននិវត្តន៍ នាព្រឹកថ្ងៃអង្គារ ... Read More »

លោក ប៉ិល កុសល សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពតដឹកនាំកិច្ចប្រជុំ គណៈកម្មការឃោសនា និងសោតទស្សន៍ ដើម្បី ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១៦៨គប.កព ២១

ខេត្តកំពត៖ នៅព្រឹកថ្ងៃអង្គារទី២១ ខែកញ្ញា ឆ្នាំ២០២១លោក ប៉ិល កុសល សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពតដឹកនាំកិច្ចប្រជុំ គណៈកម្មការឃោសនា និងសោតទស្សន៍ដើម្បី ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១៦៨គប.កព ២១ នឹងបែងចែកតួនាទីភារកិច្ចក្នុងគណៈកម្មការឃោសនា និងសោតទស្សន៍។  លោក ... Read More »

ចរិតលិខិតជូនដំណឹងរបស់ក្រុមហ៊ុន ធីមធូហ្គោ អុិនធើណេសិនណល ឯ.ក មានចេតនាកេងចំណេញលើអតិថិជនរបស់ខ្លួន ដែលជាម្ចាស់សាខា NOBICHA ព្រែកហូរ !

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៩ព្រឹក ម្ចាស់សាខា NOBICHA ដែលជាដៃគូហ្វ្រេនឆាយ សាខាព្រែកហូរ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានមកកាន់អង្គភាព “នគរដ្រេហ្គន” ... Read More »

ទួរគីតែងតាំងបុរសសញ្ជាតិអាល្លឺម៉ង់លោក Kuntz ជាគ្រូបង្វឹក

សហព័ន្ធកីឡាបាល់ទាត់ទួរគី (TFF) បានប្រកាសថា ប្រទេសទួរគីបានតែងតាំងគ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ២១ឆ្នាំរបស់អាល្លឺម៉ង់លោក Stefan Kuntz ជាគ្រូបង្វឹក បន្ទាប់ពីចែកផ្លូវគ្នាដោយមានការយល់ព្រមពីគ្នាជាមួយលោក Senol Gunes ។ ការចាកចេញរបស់លោក Senol Gunes ... Read More »

ក្រសួង​សុខាភិបាល​​! ​​បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៦២៨នាក់ និង​​អ្នក​ជាសះស្បើយ​ ៤៨៦នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៧នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអង្គារ​ទី​២១ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦២៨នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៨៦នាក់ និងករណីស្លាប់​ ១៧នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២០ ខែកញ្ញា​​​​​ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា បានសរសេរសារបញ្ជាដល់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ចាត់ចែងស្រាវជ្រាវរកការពិតនៃបណ្តឹងប្រជាពលរដ្ឋ ឱ្យបានច្បាស់លាស់ជាបន្ទាន់ !

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ សៅ សុខា បានសរសេរសារបញ្ជាដល់លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ថា “ជូន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនភ្លេចទេនូវវិនាសកម្ម និងការឈឺចាប់ ដែលបង្កឡើង ដោយសង្គ្រាមដែលប្រទេសមហាអំណាចខ្លះ !

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន បានរំឮកជូនដល់ពិភពលោកក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិ  ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។  សម្តេចតេជោហ៊ុនសែន មានប្រសាសន៍លើកឡើងថា, កម្ពុជាយើង មិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយរវាង មហាអំណាចអស់ទាំងនោះបានទេ។ ប្រទេសមហាអំណាចខ្លះ និងសម្ពន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ ... Read More »

អាមេរិកត្រៀមបើកទ្វារស្វាគមន៍អ្នកទេសចរដែលចាក់វ៉ាក់សាំងរួចរាល់មកពី៣៣ប្រទេស

លោក Jeff Jients អ្នកសម្របសម្រួលក្នុងកម្មវិធីប្រឆាំងកូវីដ-១៩របស់សេតវិមានបានឱ្យដឹងថា អាមេរិកនឹងបើកទ្វារស្វាគមន៍ដល់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់មកពី៣៣ប្រទេសជុំវិញពិភពលោក ដែលចាប់ផ្តើមនៅដើមខែវិច្ឆិកាខាងមុខនេះ ។ ការសម្រេចខាងលើគឺដើរផ្ទុយទៅនឹងទស្សនៈរបស់រដ្ឋាភិបាលប្រធានាធិបតីបៃឌិន ដោយកាលពីសប្តាហ៍កន្លងមកមន្ត្រីរដ្ឋាភិបាលអាមេរិកបានប្រកាសថា នេះមិនមែនជាពេលវេលាដើម្បីកាត់បន្ថយការរឹតត្បិតនោះឡើយ ដោយការឆ្លងកូវីដ-១៩ នៅតែកើនឡើងខ្ពស់ដដែល។ ការរឹតត្បិតរបស់អាមេរិកធ្វើឲ្យមនុស្សរាប់ពាន់នាក់នៅក្រៅប្រទេស សាច់ញាតិឬអ្នករកស៊ីនៅក្រៅប្រទេសមិនអាចចូលក្នុងទឹកដីអាមេរិកបានជាច្រើនខែកន្លងមកហើយ។ តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ... Read More »

សមត្ថកិច្ចថៃឃាត់ខ្លួនពលរដ្ឋខ្មែរ០២នាក់ខណៈដែលលួចចូលកាប់ឈើគ្រញូងក្នុងឧទ្យានជាតិ

ប្រទេសថៃ៖ ពលរដ្ឋខ្មែរចំនួន០២នាក់ត្រូវបានកម្លាំងអភិរក្សថៃ ចាប់ខ្លួនខណ:ដែលពួកគេបានលបឆ្លងដែនចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃដោយគ្មានការអនុញ្ញាត ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ០១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ខាងលិចឈៀងខាងជើង ភូមិសនថន ក្នុងឃុំសៅថុងឆៃ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជា មធ្យមប្រមាណ៧% ជារៀងរាល់ឆ្នាំ

ភ្នំពេញ៖ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជា មធ្យមប្រមាណ៧% ជារៀងរាល់ឆ្នាំ។ នេះជាថ្លែងរបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាស សម្តេចចេញសារលិខិត នៃទិវាសន្តិភាពអន្តរជាតិ  ថ្ងៃទី២១ ខែកញ្ញា ... Read More »

សមត្ថកិច្ចបញ្ជូននារីជនជាតិចិនដែលបើករថយន្តបុកបុរសថ្មើរជើងស្លាប់ម្នាក់និងបុករះរថយន្ត៤គ្រឿងបន្ថែមទៀត ទៅកាន់តុលាការ

ភ្នំពេញ៖ នារីជនជាតិចិនដែលបើករថយន្តជ្រុលទៅបុកបុរសថ្មើរជើងស្លាប់ម្នាក់រួចហើយបន្តទៅបុករះរថយន្ត៤គ្រឿងបន្ថែមទៀតនោះ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ត្រូវបានកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។   គួររំលឹកថា កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២១ នៅត្រង់ចំណុចមុខក្រសួងអភិវឌ្ឍន៍ជនបទ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ... Read More »