ព័ត៌មានទាន់ហេតុការណ៍៖
'

Liverpool ទិញបានខ្សែការពារ Ibrahima Konate ពីក្លិប RB Leipzig ក្នុងកិច្ចសន្យា៥ឆ្នាំ

កីឡាករ Ibrahima Konate បានបញ្ចប់ក្នុងការផ្ទេរទៅកាន់ក្លិប Liverpoolដោយក្រុមបាល់ទាត់ក្របខ័ណ្ឌ Premier League មួយនេះបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារក្លិប RB Leipzig ដែលគ្រោងនឹងផ្លាស់ទៅកាន់ទឹកដី Anfield នៅរដូវក្តៅក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Talkesport ... Read More »

ខ្សែប្រយុទ្ធ Raheem Sterling របស់ក្រុម Manchester City ត្រូវបានគេរំលោភបំពានជាតិសាសន៍លើបណ្តាញសង្គម

ខ្សែប្រយុទ្ធរបស់ក្លិប Manchester City និងជាកីឡាករជម្រើសជាតិអង់គ្លេស Raheem Sterling បានទទួលការរំលោភបំពានប្រកាន់ជាតិសាសន៍នៅលើបណ្តាញសង្គម។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។ ករណីនេះកើតឡើង២ថ្ងៃបន្ទាប់ពីការធ្វើពហិការរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរយៈពេល៤ថ្ងៃនៅអង់គ្លេសជាការឆ្លើយតបទៅនឹងការរំលោភបំពានតាមអុីនធើណេតដែលកំពុងបន្តកើតមាន។ អ្នកនាំពាក្យរបស់ហ្វេសប៊ុកដែលជាក្រុមហ៊ុន ... Read More »

បិសាចក្រហម Manchester United ប៉ះ Villarreal វគ្គផ្តាច់ព្រ័ត្រ Europa League

ក្រុមបិសាចក្រហម Manchester United បានឈានដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់ពួកគេនៃយុគសម័យលោក Ole Gunnar Solskjaer ប៉ុន្តែបានចាញ់ក្នុងជើងទី២ ធ្វើឲ្យកំណត់ត្រាមិនដែលចាញ់៧ប្រកួតរបស់ពួកគេក្នុងការប្រកួត Europa League វគ្គ៤ក្រុមចុងក្រោយជាមួយក្រុម Roma ។ សារព័ត៌មាន BBC ... Read More »

រន្ទះបាញ់ស្លាប់ម្នាក់ក្នុងចំណោមមនុស្ស៣នាក់កណ្តាលទន្លេមេគង្គ

ខេត្តកំពង់ចាម ៖​ ពិតជាគួរឱ្យរន្ធត់ខ្លាំងណាស់! ពេលកំពុងរាវខ្ចៅនៅកណ្តាលទន្លេមេគង្គខណៈមេឃកំពុងភ្លៀងផ្គររន្ទះខ្យល់កន្រ្តាក់ គ្រួសារមួយមានគ្នា៣នាក់ ប្តី ប្រពន្ធនិងប្អូនថ្លៃត្រូវរន្ទះបាញ់ប្រល័យសង្ខារស្លាប់ប្រពន្ធ រីឯប្អូនថ្លៃស្រីរងរបួស និងប្តីផុតពីគ្រោះភ័យ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១៥ និង១៥នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នៅចំណុចកណ្ដាលទន្លេមេគង្គ ក្នុងភូមិថ្មគោល ... Read More »

មន្ទីរជំនាញពាក់ព័ន្ធរៀបចំ លើកដាំដើមពោធិ៍ អ្នកតាក្រហម ក ឡើងវិញបន្ទាប់ពីបានដួលដោយសារខ្យល់កន្រ្តាក់

ខេត្តត្បូងឃ្មុំ៖ តាមប្រសាសន៍ណែនាំរបស់លោក ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន ... Read More »

សេចក្ដីថ្លែងការណ៍រួម រវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ស្ដីពី “ការដាក់ដំណើការជាផ្លូវការកម្មវិធីស្វ័យសិក្សា MoEYS E-Learning”

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា សូមជម្រាបជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំណេះទូទៅគ្រប់កម្រិត និងសាធារណជនទាំងអស់ ជ្រាបអំពី ការប្រកាសដាក់ឲ្យប្រើជាផ្លូវការនៃ កម្មវិធីស្វ័យសិក្សាដែលមានឈ្មោះថា “MoEYS E-Learning” ... Read More »

អាមេរិក៖ សិស្សស្រីរៀនថ្នាក់ទី៦ កាន់កាំភ្លើងចូលថ្នាក់រៀនបាញ់ផ្អើលសាលា

សិស្សស្រីអាយុ១២ឆ្នាំរៀនថ្នាក់ទី៦បានយកកាំភ្លើងចូលក្នុងថ្នាក់រៀនបាញ់ផ្អើលពេញសាលា បណ្តាលឲ្យសិស្សម្នាក់រងរបួសនិង បុគ្គលិកសាលាម្នាក់រងរបួសផងដែរ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅសាលាមធ្យមសិក្សា Rigby ជិតទីក្រុងIdaho Falls រដ្ឋ Idahoនៅថ្ងៃទី៦ខែឧសភា។ តាមព័ត៌មានពីកម្លាំងប៉ូលិសបានឱ្យដឹងថា សិស្សស្រីថ្នាក់ទី៦បានយកកាំភ្លើងចូលសាលាហើយបាញ់មិត្តភក្តិក្នុងថ្នាក់រៀន ។ អ្នកគ្រូក៏បានឆក់យកកាំភ្លើងពីដៃសិស្សភ្លាមៗ កុំអីនឹងមានរឿងអាក្រក់កើតឡើងជាមិនខាន។ ស្នងការប៉ូលិសតំបន់ ... Read More »

រដ្ឋបាលខេត្តត្បូងឃ្មុំ បំភ្លឺករណីដួលរលំដើមពោធិ ដោយខ្យល់កន្ត្រាក់ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ គឺជាដើមពោធិ “ លោកតាក្រហមក “ មានចម្ងាយ ៧០ម៉ែត្រ ពីដើមពោធិជើងខាល “ ប្រវត្តិស្នេហ៍ ទុំ និងទាវ “

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយស សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា, ដោយបានពិនិត្យឃើញថា នៅតាមបណ្តាញព័ត៌មានសង្គមហ្វេសបុក (Facebook) មានការ ផ្សព្វផ្សាយតៗគ្នា នូវរូបភាពដួលរលំដើមពោធិ០១ដើម ដែលមានខ្លឹមសារថា បន្ទាប់ពីមានភ្លៀង ធ្លាក់ចំនួន២មេធំៗជាប់គ្នា ដោយលាយឡំជាមួយខ្យល់កន្ត្រាក់ផង ... Read More »

ចៅក្រមស៊ើបសួរសាលាដំបូងសម្រេចឃុំខ្លួនតៃកុង និងព្រូរថយន្តម៉ាក ស្ដារិច ដឹកឈើប្រភេទប្រណីតធ្នង់ចំនួន៦៤ដុំ

ខេត្តពោធិ៍សាត់ ៖ ល្ងាចម្សិលមិញថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ លោក យុិន ... Read More »

ដល់រដូវបិទនេសាទហើយ នៅតែមានអ្នកលួចប្រើឧបករណ៍នេសាទខុសច្បាប់ ក្នុងដែនអភិរក្សត្រីមេពូជ និងអន្លង់សត្វផ្សោតក្រោយការផ្សព្វផ្សាយ

ខេត្តស្ទឹងត្រែង៖ នាយរងខណ្ឌជលផលខេត្តបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ ដូចជាមន្ត្រីឆ្មាំទន្លេ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល និងសហគមន៍នេសាទ ធ្វើការចុះល្បាត តាមដងទន្លេមេគង្គ និងអន្លង់អភិរក្សត្រីមេពូជ និងដែនការពារត្រីសត្វផ្សោត នៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ... Read More »

«មូលនិធិស្បៀងអាហារ» នៃក្រុមហ៊ុន Smart Axiata រៀបចំឡើងសម្រាប់អតិថិជនបរិច្ចាគថវិកាជួយពលរដ្ឋក្នុងតំបន់ក្រហម

រាជធានីភ្នំពេញ៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ – ដើម្បីចូលរួមជួយពលរដ្ឋកម្ពុជា ដែលកំពុងប្រឈមនឹងងការលំបាក ក្នុងការស្វែងរកស្បៀងអាហារ អំឡុងពេលនៃវិធានការបិទខ្ទប់ក្នុងតំបន់ក្រហម ក្រុមហ៊ុន​ Smart Axiataដែលជាប្រតិបត្តិករ​ទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា ប្រកាសនៅថ្ងៃនេះថាក្រុមហ៊ុនបានរៀបចំមូលនិធិស្បៀងអាហារនៃក្រុមហ៊ុន Smart Axiata ... Read More »

សត្វក្របីនិងផ្ទះអ្នកភូមិ៥ខ្នងដួលរលំនិងរបើកដំបូលដោយភ្លៀងខ្យល់កន្ត្រាក់និងរន្ទះបាញ់នៅស្រុក២ក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់សត្វក្របីមួយក្បាលបានងាប់និងផ្ទះប្រជាពលរដ្ឋ៥ខ្នងត្រូវដួលរលំនិងរបើកដំបូលដោយសារមានភ្លៀងលាយខ្យល់កន្ត្រាក់និងរន្ទះបាញ់នៅស្រុកចន្ទ្រានិងស្រុកស្វាយទាប។ យោងតាមអាជ្ញាធរស្រុកចន្ទ្រាបានអោយដឹងថាកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី៦ខែឧសភាឆ្នាំ២០២១មានករណីគ្រោះធម្មជាតិដោយសាររន្ទះបាញ់ បាញ់សត្វក្របីញីងាប់ ចំនួនមួយក្បាលម្ចាស់ឈ្មោះ ពៅ ដាំ ភេទប្រុស អាយុ៣៨ឆ្នាំ  មុខរបរកសិករទីលំនៅ បច្ចុប្បន្នភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀងដោយសំណាងមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។ ចំណែកនៅស្រុកស្វាយទាបនៅវេលាម៉ោង៥និង១១នាទីល្ងាចថ្ងៃទី០៦ខែឧសភាឆ្នាំ២០២១មានករណីខ្យល់កន្ត្រាក់បណ្តាលឲ្យដួលរលំនិងរបើកដំបូលផ្ទះប្រជាពលរដ្ឋស្ថិតក្នុងភូមិព្រៃរំដួលឃុំប្រសូតិស្រុកស្វាយទាប ... Read More »

អាជ្ញាធរខេត្តសៀមរាបពន្យល់អំពីអ្នកធ្វើដំណើរឆ្លងកាត់ ភូមិសាស្ត្រខេត្តសៀមរាប

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប សូមឲ្យអ្នកធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាបចូលរួមពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យ ក្នុងករណីសង្ស័យអាចត្រូវយកសំណាក ឬធ្វើចត្តាឡីស័ក អាស្រ័យទៅតាមការណែនាំរបស់មន្ត្រីសុខាភិបាល។ តាមរយៈសេចក្តីជូនដំណឹងលេខ៩៦២/២១ សជណ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា សេចក្តីណែនាំលេខ០០៧/២១ សណន ... Read More »

បន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពី ការបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ... Read More »

សំណាងមែន!! បាក់ផ្ទាំងប៉ាណូដ៏ធំកាត់ទទឹងផ្លូវជាតិលេខ២ ក្នុងខណ្ឌមានជ័យ​ តែមិនគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ​

ភ្នំពេញ ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង​លាយឡំនិង​ខ្យល់កន្ត្រាក់​នៅល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១​ បានបណ្ដាលឱ្យមានការបាក់រលំផ្ទាំងប៉ាណូមួយដ៏ធំធ្លាក់កាត់ទទឹងផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ បានធ្វេីឲ្យមានការកក់ស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋជាច្រេីន​ តែសំណាងល្អមិនមានអ្នករងរបួស​ ។ ​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ... Read More »

អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដែលពាក់ព័ន្ធនឹងករណីចាស់

ខេត្តសៀមរាប៖  អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដែលពាក់ព័ន្ធនឹងករណីចាស់ និងបានចត្តាឡីស័កនៅមណ្ឌល ដូចមានរាយនាមខាងក្រោម៖ ១. ឈ្មោះ ថោង សុជាតិ ... Read More »

សែលកាត ផ្គត់ផ្គង់សេវាទូរស័ព្ទបន្ទាន់ដោយឥតគិតថ្លៃ ជូនដល់ក្រសួងពាណិជ្ជកម្ម ដើម្បីជួយសម្របសម្រួលដល់ការដឹកជញ្ជូនទំនិញនៅក្នុង ”តំបន់ក្រហម”

ភ្នំពេញ៖ ៦ ឧសភា ២០២១ ក្រុមហ៊ុន សែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការផ្តល់ជូននូវប្រព័ន្ធសេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline)ដើម្បីជួយសម្របសម្រួលដល់ការដឹកជញ្ជូនស្បៀងអាហារជាបន្ទាន់ ជូនដល់ក្រុមគ្រួសារដែលកំពុងរស់នៅក្នុងតំបន់ក្រហម។ សេវាអតិថិជនទាន់ហេតុការណ៍នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋដែលត្រូវការបញ្ជាទិញស្បៀងអាហារដែលមានផ្តល់ជូននៅលើហាងអនឡាញរបស់ក្រសួងពាណិជ្ជកម្ម៖ shop.moc.gov.kh។ លោក ... Read More »

អភិបាលខេត្តមណ្ឌលគិរី​ អញ្ជេីញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត

ខេត្តមណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី​ អមដំណេីរដោយលោក​ សាយ​ ម៉េងគីម​ អភិបាលរងខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យជួរមុខចំនួន ១៤នាក់ ក្នុងការពិនិត្យព្យាបាល និងត្រៀមបម្រុង ក្នុងករណីមានវិជ្ជមានវិរុសជំងឺកូវីដ-១៩បន្ថែមទៀត ខណៈដែលខេត្តមណ្ឌលគិរី ... Read More »

រយៈពេលមួយថ្ងៃ ក្រុមគ្រូពេទ្យខេត្តស្វាយរៀង បានសម្រាលកូនជូនស្ត្រីកំពុងធ្វើចត្តាឡីស័កចំនួន៣នាក់ នៅស្រុករមាសហែក ដោយសុវត្ថិភាព

ខេត្តស្វាយរៀង៖ រយៈពេលមួយថ្ងៃ ក្រុមគ្រូពេទ្យខេត្តស្វាយរៀង បានជួយសម្រាលកូនជូនស្ត្រីកំពុងធ្វើចត្តាឡីស័កចំនួន៣នាក់ នៅស្រុករមាសហែក រហូតបានដោយសុវត្ថិភាពទាំងម្ដាយនិងទារក។លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់អ្នកសារព័ត៌មានអោយដឹងថា កាលពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០២១ មានស្រ្តី៣នាក់ ទើបតែត្រឡប់ មកពីភ្នំពេញ ហើយត្រូវបានអាជ្ញាធរដាក់ឲ្យធ្វើចត្តាឡីស័ក ... Read More »

ដើមពោធិ៍ ប្រវត្តិរឿងទុំទាវ ស្នេហ៍ស្មោះ១និង១សុខចិត្តក្ស័យជីវិតទាំង២នាក់នោះ បានរលំបាក់ដួលហើយ ដោយសារខ្យល់ព្យុះកន្ត្រាក់ !

ភ្នំពេញ៖ “ឧកញ៉ា អរជូន ខ្លួនមានបុណ្យ មិនគិតកែកុនឆាប់រហ័ស ចាប់អាចោរ(ទុំ)ចិត្តមានៈ ទាញពីលើផ្ទះ ទម្លាក់វាទៅ ” !។ នេះឬអ្នកកាន់សីល៨ ដែលមានចិត្តទោសៈមោហៈ គឺម្តាយនាង(ទាវ)បានបង្ខំអោយ ឧកញ៉ា អរជូន ... Read More »

នេប៉ាល់ អាចប្រឈមនឹងការឆ្លងកូវីដ-១៩ខ្ពស់ដូចនៅក្នុងប្រទេសឥណ្ឌា

នៅក្នុងប្រទេសនេប៉ាល់ ករណីឆ្លងកូវីដ-១៩ បានកើនឡើងខ្ពស់ បង្កជាក្តីបារម្ភយ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ទ្រង់ទ្រាយធំនៅក្នុងប្រទេសនេះដូចនៅប្រទេសឥណ្ឌាដែរ។ នាយករដ្ឋមន្ត្រីនេប៉ាល់បានស្នើដល់បរទេសជួយដល់ប្រទេសនេះដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ ប្រធានអង្គការកាកបាទក្រហមនេប៉ាល់ លោក Netra Prasad Timsina បានលើកឡើងថា «អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសឥណ្ឌា គឺប្រទេសនេប៉ាល់អាចនិឹងប្រឈមមុខដូចគ្នាក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើយើងមិនអាចទប់ស្កាត់បានល្អនោះទេ អ្នកស្លាប់នឹងកើតមានគ្រប់វិនាទី»។ ... Read More »

អាមេរិក៖ យន្តហោះធ្លាក់បុកផ្ទះពលរដ្ឋស្លាប់៤នាក់

សារព័ត៌មាន ABC News នៅថ្ងៃទី៥ខែឧសភា បានផ្សាយថា មានមនុស្ស៤នាក់ស្លាប់ ក្រោយពីយន្តហោះធុនតូចមួយគ្រឿងធ្លាក់ទៅលើផ្ទះពលរដ្ឋនៅទីក្រុង Hattiesburg ក្នុងរដ្ឋ Mississippi អាមេរិក ។ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កំពុងតែស្រាវជ្រាវ ។ យន្តហោះធុនតូចប្រភេទ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបន្ដផ្ដល់ស្បៀង អាហារ ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ បានជិត៣០ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី០៦ ឧសភានេះ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ កងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួនជិត៣០ម៉ឺនគ្រួសារ គិតត្រឹមថ្ងៃទី០៦ឧសភានេះ ។       ជាក់ស្តែងនៅថ្ងៃទី០៥និង០៦ឧសភា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធររាជធានីបានបន្តដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់បានចំនួន៣៥០០០គ្រួសារបន្ថែមទៀត ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៧៨នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ម្សិលមិញ !

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៧៨នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

ទិដ្ឋភាពយន្តហោះចម្បាំងរុស្ស៊ីហោះហើរហ្វឹកហាត់ពេញដែនអាកាសទីក្រុងមូស្គូ ត្រៀមព្យុហយាត្រាថ្ងៃជ័យជម្នះ៩ឧសភា

ទិវាជ័យជម្នះរបស់រុស្ស៊ីកាន់តែខិតជិតមកដល់ កម្លាំងទាហាន យន្តហោះចម្បាំង បានខិតខំហ្វឹកហាត់សម្រាប់ពិធីដង្ហែក្បួនព្យុហយាត្រាដ៏ល្អបំផុតរបស់ទាហានរុស្ស៊ីនៅក្នុងទិវាជ័យជម្នះ៩ឧសភា ។ ពិធីដង្ហែក្បួនព្យុហយាត្រា ថ្ងៃជ័យជម្នះនឹងត្រូវធ្វើឡើងនៅទីលានក្រហម ដូចរៀងរាល់ឆ្នាំ ដោយមានការចូលរួមពីកម្លាំងទាហាន ១២.៥០០នាក់ និងអាវុធ ៣០០ប្រភេទ។ ចំណែកការហោះហើរសម្តែងរបស់ក្រុមយន្តហោះចម្បាំង គឺមានយន្តហោះដល់ទៅ៧៦គ្រឿង។ នៅពេលនេះក្រុមយន្តហោះចម្បាំង ... Read More »

ឃាត់​ខ្លួន​អ្នក​ញៀន​ល្បែងស៊ីសងបញ្ជល់​មាន់ដាក់លុយបាន១២នាក់នៅ​ស្រុកស្រីសន្ធរ

ខេត្ត​កំពង់ចាម​ ៖​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បានសហការគ្នា​ចុះបង្ក្រាប​ទីតាំងបេីក​លេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់)​នៅ​ចំណុចចុងព្រែកបត់ ស្ថិតក្នុងភូមិផ្ទះកណ្ដាលក្រោម ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលធ្វេីឡេីងនៅ​វេលាម៉ោង១១និង០០​នាទីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសេចក្តីរាយ​ការណ៍ពីប្រជាពលរដ្ឋល្អ​ ។  ការបង្ក្រាប​នេះចូលរួម​និងដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ ... Read More »

រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីម្ចាស់ ឡុង ហេង ម៉ូតែល ដើម្បីចូលរួមចំណែក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ខេត្តមណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក លោកស្រី អភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីលោក ម៉ុក រ៉ាវី និងលោកស្រី ឡាយ ស្រីពៅ ម្ចាស់ ... Read More »

បាតុភូតគ្រោះធម្មជាតិខ្យល់កន្រ្តាក់នៅខេត្តកំពង់ឆ្នាំង បោកបក់ចំភូមិចំនួន១១៥ បង្កឲ្យរលំ និងរបើកដំបូល ផ្ទះ២៧៦ខ្នងរបួសមនុស្សម្នាក់

      ខេត្តកំពង់ឆ្នាំង ៖ ផ្ទះចំនួន១៨ខ្នងត្រូវបានបាក់រលំរាបដល់ដី និង និង ២៥៨ខ្នងផ្សេងទៀតបានប៉ើងរបើកដំបូល ដែលបង្កឡើងដោយគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់ដែលបានកើតឡើងកាលពីយប់ថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងខេត្តកំពង់ឆ្នាំង ។នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់នៅរសៀលថ្ងៃទី៦ ... Read More »

លោក ហ៊ុន ម៉ានី ឆ្ពោះទៅទីតាំងដែលរងគ្រោះដោយ ខ្យល់កន្ត្រាក់ ខូចខាតធ្ងន់ធ្ងរ ដែលមានភូមិសាស្ត្រក្នុងឃុំវាំងចាស់ ឃុំវាលពង់ និងឃុំភ្នំតូច ស្រុកឧដុង្គ

ខេត្តកំពង់ស្ពឺ៖ តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋ ខណះទទួលដំណឹងពីប្រជាពលរដ្ឋរងគ្រោះដោយ ខ្យល់កន្ត្រាក់ ខូចខាតធ្ងន់ធ្ងរ ដែលមានភូមិសាស្ត្រក្នុងឃុំវាំងចាស់ ឃុំវាលពង់ និងឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លោកចុះទៅភ្លាមដល់ទីតាំង។ ... Read More »

ប្រជាពលរដ្ឋដែលរស់នៅតំបន់មួយចំនួនតូចនៅរាជធានីភ្នំពេញ ការពារអោយបានខ្ជាប់ខ្ជួនពីការទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ៖ 📣 សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង​ភូមិខាងក្រោមនេះ ​🙏 ​សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ ✅ ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ! 🔴 ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ ... Read More »