ព័ត៌មានទាន់ហេតុការណ៍៖
'

សមត្ថកិច្ចបញ្ជូនជនសង្ស័យជនជាតិវៀតណាមចំនួន០៤នាក់ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅក្រុងបាវិត

ខេត្តស្វាយរៀង ៖ យោងតាមសមត្ថកិច្ចជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០២២ថាជនសង្ស័យជនជាតិវៀតណាមចំនួន០៤នាក់ ស្រី០១នាក់ ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ប្រភពបន្តថាក្រោមការដឹកនាំចង្អុលបង្ហាញពីលោក កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ ពីលោកកែវ សុថា ស្នងការរង ... Read More »

ក្លិប Dortmund និយាយជាមួយខ្សែការពារ Nico Schulz ករណីពាក្យបណ្តឹងប្រើអំពើហិង្សាក្នុងគ្រួសារ

ក្លិប Borussia Dortmund បានប្រកាសកាលពីថ្ងៃចន្ទថា មន្ត្រីក្លិបបានពិភាក្សាជាមួយអតីតកីឡាករជម្រើសជាតិអាឡឺម៉ង់ Nico Schulz អំពីពាក្យបណ្តឹងនៃអំពើហិង្សាក្នុងគ្រួសារដែលបានប្តឹងគាត់ ប៉ុន្តែនៅដំណាក់កាលនេះនឹងមិនចាត់វិធានការណាមួយឡើយ។ អតីតមិត្តស្រីរបស់កីឡាកររូបនេះដែលមានផ្ទៃពោះនៅពេលនោះ បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងគាត់ពីបទហិង្សាក្នុងគ្រួសារកាលពីឆ្នាំ២០២០ជាមួយនឹងការស៊ើបអង្កេតកំពុងដំណើរការ។ ក្លិបអះអាងថា បានជួបកីឡាករ និងទីប្រឹក្សារបស់គាត់ដើម្បីពិភាក្សាអំពីបញ្ហានេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបបានបង្ហាញថា ... Read More »

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង លោក ជា ប៊ុនហេង ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក ជា ប៊ុនហេង ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បន្ដអ៊ុតគំនូសចរាចរលើដងផ្លូវជាច្រើនខ្សែ នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីគំនូសចរាចរ នៅលើដងផ្លូវ ត្រូវបានរលប់អស់ជាច្រើនខែរួចមក

ភ្នំពេញ៖ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពស្រស់បំព្រង  ដើម្បីសម្រួល និងកាត់បន្ថយគ្រោះថ្នាក់ចរាចរជូនប្រជាពលរដ្ឋផងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្ដ អ៊ុតគំនូសចរាចរលើដងផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្ទាប់ពីគំនូសបញ្ជាចរាចរណ៍នៅលើដងផ្លូវជាច្រើនខែ្ស ត្រូវបានរលប់អស់ ជាច្រើនខែរួចមក ។     លោក ហេង ... Read More »

អាងស្តុកប្រេងទីបីនៅគុយបា ចាប់ផ្តើមឆាបឆេះ

អាងស្តុកប្រេងទីបីរបស់គុយបាបានចាប់ផ្តើមឆាបឆេះ ហើយអាងស្ទុកប្រេងដែលឆេះនៅពេលមុនបានបាក់ស្រុត ។ ផ្សែងខ្មៅបានគ្របដណ្តប់លើដែនអាកាសក្នុងតំបន់ជាច្រើនដោយអាចមើលឃើញពីចម្ងាយ។ សារព័ត៌មាន រ៉យទ័រ បានដកស្រង់សម្តីអភិបាលខេត្ត Matanzas លោក Mario Sabines ដែលបានលើកឡើងថា «អណ្តាតភ្លើងចេញពីអាងស្តុកប្រេងទីពីរបានឆ្លងរាលដាលដល់អាងស្តុកទីបី »។ អាងស្តុកប្រេងទីបីបានឆេះនៅយប់ថ្ងៃទី៨ ... Read More »

នគរបាលខេត្តបាត់ដំបង​ ចុះប្រមូលក្រុមក្មេងៗដែលប្រមូលផ្តុំគ្នាពពាក់ពពូនពេលយប់នៅតាមសួនសាធារណៈក្នុងក្រុង

ខេត្ត​បាត់ដំបង ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​នគរបាល​នាយការិ​យា​ល័យប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍​ប្រឆាំងបទល្មើស និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំ​បង ដែលមានលោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការក្រុង​ កាលពីយប់ថ្ងៃ​ទី០៨ខែ សីហា ... Read More »

Wolves យល់ព្រមលើតម្លៃ២៧.៥លានផោនជាមួយ Valencia លើការផ្ទេរ Goncalo Guedesខណៈដែល Everton ខ្ចីជើង Coady

Wolves បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ២៧.៥លានផោនជាមួយ Valencia សម្រាប់ខ្សែប្រយុទ្ធ Goncalo Guedes។ កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ២៥ឆ្នាំរូបនេះនឹងត្រូវធ្វើដំណើរទៅពិនិត្យសុខភាពនៅថ្ងៃចន្ទនេះ មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែង។ Guedes គឺជាគោលដៅរដូវក្តៅសម្រាប់អ្នកចាត់ការ Bruno Lage ប៉ុន្តែតម្រូវការរបស់ Wolves សម្រាប់អ្នកវាយប្រហារកាន់តែមានសម្ពាធខ្លាំងឡើង ... Read More »

ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ បំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើននៅកូរ៉េខាងត្បូង

នៅថ្ងៃទី៨ខែសីហា ក្រសួងព្យាករណ៍អាកាសធាតុកូរ៉េខាងត្បូង (KMA) បានឱ្យដឹងថា នៅតំបន់ភាគកណ្តាលប្រទេសកូរ៉េខាងត្បូង ក្នុងនោះមាននរដ្ឋធានីសេអ៊ូលបាន ទទួលរងការធ្លាក់ភ្លៀងយ៉ាងខ្លាំង ដោយមានកម្រិតទឹកភ្លៀងដល់ទៅ១៧០មិលី្លម៉ែត្រធ្វើឱ្យតំបន់ជាច្រើនត្រូវជន់លិច។ ក្នុងថ្ងៃជាមួយ្នគ្នានោះដែរក្រសួងព្យាករណ៍អាកាសធាតុកូរ៉េខាងត្បូង បានព្រមានថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុងសេអ៊ូល, ទីក្រុង Incheon និងតំបន់ភាគខាងលិចកូរ៉េខាងត្បូង មានខេត្ត Gyeonggi ... Read More »

Update ៖ លោក​ឧត្តមសេនីយ៍ទោ​ ឈឿន​ ប៊ុន​ឆន ៖​ មន្ទីរពហុព្យាបាល ម្លិះដង្ហោ ត្រូវតែទទួលខុសត្រូវភាពអសីលធម៌របស់ខ្លួន​ ខណៈ​ស្ថានភាពជំងឺក្មេងរងគ្រោះស្ថិតនៅគ្រោះថ្នាក់នៅឡើយ ដោយសារការសង្គ្រោះបឋមមានភាពយឺតយ៉ាវ

ភ្នំពេញ​៖​ លោក​ឧត្តមសេនីយ៍ទោ​ ឈឿន​ ប៊ុន​ឆន​ ប្រធាននាយកដ្ឋាន​វិទ្យា​ទាក់ទង​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ស្ថានភាពជំងឺក្មេងប្រុសរងគ្រោះស្ថិតនៅគ្រោះថ្នាក់នៅឡើយ ដោយសារការសង្គ្រោះបឋមមានភាពយឺតយ៉ាវ ។ ឈាមកកក្នុងខួរក្បាល បែកលលាក៍ក្រោយ ... Read More »

កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ បំផ្លាញឧបករណ៍នេសាទត្រីជាច្រើន

ខេត្ត​កំពង់ឆ្នាំង​ ៖​ បទល្មើសនេសាទខុសច្បាប់ដែលជនសង្ស័យមួយចំនួនប្រើប្រាស់ឧបករណ៍នេសាទក្នុងរដូវហាមឃាត់នៅតែកើតមានជាបន្តបន្ទាប់ ទោះបីកន្លងមកសមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញចុះបង្ក្រាបជាញឹកញាប់ក្តី។   ជាក់ស្តែងនៅ​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០២២​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​ហៅ​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រ​ណូ​ក​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់លែង​ បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ សរុប​ចំនួន​៨​នាក់​ ដឹកនាំ​ដោយ​លោក​ ឌុ​ល​ ... Read More »

​​ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ២៥នាក់ ,អ្នក​ជាសះស្បើយ​ ៥៤នាក់និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៩​ ខែសីហា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ២៥នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ៥៤នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

កិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នេះ លោកស្រី កុត​ ប៊ុនមី​ ... Read More »

ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៤ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាបនៃប្រទេស កម្ពុជា

ភ្នំពេញ ៖ ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៤ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាបនៃប្រទេស កម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពទឹកទន្លេមេគង្គ (ពិសេសលើដទន្លេបី នៃភូមិភាគឦសាន) នៃការផ្សាយរបស់ក្រសួងធនធានទឹក ... Read More »

Update ៖ ចិនដែលបាញ់សម្លាប់គ្នា បើកឡានទៅបុកបង្គោលភ្លើង រកឃើញសព២នាក់ របួសធ្ងន់២នាក់ !!

    ខេត្តព្រះសីហនុ ៖ សូមបញ្ជាក់ជូនថា នៅវេលាម៉ោង០១និង០០នាទីឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ កម្លាំងចម្រុះបានចុះបង្ក្រាបករណីឃាតកម្មមួយ ស្ថិតនៅមុខសណ្ឋាគារ៥២០ ក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយក្រុមជនសង្ស័យបានជិះរថយន្ត ម៉ាកឡង់គ្រីស័រ៥៧០ ... Read More »

អគ្គនាយកដ្ឋានពន្ធដារទទួលបាននូវការបន្តសុពលភាពវិញ្ញាបនបត្រស្តង់ដារ ISO/IEC 27001:2013 ស្តីពីប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា លើកទី៣ ប្រចាំឆ្នាំទី៦ រហូតដល់ឆ្នាំ២០២៥

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី អគ្គនាយកដ្ឋានពន្ធដារទទួលបាននូវការបន្តសុពលភាពវិញ្ញាបនបត្រស្តង់ដារ ISO/IEC 27001:2013 ស្តីពីប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា លើកទី៣ ប្រចាំឆ្នាំទី៦ រហូតដល់ឆ្នាំ២០២៥។  អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤០នាក់​ ក្នុង​ការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណីទូទាំងប្រទេសថ្ងៃទី៨ សីហាម្សិលមិញនេះ!

 ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែសីហាម្សិលមិញនេះ​ ។ ... Read More »

ខ្សែប្រយុទ្ធវ័យជ្រេ Cavani កៀកនឹង​ផ្លាស់​ទៅក្លិប Boca Juniors របស់អាហ្សង់ទីន

កីឡាករវ័យជ្រេ Edinson Cavani ជិតចូលរួមជាមួយនឹងក្លិប Boca Juniors ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអាហ្សង់ទីន។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា កីឡាករវ័យ៣៥ឆ្នាំរូបនេះដែលបច្ចុប្បន្នគ្មានក្លិបបន្ទាប់ពីចែកផ្លូវជាមួយក្លិប Manchester United កាលពីខែមុនត្រូវបានផ្តល់ជូនកិច្ចសន្យាដែលមានរហូតដល់ខែធ្នូ ឆ្នាំ២០២៣។ ក្លិបBoca ... Read More »

សេចក្តីជូនព័ត៌មាន ស្តីពីការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរ ចំនួន៣០រូប ពីសហរដ្ឋអាមេរិក ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា សម្បត្តិវប្បធម៌ខ្មែរ ចំនួន៣០រូប នឹងត្រូវបញ្ចូនពីសហរដ្ឋអាមេរិក មកប្រទេសកម្ពុជាវិញ។ វត្ថុទាំងនេះជាប់ពាក់ព័ន្ធនឹងករណីកាន់កាប់វត្ថុ បុរាណដោយខុសច្បាប់ ដែលត្រូវបានរឹបអូសដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក សហការជាមួយការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក អនុលោមតាមអនុស្សារណៈនៃការ យោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ... Read More »

ក្រសួងទេសរណ៍ ៖ ចុងសប្ដាហ៍ទី១ខែសីហា កម្ពុជាទទួលបានភ្ញៀវទេសចរជាង២៤ម៉ឺននាក់

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា, ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ ថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២២ ដែលមានភ្ញៀវសរុប២៤៦,១៩៥នាក់ ក្នុងនោះភ្ញៀវជាតិ២២៤,៩៩៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២១,២០២នាក់។ ក្រសួងទេសចរណ៍បន្តថា, ... Read More »

មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបប្រជុំពិភាក្សាការងារជាមួយអនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម នៅរដ្ឋធានីហាណូយ

ទីក្រុងហាណូយ ៖ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ងៀ ... Read More »

បាញ់និងចាក់សម្លាប់ជនជាតិចិនម្នាក់ទម្លាក់ពីលើរថយន្តនៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ, កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនល្មើស ខណៈជនដៃដល់កំពុងគេចខ្លួន !

    ខេត្តព្រះសីហនុ ៖ មានករណីបាញ់សម្លាប់ជនជាតិចិនម្នាក់ទម្លាក់ពីលើរថយន្ត ហើយបន្ទាប់ពីបាញ់ប្រហាររួច ជនសង្ស័យក៏បានបើករថយន្តគេចខ្លួនបាត់ស្រមោលទៅ។ នេះបើយោងតាមសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចខេត្តព្រះសីហនុដែលបានឱ្យដឹងថា ការបាញ់នេះធ្វើឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅឆ្នេរអូរត្រេះទល់មុខសណ្ឋាគារ៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ... Read More »

បុរសម្នាក់បើករថយន្តធ្លាក់ចូលប្រឡាយទឹកបណ្តាលឱ្យរថយន្តរងការខូចខាត

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Ford Ranger មួយគ្រឿងរេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹកបណ្តាលឱ្យរថយន្តរងការខូចខាត។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២  ប្រមាណជាង១០០ម៉ែត្រ ... Read More »

លោក ហ៊ុនម៉ានី ៖ ថ្ងៃស្អែកនេះ ខ្ញុំនឹងចូលរួមជាវាគ្មិនមួយរូបក្នុងនាមជាតួអង្គក្នុងសៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» និពន្ធដោយ លោក លាង ដឺលុច្ស នៅលើទឹកដីអង្គរ នាខេត្តសៀមរាប

ភ្នំពេញ ៖ ថ្ងៃស្អែកនេះ ខ្ញុំនឹងចូលរួមជាវាគ្មិនមួយរូបក្នុងនាមជាតួអង្គក្នុងសៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» និពន្ធដោយ លោក លាង ដឺលុច្ស នៅលើទឹកដីអង្គរ នាខេត្តសៀមរាប។ នេះជាការថ្លែង របស់លោក ... Read More »

មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីការពារប្រទេស និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម នៅរដ្ឋធានីហាណូយ

ទីក្រុងហាណូយ ៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ផេកផ្លូវការ របស់កងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ បានបង្ហោះអោយដឹងថា,  នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ... Read More »

សុន្ទរកថាគន្លឹះរបស់ លោក ប្រាក់ សុខុន នៅក្នុងសិក្ខាសាលាសាធារណៈស្តីពី «កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងមាគ៌ាឆ្ពោះទៅអនាគត ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ»

ភ្នំពេញ ៖ សុន្ទរកថាគន្លឹះរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសិក្ខាសាលាសាធារណៈស្តីពី «កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងមាគ៌ាឆ្ពោះទៅអនាគត ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ» ថ្ងៃទី០៦ ... Read More »

រថយន្តស៊េរីទំនើបម៉ាកអាល់ហ្វាដបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ រួចបន្តបុកស្លាកសញ្ញាចរាចរណ៍និងទ្វារផ្ទះពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ALPHARD បើកបរដោយជនជាតិបរទេសបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់អស់មួយកង់ រួចបន្តទៅបុកស្លាកសញ្ញាចរាចរណ៍មួយដើមនិងទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១និង ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបក្តាន់ពីរ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »

យុវជនម្នាក់ជិះម៉ូតូ QBIX តាមផ្លូវសុខៗ ស្រាប់តែឆ្លងចរន្តភ្លើងឆេះខ្ទេច

ភ្នំពេញ ៖ យុវជនម្នាក់កំពុងតែជិះម៉ូតូម៉ាកYamaha Qbix តាមដងផ្លូវសុខៗ ស្រាប់តែឆ្លងចរន្តភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ... Read More »

ជិះម៉ូតូឆ្លងផ្លូវជ្រុលទៅបុករថយន្តពីចំហៀងពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវលឿនជ្រុលទៅបុករថយន្តពីចំហៀងពេញទំហឹងកាលពីវេលាម៉ោង១១និង២០នាទីយប់​ ថ្ងៃទី៨​ ខែសីហា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវម៉ៅសេទុងកែងផ្លូវលេខ១៥៦​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២  ខណ្ឌទួលគោក​។       តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តម៉ាកព្រូស​ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BE- 7659 ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុង ... Read More »

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹងនៅក្រោមស្ពានអាកាសស្ទឹងមានជ័យបណ្ដាលឱ្យរបួសធ្ងន់ម្នាក់

    ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឌុបមិត្តភក្តិ២នាក់ទៀតធ្វើដំណើរបញ្ច្រាសទិសជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលជិះដោយបុរសម្នាក់ចំពីមុខពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាល៣នាក់ រីឯម៉ូតូខូចខាតទាំងសងខាងយ៉ាងដំណំ ។      ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ... Read More »

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែសីហា នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅទៅបង្គួរលាយឡំទៅដោយ ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២៖ -នៅចន្លោះថ្ងៃទី១០-១៣ ខែសីហា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ , ... Read More »