ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តកុងតឺន័រជាន់ហ្វ្រ័ងមិនសុីរេចង្កូតទៅបុកសំយាបផ្ទះប្រជាពលរដ្ឋបាក់ខ្ទេច

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកលឿនពេកជាន់ហ្រ្វ័ងមិនសុីបានរេចង្កូតទៅបុកសំយាបផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវច្រកចូលវត្តជន្លង់ម្លូ កែងនឹងផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសណ្តោងទូកុងតឺន័រខាងលើពាក់ស្លាកលេខ ភ្នំពេញ 3C-9123 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានបើកក្នុងទិសដៅពីលិចទៅកើតរហូតមកដល់ចំណុចកើតហេតុស្រាប់តែជាន់ហ្រ្វ័ងមិនជាប់ធ្វើឲ្យរេចង្កូតទៅបុកសំយាបផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹងបណ្តាលឲ្យខូចខាតរថយន្តអស់ទ្វារខាងស្តាំផ្នែកខាងមុខមួយចំហៀង។ ... Read More »

តុលាការចេញដីកាឃុំខ្លួនស្រ្តី១នាក់ ពាក់ព័ន្ធបើកកន្លែងលេងល្បែងសុីសង

      ខេត្តពោធិ៍សាត់ ៖ (ដើម្បីធានាការស៊ើបអង្កេតឲ្យបានល្អ)ស្រ្តីជាជនសង្ស័យមេឆ្នោត(កន្ទុយលេខ)ឈ្មោះ យស បូរិន អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកំណើត ភូមិ.ឃុំ.ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្ន រស់នៅចំណុចអូរតក់ឡក់ ... Read More »

ក្រសួងបរិស្ថាននិងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍បង្កើនកិច្ចសហការគ្រប់គ្រងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ

ភ្នំពេញ៖ នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោកសាយ សំអាល់ បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ... Read More »

ករណីធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី កំណត់បានអត្តសញ្ញាណជនរងគ្រោះ១២នាក់

អ្នកសារព័ត៌មាន TTXVN ប្រចាំនៅទីក្រុងចាការតាបានរាយការណ៍ថា មកដល់ថ្ងៃទី១៥ខែមករានេះ ក្រុមអ្នកជំនាញកំណត់អត្តសញ្ញាណជនរងគ្រោះបាន១២នាក់ហើយ ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះ SJ -182 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air សម្លាប់មនុស្ស៦២នាក់។ តាមការប្រកាសរបស់ស្ថាប័នសង្គ្រោះបន្ទាន់ Basarnas របស់ឥណ្ឌូនេស៊ីបានបញ្ជាក់ថា ... Read More »

បង្ក្រាបករណីដឹកជញ្ជូន ជួញដូរ គ្រឿងញៀនឆ្លងដែនខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងជាង៤១គីឡូក្រាម

ខេត្តស្ទឹងត្រែង៖ នៅវេលាម៉ោង២០និង១០នាទីនាថ្ងៃទី១៤ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញ(ក៩)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង យិន បញ្ញារិទ្ធ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ជេត ខេមរា បានបើកការស៊ើបអង្កេត ស្រាវជ្រាវនិងបង្រ្កាបនៅចំណុចស្ពានទី២(ច្រករបៀង) ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ... Read More »

អាមេរិកហាមដឹកជញ្ជូនអាវុធទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងថ្ងៃ លោកបៃឌិនចូលកាន់តំណែងប្រធានាធិបតី

ក្រុមហ៊ុនអាកាសចរណ៍នានារបស់អាមេរិកបានប្រកាសថា អ្នកដំណើរទាំងអស់ត្រូវបានហាមប្រាម ដឹកជញ្ជូនអាវុធទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ជាថ្ងៃដែលលោកបៃឌិនស្បថចូលកាន់តំណែងប្រធានាធិបតី។ សារ CNBC នៅថ្ងៃទី១៤ខែមករា បានដកស្រង់សម្តីអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines លោកEd Bastian ... Read More »

ទូតកម្ពុជា ចាប់ពីម៉ោង០០:០០ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនផ្អាក “ច្រកចូលសម្រាប់ការស្នាក់នៅ” (Residence Track) និង “ច្រកធុរកិច្ច” (Business Track)

ប្រទេសជប៉ុន៖ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ដោយបញ្ជាក់ថា៖ •ចាប់ពីម៉ោង០០:០០ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនផ្អាក “ច្រកចូលសម្រាប់ការស្នាក់នៅ” (Residence Track) និង ... Read More »

កិច្ចប្រជុំ​ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៩ -២០២០ និងលើកទិសដៅការងារឆ្នាំសិក្សា២០២០-២០២១

ភ្នំពេញ ៖ កិច្ចប្រជុំ​ត្រៀម​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅការងារឆ្នាំសិក្សា២០២០-២០២១ បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ... Read More »

ទស្សនកិច្ចសារព័ត៌មានរយៈពេលប្រាំថ្ងៃទៅកាន់តំបន់ព្រៃ ទេសភាពខ្ពង់រាបភាគខាងកើត​

ខេត្តមណ្ឌលគិរី៖  អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាចំនួនជាង ៣០នាក់ មកពី ២០ ស្ថាប័ន នឹងចូលរួមដំណើរទស្សនកិច្ចសារព័ត៌មាន​ ដែលត្រូវបានរៀបចំឡើងរួមគ្នាដោយក្រសួងបរិស្ថាន និងអង្គការ WWF ទៅកាន់ដែនជម្រកសត្វព្រៃស្រែពកនៃ​តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត​ ក្នុងខេត្តមណ្ឌលគិរី។ លោក នេត្រ ភក្ត្រា ... Read More »

ពលរដ្ឋអាមេរិកជាង២៤៥ពាន់នាក់បាត់បង់ការងារធ្វើដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយចិន

តាមលទ្ធផលស្រាវជ្រាវរបស់គណៈកម្មការអាជីវកម្មអាមេរិក ហៅកាត់ USCBC សហការជាមួយក្រុមហ៊ុន Oxford Economics បានប្រកាសថា សង្គ្រាម ពាណិជ្ជកម្មរវាងអាមេរិក នឹងចិន បានធ្វើឲ្យពលរដ្ឋអាមេរិកដល់ទៅ ២៤៥ពាន់នាក់បាត់បង់ការងារធ្វើ។ ប៉ុន្តែប្រសិនបើប្រទេសទាំងពីរ បញ្ចប់សង្គ្រាមវិញ នឹងជួយបង្កើនការងារធ្វើដល់ពលរដ្ឋយ៉ាងតិច ... Read More »

សេចក្តីអំពាវនាវជាថ្មី ចំពោះបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ

ភ្នំពេញ៖ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានចេញសេចក្តីអំពាវនាវជាថ្មីចំពោះបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃដោយសង្កេតឃើញមានការឆ្លងកូវីដ-១៩ ក្នុងអំឡុងពេល ដែលបងប្អូនពលករនៅប្រទេសថៃធ្វើដំណើរវិល ត្រឡប់មកវិញដោយលួចលាក់ និងខុសពីបំរាមអាជ្ញាធរថៃនោះ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃសូមអំពាវនាវជាថ្មីដល់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅ ... Read More »

ប្រធានប្រដាល់ពិភពលោកអះអាងថា Conor McGregor អាចប្រកួតប្រជែងដណ្តើមជើងឯកប្រដាល់ពិភពលោកបាន

ប្រធានក្រុមប្រឹក្សាប្រដាល់ពិភពលោក លោក Mauricio Sulaiman បានបង្ហើបឱ្យដឹងថា មានលទ្ធភាពសម្រាប់ Conor McGregor អាចប្រជែងដណ្តើមជើងឯកប្រដាល់ពិភពលោកបាន។ដើម្បីឱ្យរឿងនេះកើតឡើងលោក Sulaiman បានពន្យល់ថា អ្នកប្រដាល់អៀរឡង់រូបនេះគួរតែរកជ័យជម្នះនៅលើសង្វៀនជាមួយអ្នកប្រយុទ្ធដែលមានចំណាត់ថ្នាក់ខ្ពស់ជាមុនសិន។ លោក Sulaiman បានប្រាប់ ... Read More »

Real Madrid ចាញ់ Bilbao បាត់បង់ឱកាសឡើងវគ្គផ្តាច់ព្រ័ត្រ Super Cup

ក្រុមអធិរាជស Real Madrid បានបាត់បង់ឱកាសប្រជែងពានរង្វាន់ Super Cup នៅរដូវកាលនេះ ក្រោមថ្វីជើងក្រុម Bilbao ក្នុងលទ្ធផល ២ទល់១ កាលពីរាត្រីថ្ងៃទី១៤ មករា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC ... Read More »

អាជ្ញាធរខេត្តចុះសិក្សាគម្រោងពង្រីកផ្លូវចាស់លេខ១៣ក្នុងក្រុងដើម្បីចាក់បេតុងរឹងមាំឆាប់ៗ កែលម្អសោភណភាពក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី១៤ ខែមករា២០២១ម្សិលមុិញនេះអាជ្ញាធរបានដឹកនាំក្រុមមន្ត្រីជំនាញចុះសិក្សាពីផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ក្នុងការស្ថាបនាផ្លូវបេតុងក្នុងពេលឆាប់ៗខាងមុខនេះ។ មន្ត្រីជំនាញនិងអាជ្ញាធរក្រុង រដ្ឋបាលសាលាខេត្ត បានចុះទៅសិក្សាបាញ់ថ្នាំគំនូសជាសញ្ញាសម្គាល់ ដើម្បីពង្រីកផ្លូវភ្លោះគ្រោងនឹងរៀបចំសួនច្បារពុះចែកទ្រូងផ្លូវចូលក្រុងស្ទឹងត្រែងឱ្យមានសោភណភាពទាក់ទាញ។ សព្វថ្ងៃនេះផ្លូវកាន់តែរួមតូចដោយសារប្រជាពលរដ្ឋបានសង់លំនៅឋានរំលោភលើចំណីផ្លូវសាធារណៈធ្វើឱ្យបាត់បង់សោភណភាពក្រុង ដោយមិនមានរបៀបរៀបរយទាល់តែសោះ។ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងការកកស្ទះការរំដោះទឹកដោយគ្មានប្រព័ន្ធលូរដ្ឋបាលខេត្តមានគម្រោងស្ថាបនាផ្លូវដាក់លូនិងមានសួនច្បារនៅចំកណ្ដាល និងដាក់បង្គោលភ្លើងបំភ្លឺអមសងខាងផ្លូវផងដែរ ក្រោយពេលស្ថាបនាផ្លូវរួច។ ជុំវិញរឿងនេះលោកម៉ែន ... Read More »

បើកម៉ូតូទាំងស្រវឹងហើយបត់ឆ្វេងមិនប្រយ័ត្នទៅបុកកង់រថយន្តកុងតឺន័តបើកស្របគ្នាពីក្រោយរបួសឪពុកកូន២នាក់

ខេត្តស្វាយរៀង៖ ឪពុកនិងកូន២នាក់បានរងរបួសធ្ងន់និងស្រាលខណៈជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទាំងស្រវឹងហើយបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកកង់ក្រោយរថយន្តកុងតឺន័រពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៦០-១៦១ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ អ៊ួយ ជា ... Read More »

អាជ្ញាធរខេត្តកំពង់ចាម​ មិនអនុញ្ញាតឲ្យប្រជា​កសិករ​ចំនួន​ ៣៣​គ្រួសារ​ចង់បាន​ដី​បឹង​ យកមកគ្រប់គ្រង​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួននោះទេ

ខេត្តកំពង់ចាម៖ បេីតាមការអះអាងពីលោក ផ​ន ផូ មេឃុំ​កោះ​រកា​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ បានឲ្យដឹងថា​ បន្ទាប់ពីប្រជា​កសិករ​ចំនួន​៣៣​គ្រួសារ រស់នៅ​ក្នុង​ឃុំ​កោះ​រកា បាន​នាំ​គ្នា​ស្នើ​សុំ​មក​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សុំ​ដី​បង្កបង្កើន​ផល​ដែល​មាន​ទំហំ​ប្រមាណ​៤​ទៅ​៥​ហិ​កតាស្ថិតនៅ​ទំនប់​តា​សេកដើម្បី​យកមកគ្រប់គ្រង​ជា​កម្មសិទ្ធិ​ស្របច្បាប់​នោះ​។ ប៉ុន្តែតាម​រយៈ​ការ​ស្នើ​សុំ​នេះ​មិន​ទាន់​មាន​ចម្លើយ​ឆ្លើយ​តប​ភ្លាម​ៗ​ណាមួយ​នោះ​ទេ​ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​តែ​នាំ​គ្នា​ថែរក្សា​ដី​សាធារណៈ​របស់​រដ្ឋ​។ លោកមេឃុំ​កោះ​រកា ... Read More »

កូរ៉េខាងជើងដង្ហែក្បួនព្យុហយាត្រា អបអរមហាសន្និបាតបក្ស

សារព័ត៌មានជាតិកូរ៉េខាងជើង ​ KCN ​បានផ្សាយនៅថ្ងៃទី​១៥ខែមករាថា ប្រទេសនេះបាន​ដង្ហែក្បួនព្យុហយាត្រាអបអរមហាសន្និបាតបក្សលើកទី​៨ដោយជោគជ័យ។ ក្រុមអ្នកឯកទេសបានឲ្យដឹងថា អាវុធនៅក្នុងពិធីដង្ហែក្បួននោះ មានទាំងកាំជ្រួចមីស៊ីលឆ្លងទ្វីបបាញ់ចេញពីនាវាមុជទឹក​(SLBM) ។ ទីបញ្ជាការកម្លាំងទាហានអាមេរិកប្រចាំនៅកូរ៉េខាងត្បូង​បានឲ្យដឹងថា ​ ខ្លួនកំពុងតែវិភាគទៅលើអាវុធដែលកូរ៉េខាងជើងបង្ហាញនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា ។ កន្លងមក នៅក្នុងមហាសន្និបាតបក្ស ... Read More »

ប្រវត្ត្តិភូមិ.ឃុំ ស្រុកខ្មែរ៖ ប្រវត្តិខ្លះៗអំពីការបង្កើតភូមិនៅស្រុកខ្មែរ

យោងតាមការស្រាវជ្រាវដោយលោក វ៉ាន់ វី បានពណ៌នាថា នៅសម័យបុរេប្រវត្តិសាស្រ្ត គឺពេលដែលពុំទាន់មានពាក្យ«ភូមិ»នៅឡើយ មនុស្ស​​ដំបូងប្រហែលជាបានមកតាំងលំនៅក្នុងរូងភ្នំ។ អ្នកស្រាវជ្រាវរកឃើញថា មាន​មនុស្ស​បានមករស់ក្នុងប្រទេសខ្មែរ នៅល្អាងស្ពានដែលជា​កន្លែងមួយស្ថិតនៅជិត​ក្រុង​បាត់​ដំបង​ចាប់​តាំងពីប្រហែល​៤២០០ឆ្នាំមុនគ្រិស្តសករាជ(អៀន ហ៊ែរីស ២០១០)។ នៅរវាង​១០០០ឆ្នាំក្រោយមក គេបានរកឃើញថាមានមនុស្សរស់នៅក្នុងរូងភ្នំមួយទៀតនៅ​ជិត​សមុទ្រ។ ក្នុងដំណាក់កាលនេះ ប្រជាជនខ្មែរទំនងជាបានរស់នៅក្នុងភូមិដែលមាន​កំពែងព័ទ្ធជុំវិញ ... Read More »

ក្រសួងទេសចរណ៍ ប្រកាសបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ជំនាញចុងភៅ ស្របតាមស្តង់ដាអាស៊ាន

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ម្សិលមុិញនេះ បានប្រកាសជ្រើសរើសបេក្ខជន-បេក្ខនារី ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ជំនាញចុងភៅ ដើម្បីអាចបណ្តុះបណ្តាលបន្តដល់យុវជន ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ធ្វើយ៉ាងណាឱ្យស្របតាមស្ដង់ដាអាស៊ាន (MRA)។ វគ្គបណ្ដុះបណ្ដាលទាំងពីរខាងលើនេះ ... Read More »

សូមមានការប្រុងប្រយ័ត្ន ជាមួយនឹងសារដែលបន្លំធ្វើជាសារមកពីធនាគារកាណាឌីយ៉ា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាទើបតែបានរកឃើញមានអ្នកប្រើប្រាស់មួយចំនួនបានទទួលសារ ជាភាសាអង់គ្លេសដែលបន្លំធ្វើជាសារមកពីធនាគារកាណាឌីយ៉ាដោយអះអាងថា គណនីធនាគាររបស់លោកអ្នកត្រូវបានចូលប្រើជាមួយឧបករណ៍ផ្សេងទៀត ហើយថែមទាំងផ្ដល់នូវតំណភ្ជាប់ដើម្បីឱ្យពួកគេបញ្ជាក់អំពីអត្តសញ្ញាណ (Your Canadia bank account has been logged ... Read More »

សម្រាប់ទីផ្សារពិភពលោកដំឡូងមីមានទីផ្សារហើយ! ខណៈកម្ពុជានឹងក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ

ភ្នំពេញ៖​ បេីយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ​ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធជាផ្លូវការនូវគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០–២០២៥ នឹងធ្វើឱ្យកម្ពុជាក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។​ ការថ្លែងរបស់លោករដ្ឋមន្រ្តី​ បានធ្វេីឡេីងក្នុងពិធីសម្ពោធជាផ្លូវការនូវគោលនយោបាយជាតិស្តីពីដំឡូងមី ... Read More »

ប្រទេសអូស្រ្តាលីផ្តល់ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ​ជា​ជួរ​ចំនួន​១០​គ្រឿងដល់សហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ បើតាមលោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជាបានឲ្យដឹងថា  រដ្ឋាភិបាល​អូស្ត្រាលី បានផ្តល់​ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ​ជា​ជួរ​ចំនួន​១០​គ្រឿង​បន្ថែមទៀត ជូន​ដល់​សហគមន៍​កសិកម្ម នៅក្នុង​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​បានផ្តល់​២០​គ្រឿង​នៅ​ខេត្តកំពង់ធំ​រួចមកហើយនោះ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថាជំនួយ​នេះ​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ស្តារ​ផលិតកម្ម​ស្រូវ នៅកនភកម្ពិជាដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង និង​ដើម្បី​លើកកម្ពស់​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​ក្នុងពេលជួបវិបត្តិជំងឺកូ​វីដ​-១៩​។​ លោកថា ... Read More »

សញ្ញាចំនួន៦ ដែលលោកអ្នកអាចក្លាយជាអ្នកមាន​បាន

ចំណេះដឹងទូទៅ៖​ តាមពិតទៅលោកអ្នកអាចសិក្សាសញ្ញាចំនួន៦​ដែលជាសញ្ញាឲ្យយើងអាចក្លាយជាអ្នកមានបាននៅថ្ងៃខាងមុខ។ តើ៦សញ្ញានេះមានអ្វីខ្លះ? បើចង់ដឹងច្បាស់សូមអានព័ត៌មានលំអិតមានដូចខាងក្រោម៖ សញ្ញាទី១-គឺសញ្ញាភ្លេចសៅរ៍អាទិត្យបងប្អូនត្រូវចាំប្រសិនបើជាបងប្អូនសេដអាប់ ឬក៏ចេញរកស៊ីអាជីវកម្មជាថ្ងៃដំបូងហើយបងប្អូនភ្លេចថា តើថ្ងៃនឹងថ្ងៃអ្វីហើយថ្ងៃបុណ្យអី ឬក៏ជាថ្ងៃចុងសប្ដាហ៍យើងក៏អត់ចាំ ទាំងនេះគឺជាសញ្ញាមួយដែលអ្នកទាំងអស់គ្នាកំពុងផ្ដោតលើគោដៅធ្វើវាយ៉ាងខ្លាំងចឹងអ្នកទាំងអស់គ្នានឹងក្លាយជាអ្នកមាន។ប៉ុន្តែប្រសិនបើជាអ្នកទាំងអស់គិតតែពីដើរលេងនៅថ្ងៃសៅរ៍អាទិត្យនោះ អ្នកនឹងក្លាយជាអ្នកក្រ។ សញ្ញាទី២-គឺសញ្ញាមិនចាប់អារម្មណ៍ទៅលើសម្ភារនិយម នេះគឺជាសញ្ញាមួយដែលមនុស្សទូទៅអត់មានទេ មនុស្ស៨៥ភាគរយនៅលើពិភពលោក គឺគាត់ខ្វល់ពីសម្ភារនិយម មានន័យថា ... Read More »

អភិបាលខេត្តស្ទឹងត្រែង ផ្ញើសារលិខិតគោរពជូនពរសម្ដេចតេជោ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុងឱកាស​គម្រប់​ខួប​ ៣៦ឆ្នាំ​ នៃការកាន់មុខតំណែងជានាយករដ្ឋមន្ត្រី​

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។  ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ ... Read More »

ក្រសួងធនធានទឹក សហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បេីកសិក្ខាសាលា ស្តីពីការសិក្សាលើសេវាកម្មសម្រាប់ស្រោចស្រពកសិកម្ម​នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃសុក្រ​ ២កេីត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រសួងធនធានទឹក​ និងឧតុនិយម​ សហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានបេីកនូវសិក្ខាសាលា ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនលោកយាយម្នាក់ករណីរក្សាទុកនិងជួញដូរគ្រឿងញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនលោកយាយម្នាក់ករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ... Read More »

លោក ហ៊ុន ម៉ានី ៖ សូមពលករខ្មែរមកពីថៃ ធ្វើសត្តាឡីស័ក សមត្ថកិច្ច និងអាជ្ញាធរ ការពារតាមព្រំដែន ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានថ្លែងថាដោយស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ បានបន្តកើនឡើងខ្ពស់ ក្នុងចំណោមបងប្អូនពលករ ដែលធ្វើដំណើរត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី ... Read More »

សេចក្តីជូនដំណឹង ស្តីពី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សម្រាប់ឆ្នាំសិក្សា២០២១

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្ដីពី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សម្រាប់ឆ្នាំសិក្សា២០២១។ ក្នុងនោះដោយបញ្ជាក់ថា, ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់លើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជនក្នុងយុគសម័យ ឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍១០០% ... Read More »

អាជ្ញាធររាជធានីត្រៀមរួសរាន់ស្តារប្រឡាយ លូ ក្នុងខណ្ឌ៣ភាគខាងលិចរាជធានី ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សាឆ្នាំនេះ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញត្រៀមស្តារប្រឡាយ លូ ឲ្យបានមុនរដូវវស្សានេះ នៅក្នុងខណ្ឌចំនួន៣ នៅជាយរាជធានីភ្នំពេញ នោះគឺនៅខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។ ការលើកឡើងជាគម្រោងដើម្បីស្ដារប្រឡាយ លូបង្ហូរទឹកខាងលើនេះគឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅក្នុងអង្គប្រជុំពិភាក្សាមួយដើម្បីស្ដារប្រឡាយមេធំមួយនៅទួលពង្រ១ ខណៈដែលតំបន់នេះតែងតែទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។ ... Read More »

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានជូនដំណឹងឱ្យប្រុងប្រយ័ត្ន​ចំពោះក្របី​មួយក្បាលរត់ដេញវ័ធប្រជាពលរដ្ឋ

ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅស្រុកភ្នំស្រួច​ ក្នុងឃុំដំបូករូង​ មានករណី​សត្វ​ក្របី​មួយក្បាលរត់ដេញវ័ធប្រជាពលរដ្ឋ​ នៅក្នុង​ភូមិ​ដំណាក់​ត្រាច​ នាវេលា​ម៉ោង​៦:៣០នាទី​ព្រឹក​ ថៃ្ង​ទី១៥​ ខែមករា​ ឆ្នាំ​២០២១​នេះ​ ។ តាមការបញ្ជាក់​ពីម្ចាស់សត្វក្របី​ឈ្មោះ​ ផូ​ លាង​ ... Read More »