ព័ត៌មានទាន់ហេតុការណ៍៖
'

ទិញរថយន្តបាន៤ថ្ងៃចតទុកនៅទីមុខផ្ទះពេលយប់ ត្រូវចោរបើកលួចយកទៅបាត់

ចែករំលែក៖ភ្នំពេញ ៖ បុរសម្នាក់បានទៅដាក់ពាក្យបណ្ដឹងនៅបុស្ដិ៍នគរបាលរដ្ឋបាលចោមចៅ ទាំងព្រឹកព្រលឹម បន្ទាប់ពីរូបគាត់បានភ្ញាក់ពីដំណេក ទៅមើលរថយន្តដែលទើបតែទិញមកបាន៤ថ្ងៃ ហើយចតទុកនៅមុខផ្ទះមិនឃើញ ក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ នៅចំណុផ្ទះជួលមួយក្នុងបុរីញូវថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ... Read More »

ជនបរទេសម្នាក់ស្រវឹងស្រាជិះម៉ូតូទៅបុកម៉ូតូមួយគ្រឿងទៀតរបួសស្រាល

ភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានជិះម៉ូតូរេចង្កូតក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួលរងរបួសស្រាលខ្លួនឯង។ ហេតុការណ៍នេះបានកើតកាលពីវេលាម៉ោង ១និង១០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចមុខវត្តឧណ្ណាឡោម តាមបណ្ដោយផ្លូវសុធារស ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ... Read More »

ឃាត់ខ្លួនបុរសជាឪពុកបង្កើតរំលោភកូនស្រីអាយុ១៣ឆ្នាំ៣ដង បានសម្រេច២ដង ហើយគំរាមសម្លាប់

ខេត្តក្រចេះ៖ នគរបាលស្រុកចិត្របុរី បានចាប់ឃាត់ខ្លួនបុរសជាឪពុកបង្កើតវ័យ៤៣ឆ្នាំម្នាក់ ពីបទរំលោភសេពសន្ថវៈលើកូនស្រីខ្លួនឯង ក្នុងវ័យអនីតិជន ក្រោយពីបុរសជាឪពុកអគតិរូបនេះ បានធ្វើសកម្មភាពចាប់រំលោភកូនស្រី អាយុ១៣ឆ្នាំ ចំនួន៣លើក និងបានសម្រេច២លើក ។ ចំណែកអ្នកភូមិនៅតំបន់នោះ បានលើកឡើងថា វាជារឿងមួយគួរឱ្យហួសចិត្ត និងជារឿងដែលសង្គមស្អប់ខ្ពើមបំផុត ... Read More »

ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ក្នុងចំណោម១១នាក់ ដែលចូលមកធ្វើការងារខុសច្បាប់នៅប្រទេសកម្ពុជា

ភ្នំពេញ: ជនបរទេសអន្តោប្រវេសន៍ ៧នាក់ក្នុងចំណោម១១នាក់ ភាគច្រើន ជាជនជាតិវៀតណាមត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃឃាត់ខ្លួនបញ្ជូនទៅកាន់ នាយកដ្ឋានដើម្បីបំពេញបែបបទបណ្តេញចេញពីប្រទេសកម្ពុជា ដោយឡែក៤នាក់ ទៀត មានតែលិខិតឆ្លងដែន អត់មានសៀវភៅ ការ ងារ នឹងត្រូវធ្វើការផាកពិន័យតាមច្បាប់ ។ ករណីឃាត់ខ្លួនជនជាតិវៀត ... Read More »

សេចក្តីជូនព័ត៌មានរ​បស់គណៈកម្មការចំពោះកិច្ចសម្របសម្រួលការងារទទួល និងផ្ទៀងផ្ទាត់ផែនទីពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង

សេចក្តីជូនព័ត៌មានរ​បស់គណៈកម្មការចំពោះកិច្ចសម្របសម្រួលការងារទទួល និងផ្ទៀងផ្ទាត់ផែនទីពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង Read More »

សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋ ដើម្បីប្រកបការងារ និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង

ខេត្តកំពង់ចាម៖ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋ ដើម្បីប្រកបការងារ និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង ។ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅភូមិកោះត្រង៉ោ ... Read More »

ពលរដ្ឋចាប់បានជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ដែលធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវពលរដ្ឋព័ទ្ធចាប់ខ្លួនបាន រួចស្វាគមន៍យ៉ាងចាស់ដៃគ្មានត្រាប្រណី បន្ទាប់ពីជនសង្ស័យម្នាក់នេះ ក្នុងចំណោម២ពាក់បានធ្វើសកម្មភាពឆក់កាបូបនៅតាមដងផ្លូវ ប៉ុន្តែមិនបានសម្រេចរួចមក ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ជិតស្តាតអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា ... Read More »

ជំនួបដ៏មហាកិត្តិយស និងខ្ពង់ខ្ពស់បំផុតរវាងព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង លោក ស៊ីជីនពីងប្រធានាធិបតីចិន

ទីក្រុងប៉េកាំង៖ នៅក្នុងជំនួបដ៏មហាកិត្តិយស និង ខ្ពង់ខ្ពស់បំផុតរវាង ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង លោក ស៊ីជីនពីង (Xi Jinping) ... Read More »

បុរសប្រកបមុខរបរប៉ះកង់ម្នាក់មានអាការខ្យល់ដេកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្តាលៈ បុរសជាអ្នកប៉ះកង់ម្នាក់ត្រូវបានប្រទះឃើញស្លាប់យ៉ាងអាណោចអាធ័មដោយសារអាការខ្យល់គ ។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវលំ ក្នុងតូបប៉ះកង់ ស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ កម្លាំងនគរបាលមូលដ្ឋានដែលចុះពិនិត្យដល់កន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះ ... Read More »

ម្ចាស់ស្រវឹងបាត់ស្មារតីបើករយន្តបុកបង្គោលភ្លើង

ភ្នំពេញ ៖ បុរសជាជនជាតិបរទេសម្នាក់ បានបើករថយន្តក្នុងស្ថានភាពស្រវឹងខ្លាំង បាត់បង់ស្មារតី បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងតាមផ្លូវពេញទំហឹង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ត្រង់ចំណុចខាងកើតស្តុបបូកគោ២០ម៉ែត្រ តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »

វិស័យធនាគារនៅតែបន្តរីកចម្រើនគួរឲ្យកត់សម្គាល់នៅកម្ពុជា

ភ្នំពេញ៖ ប្រទេសកម្ពុជាមានធនាគារពាណិជ្ជកម្មចំនួន៣៦ ដែលធនាគារទាំងនោះ នាំចូលនូវមូលធនសរុបចំនួន ៣៣១ លានដុល្លារ និងប្រាក់ឥណទានសរុបលើសពី ៩ កោដិដុល្លារ ដែលចំណូលទាំងនោះ គឺបានមកពីការរីកចម្រើននៅក្នុងវិស័យសំណង់ អចលនទ្រព្យ និងការបង់រំលោះផ្ទះ។វិស័យនេះនៅតែបន្តរីកចម្រើនគួរឲ្យកត់សម្គាល់ នៅកម្ពុជា ពិសេសតាមរយៈការកើនឡើងនៃទ្រព្យសកម្មឥណទាន ... Read More »

នគរបាលប្រឆាំងគ្រឿងញៀនចាប់ខ្លួនបុរសម្នាក់ដកហូតម៉ាទឹកកកទម្ងន់១២.៩៥ក្រាម

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកណ្តាលធ្វើការឡោមព័ទ្ធបង្រ្កាបចាប់ខ្លួនបុរសម្នាក់ កាលពីវេលាម៉ោង២១ និង ៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវលេខ១០៤ កែងផ្លូវ២០៨ ត្រង់ចំណុចខាងជើងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកណ្តាល ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់/ក្រុងតាខ្មៅ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ... Read More »

ចោរគាស់ផ្ទះយ៉ាងសកម្មនៅក្នុងរាជធានីត្រូវបានប្រជាពលរដ្ឋចាប់វាយស្ទើរស្លាប់ទើបប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យមានគ្នា២នាក់ដែលជាមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់បានព្រួតវាយស្ទើរស្លាប់ទើបប្រគល់អោយសមត្ថកិច្ច ពេលពួកគេបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ។ ហេតុការណ៍នេះបង្កអោយមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី១ ខែកញ្ញាឆ្នាំ២០១៥ នៅចំណុចមុខកន្លែងកោសជប់មួយកន្លែង ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះស្រី ... Read More »

ក្រុមការងារនៃនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម កំពុងសម្រុកស្តារប្រឡាយមេរលាំងជ្រៃខាងត្បូង

ភ្នំពេញៈ បន្ទាប់ពីបានស្តារកំប្លោក ត្រឹប និងពពួកវារីរុក្ខជាតិ ដែលដុះកកក្នុងតួប្រឡាយរួចមក ក្រុមការងារនៃនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម កំពុងសម្រុកស្តារប្រឡាយមេរលាំងជ្រៃខាងត្បូង ដែលមានការគោករាក់ជាង ១០ គម បន្ថែមទៀត ដើម្បីនាំទឹកទៅជួយដល់ដីស្រែបងប្អូនប្រជាកសិករ នៅក្នុឃុំវាល ... Read More »

សេចក្តីជូនដំណឹងរបស់ក្លិបអ្នកកាសែតកម្ពុជា៖

សេចក្តីជូនដំណឹងរបស់ក្លិបអ្នកកាសែតកម្ពុជា៖ Read More »

សម្ដេចតេជោហ៊ុនសែនអនុញ្ញាតឱ្យ ព្រះអង្គម្ចាស់ KARL VONHABSBOURG យាងចូល ជួបសម្ដែងការគួរសម

ភ្នំពេញ ៖ នៅក្នុងជំនួបសម្ដែងការគួរ សមជាមួយសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះ រាជាណាចក្រកម្ពុជា ព្រះអង្គម្ចាស់ KARL VONHABSBOURG ជា ប្រធានសមាគមនៃគណៈកម្មាធិការជាតិ ខែលខៀវនៃប្រទេសហុងគ្រី មានបន្ទូល ... Read More »

ស្ដ្រីម្នាក់ស្លាប់ក្រោយពេលសម្រាលកូនព្រោះមានធ្លាក់ឈាមច្រើន

ខេត្ដបាត់ដំបង ៖ ស្ដ្រីម្នាក់បានបាត់ បង់ជីវិតយ៉ាងគួរឱ្យអាណោចអាធ័ម ព្រោះតែនាងបានធ្លាក់ឈាមច្រើនពេក បន្ទាប់ពីបានសម្រាលកូននៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ដ បាត់ដំបង ។ ស្ដ្រីម្នាក់ឈ្មោះ ប៊ុន អឿង ... Read More »

អត់លុយទិញស្រាផឹកដាច់ចិត្ដលួចម៉ូទ័រកាត់ដែកយកទៅលក់ត្រូវសន្ដិសុខឃាត់ខ្លួនប្រគល់ឱ្យនគរបាល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវសន្ដិ សុខយាមច្រកចេញចូលក្នុងបុរីពិភពថ្មីឃាត់ខ្លួនប្រគល់ឱ្យនគរបាលបន្ទាប់ពី រូបគេបានលួចម៉ាស៊ីនកាត់ដែករបស់ មេជាងដែលជាអ្នករួមការងារជាមួយ គ្នាកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចំណុច ក្នុងបុរីពិភពថ្មី ក្នុងភូមិសំបួរ សង្កាត់-ខណ្ឌដង្កោ ។ តាមប្រភពមានពីសមត្ថកិច្ចបានឱ្យ ... Read More »

ជនមិនស្គាល់មុខរាយខ្សែលួសឆក់កណ្ដុរឆក់ជាប់មនុស្សស្លាប់រួចយកសាកសពបោះចូលទឹកស្ទឹង

ខេត្ដកណ្ដាល ៖ ជនមិនស្គាល់មុខ ម្នាក់បន្ទាប់ពីបានដឹងថាឧបករណ៍ឆក់ កណ្ដុររបស់ខ្លួនឆក់ជាប់បុរសម្នាក់បណ្ដាលឱ្យស្លាប់ក៏រុះរើខ្សែលួសចេញយកសាកសពទៅបោះចូលក្នុងទឹកស្ទឹងហើយគេចខ្លួនបាត់ ។ សាកសពជនរងគ្រោះបាន អណ្ដែតតាមទឹកទៅជាប់មងប្រជានេសាទនៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គបូរី ខេត្ដតាកែវ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែសីហា ... Read More »

រថយន្ដ​ដឹក​ទឹក​ផ្លែ​ឈើ​ម៉ាក​ Yeo´s​ ផ្ទុក​លើស​ទម្ងន់​ក្រឡាប់ចាក់​រាយ​ ប៉ាយ​ពេញ​ផ្លូវ​សាធារណៈ​

​ភ្នំពេញ​ ៖​ រថយន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ចំណុះ​៣​តោន​មួយ​គ្រឿង​ដឹក​ទឹក​ផ្លែ​ឈើ​ ម៉ាក​ Yeo´s​ សង្ស័យ​ផ្ទុក​លើស​ទម្ងន់​អ្នក​ បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​និង​មិន​គិត​ ដល់​សុវត្ថិភាព​ ផល​ប៉ះពាល់​គ្រោះថ្នាក់​ ដល់​អ្នក​ដទៃ​ បាន​បណ្ដាល​ឱ្យ​ក្រឡាប់​ផ្ញា​ ជើង​ចាក់ចោល​ទឹក​ផ្លែ​ឈើ​ម៉ាក​Yeo´s​ រប៉ាត់រប៉ាយ​ពេញ​ផ្លូវ​សាធារណៈ​កាលពី​ វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ ... Read More »

អ្នកនាំពាក្យក្រសួងមហាផ្ទៃច្រានចោលព័ត៌មានដែលលើកឡើងថាជនសង្ស័យគប់គ្រាប់បែកក្រុងបាងកកចូលមកកម្ពុជា

ភ្នំពេញ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ឱ្យប្រភពព័ត៌មានដឹងកាលពីព្រឹកថ្ងៃទី១ ខែកញ្ញាថា រហូតដល់ពេលនេះមិនមានជនសង្ស័យណាមួយ ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក បានមកដល់កម្ពុជានោះឡើយ ។ ការថ្លែងបែបនេះរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បន្ទាប់ពីប៉ូលិសជាន់ខ្ពស់ថៃ និយាយប្រាប់កាសែតបាងកកប៉ុស្តិ៍ថា មានជនសង្ស័យ២នាក់ ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ ស្រាល៤នាក់

ខេត្តកណ្តាលៈ មនុស្ស៣នាក់បានរងរបួសធ្ងន់ និងម្នាក់ផ្សេងទៀតរងរបួសស្រាល ក្រោយកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៤២ និងលេខ៤៣ ភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ... Read More »

ស្នងការនគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន១៦នាក់ រួមនឹងវត្ថុតាងថ្នាំញៀន៦៥កញ្ចប់

ភ្នំពេញ : កាលពីវេលាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ស្នងការរងនគរបាល រាជធានីភ្នំពេញ បានបង្ហាញមុខ ជនសង្ស័យ១៦នាក់ ជាមុខសញ្ញា ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ព្រមថ្នាំញៀន៦៥កញ្ចប់ ដាវមួយ ... Read More »

ភ្លើងឆេះក្នុងពន្ធនាគារនៅវេណេហ្ស៊ុយអេឡាស្លាប់ និងរបួសជិត៣០នាក់

រដ្ឋអាជ្ញាក្នុងប្រទេសវេណេហ្ស៊ុយអេឡាបានប្រកាសកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ថា អគ្គិភ័យបានឆាបឆេះនៅក្នុងពន្ធនាគារមួយស្ថិតនៅភាគខាងជើងវេណេហ្ស៊ុយអេឡាបណ្តាលឲ្យស្លាប់មនុស្ស១៧នាក់ និង១១នាក់ផ្សេងទៀតរងរបួស ។ ភ្លើងបានចាប់ផ្តើមឆាបឆេះនៅពាក់កណ្តាលយប់ស្ថិតនៅអគារពន្ធនាគារ Tocuyito ក្នុងរដ្ឋ Carabobo ធ្វើឲ្យជនរងគ្រោះជាបុរស៩នាក់ និងស្រ្តី៨នាក់បាត់បង់ជីវិត ។ នៅពេលនេះក្រុមស៊ើបអង្កេតកំពុងស្រាវជ្រាវរកមូលហេតុដែលនាំឲ្យអគ្គិភ័យកើតឡើង ។ ... Read More »

ភ្លើងចង្រ្កានបាយរាលឆាបឆេះលំនៅឋានពលរដ្ឋអស់មួយខ្នងនៅស្រុកកោះធំ

ខេត្តកណ្តាល៖ អគ្គិភ័យមួយផ្តើមចេញពីភ្លើងចង្រ្កានបាយបានរាលឆេះអស់ផ្ទះមួយខ្នងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ស្ថិនៅចំណុចក្នុងព្រែកលោក ចម្ងាយពីផ្លូវជាតិលេខ២១ ប្រវែង១.០០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ។ សេចក្តីរាយការណ៍បានឲ្យដឹងថា លំនៅឋាននេះជាកម្មសិទ្ធិរបស់ឈ្មោះ ... Read More »

សាលាកងរាជអាវុធហត្ថកំបូលធ្វើពិធីផ្សព្វផ្សាយស្តីពីការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលាកងរាជអាវុធហត្ថកំបូល បានធ្វើពិធីផ្សព្វផ្សាយស្តីពីការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ដល់នាយទាហាន និងនាយទាហានរងនៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ដោយយោងតាមផែនការលេខៈ ៣៣/២០១៥ ផក ... Read More »

ជនសង្ស័យបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកដែលថារស់នៅក្នុងប្រទេសទួរគីនោះបានបដិសេធពាក់ព័ន្ធ

ការស្វែងរករបស់ប៉ូលិសថៃក្រុមជនសង្ស័យនៅពីក្រោយខ្នងការគប់គ្រាប់បែកនៅទីកន្លែងសម្រាប់ធ្វើសក្ការបូជាកណ្តាលទីក្រុងបាងកកនោះស្ថិតនៅក្នុងស្ថានភាពមួយមិនទាន់ឃើញពន្លឺនៅឡើយកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ខណៈដែលក្រុមប៉ូលិសបានអះអាងថា ជនសង្ស័យ២នាក់ត្រូវបានចាប់ខ្លួន ហើយក្នុងចំណោមជនសង្ស័យម្នាក់បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា នាងជាជនស្លូតត្រង់ និងជាអ្នកដែលរស់នៅក្នុងទឹកដីទួរគី ។ រយៈពេល២សប្តាហ៍កន្លងមកហើយ ការបំផ្ទុះគ្រាប់បែកនៅទីសក្ការបូជា Erawan ត្រូវបានក្រុមល្មើសធ្វើឡើង ... Read More »

ផ្ទុះអាវុធអាណាធិបតេយ្យបណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ ករណីផ្ទុះបែបអាណាធិបតេយ្យបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់កំពុងស្ថិតក្រោមការ សង្គ្រោះបន្ទាន់នៅមន្ទីរមន្ទីរពេទ្យ ។ ហេតុការណ៍ផ្ទុះអាវុធបណ្តាលឲ្យមនុស្សរបួសនេះបាន កើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចក្នុងភូមិឃ្លាំងសាំង ផ្លូវ ជាតិលេខ៥(ទល់មុខក្លឹបនាគមាស) សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ជនរងគ្រោះមានឈ្មោះ ... Read More »

ជិះម៉ូតូក្នុងល្បឿនលឿនឆ្លងផ្លូវជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់២នាក់

ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែបុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន រួចបានបត់ឆ្លងផ្លូវទៅខាងឆ្វេង ក៏បានជ្រុលទៅបុកម៉ូតូ មួយគ្រឿងទៀត ក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង កាលពីវេលាម៉ោង៧នឹង២០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ នៅចំណុចមុខបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៧០ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ... Read More »

បើករថយន្ដបុករបងក្រុមហ៊ុនផលិតស្រា SKD របួសធ្ងន់ ស្រាល៣នាក់

ភ្នំពេញ: យុវជនបីនាក់ ស្រវឹងស្រាបើករថយន្ដឡង់គ្រីស័រមួយគ្រឿងក្នុងល្បឿនលឿន មិនបានប្រុងប្រយ័ត្នជ្រុលចង្កូតបុករបងក្រុមហ៊ុនផលិតស្រា SKD ពេញទំហឹង បណ្ដាលអោយរថយន្ដក្រឡាប់ជាច្រើនជុំរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០០និង២៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវជាតិលេខ៥ ... Read More »