ព័ត៌មានទាន់ហេតុការណ៍៖
'

រឿង៖ ពេលដែលខ្ញុំបើកភ្នែក(តចប់)

លុះព្រឹកឡើង ឌឹម ដែលជាប្រធានសហករណ៍ និងជាអ្នករាយការណ៍ទៅថ្នាក់លើ ត្រូវអង្គការបណ្ដើរចេញទៅ។ ឪពុករបស់ខ្ញុំកាន់តែអស់ចិត្តថាអាចនៅបន្តទៀត។ ថ្ងៃនោះឪពុករបស់ខ្ញុំអង្គុយសំលៀងកាំបិតបណ្ដើរនឹកគិតបណ្ដើរថា ព្រឹកនេះ ឌឹមព្រឹកស្អែកអាចនឹងដល់វេនគាត់ម្ដង។ ឪពុករបស់ខ្ញុំ តាំងចិត្តថាប្រសិនឮសំឡេងមនុស្សចម្លែកមកហៅ គាត់នឹងមិនឲ្យចូលមកចាប់គាត់បានជាដាច់ខាត។ គាត់ស៊ូស្លាប់នឹងគ្រាប់កាំភ្លើង ក៏មិនឲ្យពួកគេធ្វើទារុណកម្មឡើយ។ យប់នោះគាត់ដេកមិនលក់សោះរហូតជិតភ្លឺ។ ... Read More »

ស្វែងយល់ អំពី ធម្មនុញ្ញអាស៊ាន មាត្រា២ អំពីគោលការណ៍ ចំណុច២

ភ្នំពេញ ៖ ធម្មនុញ្ញអាស៊ាន មាត្រា២ អំពីគោលការណ៍ ចំណុច២ បានចែងថា អាស៊ាន និងរដ្ឋសមាជិកត្រូវអនុវត្តឱ្យស្របតាមគោលការណ៍ដូចខាងក្រោម៖ គោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃរដ្ឋសមាជិក អាស៊ានទាំងអស់ ... Read More »

ការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក៖ ប្រទេសជាច្រើនប្រតិកម្ម អ៊ីស្រាអែលហៅអ៊ីរ៉ង់ថាជាការគំរាមកំហែងដល់ពិភពលោក

ប្រទេសជាច្រើននៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងបានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសកាតា។ អ៊ីរ៉ង់អះអាងថា គោលដៅនៅឆ្ងាយពីតំបន់លំនៅឋាន និងទីក្រុងក្នុងប្រទេសកាតា។ នៅព្រឹកព្រលឹមថ្ងៃទី 24 ខែមិថុនា (ម៉ោងនៅកម្ពុជា)អ៊ីរ៉ង់បានប្រកាសចាប់ផ្តើមយុទ្ធនាការឆ្លើយតប ដោយបានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅកាន់មូលដ្ឋានទ័ពអាកាស Al Udeid របស់អាមេរិកក្នុងប្រទេសកាតា។ យោងតាម AFP ... Read More »

រកឃើញសាកសពស្ត្រីម្នាក់ដែលបាត់ខ្លួន ឃើញតែម៉ូតូ,សមត្ថកិច្ចថាជនរងគ្រោះហូរតាមទឹកគួចពេលដាច់ផ្លូវ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា ស្រ្តីម្នាក់អាយុ៥៥ ឆ្នាំដែលបាត់ខ្លួនតាមទឹកហូររយៈពេល៣ថ្ងៃកន្លងមក ពីការបាក់ផ្លូវចេញ ចូលក្បាលឆាយ បច្ចុប្បន្នរកសាកសពឃើញហើយនៅព្រឹកថ្ងៃ២៤ ខែ មិថុនា ឆ្នាំ២០២៥នេះ។ ស្ត្រីរងគ្រោះឈ្មោះ ទ្រី ផល្លី ជាចុងភៅនៅភោជនីយដ្ឋានមួយកន្លែង នៅតំបន់អូរ៣ ... Read More »

សូមប្រុងប្រយ័ត្នថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ មានអ្នកឆ្លងថ្មី ០៣នាក់, មានអ្នកជាសះស្បើយ ០៣នាក់ និងគ្មានអ្នកជំងឺស្លាប់

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានអ្នកឆ្លងថ្មី ០៣នាក់, មានអ្នកជាសះស្បើយ ០៣នាក់ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »

ក្នុងជម្លោះអ៊ីរ៉ង់នឹងអ៊ីស្រាអែល៖ ថៃ នឹងប្រឈមខ្វះថាមពល បើអ៊ីរ៉ង់បិទច្រកនាំប្រេង Hormuz

ប្រទេសថៃ៖ ប្រសិនបើអ៊ីរ៉ង់ អនុវត្តវិធានការបិទច្រកដឹកជញ្ជូនឆ្លងកាត់ប្រេងនៅមជ្ឈឹមបូព៌ាទៅកាន់ក្នុងសកលលោក បន្ទាប់ពីសភានៃសាធារណៈរដ្ឋអ៊ីស្លាមនេះបានអនុម័តដើម្បីបិទច្រកសមុទ្រ Hormuz ប្រទេសថៃ អាចប្រឈមមុខនឹងការរំខានផ្នែកថាមពលខ្លាំង។ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ (TDRI)។ វិទ្យាស្ថានស្រាវជ្រាវ (TDRI) បាននិយាយថា ប្រទេសថៃ ត្រូវបានរាយការណ៍ថា បានពឹងផ្អែកលើការនាំចូលថាមពលយ៉ាងច្រើនពីតំបន់មជ្ឈិមបូព៌ា ... Read More »

លោក Wang Yi ជួបពិភាក្សា ការងារ ដោយឡែកពីគ្នា ជាមួយអតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា

អន្តរជាតិ ៖ នេះជាការចេញផ្សាយពីគេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ លោក Wang ... Read More »

អាជីវករ ខ្មែរលក់ដូរក្នុងផ្សារថៃ (រោងក្លើ) ជាប់គាំង មិនបានចេញមកកម្ពុជា

ខេត្តបន្ទាយមានជ័យ៖ ក្រុមអាជីវករខ្មែរ ដែលលក់ដូរប្រកបរបរ រកស៊ីក្នុងប្រទេសថៃ (ផ្សាររោងក្លើ ស្រុកអារញ្ញ) កំពុងតែជាប់គាំងមិនបានមកលំនៅឋានរបស់ខ្លួនវិញចំណែកប្រជាពលរដ្ឋថៃមានការ កកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបន្ទាប់ពីភាគី ថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគី នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ។ មន្ត្រីច្រកទ្វារអន្តរជាតិខាងលើបញ្ជាក់ថាៈ ជារាល់ថ្ងៃភាគីថៃតែងតែបើកច្រកទ្វារព្រំដែនម៉ោង ៨និង០០នាទីព្រឹកដោយឡែកភាគីកម្ពុជាបើកច្រកព្រំដែនក្រោយភាគីថៃនៅម៉ោង៩និង០០នាទី ... Read More »

បុរសម្នាក់ចេញពីពេទ្យ ជិះឡំប្រឺតាមកដាច់ខ្យល់ស្លាប់កណ្ដាលផ្លូវ ហើយអ្នកបើកបរបើកចូលសាលាសង្កាត់ភ្នំពេញថ្មីអោយជួយ

ភ្នំពេញ៖ បុរសម្នាក់បានជិះឡំប្រឺតាចេញពីមន្ទីរពេទ្យក្នុងគោលបំណងទៅផ្ទះ ហើយដាច់ខ្យល់ស្លាប់នៅតាមផ្លូវត្រូវ អ្នកបើកបរដឹកចូលទៅសាលាសង្កាត់ភ្នំពេញថ្មី ដើម្បីឲ្យជួយអន្តរាគមន៍ហើយបង្កឲ្យមានការភ្ញាក់ផ្អើលឡើង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៥ នៅមុខសាលាសង្កាត់ភ្នំពេញថ្មីដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៩៧៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បុរសរូបនោះឈ្មោះ ឆុន ... Read More »

អ្នកនាំពាក្យសម្តេច ហ៊ុន សែន ហៅការប្តឹងសម្តេច ហ៊ុន សែន បញ្ហាសំឡេងសន្ទនាជាមួយនាយករដ្ឋមន្រ្តីថៃជាលេងល្បែងកូនក្មេង បិទបាំងភាពអាម៉ាស់

ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងចាត់ទុក ថៃប្តឹងសម្តេច ហ៊ុន សែន រឿងសំឡេងសន្ទនារវាងសម្តេច និង នាយករដ្ឋមន្រ្តីថៃថា ... Read More »

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ៖ ជនជាតិកូរ៉េ ២១នាក់ ពាក់ព័ន្ធករណីបោកប្រាស់តាមទូរស័ព្ទ និងចាប់ជំរិត ត្រូវឃាត់ខ្លួននៅប្រទេសថៃ

ប្រទេសថៃ៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ មានដូចជា៖ ទូរទស្សន៍ JTBC, YTN, Channel A និង SBS បានចុះផ្សាយកាលពីថ្ងៃទី២២ ខែមិថុនាថ្មីៗនេះថា៖ អាជ្ញាធរថៃបានធ្វើការចាប់ឃាត់ខ្លួនជនជាតិកូរ៉េចំនួន ២១នាក់ នៅទីក្រុង ... Read More »

មន្ត្រីម្នាក់ដែលត្រូវទឹកកួចយកទៅបាត់កាលពីថ្ងៃអាទិត្យបានរកឃើញសាកសពហើយនៅចំណុច អូរយាយផាត នាព្រឹកថ្ងៃអង្គារនេះ

ខេត្តកោះកុង៖ លោកអភិបាលស្រុកគិរីសាគរ បានឱ្យដឹងថា នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៦ និង ២៥នាទីព្រឹក កម្លាំងនគរបាលប៉ុស្តិ៍ ភ្ញីមាសនិងកម្លាំង អធិការដ្ឋាននគរបាលស្រុកគិរីសាគរ សហការជាមួយអាជ្ញាធរឃុំ ... Read More »

រដ្ឋមន្ត្រី ហួត ហាក់៖ មគ្គុទ្ទេសក៍ទាំងអស់ បានខិតខំ ប្រឹងប្រែងលះបង់ទាំងឆន្ទៈ ប្រាជ្ញា ស្មារតី ពេលវេលា និងធនធាន ដោយបានដើរតួនាទីជាតួអង្គដ៏សំខាន់ ដើម្បីនាំកម្ពុជា ទៅកាន់ពិភពលោក និងនាំពិភពលោក មកកាន់កម្ពុជាវិញ

ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍​ នៅព្រឹកថ្ងៃ​អង្គារ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីម្សិលមិញនេះ​បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាបសម្រាប់ឆ្នាំ២០២៥ ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៥ថ្ងៃ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងនិងជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់វិស័យទេសចរណ៍នាពេលបច្ចុប្បន្ន។  ... Read More »

អបអរសាទរ! ពលករខ្មែរចំនួន ៣៤នាក់ ទទួលបានឱកាសការងារភ្លាមៗនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ

ខេត្តកោះកុង ៖ ពលករខ្មែរចំនួន ៣៤នាក់ដែលទើបវិលត្រឡប់ពីប្រទេសថៃ នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានទទួលឱកាសការងារនៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង និងតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ក្នុងខេត្តកោះកុងក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ ... Read More »

ម្ចាស់ក្រុមហ៊ុនZoomបង្ហើបថាជោគជ័យពុំមានតល្យភាពជីវិត-ការងារឡើយតែគ្រួសារសំខាន់បំផុត

នាយកប្រតិបត្តិក្រុមហ៊ុន Zoom លោក Eric Yuan ដែលជាមហាសេដ្ឋីជនជាតិអាមេរិកដើមកំណើតចិនដែលមានជាងគេបំផុតមួយរូប ជឿជាក់ថា ព្រំដែនរវាងការងារ និងជីវិតផ្ទាល់ខ្លួនបានរលាយបាត់ទៅហើយសម្រាប់អ្នកជោគជ័យ ប៉ុន្តែលោកទទូចថាគ្រួសារត្រូវយកអាទិភាពនៅពេលមានជម្លោះកើតឡើង។ Yuan បាននិយាយនៅក្នុងវគ្គថ្មីនៃកម្មវិធី Grit podcast ដែលត្រូវបានដកស្រង់ដោយ ... Read More »

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និង លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំសិក្ខាសាលា ស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ជាមួយលោកស្រី ... Read More »

រថយន្តបុកម៉ូតូរងរបួសធ្ងន់ម្នាក់ ម្ចាស់រថយន្តបើកគេចខ្លួនបាត់

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់រងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍បង្ករដោយរថយន្តបុកម៉ូតូ នៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ(១៧-១៨)ផ្លូវ២៥៦D ស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថាៈ ក្មេងរងគ្រោះឈ្មោះ ស៊ុន ណាវីន ... Read More »

កីឡាករវាយ​កូនបាល់​ជប៉ុន Kei Nishikori សុំទោស​ជា​សាធារណៈ​ដែលបានក្បត់ប្រពន្ធ​សាងស្នេហ៍ជាមួយ​តារា​ម៉ូឌែល

តារាវាយកូនបាល់ជប៉ុន Kei Nishikori អតីតកីឡាករលំដាប់លេខ៤ពិភពលោក បានចេញមុខសុំទោសជាសាធារណៈដល់ភរិយា Mai Yamaguchi និងកូនទាំងពីរ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយតារាម៉ូឌែល Azuki Oguchi ។ យោងតាមសារព័ត៌មាន ​​Shukan ... Read More »

សហម្ចាស់ក្រុមហ៊ុន New York Jetsទិញភាគហ៊ុននៅក្លឹប Crystal Palace

សហម្ចាស់ក្រុមហ៊ុន New York Jets លោក Robert Wood Johnson បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្របច្បាប់មួយដើម្បីទិញភាគហ៊ុនរបស់ Eagle Football Holding នៅ Crystal Palace ... Read More »

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន

ខេត្តសៀមរាប ៖ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ  នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការ ... Read More »

អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នាខេត្ត សៀមរាប ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ Recommendations of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia and the Honorary President of Union of Youth Federations of Cambodia (UYFC), at the Closing of the Central Committee Meeting of UYFC Siem Reap Province, 23 June 2025

ខេត្តសៀមរាប ៖ អនុសាសន៍របស់សម្តេចមហាបវរធិបតី ៖  ១. ដើម្បីធានានូវភាពរឹងមាំ នៃរចនាសម្ព័ន្ធចាត់តាំងគ្រប់ថ្នាក់, យើង ត្រូវបន្តយកចិត្តទុកដាក់ធ្វើ ទំនើបកម្មស្ថាប័ន ឱ្យក្លាយជាយន្តការមានរដ្ឋបាលទំនើប, ដោយផ្អែកលើស្មារតីលក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុង និង ... Read More »

Atletico ធ្លាក់ចេញពី Club World Cup បើទោះបីជាឈ្នះ Botafogo ក៏ដោយ

គ្រាប់បាល់ស៊ុតបញ្ចូលទីចុងម៉ោងរបស់កីឡាករ Antoine Griezmann បានជួយឱ្យក្រុម Atletico Madrid ទទួលជ័យជម្នះ 1-0 លើក្រុម Botafogo កាលពីថ្ងៃចន្ទ ប៉ុន្តែជ័យជម្នះនេះមិនអាចជួយសង្គ្រោះក្រុម LaLiga ពីការធ្លាក់ចេញពីវគ្គចែកពូលក្នុងព្រឹត្តិការណ៍ Club ... Read More »

ណាហ្គាវើលដ៍ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងបរិស្ថាន គាំទ្រដល់យុទ្ធនាការ “ពន្លកបៃតង”

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីពេលថ្មីៗនេះបានចាប់ដៃគូ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងបរិស្ថានគាំទ្រដល់យុទ្ធនាការ “ពន្លកបៃតង”។ កិច្ចសហការនេះ គាំទ្រ និងពង្រីកកម្មវិធីដាំកូនឈើនៃយុទ្ធសាស្ត្រកម្ពុជាបៃតងដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ គំនិតផ្តួចផ្តើមនេះបង្ហាញកាន់តែច្បាស់ពីការប្តេជ្ញាចិត្តបន្តបន្ទាប់របស់ក្រុមហ៊ុនដើម្បីជួយបង្កើនគម្របព្រៃឈើ និងសម្រេចអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ របស់ប្រទេសកម្ពុជា។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ណាហ្គាវើលដ៍នឹងផ្តល់ទឹកប្រាក់ ១០០.០០០ ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ចែករំលែកចំណេះដឹងស្ដីពីការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាដល់ប្រតិភូអនាគតអ្នកដឹកនាំវ័យក្មេងនៃប្រទេសទីម័រឡេស្ដេ

ភ្នំពេញ៖ លោក ឡា វិបុល អនុរដ្ឋលេខាធិការតំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាលជាមួយប្រតិភូអនាគតអ្នកដឹកនាំវ័យក្មេងនៃប្រទេសទីម័រឡេស្តេ (Timor-Leste) ដែលដឹកនាំដោយលោក Bonino Barros មន្ត្រីជំនាញគាំទ្របច្ចេកទេសនៃស្ថានឯកអគ្គរដ្ឋទីម័រឡេស្ដេប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ... Read More »

ប្រមុខក្រសួងមហាផ្ទៃ ផ្ដល់សារៈសំខាន់ដល់ការស្ដារនីតិសម្បទា ការវិនិយោគទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី

ភ្នំពេញ​៖​ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការស្តារនីតិសម្បទាអ្នកមានគ្រឿងញៀន ឬការបន្សាបគ្រឿងញៀន គឺជាការផ្តល់ឱកាសដល់អ្នកញៀនគ្រឿងញៀនបានកែខ្លួនវិលត្រឡប់មកធ្វើជាពលរដ្ឋល្អ។ បើតាម លោកអភិសន្តិបណ្ឌិត ការស្ដារនីតិសម្បទាអ្នកមានគ្រឿងញៀន ត្រូវការជាចាំបាច់នូវការគាំទ្រលើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញ ទាំងក្រុមគ្រួសារ ... Read More »

ស្ត្រីវ័យ៤១ឆ្នាំម្នាក់​ នៅស្រុកពួក ខេត្តសៀមរាប ឆ្លងជំងឺផ្ដាសាយបក្សី H5N1 កំពុងមានសភាពធ្ងន់ធ្ងរ

ខេត្តសៀមរាប​៖​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើស្ត្រីអាយុ ៤១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ ... Read More »

ពាក់មួក​សុវត្ថិភាព​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់​! មនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ២នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​!

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ... Read More »

ព្យុះទី២ ក្នុងឆ្នាំ២០២៥ ឈ្មោះ សេពផេត (Sepat) T2502 ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ​ ប៉ុន្តែ​អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់៣០%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ព្យុះទី២ ក្នុងឆ្នាំ២០២៥ ឈ្មោះ សេពផេត (Sepat) T2502 មានឥទ្ធិពលលើសម្ពាធទាប ដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ... Read More »

ប៉ូលិសថៃ៖ នាយករដ្ឋមន្ត្រី Paetongtarn នឹងត្រូវអញ្ជើញឱ្យឆ្លើយបំភ្លឺរឿងឃ្លីបសំឡេង

ទីក្រុង​បាងកក៖ បើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation បាននិយាយថា​ អគ្គស្នងការនគរបាលជាតិថៃ បាននិយាយនៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ថា ក្រុមអ្នកស៊ើបអង្កេតនឹងអញ្ជើញនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ... Read More »

បុរសជាមុខសញ្ញាចាស់ ត្រូវសមត្ថកិច្ចក្រុងអរិយក្សត្រឃាត់ខ្លួន ពាក់ព័ន្ធរក្សាទុក និងប្រើប្រាស់គ្រឿងញៀន

ខេត្តកណ្ដាល៖ កម្លាំងនគរបាលក្រុងអរិយក្សត្រ បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីរក្សាទុក និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង ១៥:១០នាទីរសៀល ថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ ២០២៥។ ប្រតិបត្តិការនេះធ្វើឡើងនៅខ្ទមស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅភូមិតាស្គរ ... Read More »