ព័ត៌មានទាន់ហេតុការណ៍៖
'

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក “

ភ្នំពេញ ៖ អតីតគ្រូរូបវិទ្យាដ៏ល្បីម្នាក់ នាទសវត្សរ៍ឆ្នាំ១៩៨០នៃសាលាបាក់ទូក កំពុងសម្រាកវះកាត់ជើងនៅមន្ទីរពេទ្យព្រះអង្គឌួងដោយទទួលបានការយកចិត្តទុកដាក់ពីអតីតកូនសិស្ស និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូកជាមួយគ្នា! នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ អតីតសិស្សសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ មួយក្រុមរួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក បាននាំយកនូវថវិកា ដែលបានមកពីការចូលរួមពីអតីតអតីតលោកគ្រូអ្នកគ្រូ និងសិស្សរួមជំនាន់ សរុបចំនួន៨,០១០ដុល្លារ ... Read More »

ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានប្តេជ្ញាចិត្តក្នុងការកសាងសហគមន៍វាសនារួម នៃសន្តិភាព និងវិបុលភាព ឲ្យកាន់តែប្រសើរឡើងនៅក្នុងតំបន់

ភ្នំពេញ ៖ ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានប្តេជ្ញាចិត្តក្នុងការកសាងសហគមន៍វាសនារួម នៃសន្តិភាព និងវិបុលភាព ឲ្យកាន់តែប្រសើរឡើងនៅក្នុងតំបន់។ សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ... Read More »

រាប់ថយក្រោយស្វាគមន៍ឆ្នាំ២០២៤ ជាមួយណាហ្គាវើលដ៍!

ភ្នំពេញ៖​ ណាហ្គាវើលដ៍ នឹងទទួលស្វាគមន៍ឆ្នាំថ្មី២០២៤ ជាមួយការប្រគំតន្ត្រីដ៏កក្រើក រាត្រីកម្សាន្តនៅតាមក្លឹប ប្រូម៉ូសិនម្ហូប ភេសជ្ជៈ និងការផ្តល់ជូនជាច្រើនទៀត! សូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់ចូលរួមឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៣១ ខែធ្នូ និងរាប់ថយក្រោយស្វាគមន៍ឆ្នាំសកលនៅក្នុងព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំដែលមានតែម្តងក្នុងមួយឆ្នាំក្នុងរាជធានីភ្នំពេញ។ ទស្សនាដោយសេរី! តន្ត្រីឆ្លងឆ្នាំដ៏ធំរបស់ណាហ្គាវើលដ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទិន្នន័យ គឺជាផែនទី និងត្រីវិស័យ ដែលជួយឱ្យរដ្ឋាភិបាលធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ ទិន្នន័យ គឺជាផែនទី និងត្រីវិស័យ ដែលជួយឱ្យរដ្ឋាភិបាលធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​ នាឱកាស​អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ នាឱកាស​អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផល ចុង ក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ ... Read More »

អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ស្រែកថាអយុត្តិធម៌ណាស់បង្រៀនរយៈពេល១៦ឆ្នាំហើយត្រូវបានការិយាល័យអប់រំក្រុងបញ្ឈប់អោយបង្រៀន….. បញ្ឈប់គ្រូចាស់ ដាក់គ្រូក្មេង?

ខេត្តបន្ទាយមានជ័យ៖ អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ស្រែកថា អយុត្តិធម៌ណាស់បង្រៀនរយៈពេល១៦ឆ្នាំហើយត្រូវបានការិយាល័យអប់រំក្រុងបញ្ឈប់អោយបង្រៀននៅសាលាបឋមសិក្សាសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ អ្នកគ្រូឈ្មោះ អឿ មុន្នី ដែលជាគ្រូបង្រៀនសាលាបឋមសិក្សាសុខសាន្តបានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកអាខោនផ្ទាល់ខ្លួននិងមានរូបភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រគល់ប័ណ្ណសសើរនិងរូបភាពអ្នកគ្រូថតមុខការិយាល័យអប់រំក្រុងប៉ោយប៉ែតនិងសិស្សក្នុងសាលារៀននិងសំណេរដែលមាន ខ្លឹមសារថា៖ សូមគោរពជូនសម្តេចតេជោ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ... Read More »

ឧបនាយករដ្ឋមន្ដ្រី ស សុខា៖ អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចមិនចូលមកសារភាព បើជាសមត្ថកិច្ចត្រូវបណ្ដេញចេញ ពីក្របខ័ណ្ឌតែម្ដង !

ខេត្តព្រះសីហនុ ៖ អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចមិនចូលមកសារភាព បើជាសមត្ថកិច្ចត្រូវបណ្ដេញចេញ ពីក្របខ័ណ្ឌតែម្ដង ! នេះជាប្រសាសន៍ របស់លោកអភិសន្តិបណ្ឌិត ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រារព្ធទិវាអន្ដរជាតិ រំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ... Read More »

ឈ្មួញកណ្ដាលទិញស្រូវនាងខុនធ្លាក់តម្លៃនៅសល់ជាង៩ពាន់បាត កាលពីដើមដៃ១តោនជាង១ម៉ឺនបាត

ខេត្តបន្ទាយមានជ័យ៖ នៅចុងខែធ្នូ ឆ្នាំ២០២៣នេះក្រុមឈ្មួញកណ្ដាលបានទិញស្រូវនាងខុនធ្លាក់តម្លៃនៅសល់តែជាង៩ពាន់បាត ព្រោះកាលពីដើមដៃ១តោនជាង១ម៉ឺនបាតនៅក្នុងខេត្តបន្ទាយមានជ័យ។    ប្រជាកសិករបានប្រាប់ថា នៅដើមខែធ្នូដែលប្រជាកសិករដល់រដូវប្រមូលផលស្រូវកណ្តាលជាប្រភេទស្រូវនាងខុនឃើញឈ្មួញកណ្តាលដើរទិញស្រូវដល់ស្រែដែលជាប្រភេទស្រូវសើមឈ្មួញទិញក្នុង១តោនតម្លៃ១០,៥០០បាត បើប្រៀបធៀបកាលពីឆ្នាំ២០២២កន្លងទៅស្រូវនាងខុនសើមឈ្មួញទិញ១តោនតំលៃ៧,០០០ទៅ៨,០០០បាត។    ប្រជាកសិករបានបញ្ជាក់ថា៖ នៅពេលដែលប្រជាកសិករប្រមូលផលស្រូវនាងខុនច្រើនឈ្មួញទិញធ្លាក់តម្លៃ១តោនបានតែ៩,០០០ទៅ៩,៥០០បាតនៅឃុំអូរប្រាសាទនិងឃុំរហាត់ទឹក ស្រុកមង្គលបុរី ដែលសុំអោយមន្ទីរពាណិជ្ជកម្មខេត្តនិងមន្ត្រីពាក់ព័ន្ធចុះពិនិត្យនិងកំណត់តម្លៃអោយបានច្បាស់លាស់ចំពោះឈ្មួញកណ្តាលដែលទិញស្រូវឡើងចុះតាមមាត់ថា។    លោក ... Read More »

ស្វែងយល់ មូលហេតុសំខាន់ៗនៃជំងឺទល់លាមករ៉ាំរ៉ៃ!

ភ្នំពេញ ៖ ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ ។   ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកក្តា និងមូលហេតុជាច្រើនទៀតដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ដែលបង្កអោយមានជាជំងឺនេះកើតឡើងមកបាន ... Read More »

ប្រជាពលរដ្ឋរស់នៅតាមភូមិសាស្ត្រជួរភ្នំដងរែក និងភាគឦសាន សូមថែរក្សាសុខភាពខណៈអាកាស​ធាតុ​ បន្តចុះត្រជាក់ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្ដីជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣៖ ក្រសួង​ធនធាន​ទឹក​ បានបញ្ជាក់ថា​ ទ្រនុងនៃសម្ពាធខ្ពស់នៅលើប្រទេសចិនថមថយឥទ្ធិពល ជាមួយនឹងខ្យល់មូសុងឦសានបក់ពីមធ្យមទៅបង្គួរ មកលើប្រទេសកម្ពុជា។ ជាក់ស្ដែង​ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ... Read More »

ក្មេងទំនើងប្រុសស្រីជិត៣០០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងធ្វើការណែនាំអប់រំនៅក្នុងកោះពេជ្រ

ភ្នំពេញ៖ កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានធ្វើការឃាត់ខ្លួនក្មេងទំនើងប្រុសស្រីជិត ៣០០នាក់ ដើម្បីធ្វើការអប់រំណែនាំ ខណៈដែលបទល្មើសហិង្សាវ៉ៃកាប់ចាក់គ្នានៅលើដងផ្លូវកំពុងកើតមានឡើងដោយសារពួកគេជាក្មេងទំនើង។ ប្រតិបត្តិការឃាត់ខ្លួនណែនាំនេះ គឺធ្វើឡើងនៅយប់វេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ នៅក្នុងតំបន់ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

រថយន្តJeep បេីកលឿនបត់ស្ដាំមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូពីរគ្រឿង​ បណ្ដាលឱ្យមនុស្ស២នាក់រងរបួស

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តម៉ាក Jeep មួយគ្រឿងបត់ស្ដាំមិនប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកម៉ូតូធំពីក្រោយ បណ្ដាលឱ្យអ្នកជិះម៉ូតូ២នាក់ដួលរងរបួស​ កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ៤៦៦  ស្ថិតក្នុងសង្កាត់ទន្លេបានសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ។  ... Read More »

បុរសម្នាក់រងរបួសធ្ងន់​ខណៈជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តស៊េរីទំនេីបពេញទំហឹង

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូឌ្រីមបោះពួយក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿងដែលកំពុងបត់ចូលភោជនីយដ្ឋានមួយកន្លែងចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវដីថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ... Read More »

រថយន្តកែច្នៃបំពង់ស៊ីម៊ាំង ត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ម្ចាស់មកអប់រំ និងណែនាំឲ្យដោះស៊ីម៊ាំងចេញ!

ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាក Mercedes CLA 45 ពណ៌ស(បិទស្កុត ពណ៌ត្រួយចេក) ស្លាកលេខ 2BR-9829 បំពាក់បំពង់ស៊ីម៊ាំងកែច្នៃ បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ ... Read More »

រថយន្តស្ទូចបេីកបុកនឹងកិនម៉ូតូស្គូពីនៅមុខពេទ្យរុស្សុី​រងការខូចខាត​យ៉ាងដំណំ

ភ្នំពេញ​ ៖​ បុរសម្នាក់​ បានបេីករថយន្តស្ទូចមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូស្គូពីពីក្រោយ​ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ​ តែនារីរងគ្រោះម្ចាស់ម៉ូតូខ្ទាតចេញក្រៅរងរបួសស្រាល ដោយបង្កការភ្ញាក់ផ្អេីល​ និងស្ទះចរាចរណ៍ដល់អ្នកដំណេីរកាលវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣​ នៅតាមបណ្ដោយផ្លូវ២៧១​ ត្រង់ចំណុចមុខមន្ទីរពេទ្យរុស្សុី​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ ... Read More »

ក្រសួងបរិស្ថានគាំទ្រការវិនិយោគដោយប្រើថាមពលស្អាតដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាសហគមន៍

ភ្នំពេញ៖ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងគាំទ្រចំពោះក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (MirarthAgri Teach Co., Ltd.)ដែលបានវិនិយោគ និងកែច្នៃស្វាយចន្ទី ដើម្បីនាំចេញទៅប្រទេសជប៉ុនតាម រយៈការពង្រីករោងចក្រកែច្នៃស្វាយចន្ទីពីខ្នាតមធ្យមទៅខ្នាតធំដោយប្រើប្រាស់ថាមពលស្អាត (Green ... Read More »

លោក ឃួង ស្រេង ស្នើឱ្យអភិបាលខណ្ឌ មានជ័យទើបឡើងថ្មីត្រូវចូលរួមសហការ ពីមេប៉ុស្តិ៍ អធិការ និងចៅសង្កាត់ ទើបការងារទទួលបានជោគជ័យ ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យអភិបាលខណ្ឌ មានជ័យទើបឡើងថ្មីត្រូវចូលរួមសហការ ពីមេប៉ុស្តិ៍ អធិការ និងចៅសង្កាត់ ទើបការងារជោគជ័យ ជូនប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល ។      ... Read More »

លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: អញ្ជើញ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា​ស្តីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយ​ក្រៃលែង​ ដោយបានមកចូលរួមជាអធិបតី​ក្នុង កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា​ស្តីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។ ​នេះជាប្រសាសន៍ របស់ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ។ ... Read More »

មេគយ៖​ ការប្រមូលពន្ធគយឆ្នាំនេះមិនគ្រប់ផែនការ ខណៈលោកថាជាសញ្ញាល្អនៃសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី  អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ បានថ្លែង​ឱ្យដឹងក្នុងសន្នីសិទសារព័ត៌មាន​កាលពីព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះថា​ ចំណូលពន្ធគយក្នុងឆ្នាំ២០២៣នេះ​ មិនអាចសម្រេចតាមផែនការនោះទេដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបរទេស និងការកើនឡើងនៃការផលិតនៅក្នុងស្រុក។ ខណៈ​រូប​លោក​អះអាង​ថា​ ... Read More »

ត្រីគល់រាំង១ក្បាលទម្ងន់៨,៥គីឡូក្រាមត្រូវជំនាញជលផលលែងចូលដែននេសាទវិញ បន្ទាប់ពីប្រជាពលរដ្ឋនេសាទបាន

ខេត្តកំពង់ឆ្នាំង៖ ត្រីគល់រាំង១ក្បាលទម្ងន់៨,៥គីឡូក្រាម និងមានប្រវែង០,៦៥ម៉ែត្រ ដែលជាប្រភេទត្រីកម្រ និងកំពុងរងគ្រោះថ្នាក់ ត្រូវបានសមត្ថកិច្ចជំនាញជលផលយកមកលែងចូលដែននេសាទវិញ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនេសាទបាន។ លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងឱ្យដឹងថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចវាលភក់ ក្នុងភូមិសាស្រ្តភូមិក្រម៉ាល់ ... Read More »

សូមស្វាគមន៍មកកម្ពុជា និងសូមរីករាយក្នុងការវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ កម្ពុជា ពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា ៖ ខ្ញុំប្លែកចិត្តដែរ គេបុកមនុស្សស្លាប់ហើយរត់តាំងពីយប់ តែដល់ព្រឹកឡើងហើយនៅតែ ប្រធានការិយាល័យចរាចរណ៍រាជធានីភ្នំពេញ អត់ដឹងរឿង?

ភ្នំពេញ ៖ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អាចមានកង្វះខាតព័ត៌មាន ឬការទទួល ខុសត្រូវ លើការងារ ទើបរងនូវការស្តីបន្ទោសពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្ងន់ៗ ... Read More »

កិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើវិស័យភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ ជាមួយគណៈប្រតិភូជប៉ុន

ភ្នំពេញ៖ នាថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ជាមួយគណៈប្រតិភូនៃប្រទេសជប៉ុនដឹកនាំដោយ លោក UENO Atsushi ... Read More »

Update ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាមប្រព័ន្ធវីដេអូនៅវិមានសន្តិភាព

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា ... Read More »

អង្គភាពនាំពាក្យរាជរដ្ឋាភិបាល ៖ ព័ត៌មាននៃការចាប់ព្រះកាយព្រះអង្គចន្ទមុនី ជាព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិប្រកាសថា មិនមានករណីចាប់ព្រះកាយព្រះអង្គចន្ទមុនីនោះទេ។ នេះជាការបញ្ជាក់ពី អង្គភាពនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ។  សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៥ ធ្នូ ចំនួន ១០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤១នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន  ៤១ នាក់(ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែធ្នូ ។ ... Read More »

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង»

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី២៥​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង» តាមប្រព័ន្ធវីដេអូនៅវិមានសន្តិភាព ... Read More »

រយៈពេល១សប្ដាហ៍​ ក្រសួងមហាផ្ទៃបំបែកសំណុំរឿងគ្រឿងញៀនធំៗចំនួន៣ ក្នុងចំណោម១៣៤ករណី ឃាត់ខ្លួនជនសង្ស័យ៣១០នាក់!

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានថ្លែង​បញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី២៤​ ខែធ្នូ​ម្សិលមិញនេះ​ថា​ ក្នុងរយៈពេល ១សប្ដាហ៍ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងហោចណាស់មានជនសង្ស័យ ... Read More »

បរិយាកាសនៃបុណ្យណូអែលនៅប្រទេសផ្សេងៗជុំវិញពិភពលោក

ទោះបីជាមានការព្រួយបារម្ភអំពីសន្តិសុខ ឬជម្លោះ ស្ថានភាពសេដ្ឋកិច្ចអាប់អួក៏ដោយ… ក៏ប្រជាជននៅគ្រប់ប្រទេសទាំងអស់ សូមជូនពរឱ្យជួបតែរឿងល្អៗ និងសន្តិភាពក្នុងឱកាសបុណ្យណូអែល និងឆ្នាំថ្មី។ សន្តិសុខជុំវិញព្រឹត្តិការណ៍បុណ្យណូអែលត្រូវបានរឹតបន្តឹងនៅទូទាំងអឺរ៉ុប ដោយសារការភ័យខ្លាចនៃការវាយប្រហារភេរវកម្មពីក្រុមជ្រុលនិយម។ នៅប្រទេសអាល្លឺម៉ង់ ប៉ូលិសបានបញ្ជូនកងកម្លាំងដើម្បីធានាសន្តិសុខនៅវិហារសំខាន់ក្នុងទីក្រុងខឹឡូន បន្ទាប់ពីទទួលបានព័ត៌មានព្រមានអំពីផែនការវាយប្រហារ។ ដូច្នេះហើយ ភ្ញៀវត្រូវបានហាមប្រាមមិនឱ្យចូលទៅក្នុងព្រះវិហារធំ ខណៈអ្នកដែលចូលរួមការអធិស្ឋានបុណ្យណូអែលនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី២៤ ... Read More »