ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តឡង់គ្រីស័រពន្លះក្បាលស្ពានអាកាសក្បាលថ្នល់រងការខូចខាត

     ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងដែលបើកបរលឿនពេកមិនប្រយ័ត្នបានជ្រុលទៅបុកក្បាលស្ពានអាកាសក្បាលថ្នល់ បណ្ដាលឱ្យខូចខាត កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម ទល់មុខអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »

បញ្ជូនខ្លួនអ្នកជំនួញជាជនជាតិចិនម្នាក់ទៅកាន់តុលាការពាក់ព័ន្ធពីបទធ្វើឲ្យខូចខាតដោយចេតនា និង បទរំលោភលើទំនុកចិត្ត

ភ្នំពេញ ៖ អ្នកជំនួញជាជនជាតិចិនម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធរាជធានីភ្នំពេញ នាំខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ.ធ្វើឲ្យខូចខាតដោយចេតនា និង បទ.រំលោភលើទំនុកចិត្ត លើអ្នកដ៏ទៃ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។  ជនសង្ស័យឈ្មោះ CHEN HSIN HUNG ភេទប្រុស ... Read More »

រដ្ឋមន្ត្រីក្រសួងការងារ ៖ ខួប១០ឆ្នាំ នៃការបង្កើតការិយាល័យសហប្រតិបត្តិការស្វីសនៅកម្ពុជា បានបង្ហាញពីដៃគូដ៏យូរអង្វែងជាមួយកម្ពុជាលើគ្រប់វិស័យ

ភ្នំពេញ ៖ នាឱកាសខួប១០ឆ្នាំ នៃការបង្កើតការិយាល័យសហប្រតិបត្តិការស្វីសនៅកម្ពុជា និងការដាក់ឱ្យដំណើរការកម្មវិធីកិច្ចសហប្រតិបត្តិការស្វីសនៅក្នុងតំបន់មេគង្គ ឆ្នាំ២០២២-២០២៥ ដែលត្រូវបានរៀបចំធ្វើឡើងនាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅ Factory Phnom Penh ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ ... Read More »

លោកបណ្ឌិត ចែម វីឌ្យ៉ា បានធ្វើជាសហប្រធាន កិច្ចសន្ទនាលើកទី៤ ស្ដីពីសិទ្ធិមនុស្សរវាងកម្ពុជា និងអង់គ្លេស ក្រោមប្រធានបទ “បរិយាប័ន្ន និងការចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣”

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ នៃក្រសួងការបរទេស ... Read More »

តុលាការសម្រេចឃុំខ្លួនស្ត្រីប្រើអំពើហិង្សាវាយធ្វើបាបក្មេង ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោក កេត សុជាតិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនស្ត្រីប្រើអំពើហិង្សាវាយធ្វើបាបក្មេងដាក់ពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ. ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ល្ងាចនេះទៅសួរសុខទុក្ខបងទីមួយដែលទើបវឹលត្រឡប់ពីទីក្រុងបាងកកប្រទេសថៃក្រោយការវះកាត់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, ល្ងាចនេះទៅសួរសុខទុក្ខបងទីមួយដែលទើបវឹលត្រឡប់ពីទីក្រុងបាងកកប្រទេសថៃក្រោយការវះកាត់។ សម្តេចតេជោមានប្រសាសន៍បន្តថា, ទោះបីសុខភាពគាត់ប្រសើរជាងមុនក្តីតែខ្ញុំនៅតែមិនទាន់ហ៊ានប្រាប់គាត់ពីមរណភាពបងប្រុសទីពីរនៅឡើយ។ សម្តេចតេជោ ហ៊ុនសែន បាន ... Read More »

សារាចរណ៍ណែនាំ ស្តីពីការថែទាំស្រូវរដូវវស្សាឆ្នាំ២០២២

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញសារាចរណែនាំស្តីពី ការថែទាំស្រូវរដូវវស្សាឆ្នាំ២០២២ ។ នៅរដូវវស្សាឆ្នាំ២០២២ ដោយទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់លឿនជាងបណ្តាឆ្នាំមុនៗ និងរាយប៉ាយស្ទើរគ្រប់ តំបន់ដែលបានផ្ដល់អំណោយផលដល់ការដាំដុះដំណាំស្រូវដើមរដូវ។ គិតត្រឹមថ្ងៃទី២៥ ... Read More »

ផ្លូវលំ ១ខ្សែក្នុងភូមិត្រពាំងថ្ម ឃុំថ្នាធ្នង់ ស្រុករំដួល ត្រូវបានជួសជុល និងក្រាលថ្មមុិច ដើម្បីសម្រួលដល់ការធ្វើដំណើរ បំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

ខេត្តស្វាយរៀង ៖ ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងកូនៗ ក្មួយៗ សិស្សានុសិស្ស ក្នុងការធ្វើដំណើរប្រចាំថ្ងៃ នៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២ លោក តូច ប៉ូលីវ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ និងសហការី បានចុះពិនិត្យដំណើរការជួសជុល និងក្រាលថ្មមុិច ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណ:រដ្ឋបារាំង ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០នាទី ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២២ លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Jacques PELLET ... Read More »

សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប ស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោត

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ នៅសាលសន្និសីទ គ.ជ.ប វេលាម៉ោង ១០:០០នាទី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពី សភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ... Read More »

ទីក្រុងប៉េកាំងប្រតិកម្មទៅលើការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក

ក្រសួងការបរទេសចិនបានចោទប្រកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានចោទប្រកាន់ចិនថាបានគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់ពិភពលោក។ ការលើកឡើងរបស់ លោក Antony Blinken គឺជាការគំរាមកំហែងចិន និងជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំង ។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកនឹងមិនរារាំងការរីកចម្រើនសេដ្ឋកិច្ចរបស់ចិននោះទេ ... Read More »

ដើមឈើធំមួយដើមបាក់សង្កត់រថយន្តទំនើបមួយគ្រឿងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បានរងការខូចខាតយ៉ាងដំណំដោយសារដើមឈើធំមួយដើមបាក់សង្កត់ក្នុងពេលភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។     ក្នុងហេតុការណ៍ខាងលើនេះមិនមានអ្នកណាម្នាក់រងរបួសនោះទេ។ ... Read More »

សេចក្ដីជូនដំណឹង ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា កន្លងមក ក្រុមការងារបានចែកចាយឱសថម៉ូលណាទ្រីស (MOLNATRIS)  សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំពោះមនុស្សចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ។ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបង្កើតបានភាពស៊ាំសហគមន៍រឹងមាំទប់ទល់នឹងជំងឺរាតត្បាតសកល កូវីដ-១៩ ... Read More »

លោក គួច ចំរើន សប្បាយចិត្តឃើញបងប្អូនអាជីវករលក់ដូរនៅផ្សារលើ រៀបចំមានសណ្តាប់ធ្នាប់ និងអនាម័យល្អ

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការលក់ដូររបស់បងប្អូនអាជីវករនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ។  នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះអ្នកគ្រប់គ្រងផ្សារលើដែលបានខិតខំរៀបចំកែលម្អសោភ័ណភាព ... Read More »

ការប្រឈមមុខតានតឹងរវាងរុស្ស៊ីនឹង លោកខាងលិចជួយឱ្យអាមេរិកលក់អាវុធបានយ៉ាងច្រើន

ការប្រឈមមុខតានតឹងដាក់គ្នា រវាងប្រទេសរុស្ស៊ីនឹងបណ្តាប្រទេសលោកខាងលិច ពិសេសគឺអឺរ៉ុប បានធ្វើឱ្យប្រទេសជាច្រើននៅជិតរុស្ស៊ីបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយបង្កើនការទិញសព្វាវុធ។ នៅពេលនេះដែរ សហរដ្ឋអាមេរិកបានអនុម័តគម្រោងលក់សព្វាវុធគិតជាទឹកប្រាក់សរុបជាង៣ពាន់លានដុល្លារឱ្យទៅសម្ព័ន្ធមិត្ត។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ២០២២នេះបានផ្សាយថាក្រសួងការពារជាតិអាមេរិក ក្នុងសប្តាហ៍នេះបានឱ្យដឹងថា សហរដ្ឋអាមេរិកបានអនុម័តគម្រោងមួយចំនួនស្តីពីការលក់សព្វាវុធគិតជាទឹកប្រាក់សរុបស្មើនឹង ៣.១ពាន់លានដុល្លារឱ្យទៅបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន ... Read More »

ជប៉ុននឹងបើកទ្វារទទួលអ្នកទេសចរមកពី៩៨ប្រទេសចាប់ពីថ្ងៃទី១០ ខែមិថុនា

អ្នកទេសចរមកពីប្រទេសនិងដែនដីចំនួន៩៨ចូលមកប្រទេសជប៉ុននឹងមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ ឱ្យតែបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួចរាល់ ។ តាមការប្រកាសរបស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៦ខែឧសភា បានបញ្ជាក់ថា ប្រទេសនេះនឹងចាប់ផ្តើមបើកទ្វារទទួលអ្នកទេសចរចាប់ពីថ្ងៃទី១០ ខែមិថុនា ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយឱ្យតែបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួចរាល់។ នេះជាការកាត់បន្ថយការរឹតត្បិតជាលើកដំបូងក្នុងរយៈពេល២ឆ្នាំបិទខ្ទប់ដោយសារកូវីដ-១៩ ។ តាមការប្រកាសរបស់រដ្ឋាភិបាលជប៉ុន អ្នកទេសចរអនុញ្ញាតឱ្យចូលប្រទេសជប៉ុនជាលក្ខណៈក្រុម ... Read More »

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ មានប្រសាសន៍សំខាន់ៗចំនួន៤ចំណុច គឺបញ្ជាក់ថាគ្មានគណបក្សណាក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ដឹកនាំប្រទេសជាក់ស្តែង ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន

ខេត្តកំពង់ចាម ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារ និងក្រុមសកម្មជនយុវជនគណបក្សក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី២៧ ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ៖ ផ្តល់ព័ត៌មានពីការបាត់បង់ជីវិតរបស់កម្មសិក្សាការីខ្មែរ ០២ រូប ឈ្មោះ ម.ស.ម និង ឆ.ឈ កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែឧសភា

ប្រទេសជប៉ុន ៖ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, បន្ទាប់ពីទទួលបានព័ត៌មានពីការបាត់បង់ជីវិតរបស់កម្មសិក្សាការីខ្មែរ ០២ រូប ឈ្មោះ ម.ស.ម និង ឆ.ឈ ... Read More »

មុខ​ស​ញ្ញាលួចម៉ូតូម្នាក់​ ត្រូវ​កម្លាំងជំនាញស្រុក​ព្រៃនប់​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន

ខេត្តព្រះសីហនុ ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ ​កម្លាំងនគរបាល​ជំនាញស្រុក​ព្រៃនប់​ បានធ្វេីការស្រាវជ្រាវ​ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ ក្រោយ​ធ្វើ​សកម្មភាព​លួច​បានសម្រេច​រួចគេចខ្លួនជិត​មួយ​សប្ដាហ៍​។  យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ បានឱ្យដឹងថា​ កម្លាំងជំនាញ​អធិការនគរ​ដ្ឋា​ន​នគរបាលស្រុកព្រៃ​នប់​ កាលពីថ្ងៃទី២១ ខែឧសភា ... Read More »

រថយន្តដឹកភេសជ្ជៈបើកលឿនពេករួចអកហ្សឺជាមួយរថយន្តបែនដឹកដីក៏បួងចង្កូតធ្លាក់ចូលបឹងក្រឡាប់បះជើង

ភ្នំពេញ ៖ មានរថយន្តដឹកភេសជ្ជៈមួយគ្រឿងបានបើកបរលឿនអកហ្សឺជាមួយរថយន្តបែនដឹកដីដែលបើកចេញពីការដ្ឋានក៏បួងចង្កូតគេចចេញមកស្ដាំដៃជ្រុលធ្លាក់ចិញ្ចើមផ្លូវដាំក្បាលចូលទឹកក្រឡាប់បះជើងរងការខូចខាត ចំណែកអ្នកបើកបររងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ កាលពីវេលាម៉ោង ១១នឹង៥០ថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ  ។      បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ... Read More »

ជនសង្ស័យ២នាក់ជិះម៉ូតូស្វែងរកកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋ តែត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពេលធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចខាងមុខបុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃសខណ្ឌដង្កោ។      ... Read More »

សេចក្តីជូនដំណឹង ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ អនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ អនុលោមតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ... Read More »

តុលាការសម្រេចឃុំខ្លួនបុរសវ័យចំណាស់ម្នាក់ ពីបទ ឆបោក និងក្លែងបន្លំឯកសារសាធារណៈ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទ ឆបោក និង ក្លែងបន្លំឯកសារសាធារណៈ ។  បុរសវ័យចំណាស់រូបនោះឈ្មោះ ខ័ន្ធ ... Read More »

ប្រើកាំភ្លើងដោយសេរីជាមូលហេតុបណ្តាលឱ្យកុមារ យុវជននៅអាមេរិកស្លាប់ជាច្រើន

តួលេខជាផ្លូវការបង្ហាញឱ្យឃើញថា អំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើងបណ្តាលឱ្យមានអ្នកស្លាប់ច្រើនជាងគ្រោះថ្នាក់ចរាចរណ៍ទៅទៀតដល់កុមារនិងយុវជននៅអាមេរិក។ តាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) បានបញ្ជាក់ថា មានកុមារនិងយុវជនរហូតដល់ទៅ៤.៣៦៨នាក់ មានអាយុចាប់ពី១-១៩ឆ្នាំ ស្លាប់ដោយកាំភ្លើងនៅក្នុងឆ្នាំ២០២០ ។ តួលេខទាំងនោះខ្ពស់ជាងគ្រោះថ្នាក់ចរាចរណ៍ដែលមានកុមារនិងយុវជន ៤.០៣៦នាក់ស្លាប់។ តាមតួលេខរបស់CDC បានបង្ហាញឱ្យឃើញថា មូលហេតុបណ្តាលឱ្យមានការបាញ់ប្រហារសម្លាប់មនុស្សមានដល់ទៅ៦៥% គឺជនដៃដល់មានចេតនាចង់សម្លាប់មនុស្ស ... Read More »

មន្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប អំពីការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២

ភ្នំពេញ៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាននិងសហការី​ ដើម្បីពិភាក្សាការងារអំពីការដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពីអនាគតរបស់អាស៊ី តាមប្រព័ន្ធ Online

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២២ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា តាមប្រព័ន្ធអនឡាញ ក្នុងសន្និសីទអន្តរជាតិ លើកទី ២៧ ស្តីពី ... Read More »

ខ្សែប្រយុទ្ធ Dembele និងម្ចាស់ក្លិប Barcelona មិនទាន់មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​បាន​សម្រេច​ក្នុង​ជំនួប​ចុង​ក្រោយ​នោះទេ

នាយកប្រតិបត្តិក្លិប Barcelona លោក Mateu Alemany និងទីប្រឹក្សាកីឡាលោក Jordi Cruyff បានជួបប្រជុំគ្នាជុំវិញកិច្ចសន្យាថ្មីរបស់ខ្សែប្រយុទ្ធ Ousmane Dembele ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយទេ។ ភាគីទាំងពីរនៅឆ្ងាយពីគ្នា ហើយជំហររបស់ Barcelona ... Read More »

កុំចេះតែហ៊ាន! ខឹងបងថ្លៃស្រីស្រលាញ់ក្មួយលម្អៀងទាញដុំថ្មគប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបន្ទាប់ពីប្រើហិង្សាពេលស្រវឹងស្រាបានយកដុំថ្មគប់ទៅលើបងថ្លៃស្រីបណ្ដាលឱ្យរងរបួសធ្ងន់ ខណៈដែលជនសង្ស័យខឹងបងថ្លៃស្រីនេះលម្អៀងស្រឡាញ់ក្មួយៗមិនស្មើគ្នា។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៦ខែឧសភាឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។     តាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះឈន់ អុល អាយុ៤១ឆ្នាំ មុខរបរកសិករ ... Read More »

លោក ហ៊ុនម៉ានី ៖ លទ្ធផលជាតឹកតាងបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជា គឺក្តីសុខ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ

ខេត្តកំពង់ស្ពឺ ៖  មិនខុសពីសព្វមួយដង ក្នុងដំណើរមកកាន់ឃុំស្គុះ និងឃុំក្រាំងអំពិលនាព្រឹកនេះ លោកតា លោកយាយ អ៊ំ ពូមីង បងប្អូន បានផ្តល់នូវភាពកក់ក្តៅមកកាន់ខ្ញុំ និងសហការី តាមរយៈការសួរសុខទុក្ខជាមួយនឹងទឹកមុខពោរពេញដោយក្តីស្រលាញ់ និងការរាប់អាន។ កាយវិការទាំងអស់នេះ ពិតជាមានអត្ថន័យបំផុត ... Read More »

សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ ៤នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀង  បានបញ្ជូនជនសង្ស័យចំនួន  ០៤នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  នៅ ថ្ងៃ ទី២៧ ខែឧសភា ឆ្នាំ២០២២  ។ យោងតាមសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន  ... Read More »