ព័ត៌មានទាន់ហេតុការណ៍៖
'

ទីបំផុត​! ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួនឃាតករសម្លាប់​ក្មួយប្រុសខ្លួនឯង នៅ​ខណ្ឌ​ច្បារអំពៅ

ភ្នំពេញ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ល្ងាច​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២១​ បានសម្រេច​ឃុំ​ខ្លួន​ឃាតករ​ដៃឆៅម្នាក់ ដែល​សម្លាប់​ក្មួយ​ប្រុស​ខ្លួន​ឯង​ អាយុ​១០​ឆ្នាំ ដាក់ពន្ធនាគារព្រៃសបណ្ដោះអាសន្ន​។​ បេីតាមរបាយកា​រណ៍​របស់មន្រ្តីនគរបាលខណ្ឌច្បារអំពៅ​ បានឲ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ អុន ភា​ម៉ុ​ន អាយុ​៣០​ឆ្នាំ ... Read More »

យកសាំងចាក់លើប្រពន្ធបម្រុងដុតសម្លាប់មិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យ​ម្នាក់​ពេលទាស់ពាក្យសម្ដីជាមួយប្រពន្ធរបស់ខ្លួន បែកគំនិតយកសាំងកន្លះលីត្រចាក់លើប្រពន្ធបម្រុងដុតសម្លាប់ តែសំណាងល្អ មិនបានសម្រេច ត្រូវប្រជាពលរដ្ឋជិតខាងជួយទាន់ ហើយចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។ ករណីប៉ុនប៉ងធ្វើឃាតកម្មខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៨និង ៤០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ វ៉ន ... Read More »

រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ណាស់ដល់ជនរួមជាតិ ដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវកូវីដ-១៩

ភ្នំពេញ៖ មន្ត្រីសាលាខណ្ឌសែនសុខ បានថ្លែងថា, មូលហេតុដែលឈានទៅដល់ការបិតភូមិទ្រុងមាន់ សង្កត់អូរបែកក្អម បណ្តាលមកពីចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ-១៩ ដែលឆ្លងរយៈពេលប៉ុន្មានថ្ងៃមកនេះនៅរោងចក្រ «ឌីនហាន» ឡើងដល់ចំនួន៦៣៨នាក់ហើយ និងនៅមានអ្នកពាក់ព័ន្ធបន្តទៀត។ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង ... Read More »

ពលរដ្ឋ​ខ្មែរ​ចំនួន​៦​នាក់ លួច​ឆ្លងដែនចូលទៅកាប់ឈើ​ខុសច្បាប់​ ត្រូវ​សមត្ថកិច្ច​ថៃ​ ចាប់បញ្ជូនត្រឡប់មក​កម្ពុជា​វិញ​

ខេត្ដ​ឧ​ត្ត​រ​មានជ័យ​​៖ កម្លាំង​សមត្ថកិច្ច​ថៃ​ នៅវេលា​ម៉ោង ៣​និង​៤០​នាទីរសៀល​ ថ្ងៃទី​៩​ ខែមេសា​ ឆ្នាំ​២០២១ បាន​បញ្ជូនខ្លួន​​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០៦​នាក់ តាម​ច្រក​អន្តរ​ជាំឲ្យត្រលប់មកប្រទេសកម្ពុជាវិញ​ បន្ទាប់ពី​ពួកគាត់បាន​ឆ្លងដែន​ខុសច្បាប់​ លួច​ចូលទៅ​កាប់​ឈើ​។​ ​បើ​តាមប្រភពពីមន្រ្តីនគរបាលព្រំដែន ​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ចំនួន​៦​នាក់ លួច​ឆ្លងដែនចូលទៅកាប់ឈើ​ខុសច្បាប់​ខាងលើនេះ ... Read More »

នៅថ្ងៃ១០ ខែមេសានេះ ! សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៨៣នាក់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ គ្មានការថមថយទេ ប៉ុន្តែបែរជាកាន់តែធ្ងន់លើសមុន បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរឹងក្តី ក៏ប៉ុន្តែដោយសារជំងឺនេះ មកដល់លឿនពេក ដែលហៅថា ជំងឺបំប្លែងភេទ ហើយនឹងការអភិបាលកិច្ច នៅតំបន់មួយចំនួនមិនត្រឹមត្រូវនោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន ព្រមានដល់បុគ្គល(K01) ដែលបង្កើតព័ត៌មានបំពុលសង្គម ញុះញង់ ឲ្យមានភាពវឹកវរក្នុងសង្គម(មានវីដេអូ)

    ភ្នំពេញ៖ មានឃ្លីបវីដេអូជាច្រើន ដែលបានធ្វើឡើងដោយលោក( k01 ) បង្ហាញឲ្យឃើញពី ព័ត៌មានប្រឌិត ញុះញង់ បង្កើតឱ្យមានភាពវឹកវរក្នុងសង្គម។ រហូតដល់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានប្រសាសន៍ផ្ញើសារពិសេសជូនជនរួមជាតិ ពី ... Read More »

រូបភាពការបិទខ្ទប់នូវផ្នែកខ្លះនៃខណ្ឌមានជ័យ គឺជាវិធានការរដ្ឋបាលមួយក្នុងកំរិតតឹងរឹង ជួយប្រជាពលរដ្ឋ !

ភ្នំពេញ៖ កំណាត់ផ្លូវនានានៅសង្កាត់ស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២ នៅតែបន្តរាំងខ្ទប់ មកទល់នឹងព្រឹកនេះ ដែលជាវិធានការរដ្ឋបាលដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ការបិទខ្ទប់ គឺជាវិធានការរដ្ឋបាលមួយក្នុងកំរិតតឹងរឹង ដោយតំបន់ដែលត្រូវបានបិទខ្ទប់ ត្រូវហាមឃាត់ការធ្វើដំណើរចេញចូល២៤ម៉ោង/២៤ម៉ោង បើគ្មានភាពចាំបាច់។ ចំពោះបុគ្គលគ្រប់រូបក៏ត្រូវហាមឃាត់មិនឱ្យចេញពីផ្ទះរបស់ខ្លួន ២៤ម៉ោង/២៤ម៉ោង បើគ្មានភាពចាំបាច់។ យោងតាមមាត្រា៩ ... Read More »

ពិតជាអស្ចារ្យមែន៖​ ជប៉ុន អាចការវះកាត់ប្តូរជាលិកាសួត ពីអ្នកមានជីវិតទៅឲ្យ អ្នកជំងឺកូវីដ-១៩ ដែលបានខូចខាតសួតធ្ងន់ធ្ងរ

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារព័ត៌មាន AP នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១​ បានចុះផ្សាយថា ក្រុមវេជ្ជបណ្ឌិតនៅប្រទេសជប៉ុន បានប្រកាសកាលពីថ្ងៃទី៨​ ខែមេសា​ថា ពួកគេទើបទទួលជោគជ័យជាលេីកដំបូង ក្នុងវះកាត់ផ្លាស់ប្តូរជាលិកាសួត ដំបូងបំផុតលើពិភពលោក ដោយជាលិកានោះគឺជាការបរិច្ចាគពីអ្នកនៅមានជីវិត ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា! ដាក់ចេញវិធានការជួយដល់គ្រួសារដែលស្លាប់, ឆ្លង និងប៉ះពាល់ដោយកូវីដ១៩, គ្រួសារស្លាប់រដ្ឋជួយបង់ទឹកភ្លើង៥ខែ, ឆ្លងជួយបង់៣ខែ និងធ្វើចត្តាឡីស័ក ឬរាំងខ្ទប់ជួយបង់២ខែ រួមទាំងឧបត្ថម្ភមួយចំនួន

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនដែលមានទម្លាប់ទុកប្រជាពលរដ្ឋចោល ដោយមិនខ្វល់ខ្វាយនោះឡើយ។ ក្នុងពេលវេលាកាន់តែលំបាកនិងគ្រោះថ្នាក់ សម្តេចតេជោ កាន់តែចូលកៀក ដើម្បីការពារអាយុជីវិតនិងភាពសុខសាន្តរបស់ជនរួមជាតិយើង។ ជាក់ស្តែង សម្តេចតេជោបានប្រើអស់កម្លាំងកាយចិត្ត ប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ–១៩ ... Read More »

សុខ មុំ មីខគោ បាក់ទូក ស្ថិតនៅ​ផ្ទះលេខ ២៧៧ ផ្លូវលេខ ១៦១, សង្កាត់អូរឫស្សី ខណ្ឌ៧មករា មានអ្នក​ជំងឺកូវីដ១៩ បានទៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិក ១នាក់

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានចេញ សេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) ខណ: សុខ មុំ មីខគោ បាក់ទូក ... Read More »

ដំរីព្រៃ ដេញ​ជាន់​មនុស្សបណ្ដាលឲ្យបុរសម្នាក់​ រងរបួសបាក់.កជេីង

ខេត្ត​មណ្ឌលគិរី៖ បុរស​ម្នាក់​បានរងរបួសបាក់.កជេីង​ បន្ទាប់​ពីដេីរក្នុងព្រៃក៏ជួបនិងសត្វដំរីព្រៃកំពុង​ធ្វើ​សកម្មភាព ជាន់​ទន្ទ្រាន​ផលដំណាំ ពេលនោះ​ដំរី ឃេីញ​មនុស្ស​ទៅដល់​បាន​ដេញជាន់ទាំងកំរោល​ ប៉ុន្តែ​មិនមានមនុស្សស្លាប់នោះទេ។​ បើតាមមន្រ្តី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាលរ​មនា បាន​ឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលា​ម៉ោង ១២​និង​៤៥ នាទី ថ្ងៃត្រង់ ថ្ងៃទី​០៩ ... Read More »

លោក គឹម សន្តិភាព : ការបិទខ្ទប់ គឺជាវិធានការរដ្ឋបាលមួយក្នុងកំរិតតឹងរឹង!

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដោយថ្លែងសូមជម្រាបជូនថា៖ “ការបិទខ្ទប់ គឺជាវិធានការរដ្ឋបាលមួយក្នុងកំរិតតឹងរឹង” ! លោកបន្តថា, តំបន់ដែលត្រូវបានបិទខ្ទប់ ... Read More »

លោក ឃួង ស្រេង ៖ ចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ ដែលឆ្លងរយៈពេលប៉ុន្មានថ្ងៃមកនេះនៅរោងចក្រ «ឌីនហាន» ឡើងដល់ចំនួន៦៣៨នាក់

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះថា ចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ ដែលឆ្លងរយៈពេលប៉ុន្មានថ្ងៃមកនេះនៅរោងចក្រ «ឌីនហាន» ឡើងពីចំនួន៦៣១ ដល់ ៦៣៨នាក់។ សូមបញ្ជាក់ថា ... Read More »

នារីម្នាក់បើករថយន្តស៊េរីទំនើបបត់ឆ្វេងមិនប្រយ័ត្នបណ្តាលឱ្យម៉ូតូសណ្ដោងរ៉ឺម៉កដឹកត្រីដែលបើកពីក្រោយបុកពេញទំហឹង

ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឱ្យម៉ូតូសណ្ដោងរុឺម៉កដឹកត្រីដែលបើកស្របទិសពីក្រោយជ្រុលល្បឿនទៅបុកចំពីខាងមុខចំហៀងខាងឆ្វេងពេញទំហឹងធ្វើឱ្យរងការខូចខាតយ៉ាងខ្លាំង តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចមុខភោជនីយដ្ឋានចតុមុខ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបម៉ាកមែរសឺដេស ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារលិខិតជូនពរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

អភិបាលខេត្តសៀមរាបចុះពិនិត្យការអនុវត្តការបិទច្រកចេញចូលខេត្ត និងការធ្វើចត្តាឡីស័កនៅតាមមណ្ឌល

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ម្សិលមិញ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានចុះពិនិត្យការធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងពិនិត្យសកម្មភាពក្រុមការងារចម្រុះបិទការចេញចូលចេញនៅតាមព្រំប្រទល់រវាងខេត្តសៀមរាបជាមួយនឹងខេត្តជុំវិញ។ ជាមួយនឹងការចុះពិនិត្យនេះ លោក បានយល់ពីការហត់នឿយរបស់មន្ត្រីពាក់ព័ន្ធដែលចេញប្រតិបត្តិការតាំងពីព្រឹកទល់យប់ រៀងរាល់ថ្ងៃ ដើម្បីព្យាបាល មើលថែរក្សា ... Read More »

អ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន១២រូប រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណជាសាធារណៈ

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងមួយ ដោយបង្ហាញអំពីឈ្មោះ និងអត្តសញ្ញាណនៃអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ ថ្មី ចំនួន១២នាក់។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានទាំងនេះត្រូវ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ... Read More »

អាជ្ញាធរខេត្តកំពង់ចាមចេញសេចក្តីសម្រេចបិទហាងអ៊ុតសក់KKក្រុងកំពង់ចាម

ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាមបានចេញសេចក្តីសម្រេចស្តីពីការផ្អាកជាបណ្តោះអាសន្នហាងអ៊ុតសក់យីហាKK មានទីតាំងនៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាមដែលមនុស្សជាច្រើនក្នុងហាងនេះ បានប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ឈ្មោះ សុខ ដា នាពេលកន្លងមក ។ សូមអានសេចក្តីសម្រេចខាងក្រោម ៖   Read More »

សម្តេច ទៀ បាញ់៖ សូមកោតសរសើរចំពោះ សប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងបន្តចូលរួមយ៉ាងពេញទំហឹង ទាំងថវិកានិងកម្លាំងកាយចិត្ត ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលរបស់យើង !

     ភ្នំពេញ៖ នៅព្រឹកទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា៖ សូមកោតសរសើរចំពោះ សប្បុរសជន មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងបន្តចូលរួមយ៉ាងពេញទំហឹងទាំងថវិកានិងកម្លាំងកាយចិត្ត ... Read More »

លិខិតថ្លែងអំណរគុណរបស់លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គោរពជូនលោកស្រីបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា គោរពជូនលោកស្រីបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ! លោកស្រីបណ្ឌិត ជាទីគោរព! តាងនាមថ្នាក់ដឹកនាំ ... Read More »

នគរបាលបញ្ជូនបុរសម្នាក់កើតភ្លើងប្រចណ្ឌវាយនារីសង្សារជាំពេញខ្លួន នាងខឹងប្តឹងសមត្ថកិច្ចឲ្យចាប់វាយខ្នោះ

ខេត្តបន្ទាយមានជ័យ៖ នគរបាលបញ្ជូនបុរសម្នាក់ទៅស្នងការខេត្តបន្ទាយមានជ័យនៅថ្ងៃទី៩ខែមេសាឆ្នាំ២០២១ បន្ទាប់ពី នារីជាគូរស្នេហ៍កើតទុក្ខមិនសុខបានចិត្តចោទថាវាយនាងជាំពេញខ្លួន នាងខឹងប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ នៅវេលាម៉ោងទាបភ្លឺថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នៅបន្ទប់ជួលមួយកន្លែងនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  ជនសង្ស័យឈ្មោះ ឡៃ ឆាយលេង ភេទប្រុស ... Read More »

អភិបាលខេត្តមណ្ឌលគិរីចុះសួរសុខទុក្ខ នាំយកស្បៀងអាហារ និងថវិកា ឧបត្ថម្ភដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ នៅក្នុងស្រុកអូររាំង

ខេត្តមណ្ឌលគិរី ៖ មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលដ៏ខ្លីនាពេលខាងមុខនេះ នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត ... Read More »

នេះជាការរៀបរាប់ អំពីបុរាណដ្ឋានប្រវត្តិសាស្ត្រនានា ដែលដូនតាបានសាងសង់នៅឧទ្យានជាតិភ្នំ គូលែន

ខេត្តសៀមរាប៖ បើយោងតាមប្រភព​៖​ Heritages Dairy-បេតិកភណ្ឌ​ប្រចាំថ្ងៃ បានបញ្ជាក់អោយដឹងថា, តំបន់បុរាណដ្ឋាន ប្រាសាទខ្លាឃ្មុំ គេហទំព័រ បេតិកភណ្ឌប្រចាំថ្ងៃបានផ្សព្វផ្សាយជូនប្រិយមិត្តរួមជាតិចំនួន៤វគ្គ រួចហើយ អំពីបុរាណដ្ឋានប្រវត្តិសាស្ត្រនានា ដែលដូនតាបានសាងសង់នៅឧទ្យានជាតិភ្នំគូលែន ខេត្តសៀមរាបទឹកដីប្រវត្តិសាស្ត្រ។ វគ្គនេះ សូមបង្ហាញបញ្ជីប្រភេទបុរាណដ្ឋាន ... Read More »

ព្រឹកនេះ ! សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេសផ្សាយផ្ទាល់ផ្ញើជូនជនរួមជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសារពិសេសផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ សូមរង់ចាំទស្សនាការផ្សាយបន្តផ្ទាល់តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុនសែន ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមក្រាបបង្គំ ទូលថ្វាយនូវលិខិតថ្វាយព្រះពរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំ ទូលថ្វាយនូវលិខិតថ្វាយព្រះពរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ... Read More »

មន្ទីរពហុព្យាបាល និង​សម្ភព ស្ដង់ដារ​ ធីខេ​ (Standard TK Polyclinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦ ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់១ ​ខណ្ឌទួលគោក មានអ្នក​ជំងឺកូវីដ១៩ បានទៅសម្រាកព្យាបាលចំនួន ៣ថ្ងៃ ​នៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិកនៅទីនោះចំនួន ៤ នាក់

ភ្នំពេញ៖ យោងតាម សេចក្តីជូនដំណឹងបញ្ជាក់ថា, មន្ទីរពហុព្យាបាល និង​សម្ភព ស្ដង់ដារ​ ធីខេ​ (Standard TK Polyclinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦ ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់១ ... Read More »

មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយ៉ូប៊ីឃិន (Laboratoire D’analyses Medicales Biobykhin) ស្ថិតនៅ​ផ្ទះលេខ ១០៨ AI, ផ្លូវលេខ ២៧៣, សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានអ្នក​ ជំងឺកូវីដ១៩ បានទៅទទួលសេវានៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិក ២ នាក់

ភ្នំពេញ៖ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយ៉ូប៊ីឃិន (Laboratoire D’analyses Medicales Biobykhin) ស្ថិតនៅ​ផ្ទះលេខ ១០៨ AI, ផ្លូវលេខ ២៧៣, សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានអ្នក​ ... Read More »

អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានបញ្ជាក់ថា , ស្ពានព្រះមុនីវង្សចាស់ នឹងត្រូវបានបញ្ចប់ ហើយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ជាធម្មតាឡើងវិញ

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានបញ្ជាក់ថា , ស្ពានព្រះមុនីវង្សចាស់ នឹងត្រូវបានបញ្ចប់ ហើយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ជាធម្មតាឡើងវិញ ។ លោក ម៉េត មាសភក្តី បានថ្លែងបែបនេះ ដើម្បីអោយជួយ Share ជូនអ្នកស្រុកច្បារអំពៅបានដឹង… ទាំងយប់ថ្ងៃទី៩ ... Read More »

សំណេររបស់លោកស្រីឱ វណ្ណឌីន ក្នុងពេលរាត្រីមុនចូលនិន្រ្ទា !

ភ្នំពេញ៖ លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសំណេរថា, ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្ត​ ចោទសួររិះគិតថា​ ហេតុអ្វីបានជាបុគ្គលខ្លះ​ គាត់មិនអនុវត្តន៍បាននូវវិធានការការពារ​ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? បេីខ្ញុំអាចអនុវត្តន៍ជំនួសពួកគាត់បាន​ ខ្ញុំប្រាកដជាធ្វេីជូនពួកគាត់​ តែបេីខ្ញុំធ្វេី​ គឺការពារបានតែរូបខ្ញុំ​ និងការពារមិនចម្លងជំងឺសាហាវនេះ​ ... Read More »

នៅខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ, រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ

ភ្នំពេញ ៖ បើតាមសេចក្តីជូនដំណឹងដែលបណ្តាញសារព័ត៌មានទទួលបាន នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង អំពីការសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ សូមបញ្ជាក់ថា, ... Read More »