ព័ត៌មានទាន់ហេតុការណ៍៖
'

បាញ់ប្រហារនៅរដ្ឋ Florida ស្លាប់និងរបួស​៨នាក់

នៅយប់ថ្ងៃទី​១០ខែវិច្ឆិកា(ម៉ោងនៅអាមេរិក) ​មានករណីបាញ់ប្រហារនៅទីក្រុងTampa រដ្ឋ​ Florida បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៧នាក់រងរបួស។ ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា ក្រុមខ្មាន់កាំភ្លើងជិះរថយន្ត បិទកញ្ចក់ជិត​បាញ់ប្រហារទៅលើមនុស្សដែលជួបជុំគ្នានៅ ជិត​ទីលានបាល់បោះ នៅទីក្រុង Tampa ។ សារព័ត៌មានABCបានផ្សាយថា ... Read More »

សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្ដល់ជូនពូជស្រូវស្រាល និង អង្ករ ព្រមទាំងគ្រឿងឧបភោគបរិភោគជូនពលរដ្ឋរងគ្រោះទឹកជំនន់ នៅខេត្តក្រចេះ

ខេត្តក្រចេះ៖ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ... Read More »

សម្តេចក្រឡាហោម​ ស​ ខេង​ អញ្ជើញចូលរួមព្រះ​រាជពិធី​ពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ

ភ្នំពេញ៖ បើតាមនាយកដ្ឋានព័ត៌មានវិទ្យាបានឱ្យដឹងថា៖ នារសៀលថ្ងៃពុធ​ ទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២០ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ អញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ... Read More »

សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនឯកជនចំនួន២ក្នុងទំហំ វិនិយោគប្រមាណ៦លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនឯកជនចំនួន២ ក្នុងទំហំវិនិយោគប្រមាណ៦លានដុល្លារ ជាមួយនឹងឱកាស ការងារជាង១ពាន់កន្លែង។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ CDC ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា ... Read More »

តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ក្រសួងសុខាភិបាល ប្រកាសបញ្ចេញម៉ាសក្រណាត់២លាន ចែកជូនពលរដ្ឋខ្វះខាតក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បញ្ចេញបទបញ្ជាភ្លាមៗ ក៏ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជូនដល់អភិបាលរាជធានីភ្នំពេញ អំពីការប្រកាសបញ្ចេញម៉ាសក្រណាត់២លាន ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ។  សូមជម្រាបជូនថា៖ ការបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលចំនួនពីរលានម៉ាសនេះ ធ្វើឡើងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន ... Read More »

នគរបាលខណ្ឌច្បារអំពៅឃាត់មនុស្ស១៤នាក់និងវត្ថុតាងមួយចំនួនក្នុងប្រតិបត្តិការបង្រ្កាបល្បែងបញ្ជល់មាន់ខុសច្បាប់

     ភ្នំពេញ៖ កន្លែងបើកល្បែងស៊ីសងខុសច្បាប់បញ្ជល់មាន់នៅក្នុងដីឡូត៍គ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាបនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ឃាត់ខ្លួនអ្នកលេងល្បែងបញ្ជល់មាន់បាន១៤នាក់ និងដកហូតវត្ថុតាងរួមមាន ៖ មាន់ជល់៤ក្បាល(រស់) ... Read More »

សមាជិកសភាបក្សប្រឆាំង ៤រូបនៅហុងកុង ត្រូវបណ្តេញចេញ

អន្តរជាតិ៖ បើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋបាលទីក្រុងហុងកុងនាថ្ងៃពុធទី១១ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ទីក្រុងហុងកុង បានដកសិទ្ធិសមាជិកសភាប្រឆាំង ០៤រូបភ្លាមៗ បន្ទាប់ពីសភាចិនបានអនុម័តនូវដំណោះស្រាយមួយ ដែលអនុញ្ញាតឱ្យនាយកប្រតិបត្តិទីក្រុងនេះបណ្តេញសមាជិកសភា ដោយមិនចាំបាច់ឆ្លងកាត់តុលាការ។ បើតាមសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១១ ខែវិច្ឆិកា ... Read More »

បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូរអិលដីខ្សាច់ដួលមុខរថយន្តធុនធំកិនបែកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ​ ៖​ បុរសម្នាក់ជិះម៉ូតូម្នាក់ឯងខ្វះការប្រុងប្រយ័ត្ន រអិលដីខ្សាច់បណ្តាលឱ្យដួលនៅមុខរថយន្តធុនធំកិនចំក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។    ហេតុការណ៍ដ៏រន្ធត់នេះ បានកេីតឡេីងនៅវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះ​=ឈ្នះ​ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។    ... Read More »

រដ្ឋមន្រ្ដីកសិកម្ម ប្រកាស​លើក​ពេលរៀបមង្គលការកូន ដែល​គ្រោងធ្វើឡើង​នៅថ្ងៃទី២០ ខែវិច្ឆិកានេះ

ភ្នំពេញ៖ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បាន​ប្រកាស​លើកពេល​រៀបពិធីមង្គលកូន​របស់​លោក​ជាមួយ​កូន​លោក ចាយ បូរិន ដែល​គ្រោងធ្វើឡើង​នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកោះពេជ្រអាគារF ទៅពេលក្រោយវិញ។ ... Read More »

គ្រឹះស្ថានឯកជន វែលខម ហ្វាយនែន ខេមបូឌា ម.ក សាខាស្រុកអង្គស្នួល មានល្បិចកលបំផុត ចង់បន្តសុីការប្រាក់ពីអតិថិជន

ភ្នំពេញ៖ អតិថិជន ត្រូវប្រុងប្រយ័ត្នចំពោះការខ្ចីបុលពីមីក្រូហិរញ្ញវត្ថុខ្លះ ត្រូវសិក្សានូវល័ក្ខខ័ណ្ឌ ,កិច្ចសន្យា ,ការកំណត់ពេលវេលា នៃការទូទាត់ប្រាក់, និងរបៀបរបបធ្វើការងារ អាចមានទំនុកចិត្ត ឬត្រូវខកចិត្ត ឈឺចាប់ ដោយសារក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុខ្លះ ចរិកគ្មានការទទួលខុសត្រូវ តាមគោលការណ៍កិច្ចសន្យាជាដើម។ ជាក់ស្តែងគ្រឹះស្ថានឯកជន ... Read More »

លោក ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត

ខេត្តកំពត៖ ព្រឹកថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ... Read More »

ប្រធាន FA លោក Greg Clarke លាលែងពីតំណែងបន្ទាប់ពីប្រើពាក្យប្រមាថមើលងាយ

ប្រធានសហព័ន្ធ FA លោក Greg Clarke បានលាឈប់ពីមុខតំណែងបន្ទាប់ពីលោកបានប្រើពាក្យថា “កីឡាករបាល់ទាត់ចម្រុះពណ៌” ដែលបង្ហាញពីការប្រមាថមើលងាយ និងរើសអើងជាតិសាសន៍នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការសភាកាលពីដើមសប្តាហ៍នេះ។ លោកបានចេញការសុំអភ័យទោសជាបន្ទាន់ក្រោយពីការជជែកវែកញែកលើការអត្ថាធិប្បាយរបស់គាត់បាននាំឱ្យលោកកំណត់ថា គាត់គួរតែ “ដាក់ផលប្រយោជន៍បាល់ទាត់ជាមុនសិន” ហើយសម្រេចចិត្តចុះចេញពីតំណែង។ លោក Greg ... Read More »

អាជ្ញាធរ​ម៉ុង​ហ្គោ​លី​ បញ្ជា​ឲ្យ​បិទ​រដ្ឋធានី​អ៊ូ​ឡង់​បា​ទ័​រ​ ក្រោយ​ករណី​ឆ្លង​ទាំងស្រុង​ចំនួន​៣​ថ្ងៃ​

អន្តរជាតិ៖ ​នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល​ម៉ុង​ហ្គោ​លី បាន​រកឃើញ​ករណី​ឆ្លង​ជា​សហគមន៍​លើកទីមួយ​ ភ្លាមៗនោះ អាជ្ញាធរ​ម៉ុង​ហ្គោ​លី​ បាន​បញ្ជា​ឲ្យ​បិទ​រដ្ឋធានី​អ៊ូ​ឡង់​បា​ទ័​រ​ ដែលមាន​ករណី​ឆ្លង​ទាំងស្រុង​ចំនួន​៣​ថ្ងៃ​ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​។ ​ជាក់ស្តែង រដ្ឋមន្ត្រី​សុខាភិបាល​ម៉ុង​ហ្គោ​លី Munkhsaikhan Togtmol ... Read More »

ក្បាលនាគពុះចែកទ្រូងផ្លូវដែលរងការខូចខាតនៅតាមមហាវិថីគឺត្រូវបានមន្ទីរសាធារណការរាជធានីភ្នំពេញផ្លាស់ប្ដូរដាក់ថ្មី

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ និងការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋបើកបរក្នុងពេលរាត្រីក៏ដូចជាពេលថ្ងៃនោះ នាពេលថ្មីៗនេះមន្ទីរសាធារណការរាជធានីភ្នំពេញបានយកចិត្តទុកដាក់ពីបញ្ហាក្បាលនាគពុះចែកទ្រូងផ្លូវដែលមានចំណាំងផ្លាតពុំច្បាស់ ក្បាលនាគពុះចែកទ្រូងផ្លូវដែលបាក់ខូចបង្កដោយរថយន្តបុកបាក់ ។ ដូច្នេះមន្ទីរសាធារណការ បានចាត់ឲ្យជំនាញចុះដាក់ក្បាលនាគពុះចែកទ្រូងផ្លូវថ្មី និងលាបថ្នាំចំណាំងផ្លាតឡើងវិញ ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនាពេលយប់ មើលឃើញទ្រូងផ្លូវបានច្បាស់ជាងស្លាកសញ្ញាចរាចរណ៍មុន។      ជាក់ស្ដែងនៅថ្ងៃទី១១ ខែវិច្ឆិកា ... Read More »

អាជ្ញាធរស្រុកកំពង់ត្រាចសហការជាមួយមន្ត្រី ក.ប.ក. ខេត្តកំពតចុះត្រួតពិនិត្យតម្លៃនៃការលក់អាល់កុល ជែលលាងដៃ និងម៉ាស់នៅតាមឱសថស្ថាន

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នា២០២០នេះ លោកឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាចបានដឹកនាំក្រុមការងារស្រុក សហការជាមួយមន្ត្រី ក.ប.ក. ខេត្តកំពត ដើម្បីចុះត្រួតពិនិត្យតម្លៃនៃការលក់អាល់កុល ជែលលាងដៃ និងម៉ាស់នៅតាមឱសថស្ថានចំនួន៤កន្លែងក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ លោកអភិបាលរងស្រុកបានឲ្យដឹងថា៖ ... Read More »

រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកលាលែងពីតំណែងក្រោយមេរបស់គាត់ត្រូវលោកត្រាំដកតំណែង

រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកទទួលបន្ទុក​កិច្ចការនយោបាយ លោកJames Anderson បានដាក់លិខិតសុំលាលែងចេញពីតំណែង ក្រោយពេលរដ្ឋមន្ត្រីការពារជាតិ​លោក​Mark Esper ត្រូវលោកត្រាំដកចេញពីតំណែង​។ សារព័ត៌មានSouth China Morning Post បានផ្សាយថា រដ្ឋលេខាធិការក្រសួងការពារជាតិទទួលបន្ទុកគោលនយោបាយ លោក ​James ... Read More »

ក្រុមការងារការិយាល័យសុខាភិបាលចុះទៅបាញ់ថ្នាំកម្ចាត់មេរោគកូវីដ-១៩ នៅ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារនៃការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីធ្លាបរិវេណក្នុងនិងក្រៅ ជាពិសេសតាមបន្ទប់ធ្វេីការ និងសាលប្រជុំនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។ លោក ស៊ាន សារ៉ាវុឌ្ឍ នាយការិយាល័យសុខាភិបាលបានអោយដឹងថា តាមការចង្អុលបង្ហាញពីលោក ស ថេត ... Read More »

បុរសម្នាក់ស្លាប់នៅនឹងកន្លែងខណៈបើកម៉ូតូបុកជាមួយរថយន្ត

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារតែជិះម៉ូតូបុកជាមួយរថយន្តកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ចម្ងាយ១,០០០ម៉ែត្រ ខាងជើងភូមិទ្រាសស្ថិតក្នុងភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ។ លោកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ ឈុន ... Read More »

ក្រុមឧទ្ទាម IS ​កាត់ក្បាលមនុស្ស​៥០នាក់នៅម៉ូហ្សំប៊ិក

តាមសារព័ត៌មាន ​Newsweek បានផ្សាយនៅថ្ងៃទី ១១ខែវិច្ឆិកាថា ក្រុមឧទ្ទាមមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម​ IS ​នៅប្រទេសម៉ូហ្សំប៊ិកបានបង្កសោកនាដកម្ម​ ដោយកាត់ក្បាលមនុស្សជាង​៥០នាក់នៅក្នុង​ទីលានបាល់ទាត់ ក្នុងភូមិស្ថិតនៅក្នុងខេត្ត Cabo Delgado ។ មន្ត្រី​Cabo Delgado បានបញ្ជាក់ថា ... Read More »

រដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ក្រោយលើកឡើងថា​លោកត្រាំនឹងជាប់ឆ្នោត

នៅថ្ងៃទី​១១ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានបញ្ជាក់ថា លោកជឿជាក់ថាប្រធានាធិបតីដូណាល់ ត្រាំ នឹងជាប់ឆ្នោតអាណត្តិទីពីរជាបន្តទៀត ប្រសិនបើសន្លឹកឆ្នោតទាំងអស់គឺស្របច្បាប់នោះ។ ការប្រកាសខាងលើរបស់លោក Mike Pompeo មិនខុសអ្វីពីការច្រាលចោលលទ្ធផលបោះឆ្នោត​ប្រធានាធិបតី​អាមេរិកឆ្នាំ​២០២០ ដែលលោកបៃឌិនទទួលបានជ័យជម្នះនោះទេ។ ប៉ុន្តែក្រោយទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជនមក ... Read More »

រឿងព្រេងខ្មែរ÷រឿង គង់ហ៊ាន

កាល​ពីព្រេងនាយ មាន​មនុស្ស​ម្នាក់ ឈ្មោះ​គង់ មាន​ប្រពន្ធ​ពីរ ។ មួយ​ឈ្មោះ​អាង​អាំ មួយ​ឈ្មោះ​នាង​គំ ។ ថ្ងៃ​មួយ​អ្នក​គង់​នាំ​ប្រពន្ធ​ទាំងពីរ​នាក់​ទៅ​សួរ​បងប្អូន​នៅ​ស្រុក​ឆ្ងាយ ។ តាម​ផ្លូវ​នៅ​ស្រុក​នោះ មាន​ខ្លា​សាហាវ ។ អ្នក​គង់​បណ្ដើរ​ប្រពន្ធ​ទាំងពីរ​នាក់ ទៅ​ដល់​ព្រៃ​ធំ​មួយ​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ គម្រោងសាងសង់របងថ្មតាមរចនាម៉ូដដើម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី បាន៧០ភាគរយហើយ

ភ្នំពេញ៖ គម្រោងស្ថាបនារបងថ្មតាមរចនាម៉ូដដើម(ជំនាន់ដើម)នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាេយមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងជិត១គីឡូម៉ែត្រ ចាប់ពីការាសសាំងតូតាល់រហូតដល់ ស្តុបវត្តនាគវ័នបានដំណើរការស្ថាបនាលេចចេញជារបងថ្មតាមរចនាប័ទ្មដើមប្រមាណជិត១ពាន់ម៉ែត្រ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានរៀបការ៉ូឡា ចាប់ពីស្ថានីយសាំងតូតាល់រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២) ហើយរួចរាល់មក។ លោកមឹុង ពន្លក នាយករងទីចាត់ការ រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២០ថា៖ ... Read More »

ស្ថានីយ​ប្រេងមួយកន្លែងស្ថិត​នៅ​ភូមិ​អំពិល ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ កំពុងសាងសង់​គ្មាន​ច្បាប់​អនុញ្ញាតិ

     ខេត្តតាកែវ ៖ បើយោងតាមសេ​ក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ បានឲ្យដឹងថាស្ថានីយ​ប្រេង​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​អំពិល ឃុំ​ស្លា ស្រុក​សំរោងខេត្តតាកែវកំពុង​តែ​លួច​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ ហើយនៅពេលដែលក្រុមអ្នកសារព័ត៌មានចុះទៅសាកសួរពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ម្ចាស់​ទីតាំង​ស្ថានីយ​ប្រេង​ មិន​បាន​បង្ហាញ​អត្តសញ្ញាណ​នោះ​ទេ ដោយ​គ្រាន់តែអះអាង​ថាមានការ​អីទៅ​សួរលោក​អ៊ុ​ក សំនាង ប្រធាន​មណ្ឌលកុមារ​នៃ​ក្ដី​សង្ឃឹម​ស្រុក​ព្រៃកប្បាស ទៅ ព្រោះ​គាត់​ធ្វើ​អ្វី​តាមតែ​លោក ... Read More »

រថយន្ត​យីឌុបបុកប៉ះគ្នាជាមួយរថយន្ត​ដឹក​ អ្នកជំងឺ​ស្លាប់និងរបួសច្រេីននាក់

ខេត្តត្បូងឃ្មុំ ៖​ ពិតជារន្ធត់ខ្លាំងណាស់ទៅ​ លេីអ្នកដំណេីរដែលកេីតគ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាងរថយន្តសង្គ្រោះបន្ទាន់នឹងរថយន្តយីឌុប​ក្នុង​ទិសដៅ​បញ្ច្រាសគ្នា​បង្ក​ឲ្យ​មានមនុស្ស​ស្លាប់និងរបួសជា ច្រេីន​នាក់ដែលគេដឹងថា​មានតៃកុងរថយន្ត​របួសស្រាល​ ,គ្រូពេទ្យស្រីម្នាក់​របួសធ្ងន់បាក់ភ្លៅម្ខាង​, អ្នកកំដរអ្នកជំងឺ២នាក់​របួសធ្ងន់​ និងអ្នកជំងឺបានស្លាប់ ។ យោងតាម​ប្រភព​ព័ត៌មាន​ឱ្យដឹងថា​ករណី​នេះ​កេីតឡេីង​កាលពីវេលាម៉ោង​៨និង៤០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិស្វាយកាំបិត ... Read More »

កម្លាំង​អាវុធហត្ថ​ស្រុក​សំបូរ ឃាត់ខ្លួនបុរសម្នាក់ ជាអ្នក​រត់ការឲ្យចូល​បម្រើ​ការ​​ក្នុង​ក្រប​ខ័ណ្ឌ​យោធា

   ខេត្តក្រចេះ​៖ បុរសម្នាក់ បាន​ធ្វើ​សកម្មភាព​ដើរ​បោកប្រាស់​គេ ក្នុង​ទំហំ​លុយរាប់​ម៉ឺន​ដុល្លារ​ដោយ​សន្យា​ថា​ ធានា​នាំ​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខ័ណ្ឌ​យោធា​ នៃ​បញ្ជាការ​ដ្ឋា​ន​ទ័ព​ជើងគោ​ក ត្រូវកម្លាំង​អាវុធហត្ថ​ស្រុក​សំបូរ ចាប់​ឃាត់ខ្លួន​​កាលពី​យប់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ខ​ណៈជន​នេះ​បាន​គេចខ្លួន​បាត់​ពី​ផ្ទះ​អស់​ជា​ច្រើន​ខែ​ទើប​វិល​មក​លំនៅ​ឋាន​វិញ​។ រហូតនៅព្រឹកថ្ងៃទី​១១ ខែវិច្ឆិកានេះ​ ​ជនសង្ស័យ​កំពុង​​ត្រូវ​បាន​ឃាត់ខ្លួន​មក​សាកសួរ​នៅ​ទី​បញ្ជាការ​ដ្ឋា​ន​កងរាជ​អាវុធ​ហត្ថ​ខេត្ត ខ​ណៈ​​ជន​រង​គ្រោះ​ជាច្រើននាក់ ... Read More »

រថយន្តក្រុមហ៊ុនអគ្គិសនីកម្ពុជាបើកខ្វះការប្រុងប្រយ័ត្នទាក់ខ្សែភ្លើងបាក់បង្គោលអស់៣ដើមដេកដួលពេញផ្លូវ

      ភ្នំពេញ៖ រថយន្តស្ទួចរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជាដោយសារការបើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យទាក់ខ្សែភ្លើងបាក់បង្គោលភ្លើង អស់ចំនួន៣ដើម និងធ្លាក់ខ្សែភ្លើងរាយពេញផ្លូវ។    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១១ ខែវិថ្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ ១០៨ កែងផ្លូវលេខ៥១ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ... Read More »

ប្រមុខ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា៖ អះអាងថា ដំណើរការ​បោះឆ្នោត​ថ្នាក់ជាតិ មាន​បញ្ហា

អន្តរជាតិ៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញនេះ លោក U Than Htay ប្រមុខ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា បាន​អះអាងថា ដំណើរការ​បោះឆ្នោត​ថ្នាក់ជាតិមាន​បញ្ហា​ចម្រូងចម្រាស​មួយចំនួន តែ​មិនបាន​បង្ហាញ​ភស្តុតាង​ជាក់លាក់​ណាមួយ​ឡើយ​។  មិនតែប៉ុណ្ណោះ​ប្រមុខ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ារូបនេះ ទទូច​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន ជួយផ្តល់​ភស្តុតាង​បង្ហាញ​ពី​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត​លើក​នេះ​។ ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក ... Read More »

មេបញ្ជាការ​កងទ័ព​ថៃ៖ ច្រានចោល​ពី​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ

    អន្តរជាតិ៖ លោក Narongphan Jittkaewtae មេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ បន្ទាប់ពីត្រូវបាន​គេ​ចោទសួរ​ជុំវិញ​លទ្ធភាព​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា កាលពីថ្ងៃទី​៩ ខែវិច្ឆិកាថ្មីៗនេះលោក បាន​ច្រានចោល​ពី​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោកប្រា​យុទ្ធ ចាន់​អូ​ចានាយករដ្ឋមន្ត្រី​ថៃ ... Read More »

បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់រឹបអូសវត្ថុតាងគ្រឿងញៀននិងអាវុធកែច្នៃច្រើនដើម

ខេត្តកំពង់ស្ពឺ៖  កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនដោយឃាត់ខ្លួនបាន៣នាក់និងរឹបអូសវត្ថុតាងមួយចំនួន។ ការបង្រ្កាបករណីគ្រឿងញៀនខាងលើបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានទី១-ឈ្មោះ សុន ប៊ុនឡា ... Read More »

ប្រជាពលរដ្ឋបង្ហាញអារម្មណ៍គាំទ្រនិងរីករាយចំពោះការរៀបចំបរិវេណមុខប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋដែលពឹងអាស្រ័យផល ក៏ដូចជាទេសចរមកទស្សនានៅតំបន់អង្គរ បានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ការអភិវឌ្ឍទាំងនោះរួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម។ល។ លោក ស៊ាន សុខៈ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ ... Read More »