ព័ត៌មានទាន់ហេតុការណ៍៖
'

លោកឧត្តមសេនីយ៍ទោ មៀច សុរិទ្ធិការ្យដាវីត ត្រូវបានតែងតាំងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន និងបានប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ មៀច ... Read More »

ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យជាង ១ម៉ឺនគ្រួសារ ទទួលអំណោយ ពូជស្រូវ ពីសម្ដេចតេជោ ហ៊ុន សែន

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកពូជស្រូវទៅចែកជូនប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ។ ... Read More »

លោកត្រាំ​ដកតំណែងរដ្ឋមន្ត្រីការពារជាតិMark Esper

មកដល់ពេលនេះហើយនៅតែមានមន្ត្រីជាន់ខ្ពស់របស់អាមេរិកត្រូវបានលោកត្រាំដកតំណែង ហើយពេលនេះគឺជារដ្ឋមន្ត្រីការពារជាតី​លោក​Mark Esper ។ ជាមួយគ្នានោះលោកត្រាំ​បានតែងតាំងលោក Christopher C. Miller ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងភេរវកម្មអាមេរិកធ្វើជារដ្ឋមន្ត្រីការពារជាតិថ្មី។ នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា ​រដ្ឋមន្ត្រីការពារជាតិ​​Mark ... Read More »

ក្រុមលោកត្រាំបន្តប្តឹងតុលាការកំពូល​ដើម្បីទប់ស្កាត់ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ

អាមេរិក៖ ក្រុមការងាររបស់លោកត្រាំ បានព្យាយាមរារាំងរដ្ឋPennsylvania ប្រកាសលទ្ធផលបោះឆ្នោត ហើយជ័យជម្នះបាននៅលើលោកបៃឌិន ។ សារព័ត៌មានរ៉យទ័របានផ្សាយថា មេធាវីរបស់លោកត្រាំ បានបញ្ជូនពាក្យបណ្តឹងទៅកាន់តុលាការរដ្ឋ​Pennsylvania ចោទប្រកាន់សន្លឹកឆ្នោតមួយចំនួនដែលបោះតាមប្រៃសណីយ៍មិនស្របច្បាប់​។ ក្នុងពាក្យបណ្តឹង​បានប្តឹងទម្រង់បោះឆ្នោតតាមប្រៃសណីយ៍មិនមានតម្លាភាព​​។ មិនតែប៉ុណ្ណោះ ក្រុមការងាររបស់លោកត្រាំ​បានចោទប្រកាន់មន្ត្រីក្នុងតំបន់ថាបំពានរដ្ឋធម្មនុញ្ញ ។​ ក្រុមការងាររបស់លោកត្រាំបានចោទប្រកាន់ប្រព័ន្ធបោះឆ្នោតមិនមានតម្លាភាព គឺក្នុងពេលបោះឆ្នោតផ្ទាល់បានត្រួតពិនិត្យយ៉ាងតឹងតែង ... Read More »

ក្រសួងសុខាភិបាល ៖ វិធានការសំខាន់ៗ១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័ក

ភ្នំពេញ៖ ដើម្បីការពារការរីករាលដាល ឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដាក់ចេញនូវវិធានការ១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័ក មានដូចខាងក្រោម៖ ទី១-នៅក្នុងផ្ទះដាច់ដោយឡែកគ្រប់ពេលជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល១៤ថ្ងៃ (មានដាច់ខាតដើរចេញក្រៅផ្ទះ ឬទីកន្លែងធ្វើចត្តាឡីស័ក)។ ... Read More »

អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់៤ល្វែងទាំងស្រុង

ភ្នំពេញ​៖​ ផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍​ភ្លាមៗកាលពីវេលាម៉ោង១២និង២០នាទី​ រំលងអធ្រាត្រឈានចូលថ្ងៃទី១០​ ខែវិច្ឆិកា ឆ្នាំ​២០២០​ នៅចំណុចផ្លូវ៤៣០​ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ បើតាមប្រភពពីមន្រ្តីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ម្ចាស់ផ្ទះមាន៖ ទី១-ឈ្មោះ នួន ... Read More »

បញ្ជូនជនសង្ស័យជួញដូរថ្នាំញៀន២នាក់និងថ្នាំញៀន១៦ថង់ទៅសាលាដំបូងខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​​​​​​​​​​ញៀន​​​​ខេត្ត​បាត់ដំបងបាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​និង​វត្ថុតាង​ថ្នាំ​យ៉ាម៉ា​១៦​ថង់​ទៅ​សាលាដំបូងខេត្តពីបទជូញដូរគ្រឿងញៀនដើម្បីចាត់ការតាមច្បាប់។ ប្រភពពីមន្រ្តីជំនាញបានឲ្យដឹងថាជន​សង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជា​មូ​យ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​គ្រាម​ចាប់ខ្លួនបាន​កាលពី​រំលង​អធ្រាត្រចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​-​ឃុំ​តា​គ្រាម​ស្រុក​បាណន់​ខេត្តបាត់ដំបង។ ​ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ ទូច សីហា ហៅ​សី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​តា​គ្រាម ... Read More »

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន និងថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅមធ្យម

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន និងថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅមធ្យម។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០។ ... Read More »

Fiorentina បណ្តេញលោក Iachini និងតែងតាំងលោក Prandelli ជាគ្រូបង្វឹកថ្មី

លោក Giuseppe Iachini ត្រូវបានក្លិបបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុម Fiorentina ក្លិបនៅក្របខ័ណ្ឌអុីតាលី Serie A បានតែងតាំងលោក Cesare Prandelli ជំនួសតំណែងរបស់គាត់កាលពីថ្ងៃចន្ទ។ លោក Prandelli បានវិលត្រឡប់មកក្លិបនេះជាលើកទីពីរនៅ ... Read More »

ដុតកម្ទេចចោលសាច់មាន់ចម្រុះខូចគុណភាពប្រមាណជាង ៣៥០គីទ្បូក្រាមចាប់ឈ្មួញលួចនាំពីប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ សាច់មាន់ចម្រុះខូចគុណភាពប្រមាណជាង ៣៥០គីទ្បូក្រាម ដែលឈ្មួញលួចនាំពីប្រទេសថៃចូលមកកម្ពុជា តាមច្រករបៀងអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីជំនាញដុតបំផ្លាញចោល។ ការដុតបំផ្លាញសាច់មាន់ខូចគុណភាពនេះធ្វើឡើងកាលពី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាអគ្គនាយកដ្ឋាន ... Read More »

ខ្សែប្រយុទ្ធ Ansu Fati របស់ក្រុម Barcelona ប្រឈមមុខនឹងការសម្រាករយៈពេល៤ ខែបន្ទាប់ពីការវះកាត់ជង្គង់

ខ្សែប្រយុទ្ធរបស់ក្លិប Barcelona កីឡាករវ័យក្មេង Ansu Fati ត្រូវអវត្តមានអស់រយៈពេលប្រហែលជា៤ ខែបន្ទាប់ពីវះកាត់ជង្គង់។ កីឡាករវ័យ១៨ឆ្នាំរូបនេះត្រូវបានវះកាត់បណ្តាលឲ្យរងរបួសផ្នែកខាងក្នុងនៃជង្គង់ឆ្វេងរបស់គាត់ ពេលរូបគេលេងទល់នឹងក្រុម Real Betis កាលពីសប្តាហ៍មុន។ កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះត្រូវបានប្តូរចេញអំឡុងតង់ទី១នៃជ័យជម្នះ ៥-២ កាលពីថ្ងៃសៅរ៍។ ... Read More »

លោក Sergio Garcia បានដកខ្លួនចេញពីការប្រកួតវាយកូនហ្គោលបន្ទាប់ពីការធ្វើតេស្តរកឃើញកូវីដ-១៩

អតីតជើងឯកវាយកូនហ្គោល Masters លោក Sergio Garcia នឹងខកខានព្រឹត្តិការណ៍ឆ្នាំនេះនៅ Augusta បន្ទាប់ពីបានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ កីឡាករអេស្ប៉ាញវ័យ៤០ឆ្នាំដែលបានឈ្នះព្រឹត្តិការណ៍នេះកាលពីឆ្នាំ២០១៧ បានខកខានការក្នុងកម្មវិធី Houston Open កាលពីសប្តាហ៍មុនដែរ។ លោក Sergio ... Read More »

គ្រូបង្វឹកបារាំងអះអាងថា Paul Pogba មិនសប្បាយចិត្តនៅ Man Utdទេ

លោក Didier Deschamps អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបារាំងបាននិយាយថា ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហមManchester United មិនសប្បាយចិត្តជាមួយនឹងស្ថានភាពរបស់គាត់នៅក្នុងក្លិបនោះទេ។ Pogba ត្រូវចូលរួមបាន១១ ប្រកួតសម្រាប់ក្រុម Old Trafford ... Read More »

ផ្ទះថ្មីចំនួន៨ខ្នង អំណោយរបស់សម្ដេចតេជោ បានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជន នៅភូមិបាណង់ ឃុំស្តៅ ស្រុករតន:មណ្ឌល

ខេត្តបាត់ដំបង៖ បន្ទាប់ពីបានចែកពូជស្រូវជាង ១ពាន់តោន ដល់ជនរងគ្រោះដោយគ្រោះទឹកជំនន់ជាង ១ម៉ឺនគ្រួសាររួចមក នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចុះប្រគល់ផ្ទះថ្មីចំនួន០៨ខ្នង ... Read More »

ផលប៉ះពាល់នៃអំពើយាយីប្រើប្រាស់បច្ចេកវិទ្យា និងអុីនធឺណេត (Cyberbully)!!!

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានពន្យល់ថា៖ ដូចដែលបងប្អូនពលរដ្ឋទូទៅបានដឹងថា អំពើយាយី (Bully) បានកើតមានស្ទើគ្រប់ទីកន្លែង តួយ៉ាងនៅសាលារៀន កន្លែងធ្វើការ ក្នុងសហគមន៍ ឬទីកន្លែងផ្សេងៗ ដែលប្រព្រឹត្តិដោយបុគ្គល ឬក្រុមមនុស្ស គោលដៅដាក់សម្ពោធផ្លូវចិត្តដល់ជនរងគ្រោះ។ ដោយសារភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា អំពើយាយីបានពង្រីកវិសាលភាព ... Read More »

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយទូកុងតឺន័រធ្លាក់សង្កត់ពីលើ

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ជាង៨យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៦-១៧៧ មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត១គ្រឿងម៉ាក HINO ... Read More »

ក្រសួងសុខាភិបាល៖ មហាសន្និបាត សុខភាពពិភពលោក លើកទី៧៣ បន្តចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤

ភ្នំពេញ៖ មហាសន្និបាតសុខភាពពិភពលោក លើកទី៧៣ បន្ត ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃ១៤ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។  សូមជម្រាបថា៖ នាថ្ងៃចន្ទ ៩រោច ... Read More »

ទីបំផុត! លោក ត្រាំ អបអរសាទរចំពោះដំណឹងល្អ ដែលថា«វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech មានប្រសិទ្ធភាពលើស ៩០%»

អាមេរិក៖ ដើម្បីអាយុជីវិតពលរដ្ឋលើសកលលោក ក្នុងវិបត្តិកូវីដ-១៩ កុំថាឡើយដល់ប្រជាពលរដ្ឋ សូម្បីតែ លោក ត្រាំ និងលោក បៃឌិន អបអរសាទរចំពោះដំណឹងល្អ ដែលថា«វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech ... Read More »

៧ឆ្នាំកន្លងទៅជីវិតស្នេហា គង់ សុជាតិ និងជា វិបុលហែលឆ្លងរសជាតិច្រើន

ភ្នំពេញ៖ មកទល់ពេលនេះ គង់ សុជាតិ និង លោកជា វិបុល បានក្លាយជាប្តីប្រពន្ឋបាន៧ឆ្នាំបាត់ទៅហើយដោយ ឆ្លងកាត់នូវរឿងគ្រប់រូបភាព។ នៅទីបំផុតឧបសគ្គជាច្រើនអ្នកទាំង២បានសម្រេចឆ្លងផុត។ជាពិសេសបានទាំងមានសេចក្តីសុខត្រឡប់មកវិញទាំងរឿងស្នេហានិងគ្រួសារ។ អ្នកនាងគង់ សុជាតិបានសរសេរបង្ហោះពាក្យប៉ុន្មានឃ្លានៅបណ្តាញសង្គមថា «៧ឆ្នាំដោយអត្ថន័យស្នេហាមានន័យជ្រៅពេកកន្លង អូនពិតប៉ុនប៉ងរួមមេត្រី អរគុណនូវគ្រប់អ្វីៗដែលថ្លៃផ្ដល់អោយ … ... Read More »

Daniil Medvedev លើកពាន ATP Paris Masters ក្រោយផ្តួល Alexander Zverev វគ្គផ្តាច់ព្រ័ត្រ

កីឡាករវាយតឺន្នីសលំដាប់ទី៥ពិភពលោក Daniil Medvedev បានឈ្នះពានរង្វាន់ ATP Paris Masters ជាលើកទី៨របស់គាត់នៅពេលដែលគាត់បានផ្តួលកីឡាករ Alexander Zverev ក្នុងលទ្ធផល ៥-៧ ៦-៤ ៦-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ Paris ... Read More »

Man City បានត្រឹមស្មើជាមួយ Liverpool ខណៈកាំភ្លើងធំ Arsenal ចាញ់ក្នុងទឹកដីយ៉ាងអាម៉ាស់

ក្រុមខ្លាំងមេឃខៀវ Manchester City បានប្រកួតស្មើជាមួយក្រុមភ្ញៀវហង្សក្រហម Liverpool ១ទល់១ កាលពីយប់មិញ ដែលធ្វើឲ្យក្រុមទាំង២ទទួលបានតែម្នាក់មួយពិន្ទុប៉ុណ្ណោះ ហើយក្រុមហង្សក្រហម Liverpool បាត់បង់ឱកាសឡើងឈរកំពូលតារាងដែរ។ ក្នុងជំនួបកាលពីយប់មិញនេះក្រុមភ្ញៀវ Liverpool បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី១៣ ដែលជាការស៊ុតបាល់ពិន័យ១១ម៉ែត្រដោយខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប ... Read More »

តើមេដឹកនាំប្រទេសណាខ្លះមិនទាន់មានប្រតិកម្ម ឬជូនពរប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់អាមេរិក​

      អន្តរជាតិ៖ ក្រោយបណ្តាញផ្សព្វផ្សាយនានា របស់អាមេរិកផ្សព្វផ្សាយពីជ័យជម្នះ របស់លោកបៃឌិននៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៣ខែវិច្ឆិកា មានមេដឹកនាំជាច្រើនជុំវិញពិភពលោកបានជូនពរ អបអរសាទរ ពិសេសគឺប្រទេសតំបន់អឺរ៉ុប ។ ប៉ុន្តែមកទល់ពេលនេះនៅមានប្រទេសធំៗលំដាប់ពិភពលោក មិនទាន់បានជូនពរលោកបៃឌិន ដោយរង់ចាំលទ្ធផលបោះឆ្នោតចេញជាផ្លូវការ ។ ... Read More »

Breaking News ៖ តំណាងរាស្ដ្រ , អគ្គលេខាធិការរងក្រសួងកសិកម្មនិងឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា សរុប ៣នាក់ មានកូវីដ-១៩

ភ្នំពេញ៖ មុននេះបន្តិច ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសបន្ទាន់ ដោយបញ្ជាក់ថា៖  រកឃើញវិជ្ជមានកូវីដ-១៩ លើតំណាងរាស្ដ្រ និងមន្ដ្រី សរុបចំនួន៣រូបបន្ថែមទៀត ដែលពាក់ព័ន្ធជាមួយគណៈប្រតិភូរដ្ឋមន្ដ្រី ការបរទេសហុងគ្រី កន្លងទៅ ដែលបង្ហាញឱ្យឃើញថា គួរមានការប្រុងប្រយ័ត្នខ្ពស់ការពារការឆ្លងពីជម្ងឺកូវីដ-១៩នេះ។  សូមបញ្ជាក់ថា៖ ... Read More »

លោក នី សាលឿន តារាចម្រៀងជើងចាស់ ម្ចាស់បទ «ដងស្ទឹងឡូវែល» ទទួលមរណភាពនៅអាមេរិក ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគាពាធ

ភ្នំពេញ៖  រសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានដំណឹងសោកស្តាយមួយ ដោយលោក នី សាលឿន បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយសាររោគាពាធ នៅសហរដ្ឋអាមេរិក។ លោក នី ... Read More »

អាជ្ញាធរខណ្ឌចំការមនចុះផ្អាកក្លឹបរាត្រី៥កន្លែង ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានសម្រេចផ្អាកអាជីវកម្មក្លឹបរាត្រី នៅក្នុងមូលដ្ឋានខណ្ឌចំការមនចំនួន៥កន្លែង ដែលក្លឹបទាំងនេះមិនបានផ្អាកដំណើរការរបស់ខ្លួន តាមវិធានការ ... Read More »

ឥណ្ឌូនេស៊ី៖ ​សុំ​ឲ្យ​ចិន និង​កូរ៉េខាងត្បូង​ ជួយ​អភិវឌ្ឍន៍​លើ​បច្ចេកវិទ្យាខ្លួន ព្រោះផលិតផលស្ទើរទាំងអស់ជាបច្ចេកវិទ្យាជប៉ុន

អន្តរជាតិ៖ ខណៈ​មធ្យោបាយ​ប្រើប្រាស់​របស់​ឥណ្ឌូនេស៊ី​ បច្ចុប្បន្ន​ស្ទើរតែ​ទាំងអស់​ជា​ផលិតផល​មកពី​ជប៉ុន​ រដ្ឋាភិបាលឥណ្ឌូនេស៊ី បាន​សុំ​ឲ្យ ​ចិន និង​កូរ៉េខាងត្បូង​ ជួយ​អភិវឌ្ឍន៍​លើ​បច្ចេកវិទ្យា​មួយ​នេះ​ សម្រាប់​ឥណ្ឌូនេស៊ី ដើម្បី​ទាញ​យកបាន​សក្តានុពល​នេះ ។ បន្ទាប់ពី បាន​មើលឃើញ​ពី​សក្តានុពល​ធំ​មួយ​របស់ខ្លួន​ ក្នុងការ​បង្កើត​រថយន្ត​ប្រើ​ដោយ​អគ្គិសនី ។ ... Read More »

ទីផ្សារមូលបត្រអាស៊ីនិងអឺរ៉ុបគ្របដណ្តប់ដោយពណ៌ខៀ ក្រោយលទ្ធផលបោះឆ្នោតអាមេរិកបញ្ចប់

តារាងពណ៌ខៀវគ្របដណ្តប់នៅលើទីផ្សារមូលបត្រនៅតំបន់អឺរ៉ុប និងអាស៊ី​​ ដោយ​សារតែក្រុម​អ្នកវិនិយោគ​ធូរអារម្មណ៍ក្រោយមានសភាពតានតឹងជាច្រើនថ្ងៃ​ដោយសារតែការបោះឆ្នោតអាមេរិក​ ហើយពេលនេះលោកបៃឌិនជាប់ឆ្នោតជារឿងប្រសើរបំផុតសម្រាប់ទីផ្សារមូលបត្រ។ នៅថ្ងៃទី ៩ខែវិច្ឆិកា​ ទីផ្សារមូលបត្រ​ប្រែជាពណ៌ខៀវលើកដំបូងក្រោយទទួលបាន​លទ្ធផលបោះឆ្នោត​អាមេរិក ដោយលោកបៃឌិនទទួលបានជ័យជម្នះ។ នៅក្នុងតារាងតួលេខទីផ្សាររបស់ក្រុមហ៊ុន ​Nikkei 225 ក្នុងទីក្រុងតូក្យូ ជប៉ុន​បង្ហាញឲ្យឃើញជាលើកដំបូងក្នុងរយៈពេល​២៩ឆ្នាំកន្លងមក​ដែល ​Nikkei 225 ... Read More »

បោះឆ្នោតមីយ៉ាន់ម៉ា៖ គណបក្សកាន់អំណាចប្រកាសទទួលបានចំនួនកៅអីគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល

កាលពីថ្ងៃទី​៩ ខែវិច្ឆិកា​ សម្ពន្ធមិត្តជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) កាន់អំណាចនៅមីយ៉ាន់ម៉ា​ដែលដឹកនាំដោយលោកស្រី Aung San Suu Kyi បានប្រកាសថា គណបក្សរបស់លោកស្រីទទួលបានកៅអីគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ នៅក្នុងសេចក្តីប្រកាស​របស់គណបក្ស (NLD) ក្រោយពេលទទួលបានលទ្ធផលរាប់សន្លឹកឆ្នោតក្រៅផ្លូវការ​ ... Read More »

ទីតាំងលួចលេងល្បែងបញ្ជល់មាន់​នៅក្បែរផ្លូវសេះស​ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ចុះបង្ក្រាប​ តែឃាត់មិនបានមនុស្សនិងមាន់ជល់ទេ

      ភ្នំពេញ​ ៖​  បន្ទាប់ពីទទួលបានព័ត៌មានថា​ មាន​ករណីលួចលេងល្បែងបញ្ជល់មាន់​ នៅក្នុងភូមិដំណាក់ធំ៣​ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ​មានជ័យ​ រួចមក នៅរសៀលថ្ងៃទី០៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមាន​ជ័យ៣បានចុះទៅបង្ក្រាប​ តែក្រុមអ្នកលេងល្បែង​ហាក់ដឹងខ្លួនមុនបាននាំគ្នា​យកមាន់ជល់​និងសម្ភារផ្សេងៗរត់គេចបាត់អស់​ ... Read More »

អ្នកធ្វើចត្តាឡីស័កមិនត្រឹមត្រូវតាមផ្ទះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យក្រសួងសុខាភិបាល និងអាជ្ញាធរ យកមកទីតាំងដែលក្រសួងកំណត់ ,ហើយដាក់កម្លាំងសមត្ថកិច្ចដើម្បីយាមកាម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក្រសួងសុខាភិបាល និងអាជ្ញាធរ យកអ្នកធ្វើចត្តាឡីស័កមិនត្រឹមត្រូវតាមផ្ទះ មកទីតាំងដែលក្រសួងកំណត់ ដើម្បីធ្វើចត្តាឡីស័ក ហើយដាក់កម្លាំងសមត្ថកិច្ចដើម្បីយាមកាម។ នេះជាការយកចិត្តទុកដាក់ខ្ពស់បំផុត របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លើវិធានការទប់ស្កាត់ការរីករាលជំងឺវីរុសកូវីដ-១៩ និងបញ្ចៀសការឆ្លងតាមសហគមន៍។ សូមបញ្ជាក់ថា៖ ... Read More »