ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តលឿនបុករទេះអេតចាយពីក្រោយខ្ទាតចូលផ្ទះលក់គ្រឿងទេស

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានបើករថយន្តក្នុងស្ថានភាពស្រវឹងទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយពីក្រោយពេញទំហឹង រុញច្រានចូលផ្ទះលក់គ្រឿងទេស បណ្តាលឲ្យបែកទូកញ្ចក់លក់ម្ជូររាយប៉ាយពេញមុខផ្ទះរងការខូចខាត។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវហាណូយ ត្រង់ចំណុចផ្លូវរទេះភ្លើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីអ្នកបើកបរម៉ូតូ ... Read More »

ចូលរួមរំលែក ទុក្ខ ម្តាយ តារាចម្រៀង វី ឌីណែត ទទួលមរណភាពហើយ

ភ្នំពេញ៖ សារចែករំលែកចូលរួមមរណ:ទុក្ខទៅកាន់តារាចម្រៀង វី ឌីណែត ត្រូវបានធ្វើឡើង ក្រោយពីគេទទួលបានដំណឹងថាម្តាយបង្កើតរបស់នាងទទួលមរណភាពនៅម៉ោង១២ថ្ងៃត្រង់នេះបន្ទាប់ពីម្តាយនាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់កាលពីប៉ុន្មានថ្ងៃមុននេះ។ ដំណឹងដ៏ក្រៀមក្រំនេះបានធ្វើឲ្យរំជួលចិត្តជាខ្លាំងសម្រាប់អ្នកសិល្បៈដែលជិតដិតនឹងក្រុមគ្រួសារលោក ហួរ ឡាវី និងកញ្ញា វី ឌីណែត ខណៈដែលមហាជនដែលបានដឹងជាច្រើនបានថ្លែងសារសោកស្តាយ និងចូលរួមរំលែកទុក្ខក្នុងការបាត់បង់ភរិយា និងម្តាយជាទីស្រលាញ់នេះផងដែរ។ ... Read More »

Dortmund គ្រោងចុះហត្ថលេខាខ្សែប្រយុទ្ធ Origi ពី Liverpool

តាមប្រភពពីគេហទំព័រ Football Insider បានឲ្យដឹងថា ក្រុម BorussiaDortmund កំពុងតែចាប់អារម្មណ៍ និងចង់ចុះហត្ថលេខាយកខ្សែប្រយុទ្ធរបស់ក្រុម Liverpool កីឡាករ Divock Origi នៅមុនរដូវក្តៅខាងមុខ។ អនាគតនៅកីឡដ្ឋាន Anfield ... Read More »

បិសាចក្រហម និងកាំភ្លើងធំឡើងទៅវគ្គ៨ក្រុម ខណៈមាន់ខ្នាយមាសបាត់បង់ឱកាសឡើងទៅប្រកួតវគ្គបន្តពានរង្វាន់ Europa League

ក្រុមខ្លាំង២របស់អង់គ្លេសគឺក្រុមបិសាចក្រហម Manchester United និងក្រុមកាំភ្លើងធំ Arsenal បានកក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Europa League រដូវកាលនេះ ក្រោយពីប្រកួតជើងទី២កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ ចំណែកក្រុមមាន់ខ្នាយមាស Tottenham ... Read More »

បទបញ្ជាឱ្យពលករបរទេសនៅឃ្យ៉ុងគី និងសេអ៊ូល ធ្វើតេស្តកូវីដនោះ នឹងត្រូវកែឡើងវិញ ក្រោយពីសហគមន៍ការទូតអន្តរជាតិតវ៉ាខ្លាំង ថាជាការរើសអើងលើជនបរទេស

កូរ៉េខាងត្បូង៖ គេហទំព័រ(ខ្មែរនៅកូរ៉េ News)បានផ្សាយថា,  វិធានការរដ្ឋបាលតម្រូវឱ្យពលករ និងអ្នកធ្វើការបរទេសនៅក្នុងសេអ៊ូល និងខេត្តឃ្យ៉ុងគីដូ ទៅធ្វើតេស្តកូវីដ-១៩ ឱ្យបានគ្រប់គ្នាតាមកាលកំណត់ជាកំហិតនោះ ត្រូវទទួលការិះគន់យ៉ាងខ្លាំងពីសហគមន៍បរទេសនៅកូរ៉េ រួមទាំងតំណាងការទូតបរទេសធំៗក្នុងប្រទេសកូរ៉េផងដែរ ដែលបានចេញមុខតវ៉ាជាបន្តបន្ទាប់ទៅអជ្ញាធរកូរ៉េ ។ នេះបើតាមព័ត៌មានចុះផ្សាយដោយសារព័ត៌មាន Korea Times ... Read More »

ក្រសួងយុតិ្តធម៌សូមបង្ហាញជូនអំពីបទល្មើសនីមួយៗ ទាក់ទងនឹងការមិនគោរពវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រសួងយុតិ្តធម៌សូមបង្ហាញជូនអំពីបទល្មើសនីមួយៗ ទាក់ទងនឹងការមិនគោរពវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៖ ១- ការមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស (សម្រាប់បុគ្គល)។ ២- ការមិនអនុវត្តកាតព្វកិច្ចទាក់ទងនឹងការពាក់ម៉ាស (សម្រាប់សហគ្រាស ឬ ... Read More »

រដ្ឋបាលខណ្ឌដូនពេញបន្តចុះយកអ្នកជំងឺកូវីដ-១៩ ចំនួន០៤នាក់ទៀត ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីព្រឹកនេះ រដ្ឋបាលខណ្ឌដូនពេញ សហការជាមួយក្រុមគ្រូពេទ្យ បានបន្តចុះយកអ្នកជំងឺកូវីដ-១៩ ចំនួន០៤នាក់ទៀត ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ក្រោយធ្វើតេស្ត ... Read More »

តើវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិនមានវត្តមាននៅក្នុងប្រទេសណាខ្លះហើយ?

វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិន បានបញ្ជូនទៅក្រៅប្រទេសបានបញ្ជាក់ពីប្រសិទ្ធភាពក្នុងយុទ្ធនាការប្រឆាំងកូវីដ-១៩ និងបង្កើនកិត្តិយស ទំនុកចិត្តដល់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យា វេជ្ជសាស្ត្ររបស់ចិននៅលើទីផ្សារពិភពលោក។ នៅពាក់កណ្តាលឆ្នាំ២០២០ ចិនមានវ៉ាក់សាំងដល់ទៅ៥ប្រភេទដែលបានធ្វើតេស្តដំណាក់កាលទីបី នៅក្នុងប្រទេស ក្នុងនោះមានពីរប្រភេទធ្វើតេស្តនៅក្រៅប្រទេស គឺ វ៉ាក់សាំង Shinopharm និង Sinovac ឬហៅថា(CoronaVac)។ ... Read More »

ទណ្ឌកម្មចំពោះសហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ដែលមិនគោរពវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩!

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានរំឮកពី, ទណ្ឌកម្មចំពោះសហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ដែលមិនគោរពវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ បទមិនគោរពវិធានការរដ្ឋបាល (មាត្រា៤ នៃច្បាប់) -ទណ្ឌកម្មចំពោះសហគ្រាសឬគ្រឹះស្ថានឯកជន ... Read More »

រដ្ឋបាលខណ្ឌទួលគោក សហការជាមួយក្រុមគ្រូពេទ្យ ចុះយកអ្នកមានវិជ្ជមានកូវីដ-១៩ ម្នាក់​ ជាបុគ្គលិកនៅហាង Mode Store

ភ្នំពេញ៖​ កម្លាំងរដ្ឋបាលខណ្ឌទួលគោក សហការជាមួយក្រុមគ្រូពេទ្យ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ​ បានបន្តចុះយកអ្នកមានវិជ្ជមានកូវីដ-១៩ ម្នាក់ ភេទស្រី នៅផ្ទះលេខ៩៤E1 ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ បេីតាមការ​លេីក​ឡេី​ងរបស់នាយករដ្ឋបាលសាលាខណ្ឌទួលគោក ... Read More »

រដ្ឋាភិបាលថៃប្រគល់មូលប្បទានបត្រជាទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលថៃប្រគល់មូលប្បទានបត្រជាទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកដោះស្រាយតម្រូវការចាំបាច់នានាជូនបងប្អូនពលករខ្មែរ ដែលកំពុងធ្វើ ចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័កកូវីដ-១៩ នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។ សូមជម្រាបថា, ... Read More »

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានដឹកនាំក្រុមការងារ ចុះចាក់វ៉ាក់សាំងស៉ីណូហ្វាម ការពារជំងឺកូវីដ-១៩ ដូសទី២ ដល់កងកម្លាំង

     ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិនមេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទិ៥ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំង បានដឹកនាំក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩ ជូនកម្លាំងឈរជើងនៅទិសទី១បន្ទាយមានជ័យ ក្នុងនោះកងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ ... Read More »

ទីបំផុត​! ប្រធានក្រុមរៀបចំពិធីបើក និងបិទព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ​ម្នាក់ លាឈប់ពីតំណែង​ក្រោយ​អត្ថាធិប្បាយប្រមាថលើតារាស្រីជប៉ុនម្នាក់

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo នៅថ្ងៃទី១៧ ខែមីនា​ ឆ្នាំ​២០២១​ បានចុះផ្សាយថា​ ប្រធានក្រុមច្នៃប្រឌិតលើការរៀបចំពិធីបើក និងបិទព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកក្រុងតូក្យូ លោក Hiroshi Sasaki បានលាឈប់ពីតំណែងនេះ បន្ទាប់ពីលោកបានអត្ថាធិប្បាយបែបប្រមាថលើតារាស្ត្រីជប៉ុនម្នាក់។ ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទចោរកម្មលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ខេត្តរតនគិរី៖ ជន​សង្ស័យ​ម្នាក់​ត្រូវបានកម្លាំងអធិការដ្ឋានក្រុងបានលុងធ្វើ​ការ​ឃាត់​ខ្លួន​ពីបទចោរកម្ម ហើយកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។ ការឃាត់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលា​ម៉ោង​១៧៖៣០នាទី ​ថ្ងៃ​ទី​១៧ខែមីនា ឆ្នាំ២០២១​នៅ​ត្រង់ចំណុច​ភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុង​បានលុង ខេត្ត​រតនគិរី​។ ប្រភពបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះជាប់ពាក់ព័ន្ធនឹងករណីលួចទ្រព្យសម្បត្តិ​របស់ប្រជាពលរដ្ឋ​។ ការបង្ក្រាបឃាត់ខ្លួននោះក្រោមការ​សម្របសម្រួល​នីតិវិធី​ពី​លោក លាង អ៊ូ ព្រះរាជ​អាជ្ញារង​អមសាលាដំបូងខេត្តហើយជន​សង្ស័យមានឈ្មោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេពសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ ដដែលនេះ បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តដំណើរអញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ ... Read More »

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោសករណី (ឆក់កាបូបប្រាក់)

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អមឃាត់ខ្លួនបាន ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហិង្សា(ឆក់កាបូបប្រាក់) ។ កាលពីវេលាម៉ោង០០ និង៣០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខផ្សារទំនើបមីតថោន ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ នគរបាលប៉ុស្តិ៍អូរបែកក្អមបានអោយដឹងថា ... Read More »

រុស្ស៊ី កោះហៅឯកអគ្គរដ្ឋទូតខ្លួនប្រចាំអាមេរិកឲ្យត្រឡប់ចូលមកប្រទេសវិញ ក្រោយ​លោកចូ បៃឌិន ថា​៖ រុស្ស៊ីជាអ្នកជ្រៀតជ្រែកចូលការបោះឆ្នោតនៅអាមេរិក

អន្តរជាតិ​៖​ បេី​តាមការលេីកឡេីងពីលោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី​ នៅថ្ងៃទី១៧ ខែមីនា​ ឆ្នាំ​២០២១​ បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន លោកAnatoly Antonov ឲ្យ​ត្រឡប់ចូលមកប្រទេសវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោកចូ បៃឌិន បាននិយាយថា​ ... Read More »

អ្នកគាំទ្រវិស័យកញ្ញាឯកចោទឥណ្ឌូនេស៊ី ថាប្រើល្បិចដើម្បីឈ្នះការប្រកួតបោះឆ្នោតមួយរបស់ Miss Grand International 2020 ស្របពេលពិន្ទុកំពុងប្រជែងគ្នាជាមួយកញ្ញាឯកកម្ពុជា

       ភ្នំពេញ៖ ថ្មីៗនេះបានលេចចេញដំណឹងដ៏ក្តៅគគុកជុំវិញរឿងរ៉ាវនៃការប្រើប្រាស់ល្បិចក្នុងការប្រកួតបោះឆ្នោតតាមបណ្តាញសង្គមអនឡាញពីក្រុមអ្នកគាំទ្រកញ្ញាឯកពីប្រទេសឥណ្ឌូនេស៊ី។ ការលេចធ្លាយដំណឹងដ៏រសើបនេះក៏ស្របពេលដែលពិន្ទុនៃការប្រកួតមួយរបស់កម្មវិធីMiss Grand International 2020 រវាងកញ្ញាឯកពីប្រទេសកម្ពុជា នឹងកញ្ញាឯកមកពីប្រទេសឥណ្ឌូនេស៊ីមានសភាពប្រកៀកប្រកិតគ្នា ហើយអ្នកគាំទ្រវិស័យកញ្ញាឯកបាននិងកំពុងប្រតិកម្ម លេចចេញសារមិនពេញចិត្តជាច្រើនលើការប្រើប្រាស់វិធីសាស្ត្រមួយគឺកម្មវិធី Auto Sharesមានឈ្មោះថា ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ... Read More »

ប្លន់យកម៉ូតូបានសម្រេចទាំងព្រឹកមិនរំខានដល់សមត្ថកិច្ចសង្កាត់ចោមចៅទី១ឡើយ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ប្រដាប់ដោយកាំបិតបានធ្វេីសកម្មភាពប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេចមិនរំខានដល់សមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះឡើយ។ហេតុការណ៍ប្លន់នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅជិតស្រះទឹកក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ... Read More »

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យម្នាក់ករណីមនុស្សឃាតដោយអចេតនា (បើករថយន្តថយក្រោយបុកជនរងគ្រោះស្លាប់)

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ឃ្មួញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីមនុស្សឃាតដោយអចេតនា (បើករថយន្តថយក្រោយបុកជនរងគ្រោះស្លាប់) កាលពីវេលាម៉ោង៧និង៥៧នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខឃ្លាំងលក់អេតចាយគ្រឿងសំណង់ក្នុងដីឡូត៍គ្មានលេខ ផ្លូវលេខ១០១៩ ក្រុម៣ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឱ្យដឹងថា ... Read More »

ចង់ឆក់ត្រីទុកធ្វើម្ហូបពេលល្ងាចតខ្សែភ្លើងអូសបាន៣ម៉ែត្រទៅទឹកបៀខាងក្រោយផ្ទះត្រូវខ្សែភ្លើងឆក់ស្លាប់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ខណៈរូបគាត់ចង់ឆក់ត្រីទុកធ្វើម្ហូបពេលល្ងាចហើយក៏បានតខ្សែភ្លើងចេញពីផ្ទះរបស់ខ្លួនអូសទៅទឹកបៀខាងក្រោយផ្ទះ តែចៃដន្យអាក្រក់បណ្ដាលឲ្យខ្សែភ្លើងឆក់បង្កការភ្ញាក់ផ្អើលតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ខែមីនាឆ្នាំ២០២១ស្ថិតក្នុងភូមិសំរោង ឃុំមុខដា ស្រុករមាសហែកខេត្តស្វាយរៀង។   សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ ប៉ោ ទី អាយុ៤០ឆ្នាំ មុខរបរកសិករនៅភូមិសំរោងឃុំមុខដា ស្រុករមាសហែកខេត្តស្វាយរៀង។    តាមអ្នកភូមិបានឱ្យដឹងថា ... Read More »

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ វិស័យផលិតកម្មសត្វ (គោ) មានការវិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, វិស័យផលិតកម្មសត្វ (គោ) មានការវិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារ វិស័យគ្រឿងយន្តកសិកម្ម (ធន់ស្រាល ... Read More »

គាស់ផ្ទះគេលួចយកទូរទស្សន៍មួយគ្រឿងលក់លេងល្បែងអស់ ៥ថ្ងៃក្រោយមកត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនបន្ទាប់ពីលួចគាស់ផ្ទះគេយកទូរទស្សន៍បានមួយគ្រឿងយកទៅលក់លេងល្បែងអស់។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា​ឆ្នាំ២០២១ វេលាម៉ោង២៤និង៣០នាទីយប់ ដែលករណីលួចនេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោង១០និង៣៨នាទី នៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។     ... Read More »

កូរ៉េខាងជើង ប្រកាសកាត់ផ្តាច់ទំនាក់ទំនងការបរទេសជាមួយម៉ាឡេស៊ី

នៅថ្ងៃទី១៩ ខែមីនា កូរ៉េខាងជើងបានសម្រេចកាត់ផ្តាច់ទំនាក់ទំនងការបរទេស ជាមួយប្រទេសម៉ាឡេស៊ី ដោយសារតែករណីបញ្ជូនពលរដ្ឋកូរ៉េខាងជើងទៅកាន់សហរដ្ឋអាមេរិក ។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់ថា បានកាត់ផ្តាច់រាល់ទំនាក់ទំនងជាមួយប្រទេសម៉ាឡេស៊ី ដោយសារតែប្រទេសនេះបានបញ្ជូនពលរដ្ឋកូរ៉េខាងជើងទៅកាន់អាមេរិក។ តាមសារព័ត៌មានKCNA របស់កូរ៉េខាងជើងបានផ្សាយថា នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសបានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានសម្រេចប្រឆាំងនឹងសកម្មភាពរបស់តុលាការម៉ាឡេស៊ី ដែលបានសម្រេចបញ្ជូនពលរដ្ឋកូរ៉េខាងជើងទៅកាន់អាមេរិកដើម្បីកាត់ទោសពាក់ព័ន្ធករណីលាងលុយ ... Read More »

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​៖ ជំរុញឲ្យបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ជូនមនុស្សចាស់ ៦០ឆ្នាំឡើងទៅ នៅភ្នំពេញ

ភ្នំពេញ​៖​ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ដល់មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅក្នុងបណ្តាខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ​ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានស្នើដល់លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ... Read More »

ក្លិប Inter Miami របស់លោក Beckham ចុះហត្ថលេខាជាមួយអតីតខ្សែការពារក្រុមកាំភ្លើងធំ Gibbs

ប្រភពព័ត៌មានបានប្រាប់ ESPN ថា អតីតខ្សែការពារក្រុមកាំភ្លើងធំ Arsenal កីឡាករ Kieran Gibbs បានយល់ព្រមដោយផ្ទាល់មាត់ដើម្បីចូលរួមជាមួយក្រុម Inter Miami ដែលលោក Beckham ជាប្រធានក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវបានគេរំពឹងថា ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា៖​ នៅថ្ងៃទី២៦ មីនានេះ​វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស ដែលរដ្ឋាភិបាលបានទិញពីមិត្តចិន នឹងមកដល់កម្ពុជា

ភ្នំពេញ​៖​ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស ដែលរដ្ឋាភិបាលបានទិញពីមិត្តចិន នឹងមកដល់កម្ពុជា នៅថ្ងៃទី២៦ ... Read More »

ថ្ងៃ​នេះ​! ក្រសួង​សុខាភិបាល​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៣៧នាក់​ និងអ្នកជាសះស្បេីយចំនួន​ ១៩នាក់​

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ៣៧នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា​ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ... Read More »

បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ ហើយព្យាយាមបើករត់ត្រូវសមត្ថកិច្ចឃាត់បាន

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរថយន្តរងការខូចខាតមួយកំណាត់មុខ រួចបន្តបើកទៅមុខទៀតបានប្រមាណ ៥០០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចឃាត់បាន។     ហេតុការណ៍នេះ កើតឡើងនៅម៉ោង ១និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ... Read More »