ព័ត៌មានទាន់ហេតុការណ៍៖
'

អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ បន្តបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅជូនដល់ប្រជាពលរដ្ឋ

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ បានឱ្យដឹងថា​ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ប៉ុស្តិ៍​​ នៅថ្ងៃចន្ទទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងជំនាញ បំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ ជូនដល់ប្រជាពលរដ្ឋ ។ សូមជម្រាបថា​ កាលពីពេលថ្មីៗនេះ​ ក្រុមការងារនៃនាយកដ្ឋានផ្ទៃក្នុង ... Read More »

ប្រធានាធិបតីអ៊ុយក្រែនស្នើនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុនធ្វើជាអភិបាលតំបន់ Odessa

នាយករដ្ឋមន្ត្រីអង់គ្លេស លោកបូរីស ចនសុន ត្រូវបានប្រធានាធិបតីអ៊ុយក្រែន អញ្ជើញឱ្យកាន់តំណែងជាអភិបាលតំបន់ Odessa ក្រោយពេលលោកចាកចេញពីតំណែងនាយករដ្ឋមន្ត្រីនាពេលខាងមុខ ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ចនសុន បានប្រកាសលាលែងចេញពីតំណែង ហើយដកខ្លួនចេញពីនយោបាយ ។ តាមការប្រកាស ... Read More »

បុកមនុស្សស្លាប់រួចបើកគេចបាត់ បន្សល់នៅស្លាកលេខជាវត្ថុតាង

 ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគ បន្ទាប់ក្រុមគ្រួសារសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ ដែលគេសង្ស័យជាករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមិនស្គាល់ម៉ាក និងថ្មើរជើង ខណៈបន្សល់នូវស្លាកលេខរថយន្ត១សន្លឹកនៅក្បែរនោះ ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកណ្ដាលអធ្រាត្រឈានចូលចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ... Read More »

សម្តេចភក្តី សាយ ឈុំ អញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាក្ខ័ន្ធសពលោក សុីនហ្សូ អាបេ (Shinzo Abe)

ភ្នំពេញ​៖​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ... Read More »

លោក​ ម៉ាង ស៊ីណេត អភិបាលស្តីទីខេត្តព្រះសីហនុ អញ្ជើញ​ចូលរួម​ប្រកាសផ្ទេរ ភារកិច្ចប្រធានសាខាគយ និងរដ្ឋាករខេត្ត

ខេត្តព្រះសីហនុ​៖​ លោក ម៉ាង ស៊ីណេត អភិបាលស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត គុណ ... Read More »

រដ្ឋមន្ត្រីក្រសួងការងារ ៖ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺជាជំហានថ្មីមួយទៀត ឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា

ភ្នំពេញ៖ ជាទូទៅប្រជាជនកម្ពុជា ក្រៅពីមិនហ៊ានចំណាយថវិកាលើការថែទាំសុខភាព ក៏មិនមានទម្លាប់រៀបចំផែនការហិរញ្ញវត្ថុសម្រាប់ខ្លួនឯង នៅពេលដែល ពួកគាត់ឈានចូលដល់វ័យចាស់ជរានោះដែរ ដោយភាគច្រើនត្រូវពឹងផ្អែកលើការឧបត្ថម្ភរបស់កូនចៅ។ ទម្លាប់នេះជាកត្តាជំរុញឱ្យប្រជាជនកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់ ក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា ហើយបញ្ហានេះត្រូវបានគិតគូរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវច្បាប់ស្តីពីរបបសន្តិសុខសង្គម ។ នៅក្នុងច្បាប់នេះកំណត់ការគ្រប់គ្រងរបបសន្តិសុសង្គមនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន៖ ផ្នែកហានិភ័យការងារ ... Read More »

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ៖​ ចាត់ឱ្យ​កម្លាំងចម្រុះចុះផ្សព្វផ្សាយ​ពីអាកាសធាតុដែលទទួលរងឥទ្ធិពល​ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប​ មកពីភាគខាងជេីងប្រទេសជិតខាង​

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ​កម្លាំងចម្រុះ​របស់អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង​ និងកម្លាំងប៉ុស្តិ៍ទាំង២សង្កាត់ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ... Read More »

បេីកម៉ូតូបោះពួយទៅបុករថយន្តមិនស្គាល់ម៉ាកបណ្តាលឱ្យស្លាប់ម្នាក់ឯង ចំណែករថយន្តបេីករត់បាត់ស្រមោល

ខេត្តកណ្តាល​៖ ស្ត្រីម្នាក់បានស្លាប់នៅកន្លែងកេីតហេតុខណៈបេីកម៉ូតូទៅបុករថយន្តមិនស្គាល់ម៉ាកកាលពីវេលាម៉ោង ៤ និង០០នាទីទៀបភ្លឺចូលថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ២៧-២៨ ស្ថិតក្នុងភូមិអន្លង់រមៀតលិច ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។ ក្រោយកេីតហេតុភ្លាមរថយន្តដែលមិនស្គាល់ម៉ាកនោះបានបេីកគេចខ្លួនបាត់ស្រមោលទៅ។ នេះបេីតាមការបញ្ជាក់ពីសាក្សីនៅកន្លែងកេីតហេតុដែលបានបញ្ជាក់ប្រាប់សមត្ថកិច្ចមូលដ្ឋាន។  ​    ... Read More »

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ អញ្ជេីញ​ជួបសម្តែងការគួរសមជាមួយក្រុមអ្នកជំនាញអង្គការ​JI​CAនៃប្រទេសជប៉ុន​

ខេត្ត​បាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ នៅព្រឹកថ្ងៃ​ ចន្ទ​១៣កេីតខែ​អា​សាឍឆ្នាំខាលចត្វាស័ក​ព.ស.២៥​៦៦​ត្រូវនឹងថ្ងៃទី១១​ ខែ​កក្កដា​ ឆ្នាំ​២០២២​​ បានអញ្ជេីញជួបសម្តែងការ គួរសមជាមួយតំណាងអង្គការ​JICA របស់ប្រទេសជប៉ុននៅ​ក្នុងគម្រោងធ្វេីឱ្យប្រសេីរ​ឡេីង​នូវសុវត្ថិភាពចរាចរណ៍ផ្លូវ​គោ​ក​នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបងក៏ដូចផ្លូវជាតិសំខាន់ៗនានានៅក្នុងព្រះរាជាណា​ចក្រកម្ពុជា​ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។  ក្នុងពិធីនេះ​ដែរ​ មានការចូលរួមពី​លោកឧត្តមសេនីយ៍​ ... Read More »

Haaland សម្លឹង​រក​ការ​លើក​ពាន Champions League នៅ Man City

ខ្សែប្រយុទ្ធ Erling Haaland បានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យ Manchester City ឆ្លងកាត់ខ្សែបន្ទាត់នៅក្នុងការប្រកួតដែលគាត់ចូលចិត្តនៃក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ ខណៈដែលតារាឆ្នើមសញ្ជាតិន័រវេសរូបនេះត្រូវបានបង្ហាញដោយក្រុមម្ចាស់ជើងឯក Premier League កាលពីថ្ងៃអាទិត្យ ទី១០ ... Read More »

ក្រសួង​បរិស្ថាន​ “​ទិវាជីវៈចម្រុះអន្តរជាតិ​ ២២ ឧសភា” ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ

ភ្នំពេញ​៖​ បេី​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថ្ងៃ​ចន្ទ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖ “​ទិវាជីវៈចម្រុះអន្តរជាតិ​ ២២ ឧសភា” ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ទៅតាមប្រធានបទខុសៗគ្នា ដើម្បី​លើក​កម្ពស់​ការ​គ្រប់គ្រង​ និងការ​អភិរក្ស​ជីវៈ​ចម្រុះ​ឱ្យ​កាន់តែមាន​ប្រសិទ្ធ​ភាព និង​​​ជា​ឱកាស​សម្រាប់​ផ្សព្វផ្សាយ​ដល់​សាធារ​ណ​​ជន​​ឱ្យកាន់​តែយល់​​ដឹងពី​តម្លៃ​នៃធនធាន​ជីវៈ​ចម្រុះ និងប្រព័ន្ធ​អេកូឡូស៊ី។  ក្រសួង​បរិស្ថាន​ ... Read More »

នគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន និង​សារព័ត៌មាន​មួយដែលផ្សាយថា៖​ លោក​អធិការនគរបាលស្រុកអង្គស្នួល​ អសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសង

ខេត្ត​កណ្តាល​៖​​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន និង​បណ្តាញសារព័ត៌មាន​ BDN TV Online​ ដែលបានបង្ហោះផ្សព្វផ្សាយ មានចំជេីងថា៖​ លោក​ មាន​ សំណាង​ អធិការនគរបាលស្រុកអង្គស្នួល​ ... Read More »

Ben Chilwell កំណត់គោលដៅចាប់ផ្តើមនៅ World Cup បន្ទាប់ពីខកខាននៅយូរ៉ូ

កីឡាករ Ben Chilwell របស់ក្លិប Chelsea ចង់ក្លាយជាខ្សែការពារឆ្វេងជម្រើសដំបូងរបស់អង់គ្លេសនៅព្រឹត្តិការណ៍ World Cup បន្ទាប់ពីអ្វីដែលគាត់ពណ៌នាថា ជារយៈពេល “លំបាក” ក្នុងអាជីពរបស់គាត់។ កីឡាករវ័យ២៥ឆ្នាំរូបនេះមិនបានលេងនៅ Euro 2020 ... Read More »

អាមេរិកសាកល្បងមីស៊ីលល្បឿនលឿនបរាជ័យ ដូច្នេះរុស្ស៊ីនិងចិននៅតែជាប្រទេសនាំមុខ

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ទម្រង់នៃកាំជ្រួចមីស៊ីលល្បឿនលឿនរបស់អាមេរិកមានភាពស្មុគស្មាញ គឺជាមូលហេតុដែលបណ្តាលឱ្យបរាជ័យជាបន្តបន្ទាប់ ។ នេះជាបញ្ហាប្រឈមមុខរបស់អាមេរិក ក្នុងការប្រកួតប្រជែងអាវុធល្បឿនលឿនជាមួយរុស្ស៊ីនិងចិន ។ សារព័ត៌មាន Defense Post បានផ្សាយថា ការសាកល្បង Common Hypersonic Glide ... Read More »

ជនសង្ស័យជាឃាតកម្នាក់ព្យាយាមហែលទឹកទន្លេដើម្បីគេចខ្លួន ប៉ុន្តែសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន

ខេត្តក្រចេះ ៖ ជនសង្ស័យដៃដល់ដែលព្យាយាមហែលទឹកទន្លេដើម្បីគេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកពូថៅកាប់លើស្រ្តីរងគ្រោះដែលត្រូវជាប្អូនថ្លៃចំកញ្ចឹងកខាងក្រោយបណ្តាលឱ្យស្លាប់នោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរស្ទាក់ចាប់បាននៅកណ្តាលទន្លេមេគង្គក្រោយកើតហេតុភ្លាមៗកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា នៅចំណុចភូមិកោះដំបង​ ឃុំបឹងចារ​ ស្រុកសំបូរ​ ខេត្តក្រចេះ​ ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ ... Read More »

តម្លៃប្រេងឥន្ធនៈលក់រាយចាប់ពីថ្ងៃទី១១កក្កដា ដល់ថ្ងៃទី២០ ខែកក្កដាធ្លាក់ចុះបន្តិច៖ សាំងធម្មតា ៥,២៥០រៀល និងម៉ាស៊ូត ៥,៦០០រៀល ក្នុង១លីត្រ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៥,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៥,៦០០រៀលក្នុង១លីត្រ។  ... Read More »

រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក អាចនឹងអនុវត្តច្បាប់ពាក់ម៉ាស់ជាថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

នៅថ្ងៃទី១០ខែកក្កដា ខណ្ឌចំនួន ៣៨ ក្នុងចំណោម៥៨ខណ្ឌនៅរដ្ឋកាលីហ្វ័រនីញ៉ា បានប្រកាសដាក់ក្នុងភាពអាសន្នពីករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ។ មន្ត្រីសុខាភិបាលរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានប្រកាសថា អាចនឹងស្នើឱ្យអនុម័តកាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ប្រភេទបំប្លែងថ្មី BA.4 និង ... Read More »

បង្គោលព្រំដែនមួយដើមនៅស្រុកកែវសីមាប្រឈមនឹងការធ្លាក់ចូលទឹកអូរដោយសារភ្លៀងធ្លាក់ជោគជាំ

ខេត្តមណ្ឌលគិរី ៖ បង្គោលព្រំដែនមួយដើមកំពុងប្រឈមធ្លាក់ចូលទឹកអូរ ក្រោយមានភ្លៀងធ្លាក់ជោគជាំអស់ជាច្រើនថ្ងៃនៅ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ លោក នួន សារ៉ន អភិបាលស្រុកកែវសីមា បានឲ្យដឹងនៅល្ងាចថ្ងៃទី១០ កក្កដា ២០២២ ថា ... Read More »

ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)

ភ្នំពេញ ៖ បើយោងតាមការដកស្រង់ពីសៀវភៅ ពិធីប្រចាំដប់ពីរខ្មែរ(ក្រុមជំនុំ ទំនៀមទម្លាប់ខ្មែរ)បានបញ្ជាក់ថា, ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ ... Read More »

គណបក្សកាន់អំណាចជប៉ុនទទួលបានជ័យជម្នះក្នុងការបោះឆ្នោត

គណបក្សប្រជាធិបតេយ្យសេរី(LDP) របស់នាយករដ្ឋមន្ត្រី Fumio Kishida ទទួលបានយ៉ាងតិច ៦៣កៅអីក្នុងចំណោម ១២៥ កៅអីក្នុងព្រឹទ្ធសភា នេះមិនគិតចំនួនកៅអីដែលគណបក្សសម្ព័ន្ធមិត្ត Komeito ទទួលបាន។ បើតាមទូរទស្សន៍ជប៉ុន NHK គណបក្សប្រជាធិបតេយ្យសេរីរបស់លោក អាបេ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ នាងពួន ត្រូវបានគេហៅទៅតាមលក្ខណៈនៃការកកើតរបស់វា ព្រោះវាច្រើនកើតក្នុងទីកំបាំងដែលពុំងាយរកបាន

ភ្នំពេញ ៖ នាងពួន ត្រូវបានគេហៅទៅតាមលក្ខណៈនៃការកកើតរបស់វា ព្រោះវាច្រើនកើតក្នុងទីកំបាំងដែលពុំងាយរកបាន។ នាងពួនមានច្រើនប្រភេទណាស់ និងភាគច្រើនមានសណ្ឋានជាគជ់ ខ្លះសណ្ឋានជាថ្ម។ នេះបើយោងតាមការបង្ហោះលើ facebook របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ តាមរយៈដកស្រង់ពី(ជីវៈចម្រុះនៃប្រទេសកម្ពុជា ... Read More »

បាញ់ប្រហារក្នុងពិធីជប់លៀងនៅអាមេរិក ស្លាប់និងរបួស៥នាក់

តាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានដកស្រង់ការប្រកាសរបស់កម្លាំងប៉ូលិសដែលបញ្ជាក់ថា មានមនុស្ស៣នាក់ស្លាប់ និង២នាក់រងរបួសនៅក្នុងការបាញ់ប្រហារនាព្រឹកថ្ងៃទី១០ខែកក្កដា(ពេលវេលាអាមេរិក) ក្នុងពិធីជប់លៀងមួយស្ថិតនៅភាគខាងត្បូង រដ្ឋកាលីហ្វ័រនីញ៉ា ។ ជនរងគ្រោះដោយការបាញ់ប្រហារនោះមានបុរស៤នាក់ និងស្ត្រីម្នាក់ ក្នុងនោះមានបុរស៣នាក់ស្លាប់នៅនឹងកន្លែង។ ចំណែកអ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឱ្យមានការបាញ់ប្រហារខាងលើនៅឡើយទេ។ នេះជាការបាញ់ប្រហារថ្មីបំផុតនៅអាមេរិក ។ កាលពីថ្ងៃទី ២៤ខែឧសភា ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ០៣នាក់ ,អ្នក​ជាសះស្បើយ​ ១៣នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃចន្ទ​ទី​១១ ខែកក្កដា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ០៣នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ១៣នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

តោះស្វែងយល់បន្តិចពីអ្វីហៅថា «ធនធានមនុស្ស»? ហើយអ្វីទៅជា «ឞូលធនមនុស្ស»?

ភ្នំពេញ ៖ «ធនធានមនុស្ស» ដែលភាសាបរទេសហៅថា Human resources គឺសំដៅដល់បណ្តុំនៃមនុស្ស ដែលជាអ្នកបង្កើតកម្លាំងពលកម្មក្នុងអង្គភាពមួយ ឬក្នុងវិស័យធុរកិច្ច ឬក្នុងវិស័យឧស្សាហកម្ម ឬក្នុងវិស័យសេដ្ឋកិច្ច។ ចំណែកឯ ក្នុងន័យចង្អៀត គេហៅថា «មូលធនមនុស្ស» ... Read More »

ល្បីណាស់ លោក មីន ម៉េត ខាងចេញសែកស្អុយ ទីបំផុតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យឈ្មោះនេះចូលខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល

ភ្នំពេញ ៖ មានលុយច្រើនតែមិនព្រមសងគេ បង្កើតតែគំនិតទុច្ចរិត ទើបព្រះរាជអាជ្ញាលោក ច្រឹង ខ្មៅ ចេញដីកាបញ្ជាឱ្យបុគ្គលឈ្មោះ មីន ម៉េត ចូលខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយសរុបទឹកប្រាក់ជិត៣០ម៉ឺនដុល្លារដែលគេសង្ស័យថា ជននេះកំពុងរកខ្សែអន្តរាគមន៍ ប៉ុន្តែច្បាប់គឺច្បាប់ អ្នកប្រព្រឹត្តបទល្មើសអី ... Read More »

សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញសាកសួរសុខទុក្ខដល់កន្លែងម៉ាស្សាជនពិការរបស់លោក សែម សំណាង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញសាកសួរសុខទុក្ខដល់កន្លែងម៉ាស្សាជនពិការរបស់លោក សែម សំណាង ដែលមានទីតាំងនៅក្បែរសណ្ឋាគារសុខា បន្ទាប់ពីបញ្ចប់ការថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២នេះ។ ... Read More »

ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងបន្ថែម បញ្ជាក់ថាបណ្តាខេត្តនិងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, បន្ទាប់ពីបានធ្វើការតាមដានការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់បានបង្ហាញឲ្យឃើញថា ដោយទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធ ទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងមូសុងនិរតីបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគ ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ... Read More »

កម្លាំងនគរបាលស្រុកកែវសីមាចាប់រថយន្តដឹកគ្រឿងសង្ហារឹមប្រគល់ជូនមន្ត្រីឧទ្យានុរក្ស

ខេត្តមណ្ឌលគិរី ៖ បើទោះបីជាកម្លាំងមានសមត្ថកិច្ចខិតខំបង្ក្រាបយ៉ាងណាក៏ពួកឈ្មួញនៅតែប្រើប្រាស់គ្រប់វិធីកលល្បិចដើម្បីដឹកលួចនាំឈើឬគ្រឿងសង្ហារឹមចេញដោយមិនខ្លាចញញើត។ ជារឿយៗសមត្ថកិច្ចតែងតែបង្ក្រាបបានចំពោះសកម្មភាពល្មើសច្បាប់ទាំងនោះ។ ជាក់ស្ដែងនៅយប់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០២២កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកកែវសីមាឃាត់ចាប់បានរថយន្តដឹកគ្រឿងឈើមានបំណងនាំចេញក៏ត្រូវបានស្ទាក់ចាប់ប៉ុន្តែអ្នកបើកបរបានរត់គេចខ្លួនបាត់។កម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និង កម្លាំងប៉ុស្តិ៍ស្រែខ្ទុម បានចាប់ឃាត់រថយន្តដឹកឈើកែច្នៃ ១ គ្រឿង បានដឹកឈើប្រភេទគ្រោងទ្វារ និង បង្អួចដែលគ្មានច្បាប់អនុញ្ញាត។ វត្ថុតាងរួមមាន ... Read More »

ក្រុមនារីបារាំងបំបាក់ក្រុមនារី អុីតាលី​ ៥-១ ក្នុងវគ្គជម្រុះពានរង្វាន់ Women’s European Championships ពូលD

កីឡាការិនី Grace Geyoro ស៊ុតបញ្ចូលទីបាន៣គ្រាប់ ខណៈដែលបារាំងជាក្រុមមួយក្នុងចំណោមក្រុមដែលពេញចិត្តក្នុងការឈ្នះ Euro 2022 ផ្នែកនារី ដោយយកឈ្នះអុីតាលី ៥-១ ក្នុងការប្រកួតបើកឆាកពូល D របស់ពួកគេនៅកីឡដ្ឋាន Rotherham’s New ... Read More »