ព័ត៌មានទាន់ហេតុការណ៍៖
'

លោក នេត្រ ភក្ត្រា ៖ យើងត្រូវបន្តបង្កើនការផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជាទៅកាន់សាធារណជន

ភ្នំពេញ៖ «យើងត្រូវបន្តបង្កើនការផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជាទៅកាន់សាធារណជន ផ្តល់ព័ត៌មានជាប្រចាំអំពីកិច្ចការដែលថ្នាក់ដឹកនាំមន្ត្រីរាជការចំណុះក្រសួងបរិស្ថានទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលបានធ្វើក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងដោយប្រើប្រាស់ទាំងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងទំនើបព្រោះប្រសិនបើយើងមិនផ្សព្វផ្សាយ នោះពលរដ្ឋនឹងមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយដែលមជ្ឈដ្ឋានអគតិមួយចំនួនតូចនឹងបំភ្លៃកាតពិត បំផ្លើស បំប៉ោងស្ថានការណ៍ដោយប្រើប្រាស់ព័ត៌មានក្លែងក្លាយ»។ នេះគឺជាថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ... Read More »

ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តកំពង់ធំ៖  ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក សាយ ... Read More »

រដ្ឋាភិបាលស៊ូដង់ត្រូវបង់ប្រាក់ឲ្យអាមេរិក​៣៣៥លានដុល្លារដើម្បីរួចផុតពីបញ្ចីខ្មៅគាំទ្រភេរវកម្ម​

ជំហានចុងក្រោយបង្អស់​ដើម្បីអាមេរិកបញ្ជូនស៊ូដង់ចេញពីបញ្ជីខ្មៅជាប្រទេសគាំទ្រភេរវកម្ម​ រដ្ឋាភិបាលអាមេរិកបានព្រមព្រៀង​ជាបឋមជាមួយរដ្ឋាភិបាលស៊ូដង់នូវប្រាក់សំណង​៣៣៥លានដុល្លារ ដើម្បីអាមេរិកលុបប្រទេសនេះចេញពីបញ្ជីខ្មៅ។ តាមទស្សនាវដ្តីស្តីពីកិច្ចការបរទេសរបស់អាមេរិក​បានលើកឡើងថា ដោយមានការ​ព្រមព្រៀងពីរដ្ឋសភា និងព្រឹទ្ធសភា ក៏ដូចជាគ្រួសារជនរងគ្រោះក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកនៅស្ថានទូតអាមេរិក​ក្នុងទីក្រុងNairobi Kenya និង Dar es Salaam ប្រទេស Tanzania នាឆ្នាំ​១៩៩៨​ ... Read More »

កូរ៉េខាងត្បូងស្នើក្រុមគ្រូពេទ្យឈប់ធ្វើកូដកម្ម វិលត្រឡប់មកទប់ស្កាត់កូវីដ​-១៩​វិញ

រដ្ឋាភិបាលកូរ៉េខាងត្បូង​បានស្នើដល់ ក្រុមគ្រូពេទ្យឈប់ធ្វើកូដកម្ម ហើយវិលត្រឡប់មកធ្វើការដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ​-១៩វិញ។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កូរ៉េខាងត្បូង លោក Park Neung-hoo បាននិយាយថា «រដ្ឋាភិបាល​នឹងទប់ស្កាត់រាល់សកម្មភាពរួម​ដែលប៉ះពាល់ដល់សង្គម​ គំរាមកំហែងដល់អាយុជីវិតពលរដ្ឋ»។ លោក​ Park Neung-hoo បន្តទៀតថា បុគ្គលិកដែលបន្តធ្វើកូដកម្ម​មិនវិលត្រឡប់មកធ្វើការវិញ​អាចនឹងត្រូវបញ្ឈប់ពីការងារជារៀងរហូត ... Read More »

កម្លាំងទាហានអាកាសអាមេរិក​ សាកល្បងរថយន្តហោះលើកដំបូង មានប្រសិទ្ធភាពខ្ពស់ តែរូបរាងមិនស្អាត​

កម្លាំងទាហានអាកាសអាមេរិក​បានសាកល្បងដោយជោគជ័យរថយន្តហោះមានឈ្មោះថា Hexa ។ កាលពីឆ្នាំ ​២០១៩ កម្លាំងទាហាន អាកាសអាមេរិក​បានបង្ហាញពីគោលបំណង​ផលិតរថយន្តហោះ​ អាចហោះហើរ និងចុះចតត្រង់តែម្តង ដោយប្រើបច្ចេកវិទ្យា (eVTOL) (ថាមពលអគ្គិសនី​) ។ កម្លាំងទាហានអាកាសអាមេរិក បញ្ជាក់ថា ... Read More »

លោកស្រី គ្លី​ន​តុ​ន លើក​ជា​យោបល់​ឲ្យ​លោក ចូ បៃ​ឌិន មិនត្រូវ​ចុះចាញ់​ជាដាច់ខាត ​ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា​ខាងមុខនេះ

អន្តរជាតិ៖ នៅ​ថ្ងៃទី​២៥ ខែសីហាម្សិលមិញនេះ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​នអតីត​បេក្ខជន​ប្រធានាធិបតី​អាមេរិក បាន​លើក​ជា​យោបល់​ឲ្យ​លោក ចូ បៃ​ឌិនមិនត្រូវ​ចុះចាញ់​ជាដាច់ខាត​ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា​ខាងមុខ ពិសេស​នៅ​រដ្ឋ​ដែលមាន​សំឡេង​ប្រកៀក​ប្រកិត​គ្នា​។ បន្ថែមពីនេះលោកស្រី គ្លី​ន​តុ​ន ប្រាប់ទៅលោក បៃ​ឌិន ត្រូវ​រង់ចាំ​ឲ្យ​ការរាប់​សន្លឹក​ចប់សព្វគ្រប់​សិន ... Read More »

ស្រ្តីជនជាតិអូស្ត្រាលីម្នាក់ ក្រោយ​បំពាន​ច្បាប់​ច​ត្តា​ឡី​ស័ក ត្រូវអាជ្ញាធរ​ដាក់ទោស​ឲ្យ​ជាប់គុក​រហូតដល់​៦​ខែ​

អន្តរជាតិ៖ កាលពីថ្ងៃទី​២៥ ខែសីហាម្សិលមិញនេះ ស្ត្រីអូស្រ្តាលីម្នាក់ ត្រូវបាន​អាជ្ញាធរដាក់ទោស​ឲ្យ​ជាប់គុក​រហូតដល់​៦​ខែ   ក្រោយ​បំពាន​ច្បាប់​ច​ត្តា​ឡី​ស័ក COVID-19។ ហើយស្ត្រី​រូបនេះ​ជា​មនុស្ស​ទី​៤​ហើយ ​​ដែល​ត្រូវ​ជាប់គុក​ដោយសារ​ការ​បំពានច្បាប់នេះ​ ក្នុងប្រទេស​អូស្ត្រាលី ។ ​សូមជម្រាបថា ស្ត្រី​រូបនេះឈ្មោះ Asher ... Read More »

នគរបាលស្រុកបវេលអនុវត្តដីកាបង្គាប់ឲ្យឃាត់ខ្លួនពិរុទ្ធជនម្នាក់ ពីបទជួញដូរគ្រឿងញៀន

ខេត្តបាត់ដំបង៖​  កម្លាំងសមត្ថកិច្ចនគរបាល ស្រុកបវេលបានចុះអនុវត្តដីកាបង្គាប់ឲ្យឃាត់ខ្លួនពិរុទ្ធជន ម្នាក់យកទៅចាត់ការតាមច្បាប់។ ការអនុវត្តដីកាឃាត់ខ្លួនពិរុទ្ធជននេះបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ ៧​កើត ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ២០​២០​ វេលាម៉ោង​ ... Read More »

ឃើញសមត្ថកិច្ចមកដល់រត់គេចបាត់អស់បន្សល់នូវគ្រឿងញៀន និងម៉ូតូក្នុងបន្ទប់ជួល

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរសេនីយ៍ឯក យិន ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ឆែកឆេរបន្ទប់ជួលមួយកន្លែង រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនមួយចំនួន រួមទាំងឧបករណ៍ប្រើប្រាស់ថ្នាំញៀនផ្សេងៗ និងសម្ភារមួយចំនួន។ចំណែកជនជាប់ពាក់ព័ន្ធនាំគ្នារត់គេចខ្លួនបាត់អស់ ។ ការឆែកឆេរផ្ទះជួលពាក់ព័ន្ធគ្រឿងញៀនខាងលើ ... Read More »

បុរសម្នាក់ខ្យល់គរស្លាប់នៅលើឡំប្រឺតាខណៈកំពុងជិះទៅរករថយន្តតាក់សុីដើម្បីជិះទៅផ្ទះ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ដោយសារខ្យល់គរនៅលើឡំប្រឺតាខណៈកំពុងជិះទៅរករថយន្តតាក់សុីដើម្បីជិះទៅផ្ទះនៅឯស្រុកកំណើតវិញក្នុងខេត្តកំពង់ចាម។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ ២រសៀលថ្ងៃ ទី២៦ ខែ សីហា ឆ្នាំ ២០២០ នៅតាមផ្លូវជាតិលេខ៦ ខាងមុខហាងនំប៉័ងភ្នំពេញខាងកើតរង្វង់មូលតាព្រហ្ម ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ... Read More »

រដ្ឋាភិបាលចិន ដាក់​ការតវ៉ា​មួយ​ទៅកាន់​អាមេរិក ដោយ​ចោទប្រកាន់អាមេរិកថា៖ បាន​បញ្ជូន​យន្តហោះ​ស៊ើបការណ៍ U-2 មួយគ្រឿង​ចូល​តំបន់ហាមឃាត់

ភ្នំពេញ៖ បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានចេញផ្សាយថា កាលពីថ្ងៃទី​២៥ ខែសីហាម្សិលមិញនេះរដ្ឋាភិបាល​ចិនបានដាក់​ការតវ៉ា​មួយ​ទៅកាន់​អាមេរិក ដោយ​ចោទប្រកាន់អាមេរិកថា៖ បាន​បញ្ជូន​យន្តហោះ​ស៊ើបការណ៍ U-2 មួយគ្រឿង​ចូល​តំបន់ហាមឃាត់​ការហោះហើរ​ ខណៈ​យោធា​ចិន​កំពុង​ធ្វើ​សមយុទ្ធ​យោធា ។ ជាការ​ឆ្លើយតប​អាមេរិក អះអាងថា ការហោះហើរ​នេះ ... Read More »

ក្រសួងផែនការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្រ្តីរាជការផែនការ រាជធានី-ខេត្តសម្រាប់ឆ្នាំ២០២០

ខេត្តស្ទឹងត្រែង៖ អគ្គនាយកដ្ឋានបុគ្គលិក នៃក្រសួងផែនការ បានធ្វើការរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីរបស់ខ្លួន ដែលមកពីខេត្តចំនួន៦ រួមមានខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និង ខេត្តស្ទឹងត្រែង ស្តីពីការពង្រឹងស្ថាប័ន និងការកសាងសមត្ថភាពមន្រ្តីរាជការផែនការ រាជធានី-ខេត្ត ... Read More »

អាវុធហត្ថខេត្តកំពង់ឆ្នាំងបញ្ជូនជនសង្ស័យ៤នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនទៅសាលាដំបូងខេត្ត

ខេត្តកំពង់ឆ្នាំង ៖ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានបញ្ជូនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។ គួរបញ្ជាក់ថា នៅវេលាម៉ោង ១៨:០០ នាទី ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០  ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការខេត្ត  ... Read More »

ប្រមុខការទូតកម្ពុជាផ្ដល់បទពិសោធន៍ដល់ក្រុមនិស្សិតកម្ពុជាទៅបន្ដការសិក្សានៅប្រទេសជប៉ុន តាមរយៈអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិបានអនុញ្ញាតឲ្យក្រុមនិស្សិតកម្ពុជាទៅបន្ដការសិក្សានៅប្រទេសជប៉ុន តាមរយៈអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស ឲ្យចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ផ្តាំផ្ញើដល់និស្សិតកម្ពុជាទាំង២៤នាក់ កាលពីព្រឹកថ្ងៃទី២៦ខែសីហា ឆ្នាំ២០២០នេះនៅទីស្តីការក្រសួង ។ លោកឧបនាយករដ្ឋមន្រ្ដីប្រាក់ សុខុនមានប្រសាសន៍ថា វិស័យការទូតគឺជាវិស័យសំខាន់មួយរបស់ជាតិដែលតម្រូវឲ្យមានធនធានមនុស្សគ្រប់គ្រាន់ច្បាស់លាស់ក្នុងបរិបទសកលភាវូពាណិជ្ជកម្ម​ដែលពោរពេញទៅដោយការប្រកួតប្រជែង។  ដើម្បីជាទុនសម្រាប់ ការសិក្សារបស់និស្សិតដែលត្រូវទៅបន្ដការសិក្សានូវក្រៅប្រទេស ... Read More »

លោក ហ៊ុយ វណ្ណៈ ដឹកនាំប្រជុំ សេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាមួយនិងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃក្រុមការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សូមជម្រាបថា ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សា ពិនិត្យ ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបញ្ជាក់ថាមិនមានការផ្តល់ប្រាក់​ឧបត្ថម្ភកូរ៉ូណាជាលើកទី២ទេ សូមកុំចាញ់ល្បិចកលជនខិលខូចឲ្យសោះ

ប្រទេសជប៉ុន៖ នាពេលថ្មីៗនេះ មានជនខិលខូច​បានបញ្ចុះបញ្ចូល​ប្អូនៗក្មួយៗកម្មសិក្សាការី និងពលករមួយចំនួនឲ្យប្រគល់ឯកសារ​រួមមាន បណ្ណស្នាក់នៅ សៀវភៅធនាគារ ឬកាតធនាគារ ព្រមទាំងលេខសម្ងាត់ ដើម្បីយកទៅស្នើសុំប្រាក់​ឧបត្ថម្ភ​កូរ៉ូណាលើកទី២។ ស្ថាន​ទូតសូមបញ្ជាក់ជូនថា ការផ្តល់ប្រាក់​ឧបត្ថម្ភកូរ៉ូណាជាលើកទី២នេះមិនមែនជាការណ៍ពិតទេ។  សូមអានព័ត៌មានលម្អិតដូចខាងក្រោម៖ Read More »

សាច់ញាតិកំពុងប្រកាសស្វែងរកសាកសពយុវជនអាយុ ១៨ឆ្នាំម្នាក់ លង់ទឹកនៅឆ្នេរកម្សាន្តកោះដាច់

ភ្នំពេញ៖ រយៈពេល៤ថ្ងៃ ទៅហើយ ដែលសាច់ញាតិមិនទាន់បានឃើញសពយុវជន លង់ទឹកនៅកន្លែងឆ្នេរកម្សាន្តកោះដាច់ ខណៈពួកគាត់មកសប្បាយក្លាយជាទុក្ខ។ សូមបញ្ជាក់ថា៖ សាច់ញាតិ បានប្រកាសស្វែងរកសាកសពយុវជនអាយុ ១៨ឆ្នាំម្នាក់ លង់ទឹកស្លាប់ នៅឆ្នេរកម្សាន្តកោះដាច់ តាំងពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ... Read More »

រថយន្តដឹកឥដ្ឋបើកបុករុញម៉ូតូសណ្តោងរុឺម៉កផ្ទប់នឹងរថយន្តកុងតឺន័រ រងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូសណ្តោងរុឺម៉កលក់ខោអាវដឹកប្រពន្ធកូន ខណៈកំពុងធ្វេីដំណេីរស្រាប់តែត្រូវរថយន្តដឹកឥដ្ឋដាច់ហ្វ្រ័ង ជ្រុលទៅបុករុញម៉ូតូសណ្តោងរុឺម៉ក នោះផ្ទប់ទៅនឹងគូទរថយន្តកុងតឺន័រ ដែលកំពុងឈប់រង់ចាំភ្លើងស្តុប កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៦ ខែសីហា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ=ឈ្នះ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

ខណៈចិន និង​អាមេរិក កំពុងតែ​ប្រឈមបញ្ហា​ជាច្រើន​ដាក់គ្នា រដ្ឋមន្ត្រីការបរទេសចិន ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅ​អឺរ៉ុប

អន្តរជាតិ៖ ស្របពេល​ចិន និង​អាមេរិក កំពុងតែ​មើលមុខ​គ្នា​មិន​ចំ​លើ​បញ្ហា​ជាច្រើន នៅ​ថ្ងៃទី​២៥ ខែសីហាម្សិលមិញនេះ លោក វ៉ាង យីរដ្ឋមន្ត្រីការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​ចិន​ បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅ​អឺរ៉ុបដើម្បី​ជជែក​ពី​បញ្ហា​ទ្វេភាគី និង​ពង្រឹង​លើ​វិស័យ​ការទូតនិង​ពាណិជ្ជកម្ម រវាង​ចិន និង​បណ្តា​ប្រទេស​អឺរ៉ុប​ ។ ... Read More »

ដឹកនោះដឹក រហូតដល់ធ្លាក់អីវ៉ាន់រាយប៉ាយពេញផ្លូវបង្កការកកស្ទះចរាចរណ៍

ភ្នំពេញ៖ រថយន្តកូរ៉េដឹកលើសទម្ងន់បើកបរឆ្លងកាត់មូលដ្ឋានខណ្ឌ៧មករា បណ្ដាលឱ្យធ្លាក់អីវ៉ាន់ពាសពេញផ្លូវ បង្កការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរនៅតាមបណ្តោយផ្លូវសុកហុក តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ១៨២ កែងផ្លូវសុកហុក ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ... Read More »

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបប្រជុំ និងពិភាក្សាការងារជាមួយ អភិបាលខេត្តកំពត​ និងមន្ទីរពាក់ព័ន្ធ

ខេត្តកំពត៖ នៅខេត្តកំពត​ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០​ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដោយមានការចូលរួមពី លោកអនុប្រធានគណៈកម្មការ ... Read More »

បើកម៉ូតូបត់ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តស៊េរីទំនើបបុកពេញទំហឹងរបួសបាក់ជើងឆ្វេង

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូមួយគ្រឿង បត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹង បណ្តាលឱ្យបុរសអ្នកបើកម៉ូតូនោះរងរបួសបាក់ជើង។ ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើលនៅវេលាម៉ោង ១និង ១៥នាទីរសៀល ថ្ងៃទី២៦ ខែសីហាឆ្នាំ២០២០ ស្ថិតនៅមហាវិថីព្រះមុនីវង្ស ខាងមុខស្ថានទូតបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៏មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ... Read More »

រដ្ឋចំនួន​៣ដាក់ពាក្យបណ្តឹង ប្តឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីត្រាំ

បណ្តារដ្ឋចំនួន៣ដូចជារដ្ឋ New York, New Jersey និង Hawaii បានសម្រេច​ដាក់ពាក្យបណ្តឹងប្តឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដោយចោទប្រកាន់ថាមានយុទ្ធសាស្ត្របំផ្លាញ ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ ។ នៅថ្ងៃទី​២៥ ខែសីហា រដ្ឋទាំងបីខាងលើ ... Read More »

មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ វិធាន​ការបិទ​ក្រុង ដើម្បី​ទប់ស្កាត់​ COVID-19 គឺ​ជួយ​កាត់បន្ថយ​ការវាយប្រហារ​ពី​សំណាក់​ក្រុម​រដ្ឋ​អ៊ិស្លាម​

អន្តរជាតិ៖ ​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ (UN) បានអះអាងនៅ​ថ្ងៃទី​២៤ ខែសីហាថ្មីៗនេះថា ចំពោះវិធាន​ការបិទ​ក្រុង តំបន់ ឬ​ប្រទេសដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ COVID-19 នៅពេល​កន្លងមក គឺ​ជួយ​កាត់បន្ថយ​ការវាយប្រហារ​ពី​សំណាក់​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​។ប៉ុន្តែប្រទេស​មួយចំនួន នៅតែ​ប្រឈម​បញ្ហា​គ្រោះថ្នាក់​ពី​ការវាយប្រហារ​របស់​ក្រុម​រដ្ឋ​អ៊ិស្លាម​ដដែល​។ ​ចំពោះបញ្ហា​ជំងឺ​រាតត្បាត​សកល COVID-19 បាន​បង្ខំ​ឲ្យ​ប្រទេស​ជាច្រើន​នៅក្នុង​ទ្វីបអឺរ៉ុប ... Read More »

របួសធ្ងន់ស្រាល២នាក់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នាខ្ទាតទៅបុកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតាក់ស៊ី ដឹកភ្ញៀវបត់ត្រឡប់ក្រោយ ត្រូវរថយន្តមួយគ្រឿងទៀតបើកដោយជនជាតិចិន មកបុកពេញទំហឹង បណ្តាលឲ្យផ្លោងទៅបោកផ្ទប់នឹងក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់២កំណាត់ ហើយរថយន្តក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ស្រាលមនុស្ស២នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៣និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី២ ... Read More »

សមាជិកសភា២រូបនៃបក្សប្រឆាំង ត្រូវប៉ូលិសហុងកុងឃាត់ខ្លួន ពាក់ព័ន្ធការតវ៉ាប្រឆាំងរដ្ឋាភិបាល

អន្តរជាតិ៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្រុមប៉ូលិសហុងកុង បានឃាត់ខ្លួនសមាជិកសភាបក្សប្រឆាំងនៅហុងកុងចំនួន ០២រូបក្នុងប្រតិបត្តិការមួយរបស់ប៉ូលិស ដែលបានចោទប្រកាន់ពីបទធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំមុន។ បើតាមសារព័ត៌មាន CNA ដែលបានដកស្រង់ចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន AFP ដែលបញ្ជាក់ពីប្រភពរបស់ប៉ូលិសហុងកុង បាននិយាយថាមនុស្សសរុប ... Read More »

ប្រជាកសិករមួយគ្រួសារដាំដូងក្រអូបលើផ្ទៃដីជាង៨ហិកតា បានផលល្អប្រសើរនៅឃុំស្វាយតាយានស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង៖ ទោះបីជាភូមិសាស្ត្រទឹកដីខេត្តស្វាយរៀងការធ្វើចំការដូងក្រអូបនេះមិនមានច្រើនប៉ុន្តែជីវភាពប្រជាកសិករមួយគ្រួសារបានដាំលើផ្ទៃជាង៨ហិកតាស្ថិតនៅក្នុងភូមិ រាមជោ ឃុំ ស្វាយតាយាន ស្រុក កំពង់រោទ៍ ខេត្តស្វាយរៀងបានផលល្អប្រសើរ។ លោក អ៊ុក និងភរិយាឈ្មោះ ណេ ដែលជាម្ចាស់ចំការដូងក្រអូបស្ថិតនៅភូមិ រាមជោ ឃុំ ... Read More »

ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន ២៦ ប្រឈមនឹងក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជី ខណៈមិនបំពេញបែបបទតាមគោលការណ៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានចេញសេចក្តីជូនដំណឹង ដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ពុំមានសកម្មភាពបម្រើសេវាកម្ម។ ក្នុងនោះដោយលើកឡើងថា៖ កន្លងមកនេះ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ចំនួន២៦ក្រុមហ៊ុន មិនមានសកម្មភាព បម្រើសេវាកម្មសន្តិសុខឯកជន ហើយនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ... Read More »

មន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ កំណត់តំបន់ប្រជាពលរដ្ឋកំពុងប្រើប្រាស់អាស្រ័យផល

ខេត្តឧត្តរមានជ័យ៖ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ បានយល់ បានដឹងពី ដីអាស្រ័យផល ដីតំបន់អភិរក្សការពារ គឺថ្មីៗនេះ មន្រ្តីឧទ្យានុរក្សនៃតំបន់ទេសភាពបន្ទាយឆ្មារ បានចុះកំណត់ទីតាំងដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់អាស្រ័យផល ប្រើប្រាស់ឧបករណ៍កំណត់ទីតាំង( GPS) នៅចំណុចភូមិថ្នល់ ឃុំគោកខ្ពស់ និងនៅថ្ងៃទី២៥ ខែសីហា ... Read More »

ស្អែកនេះ ..! លោកឧត្តមសេនីយ៍ត្រី គង់ មនោ ឡើងជាស្នងការខេត្តកោះកុង ជំនួសឧត្តមសេនីយ៍ទោ សំឃិត វៀន

ខេត្តកោះកុង៖ លោកឧត្តមសេនីយ៍ត្រី គង់ មនោ អនុប្រធានអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវចូលកាន់តំណែងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ជំនួសលោកឧត្តមសេនីយ៍ទោ សំឃិត វៀន ដែលត្រូវបានតែងតាំងជា អភិបាលរងខេត្តកោះកុង។  សូមបញ្ជាក់ថា៖ ពិធីប្រកាសផ្លាស់ប្ដូរតំណែងស្នងការនគរបាលខេត្តកោះកុង ... Read More »