ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់បើកម៉ូតូឡើងលើស្ពានអាកាសស្ទឹងមានជ័យត្រូវសង្ស័យរថយន្តមួយគ្រឿងមិនម៉ាកបុកពីក្រោយបណ្ដាលអោយស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ

ភ្នំពេញៈ រថយន្តមួយគ្រឿងមិនចាំម៉ាកបានបុកម៉ូតូមួយគ្រឿងបុកពីក្រោយពេញទំហឹងខណៈបើកឡើងលើស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ រួចរថយន្តបង្កខាងលើបានបើករត់តែមង្ត  ហេតុការណ៍នេះកើតឡើងម៉ោង១រសៀល ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៥ នៅលើស្ពានអាកាសស្ទឹងមានជ័យតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្ដាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។     ... Read More »

ទឹកមុខ កាយវិការរបស់លោក បានបញ្ជាក់ច្បាស់ពីក្តីបារម្ភ ការគោរព និងគិតគូរគ្រប់ពេលវេលារបស់ជាតិ និងប្រជាជន

ភ្នំពេញ ៖ ទឹកមុខ កាយវិការរបស់លោក បានបញ្ជាក់ច្បាស់ពីក្តីបារម្ភ ការគោរព និងគិតគូរគ្រប់ពេលវេលារបស់ជាតិ និងប្រជាជន។ នេះជាការបង្ហោះរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ លោកស្រីឧត្តមសេនីយ៍ឯក ... Read More »

មាសឡើងដល់កម្រិតខ្ពស់ ប្រាក់ដុល្លារធ្លាក់ចុះបន្ទាប់ពីលោក Trump ប្រកាសដកអភិបាលធនាគារកណ្តាល

មាសបានកើនឡើងដល់កម្រិតខ្ពស់រយៈពេលពីរសប្តាហ៍នៅថ្ងៃអង្គារនេះ ខណៈដែលប្រាក់ដុល្លារបានធ្លាក់ចុះបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថាលោកនឹងដកអភិបាលធនាគារកណ្តាលលោកស្រី Lisa Cook ។ Spot Gold បានកើនឡើង 0.2% នៅ 3,373.38ដុល្លារអាមេរិក ក្នុងមួយអោន ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ឱ្យផ្អាកបណ្ដោះ អាសន្ន ទីតាំងអាជីវកម្មផ្សេងៗ នៅជិតមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ បង្កសំឡេងរំខាន ធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ សីហា ២០២៥នេះបានជូនដំណឹង ដល់សាធា រណជនទាំងអស់ នៅក្នុងរាជធានីភ្នំពេញ មេត្តាជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៤- ... Read More »

ថ្ងៃនេះករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែ​សីហា​​​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៥ ... Read More »

ឥណ្ឌា​នឹង​ប្រឈមការ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ ខណៈ​អាមេរិក​ដាក់​ពន្ធ​ថ្មី​យ៉ាង​ខ្លាំង​ពី​ថ្ងៃ​ពុធតទៅ

ក្រុមហ៊ុននាំចេញរបស់ឥណ្ឌាកំពុងប្រឈមមុខនឹងការរំខានបន្ទាប់ពីការជូនដំណឹងរបស់សន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននឹងដាក់ពន្ធបន្ថែម 25% លើទំនិញដើមឥណ្ឌាទាំងអស់ចាប់ពីថ្ងៃពុធ ដោយបង្កើនសម្ពាធពាណិជ្ជកម្មលើប្រទេសឥណ្ឌាយ៉ាងខ្លាំង។ ការនាំចេញរបស់ឥណ្ឌានឹងប្រឈមមុខនឹងពន្ធអាម៉េរិករហូតដល់ 50% – ក្នុងចំណោមការដាក់ទណ្ឌកម្មខ្ពស់បំផុតដោយទីក្រុងវ៉ាស៊ីនតោន – បន្ទាប់ពីប្រធានាធិបតី Donald Trump បានប្រកាសពន្ធបន្ថែមដែលជាការដាក់ទណ្ឌកម្មកាន់តែធ្ងន់ព្រោះឥណ្ឌាបានបង្កើនការទិញប្រេងរបស់រុស្ស៊ីកាលពីដើមខែសីហា។ សន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក  ... Read More »

ក្រសួង​សាធារណការ​ ចេញសេចក្តីជូនដំណឹង ស្តីពីការពង្រឹងវិធានការសុវត្ថិភាពការធ្វើដំណើរតាមផ្លូវទឹក

ភ្នំពេញ​៖​​ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៅថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០២៥នេះ​ សូមជម្រាបជូនដំណឹង និងក្រើន រំលឹកដល់ម្ចាស់អាជីវកម្មកំពង់ចម្លង ម្ចាស់នាវា បរិបាលឬអ្នកបើកបរនាវា នាវិក និងអ្នកដំណើរ ដែលធ្វើដំណើរតាម ... Read More »

លោក អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចាំបាច់ចំនួន៤

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចាំបាច់ចំនួន៤ ... Read More »

អ្នកជំនាញនយោបាយ​ នៃរាជបណ្ឌិត្យសភា៖ ស៊ុយអ៊ែត និយាយពីសិទ្ធិមនុស្សយ៉ាងពីរោះ ប៉ុន្តែលក់យន្តហោះចម្បាំងឱ្យថៃ ដែលបានប្រើវាយប្រហារកម្ពុជា សម្លាប់ពលរដ្ឋស្លូតត្រង់

ភ្នំពេញ​៖​ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភា លោកបណ្ឌិត ស៊ឺន សំ​ បានកត់សម្គាល់ឃើញថា ស៊ុយអែត ដកទូតចេញពីកម្ពុជាក្រោមលេសសិទ្ធិមនុស្សធ្លាក់ចុះខ្លាំង ប៉ុន្តែទៅបើកស្ថានទូតនៅកូរ៉េខាងជើង ដែលសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យអន់ជាងកម្ពុជាទៅទៀត ហើយអ្វីលើសពីនេះស៊ុយអែតនិយាយពីបញ្ហាសិទ្ធិមនុស្សបានយ៉ាងពីរោះ ប៉ុន្តែបែជាលក់យន្តហោះចម្បាំងទៅឱ្យថៃ ទាំងដែលថ្មីៗនេះ ថៃ ធ្លាប់យកយន្តហោះចម្បាំងជំនាន់មុនបើកការវាយប្រហារទាំងកំរោលបំពានច្បាប់អន្តរជាតិ ... Read More »

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​៖​ ហេតុការណ៍ថៃរាយលួសបន្លានៅភូមិជោគជ័យ កងកម្លាំងកម្ពុជាក៏ឈរជើងចាំការការពារពលរដ្ឋខ្មែរផងដែរ

ភ្នំពេញ​៖​ លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​ការពារ​ជាតិ​ បានថ្លែងថា​ ការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋខ្មែរជាមួយកងកម្លាំងយោធាថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ គឺកើតចេញពីឆន្ទៈនៃការស្រលាញ់ទឹកដី និងទ្រព្យសម្បត្តិរបស់ពួកគាត់​ ហើយក្នុងហេតុការណ៍នេះ ក៏មានកងកម្លាំងកម្ពុជា​ នៅឈរជើងចាំការពារពលរដ្ឋផងដែរ។​ ... Read More »

ស្លាប់១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៦ថ្ងៃមកនេះ!

ភ្នំពេញ ៖ ក្នុងរយៈពេល៦ថ្ងៃមកនេះ គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន២៨ករណី បណ្ដាលឱ្យមានមនុស្សស្លាប់១៨នាក់ និងរងរបួស ៣០នាក់។ នេះបើតាម លោក ទូច សុឃៈ ... Read More »

ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បើកកិច្ចប្រជុំនៅច្រកព្រំដែនអន្តរជាតិជាំ – សាង៉ាំ

ខេត្តឧត្តរមានជ័យ ៖ នៅវេលាម៉ោង ០៩:២០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិជាំ – សាង៉ាំ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលភាគីកម្ពុជា ... Read More »

អ្នកនាំពាក្យក្រសួងសាធារណការ ៖ សូមរួមគ្នាថែរក្សាសម្បត្តិសាធារណៈណាបងប្អូន…!

ខេត្តបាត់ដំបង ៖ កូនឈើលម្អផ្កា ប្រភេទភួងម៉ាឡៃ និងរុក្ខជាតិផ្សេងទៀត កំពុងចេញផ្ការីកស្គុះស្គាយបង្អួតអ្នកដំណើរជាច្រើនដើម ដាំក្នុងសួនចែកទ្រូងផ្លូវជាតិលេខ៥(ក្នុងភូមិសាស្ត្រថែទាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង) ត្រូវបានជនអនាមិកចូលលួចគាស់អស់ជាច្រើនដើមកាលពីពេលថ្មីៗនេះ។ លោក ផន រឹម អ្នកនាំពាក្យ និងជា ... Read More »

ស៊ុយអែតយល់ព្រមលក់យន្តហោះចម្បាំងសេរីថ្មី Saab Gripen ៤គ្រឿងទៅឱ្យថៃក្នុងតម្លៃ ៥៥៦លានដុល្លារ

ប្រទេសថៃ៖ ទីបំផុត ! ស៊ុយអែតយល់ព្រមលក់យន្តហោះចម្បាំងសេរីថ្មី Saab Gripen ៤គ្រឿងទៅឱ្យថៃក្នុងតម្លៃ ៥៥៦លានដុល្លារ ទោះការលក់បើទោះបីថៃ ប្រើប្រាស់យន្តហោះនេះ ឈ្លានពានកម្ពុជា រំលោភសិទ្ធិមនុស្សវាយប្រហារលើជនស៊ីវិលក្តី។ ប្រទេសស៊ុយអែត បានយល់ព្រមចុះកុងត្រាជាផ្លូវការព្រមលក់យន្តហោះចម្បាំង Saab ... Read More »

កម្ពុជា កំពុងស៊ើបអង្កេតលើភស្តុតាងដែល រឹបអូសបានពីការឆបោកតាមអនឡាញ ដើម្បីកំណត់មុខសញ្ញាមេខ្លោង

ភ្នំពេញ ៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា (គ.ប.ឆ.ប.) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានផ្តល់បច្ចុប្បន្នភាពស្តីពីការអនុវត្តវិធានការបន្ត ពិសេសក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ដោយបានបង្ហាញថា លេខាធិការដ្ឋាន គ.ប.ឆ.ប. បាននិងកំពុងរួមគ្នាជាមួយ ក្រសួងសន្តិសុខសាធារណ: ... Read More »

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ពលរដ្ឋកម្ពុជាធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា ចំពោះសកម្មភាពរាយបន្លាលួស នៅភូមិជោគជ័យ ដោយយោធាថៃ

ភ្នំពេញ​៖​ លោកស្រី​ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា នៅវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ កងកម្លាំងយោធាថៃបានធ្វើសកម្មភាពរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ... Read More »

ប្រហែលចាញ់សង្គ្រាមAIហើយទើប Elon Musk ប្តឹងក្រុមហ៊ុន Apple និង OpenAI ទាក់ទងការប្រកួតប្រជែង និង ចំណាត់ថ្នាក់ លើApp Store

ក្រុមហ៊ុន XAI របស់សហគ្រិនមហាសេដ្ឋី Elon Musk បានប្តឹង Apple និងក្រុមហ៊ុនOpenAIផលិត ChatGPT នៅក្នុងតុលាការសហព័ន្ធសហរដ្ឋអាមេរិកក្នុងរដ្ឋតិចសាស់កាលពីថ្ងៃចន្ទ ដោយចោទប្រកាន់ពួកគេពីបទសមគំនិតខុសច្បាប់ដើម្បីរារាំងការប្រកួតប្រជែងក្នុងវិស័យបញ្ញាសិប្បនិម្មិត។ បើតាមពាក្យបណ្តឹងក្រុមហ៊ុន Apple និង OpenAI ... Read More »

ក្មេងប្រុសស្រី៣នាក់ជាបងប្អូនជីដូនមួយនឹងគ្នាលង់ទឹកស្លាប់ នៅចំណុចបឹងហុងច្រាំង នៅភូមិព្រែកគ្រួសលិច ឃុំសូរគង ស្រុកកងមាស

ខេត្តកំពង់ចាម÷នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង៣រសៀល មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសូរគង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចបឹងហុងច្រាំង ភូមិព្រែកគ្រួសលិច ឃុំសូរគង ស្រុកកងមាស មានក្មេងលង់ទឹកស្លាប់បីនាក់។ ក្រោយពីបានទទួលព័ត៌មាននេះភ្លាមលោកវរសេនីយ៍ ឯក ជា ... Read More »

តើកីឡាករវ័យ១៦ឆ្នាំ Ngumoha របស់ Liverpoolដែលស៊ុតបាល់បញ្ចូលទីចុងម៉ោងលើNewcastleជានរណា?

Rio Ngumoha អាយុ 16 ឆ្នាំបានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតទី 4 ក្នុងប្រវត្តិសាស្ត្រអង់គ្លេស Premier League នៅពេលដែលគាត់បានជួយក្រុម Liverpool ក្នុងជ័យជម្នះ 3-2 នៅលើទឹកដីក្រុម Newcastle ... Read More »

បង្រ្កាបមុខសញ្ញាគ្រឿងញៀនធ្វេីការដ​ក​ហូតបានសារធាតុញៀនវេចខ្ចប់រួច៧៥​កញ្ចប់​ ចាត់ការបន្ដ

​ខេត្តកំពង់ស្ពឺ៖​ អនុវត្ដតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បាលខេត្ដកំពង់ស្ពឺ​ នារសៀលថ្ងៃទី​២៥ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ដោយបានការណែនាំពីលោកឧត្ដមសេនីយ៍ត្រី​ ម៉ាត់​ ធុច​ ស្នង ... Read More »

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួនប្រទេស៥ប្រទេស (ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម)ចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យ និងសង្កេតការណ៍ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ : នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥, ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួនប្រទេស៥ប្រទេស (ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន ... Read More »

រថយន្ត ព្រុសបុកម៉ូតូបណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ ហេីយបន្តបុកចូលផ្ទះមួយកន្លែងទៀតបណ្តាល ឲ្យម្ចាស់ផ្ទះរងរបួសធ្ងន់

ភ្នំពេញ៖ រថយន្ត Toyota Prius មួយគ្រឿងបេីកលឿនជ្រុលបុក Honda PCX បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្ត មិនទាន់អស់ល្បឿនជ្រុលបុកចូលផ្ទះលក់ចាប់ហ៊ួយ បណ្តាលឲ្យស្ត្រីជាម្ចាស់ផ្ទះរងរបួសធ្ងន់ ។  ហេតុការណ៍នេះ នៅម៉ោង ៨និង៣០ ... Read More »

Saka នឹងត្រូវអវត្តមានពីក្រុមកាំភ្លើងធំរហូតដល់ 4 សប្តាហ៍ដោយសាររបួស

Bukayo Saka នឹងត្រូវខកខានការប្រកួតរបស់ Arsenal ពេលប៉ះជាមួយ Liverpool នៅថ្ងៃអាទិត្យក៏ដូចជាការប្រកួតជម្រុះ World Cup របស់អង់គ្លេសជាមួយ អង់ដូរ៉ា និង ស៊ែប៊ី នៅខែក្រោយ។ កីឡាករវ័យ ... Read More »

រដូវបុណ្យភ្ជុំបិណ្ឌខិតជិតមកដល់តែ​កូនប្រុស បែរជាគំរាមម្ដា​យដោយអាវុធកែច្នៃឱ្យលក់ដីកេរ ដេី​ម្បី​ចាយទៅ​វិញ​

ខេត្តកំពង់ស្ពឺ៖​ ហិង្សាក្នុងគ្រួ​សារកូន​ប្រុសប្រេីអាវុធកែឆ្នៃគំរាមបាញ់ទៅ​លេីម្តាយ,បេីសិនម្ដាយមិន​ព្រមលក់កេរ្ដិ៍ អាករ យកមកឱ្យខ្លួនចាយវាយនោះទេ​។ ករណីប្រើអាវុធកែច្នៃគំរាមទៅលេីម្ដាយ​ ដោយបានការដឹកនាំបញ្ជា ពី​ លោកឧត្ដម​សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការន​គរបា​លខេត្ដកំពង់ស្ពឺ​ កំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យ​ ក្រោយទទួ​លបានការស្នេីសុំអន្ដរាគមន៍ពី​ប្រជាព​លរដ្ឋ​ វេលាម៉ោង​២០នឹង១០នាទី នៅថ្ងៃទី២៥ ... Read More »

ថ្ងៃនេះ ! តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ធ នឹងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៤០%

ភ្នំពេញ : បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថ្ងៃនេះ ! តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ធ នឹងខ្យល់កន្ត្រាក់គ្រប ... Read More »

ឃាតករយកចបជីកវាយសម្លាប់ស្ត្រីជាប្រពន្ធ,ប្ដីរបួស ធ្ងន់ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ក្រោយរត់គេចខ្លួន៤ថ្ងៃ

ខេត្តកណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនបុរសជនសង្ស័យជាដៃដល់ម្នាក់ បន្ទាប់ពីធ្វើសកម្មភាពយ៉ាងឃោរឃៅយកចបជីកវាយទៅលើប្តីប្រពន្ធមួយគូ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់ និងបុរសជាប្តីរងរបួសធ្ងន់ ហើយបានរត់គេចខ្លួនអស់រយៈពេលជាង ៤ថ្ងៃ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២០ សីហា ២០២៥ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិត្រពាំងស្វា ឃុំទ្រា ស្រុកកណ្ដាលស្ទឹង។ ប្រភពពីកម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថា ... Read More »

ម៉ូតូ​២គ្រឿង​បុក​​រថយន្ត​មួយ​គ្រឿង​នៅ​ផ្លូវ​បំបែក​ជាបួន​ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៤នាក់​

​   ភ្នំពេញ​៖បុរស​៤នាក់​ជិះ​ម៉ូតូ​២គ្រឿង​បោះ​ពួយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ជ្រុល​ទៅ​បុក​និង​រថយន្ត​មួយ​គ្រឿង​ដែល​បេីក​ដោយ​នារី​ម្នាក់​នៅ​ផ្លូវ​បំបែក​ជាបួន​ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ស្រាល​។  ​  ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១និង​៣០នាទី​យប់​ថ្ងៃ​ទី​២៥ខែ​សីហា​ឆ្នាំ​២០២៥​ ជិត​វិទ្យាល័យ​ទួល​ទំពូង​ ផ្លូវ​១៥៥កែងផ្លូវ​៤៣២​ សង្កាត់​ទួល​សង្កាត់​ទី​១​ ខណ្ឌ​ចំការមន​ ។ ​   តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ ... Read More »

ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ប្រមាណ ១.១ ម៉ឺនលានដុល្លារ

ភ្នំពេញ ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានគូសបញ្ជាក់នៅយប់ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៥ ដោយយោងតាមរបាយការណ៍ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និង ... Read More »

ថ្ងៃនេះ ! លោក ហ៊ុន ម៉ានី អញ្ជើញ ចុះមកជួបជាមួយប្អូនប្រុសទាំងពីរនាក់ដែលរងរបួសដោយសារការផ្ទះុអាវុធក្រោយថ្ងៃទី២៤ កក្កដា កន្លងទៅនេះ

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃនេះ ខ្ញុំបានចុះមកជួបជាមួយប្អូនប្រុសទាំងពីរនាក់ដែលរងរបួសដោយសារការផ្ទះុអាវុធក្រោយថ្ងៃទី២៤ កក្កដា កន្លងទៅនេះ។ នេះជាការបញ្ជាក់ពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅយប់ថ្ងៃទី២៥ ខែសីហានេះ ។ ... Read More »

អ្នកនាំពាក្យក្រសួងការពារជាតិ ៖ រសៀលនេះ កងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤:២០ ... Read More »