ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនបង្កើតកម្មវិធីទំនាក់ទំនងសង្គម Signal បានឱ្យដឹងថា មានការកើនឡើងអ្នកប្រើប្រាស់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលពួកគេពុំអាចផ្ញើលេខសំងាត់ឬ OTP ដើម្បីធ្វើការបញ្ជាក់អត្តសញ្ញាណអ្នកប្រើប្រាស់ថ្មីតាមរយៈទូរសព្ទឱ្យបានទាន់ពេលវេលា។ ការកើនឡើងនេះត្រូវបានក្រុមអ្នកតាមដានផ្នែកបច្ចេកវិទ្យាគិតថា អាចមកពីការផ្សព្វផ្សាយរបស់អ្នកល្បីៗមួយចំនួនដូចជាលោក ... Read More »
ក្រៅពីការងារស្នូល កងពលតូចថ្មើរជើងលេខ៥១ បានបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់កងទ័ព និងគ្រួសារកងទ័ព
ខេត្តបន្ទាយមានជ័យ ៖ ក្រៅពីការងារហ្វឹកហ្វឺនរៀនសូត្រ និងអនុវត្តន៍ភារកិច្ចស្នូលរបស់អង្គភាព ក្រោមការយកចិត្តទុកដាក់របស់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងមានការដឹកនាំផ្ទាល់ដោយ ឧត្ដមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនាយសេនាធិការ ... Read More »
រដ្ឋមន្ត្រីក្រសួងកសិកម្ម: “មានសន្តិភាព ទើបមានការអភិវឌ្ឍន៍”
ភ្នំពេញ៖ ផ្តើមចេញពីនយោបាយឈ្នះឈ្នះ នៅចុងឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានបោះជំហានដើរចេញពីប្រទេសអសន្តិសុខស្បៀង ទៅជាប្រទេសផលិតស្បៀងបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក និងឈានជាជំហានៗទៅជាប្រទេសផលិតស្បៀងលើសពីសេចក្តីត្រូវការនៅឆ្នាំ២០០០ ហើយ ១០ឆ្នាំក្រោយមកគឺនៅឆ្នាំ២០១០ កម្ពុជាបានក្លាយជាប្រទេសនាំស្បៀងចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួម ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ នេះជាការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្ត្រី ... Read More »
បន្តរកឃើញពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃម្នាក់ទៀត ឆ្លងជំងឺកូវីដ-១៩ ខណៈអ្នកជំងឺ៣នាក់ព្យាបាលជាសះស្បើយ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីម្នាក់ថែមទៀត ដែលជាពលករខ្មែរ ទើបធ្វើដំណើរត្រឡប់មកពីប្រទេសថៃ និងព្យាបាល ជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន០៣នាក់ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា ... Read More »
បុរសម្នាក់ត្រូវខ្សែលួសមានចរន្តភ្លើងឆក់ស្លាប់ខណៈចុះទៅចាប់ត្រីក្នុងស្រះ
ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដែលគាត់ចុះចាប់ត្រីនៅក្នុងស្រះមួយកន្លែង ដោយពុំបានដឹងថានៅលើខ្នងស្រះ មានដាក់ខ្សែលួសភ្ជាប់ចរន្តអគ្គិសនីនោះទេ។ ករណីនេះបានកើតឡើងនៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២អធ្រាត្រ នៅចំណុចស្រះត្រីរបស់ឈ្មោះ អ៊ុន ថេ ចុងព្រែកស៊្រន ស្ថិតក្នុងភូមិព្រែកម្រេញ ឃុំពោធិបាន ... Read More »
សង្ស័យម្ចាស់ស្រវឹងស្រាបើករថយន្តរេចង្កូតទៅបុកបង្គោលភ្លើងធ្លាក់ចូលស្រះទឹកមុខវិទ្យាល័យស្វាយរៀង
ខេត្តស្វាយរៀង៖ រថយន្តឡិចស៊ីសមួយគ្រឿងសង្ស័យអ្នកបើកស្រវឹងស្រាបានរេចង្កូតទៅបុកបង្គោលភ្លើងហើយធ្លាក់ចូលស្រះទឹកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរមកចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកជួយធ្វើអន្តរាគមន៍ស្ទួចយករថយន្តចេញ។នៅក្នុងហេតុការណ៍នេះគឺសំណាងហើយដែលម្ចាស់រថយន្តរងរបួសស្រាល។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៣រសៀលថ្ងៃទី៨ ខែមករាឆ្នាំ២០២១ស្ថិតលើផ្លូវជាតិលេខ១ក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងទល់មុខវិទ្យាល័យស្វាយរៀង។ យោងតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណបានបើករថយន្តមួយគ្រឿងម៉ាកឡិចសុីស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AF-៣៩០៣ក្នុងទិសដៅពីកើតទៅលិចលើផ្លូវជាតិលេខ១ ហើយមិន ដឹងជាយ៉ាងម៉េចស្រាប់តែរេចង្កូតមកខាងស្ដាំដៃធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងនិងធ្លាក់ចូលស្រះទឹកបង្កការភ្ញាក់ផ្អើលតែម្ដងតែសំណាងហើយដែលមនុស្សរងរបួសស្រាល។ ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថមូលដ្ឋានមកធ្វើអន្តរាគមន៍ហៅរថយន្តមកស្ទួចភ្លាមៗដើម្បីកុំអោយស្ទះចរាចរណ៍ផងដែរ៕ យឹម សុថាន Read More »
ម្ចាស់មេដាយប្រាក់អត្តពលិក Luvo Manyonga របស់អាហ្វ្រិកខាងត្បូងត្រូវហាមឃាត់មិនឲ្យចូលរួមប្រកួតដោយសារប្រើប្រាស់គ្រឿងញៀន
សារព័ត៌មាន BBC Sport បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ មករា ២០២១ថា ម្ចាស់មេដាយប្រាក់លោតចម្ងាយអូឡាំពិក Luvo Manyonga ត្រូវបានព្យួរជាបណ្តោះអាសន្នចំពោះការរំលោភច្បាប់ប្រឆាំងគ្រឿងញៀនចំនួន៣លើកក្នុងរយៈពេល ១២ ខែ។ កីឡាករអត្តពលិកសញ្ជាតិអាហ្រ្វិកខាងត្បូងវ័យ៣០ឆ្នាំរូបនដែលបានរំលោភច្បាប់ប្រឆាំងញៀនគ្រឿងញៀនរូបនេះ អាចត្រូវបានហាមឃាត់រយៈពេល២ឆ្នាំចំពោះការបរាជ័យក្នុងការមិនបង្ហាញខ្លួន ដើម្បីឆែកសុខភាពមុនពេលប្រកួត។ ... Read More »
ហង្សក្រហម Liverpool និង Wolverhampton កក់កៅអីទៅកាន់ជុំទី៤ ពានរង្វាន់ FA Cup
ការប្រកួតជម្រុះពានរង្វាន់អង់គ្លេស FA Cup សម្រាប់ជុំទី៣ បានរកឃើញ២ក្រុមហើយឡើងទៅប្រកួតជុំទៅ៤ បន្តទៀត ដោយក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល ៤ទល់១ និងក្រុម Wolverhampton ... Read More »
ក្លិប Independiente នៅអាហ្សង់ទីនចែកផ្លូវជាមួយគ្រូបង្វឹកលោកPusineri
ក្លិប Independiente នៅលីគកំពូលអាហ្សង់ទីនបានចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Lucas Pusineri បន្ទាប់ពីដឹកនាំទទួលបានលទ្ធផលមិនល្អនៅក្នុងក្របខ័ណ្ឌ Primera Division របស់ប្រទេសអាហ្សង់ទីន។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយដែលមានការចូលរួមពីលោក Pusineri និងមន្រ្តីក្លិបកាលពីថ្ងៃព្រហស្បតិ៍ ... Read More »
លោក Zidane បង្ខំចិត្តនៅដាច់ដោយឡែកពីគេ បន្ទាប់ពីមានទំនាក់ទំនងជាមួយអ្នកឆ្លងកូវីដ-១៩
ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍កាលពីថ្ងៃសុក្រថា លោកZinedine Zidane ជាគ្រូបង្វឹករបស់ក្រុម Real Madrid ត្រូវបានបង្ខំឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីមានទំនាក់ទំនងជាមួយមនុស្សម្នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ គ្រូបង្វឹករូបនេះមិនបានចូលរួមវគ្គហ្វឹកហាត់ពេលព្រឹករបស់ក្រុមគាត់ទេហើយគាត់បានធ្វើតេស្តទាំងអង់ទីហ្សែន និងតេស្ត PCR ដើម្បីពិនិត្យមើលថាតើគាត់ឆ្លងវីរុសនេះឬអត់។ យោងតាមពិធីសារនៅលីកអេស្ប៉ាញ La Liga ... Read More »
មនុស្ស៥នាក់រងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបុកគ្នា
ខេត្តព្រះសីហនុ៖ រថយន្ត៣គ្រឿងបានបុកគ្នាបណ្តាលឲ្យមនុស្សចំនួន៥នាក់រងរបួសធ្ងន់និងស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត៣រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ត ព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទាំង៣គ្រឿងបើកបរក្នុងទិសដៅស្របគ្នាពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ ក្នុងនោះរថយន្តទី១ជារថយន្តកុងតឺន័រ ... Read More »
បុរសម្នាក់បើករថយន្តគេចពីម៉ូតូសណ្តោងរ៉ឺម៉កជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿន គេចពីម៉ូតូសណ្តោងរ៉ឺម៉កជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ហើយព្យាយាមបើកគេចខ្លួនតែត្រូវសមត្តកិច្ចឃាត់បានវិញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ... Read More »
ឃាត់ខ្លួន៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២ គីឡូក្រាម
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២ គីឡូក្រាម។ ករណីបង្ក្រាបខាងលើនេះគឺធ្វើឡើងចំនួន៣គោលដៅផ្សេងគ្នា៖ គោលដៅទី១: ថ្ងៃទី០៥ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២:៣០នាទី ស្ថិតនៅចំណុចស្ថានីយ៍ប្រេងឥន្ធន: ... Read More »
ទៅធ្វើការរោងចក្រផ្ញើកូនឱ្យម្ដាយជួយមើលថែចៃដន្យអាក្រក់លង់ទឹកបៀស្លាប់
ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់បានលង់ទឹកបៀបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះស្រង់មកដាក់លើគោកធ្វើចលនាដៃជើងតែអកុសលហួសពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨ខែមករាឆ្នាំ២០២១នៅត្រង់ចំណុចភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ តូច រតនៈ ភេទប្រុស អាយុមួយខួប មានម្ដាយឈ្មោះតូច ផារី អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិត្រពាំងពិការ ... Read More »
ម៉ូតូមិនចាំម៉ាកបុកម៉ូតូស្គូពីបណ្តាលឱ្យអ្នកបើកម៉ូតូស្គូពីរបួសធ្ងន់ហេីយអ្នកបើកម៉ូតូបង្កហេតុគេចខ្លួនបាត់
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូហេីយត្រូវម៉ូតូមួយគ្រឿងទៀតបេីកបុកពីក្រោយរួចហេីយគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅចំណុចខាងក្រោយមន្ទីរពេទ្យរុស្ស៊ី តាមបណ្តោយផ្លូវលេខ៤៣០ កែងផ្លូវលេខ១៩៩ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកស្គូពី ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1AV-6537 ... Read More »
ជនជាតិចិនបេីករថយន្តបត់ស្តាំមិនប្រយ័ត្នកិនម៉ូតូមួយគ្រឿងរងការខូចខាត
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បេីករថយន្តបត់ស្តាំមិនប្រយ័ត្ននិងមិនប្រេីភ្លេីងស៊ីញ៉ូក៏ជ្រុលទៅកិនម៉ូតូឌ្រីមមួយគ្រឿងបណ្តាលឲ្យរងការខូចខាត តែសំណាងដែរដែលមិនមានមនុស្សរងរបួស។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ រថយន្តបង្កម៉ាកតាកូម៉ា ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2B- 0668 ... Read More »
នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងស្វាយរៀង ចុះពិនិត្យមើលការងារសាងសង់អគារ
ខេត្តស្វាយរៀង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សាវ៉ាត មេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងស្វាយរៀង និងជាប្រធានគណ:កម្មការសាងសង់អគារសុខាភិបាល និងអគារស្នាក់នៅរបស់តំបន់ប្រតិបត្តិការសឹករងស្វាយរៀង អមដោយលោកនាយសេនាធិការរង បានចុះពិនិត្យមើលអគារដែលកំពុងសាងសង់ និងជួសជុលដែលជិតរួចរាល់ជាស្ថាពរ និងបានចាត់ឱ្យប្អូនៗយោធិនធ្វើពលកម្មកាប់ឆាយដីនៅជុំវិញអគារដែលកំពុងសាងសង់ចំនួន២ខ្នង កាលពីព្រឹកថ្ងៃទី០៨ ខែមករា ... Read More »
គ្រោះទឹកជំនន់នៅម៉ាឡេស៊ីជន់លិចផ្ទះពលរដ្ឋរាប់ពាន់ខ្នង ពលរដ្ឋជាង៤៦ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព
ម៉ាឡេស៊ីបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការឆ្លងរាលដាលកូវីដ-១៩ ហើយក្នុងរយៈពេល២៤ម៉ោងកន្លងមក មានករណីឆ្លងកូវីដ-១៩ ដល់ទៅ២៦៤៣នាក់ និងស្លាប់១៦នាក់បន្ថែមទៀត ។ ចំនួនអ្នកឆ្លងសរុបក្នុងប្រទេសម៉ាឡេស៊ីកើនឡើងជាង១៣១ពាន់នាក់ និងស្លាប់ ៥៣៧នាក់។ បន្ទាប់ពីផលលំបាកទាំងនោះ ពេលនេះគ្រោះទឹកជំនន់បានគ្របដណ្តប់នៅរដ្ឋចំនួន៥ក្នុងប្រទេសម៉ាឡេស៊ី បង្ខំឲ្យពលរដ្ឋជាង៤៦ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។ តាមរបាយការណ៍របស់ក្រសួង សង្គមកិច្ចម៉ាឡេស៉ីបានបង្ហាញថា ... Read More »
អុីរ៉ង់បង្ហាញមូលដ្ឋានមីស៊ីលសម្ងាត់នៅឆ្នេរនៃឈូងសមុទ្រពែក្ស
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ កម្លាំងទាហានបដិវត្តន៍អ៊ិស្លាមអុីរ៉ង់(IRGC)បានបង្ហាញជាសាធារណៈនូវទីតាំងកាំជ្រួចមីស៊ីលដ៏សម្ងាត់របស់ខ្លួនស្ថិតនៅក្រោមដី នៅឆ្នេរសមុទ្រពែក្ស (Persian)។ សារព័ត៌មានរុស្ស៊ី RT បានផ្សាយថា មូលដ្ឋានមីស៊ីលនៅក្រោមដីស្ថិតក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានជើងទឹកនៃកម្លាំងបដិវត្តន៍អ៊ិស្លាមអុីរ៉ង់។ រូបភាពនិងឃ្លីបវីដេអូ បង្ហាញឲ្យឃើញថា មន្ត្រីយោធាជាន់ខ្ពស់អុីរ៉ង់បានទៅត្រួតពិនិត្យទីតាំងកាំជ្រួចមីស៊ីលខាងលើ។ តាមរូបភាព គឺមានមីស៊ីលជាច្រើនប្រភេទ។ ... Read More »
ក្រោយបាតុកម្មហិង្សា ពលរដ្ឋអាមេរិកបន្តធ្វើបាតុកម្មទាមទារដកតំណែងលោកត្រាំ
ពលរដ្ឋអាមេរិកនាំគ្នាដង្ហែក្បួនបាតុកម្មនៅទីតាំងជាច្រើនក្នុងទីក្រុងញូវយ៉ក ទាមទារឲ្យបញ្ចប់តំណែងប្រធានាធិបតីដូណាល់ ត្រាំជាបន្ទាន់។ ពលរដ្ឋរាប់សិបពាន់នាក់ជួបជុំគ្នានៅមជ្ឈមណ្ឌល Barclays ក្នុងតំបន់ Barclays ទីក្រុងញូវយ៉ក ប្រឆាំងនឹងប្រធានាធិបតីត្រាំ។ ក្រុមបាតុករបានស្រែកពាក្យស្លោក ថា«គ្មានលោកត្រាំ» ព្រមទាំងបដាជាច្រើនដែលបានសរសេរឲ្យដកតំណែងលោកត្រាំ។ នាងNina Svirsky ជាគ្រូបង្រៀនម្នាក់មកពី ... Read More »
ផ្ទះដែលលោក ស្រី ចាន់ថន សង់ឲ្យគ្រួសារកុមារី យ៉ង់ស្រីនីត ពិតជាស្អាត
ភ្នំពេញ៖ លំនៅឋានដ៏ស្រស់ស្អាតរបស់ក្រុមគ្រួសារកុមារីកម្សត់ យ៉ង់ ស្រីនីត ដែលបានសាងសង់នៅលើទឹកដីនៃខេត្តមណ្ឌលគិរីនោះគឺជិតរួចរាល់នឹងអាចចូលទៅស្នាក់នៅបានហើយ។ ផ្ទះនេះត្រូវបានការជួយឧបត្ថម្ភទាំងស្រុងដោយលោក ស្រី ចាន់ថន ដែលបានជួបនាងផ្ទាល់និងទទួលយកកុមារីរូបនេះធ្វើជាកូនធម៌នោះ។ ម៉ូតបែបលម្ហែនេះត្រូវបានបញ្ចេញគ្រា ដែលកុមារី យ៉ង់ ស្រីនីត បានយកនំខេកមកចូលរួមអបអរសាទរថ្ងៃខួបកំណើតរបស់លោក ស្រី ... Read More »
ក្រសួងអប់រំបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនថា ៖ គ្រឹះស្ថានសិក្សាសាធារណៈនឹងចាប់ផ្តើមអនុវត្ត បវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ស្របតាមខ្លឹមសារលិខិតលេខ ១១០៩.សជណ ចុះថ្ងៃទី២៩ ខែធ្នូ ... Read More »
ឃាត់ខ្លួនជនសង្ស័យ២នាក់ចែកចាយថ្នាំញៀនទ្រង់ទ្រាយធំ
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ដែលជាអ្នកចែកចាយថ្នាំញៀនទ្រង់ទ្រាយធំត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនបាន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី ៧ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខភោជនីយដ្ឋានម្លប់ឫស្សី ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ... Read More »
កម្មវិធីប្រឡងប្រណាំងសាលារៀនស្អាត តាមរយៈរូបភាពរៀងរាល់ខែ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំងសាលារៀនស្អាត តាមរយៈរូបភាព ដែលនឹងប្រព្រឹត្តទៅជារៀងរាល់ខែ ដោយបានផ្តល់ឱកាសដល់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ទូទាំងប្រទេស ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ចួលរួមប្រកួតប្រជែងបង្ហាញស្នាដៃ។ ការផ្តួចផ្តេីមបង្កេីតកម្មវិធីនេះឡេីង ក្នុងគោលដៅលេីកទឹកចិត្តគ្រឹះស្ថានសិក្សា ទាំងអស់ ឱ្យយកចិត្តទុកដាក់ ... Read More »
រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ទីក្រុងតូក្យូ ខេត្ត Kanagawa ខេត្ត Saitama និងខេត្ត Chiba ក្នុងភាពអាសន្នជាលើកទីពីរ
ប្រទេសជប៉ុន៖សេចក្ដីជូនដំណឹង រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ទីក្រុងតូក្យូ ខេត្ត Kanagawa ខេត្ត Saitama និងខេត្ត Chiba ក្នុងភាពអាសន្នជាលើកទីពីរ ចាប់ពីថ្ងៃទី ៨ ខែមករា ដល់ថ្ងៃទី ៧ ខែកុម្ភៈ ... Read More »
លោក ងួន រតនៈ អញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័កស្រុកជាយដែនជាប់ព្រំដែនប្រទេសថៃ ចំនួន ៣ ស្រុក ក្នុងខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រទី០៨ ខែមករា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័កស្រុកជាយដែនជាប់ព្រំដែនប្រទេសថៃ ចំនួន ៣ ស្រុក រួមមានស្រុកសំពៅលូន ស្រុកភ្នំព្រឹក ... Read More »
បុរសពិការលក់ទឺកលើផ្លូវជាតិលេខ៥អំពាវនាវដល់អាជ្ញាធរ សប្បុរសជនជួយជាថវិកាដើម្បីទិញពូជត្រីចិញ្ចឹម
ខេត្តបន្ទាយមានជ័យ៖ បុរសពិការជើងទាំងសងខាង ម្នាក់បានដាក់ស្លាកអង្គុយលក់ទឹកលើចញ្ចើមផ្លូវ ១ដបតម្លៃ១០០០រៀល ដើម្បីចិញ្ចឹមគ្រួសារដែលមានជីវភាពខ្វះខាតជាខ្លាំង និងមានកូន៦នាក់នៅក្នុងបន្ទុក។ បុរសជនពិការលោក ម៉ៅ រ៉ូ រស់នៅក្នុងភូមិម៉ក់ហ៊ឺន ឃុំទួលពង្រ ស្រុកម៉ាឡៃរៀបរាប់ថា ដោយសារក្រុមគ្រួសារមានជីវភាពខ្វះខាតបាននាំកូនប្រុសរបស់គាត់មកដាក់ស្លាកលក់ទឹក បារី ប្រេងក្រឡា ... Read More »
ជនជាតិចិន២នាក់ឈ្លោះគ្នាយកកាំបិតចុងស្រួចចាក់ បណ្តាលឲ្យភាគីម្ខាងទៀតស្លាប់
ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឈ្លោះគ្នាជាមួយជនជាតិចិនដូចគ្នាយកកាំបិតចុងស្រួចចាក់ភាគីម្ខាងទៀតចំបំពង់ ក បណ្តាលឲ្យស្លាប់ ចំណុចកាស៊ីណូហ្គេនទីងក្រុងប៉ោយប៉ែតនៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៧ ខែ មករា ឆ្នាំ២០២១ នៅចំណុចកាស៊ីណូ ហ្គេនទីង ជាន់ទី១១ បន្ទប់លេខ១១១១ ស្ថិតក្នុងភូមិក្បាលស្ពាន១ ... Read More »
នាយសេនាធិការយោធភូមិភាគទី៥ ចុះសួរសុខទុក្ខនាយទាហានពីររូប របស់កងពលតូចថ្មើរជើងលេខ៥១ ដែលមានជំងឺ កំពុងសម្រាកព្យាបាល
ខេត្តបាត់ដំបង ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានចុះសួរសុខទុក្ខ និងនាំយកថវិការបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ... Read More »
ប្រទះឃើញសាកសពបុរសដែលបើកឡំប្រឺតាមកលោតទឹកពីលើស្ពានជ្រោយចង្វាកាលពីយប់ថ្ងៃទី៦មករាហើយ
ភ្នំពេញ៖ ហេតុការណ៍ប្រទះឃើញសពអ្នកលោតទឹកនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចក្បែរសណ្ឋាគារសុខា ក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោចង្វា រាជធានីភ្នំពេញ ។ គួររំលឹកផងដែរថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បុរសខាងលើមានឈ្មោះ សំ ... Read More »