ព័ត៌មានទាន់ហេតុការណ៍៖
'

ជំពាក់ថ្លៃទិញរថយន្តគេ៤ម៉ឺនដុល្លារដល់ថ្ងៃកំណត់ត្រូវសងមិនព្រមសងម្ចាស់រថយន្តប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ខេត្តកណ្ដាល៖ បុរសម្នាក់ទិញរថយន្តគេក្នុងតម្លៃ៥ម៉ឺនដុល្លារ ដោយកក់១ម៉ឺនដុល្លារសិន នៅខ្វះ៤ម៉ឺនដុល្លារទៀត​ចាំសងដល់ថ្ងៃកំណត់ ហើយក៏យករថយន្តជិះទៅបាត់។ លុះដល់ថ្ងៃកំណត់ត្រូវសង បែរជាជននេះគេចវេះមិនព្រមសង ត្រូវម្ចាស់រថយន្តប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០២១។ ករណីរំលោភលើទំនុកចិត្តនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ... Read More »

ចរាចរណ៍ផ្លូវគោក ទាំងអធិការដ្ឋាននគរបាលទាំង៧ក្រុង-ស្រុក ទទួលអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ

ខេត្តពោធិ៍សាត់៖ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដេីម្បីរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំកម្មវិធីចែកជូននូវសម្ភារៈមួយចំនួនដែលបំរើឲ្យការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដល់អធិការដ្ឋាននគរបាលទាំង៧ក្រុង-ស្រុក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត ... Read More »

ចែករំលែក និងអនុវត្តទាំងអស់គ្នា! ស្ថានទូតកម្ពុជាចេញសេចក្តីណែនាំដល់បងប្អូនខ្មែរនៅកូរ៉េ ពីការថែទាំសុខភាពនារដូវរងារ ដើម្បីបង្ការហានិភ័យនានា

សាធារណរដ្ឋកូរ៉េ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីណែនាំស្តីពីការថែទាំសុខភាពនារដូវរងា ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ក៏ដូចជាការការពារ និងទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែល អាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ ។ ក្នុងនោះបាន ចែករំលែកប្រការគួរយល់ដឹងសំខាន់ៗមួយចំនួនអំពីការ ថែទាំសុខភាពនាពេលអាកាសធាតុចុះត្រជាក់ខ្លាំង ដល់ប្រជាពលរដ្ឋខ្មែរ ... Read More »

តំណាងលោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំការងារស្តារអូរ បឹងបួរធម្មជាតិ ចំនួន ២២កន្លែង ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល

ខេត្តកណ្ដាល៖ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ... Read More »

កីឡាករ សុខ លឹមហេង ឈ្នះជើងឯកថ្នាក់ជាតិកីឡាអុកចត្រង្គ

ភ្នំពេញ៖ កីឡាករ សុខ លឹមហេង ដណ្តើមបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតកីឡា អុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បន្ទាប់ពី បានយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ ជាមួយកីឡាករ ជើងខ្លាំង និងជា អតីតស្តេចអុក ... Read More »

ប្រធានរដ្ឋសភាអាមេរិកស្នើដកតំណែងប្រធានាធិបតីដូណាល់ ត្រាំ

នៅថ្ងៃទី​៧ខែមករា ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានស្នើឲ្យដកតំណែងប្រធានាធិបតីដូណាល់ ត្រាំ​ ដោយសារតែលោកជាប់ពាក់ព័ន្ធនឹងអំពើហិង្សានៅវិមាន​កាពីតូល ។ ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋ ក៏បានស្នើឲ្យចោទប្រកាន់ទោស និងដកតំណែងលោកត្រាំមុនថ្ងៃទី​២០ ខែមករា​ឆ្នាំ​២០២១។ ប្រធានរដ្ឋសភាអាមេរិក ... Read More »

លោក Elon Musk ក្លាយជាមនុស្សមានជាងគេបំផុតលើពិភពលោក ដោយមានទ្រព្យទាំងអស់ ១៨៦ ០០០ លានដុល្លារ

ភ្នំពេញ៖ លោក Elon Musk ប្រធានក្រុមហ៊ុន Tesla ក្លាយជាមនុស្សមានជាងគេបំផុតលើពិភពលោក ដោយមានទ្រព្យទាំងអស់ ១៨៦ ០០០ លានដុល្លារ ( លើសលោក Bezos ប្រធានក្រុមហ៊ុន ... Read More »

FA នឹងធ្វើការសំរេចចិត្តលើការប្រកួតរវាង Aston Villa ជាមួយ Liverpool បន្ទាប់ពីមានករណីឆ្លងកូវីដ-១៩បន្ថែមទៀត

សមាគមកីឡាបាល់ទាត់អង់គ្លេស (FA) នៅតែសង្ឃឹមថា ការប្រកួតរបស់ក្រុម Aston Villa ជាមួយក្រុមហង្សក្រហម Liverpool អាចធ្វើទៅបានដូចការគ្រោងទុកនៅថ្ងៃសុក្រនេះជាមួយនឹងការសម្រេចចុងក្រោយដែលនឹងត្រូវធ្វើឡើងបន្ទាប់ពីការធ្វើតេស្តរកកូវីដ-១៩បន្ថែមទៀត។ តាម BBC Sport បានឲ្យដឹងថា ក្លិប Aston ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី”

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេច បង្កើតគណៈកម្មការផលិតភាពយន្តភាគរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ដែលមាន លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន។  *គណៈកម្មការខាងលើនេះមានការកិច្ចដូចខាងក្រោម៖ – ផលិតភាពយន្តភាគរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ... Read More »

Dortmund មិនទាន់ទទួលបានការផ្តល់ជូនសម្រាប់ខ្សែបម្រើ Brandt ចំពេលមានទំនាក់ទំនងពី Arsenal

លោក Michael Zorc នាយកកីឡារបស់ក្រុម Borussia Dortmund បានអះអាងថា “គ្មានការផ្តល់ជូនអ្វីទាំងអស់សំរាប់គោលដៅរបស់ក្រុម Arsenal ចំពោះកីឡាករ Julian Brandt ឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Soccer ... Read More »

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការកែសម្រួលលើលក្ខណសម្បត្តិ នៃភូមិ ឃុំ មានសុវត្ថិភាព

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា, នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើការកែសម្រួលលក្ខណសម្បត្តិនៃភូមិ ឃុំ មានសុវត្ថិភាព ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ... Read More »

រហូតដល់ម៉ោង​ ០៩៖០០នាទី ព្រឹក​ ថ្ងៃទី៨​ ខែមករា​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ១នាក់ (ពលករខ្មែរត្រឡប់ពីប្រទេសថៃ)​

ភ្លំពេញ៖ រហូតដល់ម៉ោង​ ០៩៖០០នាទី ព្រឹក​ ថ្ងៃទី ៨​ មករា​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ១នាក់ (ពលករខ្មែរត្រឡប់ពីប្រទេសថៃ)​ និង​មិនមានជាសះស្បេីយ​ទេ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ... Read More »

សូមមានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់មុខងារ “People Nearby” របស់កម្មវិធី Telegram

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា , នៅក្នុងយុគសម័យបច្ចេកវិទ្យាបានធ្វើឱ្យការចែកចាយ ព័ត៌មានឬដែលគេហៅតាមភាសាអង់គ្លេសថាស៊ែរនោះ (Share) កាន់តែងាយស្រួលនិងឆាប់រហ័ស ប៉ុន្តែភាពងាយស្រួលនេះក៏បង្កឱ្យមានផលវិបាកផ្សេងៗទៀតដូចជាការចែកចាយព័ត៌មានមិនពិតដែលនាំឱ្យប៉ះពាល់ដល់សង្គម ឬការចែកចាយព័ត៌មាននិងទីតាំងផ្ទាល់ខ្លួនដែលអាចឱ្យជនខិលខូចយកព័ត៌មានទាំងនោះទៅប្រើប្រាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ... Read More »

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រុមការងារបច្ចេកទេសចុះពិនិត្យគុណភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្សឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ... Read More »

តើបងប្អូនបានស្គាល់ទេ (ភ្នំ ទំពែក)

ខេត្តកណ្ដាល៖ បើយោងតាមប្រភព​Heritages Dairy-​ បេតិកភណ្ឌប្រចាំថ្ងៃ បានមិនបញ្ជាក់ឲ្យដឹងថា,ភ្នំទំពែកព្រោះថា មិនមានរុក្ខជាតិដុះនៅផ្នែកខាងត្បូងភ្នំ និងទីនោះជាថ្ម។  ប្រភពដដែលបានបញ្ជាក់ថា, ពីដើមចាស់ៗហៅ ភ្នំពេជ្រ ភ្នំកែវ។ ភ្នំពេជ្រស្ថិតនៅខាងត្បូង ហើយនៅលើភ្នំនេះ មានបារមីលោកតាស័ក្តិប្រាំដ៏ស័ក្តសិទ្ធិ។ ភ្នំកែវនៅខាងជើង ... Read More »

ក្រសួងធនធានទឹក: ចាប់ពីថ្ងៃទី៩ ខែមករា ដល់១៧ នឹងអាចធ្លាក់ត្រជាក់ចុះមកនៅក្នុងរង្វង់ពី ១៣ °C ទៅ ១៥°Cលាយឡំជាមួយខ្យល់មធ្យម ,សម្រាប់ភ្នំពេញ សីតុណ្ហភាព ១៦°C

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៩ ខែមករា ដល់១៧ នឹងអាចធ្លាក់ត្រជាក់ចុះមកនៅក្នុងរង្វង់ពី ១៣ °C ទៅ ១៥°Cលាយឡំជាមួយខ្យល់មធ្យម ,សម្រាប់ភ្នំពេញ សីតុណ្ហភាព ១៦°C។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានបន្ថែម ស្តីពី ... Read More »

បើកបរគ្មានការប្រុងប្រយ័ត្ន និងលើសល្បឿនកំណត់ បណ្ដាលឲ្យកុងតឺន័រ បុករនាំងពុះចែកទ្រូងផ្លូវនៅផ្សារវាលរេញ

ខេត្តព្រះសីហនុ៖ រថយន្តកុងតឺន័រមួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេក និងបើកលឿនបណ្ដាលឱ្យរេចង្កូតបុកនឹងរនាំងពុះចែកទ្រូងផ្លូវ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើតាមសមត្ថកិច្ចបានឲ្យដឹងជាបឋមថា,រថយន្តធុនធំមួយគ្រឿងបានបុករះក្បាលនាគរនាំងពុះចែកទ្រូងផ្លូវជាតិលេខ៤ នៅចំណុចទីប្រជុំជនផ្សារវាលរេញអស់ជាច្រើនកំណាត់កាលពីវេលាម៉ោងម៉ោង១៖១៦នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ។បើតាមសមត្តិកិច្ចប្រាប់ថា, រថយន្តនេះអាចបើកបរក្នុងល្បឿនលឿនទើបបណ្ដាលឲ្យបុកធ្ងន់ធ្ងរដូចនេះ តែយ៉ាងណាមិនបង្កដល់មនុស្សរងរបួសឡើយ។ រថយន្តត្រូវបានស្ទូចទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕ ដោយ៖ សិលា Read More »

ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២១)

សាធារណរដ្ឋកូរ៉េ: នាយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ម្សិលម៉ិញនេះ ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ – ៧ មករា ... Read More »

រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ១នាក់ ជាពលករមកពីប្រទេសថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលចេញ សេចក្តីជូនព័ត៌មាន ប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ និងមិនមានករណីជាសះស្បើយ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា,ករណឺវិជ្ជមានវីរុសកូវីដ-១៩ ... Read More »

ទៅឆក់​ត្រីម្នាក់ឯង ឆ្លងចរន្តភ្លើងឆក់ស្លាប់ខ្លួនឯងគ្មានអ្នកណាដឹង

ខេត្តកំពង់ស្ពឺ៖ ​យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែងខណ:យុវជនរូបនោះទៅឆក់ត្រី ដោយខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ខ្លួនឯង។ ហេតុការណ៍នេះកើតឡើងកាលពី​​រសៀលថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ។​ ​ មន្រ្តីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសារ​ខ្សែភ្លើងឆក់នោះ មានឈ្មោះ លី ... Read More »

បុរសជនជាតិចិន បើករថយន្តប៉ះរថយន្តគេព្យាយាមបើករត់ទៅបុកបង្គោលស្លាកសញ្ញាក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ៖ បុរសជាជនជាតិចិន បានបើករថយន្តយ៉ាងលឿន ជ្រុលទៅប៉ះនឹងរថយន្តមួយគ្រឿងទៀត មិនចុះដោះស្រាយទេបានព្យាយាមបើករត់បានរេចង្កូតទៅបុកស្លាកសញ្ញា បាក់អស់១ ដើម បណ្ដាលឲ្យក្រឡាប់ផ្ងារជើងទ្រមេឃ អ្នកបើកបររត់គេចខ្លួនបាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅម៉ោង ២ និង ៤៥ នាទីរំលងអធ្រាត្រឈានចូល ... Read More »

ផ្អើលទាំងយប់! ក្រុមក្មេងទំនើងជិះម៉ូតូជាង១០គ្រឿងមានទាំងដាវនិងដំបងព្រួតដេញវាយនិងកាប់អ្នកជិះម៉ូតូ២គ្រឿង

ភ្នំពេញ៖ ក្មេងទំនើងមួយក្រុមមានឈ្មោះក្រុម98បាននាំគ្នាជិះម៉ូតូជាង១០គ្រឿងប្រដាប់ទៅដោយដាវសាមូរ៉ៃដេញកាប់យុវជនជិះម៉ូតូ២គ្រឿងបណ្តាលឱ្យខូចខាតយ៉ាងដំណំ និងបែកកញ្ចក់រទេះលក់ប្រហិតខ្ទេចខ្ទីអស់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២៖០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៨ខែមករាឆ្នាំ២០២១តាមបណ្តោយផ្លូវអូរតែលសុខានៅចំណុចសណ្ឋាគារសុខាស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះមានគ្នា៥ទៅ៦នាក់ជិះម៉ូតូចំនួន២គ្រឿងក្នុងនោះមានម៉ូតូហុងដាឌ្រីម សេ125ពណ៌ខ្មៅស៊េរី2020ពាក់ស្លាកលេខភ្នំពេញ1IJ-1266និងមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ុយគីនិចពាក់ស្លាកលេខកណ្តាល1AC-8215 មកអង្គុយលេងនិងអង្គុយហូបអីនៅកន្លែងលក់ប្រហិតចៀន។ពេលដល់ម៉ោងកើតហេតុខាងលើនេះក៏ស្រាបតែលេចមុខក្មេងទំនើងមួយក្រុមមានគ្នាជាង២០នាក់ជិះម៉ូតូជិត១០គ្រឿងមិនចាំម៉ាកនោះទេមានរហស្សនាមថាក្រុម98ប្រដាប់ទៅដោយដាវសាមូរ៉ៃនឹងដុំថ្មដំបងឈើជ្រុងរត់ចូលទៅកាប់ជនរងគ្រោះ ក៏ប៉ុន្តែដោយសារតែជនរងគ្រោះដឹងខ្លួនទាន់ក៏រត់បានរួចខ្លួន ប៉ុន្តែចៃដន្យអីម៉ូតូជនរងគ្រោះទាំង២គ្រឿងនោះត្រូវបានក្មេងទំនើងជាជនបង្កព្រួតវាយកម្ទេចស្ទើរតែទាំងស្រុង រីឯម៉ូតូហុងដាឌ្រីមវិញរងការខូចខាតបែកកុងទ័រនឹងរបាំងជ័រ។ចំណែកឯរទះលក់ប្រហិតចៀនវិញគឺបែកទូរកញ្ចក់ខូចខាតប្រហិតចៀនខ្ទេចខ្ទីអស់។ក្រោយបង្កហិង្សារួចហើយក្មេងទំនើងទាំងនោះបានរត់គេចខ្លួនអស់ ហើយជនរងគ្រោះខាងលើនេះបាននិយាយថាខ្លួនមិនដែលមានគំនុំអីជាមួយអ្នកណានោះឡើយហើយមិនដែលធ្លាប់ទៅវ៉ៃអ្នកណានោះទេ។ ក្រោយពេលកើតហេតុខាងលើនេះជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ជ្រោយចង្វាដើម្បីឱ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ៖រ៉ារ៉ា Read More »

រន្ធត់ណាស់!! រថយន្តតូយ៉ូតាព្រូសបុកម៉ូតូពីក្រោយអូសជាង៥០ម៉ែត្រធ្លាក់ផ្លូវ ចូលត្រពាំងឈូកបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បើរថយន្តToyota Prius ក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកម៉ូតូពីក្រោយអូសជាង៥០ម៉ែត្រធ្លាក់ចេញពីផ្លូវចូលក្នុងត្រពាំងឈូកទាំងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងសង្ស័យថាមានស្ត្រីម្នាក់បាត់ខ្លួនផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ​    តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ... Read More »

តោះពួកយើងបើទំនេរនាំគ្នាមករៀនMake Up សាមញ្ញៗបែបតារាស្រីទាំងនេះ

ថៃ ៖ ដូចដែរអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា ពិភពលោកទាំងមូលកំពុងតែជួបបញ្ហាមួយដែរមិនទាន់ដោះស្រាយរួច ក្នុងឆ្នាំថ្មីនេះគឺ វីរុស Covid-19 ។ បើទោះបីជាមាន ការបង្ហាញថា វ៉ាក់សាំងការពារជំងឺត្រូវបានរកឃើញហើយក៏ដោយ តែយើងនៅតែឃើញបណ្តាប្រទេសធំៗដូចជា អាមេរិក បារាំង ជាដើម ចំនួនអ្នកឆ្លងក៏នៅតែកើនឡើងមិនស្រាក់ស្រាន្ត។ ដូចនេះ ដើម្បីបញ្ចៀសខ្លួនពីវីរុសកាចសាហាវនេះ ... Read More »

Facebook ធ្វើការកែសម្រួលកម្មវិធីផេក (Page) និងលុបចោលចំនួន Like

ភ្នំពេញ៖  អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃបានដឹងថា, Facebook ផេកគឺជាកម្មវិធីសម្រាប់តារាល្បីៗ អ្នកធ្វើនយោបាយ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនអាចបង្កើតទំព័រហ្វេសប៊ុក ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយនិងអ្នកតាមដាន ឬអតិថិជនរបស់ពួកគេ។ ដូច្នេះដើម្បីធ្វើឱ្យមានការងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្ដូរ រវាងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន និងហ្វេសប៊ុកផេកនោះ ក្រុមហ៊ុនបានធ្វើការកែសម្រួលមុខងារមួយចំនួនដែលមាននៅក្នុងកម្មវិធីផេក កាលពីថ្ងៃពុធម្សិលមិញនេះ។ ... Read More »

ប្រធានបេសកម្មគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម កោតសរសើរស្នាដៃការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម(ICRC) ប្រចាំនៅកម្ពុជា លោកស្រី ឌីណា ហ្វីស៊ើរ  កាលពីថ្ងៃទី០៦ខែមករាឆ្នាំ២០២១​ បានថ្លែងកោតសរសើរចំពោះស្នាដៃបំពេញការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន ហ៊ុនសែន ជាប្រធាន។ លោកស្រីប្រធានបេសកកម្ម ICRC ... Read More »

ក្មេង​ស្ទាវ​១​ក្រុម ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃ​ដេញ​កាប់​យុវសិស្សម្នាក់បណ្តាល​ឲ្យ​រង​របួសធ្ងន់​ដណ្តើមស្រីស្នេហ៍យកទៅបាត់

ភ្នំពេញ ៖ ក្មេង​ស្ទាវ​១​ក្រុម ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃ​ដេញ​កាប់​យុវសិស្សម្នាក់បណ្តាល​ឲ្យ​រង​របួសធ្ងន់​ដណ្តើមស្រីស្នេហ៍យកទៅបាត់។ អំពើហិង្សា​ដេញ​កាប់​គ្នានេះ កើតឡើង​កាលពី​វេលា​ម៉ោង​ ០៣និង​១៥​​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ ២០២១ នៅ​មុខ​ហាង​PRIME ចំណុច​ស្តុ​ប​ផ្លូវ​ភ្នំពេញ​-​ហាណូ​យ​កែង​នឹង​ផ្លូវ​លេខ​៩២ ក្នុងភូមិ​បាយ៉ាប សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ ... Read More »

បុរស៣នាក់ នៅឯខេត្តកំពង់ស្ពឺ មិនដែលចូលរៀនផង ស្រាប់តែបន្លំ ធ្វើសញ្ញាបត្រ​វេជ្ជបណ្ឌិតក្លែង​ក្លាយ

      ខេត្តកំពង់ស្ពឺ៖ បុរស៣នាក់ នៅឯខេត្តកំពង់ស្ពឺ មិនដែលចូលរៀនផង ស្រាប់តែបន្លំ ធ្វើសញ្ញាបត្រ​វេជ្ជបណ្ឌិតក្លែង​ក្លាយ​ ត្រូវបានប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានសរសេរលិខិត ជម្រាប​ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យ​ ខេត្តកំពង់ស្ពឺ ឲ្យចាត់វិធានការ​ចំពោះការប្រើ​សញ្ញាបត្រ​វេជ្ជបណ្ឌិត​ក្លែងក្លាយ​។ បេីតាម​ប្រធានក្រុមប្រឹក្សា​គណៈគ្រូពេទ្យជាតិ ... Read More »

ប្រទេសក្នុងតំបន់អាស៊ានមានករណីឆ្លងកូវីដ​-១៩កើនឡើងខ្ពស់គួរឲ្យបារម្ភ

ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះមាន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ក្នុងរយៈពេលចុងក្រោយនេះ។ នៅក្នុងប្រទេសឥណ្ឌូនេស៊ី មានករណីឆ្លងកូវីដ-១៩ថ្មីក្នុងរយៈពេល​២៤ម៉ោង មានដល់ទៅ​៩.៣២១នាក់។ ចំណែកអ្នកស្លាប់ថ្មីមានដល់ទៅ​២២៤នាក់ ធ្វើឲ្យប្រទេសនេះមានអ្នកឆ្លងកើនឡើងដល់ទៅជាង​៧៩៧ពាន់នាក់ និងស្លាប់​២៣.៥២០នាក់​។ ចំណែកប្រទេសម៉ាឡេស៊ីវិញ ... Read More »

ផលិតផលយីហោ SJB NATURAL DYE HAIR SHAMPOO ត្រូវក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋឈប់ប្រើប្រាស់

ភ្នំពេញ៖ បេីយោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ​ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ឈប់ប្រើប្រាស់ផលិតផលឈ្មោះ SJB NATURAL DYE HAIR SHAMPOO ព្រោះគ្មានលេខប្រវេទន៍ពីក្រសួង។ ជាក់ស្តែងនៅក្នុងសេចក្ដីប្រកាស ក្រសួងសុខាភិបាល ... Read More »