ព័ត៌មានទាន់ហេតុការណ៍៖
'

លោកបៃឌិន នឹង​នាំអាមេរិក ចូលក្នុងអង្គការសុខភាពពិភពលោកវិញភ្លាមៗក្រោយចូលកាន់តំណែង​

នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ​លោកបៃឌិននឹងចូលកាន់តំណែងប្រធានាធិបតីអាមេរិកជាផ្លូវការ ហើយ​លោកនឹងសម្រេចកែប្រែគោលនយោបាយ​មួយចំនួន របស់អតីតប្រធានាធិបតី ​។ អ្វី​ដែលលោកបៃឌិនធ្វើមុនគេគឺនាំអាមេរិកចូលក្នុងអង្គការសុខភាពពិភពលោកវិញ​ និងចូលរួមជាមួយកម្មវិធី វ៉ាក់សាំង ​COVAX របស់អង្គការសុខភាពពិភពលោក​។ តាមប្រភពព័ត៌មាន ក្រោយពេលចូលកាន់តំណែងនៅថ្ងៃទី ២០ខែមករា លោកបៃឌិន នឹង ប្រែក្រឡាស់នយោបាយរបស់លោកត្រាំ​ចំនួន១៥​ចំណុច ... Read More »

បន្ទាប់ពីប្រទេសន័រវេស មានអ្នកស្លាប់​២៣នាក់ក្រោយការចាក់វ៉ាក់សាំង ពេលនេះបារាំងក៏មាន​៥នាក់ដែរ

កន្លងមកមានព័ត៌មានផ្សាយថាប្រទេសន័រវេស​មានអ្នកស្លាប់ដល់ទៅ​២៣នាក់ក្រោយការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩​​​ ។ នៅពេលនេះ ក្នុងប្រទេសបារាំង ក៏មានព័ត៌មានផ្សាយថា មានមនុស្សចាស់​៥នាក់បានស្លាប់ ប៉ុន្តែមិនទាន់ដឹងថាជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងដែរឬទេ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា អ្នកស្លាប់នៅក្នុងប្រទេស​បារាំង គឺមានអាយុ​ចាប់ពី៧៥ឆ្នាំឡើង រស់នៅក្នុងផ្ទះ​មិនមែននៅក្នុងមណ្ឌលចាស់ជរានោះឡើយ ហើយមានជំងឺប្រចាំកាយជាច្រើន។ ក្រុមអ្នកជំនាញរបស់បារាំងបានបើកការស្រាវជ្រាវថាតើមនុស្សចាស់ ៥នាក់ដែលបានស្លាប់នោះគាត់ស្លាប់ដោយសារការចាក់វ៉ាក់សាំងកូវីដ​-១៩ ដែរឬទេ​ ... Read More »

លោក ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យ លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ម្សិលមុិញ លោក ជា វ៉ាន់ដេត  រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ ... Read More »

នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជន របស់ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ... Read More »

លោកបណ្ឌិត Julio A.Jdres និពន្ធសៀវភៅរៀបរាប់អំពីដំណើរនៃចំណងមិត្តភាពរវាងសហស្ថាបនិកចំណងការទូត កម្ពុជា-ចិន

ភ្នំពេញ៖ « Norodom Sihanouk & Zhou EnLai — An Extraordinary Friendship On The Fringes Of ... Read More »

ជិះម៉ូតូបញ្ច្រាសផ្លូវទៅប៉ះរថយន្តបែនដឹកខ្សាច់បណ្តាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសឆ្លងផ្លូវស្រាប់តែទៅប៉ះជាមួយនឹងរថយន្តបែនដឹកខ្សាច់បណ្តាលឲ្យដួលរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង ១០នាទីល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ... Read More »

កងកម្លាំងអង្គភាពកងការពារព្រំដែនលេខ៥០១ បានបន្តអនុវត្តន៍ការងារល្បាតព្រំដែន និងការងារចរន្តជាប់ជាប្រចាំ

ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ឯក ចាន់ ប៊ុនឌី មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានបន្តធ្វើការត្រួតពិនិត្យ ពង្រឹងកម្លាំង និងបែងចែកអនុវត្តន៍ការងារដូចជា បានចាត់តាំងកម្លាំងចំនួន ១២នាក់ ចេញល្បាតព្រំដែនចាប់ពីអូររំដេង ... Read More »

ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនចោមចៅ របស់កងពលតូចលេខ៧០ បានបន្តចុះចែកថ្នាំ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនគិតថវិកា

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យសម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនចោមចៅ របស់កងពលតូចលេខ៧០ បានបន្តចុះចែកថ្នាំ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនគិតថវិកា នៅមណ្ឌលសុខភាពមរតកតេជោសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

នាយកសាលាពលទាហានទី៥ ត្រួតពិនិត្យការបាញ់គ្រាប់ពិត របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរង

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ យោធភូមិភាគទី៥ បានអញ្ជើញ ត្រួតពិនិត្យ ការបាញ់គ្រាប់ពិតប្រភេទ អាវុធ AK៤៧ របស់ ... Read More »

ការចុះត្រួតពិនិត្យវឌ្ឍនភាព ផ្លូវ ស្ពាន ដាឡូ សាលារៀន មណ្ឌលសុខភាព និងស្ពានដែកបាឡេក្បាលបេតុងថ្មីចំនួន ២ កន្លែង ទៀត ក្នុងស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ ដោយឈរស្មារតីប្រកបដោយការទទួលខុសត្រូវ និងមើលឃើញពីកត្តាចាំបាច់អំពីតម្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលត្រូវការចាំបាច់លើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ... Read More »

រដ្ឋបាលរាជធានីភ្នំពេញគ្រោងទិញ រថយន្តសម្រាប់បូមលូ១៨គ្រឿងបន្ថែមទៀត ដើម្បីជំរុញឲ្យការស្តារលូនៅក្នុងរាជធានីបានទាន់ពេលវេលា

      ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងទិញរថយន្តសម្រាប់បូមលូចំនួន១៨ គ្រឿងបន្ថែមទៀតដើម្បីជំរុញឲ្យការស្តារលូបានលឿននៅក្នុងរាជធានីភ្នំពេញ ដំណើរការទៅបានរលូនតាមការគ្រោងទុក ដើម្បីឲ្យប្រព័ន្ធលូទាំងនោះ អាចរំដោះទឹកបាននារដូវវស្សា ខាងមុខនេះ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ឃួង ស្រេង អភិបាល ... Read More »

លោក ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងយោធិនទាំងអស់ក្នុងជួរកងទ័ពជើងគោក ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំពុះពារជម្នះនូវរាល់ឧបសគ្គ ខិតខំសម្រេចបាននូវស្នាដៃ និងសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន

ភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំ នាព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ... Read More »

ជនបរទេសមួយក្រុម​ ត្រូវ​អាជ្ញាធរកោះបាលីចាប់ខ្លួន​ ឲ្យអាវ៉ង់ម្នាក់២៥ដង ដើម្បីជាការពិន័យ​ ខណៈដើរហើរមិនពាក់ម៉ាស់ (មានវីដេអូ)

អន្តរជាតិ៖​ ក្រុមមន្រ្តីជំនាញសន្តិសុខនៅលើកោះបាលី​ នៃប្រទេសឥណ្ឌូនេស៊ី បានធ្វើការពិន័យជនបរទេសប្រុសស្រីមួយក្រុម​ មិនបានពាក់ម៉ាស់ធ្វេីដំណេីរតាមផ្លូវ ដែលជាការបំពានវិធានការទប់ស្កាត់ជំងឺ COVID-19​ ឲ្យធ្វើការអាវ៉ង់ (push-ups) នៅលើផ្លូវសាធារណៈជាការដាស់តឿន។​ ភ្ញៀវទេសចរខាងលេីនេះ​ ត្រូវបានគេបង្គាប់ឲ្យអាវ៉ង់ចំនួន ២៥ដង នៅពេលដែលពួកគេមិនពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ប៉ុន្តែអាជ្ញាធរដោះលែងក្រោយ ... Read More »

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង ១១៩៦ម៉ែត្រ នៅស្រុកលើកដែក

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធកាត់ខ្សែបូ ដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង ១១៩៦ ម៉ែត្រ ក្នុងនោះមានប្រវែង ១០០០ ... Read More »

អភិបាលខេត្តព្រះសីហនុផ្តល់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងជូនស្នងការដ្ឋាននគរបាលខេត្ត ដែលជាអំណោយរបស់ទីក្រុងឆាំងវ៉ុននៃសាធារណរដ្ឋកូរ៉េ

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃពុធថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញផ្តល់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាអំណោយរបស់ទីក្រុងឆាំងវ៉ុន (Changwon City) សាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមទទួលពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ... Read More »

អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំចុះអនុវត្តសាលដីកាសម្រេចរុះរើសំណង់រំលោភលើដីមានបណ្ណកម្មសិទ្ធិនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

      ភ្នំពេញ ៖ បន្ទាប់ពីមានការតវ៉ា និងប្រមូលផ្ដុំគ្នាដោយប្រជាពលរដ្ឋច្រើនគ្រួសារ ជាមួយនឹងការធ្វើសន្និសីទសារព័ត៌មានចំពោះវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាងដប់ឆ្នាំមក អាជ្ញាធរចម្រុះជាច្រើននាក់ បានការពារគ្រឿងចក្រ និងក្រុមជាងកម្មករ ដើម្បីចុះអនុវត្តដីកាសម្រេចជំនួសរុះរើសំណង់សហកូនបំណុលដែលបានសង់រំលោភលើដីរបស់អតីតប្រជាពលរដ្ឋចំនួន១៦៣គ្រួសារដែលបានលក់ទៅឲ្យក្រុមហ៊ុន បង្កឲ្យមានការភ្ញាក់ផ្អើល។ ប៉ុន្តែមិនមានការប៉ះទង្គិចគ្នាណាមួយរវាងប្រជាពលរដ្ឋនឹងសមត្ថកិច្ច តំណាងអយ្យការ អាជ្ញាសាលា ... Read More »

សហគមន៍អឺរ៉ុបត្រៀមចេញ លិខិតឆ្លងដែនវ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់

«ប៉ាស្ព័រវ៉ាក់សាំង» គឺជាលិខិត​ដែលអាចជួយ​ដល់ពលរដ្ឋនៅលើពិភពលោក​ធ្វើដំណើរទៅក្រៅប្រទេសបាន​ក្នុងដំណាក់កាលកូវីដ- ១៩​ ។ នៅពេលនេះប្រទេសតំបន់អឺរ៉ុបកំពុងតែពិភាក្សាទៅលើ លិខិតឆ្លងដែនវ៉ាក់សាំង ។ នេះជា​បញ្ហាដែលសហគមន៍អឺរ៉ុប​កំពុងតែពិភាក្សារយៈពេលកន្លងមក​ ខណៈប្រទេសអឺរ៉ុបបានខិតខំ​ចាក់វ៉ាក់សាំងជូនពលរដ្ឋ​ដើម្បីបញ្ចប់ការឆ្លងរាលដាល​។​ គណៈកម្មការអឺរ៉ុប នៅថ្ងៃទី​១៩​ខែមករា ​បានស្នើគម្រោងប៉ាស្ព័រវ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរក្នុងតំបន់បាន។ បញ្ហាលិខិតឆ្លងដែនវ៉ាក់សំាង​នឹងត្រូវពិភាក្សាជាផ្លូវការនៅថ្ងៃទី ២១ខែមករា ។ ... Read More »

លោក ស សុខា អញ្ជើញក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនៅសាលានគរបាលជាតិភូមិភាគ៥

ខេត្តបាត់ដំបង ៖ រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ... Read More »

លោក ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី លើកទី១៧ (17th ACD) តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១

ភ្នំពេញ៖  តបតាមការអញ្ជើញរបស់ លោក ម៉េវលុត ឆាវ ស៊ូ លុ (Mevlat Çavuşoğlu) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកគី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស ... Read More »

បើករថយន្តក្នុងល្បឿនលឿនស្រាប់តែបែកកង់មុខរេចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបាក់១ដើមដួលត្រូវអ្នកធ្វើដំណើររងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តLexus LX470 ក្នុងល្បឿនលឿនស្រាប់តែបែកកង់ខាងមុខរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងមួយដើមបណ្តាលឱ្យដួលរលំត្រូវអ្នកជិះម៉ូតូតាមដងផ្លូវ រងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី២០ ខែមករាឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ... Read More »

នាឡិកាវៃឆ្លាត (Smart watch) អាចប្រើសម្រាប់បញ្ជាក់ការមានជំងឺកូវីដ-១៩ មុនពេលអ្នកជំងឺមានរោគសញ្ញា

ភ្នំពេញ៖ អង្គភាពនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា,  នាឡិកាវៃឆ្លាតមកពីក្រុមហ៊ុនមួយចំនួនមានដូចជា Apple, Garmin និង Fitbit ដែលមានមុខងារតាមដានចង្វាក់បេះដូង និងវាស់កំដៅអាចប្រើសម្រាប់បញ្ជាក់ការមានជំងឺកូវីដ-១៩ បានរហូតដល់ទៅមួយសប្តាហ៍មុនពេលដែលអ្នកជំងឺចាប់ផ្ដើមមានរោគសញ្ញា ឬរកឃើញមេរោគតាមរយៈការធ្វើតេស្ត ... Read More »

មែកឈើធំៗនៅសួនឧទ្យានកាណាឌីយ៉ា ត្រូវបានយកចិត្ត ទុកដាក់ពី រដ្ឋបាលរាជធានីភ្នំពេញបានបន្ត ចុះកាត់មែកដែលធំចេញ ជៀសវាងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖​ ក្រុមសួនច្បារនិង ដើមឈើ នៃរដ្ឋបាលរាជធានីភ្នំពេញបានបន្តឲ្យកម្លាំងចុះធ្វើការកាត់មែកឈើធំៗនៅសួនឧទ្យានកាណាឌីយ៉ា តាមបណ្ដោយមហាវិថីក្រមួនស ជៀសវាងការបាក់រលំ ការបិទបាំងភ្លើងស្តុប សញ្ញាចរាចរណ៍ និង ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ដើម្បីសោភណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។ ដោយជាក់ស្ដែងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ... Read More »

ព័ត៌មានបឋម៖ មុននេះបន្តិច, ! មានអគ្គិភ័យកំពុងឆាបឆេះឃ្លាំងមួយកន្លែងនៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ បើតាមការបញ្ជាក់ឲ្យដឹង ពី facebook ផ្លូវការ ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា, នៅវេលាម៉ោង៣ និង ៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិព្រែកជើងព្រហ្ម ... Read More »

នគរបាលខេត្តកណ្ដាល បំភ្លឺពីគេហទំព័រសារព័ត៌មាន KH Plus News បានធ្វើការLives ពីសកម្មភាពសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ហើយដោយប្រើអាកប្បកិរិយាមិនសមរម្យ

ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើតបជូនបណ្តាញសារព័ត៌មាន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១  គេហទំព័រសារព័ត៌មាន KH Plus News បានធ្វើការLives ពីសកម្មភាពសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ... Read More »

សម្តេចក្រឡាហោម ស ខេង ៖ ការផ្តល់ចំណេះដឹងដល់កូនគឺជាទ្រព្យសម្បត្តិមិនចេះរីងស្ងួត និងមានតម្លៃចាយមិនចេះអស់

ខេត្តបាត់ដំបង៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា, ប្រសិនបើចែកទៅដល់កូនជាលុយ ជាប្រាក់ ដីធ្លី គង់តែថ្ងៃណាមួយទ្រព្យទាំងនោះនឹងអស់ ប្រសិនបើអ្នកបន្តវេនមិនចេះថែរក្សា មិនចេះការពារ ហើយយកទៅចាយវាយដោយពុំមានការពិចារណា ប៉ុន្តែបើយើងចែកឱ្យកូននូវចំណេះដឹងនោះគឺជាទ្រព្យសម្បត្តិនេះមិនចេះរីងស្ងួតហើយមានតម្លៃ និងកាន់តែមានតម្លៃនៅពេលដែលកូនខិតខំសិក្សារៀនសូត្រ ព្រោះការសិក្សារៀនសូត្រជាទ្រព្យសម្បត្តិមានតម្លៃដែលចាយមិនចេះចប់ និងមិនចេះអស់នោះទេ។ នេះជាប្រសាសន៍ណែនាំរបស់ ... Read More »

ដាល់ស្ត្រីម្នាក់៤ទៅ៥ដៃរងរបួសយ៉ាងដំណំ ទីបំផុតជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនដៃដល់ម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយពីដាល់ស្ត្រីម្នាក់៤ទៅ៥ដៃ​រងរបួសយ៉ាងដំណំខណៈកំពុងដើរម្នាក់ឯងតាមផ្លូវស្ងាត់។ ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី ស្ថិតក្នុងភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។       មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ... Read More »

មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបន្តការហ្វឹកហាត់បច្ចេកទេសដើម្បីពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពការពារនិងអភិរក្សធនធានធម្មជាតិ

ខេត្តមណ្ឌលគិរី៖ «ទោះបីជាមន្ត្រីឧទ្យានុរក្សមានបទពិសោធច្រើនក្នុងការងារដើរល្បាត បង្ក្រាបបទល្មើស និងការពារនិងអភិរក្សធនធានធម្មជាតិ តែមន្ត្រីឧទ្យានុរក្សទាំងអស់ត្រូវបន្តហ្វឹកហាត់ផ្នែកបច្ចេកទេសថ្មីៗ បន្ថែមទៀតដើម្បីបង្កើនសមត្ថភាព និងទទួលបាននូវមេរៀននិងបទពិសោធថ្មីៗបន្ថែមទៀតក្នុងគោលដៅបង្កើនប្រសិទ្ធភាពក្នុងតួនាទីរបស់ខ្លួនជាឆ្មាំព្រៃ»។ នេះគឺជាថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាននៅចំពោះមុខមន្ត្រីឧទ្យានុរក្សបម្រើការនៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី១៧ ខែមករា ... Read More »

ព្រឹកស្អែក ! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តស្ទឹងត្រែង”

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្តាញសារព័ត៌មាន គ្រប់និន្នាការទាំងអស់ជ្រាបថា៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តស្ទឹងត្រែង” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ... Read More »

កម្មករកម្មការិនីរោងចក្រ Y&W បិទផ្លូវ២១៧(ចំការដូង)និងផ្ទុះការតវ៉ាជាខ្លាំង​ ព្រមទាំងមានប្រេីហិង្សាបន្តិចបន្តួចផងដែរ

ភ្នំពេញ​ ៖ នៅថ្ងៃទី២០​ ខែមករា​ ឆ្នាំ​២០២១នេះ​ កម្មករកម្មការិនីរោងចក្រ​កាត់ដេរសម្លៀកបំពាក់ Y​ &​ W ជាង៥ពាន់នាក់​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧(ចំការដូង)ក្នុងភូមិព្រែកជ្រៃ​ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ​ បានបិទផ្លូវនិងផ្ទុះការតវ៉ាជាខ្លាំង​ ដេីម្បីឲ្យថៅកែរោងចក្របេីកប្រាក់បំណាច់ឆ្នាំ​ ... Read More »

មេបញ្ជាការអង្គរក្ស ចុះពិនិត្យការហ្វឹកហាត់សម របស់នាយទាហាន ពលទាហាន ត្រៀមសម្រាប់កម្មវិធីបិទវគ្គ ជំនាន់ទី ២៥ និងបើកវគ្គ ជំនាន់ទី ២៦ ជំនាញអង្គរក្សពិសេស

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ... Read More »