ព័ត៌មានទាន់ហេតុការណ៍៖
'

ការប្រគុំតន្រ្តីសប្បុរសធម៌​ស្នាមញញឹមរបស់ក្រុមហ៊ុន Smart Axiata ចូលរួម រៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យកុមារនៅកម្ពុជា

រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាបាន​ប្រកាស កាលពីថ្ងៃអាទិត្យថាក្រុមហ៊ុននឹងរៀបចំការប្រគុំតន្រ្ដីតាមអនឡាញ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន។ ការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹមនឹងមានការចូលរួមសម្ដែងពីសិល្បករកម្ពុជាកំពូលៗ ខណៈពេលមានការរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យតាមរយៈការលក់សំភារៈទំនិញ ... Read More »

ចៅក្រមស៊ើបសួរចេញដីកាបង្គាប់អោយ អនុរដ្ឋលេខាធិការ២នាក់ ចូលបំភ្លឺ ក្រោយព្រះរាជអាជ្ញា ចោទប្រកាន់ជាផ្លូវការពីបទ «ឆបោក» ខណ:អ្នក២នៅបំពេញការងារដដែល !

ភ្នំពេញ៖ សូមបញ្ជាក់ជូនថា,កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ថ្មីៗនេះ គឺលោក ឌុច សុខសារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់អោយចូលខ្លួន២ដាច់ដោយឡែកពីគ្នា កោះហៅ លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ... Read More »

អតីតយុទ្ធជនមានជំងឺវង្វេងស្មារតីលង់ទឹកបៀស្លាប់

ខេត្តស្វាយរៀង៖ បុរសអតីតយុទ្ធជនម្នាក់ត្រូវបានក្រុមគ្រួសារដើររកមិនឃើញមានការសង្ស័យក៏ហៅអ្នកភូមិឱ្យជួយចុះរាវរកក្នុងទឹកបៀស្រាប់តែប្រទះឃើញលង់ស្លាប់ក៏នាំគ្នាស្រង់ដាក់លើគោកដើម្បីធ្វើចលនា តែជាអកុសលហួសពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២១ស្ថិតនៅក្នុងភូមិដងក្តារ ឃុំជ្រៃធំ ស្រុករមាសហែកខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះពត ឆាន់ អាយុ៥៦ឆ្នាំ ជាអតីតយុទ្ធជនរស់ក្នុងភូមិឃុំកើតហេតុខាងលើ។ បើតាមក្រុមគ្រួសារបានឱ្យដឹងថា ឪពុករបស់ខ្លួនគឺមានជំងឺវង្វេងស្មារតីដោយធ្លាប់ព្យាបាលនិងមានផឹកថ្នាំសង្កូវជាប្រចាំផងដែរ ប៉ុន្តែមិនបានធូរស្រាលសោះ។ ប្រភពបន្តថា ... Read More »

បង្រ្កាបក្មេងទំនើង៤នាក់ ប្រើប្រាស់ថ្នាំញៀនយកដុំថ្មគប់កញ្ចក់រថយន្ត

    ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើងដែលយកដុំថ្មគប់កញ្ចក់រថយន្ត និងប្រើប្រាស់ថ្នាំញៀនចំនួន០៤នាក់ ត្រូវបានសមត្ថកិច្ចបង្រ្កាបបានរួចបញ្ជូនសំណុំរឿងទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ ក្មេងទំនើងទាំងនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកមង្គលបូរីបង្រ្កាបបានកាលពីម៉ោង១០និង៥២នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ខណ:ពួកគេបានធ្វើសកម្មភាពជិៈម៉ូតូដេញជែងរថយន្ត១គ្រឿង ... Read More »

ការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ សម្រាប់រោងចក្រ សហគ្រាសផ្នែកកម្មន្តសាល

ភ្នំពេញ៖ សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសេចក្តីជូនដំណឹងស្តីពី ការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុន ឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ សម្រាប់រោងចក្រ សហគ្រាសផ្នែកកម្មន្តសាល។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ... Read More »

បិសាចក្រហម Manchester United បន្តឈរកំពូលតារាងក្រោយឈ្នះម្ចាស់ផ្ទះ Fulham

ក្រុមបិសាចក្រហម Manchester United បានបង្ហាញភាពខ្លាំងក្រៅទឹកដីរបស់ខ្លួន ដោយបន្តយកឈ្នះក្រុមម្ចាស់ផ្ទះ Fulham ក្នុងលទ្ធផល ២ទល់១ សម្រាប់សប្តាហ៍ទី១៩ ក្របខ័ណ្ឌ Premier League កាលពីរាត្រីថ្ងៃទី២០ឈានចូលថ្ងៃទី២១ មករានេះ។ សារព័ត៌មាន ... Read More »

អាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនបុរសម្នាក់សង្ស័យជាអ្នកអារ.កជនរងគ្រោះប្លន់យកម៉ូតូ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យដែលអារ.កជនរងគ្រោះប្លន់យកម៉ូតូហើយរត់គេចបានតែ១ម៉ោងនោះត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ នៅចំណុចខាងកើតផ្លូវបេតុងកែងមណ្ឌល៩ ស្ថិតក្នុងភូមិ ប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ សមត្ថកិច្ចកងរាជអាវុធហត្ថបានប្រាប់ថា ជនសង្ស័យឈ្មោះឈុំ ពិសិដ្ឋ ភេទប្រុស ... Read More »

ក្រុមសេះបង្កង់ Juventus យកឈ្នះ Napoli លើកពានអុីតាលី Super Cup

ក្រោមការដឹកនាំដំបូងរបស់លោក Andrea Pirlo បានជួយឲ្យក្រុម Juventus កាលពីរាត្រីថ្ងៃពុធ ទី២០ មករា យកឈ្នះក្រុម Napoli ២-០ នៅកីឡដ្ឋាន Reggio Emilia លើកពានរង្វាន់ក្នុងស្រុកមួយគឺអុីតាលី ... Read More »

ក្រសួងប្រៃសណីយ៍បញ្ជាក់ពី ការកើនឡើងការបោកបញ្ឆោត (Phishing) តាមអុីនធឺណិត ទៅលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងវិធានការការពារ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការកើនឡើងការបោកបញ្ឆោត (Phishing) តាមអុីនធឺណិត ទៅលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងវិធានការការពារ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា មានការវាយប្រហារ បោកបញ្ឆោតតាមអុីនធឺណិត ... Read More »

Tiger Woods រង់ចាំការប្រកួត បន្ទាប់ពីបានវះកាត់ជាសះស្បើយត្រឡប់មកវិញជាលើកទី៥

កីឡាករTiger Woods បានផ្អាកចូលរួមសម្រាប់រដូវកាលរបស់គាត់បន្ទាប់ពីបានធ្វើការវះកាត់ជាលើកទី ៥ក្នុងអាជីពរបស់គាត់។ កីឡាករវាយកូនហ្គោលដែលឈ្នះពានរង្វាន់ធំៗ១៥សម័យកាលចុងក្រោយបានលេងនៅកម្មវិធី PNC Championship កាលពីខែធ្នូជាកន្លែងដែលគាត់មានអារម្មណ៍មិនស្រួលនៅខ្នងរបស់គាត់ ហើយក៏ត្រូវខកខានដើម្បីចំណាយពេលវេលាព្យាបាល និងវះកាត់។ សេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់កីឡាករTiger Woods បានសរសេរថា គាត់បានព្យាបាលជាដោយជោគជ័យនូវរបួសដែលបានដាក់សម្ពាធក្នុងសរសៃប្រសាទរបស់គាត់ពិសេសលើខ្នងដែលធ្វើឲ្យមានការឈឺចាប់។ លោក ... Read More »

PSG សារភាពថាពួកគេនឹងព្យាយាមចុះហត្ថលេខាលើ Messi ប្រសិនបើមានលទ្ធភាព

បន្ទាប់ពីលោក Mauricio Pochettino ធ្វើជាគ្រូបង្វឹកថ្មីរបស់ក្លិបការចាប់អារម្មណ៍របស់ Paris Saint-Germain បានងាកទៅរកការជ្រើសរើសកីឡាករឆ្នើមៗ ហើយនាយកកីឡាលោក Leonardo បានសារភាពថា ក្លិបនឹងព្យាយាមចុះហត្ថលេខាជាមួយ Lionel Messiប្រសិនបើមានលទ្ធភាព។ កុងត្រារបស់ Messi ... Read More »

ព្រឹកនេះ ! លោក ប្រាក់ សុខុន បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន តាមរយៈប្រព័ន្ឋវីដេអូ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន តាមរយៈប្រព័ន្ឋវីដេអូ។ តបតាមការអញ្ជើញរបស់ លោក ... Read More »

ឃ្លីបវីដេអូស្តីពីការធ្វើដំណើរចូលទៅកាន់សេតវិមានរបស់ប្រធានាធិបតីទី៤៦ របស់អាមេរិក(មានវីដេអូ)

លោក​បៃឌិន និងភរិយាដែលជាស្ត្រីទីមួយរបស់អាមេរិក បានចុះពីរថយន្ត រួចធ្វើដំណើរពីឃ្លាំងប្រាក់ទៅកាន់សេតវិមាន​ក្នុងនាមជាប្រធានាធិបតីទី​៤៦របស់អាមេរិក ។ ការធ្វើដំណើរទៅកាន់សេតវិមានក្រោយពិធីស្បថចូលកាន់តំណែងនៅវិមានកាពីតូល ដោយមានកម្លាំងទាហាន​២៥ពាន់នាក់ការពារ ។ ការធ្វើដំណើរទៅបើកទ្វារចូលសេតវិមានដោយមានការរួមដំណើរ ពីភរិយា Jill Bidenនិងកូនៗរបស់លោក ចូលទៅកាន់សេតវិមាន​។ នៅក្នុងការធ្វើដំណើរនេះលោកបៃឌិន ក៏បានដើរទៅកាន់អ្នកគាំទ្រម្នាក់ ... Read More »

តារាសម្តែង អ៊ឹម ដាលីស ត្រូវម្ចាស់បំណុលតាមទារលុយពេញហ្វេសប៊ុក

ភ្នំពេញ៖ តារាសម្តែង កញ្ញា បាន ស្រីនាង ហៅអាជី បានបង្ហោះសារទាំងរំលងអត្រាធ្រឈានចូលថ្ងៃទី២០ ខែមករាក្នុងន័យអស់ទ្រាំនឹងភាពព្រងើយកន្តើយមិនចូលខ្លួនដោះស្រាយប្រាក់ដែលជំពាក់នាង ហើយនាងបានចាត់ទុកថាជាការមើលងាយទឹកចិត្តនាងដែលធ្លាប់ស្រលាញ់រាប់អាននាងហើយបានចេញមុខខ្ចីប្រាក់គេឲ្យដាលីសខ្ចីហើយបែជាមិនទទួលខុសត្រូវទៅវិញ។ ទោះជាយ៉ាងណានេះមិនមែនជាករណីដំបូងឡើយដែលតារាស្រីអ៊ឹម ដាលីស ត្រូវបានគេបង្ហោះសារជាច្រើនបន្តបន្ទាប់ដែលមានទាំងអ្នកក្នុងនិងក្រៅសិល្បៈ។ មួយរយៈចុងក្រោយនេះគេសង្កេតឃើញមានក្រុមសិល្បករ ផលិតករនិងអ្នកចងការប្រាក់ជាច្រើនបានបង្ហោះសារ អមដោយរូបថតតារាសម្តែងស្រី កញ្ញា ... Read More »

Update៖ ជនដៃដល់ ជាខ្មាន់កាំភ្លើងបាញ់ប្រហារជនជាតិចិនម្នាក់ បណ្ដាលឲ្យស្លាប់ នៅក្រុងព្រះសីហនុ សមត្ថកិច្ចកំពុងតាមប្រមាញ់ឃាត់ខ្លួន

ខេត្តព្រះសីហនុ៖ នាវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ មានខ្មាន់កាំភ្លើងដែលសង្ស័យថា ជាជនជាតិចិន បានធ្វើសកម្មភាពបាញ់ប្រហារបុរសជនជាតិចិនម្នាក់ដូចគ្នា បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម និងរបួសធ្ងន់ម្នាក់ នៅក្នុងមុខកាស៉ីណូ ជីយវនីសិន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានបញ្ជាក់ថា, ... Read More »

ព្រឹកនេះ ! សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្ដីព្រាងអនុក្រឹត្យពាក់ព័ន្ធមួយចំនួនទៀត នៅទីស្ដីការក្រសួងមហាផ្ទៃ។ ... Read More »

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យកំណត់ផ្ទៃអាងស្តុកទឹកបឹងត្របែក ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យសម្រេច ត្រូវបានកំណត់ផ្ទៃអាងស្តុកទឹកបឹងត្របែកទំហំ ១៤៥.៦២៧ ម២ (មួយរយសែសិបប្រាំពាន់ ប្រាំមួយរយម្ភៃប្រាំពីរម៉ែត្រក្រឡា) ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដូចមាន តារាងនិយាមកា។ បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ... Read More »

មុននេះបន្តិច ! មានករណីចិនបាញ់ប្រហារគ្នានៅខេត្តព្រះសីហនុ ស្លាប់ម្នាក់, ជនសង្ស័យ២នាក់សមត្ថកិច្ចឃាត់ខ្លួន

ខេត្តព្រះសីហនុ៖ ព័ត៌មានបឋម៖ មុននេះបន្តិច នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ មានករណីបុរសជនជាតិចិនម្នាក់បានស្លាប់ក្នុងការបាញ់ប្រហារគ្នា នៅផ្លូវស្តុបពាណិជ្ជកម្មផ្លូវឯករាជ្យ ក្រុង-ខេត្តព្រះសីហនុ ។ អំពើឃាតកម្មបាញ់ប្រហារគ្នានេះ ភ្លាមៗនោះសមត្ថកិច្ចបានឃាត់មនុស្ស២នាក់ ខ្មែរម្នាក់ ចិនម្នាក់ ក្នុងហេតុការណ៍នេះ។ ... Read More »

គម្រោងផ្លូវហាយវេល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុបានសម្រេចលទ្ធផល ៣០ភាគរយ

ភ្នំពេញ៖ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអាជ្ញាធរខេត្តព្រះសីហនុថា គិតត្រឹមពាក់កណ្ដាលខែមករាឆ្នាំ២០២១នេះ គម្រោងផ្លូវហាយវេល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុបានបញ្ចប់៣០ភាគរយហើយ ហើយគេរំពឹងថាគម្រោងនេះនឹងបញ្ចប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។ បន្ទាប់ពីការបញ្ចប់នូវគម្រោងផ្លូវហាយវេល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុនឹងចំណាយពេលតែ២ ម៉ោងប៉ុណ្ណោះ ដែលវានឹងបញ្ចប់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលមិនធ្លាប់មានផ្លូវហាយវេពីមុនមក ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនធ្លាប់បានមានប្រសាសន៍ថាផ្លូវហាយវេល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុនឹងជួយប្រទេសកម្ពុជាអភិវឌ្ឍឧស្សាហកម្មទំនើប ... Read More »

ពេលនេះជនខិលខូចបានផ្ញើសារដែលបន្លំធ្វើជាសារមកពីធនាគារអេស៊ីលីដាម្ដង!

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១បានឲ្យដឹងថា,បើតាមការផ្សព្វផ្សាយរបស់ធនាគារអេស៊ីលីដាបានឱ្យដឹងថា មានជនខិលខូចបានផ្ញើសារដែលបន្លំធ្វើជាសារមកពីធនាគារអេស៊ីលីដា ដែលមានតំណភ្ជាប់ទៅគេហទំព័រក្លែងក្លាយ។ តាមការស្រាវជ្រាវរបស់នាយកដ្ឋានបានរកឃើញថា គេហទំព័រក្លែងក្លាយដែលជនខិលខូចបានបង្កើតនេះ គឺវាដូចគ្នានឹងគេហទំព័រក្លែងក្លាយដែលពួកគេបង្កើតសម្រាប់ធនាគារកាណាឌីយ៉ា ដែលនាយកដ្ឋានបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ។ គេហទំព័រទាំងនេះបង្កើតឡើងដើម្បីបោកបញ្ឆោតយកព័ត៌មាន មានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ... Read More »

សុន្ទរកថាក្នុងថ្ងៃចូលកាន់តំណែងរបស់លោកបៃឌិន៖ សាមគ្គីជាតិសាសន៍គឺជាការចាំបាច់បំផុតដើម្បីឆ្លងកាត់ឧបសគ្គ

នៅក្នុងសុន្ទរកថារយៈពេល​២០ នាទី​ក្រោយពិធីចូលកាន់តំណែង ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានលើកឡើងពីសាមគ្គីភាព គឺជាការចាំបាច់បំផុតដើម្បីឆ្លងកាត់ឧបសគ្គ និងការប្រឈមមុខនាពេលបច្ចុប្បន្ន ។​ លោកបៃឌិនបានសន្យាថានឹងក្លាយជាប្រធានាធិបតី​របស់ពលរដ្ឋអាមេរិកគ្រប់រូប​ ទាំងអ្នកគាំទ្រនិងមិនគាំទ្រ ​ក្នុងយុទ្ធនាការឃោសនាកន្លងមក លោកបៃឌិនបញ្ជាក់ថា «ថ្ងៃនេះជាថ្ងៃទឹកដីអាមេរិក ជាថ្ងៃនៃប្រជាធិបតេយ្យ ... Read More »

តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បន្តសហការជាមួយ កម្លាំងចម្រុះ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងការពារទីតាំងបរិវេណមណ្ឌលចត្តាឡីស័កពលករខ្មែរ

ខេត្តឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ម្សិលមិញ បានចាត់តាំងកម្លាំងកងទ័ពប្រមាណជាង៥០នាក់ បន្តចុះសហការជាមួយផ្នែកទំនាក់ទំនងព្រំដែនកម្ពុជាប្រចាំច្រកអូរស្មាច់ និងកងពលតូចដឹកជញ្ជូនលេខ៩៩ ព្រមទាំងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ក្នុងការចុះការពារ ... Read More »

ក្រសួងព័ត៌មានរៀបចំកម្មវិធីផ្តល់ “ពានរង្វាន់ដឹងគុណដល់អ្នកសារព័ត៌មានដែលបានចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជាចាប់ពីទសវត្ស ឆ្នាំ១៩៧០ ដល់បច្ចុប្បន្ន”

ភ្នំពេញ៖ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំកម្មវិធីផ្តល់ “ពានរង្វាន់ដឹងគុណដល់អ្នកសារព័ត៌មានដែលបានចូលរួម លើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជាចាប់ពីទសវត្សឆ្នាំ១៩៧០ដល់បច្ចុប្បន្ន” ។     សូមជម្រាបជូនអ្នកសារព័ត៌មានឲ្យបានជ្រាបថា ក្រោមគំនិតផ្តួចផ្តើមរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នឹងរៀបចំកម្មវិធីផ្តល់រង្វាន់ដឹងគុណដើម្បីជាការរំលឹកដល់ការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីដល់អ្នកសារព័ត៌មានដែលបានចូលរួមលើកកម្ពស់វិស័យសារព័ត៌មានកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ ... Read More »

បែកធ្លាយអំពើពុករលួយក្នុងករណីប្រលងគ្រូជាប់កិច្ចសន្យាធ្វើឡើងដោយការិយាល័យអប់រំស្រុកបាធាយ

ខេត្តកំពង់ចាម៖ សូមបញ្ជាក់ថា, បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យ បើកសាលា ទាំងរដ្ឋនិងឯកជនបង្រៀនឡើងវិញ តាមគន្លងថ្មីនៃណែនាំតាមក្រសួងអប់រំ យុវជន និងកីឡា និងអនុវត្តតាមក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ គេក៏បានសង្កេតឃើញថា, មានករណី ... Read More »

ក្រសួងកសិកម្មលើកទឹកចិត្តការអនុវត្តបច្ចេកវិជ្ជាទំនើបទាន់សម័យឲ្យបានត្រឹមត្រូវ

ភ្នំពេញ៖ អនុវត្តតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យប្រជាកសិករ អ្នកផលិត វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មយកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មកសិកម្មតាមរយ:ការអនុវត្តបច្ចេកវិទ្យាទំនើបទាន់សម័យ ការប្រើប្រាស់ពូជសុទ្ធ ការប្រើប្រាស់ធាតុចូលកសិកម្មឲ្យបានត្រឹមត្រូវតាមការណែនាំរបស់មន្ត្រីជំនាញ ... Read More »

រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៥នាក់ និងមានករណីជាសះស្បើយ ចំនួន ៤នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសជូនព័ត៌មាន រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៥នាក់ និងមានករណីជាសះស្បើយ ចំនួន ៤នាក់ នៅថ្ងៃទី២០ ... Read More »

រថយន្តFord Rangerបោះពួយឡើងសួនចែកទ្រូងផ្លូវទៅបុករះដើមផ្កានិងបង្គោលប៉ាណូមួយដើមបណ្តាលឲ្យទ្រេតទើបរថយន្តទៅមុខលែងរួច

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកFord Ranger ពាក់ស្លាកលេខរដ្ឋមួយគ្រឿងបានបោះពួយឡើងលើសួនចែកទ្រូងផ្លូវ បុករះគុម្ពផ្កាបាក់អស់ជាច្រើនគុម្ពនិងបុកបង្គោលប៉ាណូមួយដើមបណ្ដាលឲ្យទ្រេត ឯរថយន្តផ្ទប់ជាប់នឹងបង្គោលប៉ាណូរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅចំណុចក្បែរវត្តកៀនឃ្លាំង តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

បុរសមួយក្រុមជិះរថយន្តស៊េរីទំនើបមួយគ្រឿងនិងម៉ូតូធំមួយគ្រឿងមកបង្កហិង្សាវាយតប់គ្នាជាមួយបុរសពីរនាក់ផ្អើលសមត្ថកិច្ចចុះធ្វើអន្តរាគមន៍

ភ្នំពេញ៖ បុរសពីរនាក់កំពុងផឹកស៊ីនៅមុខបន្ទប់ជួលមួយកន្លែងស្រាប់តែមានបុរសមួយក្រុមជិះរថយន្តស៊េរីទំនើបមួយគ្រឿងនិងម៉ូតូធំមួយគ្រឿងចុះមកស្រែកថា«ពួកឯងរករឿងប្អូនអញ!» បង្កឱ្យកើតជាជម្លោះហិង្សាវាយតប់គ្នាមានទាំងដំបង មានទាំងIDវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យមានអ្នករងរបួស ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ហើយឃាត់ខ្លួនមនុស្សចំនួន៣នាក់យកទៅសួរនាំ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ... Read More »

ចិនបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់​នៅក្នុងឆ្នាំ​២០២១

នៅថ្ងៃទី​២០ខែមករា​ ចិនបានបាញ់បង្ហោះផ្កាយរណប​ទូរគមនាគមន៍ដោយជោគជ័យ ដោយបាញ់ចេញពីមជ្ឈមណ្ឌល ​ផ្កាយរណបនៅខេត្តស៊ីនជាំង​ ប្រទេសចិន​។ ផ្កាយរណប ​​Tiantong-1 03 ត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង​​០និង​២៥នាទី(ម៉ោងនៅទីក្រុងប៉េកាំង) ដោយប្រើប្រាស់កាំជ្រួចមីស៊ីល Long March-3B ឡើងទៅកាន់តារាវិថីផែនដីដោយជោគជ័យ​។ ផ្កាយរណបត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាចិន ហើយផ្កាយរណប​​Tiantong-1 ... Read More »

លោក ដូណាល់ ត្រាំ បានចាកចេញពីសេតវិមានហើយ ដោយមិនបាននៅចូលរួមពិធីស្បថចូលកាន់តំណែង របស់លោកចូ បៃឌិន ឡើយ

អាមេរិក៖ ប្រធានាធិបតីលោកដូណាល់ ត្រាំ បានឡើងជិះឧទ្ធម្ភាគចក្រចាកចេញពីសេតវិមានដោយឆ្ពោះដំណើរទៅកាន់មូលដ្ឋានទ័ព Andrews ក្នុង រដ្ឋ Maryland ដើម្បីចូលរួមពិធីបញ្ចប់តំណែងនៅទីនោះ បន្ទាប់មកទៀតលោក នឹងធ្វើដំណើរទៅកាន់រដ្ឋផ្ល័ររីដា ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន BBC ... Read More »