ព័ត៌មានទាន់ហេតុការណ៍៖
'

រាជរដ្ឋាភិបាលកម្ពុជា ! មានការបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុកលើការប្រាក់សម្រាប់អ្នកផ្តល់កម្ចីក្នុងស្រុក និងក្រៅស្រុក

ភ្នំពេញ៖  សម្រាប់កម្ចីថ្មី៖ ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ៥% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និង ការខ្ចីពីប្រទេស ដែលមិនមាន DTA) ... Read More »

ប្រធានាធិបតី​ដូណាល់ ត្រាំ មិនអនុម័តទៅលើមូលនិធិការពារជាតិ​មានទឹកប្រាក់​​​៧៤០ពាន់លានដុល្លារ

បើទោះបីគណបក្សទាំងពីរ​បានគាំទ្រ​និងអនុម័តមូលនិធិការពារជាតិ (NDAA) សម្រាប់ឆ្នាំ​២០២១ហើយក្តី ក៏ប្រធានាធិបតី ដូណាល់ ត្រាំ មិនព្រមអនុម័តចុះហត្ថលេខា​លើមូលនិធិខាងលើនៅឡើយដែរ។ កាលពីថ្ងៃទី​២៣ខែធ្នូ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានប្រកាសទៅកាន់រដ្ឋសភាថា មូលហេតុដែលលោកច្រានចោលមិនអនុម័ត​គឺដោយសារតែមូលនិធិការពារជាតិ​មិនមានបញ្ចូលវិធានការសន្តិសុខចាំបាច់​ ​និងខ្វះការគោរព​អតីត​យោធា និងប្រវត្តិសាស្ត្រ​យោធាអាមេរិក។ កន្លងមក ... Read More »

រាជរដ្ឋាភិបាលកម្ពុជា ! ដាក់ វិធានការបន្តជួយវិស័យអាកាសចរណ៍

ភ្នំពេញ៖ នេះបើយោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តី អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ , ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧ , ថ្ងៃទី ២៣ ... Read More »

រាជរដ្ឋាភិបាលដាក់ចេញ វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ , កាបូប និងវិស័យទេសចរណ៍

ភ្នំពេញ ៖ បន្ទាប់ពីរោងចក្រ ធ្វើដំណើរ -សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផល , កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិត អនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ... Read More »

ប៉េ​រូ ចូលរួម​ជាមួយ​ប្រទេស ​១៥ទៀត ​ដែលមាន​អ្នក​ឆ្លង​ជាង​១​លាន​ករណី

អន្តរជាតិ៖ប៉េ​រូ ចូលរួម​ជាមួយ​ប្រទេស​ ១៥ទៀត​ ដែលមាន​អ្នក​ឆ្លង​ជាង​១​លាន​ករណី​។ ខណៈ​ទូទាំង​ពិភពលោក​មាន​ជាង​៧៨.៣៦​លាន​ករណីក្នុងនោះ​ស្លាប់​ជាង​១.៧២​លាន​នាក់ និង​សះស្បើយ​ជាង​៥៥.១២​លាន​នាក់​។ ជាក់ស្តែងប៉េ​រូ គិត​ត្រឹម​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០២០ មាន​អ្នក​ឆ្លង​កូ​វីដ​-១៩លើស​១​លាន​ករណី​។ ខណៈសហរដ្ឋអាមេរិក មាន​ជាង​១៨.៦៨​លាន​ករណីនិង​តាម​ពីក្រោយ​ដោយ​ឥណ្ឌា (​ជាង​១០​លាន​), ប្រេ​ស៊ី​ល ... Read More »

គំនរឈើនៅក្រោយផ្ទះមន្រ្តីនគរបាលការពារព្រំដែនម្នាក់ត្រូវសមត្ថកិច្ចបង្ក្រាបហើយ

ខេត្តមណ្ឌលគិរី៖ ទីតាំងស្តុកឈើមួយកន្លែងនៅក្រោយផ្ទះមន្ត្រីនគរបាលវរៈការពារព្រំដែនលេខ៣០៣ម្នាក់ត្រូវបានគណៈបញ្ជាការឯកភាពស្រុកកែវសីមាដឹកនាំដោយលោក ហឿន សុកណា អភិបាលរងស្រុកកែវសីមាចុះបង្ក្រាបនិងរឹបអូសយកទៅរក្សាទុកចាត់ការបន្ត។ ប្រតិបត្តិការនោះលោកអភិបាលរងស្រុកបានដឹកនាំធ្វើឡើងនាវេលាព្រឹកព្រលឹមស្រាងៗថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប្រភពបានបង្ហើបថា ឈើដែលសមត្ថកិច្ចបង្ក្ត្រាបនោះនៅក្រោយផ្ទះលោក សៀក ពៅ ដែលគេតែងហៅក្រៅថា ... Read More »

រាជរដ្ឋាភិបាល គ្រប់គ្រងសភាពការណ៍ជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ទោះបីជាមានព្រឹត្តិការណ៍ថ្ងៃទី ៣ ខែ វិច្ឆិកា និង ព្រឹត្តិការណ៍ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ក៏ដោយ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចជោ ហ៊ុនសែន បានថ្លែងឲ្យដឹងថា  ការអភិវឌ្ឍវ៉ាក់សាំងមានវឌ្ឍនភាពជាវិជ្ជមាន ហើយប្រទេសមួយចំនួនបាននិងកំពុងចរចា និងសម្រេច ធ្វើការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនរបស់ខ្លួន ខណៈដែលប្រទេសមួយចំនួនទៀត រួមទាំងកម្ពុជាផងនោះ បាននិងកំពុងគិតគួរពិចារណា ពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍នានា និងកំណត់ ... Read More »

សង្សារមួយគូ​បើករថយន្ត​បុក​​របាំងថ្មពុះចែកទ្រូងផ្លូវ​​បាក់​អស់២​កង់ និងបុកម៉ូតូមួយគ្រឿងទៀត រួចទុករថយន្តចោលគេចខ្លួនបាត់

ភ្នំពេញ​៖ សង្សារមួយគូ​បើករថយន្ត​លឿន​មិន​ប្រយ័ត្ន​​ទៅបុក​​របាំងថ្មពុះចែកទ្រូងផ្លូវ​​បាក់​អស់២​កង់​ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុល​ទៅបុក​​ម៉ូតូ​​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​ការខូចខាត ហើយក្រោយកើតហេតុ អ្នកបើករថយន្តនិងអ្នករួមដំណើរ​បានរត់គេច​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​ ​ហេតុការណ៍នេះបានកើតឡើង​នៅ​ម៉ោង ១និង៥០នាទី​​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ ខែធ្នូ ឆ្នាំ២០២០ នៅតាម​បណ្ដោយ​មហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ ​ប្រភពព័ត៌មាន​ពី​បុរសម្នាក់ជា​កម្មករ​ស៊ីន​ទ្រី​បាន​បញ្ជាក់ថា​ ... Read More »

រដ្ឋសភាទទួលស្គាល់តំណាងរាស្រ្តថ្មីពីររូបជំនួសតំណាងរាស្រ្តដែលចេញទៅកាន់តួនាទីថ្មី

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ២០២០។ សម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី២៩​ ... Read More »

ដំណឹងល្អសម្រាប់ជនរួមជាតិ ! រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២១

ភ្នំពេញ ៖ នេះបើតាមយោងសេចក្ដីណែនាំ អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧) ដែលអង្គភាព នគរដ្រេហ្គន ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០គឺរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ត ... Read More »

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង ដាក់ផែនការសហការការពារ និងចុះពិនិត្យផ្ទាល់តាមបណ្តាច្រករបៀងតាមខ្សែរបន្ទាត់ព្រំដែន ដែលអង្គភាពឈរជើង

ខេត្តកោះកុង៖ យោងតាមផែនការបទបញ្ជារបស់ លោកមេបញ្ជាការយោធភូមិភាគទី៣ ដើម្បីសហការការពារទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក៏ដូចជាទប់ស្កាត់បទល្មើសពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ដែលអាចកើតមាននៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានចុះដាក់ផែនការសហការការពារ និងចុះពិនិត្យផ្ទាល់តាមបណ្តារបៀងតាមខ្សែរបន្ទាត់ព្រំដែនដែលមានអង្គភាពកងវរសេនាតូចលេខ៣ ... Read More »

ការធ្វើតេស្តកូវីដ-១៩ចុងក្រោយរកឃើញវិជ្ជមាន៧នាក់នៅក្របខ័ណ្ឌ Premier League

លីគកំពូលអង់គ្លេស (Premier League) បានចេញសេចក្តីថ្លែងការណ៍កាលពីដើមសប្តាហ៍នេះថា បុគ្គលចំនួន៧នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងការធ្វើតេស្តចុងក្រោយដែលធ្វើឡើងចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូលើកីឡាករ និងបុគ្គលិក១.៥៦៩នាក់នៃក្របខ័ណ្ឌ Premier League ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA ដែលដកស្រង់ចេញពី ... Read More »

FIFA ដាក់បណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធានលោក Sepp Blatter

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធាន FIFAលោក Sepp Blatter ជុំវិញបញ្ហាហិរញ្ញវត្ថុនៃការកសាងសារមន្ទីរមួយនៅទីក្រុង Zurich ប្រទេសស្វ៊ីស។ ពាក្យបណ្តឹងទាក់ទងនឹងការចូលរួមរបស់លោក Blatter និងអតីតមន្រ្តីដទៃទៀតនៅក្នុងគម្រោងសាងសង់សារមន្ទីររបស់ Fifa ។ នេះគឺជាការចោទប្រកាន់ចុងក្រោយអំពីការមិនសមហេតុផលផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងលោក ... Read More »

ហ៊ានណាស់លួចបើកខារ៉ាអូខេអោយភ្ញៀវចូលច្រៀងត្រូវសមត្ថកិច្ចចុះផ្អាក

ខេត្តកំពង់ស្ពឺ៖ ពិតជាហ៊ានមែនម្ចាស់ទីតាំងខារ៉ាអូខេចំនួន២កន្លែងដែលលួចលាក់បើកបំរើសេវាកម្មបំរើអោយក្រុមអ្នកចូលចិត្តដើរលេងយប់និងញៀនច្រៀង អំឡុងពេលដែលប្រទេសកំពុងស្ថិតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតិជនចុះទៅណែនាំម្ចាស់អោយបញ្ឈប់ទាំងយប់។ ការចុះណែនាំនេះធ្វើឡើងនាវេលាម៉ោង៩យប់ថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ ដែលទីតាំងទី១គឺហាងខារ៉ាអូខេ រស្មីអង្គរ ជាប់ផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់រកាធំក្រុងច្បារមនចំណែកទីតាំង២យីហោហាងខារ៉ាអូខេឱរ៉ាល់ដែលលួចបើកបន្ទប់ខារ៉ាអូខេ ដូចគ្នា។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថាកម្លាំងនៃការិយាល័យប្រឆាំងការជួញដូរបានចុះពិនិត្យហាងខារ៉ាអូខេឱរ៉ាល់និងរស្មីអង្គរដែលទីតាំងទាំង២នេះលួចបើកបន្ទប់ខារ៉ាអូខេ ដោយជ្រកក្រោមស្លាកភោជនីយដ្ឋាន។  ... Read More »

ផ្តើមចេញពីជម្លោះ ប្រពន្ធចាក់ប្តីមួយកាំបិតចិតបន្លែត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តមណ្ឌលគិរី៖ ស្រ្តីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទហិង្សាយកកូនកាំបិតចិតបន្លែចាក់ទៅលើប្តីបណ្តាលឱ្យរងរបួសយ៉ាងដំណំ។ ហេតុការណ៍ប្រពន្ធចាក់ប្តីនឹងកាំបិតចិតបន្លែនោះបានកើតឡើងនៅវេលាម៉ោង១២៖២០នាទីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នៅផ្ទះស្ថិតក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ញិះ យ៉េន ហៅដា អាយុ២៨ឆ្នាំ ជនជាតិព្នង មុខរបរកសិករ។ ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់អាជ្ញាធរពាក់ព័ន្ធតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឲ្យពង្រឹងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងប្រជាពលរដ្ឋចេញចូលឆ្លងដែន

ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានជំរុញដល់អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវពង្រឹងបង្កើនការយក ចិត្តទុកដាក់ ថែមទៀតក្នុងការគ្រប់គ្រងប្រជាពលរដ្ឋចេញចូលឆ្លងដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ខណៈដែលជំងឺដ៏កាចសាហាវនេះកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងក្នុងសហគមន៍ ក្នុងខេត្តមួយចំនួនរបស់ប្រទេសថៃនោះ។ ... Read More »

កងពលតូចថ្មើរជើងលេខ៥១ ជួយរៀបចំទីតាំងសម្រាប់ត្រៀមធ្វើចត្តាឡីស័ក ដល់ពលរដ្ឋខ្មែរដែលអាចមកពីប្រទេសថៃតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចាត់កម្លាំងកងទ័ពចំនួន ៥០នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា ... Read More »

យោធភូមិភាគទី៤ទទួលសម្ភារបច្ចេកទេស ពីនាយកដ្ឋានយន្តយុទ្ធ នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ

ខេត្តសៀមរាប៖ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងសហការីបានអញ្ជើញចូលរួមទទួលសម្ភារបច្ចេកទេស ពីនាយកដ្ឋានយន្តយុទ្ធ នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ដែលបានប្រគល់ជូនដោយ ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង ... Read More »

សេចក្តីជូនដំណឹង ស្តីពី ការផ្តល់អាហារូបករណ៍ ស សុខា ចំនួន ៣០កន្លែង សិក្សានៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ

ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ឲ្យដឹងថា, សម្រាប់ឆ្នាំសិក្សា២០២០-២០២១ នេះ ... Read More »

ដំណឹងល្អថ្ងៃនេះ! មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន មានករណីជាសះស្បើយចំនួន ០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី។ ១. ករជាសះស្បើយ៖ ចំនួន ០១នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ... Read More »

នគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនវត្ថុតាង និងជនសង្ស័យ ៣នាក់ទៅតុលាការ

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា ក្រោយពិនិត្យកសាងសំណុំរឿងនូវករណីខាងលើរួចរាល់នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះវត្ថុតាងសារធាតុញៀនមួយចំនួន រួមទាំងជនសង្ស័យទាំង៣ នាក់ផ្សេងទៀតត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីវិនិច្ឆ័យទោសជាធរមាន។  ជនសង្ស័យពាក់ព័ន្ធក្នុងសំណុំរឿងនេះមាន៖ ១-ឈ្មោះ រៀន សុជា ហៅហើម ... Read More »

Update៖ នគរបាលចុះអនុវត្តដីកាផ្ទុះអាវុធធ្លាយជើងគ្នាឯង១នាក់

ខេត្តពោធិ៍សាត់ ៖ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ កម្លាំងផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការចុះអនុវត្តដីកាសាលាដំបូងខេត្តកំពត ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ឈានដល់ការផ្ទុះអាវុធផ្លាតគ្រាប់ត្រូវជើងនគរបាលស្រុកភ្នំក្រវាញ១នាក់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ប្រតិបត្តិការចុះអនុវត្តដីកាផ្ទុះអាវុធផ្លាតគ្រាប់ត្រូវជើងនគរបាលគ្នាឯងខាងលើ បានកើតឡើងនៅវេលាទាបភ្លឺថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ... Read More »

កំលាំងអធិការនគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពីបទលួចមានស្ថានទំងន់ទោស ( ម៉ាស៊ីនក្រឡុកកាហ្វេ និង ម៉ាស៊ីនកិនកាហ្វេ )

ភ្នំពេញ៖ នៅថ្ងៃទី២៣  ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង០១ និង ០០នាទី  កំលាំងអធិការនគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់   ពីបទលួចមានស្ថានទំងន់ទោស  ( ម៉ាសុីនក្រឡុកកាហ្វេ និង  ម៉ាសុីនកិនកាហ្វេ ... Read More »

ពិតជាមិនធម្មតាចែកចាយនិងប្រើប្រាស់ថ្នាំញៀន ហើយមានដាវសាម៉ូរ៉ៃកាំបិតការពារទៀត

ខេត្តស្ទឹងត្រែង៖ ថ្ងៃអង្គារ ០៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ១១:៤៥នាទី មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ  ... Read More »

ភាពចលាចលកើតឡើងនៅអាកាសយានដ្ឋាន ញ៉ូដេលីឥណ្ឌា ក្រោយអ្នកដំណើរអង់គ្លេសជាង ៥០០នាក់ជាប់គាំងនៅទីនោះ

កាលពីថ្ងៃទី២២ ខែធ្នូ អ្នកដំណើរជនជាតិអង់គ្លេស ប្រមាណ ៥០០ នាក់ ត្រូវរង់ចាំ ជាង ៨ម៉ោងក្នុងអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងញ៉ូដេលីដើម្បីធ្វើតេស្តកូវីដ-១៩ ។ ដោយសារតែរង់ចាំយូរពេកធ្វើឲ្យមានភាពចលាចលកើតឡើង។ មន្ត្រីអាកាសយានដ្ឋានអន្តរជាតិទីក្រុង ញ៉ូដេលី បានឲ្យដឹងថា ... Read More »

បារាំងនិងអង់គ្លេស សម្រេចលុបច្បាប់រឹតត្បិតធ្វើដំណើរប្រទេសទាំងពីរដើម្បីធានាដល់ការផ្គត់ផ្គង់ទំនិញ

ព្រំដែនបារាំង និងអង់គ្លេស បានសម្រេចបើកទ្វារជាថ្មី ដើម្បីបំពេញតម្រូវការធ្វើដំណើរនិងការផ្គត់ផ្គង់ទំនិញឆ្លងព្រំដែន ប៉ុន្តែអ្នកដែលធ្វើដំណើរគឺត្រូវតែមានលិខិតបញ្ជាក់ថាអវិជ្ជមានកូវីដ-១៩ ។ រដ្ឋមន្ត្រីក្រសួងចរាចរណ៍អង់គ្លេស លោក Grant Shapps បានប្រកាសថា អង់គ្លេសនិងបារាំង បានព្រមព្រៀងគ្នាអនុញ្ញាតឲ្យធ្វើដំណើរឆ្លងព្រំដែនប្រទេសទាំងពីរ ចាប់ពីថ្ងៃទី២៣ខែធ្នូតទៅ។ កិច្ចព្រមព្រៀងបើកព្រំដែន ... Read More »

តើវ៉ាក់សាំង កូវីដ-១៩ អាចបញ្ឈប់ការរាតត្បាតបានលឿនប៉ុណ្ណា?

ភ្នំពេញ៖ លទ្ធផលនៃវ៉ាក់សាំងការពារកូវីដ-១៩ ពឹងផ្អែកលើកត្តាជាច្រើន រួមមាន៖ ប្រសិទ្ធភាពនៃវ៉ាក់សាំង តើគេអនុម័តឲ្យផលិតនិងចែកចាយលឿនប៉ុណ្ណា  និងចំនួនមនុស្សប៉ុន្មាននាក់ដែលបានចាក់វ៉ាក់សាំង។ អ្នកវិទ្យាសាស្ត្រភាគច្រើនបានរំពឹងថា ដូចជាវ៉ាក់សាំងភាគច្រើនដទៃទៀតដែរ វ៉ាក់សាំងកូវីដនឹងមិនមានប្រសិទ្ធភាព ១០០% ឡើយ ។  អង្គការសុខភាពពិភពលោកកំពុងធ្វើការដើម្បីជួយធានាថាវ៉ាក់សាំងណាដែលបានអនុម័ត ត្រូវមានប្រសិទ្ធិភាពតាមដែលអាចធ្វើទៅបាន ... Read More »

សហភាពសហព័ន្ធយុវជនកម្ពុជា ផ្តល់ឱកាសការងារ!!!

ភ្នំពេញ៖ page ផ្លូវការរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រលប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដោយមានកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុន World Bridge Outsourcing ផ្ដល់ជូនឱកាសការងារដល់យុវជន យុវនារីកម្ពុជាដូចខាងក្រោម៖ ... Read More »

លោក ម៉ម ប៊ុនហេង៖ ការពង្រឹងការគ្រប់គ្រងចត្តាឡីស័ក និងការអនុវត្តវិធានការសុខភាពសាធារណៈ បង្ការការឆ្លងជាយថាហេតុនូវវីរុស កូវីដ-១៩ ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រលប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានជម្រាបជូនលោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានី -ខេត្ត អោយធ្វើការពង្រឹងការគ្រប់គ្រងចត្តាឡីស័ក និងការអនុវត្តវិធានការសុខភាពសាធារណៈ បង្ការការឆ្លងជាយថាហេតុនូវវីរុស កូវីដ-១៩ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំទី៤

ភ្នំពេញ៖ មុននេះបន្តិច នាព្រលប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះលើ page ផ្លូវការ យ៉ាងដូច្នេះថា, កាលពីថ្ងៃអង្គារ៍ ទី១៥ ខែធ្នូ ... Read More »