ព័ត៌មានទាន់ហេតុការណ៍៖
'

អភិបាលស្រុកកៀនស្វាយ៖ ព្រមានចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលណាដែលញុះញង់ឲ្យពលរដ្ឋទៅចាប់យកដីជាកម្មសិទ្ធិ

ខេត្តកណ្ដាល៖ អភិបាលស្រុកកៀនស្វាយ លោក អ៊ូ ឈៀង  បានព្រមានចាត់វិធានការតាមច្បាប់ និងឲ្យបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពយ៉ាងអាណាធិបតេយ្យរបស់មនុស្សមួយក្រុម បានអូសនាំពលរដ្ឋរាប់សិបនាក់ទៅចាប់យកដីធ្វើជាកម្មសិទ្ធិរបស់ខ្លួន នៅឃុំបន្ទាយដែក ដែលអាចនាំឲ្យកើតចលាចលនៅតាមមូលដ្ឋាន។ ការលើកឡើងបែបនេះ អភិបាលស្រុកកៀនស្វាយ បានបញ្ជាក់កាលពីល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ម្សិលមុិញថា ... Read More »

មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមនុស្សស្លាប់នាពេលបច្ចុប្បន្ននេះ កត្តាសំខាន់គឺល្មើសល្បឿន និងបើកបរមិនប្រកាន់ស្ដាំ

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្ត សរុបចំនួន១,០៦៦គ្រឿង ក្នុងនោះមានម៉ូតូ៨១៦គ្រឿង ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អគ្គស្នងការរង ... Read More »

ការផ្ទុះសារធាតុAmmonium nitrate នៅលីបង់មិនមែនជាលើកទីមួយឡើយ ប្រទេសជាច្រើនក៏មានករណីផ្ទុះសម្លាប់មនុស្សជាច្រើនផងដែរ

អន្តរជាតិ៖ ក្រោយការផ្ទុះសារធាតុ ​Ammonium nitrate យ៉ាងខ្លាំងនៅទីក្រុង Beirut ​ប្រទេសលីបង់ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាង​៥ពាន់នាក់មក គឺនេះមិនមែនជាករណីលើកទីមួយនោះឡើយ​ កន្លងមក ក៏មានការផ្ទុះយ៉ាងខ្លាំងពាក់ព័ន្ធនិឹងសារធាតុ​ammonium nitrate នោះដែរ​។ សារធាតុគីមី ammonium ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីវាយស្ត្រីម្នាក់យកកាបូបលុយខណៈកំពុងជិះម៉ូតូយប់ស្ងាត់ម្នាក់ឯង

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន​បន្ទាប់ពីជនសង្ស័យខាងលើនេះធ្វើសកម្មភាពវាយស្ត្រីម្នាក់យកកាបូបលុយ ខណៈគាត់កំពុងជិះម៉ូតូយប់ស្ងាត់ម្នាក់ឯង កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី នៅចំណុចផ្លូវបេតុង មុខខ្ទមអ្នកតាស្ថិតក្នុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល​ ដែលការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៥ ខែសីហា​ ... Read More »

កម្លាំងកងរាជអាវុធហត្ថចុះល្បាតប្រទះឃើញឈើស្រឡៅជាច្រើនដុំក៏បានប្រមូលនិងដឹកជញ្ជូនយកមករក្សាទុក

ខេត្តក្រចេះ៖ ឈើស្រឡៅប្រភេទលេខ១ដែលអារច្រៀកជាឡាំងបួនជ្រុងជាច្រើនដុំត្រូវបានកម្លាំងកងរាជអាវុធហត្ថអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះចុះល្បាតនៅតាមគោលដៅប្រទះឃើញក៏ធ្វើការប្រមូលដឹកជញ្ជូនយកទៅរក្សាទុក។ ការល្បាតប្រទះឃើញឈើជាច្រើនដុំនោះក្រុមការងារទទួលបទបញ្ជាទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ លោក ម៉ក់ ពីយុទ្ធ អនុប្រធានមន្ទីរទទួលបន្ទុកបង្រ្កាបបទល្មើសធនធានធម្មជាតិប្រចាំស្រុកស្នួល នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០បានបញ្ជាក់ថា គឺជាឈើល្មើសច្បាប់ដែលក្រុមជនខិលខូចបម្រុងលួចដឹកយកទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងនានានៅតាមបន្ទាត់ព្រំដែនឃុំគ្រញូងសែនជ័យហើយជាចៃដន្យក្រុមល្បាតបានប្រទះឃើញ។ ប្រភពបានឱ្យដឹងថា ឈើដែលប្រទះឃើញនោះជាប្រភេទលេខ១ស្រឡៅអារច្រៀកជាឡាំងបួនជ្រុងមានចំនួន១៧ដុំ ... Read More »

ប្រកាសសមាសភាពក្រុមប្រឹក្សាភិបាល ប.ស.ស អាណត្តិទី១

ភ្នំពេញ៖ ក្នុងពិធីប្រកាសសមាភាពសមាជិកក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី១ លោកអ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានផ្តល់អនុសាសន៍លើកទឹកចិត្ត បន្ថែមដល់មន្ត្រី ប.ស.ស គ្រប់ជាន់ថ្នាក់ ពិសេសក្រុមប្រឹក្សាភិបាល ប.ស.ស អាណត្តិថ្មីនេះ ... Read More »

ព្រេងខ្មែរ÷រឿង ​ត្មាតបោកដំរីស

កាល​ពី​ព្រេង​នាយ មាន​ស្ដេច​ត្មាត​មួយ មាន​ពួក​ពល​បរិវារ​ជា​ច្រើន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ភ្នំ ។ យប់​មួយ​ស្ដេច​ត្មាត​នោះ ដេក​ទៅ​យល់​សប្ដ​ឃើញ​ថា បាន​ចាប់​ស្ដេច​ដំរី​ស យក​មក​ស៊ី​ជា​អាហារ ។ លុះ​ភ្ញាក់​ឡើង​ក៏​ប្រើ​ពួក​ពល ឲ្យ​ហើរ​ទៅ​ហៅ​ស្ដេច​ដំរី​ស ។ ពួក​សេនា​រេហ៍ពល​ក៏​ហើរ​សំដៅ​ទៅ​លំនៅ​នៃ​ស្ដេច​ដំរី​ស​នោះ ដល់​ហើយ​ក៏​ស្រែក​ហៅ​ស្ដេច​ដំរី​ស​ថា “អឺ​បង​ដំរី! ... Read More »

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា អះអាងថា៖ គ្មាន​ឡើយ​ករណី​វិជ្ជមាន COVID-19 នៅក្នុង​សហគមន៍​នៃ​ស្ថានទូត​

អន្តរជាតិ៖ បន្ទាប់ពី​ក្រសួងសុខាភិបាលកម្ពុជា បានប្រកាស​ពី​ឆ្លង​ជា​បន្តបន្ទាប់​ ក្នុងនោះ​មាន​សមាជិក​ចំនួន ៤នាក់នៃ​សហគមន៍​ស្ថានទូត​អាមេរិក ត្រូវបាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន COVID-19 ។ ស្រាប់តែនៅថ្ងៃទី៥ខែសីហាម្សិលមិញនេះស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​សរសេរ​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា៖ គ្មាន​ឡើយ​ករណី​វិជ្ជមាន COVID-19 នៅក្នុង​សហគមន៍​នៃ​ស្ថានទូត​។ នៅក្នុងសារបញ្ជាក់​របស់​ស្ថានទូត​អាមេរិក​ បានសរសេរថា ... Read More »

រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន

ខេត្តបាត់ដំបង៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន មានទីតាំងស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ០២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ... Read More »

រថយន្តស៊េរីទំនើបចំនួន២គ្រឿង ដែលឈ្មួញលួចនាំចូលគេចពន្ធពីប្រទេសវៀតណាម ត្រូវសមត្ថកិច្ចគយចល័តតំបន់៦ បង្ក្រាប

ខេត្តព្រៃវែង៖ កម្លាំងសមត្ថកិច្ចគយចល័តតំបន់៦ សហការជាមួយមន្រ្តីកងរាជអាវធហត្ថលើផ្ទៃប្រទេស បើកប្រតិបត្តិការបង្រ្កាបរថយន្តលួចនាំចូលគេចពន្ធ មកពីប្រទេសវៀតណាម បានចំនួន២គ្រឿង តាមច្រករបៀងប៉ុស្តិ៍អន្តរជាតិត្រពាំងផ្លុង ចូលមកប្រទេសកម្ពុជា។ ដឹកនាំដោយលោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធ តំបន់៦ ដោយសហការជាមួយមន្រ្តីកងរាជអាវធហត្ថលើផ្ទៃប្រទេស ... Read More »

៥ចំណុចទប់ស្កាត់ជំងឺធាត់ជ្រុល

ការធាត់ជ្រុលផ្សារភ្ជាប់នឹងការកើនឡើងនូវ​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន ប៉ុន្តែ​ចង់​ទប់ស្កាត់​ភាពធាត់​ជ្រុល​មិន​ពិបាក​ទេ។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ផ្លាស់ប្ដូរ​ទម្លាប់​ខ្លះ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់អ្នកដោយអនុវត្តនូវ៥ចំណុចដូចខាងក្រោម ១. ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ ​ការធ្វើ​លំ​ហាត់ប្រាណ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាងកាយ​ទាំងមូល ក៏ដូចជា​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពធាត់​ជ្រុល​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​ចាំបាច់​គួរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​យ៉ាងហោចណាស់ ១៥០ នាទី​ក្នុង​មួយ​សប្តាហ៍ ឬ​រយៈពេល ៣០ នាទី​យ៉ាងហោចណាស់ ... Read More »

រថយន្តបុករថយន្តបន្តគ្នា៣គ្រឿង ទាំងព្រលឹមអុរ នៅខេត្តកំពង់ធំ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តកំពង់ធំ៖ រថយន្តបុករថយន្តបន្តគ្នា ០៣គ្រឿងបណ្ដាលឱ្យរងរបួសធ្ងន់០២នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ប៉ុន្តែពេលទៅដល់ម្ទីរពេទ្យ ក៏បានស្លាប់ ០១នាក់ (ប្រុស) ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៤៖៣០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នេះ ... Read More »

មេនគរបាលវរៈការពារព្រំដែនគោកលេខ ៦២១ នៅតែគឃ្លើន ឱ្យឈ្មួញវៀតណាមយកក្បូនមកអូសឈើក្នុងទឹកដីកម្ពុជា

ខេត្តមណ្ឌលគិរី៖ កន្លងទៅការបើកយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់អូរហ៊ុច កាលពីកំឡុងឆ្នាំ២០១៧ ដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ចាប់យកឡាន និងឈើមូលជាច្រើន គឺរកឃើញមានសមត្ថកិច្ចជាច្រើនពាក់ព័ន្ធនិងបទល្មើសនោះ ហើយ លោក មេនគរបាលវរៈការពារព្រំដែនគោកលេខ ៦២១ ក៏ជាជនជាប់ចោទក្នុងរឿងនេះ ដល់បច្ចុប្បន្នបន្តប្រព្រឹត្តបទល្មើសនេះ បើកភ្លើងខៀវឱ្យឈ្មូញវៀតណាម ... Read More »

រដ្ឋាភិបាលកម្ពុជា កំពុងដំណើរការសេចក្តីព្រាងច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ ហាម​ពលរដ្ឋ​បង្ក​សំឡេង​កងរំពង មិនឲ្យលើសពី​ម៉ោង​១០​យប់​ឡើយ

ភ្នំពេញ​៖ បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួន តែងតែនាំគ្នាផឹកស៉ីដាក់ធុងបាសច្រៀងខារ៉ាអូខេ បង្កការរំខានដល់អ្នកជិតខាងបានប្តឹងទៅអាជ្ញាធរមូលដ្ឋានជួយដោះស្រាយ ។ រហូតមកដល់ពេលនេះរដ្ឋាភិបាល បានសម្រេចបង្កើតសេចក្តីព្រាងច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ ហាម​ពលរដ្ឋ​បង្ក​សំឡេង​កងរំពង មិនឱ្យ​លើសពី​ម៉ោង​១០​យប់​ឡើយ​។ ហើយការបង្កើតច្បាប់មួយនេះអង្គការសង្គម​ស៊ីវិល បានយល់ឃើញថាមាត្រា​ចំណុច​នេះ​ល្អ ប៉ុន្តែ​ត្រូវ​ទាមទារ​ឲ្យប្រមូល​ធាតុ​ផ្សំ​ឱ្យ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ការអនុវត្ត​មាន​ប្រសិទ្ធភាព​ផងដែរ ។ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​​លោក ... Read More »

ស្ត្រីវ័យក្មេងម្នាក់មានជំងឺវិកលចរិតលង់ទឹកត្រពាំងស្លាប់

ខេត្តស្វាយរៀង៖ អ្នកភូមិបានប្រទះឃើញស្ត្រីវ័យក្មេងម្នាក់ស្លាប់ក្នុងទឹកត្រពាំងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗដើម្បីឱ្យចុះមកពិនិត្យសព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិស្រម៉ ឃុំស្វាយរំពារ ស្រុកស្វាយទាប។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាស្ត្រីខាងលើមានឈ្មោះ ភិល ស្រីអាំ អាយុ២១ឆ្នាំ មុខរបរកសិករមានទីលំនៅក្នុងភូមិឃុំកើតហេតុ។ ក្រោយពីធ្វើកោសល្យវិច័យសពរួចមកគ្រូពេទ្យនិងសមត្ថកិច្ចជំនាញបាន សន្និដ្ឋានថា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ចាប់យកថ្នាំញៀន២ថង់ធំ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងចាប់យកថ្នាំញៀនចំនួន២ថង់ធំ រួមជាមួយវត្ថុតាងមួយចំនួនទៀត។ ករណីឃាត់ខ្លួនជនសង្ស័យរួមជាមួយគ្រឿងញៀន២ថង់ធំនេះគឺសមត្ថកិច្វធ្វើឡើងកាលពីវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ​ ... Read More »

ប្រទះឃេីញសពបុរសម្នាក់ដេកស្លាប់ក្នុងដីឡូត៍មួយកន្លែងមិនដឹងមូលហេតុ

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្រោមដេីមអម្ពិលទឹកក្នុងដីឡូត៍មួយកន្លែង​ ស្ថិតក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក​ ថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២០​ ដោយមិនដឹងថាជាករណីអត្តឃាតឬឃាតកម្មនោះទេ។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយ មានអាយុប្រហែល៣០ឆ្នាំ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា​ កាលពីថ្ងៃទី៥​ ... Read More »

សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យបន្តតាមដានស្រាវជ្រាវ និងស្វែងរកមេខ្យល់ជួញដូរមនុស្ស ត្រូវតែបង្ក្រាប

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានជំរុញឲ្យក្រុមការងារអនុវត្តន៍ច្បាប់ បន្តតាមដានស្រាវជ្រាវ និងស្វែងរកមេខ្យល់ជួញដូរមនុស្ស ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ... Read More »

មន្រ្តីជាន់ខ្ពស់អាមេរិក អះអាងថា៖ នឹងការពារ​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង ដែល​បាន​រត់គេចខ្លួន​ចេញពីទីក្រុងមួយនេះ

អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេស​អា​មេ​រិ​ក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ការ​បន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសថ្កោលទោស​ទីក្រុង​ប៉េកាំង ហើយនាពេលថ្មីៗនេះ ​ប៉ូលិស​ហុងកុងបានចេញ​បញ្ជា​ឲ្យ​ចាប់ខ្លួន​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​៦​រូប ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​នោះ រូបលោកបាន​សន្យាថា នឹង​ការពារ​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង ដែល​បាន​រត់គេចខ្លួន​ចេញពី​ទីក្រុង​នេះក្រោយ​ការអនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​។ លោក ម៉ៃ ... Read More »

ក្នុង​រយៈពេល ៥​ខែប៉ុណ្ណោះ! ករណីផ្ទុកCOVID-19 បាន​កើនឡើង​បី​ដង លើយុវជនដែលមាន​អាយុ​ចាប់ពី​១៥​ ដល់​២៤​ឆ្នាំ

អន្តរជាតិ៖ បើយោងតាម​ការវិភាគ​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក(​WHO) បានអះអាងថា ក្នុង​រយៈពេល ៥​ខែប៉ុណ្ណោះ ករណីផ្ទុកCOVID-19 បាន​កើនឡើង​បី​ដងទៅលើក្រុមយុវជនដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ ដល់​២៤​ឆ្នាំ ដោយសារតែពួកគេមានការ​ទ្វេ​ប្រហែសនិងការមិន​ប្រុងប្រយ័ត្ន​របស់​យុវជន​ផ្ទាល់តែម្តង ។ បើតាម​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​៥ ខែសីហាម្សិលមិញនេះ​ថា អង្គការWHO ... Read More »

ខួប៧៥ឆ្នាំថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូដំបូងបង្អស់លើពិភពលោកនៅហុីរ៉ូស៊ីម៉ា

ជប៉ុន៖ នាវេលាម៉ោង​៨និង​១៥នាទីព្រឹក ថ្ងៃទី​៦ ខែសីហា ដែលជាពេលវេលាអាមេរិក​ទម្លាក់គ្រាប់បែកបរមាណូដំបូងគេទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន​។​​ នៅព្រឹកថ្ងៃទី​៦ខែសីហានេះជប៉ុនបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ​ ៧៥ឆ្នាំ ​ដល់ពលរដ្ឋប្រមាណ១៤០.០០០នាក់​ ដែលបានស្លាប់ដោយសារគ្រាប់បែកបរមាណូរបស់អាមេរិក​​ ។ តាមគម្រោង អ្នកដែលនៅរស់ក្រោយទម្លាក់គ្រាប់បែកបរមាណូ​ និងសាច់ញាតិ រួមទាំងមន្ត្រីរដ្ឋាភិបាលបានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ​ ហើយអំពាវនាវដល់ពិភពលោកទាំងមូលឱ្យមានសន្តិភាព។ ពិធីនេះបានកាត់បន្ថយចំនួនអ្នកចូលរួមដោយសារតែការឆ្លងរាលដាលកូវីដ​-១៩ ... Read More »

អន្តរក្រសួង បានប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ “សេចក្ដីព្រាងយុទ្ធសាស្រ្តស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ”

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ “សេចក្ដីព្រាងយុទ្ធសាស្រ្តស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ” ។ ក្នុងកិច្ចប្រជុំនេះ ... Read More »

លោក ឃួង ស្រេង ៖ណែនាំដល់មន្ទីរជំនាញត្រូវលុប បំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យ អោយអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌ មន្ទីរជំនាញត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យ អោយអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌ និងមន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរខណ្ឌទំាង១៤ ... Read More »

វៀតណាម រកឃើញករណី​ឆ្លង COVID-19 ថ្មី​ចំនួន ៤៥​ករណី​បន្ថែមទៀត​ ​ភាគច្រើន​ពាក់ព័ន្ធ​ការឆ្លង​នៅ​ក្រុងដា​ណា​ង​​

អន្តរជាតិ៖ បើតាម​អះអាង​របស់​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម បាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ៤៥​ករណី​បន្ថែមទៀត​ដែល​ភាគច្រើន​ជា​ករណី​ពាក់ព័ន្ធ​ការឆ្លង​នៅក្នុងទីក្រុង​ដា​ណា​ង​ ដោយករណី​ឆ្លង​នេះ បាន​រាតត្បាត​ទៅ​ខេត្ត-​ក្រុង​យ៉ាងតិច ចំនួន១០ ​។​ ​​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម បានអះអាង​នៅ​ថ្ងៃទី​៥ ខែសីហា ម្សិលមិញថា COVID-19 ... Read More »

ហ្វេសប៊ុកបានដកអត្ថបទលោករបស់លោកត្រាំ​ ដែលបង្ហោះព័ត៌មានខុសការណ៍ពិតស្តីពីកូវីដ​-១៩

អន្តរជាតិ៖ គណៈគ្រប់គ្រងបណ្តាញសង្គម ​Facebook កាលពីថ្ងៃទី​៥ខែសីហា បានប្រកាសថា​ បានលុបអត្ថបទដែលបានបង្ហោះលើបណ្តាញសង្គម​ផ្ទាល់ខ្លួនរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដោយសារតែអត្ថបទនោះនិយាយខុសពីការណ៍ពិត​ស្តីពីកូវីដ​-១៩​។ ការចុះផ្សាយរបស់លោកត្រាំ​ គឺឃ្លីបវីដេអូ​ឆ្លើយតបបទសម្ភាសន៍របស់បណ្តាញព័ត៌មានFox News កាលពីថ្ងៃទី​៥ខែសីហា ។ អ្នកនាំពាក្យក្រុមហ៊ុន Facebook លោក ... Read More »

អង្គភាពទ័ពចំនួន០៣បន្ថែមទៀត បន្តទទួលបានអំណោយពីលោក ហ៊ុន ម៉ាណែត និងលោកស្រី

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី បានជួយឧបត្ថម្ភអង្គភាពទ័ពចំនួន៣ ក្នុងនោះ កងឯកភាព កងកិត្តិយស ត្រែទ័ព ចំណុះទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការនូវរថយន្តPick-Up ១គ្រឿង ... Read More »

លោក ណា​ជីប ក្រោយតុលាការកាត់ទោសឲ្យ​ជាប់គុក​១២​ឆ្នាំ ពាក់ព័ន្ធរឿង​លួច​លុយ​រដ្ឋ​ លោកថា គឺ​ចាយ​លើ​សកម្មភាព​សុខុមាលភាព​ប្រជាជន និង​ក្មេង​កំព្រា

អន្តរជាតិ៖ ក្រោយ​តុលា​ការចេញ​សាលក្រម​កាត់ទោសឲ្យអតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្ស៉ា​ក់ ជាប់គុក​១២​ឆ្នាំ បន្ទាប់ពីរកឃើញថា មាន​កំហុស​ក្នុង​សំណុំរឿង​ពុករលួយ​ពាក់ព័ន្ធ​មូលនិធិ​អភិវឌ្ឍ1MDB ។ លោក ណាជីប ​បកស្រាយ​​ពី​ភាព​ស្អាតស្អំ​របស់លោកថាភាគច្រើន​នៃ​លុយ​ដែល​លោក​ត្រូវបាន​ចោទប្រកាន់ថា​កិបកេង​នោះ គឺ​ចាយ​លើ​សកម្មភាព​សុខុមាលភាព​ប្រជាជន និង​ផ្គត់ផ្គង់​ក្មេង​កំព្រា​។ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ... Read More »

កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ ៖នៅថ្ងៃទី៥ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៩ និង០០នាទីយប់ កម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញ សហការជាមួយផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យ១នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ​ យន់ បូណា  ភេទប្រុស អាយុ២៩ឆ្នាំ ... Read More »

រកឃើញ៤ក្រុមឡើងវគ្គ៨ក្រុមពានរង្វាន់ Europa League

កីឡាអន្តរជាតិ៖ ការប្រកួតក្របខ័ណ្ឌ UEFA Europa League វគ្គ១៦ក្រុមចុងក្រោយបានរកឃើញ៤ក្រុមឡើងឈរចាំទៅវគ្គ៨ក្រុមចុងក្រោយហើយ ក្នុងនោះក្រុមបិសាចក្រហម Manchester United បានផ្តួលក្រុមមកពីអូទ្រីស LASK នៅកីឡដ្ឋាន Old Trafford ក្នុងលទ្ធផល២ទល់១នៅជើងទី២ សរុបទាំង២ជើងលទ្ធផល ... Read More »

សម្តេច ហេង សំរិន អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី នៅវិមានរដ្ឋសភា។ អង្គប្រជុំបានលើកយករបៀបវារៈចំនួន៣ មកធ្វើការពិភាក្សា ... Read More »