ព័ត៌មានទាន់ហេតុការណ៍៖
'

ផ្ទះ ២ខ្នងទៀត​ និងអណ្តូងទឹក​ស្អាតចំនួន២ ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចម៉ែ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានប្រគល់ជូនប្រជារាស្ត្ររស់នៅខេត្តកំពង់ស្ពឺ​

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃអង្គារ​ ទី​ ២៩​ ខែធ្នូ​ ឆ្នាំ២០២០នេះ​ កាកបាទក្រហមកម្ពុជា​ បានធ្វេីពិធីប្រគល់-ទទួល​ ផ្ទះថ្មថ្មី​ចំនួន​ ២ខ្នង​ ជូនប្រជារាស្ត្រ​ ២គ្រួសារ​ និងអណ្តូង​ទឹកស្អាតចំនួន​២​ សម្រាប់ប្រជារាស្ត្រ​ ៧២គ្រួសារ​ ... Read More »

អ្នកកាសែត​ចិន​ម្នាក់ ក្រោយផ្សព្វផ្សាយ​យ៉ាង​លម្អិត​ពី​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្រុង​វូ​ហាន ពេលនេះត្រូវតុលាការកាត់ទោសឲ្យ​ជាប់គុក​៤​ឆ្នាំ​

អន្តរជាតិ៖ ​​អ្នកកាសែត​ពលរដ្ឋ​ចិន​ម្នាក់ បន្ទាប់ពីរូបគាត់កាលពីកន្លងទៅបានផ្សព្វផ្សាយ​យ៉ាង​លម្អិត​ពី​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្រុង​វូ​ហាន និង​ការរិះគន់​ក្នុង​បណ្តាញ​សង្គម​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ចិន​ក្នុងការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​មួយនេះ។ ស្រាប់តែនៅ​ថ្ងៃទី​២៨ ខែធ្នូ តុលាការក្រុង​សៀង​ហៃ បាន​កាត់ទោស​ដាក់​គុកចំនួន ៤​ឆ្នាំ​។ ​លោកស្រី Zhang Zhan ជា​មេធាវី​ប្រែខ្លួន​ទៅជា​អ្នកសារព័ត៌មាន បាន​រាយការណ៍​យ៉ាង​លម្អិត​ពី​ស្ថានភាព​ដំណាក់កាល​ដំបូង​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-19 ... Read More »

លោក ស សុខា ប្រគល់អំណោយសម្តេចក្រឡាហោម ស ខេង និងលោកស្រី ជូនពលរដ្ឋ ៩១៣គ្រួសារ ក្នុងក្រុងព្រៃវែង

ខេត្តព្រៃវែង ៖ រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាល និងប្រគល់អំណោយសម្តេចក្រឡាហោម ស ខេង ... Read More »

នគរបាលប៉ុស្តិ៍ទន្លេបាសាក់បានឃាត់ខ្លួនជនសង្ស័យ០១នាក់ករណីលួចម៉ូតូ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានឃាត់ខ្លួនជនសង្ស័យ០១នាក់ករណីលួច(យកម៉ូតូ)នៅចំនុចផ្ទះសំណាក់យីហោ៦៩ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។ -ជនសង្ស័យឈ្មោះ ... Read More »

បុរសកំលោះវ័យចំណាស់​ម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង​ និងសមត្ថកិច្ច​ខណ្ឌដង្កោ

ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់​ស្លាប់ក្នុងបន្ទប់ជួលលេខ៨ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងកាលពីវេលាម៉ោង១២៖១៥នាទី​ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០​ ។  ​    សាកសពរងគ្រោះមានឈ្មោះ ម៉េង ... Read More »

ក្នុងវេទិកាសាធារណៈខណ្ឌជ្រោយចង្វាប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយទំនាសដីធ្លីរវាងក្រុមហ៊ុន នឹងប្រជាពលរដ្ឋ គ្រឿងញៀន លូ ផ្លូវ ទឹកលិច និងបរិស្ថានជូនពួកគាត់ឲ្យបានល្អ

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅផ្សារបុរីរុងរឿងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយរឿងទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ នឹងក្រុមហ៊ុន នៅសង្កាត់ព្រែកលៀបស្មើ ៦ភូមិ និងរឿងក្មេងប្រើប្រាស់គ្រឿងញៀន លូ ផ្លូវ ទឹកលិច ទឹកស្អាត ... Read More »

នាយកក្រុមហ៊ុនចិនចំនួន២ ត្រូវអគ្គនាយកពន្ធដារ អញ្ជើញឲ្យចូលមកទូទាត់បំណុលពន្ធដែលជំពាក់រដ្ឋ

ភ្នំពេញ៖ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា លោក គង់ វិបុលប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតចំនួន២ដាច់ដោយឡែកពីគ្នា  អញ្ជើញនាយកក្រុមហ៊ុនចិនចំនួន២ ឲ្យមកទូទាត់បំណុលពន្ធដែលជំពាក់រដ្ឋ។ ជាក់ស្តែងនៅក្នុងលិខិតចំនួន២នេះ ... Read More »

រដ្ឋបាលខណ្ឌចំការមន នឹងខិតខំបន្តដោះស្រាយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ ជូនពលរដ្ឋនៅក្នុងមូលដ្ឋាន

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានប្រកាសបន្តកិច្ចខិតខំដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្ថែមទៀត ដូចជា សន្តិសុខសណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ។  ការប្រកាសរបស់គណៈអភិបាលខណ្ឌចំការមនបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខណ្ឌចំការមនអាណត្តិទី៣ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រោមវត្តមាន ... Read More »

អស់អីប្លន់! ប្លន់អ្នកភូមិឯង ម្ចាស់ម៉ូតូស្គាល់មុខច្បាស់ប្ដឹងសមត្ថកិច្ចចាប់វាយខ្នោះដល់ផ្ទះ

ខេត្ត​ព្រៃវែង៖ ជនសង្ស័យម្នាក់ ​ជា​ក្រុម​បក្សពួកចោរប្លន់​ ក្នុង​ចំណោម​បក្សពួក​៦​នាក់ បន្ទាប់ពី​ពួក​គេ​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ពី​​បុរសម្នាក់កំពុងដឹកប្រពន្ធតាមផ្លូវដែលមានរងរបួស​បាន​សម្រេច ប៉ុន្តែរត់​មិន​រួច​ ព្រោះ​ត្រូវ​ជន​រង​គ្រោះ​ស្គាល់​មុខ​ ក៏ប្តឹង​នគរបាល​ខេត្ត​ និង​ស្រុក​ស្ទាក់​ចាប់​បាន ។ ករណីប្លន់ម៉ូតូខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦​ ខែធ្នូថ្មីៗនេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១៧ ត្រង់​ចំណុច​ភូមិ​ស្ដៅ ... Read More »

ពលរដ្ឋងឿងឆ្ងល់ចំពោះសកម្មភាពគ្រឿងចក្រជីកកាយទន្រ្ទានយកអាចម៍ដី ជើងភ្នំឈូងស្រាយក្នុងស្រុកបាណន់ យ៉ាងអនាធិបតេយ្យ

ខេត្តបាត់ដំបង៖  ភ្នំឈូងស្រាយជាសម្បត្តិធម្មជាតិសាធារណៈរបស់រដ្ឋ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ត្រូវបានគេដាក់គ្រឿងចក្រទន្រ្ទានកាយយកអាចម៍ដីយ៉ាងអនាធិបតេយ្យ ដោយមិនមានការយកចិត្តទុកដាក់ទប់ស្កាត់ពីអាជ្ញាធរនិងមន្ត្រីជំនាញឡើយ។  ប្រជាពលរដ្ឋដែលមានលំនៅឋានជិតជើងភ្នំខាងលើនេះបានបង្ហើបប្រាប់ថា  ជាច្រើនថ្ងៃមកហើយពួកគាត់បានសង្កេត ឃើញគ្រឿងចក្រចូលមកដាក់កាយរូង យកដីជើងភ្នំដឹកចេញរាប់សិបឡានក្នុងមួយថ្ងៃៗ  តែមិនដឹងថាគេយកអាចម៍ដីទាំងនេះទៅលក់ឬយកទៅធ្វើអ្វីនោះទេ ហើយក៏មិនធ្លាប់បានដឹងដែរថាតើវាមានច្បាប់ទម្លាប់ដែរឬក៏អត់នោះទេ ព្រោះមិនឃើញមានអាជ្ញាធរនិងមន្ត្រីជំនាញណាម្នាក់ចុះមកធ្វើការហាមឃាត់ឬបង្ក្រាបនោះឡើយ ។ ... Read More »

ក្រុមកម្ពុជា ទទួលជ័យជម្នះជាលើកដំបូងក្នុងការប្រកួតហ្គេម eSports លើឆាក អន្តរជាតិ

ភ្នំពេញ៖ថ្ងៃទី២៩ ធ្នូ ២០២០ ក្រុមកម្ពុជា បានយកឈ្នះលើក្រុមចំនួន៧ដែលមកពីទូទាំងតំបន់ ហើយបានក្លាយជាក្រុមជើងឯក ក្នុងការប្រកួតហ្គេម eSports ដ៏ធំបំផុតមួយប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ នេះគឺជាលើកទីមួយហើយ ដែលក្រុមកម្ពុជាទទួលបានជ័យជម្នះលើការប្រកួតហ្គេម eSports លើឆាកអន្តរជាតិ។ ក្រុមកម្ពុជា ... Read More »

ជាងជួសជុលបរិក្ខាអគ្គិសនីភ្លាត់ស្នៀតឆក់ស្លាប់ម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់ជាជាងជួសជុលបរិក្ខាអគ្គិសនីខណៈកំពុងជួសជុលហេីយភ្លាត់ស្នៀតក៏ឆក់បណ្តាលឲ្យរបួសធ្ងន់ធ្ងរហេីយត្រូវបញ្ជូនទៅសង្គ្រោះតែអកុសលជនរងគ្រោះក៏បានស្លាប់តាមផ្លូវ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី​២៩​ ខែធ្នូ​ ឆ្នាំ២០២០​ នៅកន្លែងជួសជុលបរិក្ខាអគ្គិសនី​ យីហោ​ ទី ឆយ​ ស្ថិតក្នុងភូ​មិថ្នល់បំបែក​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។  ជនរងគ្រោះឈ្មោះ​ ធារ៉ា​ ភេទប្រុសអាយុ៣០ឆ្នាំមុខរបរជាជាងជួសជុលបរិក្ខាអគ្គិសនី​ ... Read More »

ការប្រកួតរវាង Everton និង Man City ត្រូវពន្យារពេលដោយសារមានករណីឆ្លងកូវីដ-១៩ ខណៈ Leicester និង Chelsea បានត្រឹមស្មើគូប្រកួត

ការប្រកួតនៅ Premier League សម្រាប់សប្តាហ៍ទី១៦ របស់ក្រុមមេឃខៀវ Manchester City ជាមួយក្រុម Everton កាលពីថ្ងៃចន្ទត្រូវបានពន្យារពេលដោយសារតែមានការផ្ទុះឡើងករណីឆ្លងជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ... Read More »

Roger Federer អវត្តមានក្នុងព្រឹត្តិការណ៍ Australian Open បន្ទាប់ពីវះកាត់ជង្គង់

អ្នករៀបចំការប្រកួតបាននិយាយកាលពីថ្ងៃចន្ទទី២៨ ធ្នូថា ម្ចាស់ជើងឯក Grand Slam ២០សម័យកាលកីឡាករ Roger Federer នឹងខកខានការប្រកួតកម្មវិធី Australian Open ជាលើកដំបូងក្នុងអាជីពរបស់គាត់ ខណៈដែលគាត់មិនទាន់ជាសះស្បើយពីការវះកាត់ជង្គង់នៅឡើយ។ កីឡាករវាយតឺន្នីសសញ្ជាតិស្វ៊ីសវ័យ៣៩ឆ្នាំរូបនេះបានអវត្តមានតាំងពីខែកុម្ភៈ ប៉ុន្តែថ្មីៗនេះបានបន្តការហ្វឹកហាត់ ... Read More »

ឥណ្ឌូនេស៊ី​រកឃើញជំរំហ្វឹកហាត់របស់ក្រុមភេរវកម្មនៅភាគកណ្តាលកោះជ្វា

នៅក្នុងជំរំហ្វឹកហាត់​ ក្រុមភេរវករ​ បានរៀបពីវិធីសាស្ត្រ​ការពារខ្លួនដោយដៃទទេ និងវិធីប្រើកាំបិតបង្កៃគ្រាប់បែក និង រៀនក្បាច់គុន។ កាលពីថ្ងៃទី​២៨ខែធ្នូ មន្ត្រីឥណ្ឌូនេស៊ី​បានបញ្ជាក់ថា​ ​ កម្លាំងភេរវកម្មពិសេស ​(Densus 88) របស់ប្រទេសនេះ​បានរកឃើញ​ទីតាំងហ្វឹកហាត់របស់ក្រុមភេរវកម្មJemaah Islamiyah ​១២​កន្លែង ... Read More »

មេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ ត្រួតពិនិត្យការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងអង្គភាព

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានរថក្រោះ បានចុះត្រួតពិនិត្យ និងជម្រុញការកសាងសំណង់អាគារ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងអង្គភាព។ ឧត្តមសេនីយ៍ត្រី អ៊ឹម សុឃឿន ... Read More »

អភិបាលខេត្តស្ទឹងត្រែង ផ្ញើសារលិខិតជូនពរ សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលនឹងចូលមកដល់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ

ខេត្តស្ទឹងត្រែង៖ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានផ្ញើសារលិខិតជូនពរ សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ... Read More »

ក្រសួងយុត្តិធម៌ចេញសេចក្តីជូនដំណឹងស្តីពី​វគ្គបណ្តុះបណ្តាល​ស្តីពី «ជំនាញកត់ត្រា និងសរសេររបាយការណ៍ (Note-Talking and Report Writing Skills)» ដែលរៀបចំដោយរដ្ឋាភិបាលសិង្ហបុរី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រសួងយុត្តិធម៌ សូមជម្រាបជូន  លោក លោកស្រីជាថ្នាក់ដឹកនាំ និងជាមន្ត្រីក្រោមចំណុះក្រសួងយុត្តិធម៌ទាំងអស់មេត្តាជ្រាបថា ក្រោមក្របខ័ណ្ឌ ស្ដីពីគំនិតផ្តួចផ្តើមស្តីពី សមាហរណកម្មអាស៊ាន រដ្ឋាភិបាលសិង្ហបុរីនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញកត់ត្រា និងសរសេរ ... Read More »

អតីតយុទ្ធជនកម្ពុជា២០គ្រួសារ ដែលមានជីវភាពខ្វះខាតជួបការលំបាក បានទទួល ការឧបត្ថម្ភ ពីសំណាក់មេបញ្ជាការកងទ័ពជើងគោក

ខេត្តតាកែវ  ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តតាកែវ បានជួបសួរសុខទុក្ខជាមួយអតីតយុទ្ធជនក្នុងស្រុកកោះអណ្តែត ចំនួន២០គ្រួសារ ដែលមានជីវភាពខ្វះខាត ... Read More »

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនវិនិយោគ លើទឹកប្រាក់ ១៥,២លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកេសកាតុងគ្រប់ប្រភេទរបស់ក្រុមហ៊ុន H.R ENTERPRISE CO., LTD  គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញថ្លែងសារពិសេសមួយចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ។  សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ... Read More »

រដ្ឋសភាអាមេរិក​អនុម័តសំណើបង្កើនប្រាក់ជំនួយកូវីដ​-១៩ ដល់ពលរដ្ឋកើនឡើង​២០០០ដុល្លារក្នុងម្នាក់

កាលពីថ្ងៃទី​២៨ខែធ្នូ​ រដ្ឋសភាអាមេរិក​បានអនុម័ត​សំណើបង្កើន​ប្រាក់ជំនួយកូវីដ​-១៩​ដល់ពលរដ្ឋពី​៦០០ដុល្លារ ឡើងដល់​២០០០ដុល្លារសម្រាប់មនុស្សម្នាក់ៗ។ រដ្ឋសភាអាមេរិក ​បានបោះឆ្នោតអនុម័តលើប្រាក់ជំនួយ ដោយទទួលបានសំឡេងគាំទ្រ ២៧៥ និងប្រឆាំង​១៣៤​។ ចំណុចដែលចាប់អារម្មណ៍នោះគឺសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ៤៤រូបគាំទ្រ​។ ក្រោយការអនុម័ត​​ពីរដ្ឋសភា សំណើបន្តបញ្ជូនទៅកាន់ព្រឹទ្ធសភា​ដើម្បីអនុម័តបន្តទៀត។ ប្រសិនបើព្រឹទ្ធសភាអនុម័តនោះ គឺជាជោគជ័យ ដោយរង់ចាំតែប្រធានាធិបតីចុះហត្ថលេខា និឹងក្លាយជាច្បាប់ចំណាយមូលនិធិកូវីដ​-១៩ ... Read More »

ហុងគ្រីទទួលបានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ចំនួន៦ពាន់ដូសពីរុស្ស៊ី

នៅថ្ងៃទី​២៨ខែធ្នូ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានឲ្យដឹងថា ប្រទេសរបស់លោកទទួលបានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ផលិតដោយប្រទេសរុស្ស៊ីគឺវ៉ាក់សាំង​ Sputnik V ចំនួន​៦ពាន់ដូស។ ប៉ុន្តែមកទល់ពេលនេះ ប្រទេសហុងគ្រីមិនដឹងថានឹងប្រើប្រាស់វ៉ាក់សាំងបែបណានោះឡើយ តាមច្បាប់របស់អឺរ៉ុប​។ តាមច្បាប់ ... Read More »

លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានចូលរួមស្តាប់ និងដោះស្រាយពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានចូលរួមស្តាប់ និងដោះស្រាយពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីនៅក្នុងស្រុកបន្ទាយស្រី។ សល់តែប៉ុន្មានថ្ងៃទៀត ឆ្នាំ២០២០នឹងកន្លងផុតហើយ ប៉ុន្តែបញ្ហាវិវាទដីធ្លីនៅតែជាបញ្ហាប្រឈមធំជាងគេមួយ ដែលបង្កផលវិបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃ ... Read More »

Cristiano Ronaldo ក្លាយជាកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១ក្នុងកម្មវិធីពានរង្វាន់បាល់ទាត់ពិភពលោក (Globe Soccer Awards) ខណៈគ្រូបង្វឹកឆ្នើមបានទៅលើលោក Pep Guardiola

កីឡាករ Cristiano Ronaldo ត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១ បន្ទាប់ពីឈ្នះគូប្រជែងពានរង្វាន់នេះលើកីឡាករ Lionel Messi, Ronaldinho និង Mohamed Salah ។ ចំណែកគ្រូបង្វឹកឆ្នើមប្រចាំសតវត្សរ៍ទី២១ដែរបានទៅលើលោក Pep Guardiola ... Read More »

Schalke តែងតាំងលោក Christian Gross ជាគ្រូបង្វឹកថ្មី

អតីតគ្រូបង្វឹកក្លិប Tottenham លោក Christian Gross ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុម Schalke សម្រាប់រដូវកាលនេះ ក្រោយពីក្លិបបញ្ចប់កិច្ចសន្យាគូ្របង្វឹកចាស់ ហើយលោកគឺជាគ្រូបង្វឹកទី៤របស់ក្លិបSchalke សម្រាប់រដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៨ ធ្នូ ... Read More »

ឌុច លីដា បង្ហាញមុខប្តីដែលមិនទាន់រៀបការដើម្បីជម្រះមន្ទិល

ភ្នំពេញ៖ ក្រោយពីរងការរិះគន់ពីសំណាក់ទស្សនិកជន រឿងមានកូនទាំងមិនទាន់រៀបការក្តី ក៏តារាសម្តែង ឌុច លីដា នៅតែបង្ហាញអារម្មណ៍ធម្មតាដដែលខណៈដែលខ្លួនបានជ្រើសរើសផ្លូវដើរមួយដែលគិតថានាងមានក្តីសុខគ្រប់គ្រាន់។ ទោះជាយ៉ាងណាស្របពេលដែលកូនមានវ័យជិត១ខួបទើបតារាស្រីរូបនេះបានបណ្តើរស្វាមីជាសាធារណៈ រួមទាំងលេចដំណឹងថាពួកគេបានរៀបការដោយស្ងប់ស្ងាត់ថែមទៀតផងកាលពីអំឡុងខែវិឆ្ឆិកាកន្លងទៅ។ ឌុច លីដា​បានចាប់ផ្តើមបញ្ចេញមុខស្វាមី ដោយការបណ្តើរគ្នាចូលរួមកម្មវិធីនិងបានណែនាំដល់មិត្តសិល្បៈរបស់នាងឲ្យបានស្គាល់ផងដែរ។ ទោះជាយ៉ាងណានាងនៅមិនទាន់លាតត្រដាងពីអត្តសញ្ញាណស្វាមីនាងឲ្យមហាជនបានដឹងនៅឡើយ ប៉ុន្តែត្បិតមានវ័យច្រើនជាងនាងបន្តិចក្តីក៏បុរសនោះមានសាច់ឈាមស្រស់ថ្លានិងត្រូវបានគេលើកឡើងថាជាបុរសទ្រព្យស្តុក។ ប្រភពពីអ្នកសិល្បៈលើកឡើងថា ជាបុរសពោះម៉ាយមិនជាប់ពាក់ព័ន្ធនឹងនារីណាឡើយ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញប្រារព្ធពិធីសំណេះសំណាល និងជូនពរ អតីតនាយទាហានជាន់ខ្ពស់របស់អគ្គបញ្ជាការដ្ឋាន

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញប្រារព្ធពិធីសំណេះសំណាល និងជូនពរ អតីតនាយទាហានជាន់ខ្ពស់របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានដំឡើងតួនាទីជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន៕ ... Read More »

កញ្ញា​ពេជ្រ ចរណៃ តារា​ក្បាច់​គុន ក្រោយ​បើក​ដំណើរការ​ក្លិប​បង្ហាត់​គុន​ល្បុក្កតោ នាងកំពុង​ជោគជ័យ​ក្នុង​វិស័យ​សម្ដែង​

ភ្នំពេញ៖ កញ្ញា​ពេជ្រ ចរណៃ ដែលជាតារា​ក្បាច់​គុនល្បុក្កតោ បន្ទាប់​ពី​បណ្ឌិតសភា​គុន​ល្បុក្កតោ​កម្ពុជា បានផ្ដល់​ជូន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការ​ទទួលស្គាល់​សាលា​គុន​ល្បុក្កតោ​របស់​នាង ដែល​មានឈ្មោះ​ថា «​ជ័យ​តេជៈ​»​។ ស្រាប់តែនាពេលថ្មីៗនេះ នាង​កំពុង​ជោគជ័យ​ក្នុង​វិស័យ​សម្ដែង​ផង និងបាន​បង្ហាញ​ពី​ការ​ពុះពារ​យ៉ាង​ខ្លាំង​ក្នុង​ការ​​ប្រឹង​ប្រែង​​លើក​ស្ទួយ​វិស័យ​មួយ​នេះបើ​ទោះជា​នាង​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ការបង្វឹក​ជា​ប្រចាំ​ថ្ងៃ​ក្ដី។ ជាក់ស្តែងកញ្ញា ពេជ្រ ចរណៃ មានទីតាំង​ក្លិប​របស់​នាង​មានឈ្មោះ​ថា ... Read More »

អ្នកប្រើប្រាស់កម្មវិធី Chrome អាចធ្វើឱ្យកុំព្យូទ័រដើរយឺតព្រោះតែបញ្ហានេះ

ភ្នំពេញ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីកម្ចាត់មេរោគ បានធ្វើការផ្សព្វផ្សាយជាថ្មីពីភាពគ្រោះថ្នាក់ក្នុងការប្រើប្រាស់កម្មវិធីបន្ថែមមុខងារ Chrome Extensions ដែលពេលនេះកម្មវិធីទាំងនោះគឺសម្រាប់តែលួចចាក់វីដេអូដើម្បីបង្កើនចំនួននៃការចូលមើលតែប៉ុណ្ណោះ។ ពួកគេក៏បានបញ្ជាក់ផងដែរថា វីដេអូទាំងនោះត្រូវបានលួចចាក់រាល់ពេលដែលអ្នកប្រើប្រាស់បើកកម្មវិធី Chrome ដូច្នេះនៅពេលដែលកុំព្យូទ័ររបស់អ្នកប្រើប្រាស់មានដំណើរការយឺតនោះ ... Read More »