ខេត្តកំពត៖ មានករណីជម្លោះដីធ្លីមួយបានកើតឡើងរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឧកញ៉ា សូ ងួន រហូតឈានដល់ការប៉ះទង្កិចគ្នា បណ្ដាលឱ្យសន្ដិសុខម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយពលរដ្ឋប្រើប្រាស់កាំភ្លើងស្នប់កែច្នៃបាញ់។ ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅឃុំត្រពាំងផ្លាំង ស្រុកឈូក ... Read More »
សាលារៀននឹងបើកដំណើរការធម្មតាវិញ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាទទួលបានលទ្ធផលអវិជ្ជមានកូវីដ-១៩
ភ្នំពេញ៖ សូមបញ្ជាក់ថា នៅអំឡុងរង់ចាំលទ្ធផលតេស្តលើកទី៤ នៃក្រុមចត្តាឡីស័កផ្សេងទៀត នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣ វិច្ឆិកា តាមកាលកំណត់ ហើយក៏តម្រូវឱ្យក្រសួងអប់រំ យុវជននិងកីឡា ... Read More »
រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧
ភ្នំពេញ ៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុម័តកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧ ដែលទាក់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជួនតាមផ្លូវអាកាស។ ... Read More »
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យនាយការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យ វរសេនីយ៍ឯក ភិស្នុ សារ៉ាត់ធី នាយការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងបង្ហាញខ្លួនលោក ... Read More »
បុរសម្នាក់ចូលមកម៉ាស្សាសម្រួលសរសៃដែលចុករោយស្រាប់តែសន្លប់ស្តូកស្តឹង
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចូលមកម៉ាស្សាសម្រួលសរសៃនៅហាងម៉ាស្សាមួយកន្លែង ខណៈដែលកំពុងឱ្យនារីបម្រើការធ្វើម៉ាស្សានិងសម្រួលសរសៃស្រាប់តែបរសរូបនេះសន្លប់ស្តូកស្តឹងដោយមិនដឹងពីមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចហាងម៉ាស្សាមួយកន្លែង(យីហោ98) តាមបណ្ដោយផ្លូវលេខ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីនារីបម្រើការនៅក្នុងហាងម៉ាស្សាបានប្រាប់ថា មុនកើតហេតុមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកYAMAHA FZ ... Read More »
គ្រោះអគ្គិភ័យកេីតឡេីងទាំងព្រឹកព្រលឹមនៅក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៧និង០០នាទី មានគ្រោះអគ្គិភ័យមួយបានកេីតឡេីងនៅក្នុងលំនៅឋានប្រជាពលរដ្ឋស្ថិតក្នុងក្រុមទី១ ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបងដែលមានម្ចាស់លំនៅឋានឈ្មោះ ពិន សម្បត្តិ ភេទស្រី អាយុ៦៧ឆ្នាំ ។ ... Read More »
រថយន្តដឹកកម្មករបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយគេចពីម៉ូតូបើកបញ្ច្រាសគ្នាជ្រុលធ្លាក់ក្នុងស្រែតែសំណាងដែរកម្មករ៤២នាក់មិនរងគ្រោះថ្នាក់
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ណាស់មានកម្មករកម្មការិនី៤២នាក់ភ័យស្ទើរលស់ព្រលឹងខណៈដែលអ្នកបើករថយន្ដបើកជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ ហើយគេចពីម៉ូតូដែលបើកបញ្ច្រាសគ្នាជ្រុលទៅធ្លាក់ក្នុងស្រែទែសំណាងដែរដែលមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៦និង១២៧ ... Read More »
ប្រធានាធិបតីអាមេរិកលោក ត្រាំ បញ្ជាឲ្យកាត់បន្ថយកងទ័ពបន្ថែមទៀតពីអុីរ៉ាក់ និងអាហ្វហ្គានីស្ថាន
អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិស្តីទីអាមេរិក កាលពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ បានប្រកាសកាត់បន្ថយកងទ័ពបន្ថែមទៀតពីអុីរ៉ាក់ និងអាហ្វហ្គានីស្ថាន ក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចេញបញ្ជាឲ្យកាត់បន្ថយកងទ័ព។ព្រោះដំបូងឡើយ លោក ត្រាំ ចង់ដកទ័ពទាំងអស់ពីប្រទេសទាំងពីរនេះ ... Read More »
ដើម្បីបញ្ចៀសគ្រោះអត់ឃ្លាននៅបណ្ដាប្រទេសចំនួន អង្គការសហប្រជាជាតិ(UN) បញ្ចេញលុយ១០០លានដុល្លារ
អន្តរជាតិ៖ ដើម្បីបញ្ចៀសគ្រោះអត់ឃ្លានក្នុងប្រទេសចំនួន៧ ដែលកំពុងញាំញីដោយសង្គ្រាម វិបត្តិសេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ និងជំងឺឆ្លងCOVID-19 ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌(OCHA) របស់អង្គការសហប្រជាជាតិ(UN) បានបញ្ចេញទឹកប្រាក់ចំនួន១០០លានដុល្លារ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់OCHA បានបញ្ជាក់ថា ការបញ្ចេញប្រាក់ពីមូលនិធិអាសន្នរបស់អង្គការសហប្រជាជាតិ(CERF) ជាវិធីដ៏រហ័ស និងមានប្រសិទ្ធភាពក្នុងការបង្ការគ្រោះអត់ឃា្លននៅប្រទេសទាំង៧ខាងលើ។CERF ជាមូលនិធិរបស់ ... Read More »
ឃាត់ខ្លួនបុរសស្រវឹងស្រាវាយម្ដាយក្មេកច្របាច់ក និងដៀលប្រពន្ធថា ពូជផិតប្តី
ខេត្តប៉ៃលិន៖ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅកាលពីនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលពាក្យបណ្ដឹងអំពីករណីហិង្សាដោយចេតនាមួយករណីដែលប្រព្រឹត្តកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃខាងលើនៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងត្រង់បានឲ្យដឹងថាជនសង្ស័យឈ្មោះ ខន គឿន ភេទប្រុស ... Read More »
រថយន្តដឹកដែកអេតចាយបើកចុះចំណោតមិនប្រយ័ត្នបណ្តាលឲ្យក្រឡាប់ឆេះនៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ៖ រថយន្តដឹកដែកអេតចាយកបើកចុះចំណោតមិនប្រយ័ត្នបណ្តាលឲ្យក្រឡាប់បង្កជាអគ្គិភ័យឆាបឆេះរថយន្ត។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯងគឺរថយន្តម៉ាក់ ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ ... Read More »
សម្តេចតេជោ«លាហើយព្រឹត្តិការណ៍៣វិច្ឆិកា»
ភ្នំពេញ៖ ការសរសេរលេីកឡេីងបែបនេះ ត្រូវសម្តេចតេជោបញ្ជាក់ថា ដោយសារជាប់រវល់ពិសេសការដោះស្រាយជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់បូកបន្ថែមដោយការធ្វើចត្តាឡីស័ក១៤ថ្ងៃ ខ្ញុំមិនបានវាយកូនគោលឬហាត់ប្រាណជាងមួយខែហើយ។ ថ្ងៃនេះចេញវាយកូនគោលលើកដំបូងជាមួយសម្ភារថ្មីពិនិត្យឃើញថាកម្លាំងវាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាក ក្នុងបន្ទប់១៤ថ្ងៃ។អ្វីដែលប្លែកគឺក្បាលពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរឱ្យបានពី៨ទៅ១០គីឡូម៉ែត្រនាថ្ងៃនេះ។ សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការមកវាយកូនគោលតែខ្ញុំបានពិនិត្យសម្រេចនិងចុះហត្តលេខាលើឯកសារនាៗរួចហើយនិងពេលល្ងាចខ្ញុំបន្តការងារដដែល។ មូលហេតុដែលខ្ញុំធ្វើដូចនេះក៏ព្រោះតែចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃតើមានការប្រែប្រួលយ៉ាងណា? ។ ម្យ៉ាងទៀតទីលានវាយកូនគោលនៅជាប់នឹងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។ លាហើយព្រឹត្តិការណ៍៣វិច្ឆិកា៕ ដោយ៖ ... Read More »
ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាគប់នឹងវត្ថុរឹងបណ្ដាលឲ្យស្លាប់បន្ទាប់ពីលួចចេកគេបាន២ស្ទង
ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចម្នាក់ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាដេញគប់នឹងវត្ថុរឹងបណ្ដាលឲ្យត្រូវក្បាលស្លាប់ភ្លាមៗ ព្រោះតែជនសង្ស័យរូបនេះបានលួចចេកពងមាន់របស់គេចំនួន២ស្ទង។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤និង៤០នាទីនៅចំណុចមាត់ស្រះក្នុងភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យដែលប្រជាពលរដ្ឋគប់ស្លាប់នោះមានឈ្មោះ យ៉េប សុខក្រី ភេទប្រុស ... Read More »
លោកត្រាំចំណាយប្រាក់៣លានដុល្លារសម្រាប់រាប់សន្លឹកឆ្នោតឡើងវិញនៅWisconsin
ក្រុមការងាររៀបចំការបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានដាក់លិខិតស្នើទៅរដ្ឋ Wisconsin សុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញ។ ក្រុមអ្នកជំនាញបានលើកឡើងថា បើទោះបីមានការរាប់សន្លឹកឆ្នោតក៏ពិបាកក្នុងការផ្លាស់ប្តូរលទ្ធផលនោះដែរ ។ គណៈកម្មការរៀបចំការបោះឆ្នោត រដ្ឋ Wisconsinបានបញ្ជាក់ថាទទួលបានប្រាក់៣លានដុល្លារ សម្រាប់ការចំណាយរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋនេះ។ លោកត្រាំ ចាញ់លោកបៃឌិនតែ ២០.៦០០សន្លឹកប៉ុណ្ណោះ ... Read More »
រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូលបើកបុកពីក្រោយរថយន្តស្ទូចបណ្តាលឲ្យមនុស្ស៤នាក់គាបជាប់ក្នុងរថយន្តរងរបួសធ្ងន់និងស្រាល
ភ្នំពេញ៖ រថយន្តវីអាយភីដឹកអ្នកដំណើរបើកលឿនមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តស្ទូចពេញទំហឹងបណ្ដាលឲ្យគាបជាប់មនុស្ស៤នាក់រងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តដឹកអ្នកដំណើរវីអាយភីរបស់ក្រុមហ៊ុនកាពីតូលមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AC-0590 ... Read More »
នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបានករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាមនៅខេត្តកណ្តាល
ខេត្តកណ្តាល ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៧:៣០នាទី កម្លាំងជំនាញ(ក៤)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយនាយករង ឃឹង សារ៉ាត់ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ព្រមទាំងមានការសម្របសម្រួលពីលោកលា ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានបើកការស៊ើបអង្កេត ... Read More »
បើករថយន្តមិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតខ្ទាតទៅប៉ះម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួស
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតធ្វើឱ្យខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមនៅបណ្ដោយផ្លូវលេខ៥១ កែងនិឹងផ្លូវលេខ១៨៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាករ៉េង រ៉ូវើរ ពណ៌ស ពាក់ស្លាកលេខ ... Read More »
ជនសង្ស័យ៩នាក់និងគ្រឿងញៀនជាច្រើនកញ្ចប់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួននិងរឹបអូសយក
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ សហការជាមួយនឹងកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៩នាក់រួមទាំងគ្រឿងញៀនចំនួន១៦កញ្ចប់តូច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវអត់លេខ ម្តុំផ្សាររន្ទះបាញ់ ភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនសង្ស័យប្រុសស្រីចំនួន៩នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះនៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ... Read More »
អេស្ប៉ាញ, បារាំង, អុីតាលី និងបែលហ្ស៊ិកឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ National League
ការប្រកួតពានរង្វាន់ National League កាលពីរាត្រីថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ វិច្ឆិកានេះបានបញ្ចប់ហើយដោយរកឃើញ២ក្រុមទៀតឡើងវគ្គផ្តាច់ព្រ័ត្រគឺក្រុមជម្រើសជាតិអុីតាលី និងក្រុមជម្រើសជាតិបែលហ្ស៊ិក ខណៈដែលអេស្ប៉ាញ និងបារាំងប្រកួតរួចហើយកាលពីម្សិលមិញ ។ ក្រុមជម្រើសជាតិអុីតាលីបានយកឈ្នះក្រុមជម្រើសជាតិម្ចាស់ផ្ទះប៊ូស្នៀដោយលទ្ធផល២ទល់០ ដោយ១គ្រាប់រកបាននៅតង់ទី១ និង១គ្រាប់ទៀតរកបាននៅតង់ទី២។ គ្រាប់ទី១រកបានដោយកីឡាករ Belotti ... Read More »
ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់កីឡាប្រឆាំងគ្រឿងញៀន
ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ទី១៦ វិច្ឆិកាបានអនុម័តសេចក្តីព្រាងច្បាប់មួយដែលនឹងអនុញ្ញាតឱ្យមន្រ្តីយុត្តិធម៌អាមេរិកបន្តការដាក់ទណ្ឌកម្មព្រហ្មទណ្ឌប្រឆាំងនឹងជនណាដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិរបស់អត្តពលិកអាមេរិក។ ច្បាប់ប្រឆាំងគ្រឿងញៀនសម្រាប់វិស័យកីឡាដែលពីមុនបានអនុម័តដោយសភាជាឯកច្ឆន្ទបាន ហើយ ព្រឹទ្ធសភាកំពុងអនុម័តនោះ នឹងត្រូវការតែហត្ថលេខារបស់ប្រធានាធិបតីមួយទៀតដើម្បីក្លាយជាច្បាប់ចូលជាធរមាន។ ប្រធានទីភ្នាក់ងារប្រឆាំងគ្រឿងញៀនអាមេរិក (USADA) លោក Travis Tygart មានប្រសាសន៍ថា “ច្បាប់នេះនឹងផ្តល់វិធានការការពារដែលត្រូវការដើម្បីការពារអត្តពលិកស្អាតស្អំ និងដាក់ទណ្ឌកម្មអត្តពលិកណាដែលប្រើគ្រឿងញៀនសម្រាប់ការប្រកួតអន្តរជាតិក្នុងវិស័យកីឡា ... Read More »
ការរៀបចំប្រកួតកីឡាវាយតឺន្នីស Australian Open អាចពន្យារពេលដោយសារកូវីដ-១៩
មានការសង្ស័យជាច្រើនអំពីថា ព្រឹត្តិការណ៍ Australian Open នៅខែមករាត្រូវបានរៀបចំឡើងនៅទីក្រុងមែលប៊នដូចដែលបានគ្រោងទុកអាចត្រូវបានពន្យារពេលមួយរយៈដោយសារតែវិបត្តិកូវីដ-១៩នៅក្នុងប្រទេសអូស្ត្រាលីមិនទាន់ធូរស្បើយនៅឡើយ។ សហព័ន្ធវាយតឺន្នីសអូស្ត្រាលីបានរាយការណ៍ថា រដ្ឋាភិបាលក្រុង Victoria នឹងមិនអនុញ្ញាតឱ្យកីឡាករចូលមកដល់ពាក់កណ្តាលខែធ្នូឡើយ។ កីឡាវាយតឺន្នីសអូស្រ្តាលីមួយចំនួនសង្ឃឹមថាពួកគេនឹងអាចហាត់បានក្នុងអំឡុងពេលនៃការប្រកួតរយៈពេល១៤ថ្ងៃមុនពេលកម្មវិធីប្រកួត២សប្តាហ៍ឈានចូលដល់ព្រឹត្តិការណ៍ Australian Open ។ ប៉ុន្តែប្រភពបានប្រាប់ BBC Sport ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលគឺមិនមានការផ្លាស់ប្ដូរទេដែល ... Read More »
Dominic Thiem ផ្តួលជើងខ្លាំង Rafael Nadal ឡើងវគ្គ៤ក្រុមកម្មវិធីATP Finals 2020
កីឡាករវាយតឺន្នីសជើងខ្លាំង Dominic Thiem បានក្លាយជាបុរសដំបូងគេដែលបានឈានចូលវគ្គ៤ ចុងក្រោយនៃព្រឹត្តិការណ៍វាយតឺន្នីស ATP Finals នៅទីក្រុងឡុង។ កីឡាករអូទ្រីសបានផ្តួលកីឡាករជើងខ្លាំង Rafael Nadal ក្នុងលទ្ធផល៧-៦ (៩-៧) ៧-៦ (៧-៤) ... Read More »
ញៀនថ្នាំផងខឹងបងថ្លៃស្តីបន្ទោសឲ្យ ចាប់អារ.កក្មួយចញ្ចឹមអាយុ១១ខែដែលមិនដឹងអីស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកំពង់ចាម៖ អំពេីឃាតកម្មដ៏សាហាវនិងរន្ធត់មួយបានកើតឡើងនៅក្នុងឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយជនល្មេីសបានយកកំបិតខ្វែវទៅអារ.កសម្លាប់ក្មេងយ៉ាងសាហាវព្រៃផ្សៃបំផុត ។ ប៉ុន្តែក្រោយកើតហេតុជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក ... Read More »
បង្ក្រាបលូស្បៃមុងដែលជាឧបករណ៍ល្មេីសនេសាទនៅស្រុកព្រៃឈរ
ខេត្តកំពង់ចាម ៖ សមត្ថកិច្ចចម្រុះខេត្ត កំពង់ចាមសហការគ្នាចុះបង្ក្រាបបទល្មេីស នេសាទ នៅចំណុចអាងទឹកអណ្ដូងអាង ស្ថិតនៅភូមិគោកស្រឡៅ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ កម្លាំងចម្រុះដែលចុះបង្ក្រាបរួមមានកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច ... Read More »
ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ទាំងពីរនាក់ប្តី ប្រពន្ធពេលកំពុងលាងលៀស
ខេត្តត្បូងឃ្មុំ ៖ ប្តីប្រពន្ធមួយគូត្រូវស្លាប់ ក្នុងមួយប៉ព្រិចភ្នែកដោយសារធ្វេសប្រហែសយកដៃសេីមទៅដោតព្រីភ្លេីង ធ្វើឲ្យឆ្លងចរន្តអគ្គិសនី ខណៈអ្នកទាំងពីរនាក់ កំពុងលាងលៀសនៅក្បែរគ្នា ។ ហេតុការណ៍នេះកេីតឡេីងនៅវេលា ម៉ោង៧ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិមេមត់កណ្តាល ឃុំមេមត់ ... Read More »
នាយករដ្ឋមន្ត្រីឥណ្ឌាជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកបៃឌិន ស្តីពីទំនាក់ទំនងអាមេរិក-ឥណ្ឌា
សារព័ត៌មាន AP បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសឥណ្ឌា នៅថ្ងៃទី១៨ ខែវិច្ឆិកា ដែលបានផ្សាយថា នាយករដ្ឋមន្ត្រី ឥណ្ឌាលោកNarendra Modi បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី លោក ចូបៃឌិន។ តាមការប្រកាសរបស់ក្រសួងការបរទេសឥណ្ឌា នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរវាងលោក ម៉ូឌី ... Read More »
លោកត្រាំបន្តប្តឹងរដ្ឋ Nevada មិនឲ្យទទួលស្គាល់លទ្ធផលបោះឆ្នោត
នៅថ្ងៃទី១៧ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសថា នឹងបន្តប្តឹងរារាំងរដ្ឋ Nevada ទទួលស្គាល់លទ្ធផលបោះឆ្នោតដែលលោកបៃឌិនជាអ្នកឈ្នះ។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ក្នុងពាក្យបណ្តឹងរបស់លោកត្រាំ បានស្នើដល់រដ្ឋ Nevada ប្រកាស ថាលោកត្រាំទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ឬលុបចោលលទ្ធផលបោះឆ្នោតក្នុងរដ្ឋនេះដោយមិនប្រកាសថា ... Read More »
តម្លៃវ៉ាក់សាំងប្រឆាំងកូវីដ-១៩ថ្មីរបស់ក្រុមហ៊ុន Moderna មានតម្លៃប៉ុន្មាន?
គណៈកម្មការអឺរ៉ុបបានព្រមព្រៀងជាមួយក្រុមហ៊ុន Moderna ដើម្បីទទួលបានការផ្គត់ផ្គង់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ក្នុងតម្លៃ២៥ដុល្លារអាមេរិកក្នុងមួយដូស។ ជាក់ស្តែង កាលពីថ្ងៃទី១៦ខែវិច្ឆិកាមន្ត្រីសហគមន៍អឺរ៉ុបបានពិភាក្សាព្រមព្រៀងជាមួយក្រុមហ៊ុន Moderna ទៅលើតម្លៃវ៉ាក់សាំង ដែលត្រូវផ្តល់ជូនអឺរ៉ុប។ បច្ចុប្បន្នក្រុមហ៊ុនផលិតវ៉ាក់សាំងModernaបានធ្វើតេស្តដំណាក់កាលចុងក្រោយដោយមាន លទ្ធផលដល់ទៅ៩៤,៥ភាគរយ។ តាមឯកសារផ្ទៃក្នុងរបស់អឺរ៉ុប និងក្រុមហ៊ុនModernaស្តីពីវ៉ាក់សាំង កូវីដ-១៩ បានពិភាក្សាគ្នាតាំងពីខែកក្កដាមកម៉្លេះក្នុងពេលដែលក្រុមហ៊ុនចាប់ផ្តើមធ្វើតេស្តដំណាក់កាលចុងក្រោយ ... Read More »
រុស្ស៊ីបង្កើតទីតាំងទាហានជើងទឹកជាលើកដំបូងនៅមហាសមុទ្រឥណ្ឌា
រដ្ឋាភិបាលរុស្ស៊ីបានប្រកាសថា ទីតាំងទាហានជើងទឹករបស់ខ្លួនបានបង្កើតឡើងក្នុងគោលដៅការពារជាតិ រក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ទប់ស្កាត់រាល់ការគំរាមកំហែងពីខាងក្រៅ។ ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅថ្ងៃទី ១៧ ខែវិច្ឆិកា បានអនុម័តឲ្យបង្កើតទីតាំងទាហានជើងទឹកដំបូងបំផុតរបស់រុស្ស៊ីនៅមហាសមុទ្រឥណ្ឌា ដើម្បីពង្រីកឥទ្ធិពលយោធា នៅក្រៅប្រទេស។ ចំណែកទីតាំងនៅក្នុងប្រទេសស៊ូដង់គឺជាទីតាំងទីពីររបស់រុស្ស៊ីនៅក្រៅប្រទេសបន្ទាប់ពីទីតាំងនៅកំពង់ផែTartus ប្រទេសស៊ីរី។ ... Read More »
ប្រទះឃើញបំណែកសាកសពនៅក្នុងព្រៃឬស្សី កណ្តាលវាលស្រែក្បែរមាត់បឹងតាម៉ោក
ភ្នំពេញ៖ បំណែកសាកសពមនុស្សម្នាក់ ត្រូវបានប្រជាពលរដ្ឋដើរបាញ់សត្វប្រទះឃើញនៅក្នុងព្រៃឬស្សីកណ្តាលវាស់ស្រែហើយរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅត្រួតពិនិត្យជាក់ស្តែង។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០ នៅក្នុងព្រៃឬស្សីចំណុចទួលអ្នកតា៤មុខ ក្នុងភូមិកោះរងៀងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សាកសពរូបនោះ គេពុំដឹងថា ប្រុសឬស្រីនោះឡើយដែលមានសភាពស្អុយរលួយ សល់តែលលាក្បាល និងដៃ ... Read More »