ព័ត៌មានទាន់ហេតុការណ៍៖
'

វៀតណាមមនុស្សស្លាប់កើនដល់ ៧០នាក់នៅក្នុងគ្រោះទឹកជំនន់ខណៈទាហាន ១១នាក់ទៀតបន្តបាត់ខ្លួន

អន្តរជាតិ៖ បើតាមសារព័ត៌មាន BBC បានចុះផ្សាយនៅព្រឹកថ្ងៃចន្ទទី១៩ខែតុលា ឆ្នាំ២០២០នេះថា ក្រុមអ្នកជួយសង្រ្គោះរបស់អាជ្ញាធរវៀតណាមនៅតែបន្តប្រតិបត្តិការស្វែងរកទាហាន ១១នាក់ដែលកំពុងជាប់នៅក្រោមគំនរបាក់បែក នៃអាគារស្នាក់នៅរបស់ពួកគេ ត្រូវបានកប់ដោយគ្រោះរអិលដីកាលពីថ្ងៃអាទិត្យម្សិលមិញ។ ជាក់ស្តែងកាលពីថ្ងៃអាទិត្យទី១៨ ខែតុលា រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ថា ទាហានយ៉ាងហោច ២២នាក់បានបាត់ខ្លួន ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តពាយ័ព្យ ដែលតំបន់ទំនាបខ្លះបានលិចលង់ និងតំបន់ខ្លះកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ៣កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ នេះ លោក ... Read More »

សិល្បករជាច្រើនរួមគ្នាផ្តល់ជំនួយជួយជនរងគ្រោះដោយទឹកជំនន់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ សិល្បករប្រុសស្រីល្បីឈ្មោះ រួមទាំងសប្បុរសជនជាច្រើនបានរួមគ្នាក្នុងការផ្តល់ជាថវិកា និងអំណោយជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នាស្រុកគងពិសីខេត្តកំពង់ស្ពឺ។ ការរួមគ្នាពីសិល្បករនេះធ្វើឡើងក្រោយពីការបង្ហាញពីគំរូនៃវីរភាពរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលការជួយនេះដែរក៏ត្រូវបានធ្វើឡើងតាមរយៈតារាចម្រៀងលោក ករុណាពេជ្រ ក្រោមយុទ្ធនាការរួមគ្នាដើម្បីខេត្តកំពង់ស្ពឺ។ ​ការចុះចែកអំណោយដោយផ្ទាល់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែតុលា នេះដោយមានការចូលរួមផងដែរ ពីសំណាក់លោក សំ  រិទ្ធី  តំណាងរាស្រ្តខេត្តកំពង់ស្ពឺ ... Read More »

រដ្ឋសភាកម្ពុជា-កូរ៉េ បានពង្រឹងពង្រីកខណៈវិស័យពាណិជ្ជកម្ម ការផ្លាស់ប្តូរប្រជាជន​ប្រទេសទំាងពីររីកចម្រើនជាលំដាប់

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានទទួលជួប លោក ប៉ាក់ ហឿងឃ្យុង (H.E. Mr. Park ... Read More »

តំបន់អឺរ៉ុប​មានករណីស្លាប់ដោយកូវីដ​-១៩ កើនឡើងជាង​ ២៥០.០០០នាក់​

គិតដល់ល្ងាចថ្ងៃទី​១៨ខែតុលាឆ្នាំ២០២០ តំបន់អឺរ៉ុបមានករណីស្លាប់ ដោយកូវីដ​-១៩​កើនឡើងដល់ទៅជាង​២៥០.០០០នាក់ ​ក្លាយជាតំបន់​ដែលរងគ្រោះធ្ងន់លំដាប់ទីពីរលើពិភពលោក​។ តាមសារព័ត៌មាន​ AFP បានផ្សាយថា ចំនួនអ្នកឆ្លងនៅក្នុងតំបន់អឺរ៉ុប កើនឡើងខ្ពស់ គួរឲ្យបារម្ភ​។ អឺរ៉ុបមានករណីស្លាប់ច្រើនជាងគេបន្ទាប់ពីអាមេរិកឡាទីន និង​Caribbean ជាតំបន់ដែលមានអ្នកស្លាប់ដោយកូវីដ-​១៩ ជាង​ ៣៥០.០០០ ... Read More »

ជិះម៉ូតូជែងរថយន្តកាមរីប៉ះដួលខ្ទាតចូលក្រោមរថយន្តដឹកកម្មករបើកបញ្ច្រាសគ្នាកិនស្លាប់ម្នាក់របួសប្រុសស្រី៦នាក់

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយបានកើតឡើងដោយសារតែម៉ូតូមួយគ្រឿងបើកវ៉ាជែងទៅប៉ះរថយន្តកាមរីបាឡែនរួចខ្ទាតចូលក្រោមរថយន្តដឹកកម្មករមួយគ្រឿងផ្សេងទៀតម៉ាកហ៊ីយ៉ាន់ដាយចំណុះ២តោនកន្លះបណ្ដាលឱ្យកិនស្លាប់ម្នាក់និង រងរបួស៦នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៤៤-១៤៥ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ... Read More »

ក្រុម AC Milan និង Aston Villa មានកំណត់ត្រាល្អឥតខ្ចោះក្នុងចំណោមលីគកំពូលទាំង៥របស់អឺរ៉ុប

ក្រុម AC Milan និងក្រុម Aston Villa គឺជាក្រុមតែមួយគត់ដែលមានកំណត់ត្រា ១០០ ភាគរយនៅ ក្នុងលីគកំពូលអឺរ៉ុបទាំង៥។ បើគិតពីក្រុមល្បីគឺមានក្រុម Juventus និងក្រុម Inter Milan ... Read More »

នាយករដ្ឋមន្ត្រីថ្មីជប៉ុន ជ្រើសរើស​វៀតណាម សម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងបំផុត

នាយករដ្ឋមន្ត្រីថ្មីជប៉ុនលោក Suga Yoshihide បានចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី​១៨ ខែតុលា ដល់ថ្ងៃទី ២០ ខែតុលាឆ្នាំ​២០២០ ដែលជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់លោកទៅក្រៅប្រទេសចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន។ អគ្គរដ្ឋទូតវៀតណាម បានលើកឡើងថា ការដែលនាយករដ្ឋមន្ត្រីថ្មីជប៉ុនជ្រើសរើសវៀតណាមសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ដោយសារតែជប៉ុន ចាត់ទុកវៀតណាម ... Read More »

Andy Murray ដកខ្លួនចេញពីព្រឹត្តិការណ៍ ATP នៅ Cologne ដោយសារមានបញ្ហាត្រគាក

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បានដកខ្លួនចេញពីព្រឹត្តិការណ៍ ATP នៅសប្តាហ៍នេះនៅទីក្រុង Cologne ដោយសារតែបញ្ហាត្រគាកដែលធ្វើឲ្យគាត់មិនបានឈរបានយូរពេលប្រកួត។ អតីតកីឡាករលំដាប់ទី១របស់អង់គ្លេសរូបនេះបានដឹងអំពីបញ្ហានេះនៅកម្មវិធីUS Open កាលពីខែមុន។ ការស្គេនមួយត្រូវបានធ្វើឡើងបន្ទាប់ពីការវិលត្រឡប់របស់គាត់ទៅចក្រភពអង់គ្លេសបានបង្ហាញពីជំងឺរលាកសាច់ដុំត្រគាកដែលភ្ជាប់ទៅនឹងខ្នង។ កីឡាករ Murray បាននិយាយនៅក្នុងការបង្ហោះលើហ្វេសប៊ុកថាគាត់បានសំរេចចិត្តដកខ្លួនចេញបន្ទាប់ពីមានការហ្វឹកហាត់កាលពីថ្ងៃអាទិត្យ ហើយគ្រូពេទ្យអះអាងថា ... Read More »

កីឡាករ៣នាក់របស់ក្រុម Barcelona បានបដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាកាត់ប្រាក់ឈ្នួល

យោងតាមរបាយការណ៍បានលើកឡើងថា កីឡាកររបស់ក្រុមBarcelona ចំនួន៣ នាក់មិនចង់ចុះហត្ថលេខាលើលិខិតពន្យារពេលប្រាក់ឈ្នួលថ្មីឡើយ។ ក្លិបកំពុងតែកាត់បន្ថយការចំណាយបន្ថែមទៀតនៅរដូវក្តៅខាងមុខនេះដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ-១៩ឆ្លងរាលដាលបន្តប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ក្លិប។ កាលពីប៉ុន្មានថ្ងៃមុនសារព័ត៌មាន RAC1 បានរាយការណ៍ថា សមាជិកក្រុមបាល់ទាត់ បាសេឡូណាដំបូងបានផ្ញើលិខិតបញ្ជាក់មួយទៅក្រុមប្រឹក្សាភិបាលរបស់ក្លិបដើម្បីបដិសេធការផ្តល់ជូនថ្មីនៃការកាត់ប្រាក់ឈ្នួលរបស់ពួកគេ។ ទោះយ៉ាងណាសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កីឡាករ៣ នាក់មិនយល់ស្របជាមួយមិត្តរួមក្រុមរបស់ពួកគេទេ ហើយបានសម្រេចចិត្តប្រឆាំងនឹងការចុះហត្ថលេខាលើឯកសារនេះ។ កីឡាករទាំង៣នាក់នោះគឺកីឡាករ Marc-Andre ... Read More »

ស្ត្រីជនជាតិចិនម្នាក់មិនដឹងមានវិបត្តិអ្វីទេ បានមកលោតទឹកសម្លាប់ខ្លួននៅមុខព្រះបរមរាជរាំង

ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ដែលសង្ស័យថាមានវិបត្តិផ្លូវចិត្តអ្វីមួយហើយបានជារត់មកលោតទឹកសម្លាប់ខ្លួននៅទឹកទន្លេមុខព្រះបរមរាជវាំងបណ្ដាលឲ្យស្លាប់ ហើយក្រោយមកត្រូវបានអ្នកនេសាទជនជាតិចាមរកឃើញ។  ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង ៣០នាទីព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២០ នៅមុខព្រះអង្គដងកើក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីបុរសម្នាក់រត់រុឺម៉កកង់បី បានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០ មានស្ត្រីជនជាតិចិនម្នាក់ដែលរត់មកបុកស្មារបស់គាត់ ហើយគាត់ក៏មិនចាប់អារម្មណ៍ដែរ គឺគាត់ក៏អង្គុយលេងបន្តទៀត តែងាកក្រោយមើលទៅឃើញជនជាតិចិនម្នាក់នោះឈរជក់បារីនៅមុខមាត់ទន្លេ។ក្រោយពីជក់បារីអស់ស្ត្រីជនជាតិចិននោះស្រាប់តែលោតទឹកសម្លាប់ខ្លួនតែម្ដង ... Read More »

Tottenham បានត្រឹមស្មើ West Ham ខណៈ Leicester City ចាញ់យ៉ាងអាម៉ាស់ក្នុងទឹកដី

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានត្រឹមស្មើជាមួយក្រុមភ្ញៀវ West Ham United ៣ទល់៣ កាលពីយប់មិញ ក្នុងការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សប្តាហ៍ទី៥ រដូវកាល២០២០-២០២១។ ក្រុមម្ចាស់ផ្ទះ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងពង្រឹងវិស័យកសិកម្ម- កសិឧស្សាហកម្មក្នុងពេលវិបត្តិកូវីដ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ប្រាប់ នៅថ្ងទី១៩ ខែតុលា ឆ្នាំ២០២០ថា៖ នៅក្នុងពេលដែលវិបត្តិ Covid-19 កំពុងឆ្លងរាតត្បាតពិភពលោក គឺបានធ្វើឲ្យប៉ះពាល់ដល់វិស័យមួយចំនួនរងផលប៉ះពាល់។ ក៏ប៉ុន្តែចំពោះវិស័យកសិកម្ម- ... Read More »

ឆក់បានសម្រេចតែរត់មិនរួចត្រូវម្ចាស់ដេញក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីនារីម្នាក់បានសម្រេចហេីយព្យាយាមរត់គេចខ្លួនតែរត់មិនរួចត្រូវនារីរងគ្រោះដេញឃាត់បានរួចប្រគល់ទៅឱ្យសមត្ថកិច្ចចាត់ការកាលពីវេលាម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី១-ឈ្មោះជួន សុខជាតិ ភេទប្រុស​ អាយុ១៤ឆ្នាំ មុខរបរសិស្ស ... Read More »

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បន្តដឹកនាំកម្លាំងអន្តរាគមន៍ ជួយប្រជាពលរដ្ឋរងគ្រោះ ជិតខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ម្សិលមុិញ លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំបញ្ជាផ្ទាល់កងកម្លាំងអន្តរាគមន៍ ចំនួន២១០នាក់ សហការជាមួយ បញ្ជាការដ្ឋានទ័ពពិសេស និងកងកម្លាំងគណៈបញ្ជាការឯកភាពស្រុក ... Read More »

សារអំពាវនាវរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេស

ភ្នំពេញ៖ ដោយសារក្តីបារម្ភ ពីបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេស អាចងាយរងគ្រោះដោយយថាហេតុ ពីអ្វីៗបន្ថែម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អនុវត្តនូវ ការការពារខ្លួន ចំនួន៥ចំណុច ដូចខាងក្រោម៖ ទី១. ... Read More »

ក្រុមហ៊ុន​ដេប៉ូ​ចែក​ចាយ​ឆ្នោតមហាសំណាង​ និង​ស្រាក្រហម​ផេនវ៉ាញ​ខេត្ត​កណ្តាលផ្តល់​អង្ករ​២​តោនដល់​ខេត្តកណ្តាលចូលរួម​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់

ខេត្តកណ្តាល៖  ស្របពេលដែល​ខេត្តកណ្តាលកំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ ហើយ​ក្នុងនោះ​មានផ្ទះ​សម្បែងបងប្អូន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួននៅ​ស្រុក​កណ្តាលស្ទឹង ស្រុកអង្គស្នួលនិង ក្រុងតាខ្មៅត្រូវបាន​លិចលង់ និង​ផ្លូ​វជាតិមួយចំនួនត្រូវបាន​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​សិននោះ អាជ្ញាធរ​ខេត្តកណ្តាល បាននិងកំពុង​រិះរក​គ្រប់​វិធានការ​ដើម្បី​រំដោះ​ការ​ជន់លិច ដោយសារ​ជំនន់​ទឹកភ្លៀង កុំ​ឲ្យ​អូសបន្លាយ​យូរនាំឱ្យប៉ះពាល់​ដល់​សុខភាពនិង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​ក៏​ឃើញ​មាន​ស្ថាប័ន​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​ដេប៉ូ​ខេត្តកណ្តាលផ្តល់ជំនួយ​អង្ករ២​តោនមកដល់​ខេត្ត​សម្រាប់​ជួយ​ជា​ជំនួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះ​ផងដែរ។ សកម្មភាព​នេះបាន​ឆ្លុះ​បង្ហាញឱ្យឃើញថា ខ្មែរ​គឺ​ចេះ​ជួយ​ខ្មែរ​គ្នាឯង​នៅពេល​ជួប​ទុក្ខលំបាក ហើយ​សង្ឃឹមថានឹង​មានបណ្តា​ក្រុមហ៊ុន​ឯកជន​ផ្សេងៗទៀតចូលរួម​ជាមួយ​រាជរដ្ឋាភិបាលក្នុងការ​រួមចំណែក​ជួយ​ដល់​សង្គម ។​ ... Read More »

ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,១០ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហោះលើផេកផ្លូវការថា៖ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖ – កម្ពស់ទឹកខាងមុខទ្វារ ... Read More »

លោក ហង់ជួន ណារ៉ុន ក្លាយជាប្រធាន ខេមរសហព័ន្ធ តេក្វាន់ដូ WT អាណត្តិទី៦ ខណៈលោកស្រី គឹម សេដ្ឋានី អនុប្រធាន

ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានក្លាយជា ប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ WT អាណត្តិទី៦ (២០២០-២០២៤) ខណៈលោកស្រី ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងសកម្មភាពបម្រើពលរដ្ឋរងគ្រោះដោយទឹកជំនន់គ្រប់រូបភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម ជាមួយនឹងយុវជនកាកបាទក្រហមនិងកម្លាំងបញ្ជាការដ្ឋានកងអង្គរក្ស ក្នុងការលើកដាក់លីសែងនិងរៀបចំ អំណោយ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

ថ្ងៃទី១៩ ខែតុលានេះ ជាថ្ងៃចុងក្រោយនៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

ភ្នំពេញ៖ ថ្ងៃនេះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ជាថ្ងៃចុងក្រោយនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ដូច្នេះបងប្អូនដែលគ្រប់អាយុបោះឆ្នោតសូមប្រញាប់អញ្ជើញទៅចុះឈ្មោះបោះឆ្នោតកុំខាន។ បើតាម គ.ជ.ប បានប្រកាសឱ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ ... Read More »

លោក មៀច សុផាន់ណា ទទួលការគាំទ្រ ពីអង្គមហាសន្និបាត ឲ្យធ្វើជា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា សម្រាប់អាណត្តិថ្មី

ភ្នំពេញ៖ លោក មៀច សុផាន់ណា រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ បានទទួលការគាំទ្រ ពីអង្គ មហាសន្និបាត ឲ្យធ្វើជាប្រធានសហព័ន្ធកីឡា យានយន្តកម្ពុជា សម្រាប់អាណត្តិថ្មី ទី៣ ឆ្នាំ២០២០-២០២៤ បន្តទៀត។ ... Read More »

ពលរដ្ឋក្រុងប៉ោយប៉ែតត្រូវជម្លៀសមកទីទួលសុវត្ថិភាពជិត៧០០គ្រួសារ ដោយសារទឹកជំនន់ទឹកភ្លៀង

ខេត្តបន្ទាយមានជ័យ៖ ថ្លែងប្រាប់អ្នកសារព័ត៌មានលោកអភិបាលក្រុងប៉ោយប៉ែត គាត ហ៊ុលបានបញ្ជាក់ថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់រួមទាំងប្រទេសថៃបើកទំនប់អាងស្តុកទឹកផងធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយអូរព្រំដែនជិត៧០០គ្រួសារត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន៥ទីតាំងនៅក្នុងក្រុងប៉ោយប៉ែតនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ទៀតថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែ ... Read More »

រថយន្ត២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនជជែកយកត្រូវរៀងខ្លួន

ភ្នំពេញ​៖​ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាកព្រូសបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញនៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាត តែភាគីទាំងសងខាងបានជជែកយកត្រូវរៀងៗខ្លួន។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់​ ថ្ងៃទី១៨​ខែតុលា​  ឆ្នាំ២០២០​ នៅចំណុចស្តុបទួលទំពូង​ តាមបណ្តោយផ្លូវលេខ១៦៣​ កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទួលទំពូង​ទី១​ ខណ្ឌចំការមន​។  តាមប្រភពព័ត៌មានពីម្ចាស់រថយន្តហ៊ីយ៉ាន់ដាយ​ ពណ៌ស ពាក់ស្លាកលេខស្វាយរៀង3A 2368 ... Read More »

ថ្នាំញៀន៤កញ្ចប់ធំ និងថ្នាំគ្រវី២កញ្ចប់ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនបង្ក្រាបបាន រួមទាំងជនសង្ស័យ២នាក់ប្រុសស្រីផងដែរ

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួនជាមួយនឹងវត្ថុតាងគ្រឿងញៀន៤កញ្ចប់ធំ និង២កញ្ចប់តូចជាប្រភេទថ្នាំគ្រវី។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ និងឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងវត្ថុតាងថ្នាំញៀនផងដែរ។ លុះស្អែកឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបាន បន្តនាំជនសង្ស័យម្នាក់ខាងលើទៅយកវត្ថុតាងថ្នាំញៀន និងឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតរួមនឹងវត្ថុតាងផងដែរ។ លោកឧត្តមសេនីយ៍អូត ... Read More »

ភ្ញាក់ផ្អើលរថយន្តស៊េរីទំនើបលួចដឹកឈើល្មើសច្បាប់ ក្រោយបែកកង់សមត្ថកិច្ចទៅដល់តៃកុងដាក់មេព្រូចរត់ចោលរថយន្តបាត់

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ មានរថយន្ត៣គ្រឿងមានម៉ាកសុីណា១គ្រឿង និងឡិចស៉ីស២គ្រឿង បើកចេញពីស្រុកសង្គមថ្មី ខេត្តព្រះវិហារ គោលបំណងសំដៅឆ្ពោះទៅខេត្តកំពង់ធំ យ៉ាងប្រញាប់ប្រញាល់ រ៉េពេញផ្លូវយ៉ាងអនាធិបតេយ្យ។ ស្រាប់តែមកដល់ចំណុចចម្ការកៅស៊ូ ស្ថិតក្នុងភូមិ អូពោធិ៍ ឃុំអូរពោធិ៍ ... Read More »

លោក គួច ចំរើន នាំយកអំណោយមកប្រគល់ជូនដល់គ្រួសារក្មេងស្រីរងគ្រោះ ដែលស្លាប់ដោយសារទឹកបោកគួច នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោក ជាម ហ៊ីមប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ... Read More »

ក្រុមការងារសមាគមTYDA ចុះសួរសុខទុក្ខនិងចែកអំណោយជូនគ្រួសាររងគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ដោយមើលឃើញនៅទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលជួបគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០២០ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានដឹកនាំក្រុមការងារ ចុះសួរសុខទក្ខ និងនាំយកអំណោយមនុស្សធម៌ជាច្រើន ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ១,៣០០ ... Read More »

តើវាជាការពិតដែរឬទេ! ចិនបង្កើនកម្លាំងយោធានៅតាមតំបន់ឆ្នេរ ដើម្បីត្រៀមលក្ខណៈវាយយកកោះតៃវ៉ាន់

អន្តរជាតិ៖ បើតាមសារព័ត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានដកស្រង់ចេញផ្សាយពីក្រុមអ្នកជំនាញយោធា ដោយជឿជាក់ថា បច្ចុប្បន្ននេះ ទីក្រុងប៉េកាំង កំពុងបង្កើនកម្លាំងយោធា ... Read More »

ទឹកភ្លៀងជន់ហូរខ្លាំងកាត់ផ្តាច់ផ្លូវ១ខ្សែភ្ជាប់ពីស្រុកកំពង់ត្រឡាចទៅស្រុកសាមគ្គីមានជ័យ

   ខេត្តកំពង់ឆ្នាំង ៖ ផ្លូវ១ខ្សែដែលភ្ជាប់ពីស្រុកកំពង់ត្រឡាច ទៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានកាត់ផ្តាច់ទាំងស្រុងមិនអាចធ្វើចរាចរណ៍បាននោះទេ បន្ទាប់ពីទឹកភ្លៀងជន់លិច ហើយហូរកាត់ផ្តាច់ផ្លូវនេះ ។ កាលពីនៅថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ... Read More »