ក្លិបមាន់ខ្នាយមាស Tottenham បានចុះកុងត្រាយកបានខ្សែការពារកណ្តាលសញ្ជាតិវែល Joe Rodon ពីក្លិប Swansea ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំក្នុងតម្លៃ១១លានផោន និងបូកបន្ថែមប្រាក់ឈ្នួលផ្សេងៗ។ កីឡាករ Joe Rodon វ័យ២២ឆ្នាំបានបង្ហាញខ្លួនចំនួន៥៤ដងសម្រាប់ក្លិប Swansea ដោយបានបង្ហាញខ្លួនជាលើកដំបូងរបស់ក្លិបអំឡុងយុទ្ធនាការរដូវកាល២០១៨-២០១៩ ... Read More »
ទំនេរអត់ការងារធ្វើយកដាវកាប់កម្ទេចសាជីដាក់សម្រាប់ប្រាប់សញ្ញាចរាចរណ៍នៅស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំង៖ សាជីសម្រាប់ដាក់ប្រាប់សញ្ញាចរាចរណ៍ត្រូវបានក្មេងទំនើងម្នាក់យកដាវកាប់បំផ្លាញកម្ទេចចោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចលើផ្លូវវាងក្រុងដែលក្រុមហ៊ុនជប៉ុនកំពុងសាងសង់ ស្ថិតក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឱ្យដឹងថា ក្មេងទំនើងដែលត្រូវឃាត់ខ្លួននេះ ឈ្មោះកាំង កាន ... Read More »
ថ្ងៃទី១៨ ខែតុលានេះ ជាថ្ងៃទី១៨នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត
ភ្នំពេញ៖ សម្រាប់ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.បគឺនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ជាថ្ងៃទី១៨ហើយ នៃដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។ដូច្នេះសូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត។ ជាមួយនេះ គ.ជ.ប បានណែនាំឱ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ... Read More »
អាងតាម៉េង ស្ថិតក្នុងឃុំគោកឋិន ស្រុកថ្មពួក ត្រូវបានទទួលរងគ្រោះដោយទឹកជំនន់ ទឹកហូរមកប្រទេសថៃ
ខេត្តបន្ទាយមានជ័យ៖ តាមការពិនិត្យជាក់ស្តែង របស់ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ព្រឹក អាងតាម៉េង ស្ថិតក្នុងឃុំគោកឋិន ស្រុកថ្មពួក ត្រូវបានទទួលរងគ្រោះដោយទឹកជំនន់ ... Read More »
ទឹកលិចមន្ទីរពេទ្យបង្អែកថ្មពួក អ្នកជំងឺ និងគ្រូពេទ្យត្រូវជម្លៀសទៅមន្ទីរពេទ្យស្វាយចេក
ខេត្តបន្ទាយមានជ័យ ៖ មន្ទីរពេទ្យបង្អែកស្រុកថ្មពួក ត្រូវបានទឹកជន់លិចយ៉ាងជ្រៅនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ ទឹកនេះមួយផ្នែកជាទឹកភ្លៀងក្នុងខេត្ត និងមួយផ្នែកជាទឹកភ្លៀងហូរធ្លាក់ពីប្រទេសថៃ។ កម្លាំងសង្គ្រោះមានកងពលតូចទ័ពពិសេស (៩១១) យោធា កងរាជអាវុធហត្ថ និងនគរបាលខេត្តដឹកនាំបញ្ជាផ្ទាល់ ដោយលោកទេសរដ្ឋមន្ត្រី គន់ ... Read More »
ព្រឹកនេះ នៅខេត្តប៉ៃលិន ជំនន់ទឹកភ្លៀងបានកើតឡើងសារជាថ្មី ជន់ចូលផ្ទះប្រជាពលរដ្ឋជាង ១៤០ខ្នងផ្ទះ និងលិចផ្លូវប្រហែល ១៤០០ម៉ែត្រ
ខេត្តប៉ៃលិន ៖ ដូចអ្វីដែលមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានជូនដំណឹងជាមុន អំពីការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ។ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ... Read More »
អភិបាលខេត្តព្រះសីហនុ បន្តដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការកាយផ្តាច់ខ្នងទំនប់ទី៣ ដើម្បីរំដោះការជន់លិចក្រុមទី១០ និងក្រុមទី១១
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបន្តដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការកាយផ្តាច់ខ្នងទំនប់ទី៣ របស់ក្រុមហ៊ុនអានកូ វ៉ធើរ សឹបផ្លាយឱ្យទឹកហូរបានលឿន រំដោះការជន់លិចក្រុមទី១០ ... Read More »
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ថវិកាចំនួន ១០ម៉ឺនដុល្លារ បន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ ដែលមានរងគ្រោះខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង
ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឲ្យប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន ... Read More »
ទឹកលិចផ្ទះហេីយ ឥឡូវឆេះផ្ទះនៅភូមិវាលថ្លាន់ ទៀត ទុក្ខជាន់លើទុក្ខ
ភ្នំពេញ៖នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះ មានករណីភ្លេីងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទោះបីយ៉ាងណា មូលហេតុនៃអគ្គិភ័យនេះ ពុំទាន់ដឹងនៅឡេីយទេ ។ ជាការកត់សម្គាល់ ... Read More »
លោកស្នងការ ឈឿន សុចិត្ត បញ្ជាឱ្យកម្លាំងតាមឡោមព័ទ្ធឃាត់ខ្លួន ជនសង្ស័យជាឪពុក ដែលប្រើហិង្សាលើកូននោះបានហើយ
ខេត្តកណ្តាល៖ ក្រោយពីបានលេចឮតាម Facebook អំពីអំពើព្រៃផ្សៃ របស់ឪពុកបានប្រើខ្សែក្រវាត់វាយលើកូនប្រុស២នាក់ ជាច្រើនលើក នៅស្រុកកៀនស្វាយនោះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងចុះប្រតិបត្តិការ ស្រាវជ្រាវ ឈានដល់ឡោមព័ទ្ធ ។ ... Read More »
ប្រទះឃើញសាកសពបុរសម្នាក់ដេកផ្កាប់មុខលើផ្លូវរថភ្លើង និងកង់មួយគ្រឿង សង្ស័យករណីគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ផ្កាប់មុខលើផ្លូវរថភ្លើងក្បែរកង់មួយគ្រឿងដែលគេសង្ស័យថាប្រហែលជាត្រូវរថយន្តបុក បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវរថភ្លើង ខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ប្រមាណជា១០០ ម៉ែត្រក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះគេមិនស្គាល់អត្តសញ្ញាណនោះទេ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ពេលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុខាងលើស្រាប់តែប្រទះឃើញបុរសម្នាក់ដេកស្លាប់ផ្កាប់មុខនៅលើផ្លូវរថភ្លើងក្បែរកង់មួយគ្រឿង រួចក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ។ ... Read More »
បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់
ភ្នំពេញ៖ រថយន្តមួយគ្រឿងបានបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យ បាក់អស់ចំនួន ២កង់ ឯរថយន្តមិនទាន់អស់ល្បឿនរេចង្កូតជ្រុលទៅបុកសួនច្បារក្បែររបងព្រលានយន្តហោះអន្តរជាតិភ្នំពេញបណ្ដាលឱ្យឪពុកកូន២នាក់រងរបួសស្រាលត្រូវបញ្ជូនទៅមន្ទីរពេទ្យចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១០និង១៧នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ យោងតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-7837បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណរួមដំណើរជាមួយក្មេងស្រីម្នាក់ត្រូវជាកូនបានបើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុរថយន្តលឿនពេកបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួន២កង់ហើយរថយន្តមិនទាន់អស់ល្បឿនបន្តទៅបុកសួនច្បារក្បែររបងព្រលានយន្តហោះអន្តរជាតិភ្នំពេញរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ។ ... Read More »
អភិបាលខេត្តបន្ទាយមានជ័យចុះដល់ស្រុកថ្មពួកទាំងយប់ដើម្បីត្រួតពិនិត្យជំនន់ទឹកភ្លៀងអន្តរាគមន៍ជួយប្រជាពលរដ្ឋ
ខេត្តបន្ទាយមានជ័យ៖ គិតត្រឹមម៉ោង ១១និង០០នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្តនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងបន្ថែមចុះមកដល់ស្រុកថ្មពួកដើម្បីត្រួតពិនិត្យស្ថានការណ៍ជាក់ស្ដែងអំពីជំនន់ទឹកភ្លៀងដែលហូរចាក់ពីប្រទេសថៃ និងកំពុងឡើងយ៉ាងលឿននៅក្នុងស្រុកថ្មពួក ។ បើតាមការបញ្ជាក់ឱ្យដឹងពីកម្លាំងកំពុងចុះប្រតិបត្តិការងារជួយអន្តរាគមន៍នៅទីនោះបញ្ជាក់ថា៖ ពេលនេះកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ... Read More »
ទឹកហូរគួចយកបុរសម្នាក់ទៅបាត់ ខណៈដែលហែលឆ្លងស្ទឹង
ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកកាប់ឬស្សីម្នាក់ត្រូវបានគំនួចទឹកហូរនាំយកទៅបាត់ នៅពេលដែលកំពុងតែហែលឆ្លងស្ទឹងត្រឡប់មកពីកាប់ឬស្សី ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងជិត១រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលត្រូវទឹកហូរយកទៅបាត់នេះ មានឈ្មោះ ... Read More »
សូមបងប្អូនប្រុងប្រយ័ត្នផង..! ខណៈមុននេះបន្តិច..! ទឹកហូរធ្លាក់ពីថៃ ចាប់ផ្តើមជន់លិច ស្រុកថ្មពួក ក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅហើយ
ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំរាត្រី កំពុងដឹកនាំកម្លាំងចុះជម្លៀសប្រជាពលរដ្ឋទាំងយប់បានប្រាប់ថា ៖ ទឹកដែលជន់លិចនៅផ្នែកខ្លះក្នុងក្រុងប៉ោយប៉ែត និងអូរជ្រៅនេះ គឺជាបរិមាណទឹកភ្លៀងនៅក្នុងប្រទេសផង និងទឹកខ្លះហូរធ្លាក់មកពីខាងប្រទេសថៃ។ លោកប្រាប់អ្នកសារព័ត៌មានថា៖ នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ទឹកចាប់ផ្តើមជន់លិចនៅផ្នែកខ្លះក្នុងស្រុកថ្មពួក ... Read More »
សម្តេចតេជោ ហ៊ុន សែន ៖ គិតត្រឹមម៉ោង ៧និង៣១នាទីល្ងាចថ្ងៃ១៧ តុលា ២០២០ នេះថវិកាទទួលបាន $6,820,049 ដុល្លារ , 434,400,000 រៀល និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ) ពីសប្បុរសជន
ភ្នំពេញ៖ នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅជាមួយជនរួមជាតិគ្រប់កាលៈទេសៈ បានមានប្រសាសន៍ថា៖ គិតត្រឹមម៉ោង ៧និង៣១នាទីល្ងាចថ្ងៃ១៧ តុលា ២០២០ ... Read More »
ពលរដ្ឋអាមេរិកជាង២២លាននាក់ហើយ បានទៅបោះឆ្នោតមុនពេលកំណត់
នៅសល់ជាង២សប្តាហ៍ទៀត ការបោះឆ្នោត អាមេរិកនឹងចូលមកដល់ គឺនៅថ្ងៃទី៣ខែវិច្ឆិកា ប៉ុន្តែមកទល់ថ្ងៃទី១៧ខែតុលានេះពលរដ្ឋអាមេរិក ដល់ទៅជាង២២លាននាក់ហើយបានទៅបោះឆ្នោតមុនពេលកំណត់ ។ សារព័ត៌មានAP បានផ្សាយថា គិតដល់ថ្ងៃទី ១៦ខែតុលា(ត្រូវនឹងថ្ងៃទី១៧ នៅកម្ពុជា) មានពលរដ្ឋអាមេរិកដល់ទៅ២២,២លាននាក់បាននាំគ្នាទៅបោះឆ្នោត ។ ចំនួនពលរដ្ឋទៅបោះឆ្នោតមុនកំណត់ស្មើនិង១៦ភាគរយ ... Read More »
កុំបារម្ភអី..! សត្វក្រពើដែលរួចចេញពីកសិដ្ឋាននៅខណ្ឌដង្កោ ដោយសារទឹកជន់លិច ត្រូវបានអាជ្ញាធររកឃើញហើយ
ភ្នំពេញ៖ សត្វក្រពើទម្ងន់ជាង៣០គីឡូក្រាម ដែលរួចពីកសិដ្ឋានមួយកាលពីប៉ុន្មានថ្ងៃមុន នៅខណ្ឌដង្កោ ដោយសារទឹកជន់លិច ត្រូវបានអាជ្ញាធរ រកឃើញ និងចាប់បានវិញហើយនៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស។ ក្រោយចាប់បានសមត្ថកិច្ចប្រគល់ក្រពើមួយក្បាលនេះ ជូនម្ចាស់កសិដ្ឋានវិញ និងបានណែនាំម្ចាស់ទីតាំង ... Read More »
ទុក្ខរបស់ប្រជាពលរដ្ឋ ជាទុក្ខរបស់ប្រមុខរាជរដ្ឋាភិបាល..! សម្តេចតេជោ ផ្តល់ថវិកាឧបត្ថម្ភជូនគ្រួសារសពដែលលង់ទឹកស្លាប់សរុប២០នាក់ ដោយសារទឹកជំនន់, ក្នុងមួយសពទទួលបាន១០លានរៀល
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសផ្តល់ថវិកាឧបត្ថម្ភជូនគ្រួសារសពដែលលង់ទឹកស្លាប់សរុប២០នាក់ ដោយសារទឹកជំនន់នៅទូទាំងប្រទេស ដោយក្នុងមួយគ្រួសារសពទទួលបាន ១០លានរៀល និងផ្តល់ថវិកា១០ម៉ឺនដុល្លារបន្ថែមទៀត ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលរងគ្រោះខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង។ ជំនួយការផ្ទាល់សម្តេចតេជោ ... Read More »
បើកម៉ូតូជែងក្នុងស្ថានភាពគ្រោះថ្នាក់បុកគូទម៉ូតូកង់បីពីក្រោយរបួសធ្ងន់២នាក់
ខេត្តស្វាយរៀង៖ ម្ដាយនិងកូនប្រុសបានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់បណ្ដាលឲ្យបុកគូទម៉ូតូកង់បីមួយគ្រឿងពីក្រោយបើកស្របទិសគ្នាពេញទំហឹងបណ្ដាលឱ្យដួលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយដឹកទៅកាន់មន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៤៥នាទីរសៀលថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រលេខ១៤៧-១៤៨ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ... Read More »
បោះឆ្នោតនូវែលហ្សេឡង់៖ លោកស្រីនាយករដ្ឋមន្ត្រីបន្តជាប់ឆ្នោតជាថ្មី
ដូចដែលបានព្យាករទុកការបោះឆ្នោតនៅក្នុងប្រទេសនូវែលហ្សេឡង់លោកស្រី Jacinda Ardern ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនាថ្ងៃទី១៧ខែតុលានេះ ។ ពលរដ្ឋបានពេញចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់លោកស្រី ពិសេសគឺការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩ ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា ក្រោយការរាប់សន្លឹកឆ្នោតបានប្រមាណជិត៨០ភាគរយ គណបក្សពលកររបស់លោកស្រីJacinda Ardern ទទួលបានការគាំទ្រដល់ទៅ៤៩ភាគរយ។ ចំណែក ... Read More »
អាមេរិកជិតមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២ប្រភេទ
តាមគម្រោងក្រុមហ៊ុនអាមេរិកចំនួនពីរ នឹងដាក់លិខិតស្នើសុំច្បាប់បន្ទាន់ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅចុងខែវិច្ឆិកាខាងមុខ។ សារព័ត៌មាន AFP បានផ្សាយថា ក្រុមហ៊ុនឱសថ Pfizer នៅថ្ងៃទី១៧ខែតុលា បានប្រកាសថា ក្រុមហ៊ុននឹងស្នើសុំច្បាប់ក្រោយពេលមានតួលេខស្តីពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំង។ នៅសប្តាហ៍ទី៣ នៃខែវិច្ឆិកា ក្រុមហ៊ុននឹងចាប់ផ្តើមស្នើសុំការអនុញ្ញាតជាផ្លូវការ។ អគ្គនាយកក្រុមហ៊ុន Pfizer ... Read More »
ពលរដ្ឋនៅស្រុកបរិបូណ៌បង់សំណាញ់នៅតាមប្រឡាយជាប់ម៉ូតូស្គូពីមួយគ្រឿងយកប្រគល់ឲ្យនគរបាលមូលដ្ឋាន
ខេត្តកំពង់ឆ្នាំង៖ មានការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីមានប្រជាពលរដ្ឋម្នាក់បានទៅបង់សំណាញ់យកត្រីបែរជាជាប់បានម៉ូតូហុងដាស្គូពី១គ្រឿងទៅវិញ។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥៖០០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលប្រជាពលរដ្ឋបង់សំណាញ់បាននេះម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HI-8790 ផលិតនៅឆ្នាំ២០១៩ ។ ក្រោយពីបង់សំណាញ់បានពលរដ្ឋរូបនេះបានទំនាក់ទំនងប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឲ្យមកពិនិត្យ ... Read More »
ព្រៃផ្សៃមែន! ឪពុកបានប្រើខ្សែក្រវាត់វាយលើកូនប្រុសជាច្រើនលើកនៅស្រុកកៀនស្វាយ
ខេត្តកណ្តាល៖ តាមសេចក្តីរាយការណ៍មួយបានឱ្យដឹងនៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះថា មានករណីឪពុកកំណាចប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើកូនបង្កើតរបស់ខ្លួនជាច្រើនលើកច្រើនសា ។ សកម្មភាពល្មើសជាក់ស្តែងចុងក្រោយគឺ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ... Read More »
បន្តពីការងារសង្គ្រោះ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមបំពេញការងារបម្រើដោយស្ម័គ្រស្មោះ!
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមបោសសំអាតលីសែងលើកដាក់រៀបចំអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ... Read More »
ទេសរដ្ឋមន្ត្រី គន់ គីម៖ «ទុក្ខលំបាករបស់ប្រជាពលរដ្ឋជាទុក្ខលំបាករបស់សម្តេចតេជោ និងរាជរដ្ឋាភិបាល»
ខេត្តបន្ទាយមានជ័យ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះបានបន្តដំណើរចុះទៅកាន់ខេត្តបន្ទាយមានជ័យទៀតហើយ ដើម្បីពិនិត្យស្ថានភាពទឹកជន់លិច និងជួយសង្គ្រោះប្រជាពលរដ្ឋ។ ... Read More »
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១៣៤២គ្រួសារក្នុងសង្កាត់ព្រែកកំពឹសទទួលអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់តាមសណ្ដស្ទឹងព្រែកត្នោត ១៣៤២គ្រួសារក្នុងសង្កាត់ព្រែកកំពឹស បានមកទទួលអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីក្រោមឱវាទជាច្រើនទៀត។ ពិធីចែកអំណោយនេះ ... Read More »
ជើងខ្លាំងបើកឡានដេញបំបុកមនុស្សសម្លាប់..! ខ្លាចមិនស្លាប់ ថយឡានមកកិនបន្ថែមសម្លាប់មនុស្សម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការហើយ
ភ្នំពេញ៖ ជនបង្កដែលបេីករថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ១៣និង៣០នាទីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ។ ជនទំនើងនេះត្រូវមជ្ឈដ្ឋានប្រជាពលរដ្ឋសំណូមពរឱ្យសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៍ចរាចរណ៍ និងស្ថាប័នអយ្យការចាត់វិធានការ ស្របតាមការប្រព្រឹត្តរបស់បុគ្គលនេះ។ សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៥ ... Read More »
រដ្ឋមន្ត្រីក្រសួងធនធានទឹក បញ្ជាក្រុមការងារជាបន្ទាន់ចុះពិនិត្យការលិចផ្លូវជាតិលេខ៥៨ ប្រវែង១២០ ទៅ១៣០ម៉ែត្រជាប់ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីភ្លៀងជន់លិច
ខេត្តបន្ទាយមានជ័យ៖ តាមបទបញ្ជាពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យដល់ទីតាំង ពិនិត្យមើល ពីស្ថានភាពមានការលិចផ្លូវជាតិលេខ៥៨ ប្រវែង១២០ ទៅ១៣០ម៉ែត្រជាប់ព្រំដែនកម្ពុជា-ថៃ។ ការចុះពិនិត្យនិងឱ្យមន្ត្រីជំនាញទទួលខុសត្រូវមើលតំបន់នោះ ... Read More »
ចូលចាប់ទាក្នុងទ្រុងធ្វើម្ហូបក្លែមបន្ត ប៉ះដំណរខ្សែភ្លើងឆក់ស្លាប់ភ្លាម
ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗ នៅគ្រាដែលគេអះអាងចូលទៅចាប់សត្វទា ដើម្បីយកមកធ្វើម្ហូបក្លែមបន្ត ប៉ុន្តែជាអកុសល់ដំណរខ្សែភ្លើងប៉ះជាមួយខ្សែលួស បណ្ដាលឲ្យឆ្លងឆក់ស្លាប់បែបនេះ ។ ហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆក់មនុស្សស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ... Read More »