ព័ត៌មានទាន់ហេតុការណ៍៖
'

បញ្ជូនបុរសម្នាក់ទៅតុលាការក្រោយបង្កហិង្សាយកកាំបិតប៉័ងតោកាប់ឪពុកចុងរងរបួសធ្ងន់

ខេត្តសៀមរាប៖ ជនដៃដល់ម្នាក់ដែលប្រើកាំបិតកាប់ប្រហារទៅលើឪពុកចុងជាច្រើនកាំបិតបណ្តាលរងរបួសធ្ងន់ហើយគេចខ្លួន តែបានប៉ុន្មានម៉ោងក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួនរួចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី៣១ខែសីហានេះ។ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី ២៩ ខែសីហា​ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។ សមត្ថកិច្ចនគរបាលក្រុងសៀម រាប បានឲ្យដឹងថាជនសង្ស័យឈ្មោះ ព្រំ កក្កដា ភេទ​ប្រុស ... Read More »

ឃាត់ខ្លួនជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន

ក្រុងព្រះសីហនុ ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៦ៈ១០នាទីល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ ... Read More »

រន្ធត់ខ្លាំងណាស់!! រថយន្ដមិនចាំម៉ាកបើកបុកម៉ូតូវ៉េវបណ្ដាលឲ្យបុរស២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ​ ៖ បុរស២នាក់ត្រូវរថយន្ដមិនចាំម៉ាកបើកបុកបណ្ដាលឲ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម រួចរថយន្តបង្កបន្ដបើករត់បាត់​ បង្កឲ្យមានការភ្ញាក់ផ្អេីល​ កាលពីវេលាម៉ោង៨និង៣០នាទីយប់​ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ​ ... Read More »

យុវជនម្នាក់ត្រូវក្រុមចោរប្រដាប់អាវុធភ្ជង់ប្លន់យកម៉ូតូ រួមទាំងលុយជាង២ពាន់ដុល្លារដល់មុខផ្ទះនៅខណ្ឌដង្កោ

ភ្នំពេញ ៖ ក្រុមចោរប្រដាប់អាវុធមួយក្រុម​បានធ្វេីសកម្មភាពយកកាំភ្លេីងខ្លីមួយដេីមភ្ជង់ប្លន់យកម៉ូតូ និងលុយចំនួន២៥០០ដុល្លារពីយុវជនម្នាក់បានសម្រេច  រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នៅចំណុចក្បែររបងសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិខ្វា សង្កាត់ដង្កោ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនស្គរជ័យ និងគងជ័យ ដល់ព្រះសង្ឃគង់នៅវត្តភ្នំសំបុក និងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ៣២០គ្រួសារ

ខេត្តក្រចេះ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រគេនស្គរជ័យ និងគងជ័យ ដែលជាអំណោយរបស់ លោក យិន សារ៉ាន់ អគ្គរងភស្តុភារ ... Read More »

Update ៖ អគ្គិភ័យនៅផ្សារណាត់ខេត្តបាត់ដំបង បានពន្លត់រលត់ទាំងស្រុងហើយ ខណៈឆេះតូបអស់ប្រមាណជា ៥០តូប

ខេត្តបាត់ដំបង៖ អគ្គិភ័យបានពន្លត់ឱ្យរលត់ទាំងស្រុងហើយនៅវេលាម៉ោងជាង ៨យប់ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០នេះ។ នេះបើតាមការអះអាងពីអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបូង លោក ងួន រតនៈ ខណៈលោកបាន ដឹកនាំប្រតិបត្តិការពន្លត់អគ្គិភ័យឆាបឆេះផ្សារធំ ហៅផ្សារណាត់ខេត្តបាត់ដំបង ហើយអគ្គិភ័យបានឆាបឆេះនៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី៣០ ... Read More »

តួលេខចុងក្រោយពីចំនួនអ្នកស្លាប់និងរបួសដោយការផ្ទះក្នុងទីក្រុងបេរូត(Beirut) ប្រទេសលីបង់

លីបង់៖ ការផ្ទុះសារធាតុគីមីទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រទេសលីបង់ បានកើតឡើងតាំងពី​២៦ថ្ងៃមុន ។ នៅពេលនេះតួលេខស្តីពីចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ជិត​២០០នាក់ និង ជាង​៦៥០០នាក់​រងរបួស។ សារព័ត៌មានស៊ីនហួរ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បានដកស្រង់ការប្រកាសរបស់ ក្រសួងសុខាភិបាលនៃប្រទេសលីបង់ បានប្រកាសថាតួលេខអ្នកស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅឯកំពង់ផែទីក្រុង ... Read More »

ជាលើកដំបូង ចាប់តាំងពីថ្ងៃទី​២៥ខែកក្កដាមកវៀតណាមមិនមានករណីឆ្លងកូវីដ-១៩ថ្មី

    វៀតណាម៖នៅវេលាម៉ោង​១៨ ថ្ងៃទី​៣០ ខែសីហា គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺឆ្លង​កូវីដ-១៩ បានប្រកាសឲ្យដឹងថា មកទល់ពេលនេះវៀតណាមមានអ្នកឆ្លងសរុប​តែ​១០៤០នាក់ដដែល។ ដូច្នេះក្នុងរយៈពេល​២៤ម៉ោងកន្លងមក​វៀតណាម មិនមានអ្នកឆ្លងម្នាក់ណាឡើយ​ គឺជាលើកដំបូង​ចាប់តាំងពីថ្ងៃទី​២៥ខែកក្កដា មកទល់ពេលនេះ។ គិតមកដល់ម៉ោង​១៨ ថ្ងៃទី​៣០ខែសីហា វៀតណាមមានករណីឆ្លងកូវីដ​-១៩​ក្នុងប្រទេស ... Read More »

សម្តេចភក្តី សាយ ឈុំ និងលោកស្រី អញ្ជើញប្រារព្ធពិធីប័ង្សុកូលជូនដល់វិញ្ញាណក្ខ័ន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខ

    ខេត្តកំពង់ចាម ៖ ក្នុងឱកាសហេមន្តវសន្តរដូវ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នាព្រឹកថ្ងៃអាទិត្យ១២កើតខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ... Read More »

រថយន្តហោះលើអាកាស បានសាកល្បងដោយជោគជ័យ

អន្តរជាតិ៖នៅថ្ងៃទី​៣០ខែសីហា សារព័ត៌មាន​CNN បានផ្សាយថា ក្រុមហ៊ុនជប៉ុន បានប្រកាសពីការសាកល្បង​ដោយជោគជ័យរថយន្តអាចហោះហើរនៅលើអាកាសបានដោយជោគជ័យ​។ តាមការលើកឡើងរបស់ក្រុមហ៊ុនជប៉ុន ​Sky Drive Inc បានឲ្យដឹងថា ការសាកល្បងងបាន​ធ្វើឡើង​ នៅថ្ងៃទី ២៥ខែសីហា​។ នេះជាលើកទីមួយ​ដែល ក្រុមហ៊ុនបានសាកល្បងហោះហើយចំពោះមុខមហាជន ... Read More »

Breaking News ៖ មុននេះបន្តិច ..! មានករណីអគ្គិភ័យដ៏សន្ធោសន្ធៅកំពុងឆាបឆេះផ្សារណាត់ខេត្តបាត់ដំបងហុយទ្រលោម

ខេត្តបាត់ដំបង៖ នៅព្រលប់ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្សារណាត់ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងដ៏សន្ធោសន្ធៅ ហើយ ភ្លាមៗនេះ គេមិនទាន់ដឹងថាការឆាបឆេះនេះបណ្តាលមកពីមូលហេតុអ្វីនោះទេ។ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបាននិងកំពុងចុះជួយធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុ។ ... Read More »

ក្រុមកង់មនុស្សធម៌ គាំទ្រអតីតយុទ្ធជន ជិះពីក្រុងតាខ្មៅ ឆ្ពោះទៅស្រុកអង្គស្នួល

ខេត្តកណ្តាល៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និង លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្តកណ្តាល អមដំណើរដោយ លោក ... Read More »

លោក នួន​ ផារ័ត្ន​ ៖​ «សូមធ្វើជាយុវជនគម្រូទាំងក្នុងជីវិតការងារ និងក្នុងជីវិតរស់នៅផ្ទាល់ខ្លួន»

ភ្នំពេញ៖ លោក នួន​ ផារ័ត្ន​ ៖​ «សូមធ្វើជាយុវជនគម្រូទាំងក្នុងជីវិតការងារ និងក្នុងជីវិតរស់នៅផ្ទាល់ខ្លួន» ។ លោកថ្លែងបែបនេះនៅព្រឹកថ្ងៃអាទិត្យ​ ១២កេីត​ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី៣០​ ... Read More »

នាយឧត្តមសេនីយ៍​ គន់​ គីម​ អញ្ជើញជាអធិបតី ពិធីបេីកវគ្គហ្វឹក​ហ្វឺន ជំនាញសង្គ្រោះ​ គ្រោះមហន្តរាយ

ខេត្តព្រះវិហារ​ ៖​  កងពល​ធំអន្តរាគមន៍លេខ៣​ បានបេីកវគ្គហ្វឹក​ហ្វឺន ជំនាញសង្គ្រោះ​ គ្រោះមហន្តរាយ​ ក្រោមអធិបតីភាព​ ដ៏ខ្ពង់ខ្ពស់​ របស់​ នាយឧត្តមសេនីយ៍​ គន់​ គីម​  អនុប្រធាន​ទី​១​ គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ នៅព្រឹកថ្ងៃទី២៩ ... Read More »

នៅ​ថ្ងៃទី​១ ខែកញ្ញា​ខាងមុខនេះ! ទីក្រុង​វូ​ហាន ដែលជា​កន្លែង​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​ដំបូង​គេ​បំផុត ត្រៀម​បើក​សាលារៀន​ទាំងអស់

អន្តរជាតិ៖ បើតាម​ការប្រកាស​របស់​រដ្ឋបាល​ក្រុង​វូ​ហាន កាលពីថ្ងៃទី​២៨ខែសីហាថ្មីៗនេះថា ទីក្រុង​វូ​ហាន គឺជា​កន្លែង​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​ដំបូង​គេ​បំផុតនៅ​ចុងឆ្នាំ​២០១៩  និង​ជាទី​ក្រុង​ដែល​រង​ការអុកឡុក​ពី​សំណាក់​COVID-19 ខ្លាំង​បំផុត​នៅក្នុង​ប្រទេស​ចិន ។ ប៉ុន្តែពេលនេះទីក្រុងមួយនេះ ត្រៀមនឹង​បើក​សាលារៀន​ទាំងអស់ រួមទាំង​ថ្នាក់​មតេយ្យ​ផង នៅ​ថ្ងៃទី​១ ខែកញ្ញា​ខាងមុខ​ ។នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Rueters​។ ... Read More »

ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ក្នុងអធិការក្រុងប៉ោយប៉ែតបន្ទាប់ពីបាញ់ពលរដ្ឋធ្លាយពោះ​ ប្រភពថាកំពុងរត់ការដោះលែង

ខេត្តបន្ទាយមានជ័យ​៖ មន្ត្រីនគរបាលម្នាក់នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្តក្រុងប៉ោយប៉ែតត្រូវឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបាញ់រះ ក្នុងចេតនាសម្លាប់ជនរងគ្រោះ ក៏បណ្ដាលឱ្យុយុវជនម្នាក់ធ្លាយពោះរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោងប្រមាណជាង១០យប់​ កាលពីថ្ងៃទី​ ២៧​ ខែសីហា​  ឆ្នាំ​២០២០​ នៅចំណុចក្បែរប៉ុស្តិ៍រដ្ឋបាល។       លោក ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នខណៈពេលមកដល់ផ្លូវបំបែកជាបួន ក៏បានបុករថយន្តមួយគ្រឿងដែលកំពុងបត់ស្តាំ បណ្តាលឱ្យបុរស២នាក់ជិះម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៤៥នាទីរសៀលថ្ងៃទី ៣០ ខែសីហាឆ្នាំ២០២០ ស្ថិតតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុបវត្តនាគវ័ន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរស ... Read More »

លោក ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូជិះកង់ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងឃុំកំពង់កុង និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »

រដ្ឋមន្រ្តីការពារជាតិជប៉ុន អះអាងថា៖ ដាច់ខាតមិនឲ្យភាគីណាមួយប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន នៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើតឡើយ

អន្តរជាតិ៖ កាលពីថ្ងៃទី២៩ ខែសីហា ម្សិលមិញនេះ លោក តារ៉ូ កូណូរដ្ឋមន្រ្តីការពារជាតិជប៉ុន បានលើកឡើងថា លោក និងសមភាគីអាមេរិកលោក ម៉ាក អេស្ព័រ (Mark Esper) ជំទាស់ជាដាច់ខាត ... Read More »

កាណាដាប្រកាសលុបកិច្ចព្រមព្រៀងសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩របស់ចិន

កាណាដាបានប្រកាសលុបកិច្ចព្រមព្រៀងសាកល្បងវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ផលិតដោយក្រុមហ៊ុនចិនCanSino ដោយលើកយកមូលហេតុថា ក្រុមហ៊ុនបញ្ជូនវ៉ាក់សាំងមកយឺតយ៉ាវមិនទាន់ពេលវេលា ។ គណៈកម្មការស្រាវជ្រាវ​ជាតិ​កាណាដា (NRC) ដែលទទួលបានការផ្តល់ជំនួយពីរដ្ឋាភិបាលបានបញ្ជាក់កាលពីថ្ងៃទី​២៩ខែសីហាថា ​ការសាកល្បងវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ដំណាក់កាលទី​៣​របស់ក្រុមហ៊ុនចិន​​CanSino​ នឹងមិនត្រូវបានសាកល្បងនៅកាណាដាឡើយ។ វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ផលិតដោយក្រុមហ៊ុន CanSino មានឈ្មោះថាAd5-nCoV ត្រូវបានក្រុមស្រាវជ្រាវវេជ្ជសាស្ត្រយោធាចិន ... Read More »

ដើម្បីជំរុញឲ្យប្រជាជនប្តូរពីរថយន្តចាស់ទៅថ្មី ឬ រថយន្តអគ្គិសនី រដ្ឋាភិបាលថៃ នឹងកាត់បន្ថយពន្ធយ៉ាងច្រើនលើប្រាក់ចំណូល

អន្តរជាតិ៖ បើយោងតាមការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មលោកSuriya Juangroongruangkit នៅក្នុងសិក្ខាសាលាស្តីពី“ ជំនាន់ថ្មីនៃស្វ័យប្រវត្តិកម្ម” ដែលរៀបចំដោយកាសែត Krungthep Turakij កាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហាថ្មីៗនេះ រដ្ឋាភិបាលថៃ នឹងផ្ដល់ការលើកទឹកចិត្តពន្ធសម្រាប់បុគ្គលិក និងក្រុមហ៊ុន ដើម្បីឲ្យពួកគេមានលទ្ធភាពផ្លាស់ប្ដូររថយន្តចាស់មកប្រើរថយន្តថ្ម ឬ ... Read More »

ចេះតែមានហើយ បើកឡានមកចតចុះសមុទ្រ ទីបំផុតជាប់ផុងខ្សាច់ តម្រិះជិះក ខ្លួនឯង

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋខេត្តព្រះសីហនុធ្លាប់និយាយថា ព្រោះតែចង់ងាយស្រួលពេក លទ្ធផលគឺពិបាកដល់ខ្លួនឯង ។ កន្លងមករដ្ឋបាលខេត្ត ក្រុង តែងបានចុះណែនាំ ផ្សព្វផ្សាយជាបន្ដបន្ទាប់ ក៏ប៉ុន្ដែនៅតែមានបងប្អូនមួយចំនួនមិនសហការ ។ សង្ឃឹមថា តាមរយៈករណីមួយនេះ បងប្អូននិឺងមិនចតយានយន្ដនៅទីកន្លែងដែលមិនសមគួរនោះទៀតទេ ។ ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញមកពិនិត្យសកម្មភាពផលិតកម្មបន្លែរបស់សហគមន៍កសិកម្មសំរោងមានជ័យ

ខេត្តសៀមរាប៖ ឈានចូលថ្ងៃទី២ នៃដំណើរបេសកកម្មរបស់លោករដ្ឋមន្រ្តី និងសហការីមកកាន់ខេត្តប៉ៃលិន និងខេត្តសៀមរាប។ នៅខេត្តសៀមរាប សម្រាប់ព្រឹកថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ... Read More »

រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្តីពីការរៀបចំ​​និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សានីតិកម្ម​ និង​យុត្តិធម៌ នៃក្រសួងយុត្តិធម៌

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌។ នេះបើយោងតាមអង្គភាព«នគរដ្រេហ្គន»ទទួលបាន អនុក្រឹត្យ របស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។  អនុក្រឹត្យនេះ ត្រូវបានបង្កើតក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ សរសេរជាអក្សរកាត់ថា ... Read More »

បើមានអាការៈ ពងបែកក្នុងមាត់ គឺ មានវិធីជួយព្យាបាល យ៉ាងមានប្រសិទ្ធភាព

ភ្នំពេញ៖ អាការៈពងបែកក្នុងមាត់ គឺជាស្នាមពងបែកពណ៌សថ្លាមាននៅតាមបបូរមាត់ផ្ទៃខាងលើ និងខាងក្រោមមាត់ រួមទាំងមានលើអណ្តាតទៀតផង។ ពងបែកមាត់កើតឡើងនៅពេលដែលក្រពេញទឹកមាត់ស្ទះ ជាពិសេសនៅពេលដែលអ្នកខាំមាត់ ឬខាំសាច់ថ្ពាល់ខាងក្នុងរបស់អ្នកដោយចៃដន្យ។ ពងបែកទាំងនោះតូចៗ និងមិនបង្កជាការឈឺចាប់អ្វីទេ តែទោះជាយ៉ាងណា ប្រសិនបើអ្នកទុកចោលមិនព្យាបាលវានឹងអាចរីកធំ រួចបង្កជាការឈឺចាប់ខ្លាំង។ ជាក់ស្តែងបញ្ហាពងបែកមាត់នេះកម្របង្កជាសភាពធ្ងន់ធ្ងរណាស់ ប៉ុន្តែប្រសិនបើវាបង្កជាដំបៅរ៉ាំរ៉ៃ ... Read More »

បច្ចុប្បន្នរបៀបចិញ្ចឹមខ្យងក្នុងលូស៊ីម៉ងត៍ បានដោយងាយៗ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេឃើញថា ប្រជាពលរដ្ឋបានចាប់យក មុខរបរជាច្រើន ដើម្បីដោះស្រាយជីវភាពគ្រួសារ បន្ទាប់ពីការដាំដុះផលដំណាំផ្សេងៗ ក៏ពង្រីកនូវការចិញ្ចឹមត្រី កង្កែប បង្គា បង្កង អន្ទង់ ។ល។ និងឈានដល់ការចិញ្ចឹមខ្យងបន្ថែមទៀត ខណៈបំពេញតម្រូវការទីផ្សារ។ ... Read More »

រឿងព្រេងខ្មែរ÷រឿង ក្រពើ និងអ្នក​បររទេះ

មាន​សត្វ​ក្រពើ​មួយ​អាស្រ័យ​នៅ​ក្នុង​បឹង​ធំ លុះ​ដល់​រដូវ​ប្រាំង​ទឹក​បឹង​នោះ​ក៏​រីង​ស្ងួត​អស់ ក្រពើ​នោះ​នៅ​ពុំ​បាន ទើប​វារ​ឡើង​លើ​គោក ដើរ​ត្រេច​រក​ទី​មាន​ទឹក ។ កាល​នោះ​មាន​តា​ចាស់​ម្នាក់ បរ​រទេះ​មក បាន​ជួប​នឹង​ក្រពើ​កំពុង​វារ​នៅ​កណ្ដាល​ផ្លូវ ។ ឯ​ក្រពើ​ក៏​សុំ​ដោយសារ​រទេះ​តា​នោះ តា​សួរ​ថា “ ចៅ​ឯង​ទៅ​ណា​ដែរ ? ក្រពើ​ប្រាប់​ថា ... Read More »

អធិការនគរបាលស្រុកបាទី ខេត្តតាកែវ ប្រគល់ម៉ូតូ៤គ្រឿងជូនប្រជាពលរដ្ឋវិញ ក្រោយបង្ក្រាបក្រុមចោរលួច-ប្លន់ដ៏សកម្ម៣នាក់

ខេត្តតាកែវ៖ លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះថា សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទី បានប្រគល់ម៉ូតូចំនួន៤គ្រឿងដែលបង្ក្រាបបានពីក្រុមចោរ៣នាក់ ជូនដល់ប្រជាពលរដ្ឋដែលម្ចាស់ដើមវិញ។ លោកបន្តថា  ចំណែកម៉ូតូដែលនៅសល់ចំនួន៣គ្រឿងទៀតមិនទាន់រកម្ចាស់ឃើញនោះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ... Read More »

គយនិងរដ្ឋាករកម្ពុជា តម្រូវអោយម្ចាស់រថយន្ត និងទំនិញ ចូលខ្លួនមកបង់ពន្ធ ខណះ ផុតកំណត់ថ្ងៃ២៨ ខែកញ្ញា ខាងមុខ

ភ្នំពេញ៖ គយនិងរដ្ឋាករកម្ពុជា តម្រូវអោយម្ចាស់រថយន្ត និងទំនិញគេចពន្ធ ដែលគយបង្ក្រាបបាន មេត្តាចូលខ្លួនមកបង់ពន្ធ ឱ្យបានរួសរាន់ ខណះ ផុតកំណត់ឱសានវាទនៅថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ... Read More »

កម្លាំងទាហានហ្វុីលីពីន បើកការវាយប្រហារទៅលើក្រុមឧទ្ទាម Abu Sayyaf

កាលពីថ្ងៃទី​២៩ខែសីហា កម្លាំងទាហានហ្វុីលីពីនម្នាក់ស្លាប់ និងក្រុមឧទ្ទាម​Abu Sayyaf ២នាក់​ស្លាប់ក្នុងការប៉ះទង្គិចគ្នានៅតំបន់ព្រៃ​ភ្នំស្ថិតនៅក្នុង​ខេត្ត​ ស៊ូលូ​ (Sulu)។ កម្លាំងទាហានហ្វុីលីពីនបានប្រកាសថា​ មានទាហានម្នាក់ស្លាប់ និង៧នាក់រងរបួស​​ ចំណែកក្រុមឧទ្ទាម​Abu Sayyaf ស្លាប់​២នាក់ និង​៣០នាក់រងរបួសនៅក្នុងការវាយប្រហារគ្នាកាលពីថ្ងៃទី​២៩ខែសីហា​។ លោក ... Read More »