ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រទេសថៃ៖ ថ្មីៗនេះគណនីហ្វេសប៊ុកស្រីៗជាច្រើន ត្រូវគេ hack ហើយយកទៅផ្សព្វផ្សាយលក់សេវាផ្លូវភេទ

អន្តរជាតិ៖ បើតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ក្រុមស្រ្តីជាជនរងគ្រោះមានអាយុចន្លោះពី ១៨ ទៅ ៤០ ឆ្នាំ អ្នកខ្លះនៅលីវនិងអ្នកខ្លះមានគ្រួសារ ហើយពួកគាត់ទាំងអស់សុទ្ធតែជាពលរដ្ឋត្រឹមត្រូវមិនមែនជាស្ត្រីលក់ខ្លួនឡើយ ។ ប៉ុន្តែយ៉ាងណាក្តី ក្រុមជនខិលខូចដែលជាអ្នកជំនាញផ្នែកIT ... Read More »

វៀតណាមមិនមានករណីឆ្លងក្នុងសហគមន៍ថ្ងៃទី​២ហើយ

វៀតណាម៖ គិតមកដល់វេលាម៉ោង​១៨ ថ្ងៃទី​៣១ខែសីហា តាមការប្រកាសរបស់គណៈកម្មការទប់ស្កាត់ជំងឺឆ្លងកូវីដ​-១៩របស់វៀតណាម បានបញ្ជាក់ថា នៅថ្ងៃនេះមានករណីឆ្លងថ្មី​៤នាក់ គឺជាអ្នកចូលពីក្រៅប្រទេស មិនមែនករណីឆ្លងក្នុងសហគមន៍នោះឡើយ​​។ ដូច្នេះ​ថ្ងៃទី​២ហើយដែលមិនមានអ្នកឆ្លងកូវីដ​-១៩ ក្នុងសហគមន៍។ គិតមកដល់ពេលនេះវៀតណាមមានករណីឆ្លងកូវីដ​-១៩សរុប ១០៤៤នាក់ ក្នុងនោះមាន ៦៩០នាក់ឆ្លងក្នុងប្រទេស​។ ក្នុងចំណោមអ្នកឆ្លងក្នុងស្រុក​៦៩០នាក់ មានករណីឆ្លងនៅទីក្រុង​ដាណាងចាប់ពីថ្ងៃទី​២៥ខែកក្កដា ... Read More »

Breaking News ៖ ដឹងច្បាស់ហើយ ..! ជើងខ្លាំងដកកាំភ្លើងគំរាមប្រជាពលរដ្ឋ គឺជាកូនលោក ញឹក ផន ហៅតាកៅ ថៅកែជីករណ្តៅដីល្បីពេញភ្នំពេញ(មានវីដេអូ​)

ភ្នំពេញ៖ ជនទំនើងដែលយកកាំភ្លើងAK ពីរថយន្តមកសម្ញែងគំរាមប្រជាពលរដ្ឋនោះត្រូវបានគេទម្លាយថាជាកូនលោក ញឹក ផន ហៅតាកៅ ថៅកែជីករណ្តៅដីធំជាងគេនៅទំនប់កប់ស្រូវ ល្បីពេញរាជធានីភ្នំពេញ ខាងដឹកដីបំផ្លាញផ្លូវ បើកប្រជែង ឡានច្រើនដូចហែកឋិន។ ប្រភពគួរឱ្យជឿទុកចិត្តបានឱ្យដឹងថា នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ... Read More »

រថយន្តស៊ីវិលកូរ៉េខាងត្បូងបុករថពាសដែកយោធាអាមេរិក ស្លាប់៤នាក់

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង​បានផ្សាយថា មានពលរដ្ឋកូរ៉េខាងត្បូង៤នាក់ស្លាប់​ក្រោយពេលរថយន្តរបស់ពួកគាត់បុកពេញទំហឹងទៅលើរថពាសដែកយោធារបស់អាមេរិក​ កាលពីយប់ថ្ងៃទី​៣០ ខែសីហា​នៅតំបន់​Pocheon ភាគខាងជើងទីក្រុងសេអ៊ូល។ ហេតុការណ៍ខាងលើកើតឡើងនៅផ្លូវល្បឿនលឿន ក្នុងតំបន់ Pocheon នាវេលាម៉ោង​៩និង​៣០នាទីយប់ថ្ងៃទី​៣០ខែសីហា ។ រថយន្តដែលបុកជាមួយរថពាសដែក គឺមានប្តីប្រពន្ធពីរគូជាពលរដ្ឋនៅក្នុងតំបន់​។ ជនរងគ្រោះមានវ័យ​ប្រហែល​៥០ឆ្នាំ​បានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យនៅក្បែរនោះ។ ចំណែករថពាសដែកវិញក៏មានទាហានអាមេរិកម្នាក់រងរបួសស្រាលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ​។ យើងដឹងហើយថា ... Read More »

តើអ្នកដឹងទេថាហេតុអ្វីបានជាទ្វារយន្តហោះ សម្រាប់អ្នកដំណើរស្ថិតនៅខាងឆ្វេង?

នៅពេលឡើងយន្តហោះ ឬក៏ចុះវិញ​ក្រុមអ្នកជំនួយការលើយន្តហោះ​ តែងតែណែនាំអ្នកដំណើរដើរចេញតាមទ្វារខាងឆ្វេង​នៃយន្តហោះ​។ តើហេតុអ្វីបានជា​ ទ្វារយន្តហោះសម្រាប់អ្នកដំណើរតែងតែនៅខាងឆ្វេង? នៅពេលឡើងយន្តហោះ​អ្នកដំណើរតែងតែធ្វើដំណើរតាមទ្វារខាងឆ្វេង​ មុខឬ ក្រោយ ដែលហៅថា​ L1, L2 ។ ប៉ុន្តែទ្វារទាំងពីរនោះគឺតែងតែនៅខាងឆ្វេងយន្តហោះទាំងអស់។ បញ្ហាខាងលើគឺជាប់ពាក់ព័ន្ធទៅនឹងវិស័យដឹកជញ្ជូនតាមដែនទឹក គឺកប៉ាល់ ... Read More »

នាយកដ្ឋានព័ត៌មានវិទ្យាធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃការងារអនុវត្តគម្រោងរដ្ឋបាលអេឡិចត្រូនិកDocuments Management System (DMS) ជូនអគ្គលេខាធិការដ្ឋាន

ភ្នំពេញ៖ ទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០  នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានបានធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃការងារអនុវត្តគម្រោងរដ្ឋបាលអេឡិចត្រូនិក Documents Management System ... Read More »

ខ្មាន់កាំភ្លើងម្នាក់ ដែលបាញ់ប្លន់ហាងមាសយ៉ាងសាហាវនៅខេត្តលុបបូរី កាលពីដើមឆ្នាំ២០២០នេះ ត្រូវតុលាការថៃសម្រេចកាត់ទោសប្រហារជីវិត

អន្តរជាតិ៖ ខ្មាន់កាំភ្លើងម្នាក់ ដែលជាប់ចោទពីបទបាញ់សម្លាប់មនុស្ស៣នាក់ ដោយក្នុងនោះមានមនុស្សធំ ២នាក់ និងក្មេងអាយុ ២ឆ្នាំម្នាក់នៅអំឡុងពេលធ្វើការប្លន់ហាងលក់មាសមួយនៅផ្សារទំនើបក្នុងខេត្តលុបបូរីកាលពីថ្ងៃទី០៩ ខែមករា ដើមឆ្នាំ២០២០ ពេលនេះត្រូវបានតុលាការព្រហ្មទណ្ឌថៃ បានកាត់ទោសប្រហារជីវិតហើយ ។ សូមជម្រាបថា ជនល្មើសឈ្មោះថា Prasittichai ... Read More »

ប៉ុស្តិ៍នគរ​បាលរដ្ឋបាលជាំក្រវៀនចុះដាក់​សញ្ញាគ្រោះថ្នាក់ក្រោយរកឃេីញគ្រាប់មិនទាន់ផ្ទុះ

ខេត្តត្បូងឃ្មុំ  ៖​ គ្រាប់​ប្រភេទ១០៥មម. ចំនួន១គ្រាប់​ត្រូវបានប្រជាពលរដ្ឋ​ប្រទះឃើញ​នៅចំណុចចម្ការកៅស៊ូស្ថិតក្នុងភូមិបង្ហើយហួស ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ ហើយ​បានរាយការណ៍​ជូននគរបាលរដ្ឋបាលជាំក្រវៀន​ ចុះដាក់សញ្ញាគ្រោះថ្នាក់​រួចហើយរាយ​ការណ៍បន្តជូន​អង្គភាព​CMAC​ដេីម្បី​មានវិធានការការពារ​ បញ្ចៀសគ្រោះថ្នាក់​ ។  លោកមេភូមិបង្ហើយហួសបាន​អះអាងថា​ គាត់ប្រទះឃើញក្បាលគ្រាប់១០៥មម. ចំនួន១គ្រាប់នៅចំណុចចម្ការកៅស៊ូស្ថិតក្នុភូមិបង្ហើយហួស ឃុំជាំក្រវៀន ... Read More »

ឡើងដើមអម្ពិលចង.ក ធ្វើអត្តឃាតអ្នកភូមិ និងសមត្ថកិច្ចថាគាត់មានបញ្ហាខួរក្បាល

ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានសាច់ញាតិ និងអ្នកភូមិផងរបងជាមួយអះអាងប្រាប់សមត្ថកិច្ច គាត់បានធ្វើអត្តឃាតចងកលើដើមអម្ពិល ដែលអាចបណ្តាលបញ្ហាខួរក្បាល ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង ទាំងព្រឹកព្រលឹមថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

លោក យឹម ឆៃលី សំណូមពរឲ្យក្រសួងពាណិជ្ជកម្មចាត់វិធានការផ្លូវច្បាប់ឲ្យរឹងមាំបន្ថែមចំពោះក្រុមហ៊ុនទឹកដោះគោម្សៅម៉ាក Nutrilatt

ភ្នំពេញ៖ លោកយឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានស្នើឲ្យក្រសួងពាណិជ្ជកម្មចាត់វិធានការផ្លូវច្បាប់ឲ្យរឹងមាំបន្ថែមចំពោះក្រុមហ៊ុនទឹកដោះគោម្សៅម៉ាកNutrilatt ដែលមានកម្រិតជាតិដែកនិងស័ង្កសីទាបឆ្ងាយខ្លាំងជាងកម្រិតដែលបានសរសេរនៅលើស្លាកសញ្ញាផលិតផល និងកម្រិតអប្បបរមាកំណត់ដោយស្តង់ដារ Codex ។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ... Read More »

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ៖ ថ្ងៃទី៣១ ខែសីហានេះ មានយានយន្ត ៩៨៣គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យនិងផាកពិន័យលើយានយន្តសរុបចំនួន ៩៨៣គ្រឿងទៀត ក្នុងនោះមានម៉ូតូ ... Read More »

ពលករខ្មែរឆ្លងដែនទៅកាប់ឈើគ្រញូងនៅថៃហើយទើបរួចផុតទោសចំនួន៦នាក់ ត្រូវអាជ្ញាធរថៃប្រគល់ឲ្យភាគីកម្ពុជាវិញ

ខេត្តឧត្ដរមានជ័យ៖ ពលករខ្មែរចំនួន៦នាក់ដែលបាន លបលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងទឹកដីថៃក្នុងបំណងកាប់ឈើគ្រញូង ត្រូវបានសមត្ថកិច្ចថៃចាប់យកទៅផ្ដន្ទាទោសតាមច្បាប់នៅប្រទេសថៃហើយជាប់ពន្ធនាគារ ជាងបីឆ្នាំ ទើបរួចផុតទោសត្រូវបានអាជ្ញាធរថៃ ប្រគល់មកភាគីកម្ពុជាវិញ នៅវេលាម៉ោង៣និង១២នាទីរសៀល ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២០ តាមច្រកទ្វាអន្តរជាតិជាំ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។ ... Read More »

រថយន្តនីស្សាន់ណាវ៉ារ៉ាមួយគ្រឿងឆ្លងភ្លើងឆេះខ្ទេចសល់តែគ្រោងដែក

ខេត្តមណ្ឌលគិរី៖ ​ រថយន្តមួយគ្រឿងបានឆាបឆេះខណៈដែលកំពុងតែបើកបរតាមដងផ្លូវ ហើយត្រូវបានកម្លាំងជំនាញការិយាល័យនគរបាល​បង្ការពន្លត់អគ្គិភ័យខេត្តបានចេញរថយន្តចំនួន​២​គ្រឿងទៅសហការជាមួយកម្លាំងអធិការដ្ឋានក្រុងសែនមនោរម្យនិងកម្លាំងប៉ុស្តិ៍រមនាបាញ់ពន្លត់អស់ទឹកចំនួន​២​ឡាន​ទើបរលត់ទាំងស្រុង ចំណែក​រថយន្តនោះត្រូវភ្លើងឆេះសល់តែគ្រោងដែក។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ១១និង៣៥​នាទី ថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០២០ នៅ​ចំណុច​ផ្លូវជាតិលេខ៧៦​ ចន្លោះគីឡូម៉ែត្រលេខ១៣៣និង១៣៤​ ដែលស្ថិតនៅក្នុងភូមិពូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ... Read More »

អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងវិធានការសន្តិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងវិធានការសន្តិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ ... Read More »

រដ្ឋមន្ត្រី​ក្រសួង​អប់រំ អញ្ជើញក្នុងពិធី​សំណេះសំណាល និងផ្ដាំ​ផ្ញើ​ដល់​គ្រូ​ប្រឹក្សា​គរុកោសល្យ

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​ពិធី​សំណេះសំណាល និង​ផ្ដាំ​ផ្ញើ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ដល់​គ្រូ​ប្រឹក្សា​គរុកោសល្យ មុន​ចេញ​ទៅ​​បំពេញ​ការងារ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​គោលដៅ និង​ពិធី​បើក​វេសនកាលឆ្នាំ​សិក្សា​២០២០-២០២១ ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ឯកទេស​ប្រឹក្សា​គរុកោសល្យ។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកបណ្ឌិត​សភាចារ្យ ហង់ ... Read More »

បាក់មែកឈើមួយមែកធំទៀតហើយ សូមបងប្អូនធ្វើដំណើរតាមផ្លូវក្នុងរាជធានីភ្នំពេញត្រូវមានការប្រុងប្រយ័ត្ន

ភ្នំពេញ៖ ដើមត្រសេកមួយដើមត្រូវបានបាក់មែកដ៏ធំមួយមកលើផ្លូវ ក្រោយពេលមេឃភ្លៀង រួមនឹងខ្យល់បោកបក់យ៉ាងខ្លាំងនៅតាមបណ្ដោយផ្លូវលេខ២១៥ តែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួស ឬ ប៉ះពាល់ដល់ម៉ូតូនិងរថយន្តឡើយ។ ហេតុការណ៍ខ្យល់បក់បោកបាក់មែកដើមឈើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៥ក្បែរស្តុបDN សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ... Read More »

លោក សោម ស៊ុន ៖ កងទ័ពជាកូនចៅរបស់ប្រជាជន ដើម្បីប្រជាជន និងបម្រើប្រជាជន ដោយអស់ពីចិត្តពីថ្លើម និងដោយឥតលក្ខខណ្ឌ

ខេត្តកំពង់ធំ៖ ក្នុងឱកាសសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ និងនាំយកនូវអំណោយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន០៧គ្រួសារ ឧត្តមសេនីយ៍ទោ សោម ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញចូលរួមកិច្ចប្រជុំ​ ដេីម្បីត្រៀមចូលរួមមហាសន្និបាតអាយប៉ាលេីកទី៤១​ ដែលនឹងប្រព្រឹត្តទៅតាមរយៈវីដេអូ​ (​ Video Conference ​)​

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំ​ ដេីម្បីត្រៀមចូលរួមមហាសន្និបាតអាយប៉ាលេីកទី៤១​ ដែលនឹងប្រព្រឹត្តទៅតាមរយៈវីដេអូ​ (​ Video Conference ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ពីបទលួចម៉ូតូ

ខេត្តក្រចេះ៖  ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូអាជីវករនៅមុខផ្ទះជួលមួយកន្លែងហើយរត់គេចសំងំលាក់ខ្លួន។ ការឃាត់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៤៖៣០នាទីថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០​នៅត្រង់ចំណុចក្រោយហាងលក់បាយមួយកន្លែងស្ថិតនៅក្នុងភូមិបន្ទាយ​ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។   ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ដៀង វ៉ាន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅភូមិថ្មី ឃុំ​ពង្រ ស្រុក​សាមគ្គី​មានជ័យ ... Read More »

អារ៉ាប៊ីសាអ៊ូឌីតរកឃើញអណ្តូងប្រេងនិងឧស្ម័នហ្គាសពីរកន្លែងទៀត

អន្តរជាតិ៖ដូនតារបស់អារ៉ាប៊ីសាអ៊ូឌីត បានជ្រើសរើសទីភូមិសាស្ត្រដ៏ល្អសម្បូរទៅដោយធនធានធម្មជាតិ ដើម្បីកសាងនគរ។អារ៉ាប៊ី​សាអ៊ូឌីតជាប្រទេសនាំប្រេងចេញលំដាប់ទី​១លើពិភពលោក ហើយពេលនេះបានរកឃើញអណ្តូងប្រេង​២កន្លែងថ្មីទៀត ។ ក្រុមហ៊ុនប្រេង Saudi Aramco របស់​ អារ៉ាប៊ីសាអ៊ូឌីតទើបតែរកឃើញអណ្តូងប្រេង​និងឧស្ម័នពីរកន្លែងទៀត​​ ។ រដ្ឋមន្ត្រីក្រសួងថាមពល​អារ៉ាប៊ីសាអ៊ូឌីតលោក Abdulaziz bin Salman ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូស្របទិសគ្នារបួស៣នាក់

ខេត្តពោធិ៍សាត់ ៖ នារីម្នាក់បានរងរបួសធ្ងន់បាក់ដៃ និងបុរសចំនួន២នាក់ទៀតបានរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនាល្ងាចថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ... Read More »

សមត្ថកិច្ចពិនិត្យសពគ្រូពេទ្យម្នាក់ សង្ស័យជំងឺបេះដូង

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចចុះស្រាវជ្រាវ និងពិនិត្យសពគ្រូពេទ្យម្នាក់ បន្ទាប់ក្រោកពីដំណេកគេឃើញស្លាប់នៅដណ្ដប់ភួយ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច ។ ហេតុការណ៍សមត្ថកិច្ចស្រាវជ្រាវ និងពិនិត្យសពខាងលើ ធ្វើឡើងនាព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ... Read More »

ខ្លាចចាញ់រុស្ស៊ីនិងចិន អាមេរិក បើកភ្លើងខៀវ​ផលិតវ៉ាក់សាំងបន្ទាន់ប្រឆាំងកូវីដ​-១៩

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានជំរុញឲ្យក្រុមអ្នកឯកទេសវេជ្ជសាស្ត្រប្រញាប់​ប្រញាល់ បញ្ចេញវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ឲ្យបានឆាប់បំផុត ។ ប្រទេសជាច្រើន ក៏ដូចជាក្រុមហ៊ុនផលិតឱសថនៅលើពិភពលោកកំពុងតែប្រកួតប្រជែងគ្នា​ផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ឲ្យបានលឿនបំផុត ។ មជ្ឈមណ្ឌលគ្រប់គ្រងស្បៀងអាហារ​និងឱសថអាមេរិក (FDA) បានប្រកាសថា​ បានត្រៀមលក្ខណៈផ្តល់ការអនុញ្ញាតឲ្យផលិតវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​ បើទោះបីមិនទាន់បញ្ចប់ដំណាក់កាលសាកល្បង​ចុងក្រោយក្តី។ រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ​កំពុងតែ​ត្រួតពិនិត្យ ... Read More »

នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យ២នាក់រឹបអូសយកថ្នាំញៀនចំនួន៥កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួននិងចាប់យកថ្នាំញៀនចំនួន៥កញ្ចប់។ ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង០០និង១០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចប៉ុស្តិ៍បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះទី១-ឈ្មោះ ប៉ក់ ពិសិដ្ឋ ភេទប្រុស ... Read More »

ខិតជិតដល់ថ្ងៃកាន់បិណ្ឌមន្ត្រីជំនាញដកហូតទឹកដោះគោ ថ្នាំដុសធ្មេញ តែកញ្ចប់ខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់នៅផ្សារវាលយន្ត

ខេត្តស្វាយរៀង៖ខណៈដែលថ្ងៃកាន់បិណ្ឌខិតជិតចូលមកដល់មន្ត្រីជំនាញក.ប.ប.បានចុះដកហូតទឹកដោះគោ ថ្នាំដុសធ្មេញ តែកញ្ចប់ និងទំនិញជាច្រើនមុខទៀតដែលខូចគុណភាពនៅផ្សារវាលយន្តមកដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ស្ថិតក្នុងសង្កាត់-ក្រុងស្វាយរៀង។ មន្ត្រី(ក ប ប)ខេត្តស្វាយរៀងបានឱ្យដឹងថា ក្រោយពីបានកំណត់មុខសញ្ញា និងពិនិត្យទំនិញជាបឋមនៅមន្ទីរពិសោធន៍ (ក ប ប)ខេត្ត សម្រាប់ទំនិញនៅផ្សារវាលយន្តសរុបប្រមាណ៤៦គំរូមិនមាន ... Read More »

ទីបំផុត! ចុងភៅល្មោភកាម ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃស ក្រោយពាក់ព័ន្ធករណីផ្សំគំនិតជាមួយប្រពន្ធគេ ដាក់ថ្នាំងងុយឲ្យប្តីហូប ដើម្បីឡើងឋានសួគ៌

ភ្នំពេញ៖ ជនសង្ស័យដែលជាចុងភៅ មានឈ្មោះ ស្រេង ចាន់ណា ភេទ​ប្រុសអាយុ ២១​ឆ្នាំ មុខរបរ ចុងភៅ បន្ទាប់ពីសមត្ថកិច្ចនគរបាលខណ្ឌមានជ័យឃាត់ខ្លួនពីបទប្រើប្រាស់ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នឹងជាប់ពាក់ព័ន្ធផ្សំគំនិតជាមួយប្រពន្ធគេ ដាក់ថ្នាំងងុយដេកនៅក្នុងចំណីអាហារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យប្តីហូប ដើម្បីឡើងឋានសួគ៌នោះ ។ កាលពីចុងខែសីហា ... Read More »

គ .ជ.ប ដាក់ឱ្យដំណើរការប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត ពីចម្ងាយ (អនឡាញ) លើកដំបូង

ភ្នំពេញ៖ គ .ជ.ប ដាក់ឱ្យដំណើរការប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត ពីចម្ងាយ (អនឡាញ) លើកដំបូង ដើម្បីបង្កលក្ខណៈងាយស្រលឱ្យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ដែលបាន ប្រើប្រាស់ឯកសារ ចុះឈ្មោះបោះឆ្នោត ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ ... Read More »

ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីនៃព្រះរាជ​ពិធី​បួងសួង​សុំ​សេចក្តី​សុខ​ក្សេម​ក្សាន្ត​ដល់ប្រជានុរាស្រ្ត

ភ្នំពេញ៖ ព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីនៃព្រះរាជ​ពិធី​បួងសួង​សុំ​សេចក្តី​សុខ​ក្សេម​ក្សាន្ត​ដល់ប្រជានុរាស្រ្តនៅមុខព្រះបរមរូបព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ បរមរាមទេវវតា ព្រះសុវណ្ណកោដ្ឋ នាមុខព្រះឧបោសថ​រតនារាមព្រះកែវមរកត​ក្នុងព្រះបរមរាជវាំងចតុម្មុខ នា​វេលា​ព្រឹក​ថ្ងៃ​ចន្ទ​ ១៣​កើត​ ខែ​ភទ្របទ​ ឆ្នាំជូត​​ ... Read More »

លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតនៅទីលានបាញ់គ្រាប់ពិតមរតកតេជោ សែន

ខេត្តបាត់ដំបង៖ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតត្រូវបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅទីលានបាញ់គ្រាប់ពិតមរតកតេជោ សែន សម្រាប់កងទ័ព និងគ្រួសារកងទ័ពអាស្រ័យផល។  សូមបញ្ជាក់ថា៖ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត នៅទីលានបាញ់គ្រាប់ពិតមរតកតេជោសែន ភ្នំវាលចាប ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោក ... Read More »

លោក ឃួង ស្រេង៖ អគារអង្គរមានជ័យ ទល់មុខអតីតអគារប៊ីអេស ចាស់ទ្រុឌទ្រោមខ្លាំងណាស់មិនអាចរស់នៅបានទៀតទេ អាជ្ញាធររាជធានីអញ្ជើញពលរដ្ឋប្រជុំរកដំណោះស្រាយមុនមានហានិភ័យកើតឡើង

ភ្នំពេញ៖ អគារអង្គរមានជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស ជាអគារមួយមានសភាពចាស់ទ្រុឌទ្រោម មានអាយុកាល៧០ឆ្នាំហើយ ។ ដោយមើលឃើញពីស្ថានភាពចាស់ទ្រុឌទ្រោមនៃអគារនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើអគារនេះមកប្រជុំផ្សព្វផ្សាយ ដើម្បីរិះរកដំណោះស្រាយឱ្យបានសមស្រប ជៀសវាងបាននូវហានិភ័យផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុពីអគារចាស់នេះ។ ការផ្សព្វផ្សាយពីស្ថានភាពអគារចាស់ទ្រុឌទ្រោមខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ... Read More »