ព័ត៌មានទាន់ហេតុការណ៍៖
'

អភិបាលខណ្ឌចំការមន ជំរុញឲ្យប្រជាពលរដ្ឋកុំមានការធ្វេសប្រហែស ត្រូវនាំគ្នាទប់ស្កាត់ និងបង្ការជម្ងឺឆ្លងកូវីដ១៩

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃ គណៈអភិបាលខណ្ឌចំការមនជំរុញឲ្យប្រជាពលរដ្ឋគិតគូរយកចិត្តទុកដាក់ថែរក្សា សុខភាព កុំមានការធ្វេសប្រហែសឲ្យសោះ បើទោះបីជាមួយរយៈចុងក្រោយនេះ ក្រសួងរកមិនឃើញករណីអ្នកឆ្លងថ្មី ក៏ដោយ យើងត្រូវបន្តស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការបង្កានិងទប់ស្កាត់ការរីករាលដាលជាសកលនៃវីរុសប្រភេទថ្មីកូវីដ១៩ ។ ... Read More »

អតីតប្រធានការិយាល័យប្រៃសណីយ៍ ស្រុកចន្ទ្រាជិះម៉ូតូបុកសត្វគោស្លាប់នឹងកន្លែង

ខេត្តស្វាយរៀងះបុរសម្នាក់ដែលគេស្គាល់ជា អតីតប្រធានការិយាល័យប្រៃសណីយ៍ និង ទូរគមនាគមន៍ស្រុកចន្ទ្រាបានស្លាប់ភ្លាមៗនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៏បង្កឡើងដោយសត្វគោរត់ឆ្លងផ្លូវបុកជាមួយម៉ូតូយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង២៧នាទីល្ងាច ថ្ងៃទី១៥ខែឧសភាឆ្នាំ ២០២០ នៅលើផ្លូវ៣១៦A ស្ថិតនៅភូមិដីក្រហម ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសរងគ្រោះ ឈ្មោះព្រំ សេង  អាយុ ៥៦ មុខរបរ អតីតប្រធានការិយាល័យប្រៃសណីយ៍ ... Read More »

ប្រទះឃើញបុរសអូសរទេះដឹកអីវ៉ាន់ម្នាក់ស្លាប់ផ្កាប់មុខដោយសារខ្យល់គរ

ខេត្តព្រះសីហនុ៖  ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ផ្កាប់មុខ នៅវេលាម៉ោង៧:០០នាទីព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៦.០៥.២០២០ ក្បែរផ្លូវចូលវត្តលើ ស្ថិតក្នុងក្រុម១៤ ភូមិ០៣ សង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ ។ យោងតាមរបាយការណ៍របស់នគរបាលសង្កាត់លេខ១បានឱ្យដឹងថា ... Read More »

ថ្ងៃទី១៧ដល់ថ្ងៃ២០ឧសភា កងពលធំអន្ដរាគមន៍លេខ២ នឹងអនុវត្តលំហាត់បាញ់គ្រាប់ពិត កាំភ្លើងAK.៤៧

ខេត្តសៀមរាប៖ នៅថ្ងៃទី១៧ដល់ថ្ងៃ២០ឧសភា ឆ្នាំ២០២០ កងពលធំអន្ដរាគមន៍លេខ២ នឹងអនុវត្តលំហាត់បាញ់គ្រាប់ពិត កាំភ្លើងAK.៤៧ ។ នេះយើងតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ ក្នុងនោះរដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ... Read More »

ចាប់ចិន៣នាក់ជាប់ពាក់ព័ន្ធសំណុំរឿងបុរសជនជាតិចិនម្នាក់ធ្លាក់ពីលើសណ្ឋាគារមហាសមុទ្រស្លាប់

ខេត្តព្រះសីហនុ៖ ជនសង្ស័យជាជនជាតិចិនដូចគ្នាចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនពាក់ព័ន្ធសំណុំរឿងបុរសជនជាតិចិនម្នាក់ស្លាប់ក្រោយឃើញធ្លាក់ពីលើសណ្ឋាគារមហាសមុទ្រ។ករណីនេះ ជាអំពើឃាតកម្មមិនមែនជាករណីលោតសម្លាប់ខ្លួនធ្វើអត្តឃាតនោះទេ។  លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា សំណុំរឿងបុរសជនជាតិចិនម្នាក់ស្លាប់ក្រោយឃើញធ្លាក់ពីលើសណ្ឋាគារ មហាសមុទ្រក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុកាលពីថ្ងៃទី១២ ខែឧសភាឆ្នាំ២០២០ប៉ុន្មានថ្ងៃមុននេះជាអំពើឃាតកម្មមិនមែនជាករណីលោតសម្លាប់ខ្លួននោះទេ។  បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការបញ្ជាក់ថា ... Read More »

“មនុស្សខូចចិត្តធ្វើអ្វីឡប់ៗ” ពិរោះប្លែកពីតារាចម្រៀង អ៊ុង សុវណ្ណរិទ្ធិ

ភ្នំពេញ៖ បទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅ“មនុស្សខូចចិត្តធ្វើអ្វីឡប់ៗ” របស់តារាចម្រៀង អ៊ុង សុវណ្ណរិទ្ធិ កំពុងទាក់ចិត្តក្រុមយុវវ័យ។ ការបញ្ចេញបទថ្មីដំបូងរបស់តា​រាចម្រៀងរូបនេះធ្វើឡើងបន្ទាប់ពីលោកបានលេចមុខក្នុងផលិតកម្មថ្មី Tasrong Studio។ ​“មនុស្សខូចចិត្តធ្វើអ្វីឡប់ៗ”ជាបទចម្រៀងរៀបរាប់អំពីចំណងស្នេហាខូចចិត្តរបស់យុវជនម្នាក់ព្រោះតែស្នេហាមិនសមបំណង។ បទនេះជាបទចម្រៀងលើកដំបូងរបស់តារាចម្រៀង អ៊ុង សុវណ្ណរិទ្ធិ ក្នុងផលិតកម្មថ្មីដំបូង​បន្ទាប់ពី ប្រឹងប្រែងតស៊ូលើអាជីពចម្រៀង​អស់ជាច្រើនឆ្នាំ។ ... Read More »

ក្លិបយក្ស Bayern Munich ក្លាយ​ជា​ដៃ​គូ​សហការ​របស់ TikTok

យោង​តាម​ចុះ​ផ្សាយ​ផ្ទាល់​លើ​គេហទំព័រ​ផ្លូវ​ការ​របស់ក្លិបយក្សរបស់អាល្លឺម៉ង់ Bayern Munich បានប្រកាសថា ក្លិបមួយនេះបាន​ធ្វើ​ការ​ប្រកាស​ទទួល​ស្គាល់​ក្រុម​ហ៊ុន​ Douyin ឬ​ជា​ទូទៅ​ត្រូវ​បាន​ស្គាល់​ថា​ TikTokជា​ដៃ​គូ​សហការ​ថ្មី​របស់​ខ្លួន​កាល​ពី​ថ្ងៃសុក្រ។ ការ​ចូល​ជា​ដៃ​គូ​សហការ​ជា​មួយ​ក្រុមហ៊ុន​ TikTok ​នេះ​ធ្វើ​ឡើង​ ដើម្បី​​ពង្រីក​ និង​ទាញ​យក​ទី​ផ្សារ​ឲ្យ​កាន់​តែ​ធំ​ និងធ្វើឲ្យកាន់តែ​ល្បីល្បាញ​នៅតំបន់អាស៊ី ពិសេស​ប្រទេស​ចិន។ ... Read More »

ក្លិប Club Bruges ប្រកាសជាម្ចាស់ជើងឯកលីកកំពូលបែលហ្ស៊ិកសម្រាប់រដូវកាលនេះ

ក្លិប Club Bruges ត្រូវបានប្រកាសថា ជាម្ចាស់ជើងឯកលីកកំពូលបែលហ្ស៊ិក (Pro League) បន្ទាប់ពី លីកកំពូលរបស់ប្រទេសនេះបានបញ្ជាក់កាលពីខែមុនថា បានបញ្ចប់មុនរដូវកាលដោយសារស្ថានភាពជំងឺកូរ៉ូណា។ ក្លិប Club Bruges មាន១៥ពិន្ទុនាំមុខលើក្រុម Gent ... Read More »

កីឡាករវាយកូនហ្គោល Rory McIlroy រិះគន់ប្រធានាធិបតីអាមេរិកជុំវិញការឆ្លើយតបនឹងកូវីដ១៩

លោក Rory McIlroy បានរិះគន់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ចំពោះការដោះស្រាយរបស់លោកចំពោះវិបត្ដិមេរោគកូវីដ១៩ ក្នុងនយោបាយពាក់ព័ន្ធនឹងវិស័យកីឡា។ អ្នកវាយកូនហ្គោលសញ្ជាតិអៀរឡង់ខាងជើងរូបនេះបាននិយាយថាប្រធានាធិបតីអាមេរិកកំពុងព្យាយាមធ្វើ“នយោបាយ” នៃរោគកូរ៉ូណាដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាង ៨៦.០០០ នាក់នៅអាមេរិក។ លោក McIlroy បានប្រាប់ទូរទស្សន៍ McKellar Golf Podcast ... Read More »

រាជរដ្ឋាភិបាលលែងឱ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចុះដោះស្រាយរឿងដីធ្លី ដែលប្រមុខរាជរដ្ឋាភិបាល ឬតុលាការដោះស្រាយបញ្ចប់រួច

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ឈប់ឲ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចុះដោះស្រាយទំនាស់ដីធ្លីទាំងឡាយណា ដែលសម្ដេច និងតុលាការបានដោះស្រាយបញ្ចប់រួចរាល់ទៀតហើយ។ ទន្ទឹមនឹងនោះសម្ដេចតេជោ ក៏ មិនអនុញ្ញាតិឱ្យសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ រាយការណ៍ពីបញ្ហាទំនាស់ដីធ្លីរវាងបុគ្គលនិងបុគ្គលជូនសម្ដេចផងដែរ។ ... Read More »

បញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការ ក្រោយសមត្ថកិច្ចរឹបអូសគ្រឿងញៀនបានជាង១គីឡូក្រាមកន្លះ

ខេត្តសៀមរាប៖  នៅព្រឹកថ្ងៃទី១៦ ខែឧសភា នេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសៀមរាបបានបញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្តសៀមរាបបន្ទាប់ពីបង្រ្កាបបានកាលពីថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង០៨ ព្រឹកនៅ ចំណុចបន្ទប់ជួលស្ថិត ... Read More »

ប្រេស៊ីល មួយខែរដ្ឋមន្ត្រីក្រសួងសុខាភិបាលពីររូបលាលែងពីតំណែងដោយមិនចុះសម្រុងជាមួយប្រធានាធិបតី

ប្រេស៊ីល៖ មួយខែរដ្ឋមន្ត្រីក្រសួងសុខាភិបាលពីររូបលាលែងពីតំណែងដោយមិនចុះសម្រុងជាមួយប្រធានាធិបតី កាលពីថ្ងៃទី១៥ខែឧសភា ប្រេស៊ីល បានបាត់បង់រដ្ឋមន្ត្រីក្រសួងសុខាភិបាលមួយរូបទៀតហើយក្នុងរយៈពេលតែ១ខែប៉ុណ្ណោះ ដោយសារតែមិនចុះសម្រុងជាមួយប្រធានាធិបតី លើវិធានការទប់ស្កាត់កូវីដ-១៩ ។ ពលរដ្ឋប្រេស៊ីលនៅទីក្រុងធំៗបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ហើយក្រុមអ្នកឯកទេសសុខាភិបាលក៏បង្ហាញការខឹងសម្បាយ៉ាងខ្លាំងផងដែរក្រោយការលាលែងចេញពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nelson Teich ក្នុងពេលដែលកូវីដ-១៩ កំពុងឆ្លងរាលដាលខ្លាំងនៅប្រទេសនេះ។ ... Read More »

លែងលះគ្នា១០ឆ្នាំម៉េង កែវពេជ្ជតា Live វីដេអូបើកកកាយរឿងជូរចត់គ្រារួមរស់ជួបជុំអតីតស្វាមី

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាងម៉េង កែវពេជ្ជតា បានធ្វើឲ្យគេភ្ញាក់​ផ្អើលជាថ្មីក្រោយពីតារាស្រីរូបនេះបានបង្ហាញមុខក្នុងការLiveវីដេអូលើបណ្តាញសង្គមហ្វេសប៊ុក។ អ្នកស្រីបានបើកកកាយអំពីជីវិតជូរចត់មួយចំនួនគ្រាដែលរស់នៅជួបជុំគ្នាជាមួយ​អតីតស្វាមីលោក​ឧត្តមសេនីយ៍ឯក មួង ឃីម។ ​ផ្តើមចេញពីការLiveវីដេអូ ថ្ងៃបុណ្យអ្នកម្តាយកាលពីដើមសប្តាហ៍នេះ អ្នកស្រី ម៉េង កែវពេជ្ជតា បានរៀបរាប់អំពីជីវិតដែលប្រឹងប្រែងរស់ និងភាពតស៊ូដើម្បីកូនប្រុសស្រីក្រោយ​លែង​លះ​ស្វាមី។ គាប់ជួនមានគណនីយមួយបានចូលទៅComment ... Read More »

លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ពីម្សិលមិញ

ភ្នំពេញ៖ លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ក្រោមអធិបតីភាព​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៧៥ ថ្ងៃបដិសន្ធិកងកម្លាំងនគរបាលជាតិ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២០)

ភ្នំពេញ ៖ សារលិខិតជូនពរ របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៧៥ ថ្ងៃបដិសន្ធិកងកម្លាំងនគរបាលជាតិ (១៦ ឧសភា ១៩៤៥-១៦ ... Read More »

ដំណឹងដ៏សែនរីករាយបំផុត .! ខណៈកម្ពុជាយើងលែងមានអ្នកជំងឺកូវីដ-១៩ទៀតហើយ

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ១៦ខែឧសភា ឆ្នាំ២០២០ នេះ -អ្នកជាសះស្បើយថ្មីចំនួន ១នាក់ -សរុបអ្នកជាសះស្បើយមានចំនួន ១២២នាក់ -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់។ ថ្ងៃនេះផងដែរ ... Read More »

ក្រុមគ្រូពេទ្យឯកទេសចិន ចុះផ្សព្វផ្សាយវិធីបង្ការជំងឺកូវីដ-១៩ និងធ្វើតេស្តដល់កងទ័ពជេីងទឹក

ខេត្តព្រះសីហនុ៖ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង បញ្ជាការដ្ឋាន កងទ័ពជេីងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្របានលេីកឡេីងពីមិត្តភាពរបស់ប្រជាជាតិទាំងពីរ កងទ័ពទាំងពីរ ត្រូវបានពង្រឹង ពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងកិច្ចសហប្រតិបត្តិការលេីគ្រប់វិស័យ ដែលប្រមុខរដ្ឋាភិបាលទាំងពីរបានលេីកឡេីងជារឿយៗថាៈ មិត្តភាពដែកថែបពិតជារឹងមាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

លួចគេបានគ្រាន់តែពេលគេទាន់គឺក្រែលហើយ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវប្រជាពលរដ្ឋចាប់បានហើយប្រគល់ឱ្យសមត្ថកិច្ចក្រោយពីរូបគេបានធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿងមិនបានសម្រេច។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នៅតាមបណ្តោយផ្លូវលេខ២០០២ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនសង្ស័យមានឈ្មោះ អាក់ ជនជាតិខ្មែរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ ... Read More »

ជនជាតិចិនបើករថយន្តទៅបុកគូទរថយន្តមួយគ្រឿងទៀតកំពុងឈប់ស្តុបរងការខូចខាត

   ភ្នំពេញ៖បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងបើករថយន្តហ៊ីយ៉ាន់ដាយស្តារុិចមួយគ្រឿងទៅបុកគូទរថយន្តIZUZUមួយគ្រឿងទៀតខណៈកំពុងឈប់នៅភ្លើងស្តុបពេញទំហឹងបណ្ដាលឲ្យរថយន្តបង្កខូចខាតយ៉ាងដំណំចំណែកម្ចាស់អង្គុយធ្វើព្រងើយមិនចុះមកដល់ស្រាយគ្នា។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៥០ នាទីយប់ថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២០​ នៅចំណុចស្តុបណូគាតាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តឃ្លុបម៉ាកIZUZUពណ៌សពាក់ស្លាកលេខភ្នំពេញ3D-5139ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានឈប់នៅភ្លើងស្តុបខណះនោះក៏មានរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ... Read More »

អ្វីទៅហៅថា “ គ្រោងការទុច្ចរិតក្លែងបន្លំតាមប្រព័ន្ធទូរស័ព្ទ ឬ Telephone Scam ”?

ភ្នំពេញ៖ លោក អ៉ឹម វុត្ថា ជាអ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជាបានបញ្ជាក់ក្នុងគណនីហ្វេសប៊ុកថា៖ គ្រោងការទុច្ចរិតក្លែងបន្លំតាមប្រព័ន្ឋទូរស័ព្ទ ឬហៅ Telephone Scam ” គឺជាអំពើឬសកម្មភាពក្នុងការស្វែងរកព័ត៌មានពីអ្នកប្រើប្រាស់សេវាទូរគមនាគមន៍តាមរយៈទូរស័ព្ទ ឬ បញ្ជូនសា ឬ ស្រាវជ្រាវតាមដានតាមបណ្តាញសង្គមនិងបណ្តាញ ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត នាថ្ងៃទី១៨

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត នាថ្ងៃទី១៨ ខែឧសភាខាងមុខនេះ ។ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងយុត្តិធម៌ តម្រូវអោយចាប់ផ្តើមនៅម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៨ ... Read More »

លោក ស៊ុត ឌីណា អតីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលត្រូវជាប់ទោស៥ឆ្នាំ ពេលរួចទោសហើយ

ភ្នំពេញ៖ សូមរំលឹកថា លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃចន្ទទី០៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅបន្ទាប់ពីរកឃើញថា លោកមានការពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តការងារនៅប្រទេសកូរ៉េ ដោយមានលុយរហូតដល់ ៧,២លានដុល្លារ និងមាស៣៣៩តម្លឹង ... Read More »

មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទទួលបានកើនឡើង រហូតដល់ជាង ៧៣ ០០០នាក់ ក្នុងទំហំទឹកប្រាក់ ជាង ៤០ ពាន់លានរៀល

ភ្នំពេញ៖ មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ រាជរដ្ឋាភិបាលបច្ចុប្បន្ន កើនឡើង រហូតដល់ជាង ៧៣ ០០០នាក់ ក្នុងទំហំទឹកប្រាក់ ជាង ៤០ ពាន់លានរៀល ជាការចូលរួមដោយស្ម័គ្រចិត្ត ខ្មែរស្រឡាញ់ខ្មែរ ។ ... Read More »

វៀតណាមរកឃើញអ្នកឆ្លងថ្មីម្នាក់ទៀតសរុប២៤នាក់គឺមកពីបរទេសទាំងអស់

ប្រទេសវៀតណាម៖តាមការប្រកាសពីវិទ្យាស្ថានប៉ាស្ទ័រទីក្រុងហូជីមិញ នៅថ្ងៃទី១៥ខែឧសភានេះ វៀតណាម រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីម្នាក់ទៀត គឺមកពីទីក្រុងឌូបៃ កាលពីថ្ងៃទី៣ខែឧសភា ហើយត្រូវកាត់ផ្តាច់ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដាន។ ចំណែកនៅក្នុងប្រទេសវៀតណាមវិញ គិតចាប់តាំងពីម៉ោង៦ព្រឹកថ្ងៃទី១៦ខែមេសា ដល់ម៉ោង១៨ថ្ងៃទី១៥ខែឧសភា វៀតណាមមិនមានអ្នកឆ្លងថ្មីនៅក្នុងស្រុកឡើយរយៈពេល២៩ថ្ងៃ ។ គិតត្រឹមម៉ោង ១៨ ... Read More »

ថៃអនុម័តបន្ធូរបន្ថយការរឹតត្បិតដំណាក់កាលទីពីរដើម្បីដំណើរការសេដ្ឋកិច្ច

ប្រទេសថៃ៖ រដ្ឋាភិបាលថៃបានចាប់ផ្តើមអនុម័តច្បាប់បន្ធូរបន្ថយដំណាក់កាលទីពីរក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ដែលចាប់ផ្តើមចូលជាធរមានថ្ងៃទី១៧ខែឧសភា ក្នុងគោលដៅជួយដល់សេដ្ឋកិច្ចប្រទេសជាតិដំណើរការឡើងវិញ។ លោក Taweesilp Visanuyothin អ្នកនាំពាក្យគណៈកម្មការដោះស្រាយស្ថានភាពកូវីដ-១៩ ប្រទេសថៃ បានប្រកាសនៅថ្ងៃទី១៥ខែឧសភាថា ក្រុមហ៊ុន អាជីវកម្មមួយចំនួនត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ ក្នុងនោះមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ... Read More »

អណ្តូងទឹកចំនួន៤ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតត្រូវបានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់

ខេត្តប៉ៃលិន៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានប្រគល់អណ្តូងទឹកស្អាតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ៤អណ្តូងបន្ថែមទៀតជូនដល់សហគមន៍ប្រជាពលរដ្ឋប្រើប្រាស់ដោះស្រាយកង្វះខាតទឹកស្អាតក្នុងឃុំចំនួន២ នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ... Read More »

សូមចូលរួម ការពារអភិរក្សសត្វព្រៃឱ្យបានគង់វង្សសម្រាប់បម្រើដល់ទេសចរណ៍ធម្មជាតិ កម្ពុជាយើង

ភ្នំពេញ៖ បន្ទាប់ពីបុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២០ និងត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានចូលខ្លួនមកសុំទោសសាធារណជននិងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃដូច្នេះទៀតហើយចំពោះមុខសមត្ថកិច្ចនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២០ កន្លងទៅនោះ ឃើញថា ពលរដ្ឋជាច្រើន គាំទ្រនូវវិធានការ ការពារ និងអភិរក្ស។ ជាមួយគ្នានោះ ... Read More »

រថយន្តម៉ាស់ស្តាពន្លះជាមួយគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់និងស្រាល៩នាក់

ខេត្តស្ទឹងត្រែង៖ រថយន្តម៉ាក (ម៉ាស់ស្តា) ១គ្រឿងបានបើកទៅបុកគោយន្តកន្ត្រៃយ៉ាងពេញទំហឹង ខណៈបើកបរក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យមនុស្សជិះលើគោយន្តកន្ត្រៃ ដែលជាអ្នករួមដំណើរ៩នាក់ក្នុងចំណោម១៣នាក់រងរបួសធ្ងន់ស្រាល ហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅទីនោះ មកចោមរោមមើល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី១៤ ខែឧសភា  ឆ្នាំ២០២០  ... Read More »

កម្លាំងនគរបាលស្នងការដ្ឋានខេត្តសៀមរាបឃាត់ខ្លួនបក្ខពួកគ្រូខ្មែរ( ដោះអំពើ)ចំនួន៣នាក់ពាក់ព័ន្ធនឹងការដាក់ថ្នាំសម្រើបរំលោភបូកយុវតីម្នាក់

ខេត្តសៀមរាប៖ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាបដែល ដឹកនាំប្រតិបត្តិការដោយតំណាងអយ្យការបានចុះបំបែកសំណុំរឿងមួយពាក់ព័ន្ធនឹងករណីបក្ខពួកគ្រូខ្មែរ( ដោះអំពើ)ចំនួន៣នាក់ដាក់ថ្នាំសម្រើបរំលោភបូកយុវតីរងគ្រោះខណៈដែលនាងមកមើលថែទាំម្តាយនៅផ្ទះជនសង្ស័យ។ ហេតុការណ៍បែកធ្លាយនេះកើតឡើងកាលពី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប បន្ទាប់ពីគ្រួសារជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ច ។   លោកវរសេនីយ៍ឯក ជា ... Read More »

អាមេរិក និងបារាំងប្រឈមមុខតានតឹង ពាក់ព័ន្ធវ៉ាក់សាំងប្រឆាំងកូវីដ១៩

ប្រធានាធិបតីបារាំងបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេល ក្រុមហ៊ុនផលិតឱសថ Sanofi របស់បារាំងប្រកាសថានឹងលក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យអាមេរិកមុន។ កាលពីថ្ងៃទី១៤ខែឧសភា មន្ត្រីរដ្ឋាភិបាលបារាំង បាននិយាយទៅកាន់សារព័ត៌មាន Bloomberg ថា ប្រធានាធិបតី ម៉ាក្រុងខឹងសម្បាយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងខាងលើ។ លោកម៉ាក្រុងបានបញ្ជាក់ថា ... Read More »