ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈបើកម៉ូតូបុករថយន្តកុងតឺន័រ បត់ឆ្លងផ្លូវ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿន បុករថយន្តកុងតឺន័រ១គ្រឿង បត់ឆ្លងផ្លូវ ។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ ... Read More »

អគ្គិភ័យឆេះផ្សារអ៊ីខាងនៅសង្កាត់ស្ទឹងមានជ័យ៣ខូចខាតទាំងស្រុង

ភ្នំពេញ៖ ផ្សារអ៊ីខាងចំនួន២០តូបត្រូវអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ៤និង ២០នាទីទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ ២០២០នៅតាមបណ្ដោយផ្លូវវេងស្រេង ខាងលិចស្តុបឡូប្រាំចម្ងាយប្រហែល ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី ៣ ... Read More »

នារី២នាក់ត្រូវជនសង្ស័យ២នាក់ធ្វើសកម្ម​ភាពឆក់ទូរស័ព្ទបាន​សម្រេច រួចជិះគេចខ្លួន​បាត់ស្រមោល

ភ្នំពេញ៖​ នារី២នាក់ត្រូវជនសង្ស័យ២នាក់បើកម៉ូតូ​មួយគ្រឿងមិនចាំស្លាកលេខធ្វើសកម្ម​ភាពឆក់ទូរស័ព្ទបាន​សម្រេច រួចជិះគេចខ្លួន​បាត់ស្រមោល​ មិនរំខានសមត្ថកិច្ច ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៧យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ៤៨៨​ សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំ​ពេញ​ ។ នារីរងគ្រោះជាម្ចាស់ទូរស័ព្ទមានឈ្មោះ​ ... Read More »

ប្រជាពលរដ្ឋ ៨៥០គ្រួសារ រស់នៅខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ៤៥អណ្តូង គិតជាទឹកប្រាក់ចំនួន ១០៨.៤៨៤ដុល្លារអាមេរិក

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ៤៥អណ្តូង គិតជាទឹកប្រាក់ចំនួន ១០៨.៤៨៤ដុល្លារអាមេរិក សម្រាប់ប្រជាពលរដ្ឋ ៨៥០គ្រួសារ រស់នៅខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ដើម្បីបន្តដោះស្រាយតម្រូវការទឹកនៅតាមទីជនបទដាច់ស្រយាល ... Read More »

ឈើដែលបង្រា្កបបានមានគេឃុបឃិតគ្នារត់ការចង់ឡៃឡុងទៅអោយឈ្មួញក្រោមរូបភាពដេញថ្លៃសិប្បនិម្មិតយកលុយចែកគ្នាហើយ!

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថារយៈពេលប៉ុន្មានថ្ងៃនេះមានគេរាយការណ៏ថា មានក្រុមឈ្មួញរកសុីឈើ និងមន្ត្រីកសិកម្មមួយក្រុមកំពុងញាប់ដៃញាប់ជើងរត់ការចុះឡើងៗដើម្បី បានសិទ្ធិទិញឈើក្នុងតម្លៃថោកៗពីរដ្ឋក្រោមរូបភាពដេញថ្លៃសិប្បនិម្មិត(ដេញថ្លៃតែលើក្រដាស)ដើម្បីបានលុយសល់ទុកគ្រាន់ចែកគ្នាចាយក្រៅ។ អ្នករាយការណ៍ខាងលើបានសំណូមពរសូមអោយលោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជួយទប់ស្កាត់ករណីកន្ទេលធំ បន្លំដេកនេះផង បើមិនដូច្នេះទេ ច្បាស់ជារដ្ឋបាត់បង់ថវិកាដោយសារមន្ត្រីថ្នាក់ក្រោមទាំងនោះឃុបឃិតគ្នាធ្វើរបាយការណ៏ភូតថ្នាក់លើដើម្បីប្រគល់ ឈើដែលគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិធ្វើការបង្ក្រាបបាននាពេលកន្លងមកទៅអោយក្រុមហ៊ុនមួយក្រោមរូបភាពដេញថ្លៃចងមុង ក្នុងតម្លៃថោកៗៗៗៗជាមិនខានឡើយ។ អ្នករាយការណ៍បានបញ្ជាក់ថា ឈើដែលបានមកពីការបង្ក្រាបបទល្មើសធនធានធម្មជាតិនាពេលកន្លងមកដែលបច្ចុប្បន្នរក្សាទុកនៅខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញៈ ក្នុងឱកាសនៃពិធីអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងពិធីប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងពិធីប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០

ភ្នំពេញៈ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ ... Read More »

ជនជាតិចិនលោក ចា ជិនហូ (Jia Jianhua) មានជំងឺផ្លូវដង្ហើមកូរ៉ូណា ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាកព្យាបាលរូបគាត់

ភ្នំពេញ៖ ជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមកូរ៉ូណា នៅខេត្តព្រះសីហនុ គឺលោក ចា ជិនហូ (Jia Jianhua) ខណៈគាត់មានសុខភាពកាន់តែប្រសើរជាងមុន ក៏បានថ្លែងអំណរគុណសម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលបានណែនាំគ្រូពេទ្យឱ្យយកចិត្តទុកដាក់ព្យាបាលជំងឺគាត់ ... Read More »

ជនសង្ស័យចំនួន២នាក់ជាមុខសញ្ញាចាស់ឆក់ការបូបពីនារីជនជាតិ២នាក់មិនបានសម្រេចត្រូវនគបាលក្របួចជាប់ភ្លាមៗ

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្មដែលកម្លាំងក្រសួងមហាផ្ទៃកំណត់ជាយូមកហេីយបានចេញធ្វេីសកម្មភាពឆក់ការបូនយួដៃពីស្រ្តីជនជាតិបរទេសម្នាក់ខណះជិះលេីpassappមិនបានសម្រេចត្រូវម្ចាស់កង់បីបុកដួលស្របពេលកម្លាំងកំពុងតាមពីក្រោយក៏ឃាត់ជាប់ភ្លាមៗចំណែកជនរងគ្រោះរបួសបាក់ជេីងម្នាក់។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខទូតចិន​ តាមបណ្តោយផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង។ ជនសង្ស័យទី១ឈ្មោះជាដេវិត​ ភេទប្រុសអាយុ១៩ឆ្នាំ​ ទី២ឈ្មោះម៉ង់​ ចាប៉ង់​ ភេទប្រុសអាយុ២០ឆ្នាំ។ តាមប្រភពព័ត៌មានពីម្ចាស់passappបានឲ្យដឹងថា​ ... Read More »

នាយចឺម ទទួលបានសំណង៨ពាន់ដុល្លារពីករណីគេវាយដេរ៥ថ្នេរ

ភ្នំពេញ៖ ករណីនាយចឺម ត្រូវបុរសម្នាក់ជាអតីតកីឡាករបាល់ទាត់វាយនឹងឈើជ្រុងដេរក្បាល៥ថ្នេរដោយចោទថាផ្ញើសារញ៉ែសង្សារគេ ដែលធ្វើឲ្យផ្អើលពេញផ្ទៃប្រទេសនោះ ទទួលបានដំណឹងក្រៅផ្លូវការហើយថា តារាកំប្លែងរូបនេះទទួលបានសំណង៨ពាន់ដុល្លារអាមេរិក។ ករណីអំពើហិង្សា វាយប្រហារ និងគំរាមសម្លាប់ របស់ជនសង្ស័យ ឈ្មោះ ង៉ែត លីទី នៅចំណុចបុរីម្គុដពេជ្រ ក្នុងភូមិផ្សារព្រំជើង ... Read More »

ប្រធានសមាគមសិល្បៈលោក  ហេង ឡុង ចេញលិខិតសុំទោសចំពោះសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ក្រោយពីទទួលបានការស្តីបន្ទោសចំៗចំពោះប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង បានសរសេរលិខិតសូមអភ័យទោសចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះកំហុសឆ្គង របស់ខ្លួនបន្ទាប់ពីបានចែករំលែកនូវវីដេអូព័ត៌មានមិនពិត របស់ក្មេងស្រីម្នាក់ នៅទំព័រ Facebook ... Read More »

ក្នុងមួយថ្ងៃ ចិនស្លាប់៤៣នាក់ដោយវីរុសកូរ៉ូណា សរុបអ្នកស្លាប់កើនឡើង២១៣នាក់ ឆ្លងជិត១ម៉ឺននាក់

ក្តីបារម្ភកាន់តែខ្លាំង​​ពីសំណាក់ពលរដ្ឋ  ក្រោយពេលដែល​មានអ្នកសា្លប់កើនឡើង​ខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ​។ គិតមកដល់ថ្ងៃទី​៣១ ខែមករា មានអ្នកស្លាប់កើនឡើងដល់ទៅ២១៣នាក់ និង​ឆ្លងរាលដាលជាង​៩៦០០នាក់ ។ ការឆ្លងរាលដាលចេញក្រៅពីប្រទេសចិន បាន​បង្ខំឲ្យអង្គការសុខភាពពិភពលោក​WHO សម្រេចប្រកាសអាសន្នជាសកល ក្រោយកិច្ចប្រជុំជាលើកទីបី​របស់ស្ថានប័នសុខភាពកំពូល​នេះ ដោយសារតែការរាលដាលនៃវីរុសកូរ៉ូណាលកាន់តែខ្លាំងឡើង ។ ការសម្រេចប្រកាសអាសន្នក្រោយពេលដែលវីរុសរាលដាល​កាន់តែច្រើន ទៅបណ្តាប្រទេសជុំវិញពិភពលោក​។ ... Read More »

ជំងឺកូរ៉ូណានៅថៃ ៖ ចាប់ដាក់គុក​២នាក់ ផ្សាយព័ត៌មានក្លែងក្លាយ

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលថៃ​មួយរូប​បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ​​កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ថា មនុស្ស​ប្រុស ស្រី២នាក់​ត្រូវចោទប្រកាន់ពីបទផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយ ​ទាក់ទង​ការរាតត្បាតជំងឺ​កូរ៉ូណាវីរុស ក្នុងនោះ​ពួកគេ​ត្រូវប្រឈមជាប់ពន្ធនាគារ​ម្នាក់​យ៉ាងតិច​៥ឆ្នាំ ។ ជំងឺ​រលាកសួតថ្មី កូរ៉ូណាវីរុស​ ផ្ទុះឡើង​នៅ​ទីក្រុងវូហាន ខេត្ត Hubei ភាគកណ្តាល​របស់ប្រទេសចិន ចាប់តាំងពីថ្ងៃទី៨ ... Read More »

ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស និងការងារប្រកាសជាផ្លូវការ កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអ៉ឺរ៉ុបលើកទី១៣(ASEM13) ដែលពិធីនេះ ធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ

ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស និងការងារប្រកាសជាផ្លូវការ កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអ៉ឺរ៉ុបលើកទី១៣(ASEM13) ដែលពិធីនេះ ធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ Read More »

ភ្លើងស្តុបនៅភ្នំពេញមានចំនួន១៦៨ទីតាំង ក្រោយភ្លើងស្តុបថ្មីនៅមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ប្រសព្វផ្លូវលេខ៩២ដាក់ដំណើរការ

ភ្នំពេញ៖ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ គិតមក ដល់ថ្ងៃទី២៤ មករា ២០២០នេះនៅក្នុងរាជធានី ភ្នំពេញមាន ភ្លើងស្តុបនៅរាជធានីភ្នំពេញចំនួន១៦៨ទីតាំងហើយ ខណៈដែលភ្លើងស្តុបថ្មី នៅមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ប្រសព្វផ្លូវលេខ ៩២  ... Read More »

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូទៅបុកស្លាកសញ្ញា អង្គរសូមស្វាគមន៍

ខេត្តសៀមរាប៖ បុរសម្នាក់បានស្លាប់ភ្លាមៗទាំងកណ្តាលថ្ងៃ បន្ទាប់ពីជិះម៉ូតូទៅបុកស្លាកសញ្ញា អង្គរសូមស្វាគមន៍ ។ ហេតុការណ៍នេះបានកើតឡើង នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប​ ក្បែរកន្លែងបញ្ជារលក់សំបុត្រ ... Read More »

មុននេះបន្តិច..សមត្ថកិច្ចឃាត់ម្ចាស់ឡានម៉ាក Ford ពាក់ស្លាកលេខ (ខេមរភូមិន្ទ02) 2-1401 បុកគេហើយ បើករត់ពីកន្លែងកើតហេតុ កាលពីព្រឹកមិញ

ភ្នំពេញ៖ អ្នកបើកបរឡានម៉ាក Ford ពាក់ស្លាកលេខ (ខេមរភូមិន្ទ02) 2-1401 បានបង្កហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ៨និង១៥នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បើកបុកអ្នកបើកបរម៉ូតូម៉ាក Zoomer X ពណ៍ទឹកក្រូចលាយស ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាបុគ្គលិកធនាគារប្រាសាក់ ពាក់ពន្ធ័គ្រឿងញៀន៧កញ្ចប់ធំតូច

ខេត្តស្វាយរៀង៖ ជនសង្ស័យជាបុគ្គលិកធនាគារប្រាសាក់ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ពន្ធ័ករណីគ្រឿងញៀន៧កញ្ចប់ធំ តូចកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិ ព្រះទន្លេ សង្កាត់ស្វាយ តឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឲ្យដឹងថា កម្លាំង ... Read More »

ក្រុមឧទ្ទាមហ៊ូធីបន្តវាយប្រហារទីតាំងប្រេង អារ៉ាប៊ី សាអូឌីត

រយៈពេលកន្លងមក​កម្លាំងទាហានអាកាស​ អារ៉ាបីសា​អូឌីត បានបើកការវាយប្រហារទៅលើទីតាំង របស់ក្រុមឧទ្ទាមហ៊ូធីនៅក្នុងប្រទេសយេម៉ែនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។ នៅពេលនេះកម្លាំងទាហាន​ហ៊ូធីនៅក្នុងប្រទេសយេម៉េន​បាន ប្រកាសថា​ខ្លួនទើបតែវាយប្រហារទៅលើទីតាំងរោងចក្រចម្រាញ់ប្រទេស​ Aramco​ស្ថិតនៅតំបន់ភាគខាងត្បូង ប្រទេស​ អារ៉ាប៊ី សាអូឌីត ។ ការវាយប្រហារ ធ្វើឡើងនៅថ្ងៃទី​២៩ខែមករា ... Read More »

ចាប់ខ្លួនហើយ យុវសិស្សម្នាក់ នៅសាកលវិទ្យាល័យ «លីម កុកវីង» ក្រោយប្រើអំពើហិង្សា លើសិស្សប្រុសម្នាក់ ព្រោះខឹងរឿងញ៉ែសង្សាររបស់ខ្លួន

ភ្នំពេញ៖ យុវសិស្សម្នាក់ ដែលរៀននៅសាកលវិទ្យាល័យ «លីម កុកវីង» ត្រូវកម្លាំងនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ បន្ទាប់យុវសិស្សរូបនោះបានប្រើអំពើហិង្សាលើសិស្សប្រុសម្នាក់ ដែលរៀនសាលាជាមួយគ្នា រួចថតរូបកាំភ្លើងផ្ញើរសារចូលទូរស័ព្ទដៃតាមប្រព័ន្ធតេឡេក្រោមគំរាមបន្ថែមទៀត ព្រោះខឹងរឿងញ៉ែសង្សាររបស់ខ្លួន ។ តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ការឃាត់ខ្លួនជនដៃដល់ខាងលើនេះ ... Read More »

សិស្សសាលាកូរ៉េម្នាក់កំពុអង្គុយរៀនសុខៗ ស្រាប់តែសន្លប់បាត់មាត់ឈឹង

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីនារីជាសិស្សសាលារៀនភាសាកូរ៉េម្នាក់ ខណៈកំពុងអង្គុយរៀនសុខៗ ស្រាប់តែមានអការមិនស្រួល ក៏ដួលសន្លប់បាត់មាត់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្នុងសាលារៀនសាលាកូរ៉េតាមមហាវិថីឈ្នះឈ្នះ ស្ថិតភូមិស្រែតេជ: សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ... Read More »

លួចកាច់កម៉ូតូពេលយប់ ស្អែកឡើងនគរបាលតាមចាប់ខ្លួនទាល់តែបាន

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សម សិទ្ធ ហៅជុំ ភេទប្រុស អាយុ ២៩ឆ្នាំ​ រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពាក់ព័ន្ធ​ និង​ករណី​អំពើ​លួច​មានស្ថានទម្ងន់ទោស(កាច់សោកម៉ូតូ)កាលពីថ្ងៃទី២៩ ខែ ... Read More »

ផ្សព្វផ្សាយការបែងចែកថវិកាជំនាញ ឆ្នាំ២០២០ និងកសាងគម្រោងផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២១

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយករង អគ្គនា យកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជា នាយក នាយកដ្ឋាន ហិរញ្ញវត្ថុ មានប្រសាសន៍ថាៈ ក្រោយពេលទទួលបានប្រកាស ... Read More »

ជនស៊ីវិលមួយក្រុមមានគ្នាប្រមាណជិត១០នាក់ ចុះចាប់បុរសម្នាក់ញាត់ចូលក្នុងរថយន្ត ផ្អើលម្ចាស់ផ្ទះជួលប្តឹងសមត្ថកិច្ចទាំងយប់

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសមួយក្រុមស្លៀកពាក់ស៊ីវិល បានឃាត់ខ្លួនបុរសម្នាក់ក្នុងផ្ទះជួល ភ្លាមនោះម្ចាស់ផ្ទះចូលទៅសួរនាំក៏ត្រូវបុរសទាំងនោះដកកាំភ្លើងគំរាមភ្ជង់ឲ្យអង្គុយចុះ ទើបម្ចាស់ផ្ទះទូរស័ព្ទប្តឹងនគរបាលមូលដ្ឋានចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ទើបដឹងថាជាករណីបង្ក្រាបគ្រឿងញៀន ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង ២០នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជួលបុរីសែនមនោរម្យ ... Read More »

រវល់ទៅសូត្រមន្តនៅផ្ទះអ្នកជិតខាង ដាក់ដាំបាយចោលមានអីឆេះផ្ទះខេ្ទចទាំងស្រុង

ខេត្តកំពង់ចាម៖ ដោយសារតែការធ្វេរប្រហែស ស្រ្តីមេម៉ាយម្នាក់ បានដាក់ដាំបាយចោល ហើយរវល់ទៅសូត្រមន្តនៅផ្ទះអ្នកជិតខាង ស្រាប់តែអគ្គិភ័យបានឆាបឆេះផ្ទះរបស់ខ្លួនខ្ទេចទាំងស្រុង ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិអូពីរ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ... Read More »

បណ្តាប្រទេសជុំវិញពិភពលោក​ពន្លឿនការជម្លៀសពលរដ្ឋ​ ចេញពីចិន​ ខណៈ​ WHO​ ត្រៀមប្រកាសអាសន្នជាសកល

បណ្តាប្រទេសជុំវិញពិភពលោកបានពន្លឿនការជម្លៀសពលរដ្ឋ​ចេញពីតំបន់​ផ្ទុះ «វីរុសមច្ចុរាជ» នៅទីក្រុងវូហានប្រទេសចិន ដើម្បីសុវត្ថិភាពពលរដ្ឋ ខណៈអង្គការសុខភាពពិភពលោក WHO ត្រៀមប្រកាសអាសន្ន ជាសកល ប្រសិនបើវីរុសកូរ៉ូណា​បន្តរាលដាលកាន់តែខ្លាំង ។ ក្រោយពេលអាមេរិកជប៉ុន និងប្រទេសមួយចំនួនបានជម្លៀសពលរដ្ឋ​ចេញពីខេត្ត​ហ៊ូបែយ ។ នៅពេលនេះ រដ្ឋាភិបាល ... Read More »

អាជ្ញាធរក្រុងប៉ោយប៉ែត និងផាកពិន័យអ្នកចោលសំរាមពាសវាលពាសកាល

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងយកគ្រឿងចក្រកាយ យកសំរាមអនាធិបតេយ្យចេញពីប្រឡាយទឹក និងចិញ្ចើមផ្លូវជាច្រើនកន្លែង ដែលបង្កឡើងដោយការខ្វះភាពយល់ដឹង ពីពលរដ្ឋមួយចំនួន បានយកសំរាមមកចាក់ចោតាមដងផ្លូវលំ និងផ្លូវបេតុងមួយចំនួនកាល ពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងស្តង់តាងួន ក្នុងភូមិបាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត ។ ... Read More »

រថយន្ដដឹកជ្រូក៣០០ក្បាលក្រឡាប់ផ្ងារជើង ងាប់ជ្រូកអស់៨៧ក្បាល នៅស្រុកវ៉ារិន

ខេត្តសៀមរាប៖ រថយន្តមួយគ្រឿងដឹកជ្រូកក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង០៨ និង២០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅចំណុច ភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្ដមួយគ្រឿងម៉ាក.ប៉េអង ពណ៌ស ... Read More »

ស្រវឹងស្រាខឹងគេមើលមុខឌឺដង ហៅបក្ខពួកព្រួតវាយមន្រ្តីនគរបាលគ្រឿងញៀនម្នាក់ របួសហើមមុខ

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាក ខណ្ឌឫស្សីកែវ បានឃាត់ខ្លួនបុរសម្នាក់ ដែលជាបក្ខពួកក្រុមជនដៃដល់ បង្កហិង្សាទៅលើបុរសម្នាកដែលជាមន្រ្តីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូធ្វើដំណើរទៅផ្ទះ ព្រោះតែរឿងខឹងជនរងគ្រោះមើលមុខបក្ខពួករបស់ខ្លួន ។ ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៩ ខែមករា ... Read More »

សង្ស័យខ្សែធំទេដឹងទើបធ្វើបែបនេះបាន

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​នគរបាល​ជា​ច្រើន​រូប​បាន​សម្ដែង​ការ​មិន​ពេញចិត្ត នឹង​មន្ត្រី​នគរបាល​មួយ​រូប​ មិន​ដែល​មក​បំពេញការងារ​នៅ​ស្នងការដ្ឋាន​នគរបាល​អស់​រយៈពេល៥ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​បែរជា​មានឱកាស​បាន​ឡើង​សក្តិ​ ។ ករណី​នេះ​ដែរ មន្ត្រី​ជា​ច្រើន​បាន​ស្នើ​សុំ​ឲ្យ​មានការ​ចុះ​ធ្វើ​អធិការកិច្ច​ពី​សំណាក់​មន្ត្រី​អធិការកិច្ច​ក្រសួងមហាផ្ទៃ ចំពោះ​មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ​នេះ​ផង​ដែរ​ ។ មន្ត្រី​ដែល​ត្រូវ​បាន​អ្នក​ដែល​សកម្ម​ការងារ​អះអាង​ថា មិន​ដែល​មក​បំពេញការងារ​អស់​រយៈពេល​៥​ឆ្នាំ​ហើយ​នោះ មានឈ្មោះ អ៊ុ​ក ... Read More »