ព័ត៌មានទាន់ហេតុការណ៍៖
'

អនុព័ន្ធយោធាចិនថ្មី នឹងបន្តពង្រឹងទំនាក់ទំនងមិត្តភាពដែកថែបរវាងកងទ័ពទាំងពីរ កាន់តែខ្លាំងឡើងថែមទៀត

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តែងមោទនភាពដែលអនុព័ន្ធយោធាចិន ចាស់-ថ្មី ចូលជួបជម្រាបលា និងសម្តែងការគួរសម នៅបន្ទប់សវនាការ វិមានមិត្តភាពទីស្តីការគណៈរដ្ឋមន្គ្រី នារសៀលថ្ងៃ ១ រោច ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ... Read More »

ឃាត់ខ្លួន ១នាក់តាមអំណាចតុលាការ រកឃើញម្សៅស សង្ស័យគ្រឿងញៀន

ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលលាច បានចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៩៤ ន.ខ ១៩ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ចេញដោយចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដោយឃាត់ចាប់ខ្លួនជនសង្ស័យ ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងរកឃើញម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៩កញ្ចប់បន្ថែមទៀត ... Read More »

សញ្ញាវិជ្ជមានក្នុងទំនាក់ទំនងពាណិជ្ជកម្មអាមេរិក​ ចិន ឆ្នាំ​២០២០

នៅពេលនេះ អាមេរិកចិន​បានកំណត់​ពេលវេលាចុះហត្ថលេខា ជាផ្លូវ​ការលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណាក់កាលទីមួយ ។ នៅសប្តាហ៍ក្រោយនេះ អាមេរិក និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្លូវការ ដំណាក់កាលទីមួយ ។ ពិធីចុះហត្ថលេខា នឹងធ្វើឡើងនៅទីក្រុង វ៉ាស៊ីនតោន អាមេរិក​ ... Read More »

ខ្លាចរងការវាយប្រហារ អ៊ីស្រាអែលត្រៀមដាក់ពង្រាយប្រព័ន្ធការពារទំនើបជាងមុន

កន្លងមកអ៊ីស្រាអែល បានប្រើប្រាស់ប្រព័ន្ធមីស៊ីលការ​ Iron Dome ​ទប់ស្កាត់រាល់ការវាយប្រហារ​យ៉ាងមានប្រសិទ្ធភាព ពីក្រុមឧទ្ទាមនៅកាហ្សា ។ ប៉ុន្តែនៅពេលវាយប្រហារ ព្រមគ្នាក្នុងពេលតែមួយ​ដូចពេលកន្លងមក មីស៊ីលការពារអ៊ីស្រាអែល មិនអាចទប់ស្កាត់បានទាំងអស់នោះឡើយ​។ ចំណុចទាំងនោះ បានជាអ៊ីស្រាអែលត្រៀមដាក់ប្រព័ន្ធការពារដែនអាកាសថ្មី ទំនើបបំផុត​ នៅពេលដ៏ខ្លីខាងមុខ ... Read More »

អាជ្ញាធរខណ្ឌច្បារអំពៅ បញ្ចេញកម្លាំងប្រមូលសំរាមក្រោយកម្មករស៊ីនទ្រីធ្វើកូដកម្ម

ភ្នំពេញ ៖ ដោយមានការណែនាំពីលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោករស់ សុភក្តិ អភិបាលរងខណ្ឌបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ ចុះប្រមូលសំរាមនៅគ្រប់ទីតាំងទាំងអស់ដែល ប្រជាពលរដ្ឋយកសំរាមមកចាក់គរទុក ។ លោក ... Read More »

ហ្គេមបាញ់ក្នុងផ្សារទំនើប WB ARENA នៅមុខសង្កាត់ចាក់អង្រែក្រោមបើកលេងបានយ៉ាងរលូនអាជ្ញាធរខណ្ឌមានជ័យមិនហ៊ានបង្ក្រាប

ភ្នំពេញ៖ បើទោះបីរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ឲ្យទប់ស្កាត់ និងបង្ក្រាបបទល្មើសលួចលាក់បង្កប់ល្បែងស៊ីសងតាមប្រព័ន្ធOnline អេឡិចត្រូនិច ដើម្បីធានាបាននូវសុវត្តិភាពជូនពលរដ្ឋ តែអាជ្ញាធរពាក់ព័ន្ធមួយចំនួននៅមិនទាន់អនុវត្តន៍បាននៅឡើយទេ បែជាបណ្ដែតបណ្ដោយឲ្យមានទីតាំងបង្កប់ល្បែងស៊ីសងទាំងនេះ កើតមានជាច្រើនកន្លែងបន្ថែមទៀត ហាក់ដូចជាផ្គើនបទបញ្ជារបស់ សម្តេច តេជោ នាយករដ្ឋមន្ត្រីទៅវិញ ។ ជាក់ស្ដែងទីតាំងបើកបង្កប់ល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយកន្លែងនៅក្នុងផ្សារទំនើបដែលមានស្លាកយីហោ ពិភពកំសាន្ដ ... Read More »

បុគ្គលិកក្រុមហ៊ុនយីហោ ជេវ៉ាយអេស៊ី យកលុយក្រុមហ៊ុនចាយអស់ជាង៣ពាន់ដុល្លារ មិនព្រមសងត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនបុរសម្នាក់ ដែលជាជាងដំឡើងម៉ាស៊ីនត្រជាក់របស់ក្រុមហ៊ុនយីហោ ជេវ៉ាយអេស៊ី បន្ទាប់ពីជនរងគ្រោះដាក់ពាក្យបណ្ដឹងប្តឹងពីបទរំលោភទំនុកចិត្ត យកមកសាកសួររហូតបញ្ចប់នីតិវិធី រួចបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ។ មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ... Read More »

រថយន្តស៊េរីទំនើបបើកបុកម៉ូតូ១គ្រឿងស្លាប់មនុស្សប្រុសស្រី២នាក់ ខណៈសមត្ថកិច្ចខណ្ឌមានជ័យកំពុងតែនៅការពារក្បួនជាច្រើននាក់ ចាប់រថយន្តបង្កមិនបាន

ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់ បានស្លាប់ភ្លាមនៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ក្រោយពីរថយន្តមួយគ្រឿងបើកបុកយ៉ាងពេញទំហឹង រួចគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំនុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ... Read More »

បើមានការវាយប្រហារលើកក្រោយ​ នឹងមានទាហានអាមេរិក រាប់រយនាក់ស្លាប់

ក្រោយពេលដែលអាមេរិក​ប្រកាសថា អ៊ីរ៉ង់ បានបន្ទន់ឥរិយាបថ ភ្លាមៗ​កម្លាំងទាហានអ៊ីរ៉ង់ក៏បានប្រកាសថា ការវាយប្រហារ​កាលពីថ្ងៃទី​៨ ខែមករា គ្រាន់តែជាការចាប់ផ្តើម​ប៉ុណ្ណោះ​ បន្ទាយទាហានអាមេរិក​ទាំងអស់នៅមជ្ឈិមបូព៌ា នឹងបន្តរងការវាយប្រហារ​នាពេលខាងមុខ។ ឧត្តមសេនីយ៍ Ali Hajizadeh មេបញ្ជាការកងទ័ពបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានបញ្ជាក់ថា ​​ការវាយប្រហារទៅលើបន្ទាយទាហានអាមេរិក ... Read More »

បាក់រន្ទាពីជាន់ទី៣ធ្លាក់កម្មករតទឹកម្នាក់ដល់ដីសន្លប់ស្តូក

ខេត្តព្រះសីហនុ៖ កម្មករតទឹកស្អាតម្នាក់បានធ្លាក់ពីលើផ្ទះល្វែងកំពុងសាងសង់កម្ពស់ ៣ជាន់មកដល់ជាន់ផ្ទាល់ដីបណ្តាលឲ្យសន្លប់ និងរងឬបួសធ្ងន់ ត្រូវបានកម្មករដូចគ្នា បញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ ។ ឧបទ្ទវហេតុនេះ កើតឡើងនៅវេលាម៉ោង ៩ និង១០នាទីព្រឹកថ្ងៃ សុក្រ ១ រោច ខែ ... Read More »

រកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងបន្លែ របសអាជីករផ្សារអូរឫស្សី

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ នូវទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ប្រចាំថ្ងៃ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារអូរឫស្សី បន្តចុះអង្កេតនិងស្រាវជ្រាវជាក់ស្តែងរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងផ្កាខ្ទឹម ទម្ងន់១.៨គីឡូក្រាម ។ ... Read More »

ផឹកស្រារហូតមានជំងឺសរសៃប្រសាទសម្លាប់ខ្លួនក្នុងផ្ទះផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ត្រូវបានប្រទះឃើញចងកសម្លាប់ខ្លួនក្នុងផ្ទះរបស់ខ្លួន បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិជួយសង្គ្រោះ ប៉ុន្តែអកុសលហួសពេលទៅហើយ ដោយផឹកស្រារហូតដល់មានជំងឺសរសៃប្រសាទ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ... Read More »

គំនរឈើអារដែលឈ្មួញលាក់ទុកត្រូវកម្លាំងអាវុធហត្ថបង្ក្រាបប្រគល់ឲ្យជំនាញ

ខេត្តក្រចេះ៖ កម្លាំងអាវុធហត្ថដឹកនាំដោយលោកវរ:សេនីយ៍ត្រី អឹុម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី តាមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានចុះបង្រ្កាបការសន្និធិឈើដោយគ្មានលិខិតអនុញ្ញាត បានជាច្រើនកន្លែងប្រគល់ឲ្យជំនាញ ។ ការចុះបង្ក្រាបនេះ កម្លាំងបានប្រតិបត្តិការធ្វើឡើងនៅវេលាម៉ោង១៣.៣០នាទីថ្ងៃទី០៩ ... Read More »

លោក ឃួង ស្រេង៖ ផ្លូវក្រោមដី២ខ្សែនៅមុខសាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ នឹងមុខវិទ្យាស្ថានភាសាបរទេស គ្រោង នឹងបើកការដ្ឋានស្ថាបនា នាពេលខាងមុខនេះ ដើម្បីរំដោះចរាចរណ៍នៅតំបន់នេះ

ភ្នំពេញ៖ ផ្លូវក្រោមដី២ខ្សែនៅមុខសាកល វិទ្យាល័យភូមិន្ទភ្នំពេញនឹង មុខវិទ្យាស្ថានភាសាបរទេស​ គ្រោងបើកការដ្ឋានស្ថាបនានាពេលដ៏ខ្លីខាងមុខនេះ ខណៈបណ្តោយផ្លូវសហព័ន្ធរុស្សុី ទទួលរងការកកស្ទះចរាចរណ៍ រាល់ថ្ងៃ នៅពេលសិស្សនិស្សិតជាង២ម៉ឺន នាក់ ចេញនិងចូលសាលាក្នុងមួយថ្ងៃៗនេះ ។ ដើម្បីជំរុញឲ្យគម្រោងនេះដំណើរការទៅ ដោយរលូន លោក ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យអនុព័ន្ធយោធាចិនចាស់ និង ថ្មី ចូលជួបជម្រាបលា និងសម្ដែងការគួរសម

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យប្រធានការិយាល័យអនុព័ន្ធយោធាចិនចាស់ និង ថ្មី ចូលជួបជម្រាបលា និងសម្តែងការគួរសម នៅបន្ទប់សវនាការ ... Read More »

កាប់ម្ចាស់មិនបាន កាប់កម្ទេចម៉ូតូដើម្បីស្រាយគំនុំ កម្លាំងកងរាជអាវុធហត្ថទើបចាប់បាន

ខេត្តបន្ទាយមានជ័យ ៖ ដោយសារ​រឿង​គំនុំនាពេល​កន្លង​យុវជន​២​ក្រុម​បាន​ដេញ​កាប់​គ្នា​យ៉ាង​សាហាវ​ធ្វើ​ឲ្យ​ជនបង្ក​កាប់​មនុស្ស​មិនបាន​បញ្ចេញ​កំហឹង​កាប់​ម៉ូតូ​ជនរងគ្រោះ​ខ្ទេចអស់ តែ៥ថ្ងៃក្រោយមកទើបសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់បានជនសង្ស័យ២នាក់ ឯ២នាក់ទៀតកំពុងគេចខ្លួន ។ ​ ដោយបាន​ទទួល​ពាក្យ​បណ្តឹងពី​ជនរងគ្រោះ​២​នាក់ ឈ្មោះ ឆាយ សាន​ហ៊ួ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ឈ្មោះ ភាព ... Read More »

បុរសជនជាតិបារាំងម្នាក់ ដែលប្រើដុំថ្ម និង កាំបិតវាយកម្ទេចឡំប្រឺតា ត្រូវលោកព្រះរាជអាជ្ញារង ស៉ិត វណ្ណៈ សម្រេចដោះលែង

ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះថា បុរសជនជាតិបារាំងម្នាក់ ដែលប្រើដុំថ្ម កាំបិតវាយកម្ទេចឡំប្រឺតា និងដេញកាប់អ្នកបើកបរផ្អើលខណ្ឌទួលគោកនោះ ត្រូវបានលោកព្រះរាជអាជ្ញារង ស៉ិត វណ្ណៈ សម្រេចដោះលែងទៅវិញ ក្រោយពេលសាកសួរចប់នីតិវិធី ។ ... Read More »

អតីតយោធាធ្លាក់ខ្លួនក្រីក្រ មានផ្ទុកមេរោគ HIV គ្មានដីធ្លី សង់រោងរស់នៅដាំដំណាំគ្រាន់ចិញ្ចឹមជីវិត មន្ត្រីបរិស្ថានទៅរំលំផ្ទះចោល សំណូមពរដល់សម្តេចជួយ

ខេត្តកំពង់ស្ពឺ៖ អតីតយោធា ទីទាល់ក្រគ្មានដីធ្លីផ្ទះសម្បែងរស់នៅ ថែមទាំងផ្ទុកមេរោគ HIV ទៀតផង បានមកកាប់ឆ្កាដីព្រៃដាំដំណាំគ្រាន់ចិញ្ចឹមជីវិតចុងក្រោយរបស់ពួកគាត់ ត្រូវបានកម្លាំងមន្ត្រីស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដឹកនាំដោយលោក សុន ចាន់ ក្រោមការចង្អុលបង្ហាញពីលោក ខន សុខុន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឲ្យអនុវត្តន៍រុះរើ ... Read More »

បង្រ្កាបទីតាំងជួញដូរផ្លូវភេទជនជាតិវៀតណាមមួយកន្លែងឃាត់មនុស្ស៦នាក់

ខេត្តប៉ៃលិន៖ កម្លាំងនគរបាលចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនកាលពី​វេលាម៉ោង១ រំលងអធ្រាត្រឈានចូល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានចុះបង្រ្កាបទីតាំងជួញដូរផ្លូវភេទ ជាជនជាតិវៀតណាមមួយកន្លែង ស្ថិតនៅចំណុចផ្ទះឈ្មោះ សុខ ស្រីលីន ជាជនជាតិវៀតណាម ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ... Read More »

លើកដែកប៉ះចំខ្សែកាបឆក់ធ្លាក់ចុះបោកក្បាលជាមួយថ្មស្លាប់គួរឲ្យអាសូរ

ខេត្តកណ្ដាល៖ បុរសជាជាងផ្សាដែកម្នាក់ លើកដែកមិនប្រយ័ត្នបានប៉ះជាមួយខ្សែកាបអគ្គិសនី បណ្ដាលឲ្យឆក់ធ្លាក់ពីលើដំបូលសំយ៉ាបចុះមកក្រោមបោកក្បាលជាមួយនឹងថ្មដាច់ខ្យល់ស្លាប់ភ្លាមៗគួរឲ្យអាសូរ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះកំពុងជួលជុល ផ្លូវ២១ ភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ... Read More »

កម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូត្រូវ ប្រជាពរដ្ឋដេញតាមចាប់បានស្វាគមន៍ម្នាក់មួយដៃមួយជើងរួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង ១០ខែមករាឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចភូមិទួលសំពៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ លោក ហ៊ាង ... Read More »

អ្នកទោសស្លាប់នៅក្នុងពន្ធនាគារថៃ អាចជាចេតនាទុកឲ្យស្លាប់

អ្នកទោស ៤នាក់ស្លាប់នៅក្នុងពន្ធនាគារមួយ​ក្នុងខេត្ត​ Phitsanulok ​ប្រទេសថៃ​ពេលនេះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ​ចូលអន្តរាគមន៍​​ក្រោយមានការមន្ទិលសង្ស័យជាច្រើន ពាក់ព័ន្ធការស្លាប់នោះ។ ពេលនេះ លោក Somsak Thepsuthin រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ថៃ បានបញ្ជាឲ្យបង្ហាញភស្ដុតាងពីការស្លាប់របស់អ្នកទោសទាំង៤នាក់នោះ។ លោកសង័្សយថា ករណីនេះ អាចបណ្ដាលមកពីអ្នកគ្រប់គ្រងពន្ធនាគារ មានការធ្វេសប្រហែស ... Read More »

កុងតឺន័របើកមិនប្រយ័ត្នបុកកៀររថយន្តកូរ៉ូឡារងការខូចខាត

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងរបស់ក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បើកបុកកៀររថយន្តកូរ៉ូឡា កំពុងឈប់ស្ងៀម ដើម្បីឲ្យយានខាងមុខឆ្លងកាត់ បណ្តាលឲ្យរងខូចខាតខ្ទេចមួយចំហៀង បែកកង់អស់២គ្រាប់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ កែងផ្លូវបេតុង ... Read More »

អាមេរិក កាណាដា អង់គ្លេស ប្រកាសថា ​មីស៊ីលអ៊ីរ៉ង់ បាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន

តាមរូបភាពវីដេអូផ្សព្វផ្សាយ​ នៅលើបណ្តាញសង្គម ​បានបង្ហាញថា យន្តហោះ​អ៊ុយក្រែន​ដែលធ្លាក់​នៅអ៊ីរ៉ង់​នោះ គឺដោយសារការបាញ់ទម្លាក់ពីមីស៊ីល ហើយអ្នកដំណើរ​ចំនួន​១៧៦នាក់ នៅក្នុងយន្ដហោះនោះ​បានស្លាប់ទាំងអស់ ។ យន្តហោះអ៊ុយក្រែន​កាលពីថ្ងៃទី៨ បានធ្វើដំណើរចាកចេញពី​អ៊ីរ៉ង់​ទៅកាន់​អ៊ុយក្រែន ប៉ុន្តែ​បានប៉ុន្មាននាទីក្រោយ​មក ស្រាប់តែធ្លាក់​ភ្លាមៗ។ ប្រភពពីអាមេរិកបានបញ្ជាក់ថា ផ្កាយរណប​សម្ងាត់​បានចាប់​បានសញ្ញាមីស៊ីល​បាញ់​ នៅមុនពេលដែលយន្តហោះ​បានធ្លាក់ ... Read More »

អាជ្ញាធរក្រុងសិរីសោភ័ណ ផ្អាកការសាងសង់សំណង់កម្ពស់១១ជាន់ បន្ទាប់ពីឃើញមានភាពប្រេះស្រាំ

ខេត្តបន្ទាយមានជ័យ៖ សំណង់អាគារកម្ពស់១១ជាន់មួយកន្លែងដែលសាងសង់នៅ ក្នុងក្រុងសិរីសោភ័ណត្រូវបានមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានធ្វើការចុះណែរនាំម្ចាស់សំណង់ឲ្យផ្អាកមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មបណ្តោះអាសន្ន បន្ទាប់ពីឃើញភាពមិនប្រក្រតីមានប្រះស្រាំដោយអន្លើៗ បង្កឲ្យមានហានិភ័យទៅថ្ងៃមុខ ។ យោងតាមផេករបស់ រដ្ឋបាលក្រុងសេរីសោភ័ណ បានឲ្យដឹងថា នៅថ្ងៃទី ៩ ... Read More »

រថយន្តមួយគ្រឿងបែកកង់ក្រឡាប់ក្អួតចេញសុទ្ធតែឈើប្រណីត ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ខេត្តក្រចេះ: រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងទំនងជាដឹកឈើលើសទម្ងន់ ហើយបើកលឿនទៀតបណ្តាលឲ្យបែកកង់រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ស្លាប់អ្នកបើកបរម្នាក់យ៉ាងអាណោចអាធ័ម និងរងរបួសធ្ងន់ព្រូម្នាក់។ ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង ២និង៣៥នាទីរសៀល ថ្ងៃ ពុធ ១៤ កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ... Read More »

មានករណីជិះម៉ូតូបុកឃឿនស្ពានដួលចូលរថយន្តកិនស្លាប់

ខេត្តពោធិ៍សាត់៖ ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នបុកឃឿនស្ពាន បណ្ដាលឲ្យដួលបោកទៅកណ្ដាលផ្លូវ រថយន្តបើកស្របទិលកិនស្លាប់ភ្លាមៗ ចំណែករថយន្តបើករត់គេចបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកឃឿនស្ពានដួល បណ្ដាលឲ្យរថយន្តកិនស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង៧ និង០០នាទី យប់ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ... Read More »

ឆាបឆេះព្រះពុទ្ធរូបជាច្រើនអង្គ នៅក្នុង​វត្តឧណ្ណាលោម បង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារអគ្គិភ័យ បានឆាបឆេះព្រះពុទ្ធករធ្វើពីឈើខូចខាតអស់ជាច្រើងអង្គនៅក្នុងវិហារធំក្នុងបរិវេណវត្ថុឧណ្ណាលោម តែពុំបណ្តាលឲ្យមានមនុស្សរងរបួសឬឆេះរាលដាលនោះឡើយ​ ។ ហេតុការណ៍នេះ កើតឡើងនាវេលាម៉ោង ១៨និង១៥នាទី​យប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសុធារស នៅចំណុចក្នងវិហារធំវត្តឧណ្ណាលោមភូមិ២ សង្កាត់ជ័យជំនះ ... Read More »

ជន​ជាតិ​ចិន​មាន​អាវុធ​បម្រុងធ្វើ​សកម្មភាព​ប្លន់​ ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ដល់​ទឹក​សាប​ក្រឡាប់​រថយន្ត ទើបចាប់​បាន​ម្នាក់ ​ពីរ​នាក់​ទៀត​រត់​គេច​ខ្លួន​

ខេត្តព្រះសីហនុ​៖ លោកឧត្តមសេនីយ៍ទោ​ជួន​ ណា​រិន្ទ​ស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅ​យប់​ ថ្ងៃទី៩​ ខែ​មករា​ ឆ្នាំ​២០២០​ កម្លាំង​ល្បាត​បាន​ប្រទះ​ឃើញ​រថយន្ដ​ម៉ាក​Takoma មួយ​គ្រឿង​ បាន​បើកចេញតាមបណ្តោយផ្លូវអូរ២ ភូមិ៥សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ​ រថយន្ត​នោះ​ ... Read More »