ព័ត៌មានទាន់ហេតុការណ៍៖
'

រាជរដ្ឋាភិបាលឧបត្ថម្ភថវិកាដល់និស្សិត២៣រូប នៅទីក្រុងវូហាន ម្នាក់ៗ២លានរៀលក្នុង១ខែ រហូតដល់ស្ថានការណ៍វីរ៉ុសកូរ៉ូណាស្រាកស្រាន្

ភ្នំពេញ៖ ដោយមានគារយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និស្សិតកម្ពុជា២៣រូប ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ ក្នុងទីក្រុងវូហាន ប្រទេសចិន ទីដែលមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី បង្កដោយវីរ៉ុសកូរ៉ូណារាតត្បាត ត្រូវបានសមញតែចតេជោ ហ៊ុន សែន សម្រេចឧបត្ថម្ភថវិកាដោយម្នាក់ទទួលបានប្រាក់ឧបត្ថម្ភ ២លានរៀលក្នុងមួយខែរហូតស្ថានការណ៍វីរ៉ុសនេះស្រាកស្រាន្ត។ អ្នកនាំពាក្យក្រសួងអប់រំ យុវជន ... Read More »

បំបែកសំបុកថ្នាំញៀនឃាត់ខ្លួនមុខសញ្ញា៧នាក់ចាត់ការតាមនីតិវិធី

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាជួញដូរថ្នាំញៀនមួយសំបុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពីឃាត់បានជនសង្ស័យម្នាក់រួចមក ។ ការឃាត់ខ្លួនក្រុមជនសង្ស័យនេះ ធ្វើឡើងកាលពីរសៀលថ្ងៃ ទី០៦ ខែកុម្ភៈ ឆ្នាំ ២០២០ ដោយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំបូករូង បានចុះល្បាតគោលដៅប្រឈម ។ ប្រភពបានឲ្យដឹងថា ដំបូងឡើយសមត្ថកិច្ចបានឃាត់មុខសញ្ញាសង្ស័យពាក់ពន្ធ័នឹងបទល្មើសគ្រឿងញៀន ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះរោងចក្រស្បែកជើង(ប៊ីយូធីហ្វូល) ទាំងកណ្តាលអធ្រាត្រខូចខាតទ្រព្យសម្បត្តិយ៉ាងដំណំ

ខេត្តតាកែវ: មានករណីអគ្គិភ័យមួយកើតឡើង  វេលាម៉ោង១ និង ២០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២០  ត្រង់ចំណុចរោងចក្រស្បែកជើង(ប៊ីយូធីហ្វូល) ស្ថិតភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួនមានជាអាទិ៍ ស្បែកជើងប្រហែល១០០០០គូ(មួយម៉ឺនគូរ) ... Read More »

ទំនាស់ពាក្យសម្តីរវាងបងប្អូនបង្កើត ក្លាយជាហិង្សាម្នាក់ដេកពេទ្យ ម្នាក់ជាប់ខ្នោះ

ភ្នំពេញ៖ បុរស២នាក់ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា គ្រាន់តែនិយាយមិនត្រូវគ្នាក៏កើតជាហិង្សា ធ្វើឲ្យប្អូនប្រុសចិត្តខ្លាំងប្រើដំបងវាយបងប្រុសបែកក្បាលហូរឈាមនិងកំភួនដៃឆ្វេងរងរបួសយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍ចាប់ប្អូនប្រុសដាក់ខ្នោះតែម្តង ។ ករណីហិង្សារវាងបងប្អូនបង្កើតខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ២១៤ ផ្លូវលេខ៣៥៨ ក្រុមទី៣៣ ស្ថិតភូមិទី៤ ... Read More »

ខ្លាចឆ្លងកូរ៉ូណា​ ទីក្រុងព្យុងយ៉ាងផ្អាកសកម្មភាពដង្ហែក្បួនព្យុហយាត្រា

សកម្មភាពព្យុហយាត្រា របស់កូរ៉េខាងជើង ក្នុងទិវា បង្កើតកងទ័ព គឺមិនដែល ផ្អាក់មួយឆ្នាំណាឡើយ គឺជាពេលវេលាដែលប្រទេសនេះបង្ហាញសាច់ដុំឲ្យពិភពលោកបានដឹង នៅការរីកចំរើនវិស័យផលិតអាវុធ ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា  ​កូរ៉េខាងជើងនិងផ្អាក់ការដង្ហែក្បួនព្យុហយាត្រា ​ទិវាបង្កើតកងទ័ពប្រទេសនេះនៅថ្ងៃទី​៨ខែកុម្ភៈ​​និង ខួបកំណើតលើកទី​៧៨​របស់​អតីតមេដឹកនាំគីម ជុងអ៊ីល នាថ្ងៃទី​១៦ខែកុម្ភៈ ... Read More »

កម្លាំងទាហានស៊ីរីទទួលបានជ័យជំនៈជាបន្តបន្ទាប់

រយៈពេលចុងក្រោយនេះ កម្លាំងទាហានរដ្ឋាភិបាលស៊ីរី  ដោយមានការជួយអន្តរគមន៍ពីក្រោយរបស់កម្លាំងទាហានរុស្ស៊ី​  បានវាយ លុយចូលកាន់កាប់ផ្នែកជាច្រើន នៃទីក្រុង Saraqib ដែលគ្រប់គ្រង់ដោយក្រុមឧទ្ទាម។ កងទ័ពរបស់រដ្ឋាភិបាលស៊ីរី បានបង្កើនការវាយប្រហារ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ ដោយវាយប្រហារតាមអាកាស និងតាមផ្លូវគោកទៅលើខេត្ត Idlib ។ ... Read More »

ជប៉ុនរកឃើញជំងឺកូរ៉ូណា​បន្ថែម​៤១ករណីទៀត កើនឡើង​៦១ករណី លើកប៉ាល់ដឹកអ្នកដំណើរDiamond Princess

អ្នកដំណើរ​តាមកប៉ាល់​ដឹកអ្នកដំណើរ Diamond Princess ចំនួន​៤១នាក់បន្ថែមទៀត ​ត្រូវ​ជប៉ុន​រកឃើញថា មានផ្ទុកជំងឺរលាកសួតថ្មី​បង្កឡើងដោយ​វីរុស​កូរ៉ូណា​(2019-nCoV)​។ តាម​ការ​បញ្ជាក់​ពីលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល​ប្រទេសជប៉ុន​ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ អះអាងថា ការកើនឡើងអ្នកជំងឺកូរ៉ូណា​នៅលើនាវាដឹក​មនុស្ស​ដែល​ត្រូវជប៉ុន បាន​ឃាត់​​ទុក ហើយដាក់ឲ្យនៅដាច់ដោយឡែក​ពីគេឯងនោះ បានកើនឡើង​សរុប​៦១នាក់ ... Read More »

បុរសម្នាក់ទៅឆក់ត្រីនៅបឹងតែឯង ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់

ខេត្តកណ្ដាល: បុរសម្នាក់ស្ពាយឧបករណ៍ទៅឆក់ត្រីនៅបឹងតែឯង ហើយបានភ្លាត់ស្នៀតមិនទាន់បានត្រីយកទៅហូបបានប៉ុន្មានផងបែរជាភ្លាត់ស្នៀតឆ្លងចរន្តភ្លើងឆក់ស្លាប់ខ្លួនឯងគ្មានអ្នកណាដឹងជួយទាន់ឡើយ ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃ ព្រហស្បតិ៍ ១៣ កើត ខែ មាឃ ឆ្នាំកុរ ... Read More »

ចិនប្រាប់អាមេរិកថា ខ្លួនមានសមត្ថភាព​គ្រប់គ្រាន់ប្រឆាំងវីរុសកូរ៉ូណា

មេដឹកនាំ​របស់ប្រទេសចិន​​បានថ្លែងតាមទូរស័ព្ទជាមួយមេដឹកនាំអាមេរិក​ ដោយប្រាប់ថា ប្រទេសចិន​មានសមត្ថភាព​គ្រប់គ្រាន់នៅក្នុងការប្រយុទ្ធប្រឆាំង​វីរុស​កូរ៉ូ​ណា ដែលកំពុង​ឆ្លងរាលដាលខ្លាំងនេះ ។ សារព័ត៌មានរដ្ឋ​ចិន​បានផ្សាយថា លោក ស៊ី ជីនពីង នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ បានថ្លែង​ជាមួយ​ប្រធានាធិបតី ដូណាល់ ត្រាំ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបើកវគ្គផ្សព្វផ្សាយ ស្ដីពីនីតិវិធីនៃការចុះបញ្ជី ដើម្បីទទួលបាន ផលប្រយោជន៍ ជាសមាជិក(បសស)និង នីតិ វិធីនៃការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់សមាជិក(បសស)ក្នុងមូលដ្ឋានរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រោងចក្រសហគ្រាសនៅក្នុងប្រទេសកម្ពុជាបានកើន ឡើងយ៉ាងខ្លាំងពីជាង ៦០មូលដ្ឋាន រហូតមក ដល់ ជាង១ម៉ឺន៥ពាន់មូលដ្ឋាន នាពេលបច្ចុប្បន្ន ដោយ បានស្រូបទាញកម្លាំងពលកម្ម ... Read More »

ជនសង្ស័យ៣នាក់ត្រូវឃាត់ខ្លួនផ្សេងគ្នាពាក់ព័ន្ធករណីគ្រឿងញៀន តែ១ត្រូវបញ្ជូនទៅតុលាការ

ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន០៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការខេត្តបញ្ជូនទៅដល់ដៃតុលាការហើយនៅថ្ងៃទី០៧ខែគុម្ភះនេះដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ខណះដែលពួកគេបានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនិងសារធាតុញៀនដោយខុសច្បាប់ ។ របាយការណ៍ពីសមត្ថកិច្ចនៃស្នងការខេត្តបានឲ្យដឹងថាជនសង្ស័យចំនួន០២នាក់ក្នុងចំណោមជនសង្ស័យទាំង០៣នាក់ ខាងលើនេះ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងនៃអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល បានចុះបង្ក្រាបក្នុងករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែង ។ លោកវរសេនីយ៍ទោ សុខ. និមល នាយការិយាល័យ ស្តីទីប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានប្រាប់ឲ្យដឹងដែរថានៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង០៩និង៣០នាទីថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០២០នៅចំណុចភូមិតាគ្រក់ឃុំត្រែងស្រុករតនៈមណ្ឌលខេត្តបាត់ដំបង ។ ... Read More »

រញ្ជួយដី​ ៦.១រ៉ិចទ័រ​នៅភាគកណ្តាល​ឥណ្ឌូនេស៊ី តែមិនបណ្តាលឲ្យមានរលកយក្សស៊ូណាមិ

កាលពី​យប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០​កន្លងទៅនេះ មានហេតុការណ៍រញ្ជួយដី​មួយ​កើតឡើង​ក្នុងទំហំ​៦.‌១រ៉ិចទ័រ​នៅភាគកណ្តាល​របស់ប្រទេសឥណ្ឌូនេស៊ី ។ ភ្នាក់ងារ​ភូមិសាស្ត្រ​ និងឧតុនិយមរបស់​ឥណ្ឌូនេស៊ី​បានបញ្ជាក់ថា គ្រោះរញ្ជួយដី​នេះ​កើតឡើង​​បណ្តាលឲ្យញាប់ញ័រ​នៅក្នុងខេត្ត North Sulawesi ភាគកណ្តាល​របស់ប្រទេសឥណ្ឌូនេស៊ី ។ ក៏ប៉ុន្តែ​ បើទោះជាបែបនោះក៏ពិតមែន ... Read More »

មិនទាន់ដាច់ស្រេច​លែងលះ​គ្នា​នៅតុលាការផង ប្រពន្ធជូរមាត់​នាំសហាយចូលផ្ទះ​ទាំងថ្ងៃ

ភ្នំពេញ៖ បុរសដែលគេស្គាល់ថា ជាមន្ត្រីនរគបាលម្នាក់បានតាមទាន់ប្រពន្ធដែលមិនទាន់លែងដាច់ស្រេចពីសាលក្រមតុលាការនោះ នាំសហាយមកឡើងឋានសួគ៌ដល់ផ្ទះរបស់គាត់តែម្តង បណ្តាលឲ្យប្តីទប់កំហឹងមិនបាន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានផងដែរ ។ ហេតុការបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០ និង២០នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុច ... Read More »

បែកថ្នាំញៀនយកកាំបិតដេញកាប់និងយកដុំថ្មគប់រថយន្តបែកកញ្ចក់មួយគ្រឿង

ខេត្តព្រះវិហារ​៖  ​សមត្ថកិច្ច​ចម្រុះ​បានសហការ​បង្ក្រាប​បុរស​បែក​ថ្នាំម្នាក់ ខណៈប្រើប្រាស់ថ្នាំញៀនហួសកម្រិតហើយវង្វេងស្មារតី ​បាន​យក​កាំបិត​ដេញ​កាប់និងយកដុំថ្មគប់​រថយន្ត​អ្នកធ្វើដំណើរ​ឆ្លងកាត់​តាមផ្លូវ​ បណ្តាលឲ្យបែកកញ្ចក់មួយគ្រឿង ។​ ហេតុការណ៍​នេះ​បានកើត​ឡើង​នា​វេលា​ម៉ោង​១២ថ្ងៃត្រង់​ ​ថ្ងៃ ព្រហស្បតិ៍ ១៣ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ... Read More »

មេដឹកនាំបណ្តាញអៃកៃដា​ទទួលបន្ទុកឧបទ្វីបអារ៉ាប់​​​ Qassim al-Raymi ត្រូវអាមេរិកធ្វើកហើយ

រដ្ឋាភិបាលសហរដ្ឋអាមេរិក​បានប្រកាសថា បានសម្លាប់​មេដឹកនាំ​ក្រុមមែកធាង​អិស្លាមជ្រុលនិយម អាល់កៃដា​ ដែលទទួលបន្ទុក​នៅឧបទ្វីបអារ៉ាប់​នោះហើយ​ ។ លោកប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែង​កាលពីថ្ងៃ​ទី៧ ខែកុម្ភៈ ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក​បានសម្លាប់​ឈ្មោះ Qassim al-Raymi មេដឹកនាំ​ក្រុមជ្រុលនិយមអិស្លាម​អាល់កៃដា ទទួលបន្ទុក​ឧបទ្វីប​អារ៉ាប់​(AQAP)នោះហើយ ... Read More »

ខំលួចស្មានតែថង់ដាក់លុយ មានអីសុទ្ធតែឡេ ក្រេម ម្ស៉ៅ ចុងក្រោយជាប់ខ្នោះទៀត

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចថង់ក្រណាត់ពីនារីម្នាក់បានសម្រេច ដោយគិតថាមានទ្រព្យសម្បត្តិក្នុងថង់នោះ ប៉ុន្តែអ្វីដែលរូបគេនឹកស្មាមិនដល់នៅក្នុងនោះសុទ្ធតែឡេ ក្រេម ម្ស៉ៅ ហើយត្រូវជនរងគ្រោះមកទាន់ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចកំពុងល្បាតនាំគ្នាជួយធ្វើអន្តរាគមន៍ក្របួចជាប់ ។ ករណីឃាត់ខ្លួនចោរលួចខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ... Read More »

វាយគេ២កំភ្លៀង និងអុកមួយជង្គង់ចំថ្ងាសរងរបួសយ៉ាងដំណំ ព្រោះខឹងផឹកស្រាមិនឲ្យលុយ

វាយគេ២កំភ្លៀង និងអុកមួយជង្គង់ចំថ្ងាសរងរបួសយ៉ាងដំណំ ព្រោះខឹងផឹកស្រាមិនឲ្យលុយ ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ព្រោះតែខឹងគេផឹកស្រាមិនឲ្យលុយ បានវាយគេចំនួន២កំភ្លៀង និងអុកថែម១ជង្គង់ទៀត ចំថ្ងាស បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ... Read More »

ខ្ចីម៉ូតូគេជិះថា ទៅយកលុយបែរជាយកទៅបាត់៦ថ្ងៃ ក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ជិះម៉ូតូគ្មានលុយឲ្យគេ បានប្រើល្បិចខ្ចីម៉ូតូគេថាជិះទៅយកលុយនៅផ្ទះអ៊ុំមួយភ្លែត តែបែរជាជិះយកទៅបាត់រហូត លុះ៦ថ្ងៃក្រោយមក ត្រូវសមត្ថកិច្ចស្រុកខ្សាច់កណ្ដាល ស្រាវជ្រាវចាប់ខ្លួនតែម្ដង ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី ស្ថិតក្នុងភូមិសេដា ... Read More »

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ ប្រកាសព័ត៌មានស្តីពី​វេទិកាកេសរកូល​កម្ពុជា

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​ដោយចីរភាព​​នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០​​បានប្រកាសព័ត៌មាន​ស្តីពី​វេទិកាកេសរកូលកម្ពុជា ។ សេចក្តីប្រកាសបានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​ដោយចីរភាព(ក.ជ.អ.ច.) និងក្រសួងបរិស្ថាន​ នឹងរៀបចំ វេទិកាកេសរកូលលើកទី១ នៅកម្ពុជា និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយចីរភាព-ក្រសួងបរិស្ថាន និងសារមន្ទីរប្រវត្តិសាស្ត្រ​ធម្មជាតិ​ទីក្រុងប៉ារីស នៅថ្ងៃទី១០ ... Read More »

ខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យបង្ក្រាបគោយន្ដកន្រ្ដៃដឹកឈើចំនួន១៣គ្រឿង

ខេត្តឧត្ដរមានជ័យ៖ គោយន្ដកន្រ្ដៃចំនួន១៣គ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើអត់ច្បាប់ ប្រភេទឈើមូលគ្រាក់ ត្រូវបានតែងតាំង លោក ឡឹក សុជាតា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយ កម្លាំង កងរាជអាវុធក្រុងសំរោង ឃាត់ទុក នៅ វេលាម៉ោង២២និង៣០នាទី ... Read More »

តារាចម្រៀងថៃ អតិជាតិបុត្រនឹងលេចវត្តមានសម្តែងក្នុងភាពយន្តខ្នាតធំលើកដំបូង

ភ្នំពេញ៖ ម្ចាស់បទ គ្រាស្នេហ៍ លោក ថៃ អតិជាតិបុត្របានបង្ហើបពីគម្រោងចេញសម្តែងក្នុងភាពយន្តខ្នាតធំថ្មីមួយរបស់ផលិតកម្ម វីសីន(V Cine Production ) ក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោកថានេះគឺជាក្តីស្រមៃដែលលោកមានជាយូរមកហើយដែលលោករំពឹងថានឹងទទួលបានការពេញចិត្តខ្លាំងពីទស្សនិកជនផងដែរ។ តារាចម្រៀងវ័យក្មេងស្រស់សង្ហា ថៃ អតិជាតិបុត្រ ... Read More »

ការអប់រំផ្សព្វផ្សាយនៅតែជាវិធីសាស្រ្តបញ្រ្ជាប និងផ្លាស់ប្ដូរផ្នត់គំនិតមនុស្សឲ្យចេះស្រឡាញ់សត្វព្រៃ និងជីវៈចម្រុះ

ខេត្តមណ្ឌលគិរី ÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរមូលដ្ឋាន ... Read More »

បញ្ចប់ភារកិច្ច លោក លីម ចាន់សូភី ដន្លងលោកផ្កាយ២ អ៊ាវ ចំរើន ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល

ខេត្តកណ្តាល៖ លោក លីម ចាន់សូភី អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល និងជាដន្លងលោកផ្កាយ២ អ៊ាវ ចំរើន ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ... Read More »

ថ្មីៗនេះ អាវុធហត្ថបន្តបង្រ្កាប និងកម្ទេចរថយន្ត បម្រើបទល្មើសឈើ

ខេត្តពោធិ៍សាត់៖ ចុងខែមុន និងដើមខែនេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តពោធិ៍សាត់ មូលដ្ឋានស្រុក នៅតែបន្តកិច្ចសហការបង្រ្កាបបទល្មើសធនធានធម្មជាតិ(ឈើ)យ៉ាងក្ដៅគគុក ដោយរិបអូសវត្ថុតាងឈើជាច្រើនម៉ែត្រត្រីគុណ សម្ភារ ឧបករណ៍ផ្សេងៗមួយចំនួន និងដុតកម្ទេចរថយន្តចំនួន ៤គ្រឿង ។ ជាក់ស្ដែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍្ត ... Read More »

សមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ២នាក់ ឆក់ទូរស័ព្ទជនបរទេស

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដូនពេញបានឃាត់ខ្លួនជាក់ស្តែងជនសង្ស័យ២នាក់ ករណីបើកម៉ូតូឆក់ទូរស័ព្ទដៃ កាលពីម៉ោង៤រសៀល ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៤០ ភូមិ១១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវឈ្មោះ ... Read More »

សប្តាហ៍​មុន រុស្ស៊ីបណ្តេញយន្តហោះស៊ើបការណ៍​បរទេស១៦លើក

ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី​បានបញ្ជាក់ប្រាប់ប្រភពព័ត៌មាន Krasnaya Zvezda ផ្សាយ​នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ថា កងកម្លាំង​យោធា​រុស្ស៊ី​បានជួបប្រទះ​ និងហោះហើរបណ្តេញ​យន្តហោះស៊ើបការណ៍របស់បរទេស​ចំនួន​១៦លើក ដែលបានហោះមកឈ្លបយកការណ៍សម្ងាត់​​នៅជិតព្រំដែន​អាកាសរុស្ស៊ី​ ក្នុងអំឡុងរយៈពេលមួយសប្តាហ៍​កន្លងទៅនេះ ។ ប្រភពបានបញ្ជាក់ថា យន្តហោះចម្បាំង​រុស្ស៊ី ប៊ិះរងការវាយប្រហារចំនួន​២លើក ខណៈដែលហោះទៅស្ទាក់​បណ្តេញ​យន្តហោះស៊ើបការណ៍បរទេស​កុំឲ្យចូលកៀក​ព្រំដែនអាកាសរុស្ស៊ីនោះ ... Read More »

សាររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សុខសប្បាយជាទេបងប្អូនជនរួមជាតិ ថ្ងៃនេះខ្ញុំត្រូវដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ធមន្រ្តីនៅម៉ោង ៨:៣០ បន្តិចទៀតនេះ។ ខ្ញុំសូមជម្រាបបងប្អូនផងដែរអំពីសុខភាពរបស់ខ្ញុំគឺនៅល្អរឹងមាំដូចធម្មតា។ សូមអរគុណបងប្អូនដែលមានការព្រួយបារម្ភអំពីសុខភាពខ្ញុំ និងបានជូនពរខ្ញុំក្នុងពេលបំពេញបេសកកម្មការងារនៅកូរ៉េ និងនៅប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៣ ដល់ថ្ងៃទី៥ កុម្ភះកន្លងមកនេះ។ ច្បាស់ណាស់ កម្ពុជាគឺនៅកាន់តែជិតជាមួយមិត្តចិន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្

ភ្នំពេញៈ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

រថយន្តបើកបុកម៉ូតូបណ្តាលឲ្យយុវជនម្នាក់ស្លាប់នៅក្បែរស្ពាននាគ ចំណែករថយន្តបើកគេចបាត់

ភ្នំពេញ៖ រថយន្តមួយគ្រឿងបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបានបើកគេខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវលេខ១០៨ ក្បែរស្ពាននាគ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ជើងខ្លាំងបាញ់រះ៦គ្រាប់នៅកន្លែងម៉ាស្សា ត្រូវបានអាវុហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយអាវុធហត្ថរាជធានីចាប់ខ្លួនបានហើយ

ភ្នំពេញ​៖​ មន្ត្រីយោធាម្នាក់ដែលបាញ់រះជាច្រើនគ្រាប់នៅកន្លែងម៉ាស្សា​ មួយកន្លែង​ យីហោ​ លីលី​ ស្ថិតក្នុងភូមិចំការឪឡឹកទី១​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ពេលនេះត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ​ សហការជាមួយកម្លាំងអាវុធហត្ថ​ រាជធានីភ្នំពេញ​តាមចាប់បានហើយនៅស្រុកស្រែអំបិល​ ... Read More »