ព័ត៌មានទាន់ហេតុការណ៍៖
'

ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ សម្រេចរុះរើផ្ទះអ្នកចាញ់ក្ដី យកដីឲ្យកូនក្ដីរបស់ខ្លួន

ប៉ោយប៉ែត៖ ផ្ទះជួលមួយកន្លែងធ្វើអំពីឈើលើ ថ្មក្រោមសង់លើដីទំហំ១០ម៉ែត្រ គុណ២០ម៉ែត្រត្រូវបានព្រះរាជអាជ្ញារង តេង សាម៉ៃ បញ្ជាឲ្យកម្មកររុះរើយកដីប្រគល់ជូនកូនក្ដីរបស់ខ្លួន កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ឋិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ... Read More »

រថយន្តក្រឡុងស៊ីម៉ង់ត៍បុករថយន្តសាំយ៉ុង ស្លាប់២នាក់ របួស៥នាក់ នៅស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាលនៅក្នុង ហេតុការណ៍គ្រោះថ្នាក់ចរណ៍រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ នឹងរថយន្តសាំយ៉ុង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២ និង៣០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១២០ និង១២១ ... Read More »

ជនសង្ស័យត្រូវបញ្ជូនមកតុលាការខេត្តស្វាយរៀងព្រឹកនេះ ខណៈជនរងគ្រោះជាស្រ្តីម្ចាស់ហាងបានស្លាប់ហើយ នៅឯមន្ទីរពេទ្យប្រទេសវៀតណាម

ខេត្តស្វាយរៀង៖ យោងតាមសមត្ថកិច្ចនគរបាលខេត្តបាន បានឲ្យដឹងនារសៀលថ្ងៃទី២១ ខែធ្នូឆ្នាំ២០១៩ថា ជនរងគ្រោះជាស្រ្តីម្ចាស់ហាង ដែលត្រូវជនសង្ស័យជាអធិការរងនគរបាលក្រុងបាវិតបាញ់ប្រហារនោះ បានស្លាប់បាត់បង់ជីវិតហើយនៅឯមន្ទីរពេទ្យប្រទេសវៀតណាម ដោយ សពកំពុងត្រូវបានបញ្ជូនត្រឡប់មកកានស្រុកកំណើតវិញ នៅឯខេត្តព្រះស៊ីហនុ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ប្រភពបន្តថា ចំណែកជនសង្ស័យត្រូវបញ្ជូនមកតុលាការខេត្តស្វាយរៀងព្រឹកនេះផងដែរ ។ ... Read More »

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បឹងកក់ទី១ឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួចម៉ូតូរឺម៉កកង់បី

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួច (លួចម៉ូតូរឺម៉កកង់បី) កាលពីម៉ោង២និង២០នាទីរំលងអធ្រាត្ ឈានចូលថ្ងៃទី២១ ខែធ្នូ នៅចំណុចមុខការដ្ឋានសំណង់ផ្ទះលេខ១៣៥ ផ្លូវលេខ៥២៤ ក្រុម៥០ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ... Read More »

ក្មេងស្រីម្នាក់ជិះកង់ចូលប្រឡាយទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ ជិះកង់ធ្លាក់ចូលប្រឡាយទឹក មុខវត្តសន្ទុកក្រៅ បណ្ដាលឲ្យលង់ស្លាប់ ព្រោះតែម្ដាយមានការធ្វេសប្រហែស ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ០០ នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ... Read More »

បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត ទើបព្យាយាមធ្វើអត្តឃាត២ដងរហូតបានសម្រេច

ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីបុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តខ្លាំង ទើបព្យាយាមចងកធ្វើអត្តឃាត២ដង ហើយសកម្មភាពចងកលើកទី២ ទើបបានសម្រេច ។ ហេតុការណ៍នេះ ភ្ញាក់ផ្អើល នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅលើផ្ទះជនរងគ្រោះក្រុមទី២ ... Read More »

សន្តិសុខ និង អ្នករត់ឡំប្រឺតាបើកឆាកប្រយុទ្ធគ្នា ម្នាក់ដេកពេទ្យម្នាក់ជាប់គុក

ភ្នំពេញ៖ បុរស២នាក់ ម្នាក់ជាសន្តិសុខឯកជន និងម្នាក់ទៀតជាអ្នករត់ឡំប្រឺតា បានបើកឆាកប្រយុទ្ធគ្នា ព្រោះតែទំនាស់ពាក្យសម្តីគ្នា ចុងក្រោយអ្នកឈ្នះត្រូវសមត្ថកិច្ចឃាត់ខ្លួន ចំណែកអ្នកចាញ់ដេកពេទ្យ ។ ករណីហិង្សាខាងលើនេះ កើតឡើងកាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ៣៨០ កែងផ្លូវលេខ៦៣ស្ទួន ... Read More »

សមត្ថកិច្ចឃាត់ខ្លួនវៀតណាម៣នាក់ និងខ្មែរម្នាក់ករណីនាំវៀតណាមខួងរ៉ែគ្មានច្បាប់អនុញាតិ

ខេត្តសៀមរាប៖ ពលរដ្នស្រុកស្វាយលើបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ដាក់ទោសទណ្ឌក្រុមវៀតណាមដ៏ព្រហើននេះឲ្យធ្ងន់ធ្ងរបន្ដិច ព្រោះពួកគេកាន់តែហ៊ានទៅៗហើយ មិនខ្លាចរអារអាជ្ញាធរ និងសមត្ថកិច្ចខ្មែរនោះទេ ។ ការសំណូមពរនេះបន្ទាប់ពីក្រុមមន្ត្រីចម្រុះ បានឃាត់ចាប់ខ្លួនជនជាតិវៀតណាម៣នាក់ និងខ្មែរម្នាក់ភ្លាមៗ ដែលបានលួចចូលទៅខួងយករ៉ែ នៅចំណុចភ្នំ១០០ ក្នុងភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ ... Read More »

ឆ្កួតសម្លាប់ឆ្កួតសមត្ថកិច្ចចាប់បានឃាតកល្វីងមុខនឹងការសួរចម្លើយ

ខេត្តកោះកុង៖ ជារឿងស្មានមិនដល់និងគួរឲ្យហួសចិត្តមែនទែន កាលបើមានបុរសមានសតិមិនគ្រប់ដូចគ្នាពីរនាក់ បានបង្កជម្លោះនឹងគ្នាឈានដល់ប្រតាយប្រតប់គ្នា មិនប្រើវត្ថុរឹង ប្រើតែដៃនិងជើង ធ្វើឲ្យ អ្នកចាញ់បាត់បង់ជីវិត អ្នកឈ្នះត្រូវចាប់ខ្លួន តែសមត្ថកិច្ចមិនដាក់ខ្នោះ ។ ហេតុការណ៍នេះកើតឡើង នៅវេលា ម៉ោង ៩ ... Read More »

សមត្ថកិច្ចចុះចាប់ជនជាតិចិន បែរបែកធ្លាយរឿងបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ចិនដូចគ្នា នៅក្នុងសណ្ឋាគារយីហោ ជីងហាយវ័ន

ភ្នំពេញ៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងណ្ឋាគារយីហោ ជីងហាយវ័ន ស្ថិតតាមបណ្ដោយផ្លូវលេខ១៣៩ ក្រុម១៤ ភូមិ២ សង្កាត់វាលវង់ ខណ្ខ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ... Read More »

បុរសម្នាក់ដោយសារតែភាពអត់ឃ្លានបណ្ដាលឲ្យអស់កម្លាំងខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ បុរសម្នាក់មានវ័យ៥២ឆ្នាំប្រកបរបរស៊ីឈ្នួលខ្វាល គោ ក្របីឲ្យគេដើម្បីបានប្រាក់កម្រៃចិញ្ចឹមជីវិត ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធម័ នៅលើអង្រឹងក្រោមដើមស្វាយចន្ទី ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៦និង ១៥នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច បឹងតាមឆែម ... Read More »

យុវជនម្នាក់ ឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច តែត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនយុវជនខ្មែរឥស្លាមម្នាក់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីនារីម្នាក់ កំពុងដើរតាមផ្លូវបានសម្រេចហើយ ព្យាយាមជិះរត់គេចខ្លួនក៏ត្រូវជនរងគ្រោះស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនតែម្តង ។ ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ... Read More »

រថយន្ត២គ្រឿងបុកគ្នា​ របួសធ្ងន់បុរសម្នាក់ ដោយបាក់ជើងម្ខាង

ខេត្តព្រសីហនុ៖ រថយន្ត២គ្រឿងបុកប៉ះគ្នា កាលពីម៉ោង១០និង៣០នាទីយប់ ​ថ្ងៃ​ទី២០ ខែធ្នូ​ ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រ 113-114 ស្ថិតក្នុងភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ទិសដៅស្របគ្នា​ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ​ ... Read More »

រដ្ឋបាលខណ្ឌសែនសុខរៀបចំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការខូចស្រុតផ្លូវសហព័ន្ធរុស្ស៊ី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌសែនសុខបានរៀបចំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការខូចស្រុតផ្លូវសហព័ន្ធរុស្ស៊ីចំណុចមុខការដ្ឋានសំណង់ក្រុមហ៊ុនព្រីនស៌ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោក ហេង ... Read More »

សាហាវណាស់!!តៃកុងវ័យក្មេងបើករថយន្តម៉ាស្ដារលឿនដូចហោះទៅបុកម៉ូតូកង់បីឥណ្ឌាក្រឡាប់ជាច្រើនត្រឡប់ ផ្លោងទៅបោករថយន្តមួយគ្រឿងទៀត របួសធ្ងន់បុរសម្នាក់

ភ្នំពេញ៖ យុវជនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកម៉ាស្ដារលឿនដូចហោះជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា បើកឆ្លងផ្លូវក្រឡាប់ជាច្រើនត្រឡប់ផ្លោងទៅបោកនឹងរថយន្ តlexus300 មួយគ្រឿងទៀត ចតស្ងៀមតាមចិញ្ចើមផ្លូវ ម្ចាស់កង់បីរបួសបាក់ជើង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៣ និង ១០ នាទីទៀបភ្លឺ ... Read More »

លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម និងលោក អនុសេនីយ៍ឯក នាង ផល្លី នាយប៉ុស្តិ៍អូរបែកក្អមដឹកនាំកម្លាំងចុះរដ្ឋបាលក្នុងមូលដ្ឋាន

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៩រោច ខែមិគរសិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម ... Read More »

នៅព្រឹកនេះ ចៅក្រមស៊ើបសួរ សាកសួរថៅកែការ៉ាស់សាំង PTT 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កំពុងបន្តនីតិវិធីសាកសួរលើលោក សារុន វីថូរ៉ាត់ ថៅកែការ៉ាស់សាំង PTT កូនប្រុសលោកតំណាងរាស្ត្រ ច័ន្ទ សារុន ដែលទើបត្រូវបានចោទប្រកាន់ជាផ្លូវការពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ... Read More »

យុវជនបាត់ដំបង ឆ្នៃគំនូរ និងសម្លៀកបំពាក់ ពីសំរាមបង្ហាញក្នុងព្រឹត្តិការណ៍សិល្បៈមួយ

ខេត្តបាត់ដំបង៖ យុវជនជាច្រើនរូបមកពីក្រុមផ្សេងៗគ្នា នឹងរួមគ្នាបង្កើតកម្មវិធីមួយមានឈ្មោះថា “ជំនោរ Art” ដែលនឹងធ្វើឡើងនៅលើទឹកដីនៃខេត្តបាត់ដំបងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ។ កម្មវិធីសិល្បៈ និងពិព័រណ៍ជំរុញលើកកម្ពស់ការថែរក្សាការពារធម្មជាតិបរិស្ថាននេះ នឹងបង្ហាញស្នាដៃសម្តែងសិល្បៈរួមទាំងគំនូរ និងការបង្ហាញម៉ូដសម្លៀកបំពាក់ច្នៃពីសំរាមដែលគេបោះចោល ។ ... Read More »

មិនល្បីឈ្មោះលើការងារសិល្បៈខ្លាំង ប៉ុន្តែ កឹម ដារ៉ារិទ្ធិ លេចធ្លោលើជំនួញធំៗក្នុងដៃមួយចំនួន

ភ្នំពេញ៖ ស្ងាត់ៗតារាសម្តែង កឹម ដារ៉ារិទ្ធិ បានបង្ហាញកម្មវិធីសម្ពោធជំនួញមួយចំនួនរបស់ខ្លួនធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងនៅលើទឹកដីនៃទីរួមខេត្តកំពង់ស្ពឺ ។ ការបញ្ជាក់នេះ ធ្វើឡើងក្រោយពីតារាសម្តែងរូបនេះ និងក្រុមគ្រួសារបានរៀបចំពិធីសម្ពោធហាង៣ស្មើនឹង៥ល្វែងជាប់គ្នានៅលើទឹកដីនៃទីរួមខេត្តកំពង់ស្ពឺ ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានភ្ញៀវរាប់រយនាក់ចូលរួមមានទាំងសិល្បករផងដែរ ... Read More »

ក្រុមគ្រួសារបារម្ភពីស្ថានភាពជំងឺ និងផ្លូវចិត្តរបស់នាយចឺមក្រោយគេវាយធ្ងន់ធ្ងរ

ភ្នំពេញ៖ ករណីអតីតកីឡាករបាល់ទាត់ ឈ្មោះ ង៉ែត លីទី បានយកដំបងវាយទៅលើតារាចម្រៀង សុខ មេសា ហៅនាយចឺមនោះ នៅមិនទាន់ស្ងាត់នៅឡើយទេ ។ ក្រុមគ្រួសារនាយចឺមបានបង្ហាញពីក្តីព្រួយបារម្ភជាខ្លាំងទៅលើសុខភាពរូបរាងកាយ និងផ្លូវចិត្តរបស់នាយចឺមក្រោយរងការវាយដំសម្លុតបំភ័យនេះ។ ​នាយ​ក្រូច​ ​ជា​ពូ​របស់​ ... Read More »

អធិការរងក្រុងបាវិតចូលផឹកស៊ីសង្ស័យ គំនុំនឹងម្ចាស់ហាងបាញ់ចំក្បាលផ្អើលទាំងព្រលប់

ខេត្តស្វាយរៀង៖ ស្ត្រីដែលគេស្គាល់ជាម្ចាស់ហាងយីហោសំណាងអាណេ បានរងរបួសធ្ងន់ ខណៈត្រូវជនសង្ស័យមានតួនាទីជាអធិការងក្រុងបាវិតបានយកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់និងបាញ់ចំក្បាលមួយគ្រាប់ហើយរត់គេចខ្លួន បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវអង្គុយផឹកស៊ីរត់ចែកជើងគ្នា កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សង្ស័យរឿងគំនុំ ។ ... Read More »

គំនរឈើរាប់រយកំណាត់ត្រូវកងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែងបង្ក្រាប

ខេត្តឧត្តរមានជ័យ ៖ មូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកវរសេនីយ៍ទោ ងួន រឹទ្ធមេបញ្ជាការ សហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ចំនួន២នាក់ ដោយមានការសម្របសម្រួលពីលោកប៉េង ម៉េង គ័ងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានចុះបង្រ្កាបទីតាំងស្តុក ... Read More »

កងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបក្រុមក្មេងទំនើង ដែលបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម​

ខេត្តស្ទឹងត្រែង៖ កងរាជអាវុធហត្ថខេត្តចុះបង្ក្រាបក្រុមក្មេងទំនើង តាមការស្នើសុំរបស់សាលាក្រុងស្ទឹងត្រែង ដែលតែងតែជិះម៉ូតូប្រើស៊ីម៉ាំងប្រេន រំខានដល់ពលរដ្ឋក្នុងខេត្ត និងធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ឆ្មក់បង្ក្រាបបានម៉ូតូ ចំនួន១០គ្រឿង ក្មេងទំនើង១០នាក់ ៩អ្នកអប់រំ ណែនាំ និងម្នាក់ទៀតចាប់ឃាត់ខ្លួនតាមដីកាតុលាការខេត្ត ... Read More »

ដើម្បីសុខសន្តិភាព និងការរីកចម្រើន ហុងកុង និងតៃវ៉ាន់ គួតែយកគំរូតាមម៉ាកាវ

នៅក្នុងអត្ថបទវិចារណកថារបស់កាសែត Xinhua ដែលជាកាសែតផ្លូវការរបស់ចិនបានសរសេរថា “ម៉ាកាវគឺជាគម្រូនៃការការពាររដ្ឋធម្មនុញ្ញចិន ព្រមទាំងការបង្រួបបង្រួមដែនដីចិនតែមួយ” ។ កន្លងមកថ្មីប្រធានាធិបតីចិន លោកស៊ី ជីងពីន បានបំពេញទស្សនកិច្ចទៅកាន់ម៉ាកាវគឺជាបង្ហាញពីភាពត្រូវរ៉ូវស្និទស្នាលគ្នារវាងចិនដីគោក នឹងម៉ាកាវ ។ រវាងម៉ាកាវដែលស្តាប់បង្គាប់ និងហុងកុងដែលចចេសរឹងរូស គឺចិនច្បាស់ជាចង់ឃើញហុងកុងដើរតាមគម្រូរបស់ម៉ាកាវហើយ ... Read More »

ក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់លង់ទឹកស្រះស្លាប់ នៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់ បានលង់ទឹកស្លាប់ ក្នុងខណៈដែលពួកគេនាំគ្នាទៅលេងទឹកស្រះ ក្នុងបន្ទាយកងវរ:សេនាតូចលេខ១ ស្ថិតក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលវេលាម៉ោង១៧ និង១៥នាទី ល្ងាចថ្ងៃទី១៩ ខែធ្នូ ... Read More »

ដោយសារជីវភាពគ្រួសារ ដឹកឈើតាមម៉ូតូធ្ងន់ពេក ដួលសង្កត់លើស្លាប់ ចោលប្រពន្ធ និងកូនតូច

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈជិះម៉ូតូដឹកឈើច្រើនដុំ ធ្ងន់ ឆ្លងផ្លូវចុះចំណោតខ្លាំងផង បណ្តាលឲ្យបាក់បូមដួលសង្កត់ពីលើស្លាប់តែម្តងយ៉ាងអាណោចអាធ័ម បំផុត ចោលប្រពន្ធ និងកូនតូចផងនោះ ។ ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងនៅវេលាម៉ោង២និង៣៦នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានតាគារ ... Read More »

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងវៀតណាម ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រម ប្រកាសឲ្យប្រើ

ភ្នំពេញ ៖ ច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើ ។ សន្ធិសញ្ញាបំពេញបន្ថែមនេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៤ ... Read More »

បែកធ្លាយរឿងពុករលួយមិនធម្មតា របស់មេពេទ្យសត្វខេត្តឧត្ដរមានជ័យ ឃុបឃិតជាមួយក្រុមហ៊ុន ឆៃណា នាំចូលសត្វមាន់រស់ពីប្រទេសថៃ លើសច្បាប់ក្រសួងកំណត់ រហូតដល់ ៥ដង

ខេត្តឧត្ដរមានជ័យ ៖ មានសេចក្ដីរាយការណ៍ពីខេត្តឧត្ដរមានជ័យមកថា ក្នុងមួយថ្ងៃៗ មានសត្វមាន់រស់ នាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ជាង ១៥តោន ដោយបង់ពន្ធមិនគ្រប់ សង្ស័យលោក តាញ់ បុត្តា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ ... Read More »

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀងអះអាងថា មានទីទួលបុរាណចំនួន៦៧៣កន្លែង និងប្រាសាទបាក់បែកចំនួន២កន្លែង

ខេត្តស្វាយរៀង៖ លោកស្រី ឥន្ទ ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀងបានថ្លែងថា ខេត្តស្វាយរៀងមានទីទួលបុរាណចំនួន៦៧៣កន្លែង និងប្រាសាទបាក់បែកចំនួន២កន្លែងផងដែរ គឺប្រាសាទបាសាក់ស្ថិតនៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងប្រាសាទជាហោ ដែលស្ថិតក្នុងឃុំគគីរ ស្រុករមាសហែក ។ ... Read More »

នាយកដ្ឋាននគរបាលសន្តិសុខផ្ទៃ ចាប់ខ្លួនអតីតថៅកែយានដ្ឋានជួសជុលរថយន្តមែរសឺដេសក្បែរស្តាតអូរឡាំពិក

ភ្នំពេញ ៖ អតីតថៅកែយានដ្ឋានជួសជុលរថយន្តមែរសឺដេសដ៏ល្បីឈ្មោះ ដែលមានទីតាំងស្ថិតនៅខាងកើតពហុកីឡដ្ឋានជាតិអូរឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា និងបក្ខពួកម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងសំណុំរឿងពីបទ «ក្លែងបន្លំតាមពាក្យបណ្តឹងរបស់ឈ្មោះ គាន ... Read More »