ព័ត៌មានទាន់ហេតុការណ៍៖
'

យុវជនមួយក្រុមព្រួតវាយបុរសម្នាក់បណ្ដាលឲ្យស្លាប់នៅស្រុកមុខកំពូល

ខេត្តកណ្ដាល៖ យុវជន២នាក់បបួលគ្នាមួយក្រុមនាំគ្នាព្រួតវាយបុរសម្នាក់រហូតបាត់បង់ជីវិតនៅកន្លែងកើតហេតុ ព្រោះខឹងជនរងគ្រោះមានសភាពស្រវឹងស្រារករឿង និងវាយដំមកលើខ្លួនមុន ខណៈកំពុងបរិភោគមីហិរ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ... Read More »

គ្រឿងញៀនតម្លៃជាង ៦០លានដុល្លារ ត្រូវកម្លាំងប៉ូលិស ប៉េរូ បង្ក្រាប

កាលពីថ្ងៃទី​១២ ខែមីនា កម្លាំងប្រឆាំងគ្រឿងញៀន ប្រទេស ប៉េរូ​ បានប្រកាសថា ចាប់បានគ្រឿងញៀនកូកាអ៊ីនដល់ទៅ ២១៣៤ គីឡូក្រាម មានតម្លៃ ៦១លានដុល្លារ អាមេរិក​ ។ ការចាប់គ្រឿងញៀនខាងលើ​ធ្វើឡើង​ក្នុងយុទ្ធនាការ ប្រឆាំងគ្រឿងញៀន​ឆ្លងដែនជាទ្រង់ទ្រាយធំរបស់ប៉េរូ ... Read More »

តើគីម ជុងអ៊ុន មានបំណងឲ្យប្អូនស្រីគ្រប់គ្រងសភា​ឬ?

លើកទីមួយក្នុងប្រវត្តិសាស្ត្រ​ ដែលមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន មិនមានឈ្មោះជាសមាជិក​សភានោះឡើយ។ នេះជារឿងមួយមិនធ្លាប់កើតឡើងនៅក្នុងប្រទេសកូរ៉េខាងជើង ​តាំងពីប្រទេសនេះបានកើតឡើង ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សកម្មភាពខាងលើ របស់មេដឹកនាំ គីម ជុងអ៊ុន គឺចង់ឲ្យប្អូនស្រីបង្កើត របស់លោក ដើរតួនាទីយ៉ាងសំខាន់​នៅក្នុងសភា ... Read More »

អាជីវករផ្សារឈូក មាស២០០នាក់ តវ៉ារឿងម្ចាស់ផ្សារ ដំឡើងថ្លៃតូប និងធ្វើកុងត្រា

ភ្នំពេញ៖ អាជីវករលក់ដូរផ្សារឈូកមាស ដែលទីតាំងស្ថិតនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ប្រមាណ200នាក់ បានផ្ទុះការតវ៉ា ម្ចាស់ផ្សារដែលមានការដាក់ដំឡើងថ្លៃតូប និងទាមទារឲ្យធ្វើកុងត្រាថ្មីតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរផ្សារ ។ ការតវ៉ាខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនាឆ្នាំ ... Read More »

ឆក់កាបូបស្ត្រីជនជាតិជប៉ុនម្នាក់ បានសម្រេចជាង១ម៉ោងក្រោយ ត្រូវជនរងគ្រោះតាមរកឃើញភ័យផ្ដួលម៉ូតូរត់គេចខ្លួនអស់

ភ្នំពេញ៖ ស្ត្រីជនជាតិជប៉ុនម្នាក់ ត្រូវក្រុមចោរឆក់មានគ្នា៣នាក់មកធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួនបាត់ ជាង១ម៉ោងក្រោយ ជនរងគ្រោះតាមរកឃើញនៅខណ្ឌឬស្សីកែវ ធ្វើឲ្យពួកចោរភ័យផ្ដួលម៉ូតូចោលរួចរត់ចែកជើងគ្នាបាត់អស់ ដោយបន្សល់ទុកតែម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ។ ករណីឆក់កាបូបខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣និង៤០នាទី​ រសៀលថ្ងៃទី១២​ ខែមីនា​ ឆ្នាំ​២០១៩ ... Read More »

កំពុងជិះម៉ូតូដឹកប្រពន្ធចេញពីធ្វើការ ត្រូវជនសង្ស័យ២នាក់ឆក់យកកាបូបស្ពាយទៅបាត់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីម្នាក់ ខណៈដែរប្តីកំពុងតែជិះម៉ូតូដឹកចេញពីកន្លែងធ្វើការបានសម្រេច ហើយជិះគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់នគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ ហេតុការណ៍ឆក់កាបូបខាងលើនេះ បានកើតឡើង​កាលពីវេលា​ម៉ោង​១០យប់​ថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី​១២​ ... Read More »

ទៅឌុបនារីខារ៉ាអូខេមកច្រៀង ត្រូវក្រុមជើងកាង ព្រួតវាយនៅព្រែកប្រា

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រាស្រាវជ្រាវចាប់ខ្លួនបានពាក់ព័ន្ធករណីហឹង្សាដោយចេតនា និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ ។ ករណីនេះកើតឡើងតាំងពីវេលាម៉ោង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ។ បន្ទាប់ពីទទួលពាក្យបណ្តឹងកម្លាំងនគរបាលប៉ុស្តិ៍បានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់នៅវេលាម៉ោង១១,៣០នាទី ថ្ងៃទី១២ ខែមីនា ... Read More »

ឆក់បានហើយ រត់មិនរួចជាប់ខ្នោះ២នាក់

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារី២នាក់ ខណៈកំពុងជិះម៉ូតូបានសម្រេចនៅចំណុចស្តុបផ្សារព្រៃទា​ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ហើយព្យាយាមគេចខ្លួនរហូតមកដល់ចំណុចច្រកចូលផ្សារតាំងកសាង​ សង្កាត់កាកាបទី២​ ក៏ត្រូវប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០១៩​ ។ ... Read More »

បុរសម្នាក់បើករថយន្តលឿន ជ្រុលបុកឡើងខឿនសួនច្បារ បុកបង្គោលស្លាកសញ្ញាទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿន ជ្រុលបុកឡើងខឿនសួនច្បារ បុកបង្គោលស្លាកសញ្ញា រងការខូចខាតទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦ព្រលប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចមុខផ្ទះសំណាក់ហេង លាភ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ... Read More »

ឧត្តមសេនីយ៍ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់ដីបង្អើលក្មេងស្ទាវ ដេញកាប់គ្នានៅក្នុវត្តឫស្សីស្រស់

ភ្នំពេញ៖ ដើម្បីការពារកុំឲ្យកើតមានអំពើហិង្សាកាន់តែធំ លោកឧត្តមសេនីយ៍ត្រីយោធាម្នាក់ បានដកកាំភ្លើងខ្លីបាញ់ភ្ញច់ដីចំនួន២គ្រាប់ ផ្ទុះតែ១គ្រាប់ប៉ុណ្ណោះ ដើម្បបង្អើលក្រុមក្មេងស្ទាវដេញកាប់គ្នាតាំងពីក្នុងបុរីស៊ីធីហោស ទៅដល់ក្នុងបរិវេណវត្តឫស្សីស្រស់ កាលពី វេលា ម៉ោង ៩៖ ២០ នាទី យប់ ថ្ងៃ ... Read More »

លួចម៉ាស៊ីនបូមទឹកគេបាន៤ថ្ងៃ ត្រូវនគរបាលចាប់ខ្លួន

ខេត្តកណ្ដាល៖ យុវជនម្នាក់ធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹកគេក្នុងចំការជី លុះ៤ថ្ងៃក្រោយត្រូវនគរបាលចាប់ខ្លួន ។ ករណីលួចខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ... Read More »

បុរសជនជាតិបរទេសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល អាផាត មិន The White Real Estate ក្នុងសង្កាត់បឹងព្រលិត

ភ្នំពេញ៖ កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ មានករណីជនបរទេសស្លាប់ នៅក្នងអាផាត មិន The white Real Estate ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ... Read More »

លោក ឃួង ស្រេង ៖ ស្នើឲ្យធនាគារ ADB ជួយ ស្ថាបនាផ្លូវអមផ្លូវរថភ្លើង ប្រវែងជាង១០គីឡូម៉ែត្រ ចាប់ពីក្រោយសាសាលា តិចណូ ដល់មហាវិថីវិមាន ឈ្នះឈ្នះ( អូឌឹម)

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ស្នើឲ្យធនាគារ ADB ជួយស្ថាបនាផ្លូវអមផ្លូវរថភ្លើងប្រវែងជាង១០គីឡូម៉ែត្រ ចាប់ពីក្រោយសាសាលាតិចណូ ដល់មហាវិថីវិមានឈ្នះ ឈ្នះ( អូឌឹម) ។ ការស្នើសុំបែបនេះរបស់ ... Read More »

ឃាត់ខ្លួនបុរសម្នាក់ ករណីដុតបំផ្លាញទ្រព្យសម្បត្តិអ្នកជិតខាង

ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំរើល ស្រុកពួក ចុះឃាត់ខ្លួនពីបទប្រព្រឹត្តករណីបង្កឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា(ដុតផ្ទះ) ។ តាមការបញ្ជាក់របស់លោកមេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំរើល បានឲ្យដឹងថា នៅវេលាម៉ោង ១២និង៣០នាទី នា ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ចំនួន៤ខ្នង ... Read More »

សមត្ថកិច្ចនគរបាលខេត្តកំពង់ធំ បញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូង ពាក់ព័ន្ធនឹងជំនួញគ្រឿងញៀន

ខេត្តកំពងធំ៖ កម្លាំងជំនាញបង្ក្រាបបទល្មើសគ្រឿងញៀន នៅថ្ងៃពុធ ៨កើតខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ខែ មីនា ឆ្នាំ២០១៩ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក ... Read More »

សមយុទ្ធនាគមាសឆ្នាំ២០១៩ ជាលំហាត់ហ្វឹកហ្វឺនរួមគ្នា មិត្តភាពកម្ពុជា-ចិន ផ្លាស់ប្ដូរបទពិសោធន៍ ជាច្រើនរួមគ្នា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធព លខេមរភូមិន្ទ(ខ.ភ.ម) នៅថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០ ១៩ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គលំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ ២០១៩ ភាគីកងទ័ពរំដោះប្រជាជនចិន លោកឧត្ដម ... Read More »

រថយន្តបាកុង១គ្រឿង កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ បម្រុងឆ្លងខេត្ត ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបភ្លាមៗ តាមបញ្ជាអភិបាលនៃគណៈអភិបាលខេត្ត

ខេត្តស្ទឹងត្រែង៖ ក្រោមការបញ្ជាផ្ទាល់ របស់ម៉ុម សារឿន អភិបាលខេត្ត នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាកម្លាំងសមត្ថកិច្ចចម្រុះ ចុះការពារ និងត្រួតពិនិត្យព្រៃឈើ ដែលនៅសេសសល់ នៅក្នុងភូមិសាស្ត្រ ស្រុកថាឡាបរិវ៉ាត់ ស្ថិតក្នុងរដ្ឋបាលខេត្តទាំងមូល ដែលកំពុងគ្រប់គ្រង ។ ... Read More »

ចូលកោសជប់ ម៉ាស្សា ត្រូវនាងៗបន្លំលួចដូរយកលុយដុល្លារពិត ដាក់លុយដុល្លារខ្មោច ផ្អើលទាំងយប់

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរស២នាក់ បានវាយបំបាក់រានទេវតាផ្ទះអ្នកជិតខាងបែកខ្ទេច ព្រោះតែខឹងនឹងផ្ទះកោសជប់ម៉ាស្សា បន្លំលួចលុយរបស់ពួកគេ អស់ចំនួន៤០០ដុល្លារ ហើយដាក់លុយដុល្លារខ្មោចឲ្យវិញ លុះពេលទៅដល់ផ្ទះទើបដឹងថា លុយក្លែងក្លាយ ក៏ប្រញាប់ត្រឡប់មកទីតាំងកោសជប់ម៉ាស្សាវិញ តែត្រូវនារីទាំងអស់នោះចាក់សោទ្វារផ្ទះ ហើយនាំគ្នាគេចខ្លួនបាត់អស់ ។ ហេតុការណ៍នេះ ... Read More »

រឿង​ក្តី​បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ សាលក្រម​គ្រោង​ប្រកាស​ថ្ងៃ​ទី​២៦​ មីនា

ភ្នំពេញ​៖ រឿង​ក្តី​បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​ត្បូង​ពេជ្រ​ដ៏​កក្រើក​រាជធានីភ្នំពេញ​ បាន​អូស​បន្លាយ​ពេល​ជាច្រើន​ឆ្នាំ​ និង​ ឆ្លង​កាត់​សវនាការ​ជា​ច្រើន​លើក​ច្រើន​សារ​ ដោយ​ពុំ​ដែល​មាន​វត្តមាន​លោក​ ថោង​ សារ៉ាត់​ ដែល​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ថា​ជា​មេខ្លោង​ឡើយ​ ។ ទោះបី​យ៉ាងណា​ ពេល​នេះ​លោក​តុប​ ... Read More »

ផ្សាដែកមិនប្រយ័ត្ន បណ្ដាលឲ្យខ្ទាតកម្ទេចផ្សាឆាបឆេះឃ្លាំង​សិប្បកម្ម ​ធ្វើ​ស្លាក​យីហោ រងការខូចខាតសម្ភារមួយចំនួនធំ

ភ្នំពេញ ៖ មានអគ្គិភ័យមួយបានឆាបឆេះឃ្លាំងសិប្បកម្ម ​ធ្វើ​ស្លាក​យីហោ​មួយ​កន្លែង ក្បែរ​​បុរី​៩៩៩ ផ្លូវ​៨៩BT ក្រុម​៤ ភូមិ​ត្នោត​ជ្រុំ​៥ ​សង្កាត់​បឹង​ទំពន់​២ ខណ្ឌមានជ័យ យ៉ាងសន្ធោសន្ធៅ និងបណ្ដាលឲ្យរងការខូចខាតសម្ភារមួយចំនួនធំ កាលពី​វេលា​ម៉ោង​៨​យប់​ ថ្ងៃអង្គារ​ ៧កើត ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យ ចាំយាម នៃខេត្តកោះកុង

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បន្ទាប់ពីពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីជាង១ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកោះកុងរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអធិបតីកាត់ខ្សែបូណ៌សម្ពោធដាក់ឲ្យប្រើប្រាស់នូវវិទ្យាល័យចាំយាមនៃខេត្តកោះកុង ដែលសម្តេចបានសម្តេចផ្តល់ជូនជាចំណងដៃកាលពីឆ្នាំ ២០១៦កន្លងទៅ។ បន្ទាប់ពីពិធីកាត់ខ្សែបូររួច សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញពិនិត្យមើលអគារសាលារៀន អគារទីចាត់ការដែលទើបសាងសង់រួចរាល់នេះ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យក្រុមហ៊ុន លី យ៉ុងផាត់ តបណ្តាញទឹកពីប្រទេសថៃមកផ្គត់ផ្គង់ខេត្តកោះកុង

  ខេត្តកោះកុង៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នេះ នៅក្នុងឱកាសដែល សម្តេចតេជោ ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រឡាញ់ដល់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន៥៤៦នាក់

  ខេត្តកោះកុង៖ នៅព្រឹកមិញនេះ បន្ទាប់ពីអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនីចំនួន១៣,៨៦៦ នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង រួចហើយនោះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅ ខេត្តកោះកុង

  ខេត្តកោះកុង៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

កម្ពុជា-វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តការរវាងសមាគមអតីតយុទ្ធជន

ភ្នំពេញ៖ កម្ពុជា-វៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តការរវាងសមាគមអតីតយុទ្ធជន ។ ពិធីនេះប្រារព្ធនៅវិមានសន្តិភាពនារសៀលថ្ងៃអង្គារ ៧កើត ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព. ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែ ... Read More »

ជិះម៉ូតូប៉ះដៃចង្កូតជាគោយន្តដឹកឈើដួលបោករបួសធ្ងន់ ២នាក់ប្ដីប្រពន្ធ

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសស្រ្តី ២នាក់ប្ដីប្រពន្ធបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូប៉ះដៃចង្កូតជាគោយន្តដឹកឈើ នៅគ្រាដែលជនរងគ្រោះកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ និង៣៥នាទី ព្រលប់ ថ្ងៃអង្អារ ៧រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ... Read More »

ធ្វើអត្តឃាតលើផ្ទះបានសម្រេចសង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញចងកធ្វើអត្តឃាតបានសម្រេចនៅលើផ្ទះ សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ខណៈចុងក្រោយនេះគេសង្កេតឃើញគាត់ចូលចិត្តយកស្រាធ្វើជាគ្នា ។ ហេតុការណ៍ករណីខាងលើអត្តឃាតនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង២០នាទីព្រឹកថ្ងៃអង្អារ ៧កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ... Read More »

ស្លាប់ម្នាក់ភ្លាមៗ ខណៈជិះម៉ូតូត្រូវរថយន្តបុកពេញទំហឹង

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ បែកក្បាល និងបាក់.កស្លាប់ក្នុងថ្លុកឈាមមួយរំពេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងត្បូងស្តុបផ្លូវបំបែកហាណូយកែងនិងផ្លូវវិមានឈ្នះៗ ប្រមាណ៥០០ម៉ែត្រ តាមបណ្ដោយផ្លូវហាណូយ ... Read More »

បិទក្លឹបកម្សាន្ដរបស់ជនជាតិចិន នៅសង្កាត់កោះរ៉ុងសន្លឹម ដែលបង្កសំឡេងរំខានខ្លាំងនិងប៉ះ ពាល់បរិស្ថាន

ខេត្តព្រះសីហនុ៖ មជ្ឈមណ្ឌលកម្សាន្ដ និងកាស៊ីណូ របស់ជនជាតិចិនមួយកន្លែង យីហោ «ជីន ទីង» មានទីតាំងនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបង្កសំឡេងរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ត្រូវបាន អាជ្ញាធរខេត្តព្រះសីហនុ ... Read More »

ភ្លើងឆេះព្រៃ រាលដាលជិតដល់លំនៅឋានរបស់ប្រជាពលរដ្ឋ សមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល

ខេត្តឧត្តរមានជ័យ៖ មានករណីអគ្គិភ័យភ្លើងឆេះព្រៃ រាលដាលមកជិតដល់ផ្ទះប្រជាពលរដ្ឋ សំណាងល្អ មិនបានឆាបឆេះផ្ទះ ព្រោះសមត្ថកិច្ច យករថយន្ដសង្គ្រោះអគ្គិភ័យជួយពន្លត់បានទាន់ពេល ។ ហេតុការណ៍បានកើតឡើងនៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅ ត្រង់ចំណុចដីចំការរបស់ក្រុមហ៊ុន បាយអូហ្គាឌេន ក្នុងភូមិដីក្រហម ... Read More »