ព័ត៌មានទាន់ហេតុការណ៍៖
'

ជីដូនរវល់ឈឺ ចៅស្រីទៅលេងទឹកប្រឡាយស្លាប់អត់អ្នកដឹង នៅស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីចុះទៅលេងទឹកប្រឡាយ មុខផ្ទះដែលមានជំរៅជ្រៅ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាងង១៦ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ... Read More »

ម្ចាស់ចូលដេកបាត់ ចោរគាស់ទ្វារហាងប្រមូលទូរស័ព្ទអស់ សរុបជាង៣ម៉ឺនដុល្លារ

ភ្នំពេញ ៖ ហាងលក់ទូរស័ព្ទដៃមួយកន្លែង យីហោ ហ្គូតស្តរ ត្រូវបានជនសង្ស័យធ្វើសកម្មភាពគាស់ទ្វារហាង ចូលលួចទូរស័ព្ទដៃ សុទ្ធតែសេរីទំនើបៗ ជាច្រើនគ្រឿង សរុបជាទឹកប្រាក់ ប្រមាណជាង៣ម៉ឺនដុល្លារ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ... Read More »

ខឹងឪពុកប្រើឲ្យទៅជួយឆ្លូកស្រូវទាំងមិនស្រួលខ្លួនយុវជនម្នាក់ជាមនុស្សគរត់ចេញពីផ្ទះបាត់ពីរថ្ងៃហើយរកមិនទាន់ឃើញ

ខេត្តកណ្តាល៖ យុវជនម្នាក់ជាមនុស្សគខឹងឪពុកប្រើឲ្យ ទៅជួយឆ្លូកស្រូវទាំងមិនស្រួលខ្លួន បូករួមទាំងមានបញ្ហាស្មុគស្មាញ ក្នុងក្រុមគ្រួសារផង ក៏សម្រេចចិត្តរត់ចេញពីផ្ទះបាត់ខ្លួនរយៈពេលពីរថ្ងៃមកហើយ មិនដឹងទៅទីណានោះទេ ក្រុមគ្រួសារកំពុងតាមរក ។ យុវជនជាមនុស្សគរូបនេះបានរត់ចេញពីផ្ទះកាលពីវេលាម៉ោងប្រហែលជាង៨យប់ថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី៤ ... Read More »

អាជ្ញាធររាជធានី ចាប់ផ្ដើមកាយប្រឡាយ បឹងត្របែក និងឲ្យប្រជាពលរដ្ឋដែលមានលំនៅឋានលើប្រឡាយរំកិលផ្ទះដើម្បីបុកស៊ីផាយស្ថាបនាប្រឡាយបង្ហូរទឹក បឹងត្របែក

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានចាប់ផ្ដើមកាយស្តារ ប្រឡាយបឹងត្របែក និងឲ្យប្រជាពល រដ្ឋដែលមានលំនៅឋានលើប្រឡាយរំកិលផ្ទះចេញ ដើម្បីបុកស៊ីផាយស្ថាបនាប្រឡាយឡើងវិញធ្វើយ៉ាងណាឲ្យចរន្តទឹកហូរបានលឿនជៀសវាងការលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ក្នុងខណៈដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យស្ថានភាពប្រឡាយបឹងត្របែក និងផលប៉ះពាល់មួយចំនួនដែលប្រជាពលរដ្ឋរំលោភ លើប្រឡាយបឹងត្របែក នាព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៩នេះ លោក ... Read More »

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមកទស្សនកិច្ចនៅកម្ពុជានាដើមខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយគ្នាឲ្យកាន់តែល្អប្រសើរឡើងថែមទៀត

ភ្នំពេញ៖ លោក ​អែលឌីន ហូសៃនីបីន ម៉ូដហាសស៊ីម ​ ឯកអគ្គ​រាជ​​ទូតម៉ាឡេស៊ីថ្មី ប្រ​ចាំនៅកម្ពុជា បានបញ្ជាក់ថា៖ លោក ម៉ាហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី នឹងមកធ្វើ​ទស្សន​កិច្ច​ជាផ្លូវរដ្ឋ​នៅ​​កម្ពុជា ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់២នាក់

ខេត្តសៀមរាប៖ ម៉ូតូ២គ្រឿងបានបុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងដំណើរបញ្ច្រាសទិសគ្នាបណ្ដាលឲ្យស្លាប់បុរសជាប្ដី និងប្រពន្ធរបួសធ្ងន់ ចំណែកភាគីម្ខាងទៀត របួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើនៅវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងថ្នល់ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ... Read More »

ជប៉ុនមិនដែលភ្លេចថ្ងៃឈឺចាប់បំផុត ដែលត្រូវទទួលរងការទម្លាក់គ្រាប់បែកបរមាណូ

ទោះបីជប៉ុន និងអាមេរិកមានទំនាក់ទំនងយ៉ាងល្អក្តី តែប្រទេសនេះមិនដែល ភ្លេចថ្ងៃ​ឈឺចាប់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺថ្ងៃដំបូងដែលទីក្រុង ហ៊ីរ៉ូស៊ីម៉ា ត្រូវអាមេរិក​ទម្លាក់គ្រាប់ក្នុងសង្គ្រាមលោកលើកទីពីរ​ ។ ទម្លាក់គ្រាប់នោះ បានធ្វើឲ្យជប៉ុន ក្លាយ​ជាប្រទេសតែមួយគត់ នៅលើពិភពលោក ទទួលរងការវាយប្រហារដោយបរមាណូ ។ ... Read More »

កូរ៉េខាងជើងសាកល្បងមីស៊ីលលើកទី​៤ ក្នុងពេលអាមេរិក និងកូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធ

កាលពីថ្ងៃទី​៥ ខែសីហា អាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធ ដូចការគ្រោងទុក ដោយ​មិនខ្វល់ពីការព្រមានរបស់កូរ៉េខាងជើងឡើយ ។ អាមេរិក និងកូរ៉េខាងត្បូង បានបញ្ជាក់ថា ​សមយុទ្ធទាំងនោះ គឺជារឿងធម្ម មិនសំដៅ ទៅលើកូរ៉េខាងជើងនោះឡើយ ។ ... Read More »

មួយសប្តាហ៍បាញ់ប្រហារ៤លើក តើពេលណាទឹកដីអាមេរិក ទើបបញ្ចប់អំពើហិង្សាដោយអាវុធ?

អាមេរិកប្រឈមការបាញ់ប្រហារដល់ទៅ​៤លើក ក្នុងមួយសប្តាហ៍ សម្លាប់មនុស្ស​៣៤នាក់ និងជាង​៥០នាក់ រងរបួស ហើយការបាញ់ប្រហារនោះ មិនមែន ជាភេរវកម្មឡើយ គឺពលរដ្ឋអាមេរិកផ្ទាល់ ដោយមានសិទ្ធិកាន់កាំភ្លើងស្របច្បាប់ទៀតផង ។ ​ ដូចករណីបាញ់ប្រហារនៅផ្សារទំនើប ក្នុងតំបន់ El ... Read More »

កូរ៉េខាងជើងទទួលបានជំនួយពីអឺរ៉ុប នូវគ្រឿងចក្រសម្រាប់វិស័យកសិកម្ម

វិស័យកសិកម្មរបស់កូរ៉េខាងជើងដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងប្រទេសនេះ ប៉ុន្តែ​វិស័យនេះ មិនសូវជឿនលឿនឡើយ ទើបមិនសូវទទួលបានផលល្អ បង្កឲ្យកង្វះស្បៀងអាហារ ជារៀងរាល់ឆ្នាំ ។ ទាំងនោះហើយ បានជាអឺរ៉ុបសម្រេចផ្តល់ជំនួយគ្រឿងចក្រ​សម្រាប់បម្រើវិស័យកសិកម្ម ដល់កូរ៉េខាងជើង ឲ្យកាន់តែប្រសើរឡើងថែមទៀត ។ ជាមួយគ្នានេះ អង្គការសហប្រជាជាតិ​បានអនុញ្ញាតឲ្យ​​ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខាបើកកិច្ចប្រជុំបញ្ជាឲ្យលុប និងបិទចោលសិប្បកម្មរោងកែច្នៃឈើខុសច្បាប់

ខេត្តមណ្ឌលគិរី៖  នៅព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តមណ្ឌលគិរី នាយឧត្តមសេនីយ៍ សៅ សុខា ... Read More »

នាំសង្សារចូលដេកផ្ទះសំណាក់ មិនទាន់បានរួមរក្សផង ប៉ូលិសចូលចាប់ បានគ្រឿញៀន១កញ្ចប់

ភ្នំពេញ ៖ គូស្នេហ៍មួយគូ ដឹកដៃនាំគ្នាចូលផ្ទះសំណាក់ មិនទាន់បានរួមមេត្រីផង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន រួមជាមួយថ្នាំញៀនមួយកញ្ចប់ ដបសម្រាប់ជក់ កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះសំណាក់យីហោ សំបូរពេជ្រ ភូមិត្រពាំងល្វា ... Read More »

ស្រឡាញ់គ្នា១ឆ្នាំរួមរក្សបាន២ដង បែកធ្លាយដល់ម្តាយខាងស្រី ប្តឹងនគរបាលឃាត់ខ្លួន

ភ្នំពេញ​៖​ យុវជនម្នាក់បានមានការទំនាក់ទំនងស្នេហាជាមួយក្មេងស្រីម្នាក់ អស់រយះពេល១ឆ្នាំទៅហើយ រហូតឈានទៅដល់រួមរក្សជាមួយគ្នាបានសម្រេច២ដង ស្រាប់តែបែកធ្លាយរឿងដល់ម្តាយខាងស្រី ប្តឹងនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ជនជាប់ចោទរឿងស្នេហ៍ មានឈ្មោះ ... Read More »

ស្រ្ដីម្នាក់ស្លាប់ និង៣នាក់រងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍រថយន្តបុកគ្នា​

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្តក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង បណ្តាលឲ្យស្រ្ដីម្នាក់ស្លាប់ និង៣នាក់រងរបួសធ្ងន់និងស្រាល ខូចរថយន្ត២គ្រឿង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២១និង២៤នាទី ថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ... Read More »

GigaGigs by Smart នឹងផ្លាស់ផ្ដូរការស្រាវជ្រាវទីផ្សារនៅកម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០១៩ ក្រុមហ៊ុន Smart Axiata បានប្រកាសដាក់ឲ្យដំណើរការសេវាកម្មឌីជីថលថ្មីមួយឈ្នោះថា GigaGigs by Smart ដែលជាកម្មវិធីទូរស័ព្ទដៃប្រមូលព័ត៌មានផ្សេងៗពីមហាជនប្រកបដោយភាពច្នៃប្រឌិត ដើម្បីអនុញ្ញាតឲ្យអាជីវកម្មផ្ដល់ការរងារសាមញ្ញៗ ... Read More »

អតីតតារាកំប្លែងនាយ តាក់ស៊ី លាចាកសិក្ខាបទភ្លាម បញ្ជូនមកមន្ទីរពេទ្យភ្លែត

ភ្នំពេញ៖ អតីតតារាកំប្លែងមុល សារឿន ហៅនាយ តាក់ស៊ី បានសម្រេចចិត្តសាងផ្នួស និងបម្រើក្នុងវិស័យព្រះពុទ្ធសាសនាមិនទាន់បាន២ខែផងនោះ ស្រាប់តែពេលនេះបានសាចាកសិក្សាបទហើយ បន្ទាប់ពីមិនអាចទ្រាំទ្រនឹងស្ថានភាពជំងឺរ៉ាំរ៉ៃបាន។ អតីតតារាកំប្លែងរូបនេះ ក៏ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ភ្លាមៗផងដែរបន្ទាប់ពីជំងឺធ្វើទុក្ខខ្លាំង។ ដើមឡើយ តារាកំប្លែងនាយតាក់ស៊ីបានសម្រេចចិត្តបួសជារៀងរហូតចាប់តាំងពី ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩នេះនៅវត្ត ដងទង់ ... Read More »

ស្រវឹងស្រាវាយប្រពន្ធ២ដៃស្លាប់, ប្រចណ្ឌប្រពន្ធកាប់​នឹងកាំបិតខ្វែវស្លាប់

ខេត្តក្រចេះ-ភ្នំពេញ៖ ករណីឃាតកម្ម​សព្វថ្ងៃ​កាន់តែសាហាវ​ឡើង ដែល​សូម្បីតែប្តី ក៏ដាច់ចិត្តសម្លាប់ភរិយា ព្រោះតែស្រវឹង​ និងដោយ​ក្តី​ប្រចណ្ឌនោះដែរ ។ ជាក់ស្តែង​នៅភ្នំពេញ បុរសម្នាក់​ដោយសារតែស្រវឹង បានវាយប្រពន្ធ២ដៃ បណ្តាលឲ្យស្លាប់ភ្លាមៗ ហើយករណីស្រដៀងគ្នានេះ បានកើតឡើងនៅឯខេត្តក្រចេះ ដោយបុរសជាប្តីព្រោះតែភ្លើងប្រចណ្ឌ បាន​យកកាំបិតផ្គាក់​កាប់ប្រពន្ធ​ជា​ច្រើនកាំបិត ... Read More »

លិខិតមិត្តអ្នកអាន៖ អេះឲ្យចំរមាស់ ទើបចប់បញ្ហា

គណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ​ចាត់វិធានការក្តៅ​ចំពោះ​បណ្តាជនដែលពាក់ព័ន្ធក្នុងបញ្ហាបទល្មើសព្រៃឈើ​នៅខេត្តមណ្ឌលគិរី ។ ក្នុងនាមប្រជាពលរដ្ឋមួយរូប​នៅក្នុងខេត្តមណ្ឌលគិរី ពិតជាសាទរ​ចំពោះចំណាត់ការនេះ ។ ចំណាត់ការដែល​គួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ គឺសាលាដំបូងខេត្ត​បានចេញដីកាកោះហៅ​បណ្តាជនដែលពាក់ព័ន្ធ​២០នាក់ទៀត​ក្នុងបញ្ហាបទល្មើសព្រៃឈើ​នៅខេត្តមណ្ឌលគិរី ។ បណ្តាជនទាំង២០នាក់នោះ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាខ្ញុំបាទ​មើលឃើញថា ដូចជាមិន​អេះឲ្យចំកន្លែងរមាស់នោះឡើយ ។ និយាយឲ្យខ្លី គឺជនដែលពាក់ព័ន្ធនឹងបទល្មើស​ធំៗ ... Read More »

ភ្លៀងមិនឈប់ រាស្ត្រនៅក្រុងព្រះសីហនុវេទនា​​

ខេត្តព្រះសីហនុ ៖ គិតចាប់ពីថ្ងៃទី០២ រហូតមកដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ ក្រុងព្រះសីហនុនៅតែបន្តជន់លិចដោយជំនន់ទឹកភ្លៀង ជាហេតុធ្វើឲ្យផ្លូវមួយចំនួនមិនអាចធ្វើចរាចរណ៍ទៅមកបាន ចំណែកឯលំនៅឋានប្រជាពលរដ្ឋជាច្រើន ត្រូវទឹកជន់លិចជាប្រចាំ នេះជាស្ថានភាពដ៏លំបាកមួយសម្រាប់ប្រជាពលរដ្ឋក្រុងព្រះសីហនុ។ ជាមួយនឹងបញ្ហាទឹកភ្លៀងជនលិចបែបនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនដំណឹងថា ស្ថានភាពអាក្រក់បែបនេះ ... Read More »

កម្លាំងអាវុធហត្ថខេត្ដឧត្ដរមានជ័យ ចុះបង្ក្រាបទីតាំងស្តុកឈើមួយកន្លែងរឹបអូសបានជិត២០ម៉ែត្រគូប

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ លោក​វរសេនីយ៍ឯក លី ដា​រិ​ទ្ធ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះបង្ក្រាប​ទីតាំង​ស្តុ​ក​ឈើ​មួយ​កន្លែង នា​រសៀល​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ។ ​ ... Read More »

សមត្ថកិច្ចខេត្តស្ទឹងត្រែង ដុតរថយន្តប៉ាកុងដឹកឈើបីគ្រឿងបន្ថែមទៀត ដែលពួនលាក់ខ្លួនក្នុងព្រៃជ្រៅ

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរស្រុកសៀមប៉ាង មន្ត្រីជំនាញពាក់ព័ន្ធ បានសហការជាមួយកម្លាំងសមត្ថកិច្ចថ្នាក់ខេត្ត រុករកឃើញរថយន្តប៉ាកុង ដឹកឈើចំនួន៣គ្រឿង បន្ថែមទៀត និងដុតកម្ទេចចោលនៅនឹងកន្លែង ដែលរថយន្តនេះ ធ្វើជាមធ្យោបាយបម្រើឲ្យការដឹកជញ្ជូន បទល្មើសព្រៃឈើកន្លងមក ហើយត្រូវបានឈ្មួញយកទៅលាក់ទុក ... Read More »

ឲ្យតែស្រាចូលពោះ ចង់តែដាល់ ទីបញ្ចប់ជាប់ខ្នោះរបស់នគរបាល

ខេត្តពោធិ៍សាត់៖ បុរសដែលគេអះអាងចូលចិត្តបង្កហិង្សា នៅពេលផឹកសុីស្រវឹងជោកជាំម្នាក់ ត្រូវបានភាគីម្ខាងប្ដឹងនគរបាលចាប់ដាក់ខ្នោះដៃ បន្ទាប់ជនសង្ស័យរងការចោទរូបនេះ បានធ្វើសកម្មភាពវាយតប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ។ ប្រតិបត្តិការបង្រ្កាបជនបង្កហិង្សាខាងលើ ធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ... Read More »

ឃាត់ជនសង្ស័យ២នាក់ក្នុងពេលតែមួយ ខណៈសង្ស័យបន្លំលួចលុយ របស់អ្នកលក់សាច់ជ្រូក២កន្លែងផ្សេងគ្នា

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីអ្នកលក់សាច់ជ្រូក ២នាក់ស្រែក ម្នាក់ថា បាត់លុយ ម្នាក់ថា បាត់កាបូបលុយ ផ្អើលសន្តិសុខ ដេញតាមចាប់ឃាត់ខ្លួនជនជាតិចិនម្នាក់ ជនជាតិខ្មែរម្នាក់ ចំណែកជនជាតិចិនម្នាក់ទៀត គេចខ្លួនបាត់ កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ... Read More »

កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ បាន​ទទួល​ជនសង្ស័យ​ម្នាក់​ ករណី​ឆបោក​ប្រាក់​ចំនួន​៥០០០០$​

ភ្នំពេញ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ បាន​ទទួល​ជនសង្ស័យ​ម្នាក់​ ករណី​ឆបោក​ប្រាក់​ចំនួន​៥០០០០$​ ពី​ជន​រង​គ្រោះ​ នៅ​ច​ណុ​ច​ក្រុម​៧​ ភូមិ​ខ​.១​ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ខណ្ឌ​ឫស្សីកែវ​ ។ ​ ​ជនសង្ស័យ​ឈ្មោះ​ ហង់​ វ​ណ្ណី​ ភេទ​ស្រី​ ... Read More »

ក្រសួង​ធនធាន​ទឹក​ ៖​ ជំនន់ទឹកភ្លៀង ពិសេសក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងកំណាត់​ផ្លូវ​ជាតិលេខ៤

ភ្នំពេញ​ ៖​ យោងតាមការតាមដានជាប្រចាំនូវការវិវត្តនៃអាកាសធាតុបានបង្ហាញឲ្យឃើញ​ ថា កម្ពុជាយើងបាន និងកំពុងស្ថិតក្នុងតំបន់នៃសម្ពាធទាបមានជាអាទិ៍ ។ ​ ជ្រលងសម្ពាធទាប (ITCZ) ដែលលាត​សន្ធឹងក្នុងទឹកដីថៃ ឡាវ និងវៀតណាមភ្ជាប់នឹងព្យុះទី៧ ដែល​ បានរលាយខ្លួននៅថ្ងៃនេះ ... Read More »

អាវុធហត្ថចាប់រថយន្ត និងគោយន្តកន្រ្តៃដឹកឈើប្រគល់មេព្រៃ

ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកក្រគរ បន្តបង្រ្កាបរថយន្ដ និងគោយន្តកន្រ្តៃដឹកឈើ សង្ស័យគ្មានលិខិតអនុញាតិប្រគល់ទទួលជូនមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ រក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការបន្តជាក្រោយ ។ ប្រតិបត្តិការខាងលើធ្វើឡើងនាល្ងាចថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ... Read More »

បុរសម្នាក់ញៀនថ្នាំដុតផ្ទះម្ដាយខ្លួនឯង ផ្អើលអ្នករស់នៅក្បែរខាង នាំគ្នាយកទឹកមកជួយបាញ់ពន្លត់ភ្លើង

ភ្នំពេញ៖ សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនបុរសម្នាក់ញៀនថ្នាំ រហូតហ៊ានដុតផ្ទះម្ដាយខ្លួនឯង ផ្អើលអ្នករស់នៅក្បែរខាង នាំគ្នាយកទឹកមកជួយបាញ់ពន្លត់ភ្លើង និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ នៅវេលាម៉ោង១០ និង៥នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ... Read More »

ក្រសួងការពារជាតិរៀបជើងព្រួលទប់ស្កាត់គ្រោះមហន្តរាយ

ភ្នំពេញ៖ កងយោធពលខេមភូមិន្ទ(ខ.ភ.ម) ជាសេនាធិការធានាប្រសិទ្ធភាពការងារ កើតឡើងដោយចៃដន្យ និងបន្ទាន់ភ្លាមៗ ដូចជាគ្រោះរលំអគារកាលពីថ្ងៃទី ២២ ខែមិថុនា នៅខេត្ត ព្រះសីហនុ និងគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយថាហេតុបង្កឲ្យមានមនុស្សស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិជាដើម ។ ... Read More »

នគរបាលខេត្តត្បូងឃ្មុំ ប្រកាសជូនរង្វាន់ចំនួន៥០០ដុល្លារ​ អំពីអត្តសញ្ញាណលាក់ខ្លួនជនត្រូវចោទ ឈ្មោះវុទ្ធី សំអូន ហៅ ប៊ូម និង​ ឈ្មោះ ឃាត វិចិត្រ

ខេត្តត្បូងឃ្មុំ ៖​ មុខសញ្ញា២នាក់ ដែលតែងតែធ្វើសកម្មភាពប្លន់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងតាមបណ្ដាខេត្តជាប់ព្រំប្រទល់​ នៅពេលនេះផែនការងារនគរបាល​ព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ សូមធ្វើការប្រកាស​ ស្វែងរកចាប់ខ្លួនជនត្រូវចោទឈ្មោះ វុទ្ធី សំអូន ហៅ ប៊ូម ភេទ ប្រុស អាយុ២០ឆ្នាំ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ករណីឆ្កិះសោបន្ទប់លួចយកសម្ភារ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍អូរបែកក្អម ក្រោយពីពួកគេបានធ្វើសកម្មភាពឆ្កិះសោបន្ទប់បស់ជនរងគ្រោះលួចយកសម្ភារ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលជាន់ផ្ទាល់ដី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ... Read More »