ព័ត៌មានទាន់ហេតុការណ៍៖
'

កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ៧មករា​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ករណី​ ឆក់​ខ្សែ​ក

ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​ម៉ោង​៨​ព្រឹក ចំណុច​សួន​មនោ​រម្យ​ផ្លូវ​សហ​ពន្ធ​រុ​ស្សី​ ភូមិ​២​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ៧មករា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ករណី​ ឆក់​ខ្សែ​ក​ ។ ​ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូ២គ្រឿងក្នុងពេលតែមួយ

ភ្នំពេញ​៖​ ម៉ូតូ២គ្រឿង របស់កម្មករសំណង់ក្នុងការដ្ឋាន២កន្លែងផ្សេងគ្នា ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចយកទៅបាត់ ដោយសុវត្ថិភាព នៅ២កន្លែងផ្សេងគ្នា ក្នុងពេលតែមួយ មួយគ្រឿង លួចនៅការដ្ឋានសំណង់ ជារី ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ... Read More »

រថយន្តដឹកឥដ្ឋ​ក្រឡាប់ប៉ះម៉ូតូ​របួស​៣នាក់

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តធំដឹកឥដ្ឋក្រឡាប់ ប៉ះទៅលើម៉ូតូនៅផ្លូវចំណោតបេតុងវត្តលើ (ចុះមកសង្កាត់លេខ២) វេលាម៉ោងជាង១០ព្រឹក ថ្ងៃ៥ ខែសីហា ឆ្នាំ២០១៩នេះ បណ្តាលឲ្យមានមនុស្សមួយចំនួនរងគ្រោះថ្នាក់ ក្នុងនោះបើតាមសេចក្តីរាយការណ៍បឋមពីនគរបាលថាមានមនុស្សយ៉ាងតិច៣នាក់រងរបួស ហើយភា្លមៗជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ទោះជាយ៉ាងនេះក្តី ក្រុមសង្គ្រោះកំពុងកាយគំនរឥដ្ឋរុករកក្រែងមានជនរងគ្រោះកប់ជាប់ក្នុងឥដ្ឋ ។ ... Read More »

បង្ក្រាបទីតាំងបើកហ្គេមខុសច្បាប់២កន្លែងដកហូតបានទូហ្គេមបាញ់ត្រីចំនួន៩ទូ

ភ្នំពេញ៖ ដើម្បីអនុវត្តគោលនយោបាយ ភូមិ – សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានចេញប្រតិបត្តិការបង្ក្រាប់ទីតាំងលួចបើកហ្គេមបាញ់ត្រីខុសច្បាប់២កន្លែងនៅក្នុងផ្ទះ២ល្វែងជាប់គ្នា ដកហូតបានទូរហ្គេមបាញ់ត្រីចំនួន៩ទូរ ម៉ូតូ៣គ្រឿង និងសម្ភារមួយចំនួនទៀត ដោយឡែកមនុស្សរត់គេចខ្លួនអស់ ។ ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែសីហា ... Read More »

មេដឹកនាំកោះហុងកុងប្តេជ្ញា មិនចុះចេញពីតំណែងឡើង

ទោះបីរងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋ ឈានដល់មហាបាតុកម្ម រហូតដល់ ៩សប្តាហ៍ជាប់គ្នាពាក់ព័ន្ធនឹង ច្បាប់បត្យាប័ន ក៏ដូចជាទាមទារឲ្យរដ្ឋាភិបាលកោះហុងកុងចុះចេញពីតំណែង ។ នៅពេលនេះ ​មេដឹកនាំកោះហុងកុង លោកស្រី​ Carrie Lam ​បានប្រកាសថា នឹងមិនចុះចេញពិតំណែងនោះឡើយ ។ ... Read More »

ក្រោយបញ្ជូនទាហានរាប់ម៉ីននាក់ ឥណ្ឌាប្រកាសអាសន្នតំបន់ព្រំដែនកាស្មៀរ

ការប្រកាសអាសន្នរបស់ ឥណ្ឌានៅតំបន់ព្រំដែនកាស្មៀរ ក្នុងពេលដែល​ឥណ្ឌា និងប៉ាគីស្ថាន ចោទប្រកាន់គ្នាទៅវិញទៅមក ពីការវាយប្រហារឆ្លងចូលព្រំដែន LOC បែងចែកតំបន់កាស្មៀរជាពីរ ។ តំបន់កាស្មៀរ មានភាគច្រើនជាជនជាតិអ៊ីស្លាមរស់នៅ​ ហើយជាតំបន់ដែលមានវិវាទយ៉ាងខ្លាំង រវាងឥណ្ឌា និងប៉ាគីស្ថាន ។ ... Read More »

តំបន់ឈូងសមុទ្រកាន់តែតានតឹង​ ក្រោយអ៊ីរ៉ង់ចាប់នាវាដឹកប្រេង មួយគ្រឿងទៀត​

កម្លាំងទាហានអ៊ីរ៉ង់ ចាប់បានប្រកាសថា ចាប់នាវាដឹកប្រេងមួយគ្រឿងនៅតំបន់ សមុទ្រពែក្ស ដោយសង្ស័យថា បានដឹកប្រេងខុសច្បាប់​ ។ ​សកម្មភាពខាងលើ នឹងបង្កឲ្យតានតឹងកាន់តែខ្លាំង ។ សារព័ត៌មាន​Fars របស់អ៊ីរ៉ង់នៅ ថ្ងៃទី​៤ ខែសីហា បានផ្សាយថា ... Read More »

បាញ់ប្រហារផ្ទួនៗគ្នា កក្រើកអាមេរិក​ ស្លាប់៣៤ និងរបួស​ជាង​៥០នាក់ ក្នុងរយៈពេលមិនដល់១សប្តាហ៍

បាញ់ប្រហារ ពីរករណីនៅអាមេរិក នាចុងសប្តាហ៍កន្លងមក នៅក្នុងទឹកដីអាមេរិក បណ្តាលឲ្យមានអ្នកស្លាប់កើនឡើង ដល់ទៅ​៣៤ នាក់ និង​រងរបួស ​៥០នាក់ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ។ ក្នុងករណីបាញ់ប្រហារពីរលើកចុងក្រោយបំផុតនៅថ្ងៃទី​៤ ខែសីហា ​បានសម្លាប់មនុស្ស​២៩នាក់ ។ ... Read More »

អគ្គិភ័យបានកើតឡើងនៅខណ្ឌដូនពេញ​

ភ្នំពេញ៖ អគ្គិភ័យមួយបានកើតឡើង​កាលពីវេលាម៉ោង២និង២០នាទី​រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅហាងម៉ាស្សាមួយកន្លែង ផ្លូវ១៧៤ ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មូលហេតុអគ្គិភ័យនេះ នៅមិនទាន់ដឹងនៅឡើយទេ ខណៈដែលសមត្ថកិច្ចបាននិងកំពុងជួយអន្តរាគមន៍ ៕ Read More »

អាមេរិកមិនអាចប្រជែងយកឈ្នះរុស្ស៊ី នៅប៉ូលខាងជើងផែនដីនោះឡើយ

រយៈពេលចុងក្រោយនេះ ប្រទេសមហាអំណាចពិភពលោកមាន អាមេរិក រុស្ស៊ី និងចិន បាននិងកំពុងតែបង្កើនវត្តមាននៅប៉ូលខាងជើងផែនដី ដែលសម្បូរទៅដោយធនធានធម្មជាតិ ក្នុងពេលដែលធនធានរ៉ែ ធម្មជាតិនៅលើដីកាន់តែខ្សោះខ្យោយ ។ កតាទាំងនោះហើយ​បានជា តំបន់​ត្រជាក់បំផុតនៅលើភពផែនដី កំពុងតែប្រែក្លាយទៅជាសមរភូមិថ្មី របស់ប្រទេសមហាអំណាច​ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ដល់និស្សិត និងសិក្ខាកាមនៃបណ្ឌិត្យសភានគរបាលកម្ពុជាជាង១ពាន់នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ... Read More »

រថយន្ត​ Ford Ranger បុករថយន្ត​ Highlander វិលមួយជុំ​ នៅផ្លូវបែកជាបួន

ភ្នំពេញ​ ៖ រថយន្ត​Ford Ranger បើកបុករថយន្ត Highlander វិលមួយជុំ​ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង​ រងការខូចខាតដូចគ្នា​ តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ​ គ្រាន់តែម្ចាស់រថយន្តទាំងសងខាង​ប្រកែកគ្នា​យកត្រូវរៀងខ្លួន​ ទើបសមត្ថកិច្ចអូសយកទៅ​ទុក​រង់ចាំដោះស្រាយពេលក្រោយ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីពាក់កណ្ដាល​អធ្រាត្រ​ ឈានចូលថ្ងៃច័ន្ទ​ ... Read More »

អាវុធហត្ថចាប់រថយន្ត និងគោយន្តកន្រ្តៃដឹកឈើប្រគល់ឲ្យមេព្រៃ

ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ បន្តបង្រ្កាបរថយន្ដ និងគោយន្តកន្រ្តៃដឹកឈើ សង្ស័យគ្មានលិខិតអនុញ្ញាត ប្រគល់ទទួលជូនមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ រក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការបន្តជាក្រោយ ។ ប្រតិបត្តិការខាងលើធ្វើឡើងនាល្ងាចថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ... Read More »

នៅដើមខែសីហា គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សចំនួន៦នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នគរបាលផែនសណ្ដាប់ធ្នាប់ចរាចរណ៍បានប្រាប់ថា ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ បន្តបន្ទាប់ បណ្ដាលឲ្យមានកនុស្សស្លាប់មនុស្សចំនួន៦នាក់ ។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅថ្ងៃទី៤ ខែសីហា ... Read More »

លិខិតមិត្តអ្នកអាន៖ អ្នកក្រុងព្រះសីហនុដេកភ័យពេលមេឃងងឹត

លំនៅឋានប្រជាពលរដ្ឋ​ក្រុងព្រះសីហនុមួយចំនួនធំ​ត្រូវលិចលង់ដោយជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ។ ប្រជាពលរដ្ឋ​បានបង្ហោះរូបភាពនៃការលិចលង់​នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យ​មតិមួយចំនួន​​មានការរិះគន់ចំពោះអាជ្ញាធរថា មិនបានយកចិត្តទុកដាក់ឲ្យពេញទំហឹង​ក្នុងការដោះស្រាយបញ្ហា ។ អ្នកខ្លះថា ទោះបីជាមាន​លោក គួច ចំរើន ដប់ ម្ភៃនាក់ នៅខេត្តព្រះសីហនុ ក៏មិនអាចសង្គ្រោះសភាពការណ៍នៃការលិចលង់នោះបានដែរ ... Read More »

ស្រ្ដីម្នាក់ស្លាប់ខណៈជិះម៉ូតូយកកាតការងារឲ្យប្ដី ជ្រុលប៉ះដៃចង្កូតដួលត្រូវរថយន្ដកិន នៅស្រុកលើកដែក

ខេត្តកណ្ដាល៖ ស្រ្ដីម្នាក់ ជិះម៉ូតូដេញតាមរថយន្ដយកកាតធ្វើការឲ្យប្ដី ដោយមិនបានប្រុងប្រយ័ត្ន ជ្រុលទៅប៉ះដៃចង្កូតជាមួយរថយន្ដដួលទៅលើផ្លូវ ត្រូវរថយន្ដកិនបន្ថែម បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០-១១ នៅលើកំណាត់ផ្លូវលេខ១៤ ស្ថិតក្នុងភូមិតាហ៊ីង ឃុំព្រែកដាច់ ... Read More »

ការធ្វេសប្រហែសតែ១ប៉ព្រិចភ្នែកបណ្ដាលឲ្យក្មេងស្រីម្នាក់ ស្លាប់ដោយសារគ្រោះថ្នាក់ចរចរណ៍

ខេត្តសៀមរាប៖ ក្មេងស្រីម្នា្កក់បានស្លាប់់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូ ។ ហេតុការណ៍នេះ បានឡើងនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០និង៤០នាទី នៅលើផ្លូវក្រាលក្រួសក្រហម (ផ្លូវកំពុងស្ថាបនា) ចំណុចមុខផ្ទះរបស់ឈ្មោះ ហេង សឿម ... Read More »

បុរសជនបរទេសម្នាក់ មិនដឹងថាគាត់មកពីណានោះទេ បានរត់ចូលមកក្នុងស្ថានីយប្រេងឥន្ធនៈតេលាអុកឡុកគេឯង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ មិនដឹងថា គាត់មកពីណានោះទេ បានរត់ចូលមកក្នុងស្ថានីយប្រេងឥន្ធនៈតេលា អុកឡុកគេឯងនៅក្នុងម៉ាត និងទាញបាញ់សាំងអស់ប្រហែលជា ៦ទៅ៧ លីត្រ ត្រូវបានសន្តិសុខចាប់ឃាត់ខ្លួន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ២ រំលងអធ្រាត្រ ... Read More »

សម័យនេះហើយ មិនចេះខ្នាស់គេទេអី រកស៊ី របរបែបនេះទៀត

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ច កងរាជអាវុធហត្ថបានឃាត់ខ្លួនមនុស្ស៥នាក់ ក្នុងករណីឆបោក ដោយបានយកដីអ្នកដទៃទៅលក់ដើដម្បីជាប្រយោជន៍ បក្ខពួកខ្លួន ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ។ ការឃាត់ខ្លួនក្រុមជនឆបោកនេះធ្វើឡើងកាលពីរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នៅជាប់ផ្លូវលេខ៥១ ស្ថិតនៅភូមិអំពឹលរូង ... Read More »

បុរសម្នាក់បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿនបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់១កង់ ចំណែកអ្នកបើកបររងរបួសស្រាល រីឯរថយន្តក្រឡាប់ផ្ងារជើង ។ ហេតុការណ៏នេះកើតឡើងនៅម៉ោង៧និង៣០នាទី យប់ ថ្ងៃ អាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៩ ខាងមុខច្រកចូលផ្សារ ទួលគោក ... Read More »

ជនជាតិចិនស្រវឹងស្រា បើករថយន្តបុករបាំងថ្ម ពុះចែកទ្រូវផ្លូវវៀចអស់៤កង់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តហុីយ៉ាន់ដាយ ស្តារិចមួយគ្រឿងបោះពួយយ៉ាងលឿន ហើយរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវវៀចអស់៤កង់ ឯរថយន្កបង្កខ្ទេចផ្នែកខាងមុខទៅលេងរួច បន្ទាប់មកហៅបក្ខពួកមករំដោះខ្លួនត្រូវបានសមត្ថកិច្ចឃាត់ជាប់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខសាលាវិទ្យាល័យ ... Read More »

រថយន្តកុងតឺន័រធុនធំមួយគ្រឿង បានក្រឡាប់ផ្ងារជើងទ្រមេឃ នៅលើផ្លូវ

ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីរថយន្តកុងតឺន័រធុនធំមួយគ្រឿង មិនដឹងថាតៃកុងបើកបររបៀបណាទេ បានក្រឡាប់ផ្ងារជើងយ៉ាងច្រងាងនៅលើផ្លូវថៃហ្គរ កែងនឹងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ... Read More »

បាន មុនីល័ក្ខ ស្ពាយជោគជ័យធំពីព្រឹត្តិការណ៍តន្ត្រីមិត្តភាពអាស៊ាន

ភ្នំពេញ៖ ពិតជាកោតសរសើរសម្រាប់ តារាស្រី កញ្ញា បាន មុនីល័ក្ខ ដែលបានឈានជើងចូលរួមច្រៀងលើឆាកអន្តរជាតិគឺក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមិត្តភាពអាស៊ានឆ្នាំ២០១៩(Asean Friendship Concert 2019) ដែលត្រូវបានធ្វើឡើងនៅប្រទេសថៃកាលពីរាត្រីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ។ នាងទទួលបានការកោតសរសើរ ... Read More »

រៀបការថ្មីថ្មោងភ្លាម ឱក សុគន្ធ កញ្ញា មានផ្ទៃពោះភ្លែត

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ ឱក សុគន្ធកញ្ញា លេចដំណឹងមានផ្ទៃពោះហើយ ក្រោយពីចូលរោងការបានជាងពីរខែប៉ុណ្ណោះ ជាមួយនឹងលោក អ៊ឹង សុខលី ប្អូនប្រុសថៅកែផលិតកម្មហង្សមាស ។ ដំណឹងនេះ ត្រូវបានសាទរខ្លាំងពីអ្នកគាំទ្រនាង ។ គេចាំបានថា ... Read More »

ថ្ងៃខួបកំណើត ៦៨ឆ្នាំនេះ, សម្តេចតេជោ ហ៊ុន សែន អរគុណដល់បងប្អូនជនរួមជាតិ និងកូនក្មួយជាទីស្រឡាញ់ទាំងអស់ ដែលបានជូនពរ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃទី ៥ សីហា នេះ គឺជាថ្ងៃខួបកំណើតរបស់ខ្ញុំ (៥សីហា ១៩៥២-៥សីហា ២០១៩) ដែលពេលនេះខ្ញុំមានអាយុ៦៨ឆ្នាំហើយ។ ខ្ញុំសូមអរគុណដល់បងប្អូនជនរួមជាតិ និងកូនក្មួយជាទីស្រឡាញ់ទាំងអស់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននគរបាលជាង ១ពាន់នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ... Read More »

នួន ជា បង​ធំទី ២ របបខ្មែរក្រហមបានទទួល​មរណភាព​ហើយ ក្នុង​អាយុ ៩៣ ឆ្នាំ

ភ្នំពេញ៖ អ្នកនាំពាក្យតុលាការកម្ពុជាបានបញ្ជាក់ថានួនជាបានទទួលមរណភាពកាលពីថ្ងៃទី ៤ សីហា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ – សូវៀត។ លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា លោកនួន ជា ប្រធានមនោគមវិជ្ជារបស់ខ្មែរក្រហម និងជាមេបញ្ជាការទី ២ ... Read More »

បាញ់ប្រហារ​នៅអាមេរិកពីរលើក ស្លាប់ និងរបួសមនុស្សជិត១០០នាក់

មិនបាន២៤ម៉ោងស្រួលបួលផង ក្រោយពីមានការបាញ់ប្រហារសម្លាប់​មនុស្ស២០នាក់ នៅរដ្ឋតិចសាស ស្រាប់តែនៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិកដដែលនោះ មានករណីបាញ់ប្រហារ​ទៀតកើតឡើង បណ្តាលឲ្យស្លាប់មនុស្ស​តិចបំផុត​៩នាក់ ។ ប្រភពសារព័ត៌មានAFP បានផ្សាយថា ប៉ូលិស​អាមេរិក​បានថ្លែង​កាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) ថា មនុស្ស៩នាក់​បានស្លាប់ ... Read More »

លោកផ្កាយ២ ភឿន ផល្លា ឧកញ្ញា សុីដាច់ដីរដ្ឋ រំលោភដីធ្លីប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ ខេត្តកណ្តាល និងជាយក្រុងភ្នំពេញ កំពុងចំណាយលុយរត់ការបិទបាំងអំពើល្មើសច្បាប់របស់ខ្លួន

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ភឿន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០(ង៧០) អាចគេចមិនផុតពីសំណាញ់ច្បាប់ក្នុងរដ្ឋបាលសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធបង្កើតការងារជាប្រព័ន្ធរៀបចំសុីដាច់ដីធ្លី(ដីរដ្ឋ,ឯកជន,) ខណៈជនរូបនេះកំពុងងប់ងល់និងអំណាច ទឹកលុយ ជោគជ័យរឿងរៀបចំដី ក៏ដូចជាយុទ្ធសាស្ត្រអន្តរាគមន៍ចាយលុយជាមួយបុគ្គលថ្នាក់លើមួយចំនួនតូច ការពារជំនួញរបស់ខ្លួនតាមរយៈយកទាហានប្រើប្រាស់ខុសគោលដៅផ្ទុយពីគោលការណ៍ ... Read More »

នារីម្នាក់ត្រូវជនសង្ស័យបើកម៉ូតូកៀរដួលប្លន់យកម៉ូតូទៅបាត់ នៅខណ្ឌដូនពេញ

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ជិះម៉ូតូមកកៀរម៉ូតូនារីម្នាក់ឲ្យដួល រួចបក្ខពួកដែលអង្គុយខាងក្រោយលោតចុះពីលើម៉ូតូ មកលើកម៉ូតូនារីរងគ្រោះជិះចេញទៅដោយសុវត្ថិភាព ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងប្រហែល២០០ម៉ែត្រ ពីវត្តលង្កា ... Read More »